សមត្ថកិច្ចថៃចុះចាប់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់ បន្ទាប់ពីអ្នកទាំងអស់នោះបានប្រជុំគ្នាផឹកសុី នៅមុខបន្ទប់ស្នាក់នៅ បំពានលើសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលថៃ។
ហេតុការណ៍ខាងលេីនេះបានកេីតឡើងនៅវេលាម៉ោង ០៥ ល្ងាច ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។
បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ៕



ប្រភព ៖ ភក្ត្រា ពលករខ្មែរ

