ទារកទើបនឹងកើតមានអាយុ ៧ សប្តាហ៍ បានឆ្លងជំងឺកូវីដ១៩នេះ ពីសមាជិកគ្រួសារ។ មន្ត្រីសុខាភិបាលមិនបានបង្ហើបឱ្យដឹងថា ទារក និងគ្រួសារ នៅក្នុងតំបន់មួយណានៃរដ្ឋ New South Wales នោះឡើយ។
កាលពីថ្ងៃទី ១ ខែមេសា ទារកដែលមានអាយុ ៧ សប្តាហ៍ក៏បានស្លាប់ដោយវីរុសនៅរដ្ឋខុនិកណិតសហរដ្ឋអាមេរិក ក្លាយជាជនរងគ្រោះវ័យក្មេងបំផុតម្នាក់នៅលើពិភពលោក។
លោកស្កុតម៉ូរីសុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាតិថា ការរឹតត្បិតក្នុងប្រទេស ដោយសារតែជំងឺកូរ៉ូណា នឹងត្រូវបន្តយ៉ាងហោចណាស់បួនសប្តាហ៍ទៀត នៅពេលអូស្ត្រាលីបន្តកាត់បន្ថយអត្រាឆ្លង៕

ប្រភព ៖ Daily Mail

