ក្នុងនាមជាកូនបើមិនបាន ជួយសម្រាលបន្ទុកឪពុកម្ដាយ សុំត្រឹមតែកុំបង្ករឿងសាងបញ្ហាធ្វើឱ្យគាត់ កើតទុក្ខខ្វល់ខ្វាយ ត្រូវដោះស្រាយបញ្ហាឱ្យយើងគ្រប់ពេលទៅបានហើយ

New
ការផ្សាយពាណិជ្ជកម្ម

មហាគុណរបស់ឪពុកម្ដាយ គ្មានអ្វីដែលអាចប្រៀបផ្ទឹមបានឡើយ ហើយកូនៗក៏មិនអាចសងគុណនេះអស់ដែរ។ ប្រសិនបើយើងនៅមិនទាន់មានលទ្ធភាព អាចជួយសម្រាលបន្ទុករបស់ឪពុកម្ដាយបានទេ សូមកុំទៅបង្ករឿង សាងបញ្ហា នាំរឿងឈឺក្បាលឱ្យគាត់ទៅបានហើយ។

ទម្រាំបង្កើតយើងបាន ទម្រាំអាចចិញ្ចឹមយើងដល់ធំដឹងក្ដី ពេញរូបពេញរាង ឪពុកម្ដាយគ្រប់រូប ត្រូវឆ្លងកាត់ទុក្ខលំបាក និងបញ្ហាច្រើនរាប់មិនអស់ហើយ ដោយសារតែយើង គាត់ត្រូវរ៉ាប់រងបញ្ហាសព្វគ្រប់បែបយ៉ាង អ្វីដែលអ្នកមានគុណចង់បាន គឺសុំត្រឹមតែឱ្យយើងនេះមានកំណើត កើតបានជាកូនល្អ ប្រព្រឹត្តខ្លួនឱ្យមានតម្លៃ ចៀសឱ្យឆ្ងាយពីរឿងអបាយមុខ និងល្បែងពាលាទាំងពួង។

ការផ្សាយពាណិជ្ជកម្ម
93848674_10157915059738964_4282250284383600640_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើទោះជាយើងមិនទាន់មានលទ្ធភាពផ្ដល់ឱ្យគាត់គ្រប់បែបយ៉ាង ដូចដែលគាត់បានផ្ដល់ឱ្យយើង សុំត្រឹមតែកុំទៅសាងបញ្ហា ធ្វើឱ្យគាត់ត្រូវមកប្រឈមមុខដោះស្រាយឱ្យយើងគ្រប់រឿងទៅបានហើយ។ កុំធ្វើឱ្យអ្នកមានគុណ លំបាក វេទានដោយសារតែយើងរហូតដល់ដង្ហើមចុងក្រោយរបស់គាត់អី ចូរមានចិត្ត អាណិត ស្រឡាញ់ ខ្វល់ខ្វាយពីទុក្ខលំបាករបស់គាត់ផងទៅ ធំៗអស់ហើយ ប្រយ័ត្ន ហែលសមុទ្រទឹកភ្នែកអ្នកមានគុណមិនផុតទៅ៕

93084844_10157915059858964_6408194289142071296_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម