Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Gffgrt
ប្លែកៗ

ឆ្នាំ​ទាំង ៣ មិន​ថា​ប្រុស​ស្រី កាល​នៅ​ក្មេង​ខ្ចី​ហត់នឿយ​ច្រើន តែ​ក្រោយ​អាយុ ៣០ ចាំ​កើប​ទ្រព្យ​ទៅ

សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ហោរាសាស្រ្ត​ពួក​គេ​គឺ​រមែង​អាច​ទទួល​បាន​ជោគជ័យ​ធំ​ក្នុង​ជីវិត នៅ​ក្រោយ​អាយុ ៣០ ឆ្នាំ​ឡើង​ទៅ ដ្បិត​បើ​កាល​នៅ​ក្មេង​ខ្ចី ពួក​គេ​ខិតខំ​ខ្លាំង​ហើយ តែ​មិន​មាន ហត់​នឿយ​ខ្លាំង​ហើយ​តែ​មិន​ជួប​សំណាង៖ អ្នក​កើត​ឆ្នាំ​មមែ – ពពែ ម្ចាស់​ឆ្នាំ​មមែ ជា​មនុស្ស​រួសរាយ​រាក់ទាក់ ងាយ​ស្រួល​នឹង​សម្រប​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន នេះ​ជា​ចំណុច​ល្អ​មួយ លើកស្ទួយ​អនាគត​របស់​ពួក​គេ​ទៅ​ថ្ងៃ​ខាង​មុខ។ ដរាប​ណា​ ម្ចាស់​ឆ្នាំ​មមែ នៅ​បន្ត​ការ​តាំង​ចិត្ត មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ជីវិត នោះ​មិន​ថា​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​ទេ ចូល​ដល់​កៀក​វ័យ​កណ្តាល ស្រករ​ ៣០ ឡើង​ទៅ គឺ​ឃើញ​ពន្លឺ​នៃ​ទ្រព្យ​ហូរ​ចូល​មក​ហើយ។ មនុស្ស​នេះ អាយុ​កាន់​តែ​ច្រើន…

26
ទស្សនៈ

ជឿឬមិនជឿ? ផ្លែអំពិលទុំមានមុខងារសំខាន់ៗច្រើនណាស់ក្នុងការសម្រកទម្ងន់

ការឡើងទម្ងន់គឺជាបញ្ហាដែលមនុស្សស្រីជាច្រើនតែងជួបប្រទះជារឿយៗ ទោះបីជាខំតមអាហារយ៉ាងណាក្តី។ យ៉ាងណាមិញ ការរកឃើញថ្មីៗនេះបានឱ្យដឹងថា អាថ៌កំបាំងក្នុងការបញ្ចុះទម្ងន់គឺមាននៅក្នុងផ្លែអំពិលទុំនេះឯង។ មុខងារសំខាន់ៗច្រើនណាស់ក្នុងការសម្រកទម្ងន់ ដូចជា៖ ១. សម្បូរទៅដោយ Hydroxy Citric Acid Hydroxy Citric Acid គឺជាអាសុីតមួយប្រភេទដែលកាត់បន្ថយការផលិតជាខ្លាញ់ក្នុងខ្លួន។ វាក៏មាននៅក្នុងដំណាំផ្លែឈើផ្សេងៗដែរ ប៉ុន្តែសម្បូរជាងគេនៅក្នុងផ្លែអំពិលទុំ។ ២. ជាថ្នាំបញ្ចុះធម្មជាតិ ផ្លែអំពិលទុំគឺជាថ្នាំបញ្ចុះបែបធម្មជាតិ ដែលអាចជួយក្នុងការបំបាត់បញ្ហាទល់លាមកនិងទប់ទល់នឹងជំងឺប្រព័ន្ធរំលាយអាហារផ្សេងៗ។ ៣. ពង្រឹងប្រព័ន្ធរំលាយអាហារ ការបរិភោគផ្លែអំពិលទុំក៏អាចចូលរួមក្នុងដំណើរការប្រព័ន្ធរំលាយអាហារបានដែរ ដោយការធ្វើឱ្យក្រពះរំលាយអាហារបានល្អជាងមុន។ ៤. ធ្វើឱ្យបាត់ឃ្លាន ប្រសិនបើអ្នកតែងមានចំណង់អាហារឥតឈប់ តែងឃ្លាននេះឃ្លាននោះ អ្នកអាចសាកល្បងបរិភោគអំពិលទុំជំនួសវិញ។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពនោះទេ…

សុទ្ធសឹងជាសញ្ញាព្រមាន! ចូរកាត់បន្ថយការញុំជាតិស្ករប្រសិនបើចេញរោគសញ្ញាទាំងអស់នេះ
សុខភាព

សុទ្ធសឹងជាសញ្ញាព្រមាន! ចូរកាត់បន្ថយការញុំជាតិស្ករប្រសិនបើចេញរោគសញ្ញាទាំងអស់នេះ

ការបរិភោគជាតិស្ករគឺជារឿងធម្មតាទេព្រោះរាងកាយយើងត្រូវការវាដើម្បីថាមពលនិងការលូតលាស់។ ប៉ុន្តែអ្នកត្រូវចេះថ្លឹងថ្លែងមើលថាបរិមាណប៉ុណ្ណាដែលគួរសមសម្រាប់អ្នកព្រោះតម្រូវការជាតិស្កររបស់មនុស្សម្នាក់ៗខុសៗគ្នា។ ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងមាននូវរោគសញ្ញាទាំង៧នេះ ចូរកាត់បន្ថយការញុំាជាតិស្ករភ្លាម៖ ១. ចាស់ជាងអាយុ ការទទួលទានជាតិស្ករច្រើនពេកវាបានចូលទៅបំផ្លាញប្រូតេអុីនរបស់ស្បែក កូឡាជែននិងអុីឡាស្ទីនជាដើមដែលធ្វើស្បែកឆាប់ជ្រីវជ្រួញនិងឆាប់ចាស់។ វាក៏បានធ្វើអរម៉ូនរបស់មនុស្សស្រីខ្វះតុល្យភាពនាំឲ្យឡើងមុននៅម្តុំចង្ការទៀតផង។ ២. ខ្វះជាតិស្ករមិនបាន ស្ករប្រៀបបានដូចជាគ្រឿងញៀនអញ្ចឹង នៅពេលបានទទួលទានវាបានបញ្ចេញនូវអរម៉ូនដូប៉ាមីនធ្វើឲ្យមានអារម្មណ៍សប្បាយចិត្ត។ ហេតុដូចនេះហើយអ្នកខ្លះនៅពេលបរិភោគអាហារឬភេសជ្ជៈគឹតែងថែមស្ករ ខ្វះមិនបានទេ។ ៣. គ្មានកម្លាំង ជាតិស្ករគឺជាប្រភពជំនួយកម្លាំងប៉ុន្តែវាត្រូវការតុល្យភាពត្រឹមត្រូវ។ នៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថានៅតែអស់កម្លាំងទោះទើបបរិភោគអាហារឬភេសជ្ជៈដែលមានជាតិស្ករក្តី នេះគឺជាសញ្ញាដែលប្រាប់អ្នកថាគួរកាត់បន្ថយហើយ។ ៤. ហើមពោះដោយគ្មានមូលហេតុ បាក់តេរីមិនល្អចូលចិត្តសុីជាតិស្ករណាស់ខុសពីបាក់តេរីល្អចំពោះសុខភាពដែលចូលចិត្តសុីពពួកបន្លែ។ នៅពេលដែលពួកបាក់តេរីមិនល្អនោះទទួលយកជាតិស្ករដែលអ្នកបានបរិភោគ វាបានបង្កើនជាតិឧស្ម័នពុលដែលនាំឲ្យហើមពោះ។ ៥. ភាពថយចុះនៃប្រព័ន្ធសុំា ៧០%នៃប្រព័ន្ធសុំារបស់មនុស្សគឺស្ថិតនៅបរិវេណពោះវៀនហើយត្រូវបានទ្រទ្រង់ដោយពពួកបាក់តេរីល្អ។ ជាតិស្ករគឺមិនល្អសម្រាប់បាក់តេរីទាំងនោះទេ ដែលនាំឲ្យប្រព័ន្ធសុំាចុះខ្សោយជាងមុន។ ៦. គេងមិនលក់…

25
ទស្សនៈ

ទម្លាប់ក្នុងការរក្សាសម្រស់ដែលអ្នកគួរអនុវត្តមុនចូលគេងដើម្បីភាពស្រស់ស្អាតក្មេងជាងវ័យ

ការរក្សាសម្រស់គឺជាអ្វីដែលនារីៗគ្រប់រូបតែងអនុវត្តជាប្រចាំ។ យ៉ាងណាមិញ អ្នកត្រូវដឹងពីគន្លិះក្នុងការរក្សាសម្រស់ឱ្យបានត្រឹមត្រូវដើម្បីជៀសវាងភាពចាស់មុនអាយុ។ នេះគឺរាល់ទម្លាប់ល្អៗដែលអ្នកអនុវត្តរាល់ពេលមុនចូលគេង៖ ១. សម្អាតគ្រឿងសម្អាងចេញ ចំពោះអ្នកដែលប្រើប្រាស់គ្រឿង Make up ឬគ្រឿងសម្អាងទោះស្តើងឬក្រាស់ក្តី គប្បីត្រូវសម្អាតចេញឱ្យស្អាតមុនចូលគេងជាដាច់ខាត។ គ្រឿងលាបមុខទាំងនោះសម្បូរទៅដោយជាតិគីមី ប្រសិនបើអ្នកចូលដំណេកដោយមិនបានសម្អាតវាចេញ គឺប្រៀបដូចជាអ្នកបានបំផ្លាញស្បែកមុខទាំងមិនដឹងខ្លួន។ ២. លាបក្រែមបន្ទន់ស្បែកដៃ នារីៗភាគច្រើនអាចនឹងមើលរំលងបរិវេណស្បែកដៃ ក៏ប៉ុន្តែវាក៏ងាយរងការជ្រីវជ្រួញដូចទៅនឹងស្បែកមុខផងដែរ។ រាល់យប់មុនចូលគេង ចូរអ្នកប្រើក្រែមបន្ទន់ដៃឬឡេផ្តល់សំណើមលាបទៅលើបរិវេណប្រអប់ដៃរួចឈ្លីថ្នមៗ។ នៅពេលព្រឹកងើបពីគេង អ្នកនឹងចាប់អារម្មណ៍ថា ស្បែកដៃរបស់អ្នកមានសភាពទន់ល្មើយនិងមានសំណើម។ ៣. ក្រែមលាបភ្នែក បរិវេណភ្នែកពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សស្រី ព្រោះវាបានជួយលើកសម្រស់អ្នកឱ្យកាន់តែមានភាពទាក់ទាញ ក៏ប៉ុន្តែវាក៏ងាយរងភាពជ្រីវជ្រួញផងដែរ។ ទម្លាប់ដែលល្អគឺអ្នកត្រូវសម្អាតរាល់គ្រឿងសម្អាងដែលបានលាបនៅជុំវិញបរិវេណភ្នែកឱ្យស្អាត រួចលាបក្រែមភ្នែក (Eye Cream)…

New Copy
ទស្សន៍ទាយ

ឆុតខ្លាំង! របៀបមើលគ្រោះល្អ ឬអាក្រក់តាមក្បួន គជសារ ( មានវីដេអូ )

ក្បួននេះធ្លាប់ពិសោធន៍មក គឺឆុតខ្លាំងណាស់ លោកអ្នកអាចមើលដោយខ្លួនឯងបាន តាមការបង្ហាញជូនខាងក្រោម។ 👉 បើបុរស ត្រូវរាប់ពីលេខ ១ រៀងមកលេខ ២ រហូតដល់លេខ ៨ ហើយត្រឡប់មកលេខ ១ វិញ រាប់ទាល់តែគ្រប់អាយុរបស់ខ្លួន។ 👉 បើស្ត្រី ត្រូវរាប់ពីលេខ ៨ រៀងមកលេខ ៧ រហូតដល់លេខ ១ បន្តមកលេខ ៨ វិញ វិលទៅ វិលមក ទាល់តែគ្រប់អាយុរបស់ខ្លួន។ សូមបញ្ជាក់ថា ៖…

Dffd
ប្លែកៗ

៥ ពេល​ ទារក​ក្នុង​ផ្ទៃ​ធាក់​ពោះ​ម្តាយ​ខ្លាំង​បំផុត ហើយ​អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ពួក​គេ​ឆ្លាត

ទារក​ក្នុង​ផ្ទៃ ចាប់ផ្តើម​អភិវឌ្ឍ​រាងកាយ និង​ដំណើរការ​ខួរក្បាល​របស់​ពួក​គេ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ មិនមែន​ក្រោយ​កើត​មក​នោះ​ទេ។ ខាង​ក្រោម គ្រូ​ពេទ្យ​ក្នុង​ស្រុក បង្ហាញ​ពេលវេលា​ ៥ លើក ដែល​ទារក​ក្នុង​ផ្ទៃ​រមែង​បញ្ចេញ​សកម្មភាព​ដូច​ជា​ធាក់​ពោះ​ម្តាយ​ខ្លាំង​បំផុត ហើយ​ក្នុង​ពេលវេលា​ខ្លះ​អ្នក​ត្រូវ​តែ​និយាយ​ទៅ​កាន់​ពួក​គេ ប្រៀប​ដូច​ជា​ការ​ឆ្លើយឆ្លង​ដើម្បី​ឲ្យ​ពួកគេ​កាន់​តែ​មាន​ភាព​ឈ្លាសវៃ​តាំង​ពី​ក្នុង​ពោះ​ម្តាយ៖ ៥) បន្ទាប់​ពី​ទទួល​ទាន​អាហារ នេះ​គឺ​ជា​ពេលវេលា​ដែល​ទារក​បម្លាស់​ទី​ច្រើន​នៅ​ក្នុង​ស្បូន ព្រោះ​វា​ជា​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈមា​របស់​ម្តាយ​កើន​ឡើង ហើយ​ជា​ពេល​ដែល​ទារក​ត្រូវ​ស្រូប​យក​អាហារូបត្ថម្ភ។ អ្នក​អាច​សាកល្បង​បាន ដោយ​នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​ស្រស់​មួយ​កែវ នោះ​នឹង​មាន​អារម្មណ៍​ថា​ទារក​កំពុង​រើ​ខ្លួន​ហើយ។ បញ្ជាក់ ស្រ្តី​ពពោះ​មិន​គួរ​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន និង​ទឹក​ផ្លែ​ឈើ​កំពុង​ដែល​គេ​ធ្វើ​ស្រាប់​នោះ​តេ គួរ​តែ​ទទួល​ទាន​ទឹក​ផ្លែ​ស្រស់ ព្រោះ​វា​មាន​ជាតិ​ស្ករ​ធម្មជាតិ​ទាប ដែល​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃ។ ៤) មុន​ពេល​គេង នៅ​ពេល​ម្តាយ​ចាប់ផ្តើម​រាងកាយ​លែង​សកម្ម មាន​ន័យ​ថា ទម្រេត​ខ្លួន​ចង់​ចូល​គេង ពេល​ខ្លះ​ទារក​ពួក​គេ​មាន​អារម្មណ៍​ធុញទ្រាន់​នៅ​មិន​សុខ…

Yyy
ប្លែកៗ

ជ្រើសរើស​រូបសំណាក​ព្រះពុទ្ធ​មួយ ដើម្បី​ទទួល​បាន​សារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ្នក

ក្នុងអត្ថបទនេះ សូមអ្នកជ្រើសរើសនូវរូបសំណាកព្រះពុទ្ធមួយ ដើម្បីទទួលបានសារណែនាំដ៏មានឥទ្ធិពលសម្រាប់ជីវិត៖ រូបព្រះពុទ្ធ​ទី ១ មិន​ថា​រឿង​លំបាក​យ៉ាង​ណ ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត។ មិន​យូរ​ទេ អ្វីៗ​ទាំង​ប៉ុន្មាន​នឹង​រំលេច​ជា​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក​របស់​អ្នក។ ក៏​កុំ​សង្ស័យ​ដែរ​ ព្រោះ​ព្រះ​កំពុង​បញ្ជូន​លាភ​សំណាង​មក​កាន់​ជីវិត​អ្នក​ហើយ។ រូបព្រះពុទ្ធ​​ទី ២ បន្ត​ការ​អត់ធ្មត់ ទេវតា​សំណាង​កំពុង​សម្លឹង​មើល​នូវ​ការ​ខិតខំ​របស់​អ្នក​ហើយ។ លាភ​សំណាង រង្វាន់​ដ៏​ធំ​មួយ​នឹង​ធ្លាក់​មក​ដល់​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ ទំហំ​លះបង់​កាន់​តែ​ធំ ផល​ដែល​បាន​តបស្នង​មក​វិញ​ក៏​កាន់​តែ​ច្រើន។ ជោគជ័យ​នៅ​នឹង​ជិត​បង្កើត បំណង​ប្រាថ្នា​ក៏​កៀក​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ។ បើ​ហត់​ខ្លាំង​ ចូរ​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​បោះបង់…

Jjhhj
ប្លែកៗ

ជ្រើសរើសដួងខែមួយ ដើម្បីទម្លាយពីអារម្មណ៍ដ៏សោកសៅរបស់អ្នកនៅពេលនេះ

ដួងខែជារូបភាពមួយដែលមនុស្សជាច្រើនពេញចិត្ត ព្រោះក្រោយបានឃើញ វារមែងធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ និងពោរពេញដោយសន្តិភាពផ្លូវចិត្ត។ តាមរយៈការជ្រើសរើសនៅដួងខែ ១ ក្នុងចំណោមដួងខែទាំង ៤ យើងអាចបង្ហាញច្បាស់ពីអារម្មណ៍សោកសៅរបស់អ្នកដូចខាងក្រោមបាន៖ ដួងខែទី ១ អ្នកជាមនុស្សដែលស្វាហាប់ និងពោរពេញដោយទំនុកចិត្ត ប៉ុន្តែអ្នកកំពុងមានអារម្មណ៍ថា ខ្លួនឯងត្រូវខិតខំធ្វើការរាល់ថ្ងៃ គ្មានថ្ងៃឈប់សម្រាក ព្រោះដើម្បីតែគោលដៅនៃជីវិត។ ពេលខ្លះវាបានធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយ ឯកោ និងមិនច្បាស់ថាអាចយកអ្វីមកបន្លប់ភាពតប់ប្រមល់មួយរយៈពេលខ្លីនេះបានទេ។ ដួងខែទី ២ អ្នកនៅពេលដែលចូលចិត្ត ឬបាក់ចំណង់ទៅលើរបស់អ្វីម្យ៉ាង គឺមានទំនោរទៅលើរបស់ហ្នឹងហួសប្រមាណ នាំឲ្យពេលខ្លះអ្នកដើរផ្លូវខុស ឬការសម្រេចចិត្តណាមួយខុស។ ឧទាហរណ៍៖ បើអ្នកស្រលាញ់ការទស្សនាភាពយន្ត ពេលខ្លះទស្សនារាប់ម៉ោងមិនចង់សម្រាកឬទុកពេលធ្វើរឿងមានប្រយោជន៍អ្វីផ្សេងនោះឡើយ ហើយបើចូលចិត្តអាហារណាមួយគឺទទួលទានមិនចង់ដកមាត់។ អ្នកដល់ពេលដែលត្រូវផ្លាស់ប្តូរទម្លាប់នេះចេញហើយ…

KNONGSROK
សម្រង់

ជូនចំពោះមនុស្សស្រីជាពិសេស! សូមអានហើយពិចារណា ឈប់ល្ងង់ព្រោះតែរឿងស្នេហា និងការលះបង់ទៀតទៅ

មនុស្សស្រីត្រូវចាំថា ៖ បើគេផ្លាស់ប្ដូរខ្លួនគេដើម្បីយើង ទាំងដែលយើងមិនបានស្នើរ ឬទាមទារឱ្យគេធ្វើ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់យើងពិតប្រាកដមែន … ហើយមនុស្សបែបនេះ ទោះយើងនិយាយថា មិនត្រូវការ ឬមិនបានស្រឡាញ់គេ តែគេក៏នៅតែព្យាយាមលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីយើង ទោះយើងដេញគេចេញ ក៏គេនៅតែមិនព្រមចេញពីយើងដែរ គេខំដើម្បីយើងដោយគ្មានល័ក្ខខណ្ឌ គេធ្វើរហូតដល់គេអស់ចិត្តខ្លួនឯង។ ប៉ុន្តែ បើយើងតែងតែផ្លាស់ប្ដូរខ្លួនឯងដើម្បីគេ ព្រោះតែចង់ផ្គាប់តម្រូវចិត្តគេ ព្រោះតែចង់ថែរក្សាគេឱ្យនៅជាមួយយើងរហូតនោះ មានន័យថា យើងមិនបានស្រឡាញ់ខ្លួនឯងទេ យើងស្រឡាញ់គេជ្រុលពេកហើយ ហើយការធ្វើបែបនេះ វាក៏ជារឿងមួយដែលគ្រោះថ្នាក់ ដែលធ្វើឱ្យយើងនឹងក្លាយជាមនុស្សល្ងង់ ហើយប្រឈមមុខនឹងការឈឺចាប់តែម្នាក់ឯងបំផុត។ ហើយជាមួយនឹងមនុស្សដែលតែងតែព្យាយាមទាមទារ និងបង្ខំឱ្យយើងផ្លាស់ប្ដូរដើម្បីគេនោះ មានន័យថា…

Fddfrt
ប្លែកៗ

១៥ ថ្ងៃចុងក្រោយខែមិនា ម្ចាស់ឆ្នាំ ៣ អស់ព្រួយ រឿងលុយកាក់ហើយ

ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម បើ​ទោះ​បី​ធ្លាប់​ជួប​ឧបសគ្គ​ច្រើន សឹង​តែ​អ្នក​ខ្លះ​ប៊ិះ​តែ​ធ្លាក់​ដល់​បាត​ម្តងម្កាល តែ​ជោគវាសនា​របស់​ពួក​គេ​នៅ​អាច​ស្រោចស្រង់​ឡើង​មក​វិញ​បាន នៅ​រយៈពេល ១៥ ថ្ងៃចុងក្រោយនៃខែមិនា ឆ្នាំ ២០២៣ នេះ៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ តាម​ហោរាសាស្រ្ត ១៥ ថ្ងៃនៃរយៈពេលចុងក្រោយខែមិនា រាប់ពីថ្ងៃទី ១៦ ដល់ ៣១ សម្រាប់​ម្ចាស់​ឆ្នាំ​ថោះ ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។ ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​ថោះ…

Jhjh
ប្លែកៗ

ស្រីៗគ្នាយើងមានសញ្ញាទាំង ៥ នេះទេ? បើមានមួយ នោះរាងកាយអ្នកក្មេងជាងវ័យហើយ

មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

Gfgf
ប្លែកៗ

១៦,១៧,១៨ មិនា ឲ្យ​គេ​មើល​ងាយ​ចុះ ទេវតា​នឹង​កាន់​តែ​ប្រោស​ទ្រព្យ​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣

ចូលដល់ពាក់កណ្តាលខែមិនា ហើយក៏ជាពេលវេលានាំលាភ និងការមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅរយៈពេល ៣ ថ្ងៃបន្ទាប់នេះផងដែរ ចាំទុកគឺថ្ងៃ ១៦ ១៧ និង ១៨៖ អ្នកកើតឆ្នាំមមី – សេះ ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងពាក់កណ្តាលចូលចុងសប្តាហ៍ នៃខែមិនានេះ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។ អ្នកកើតឆ្នាំមមី ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។ អ្នកកើតឆ្នាំច – ឆ្កែ ១៦,១៧ និង…

Cover Copy
សង្គម

មនុស្សស្រីខ្លាចបំផុត គឺការរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត

មួយជីវិតមនុស្សស្រី នាងហត់នឿយតាំងពីកើតមក មានភេទជាស្រីមកម្ល៉េះ មនុស្សស្រី ហត់នឿយតាំងពីមិនទាន់រៀបការ រហូតដល់រៀបការ មានគ្រួសារ មានប្ដី មានកូន នាងក៏រឹតតែហត់នឿយទ្វេដង ក៏មានមនុស្សស្រីខ្លះ មិនត្រឹមតែហត់កាយទេ នាងនឿយទាំងចិត្ត ខ្វល់ទាំងគំនិតថែមទៀតផង។ ពិតណាស់ ព្រោះតែបញ្ហា និងការជួបប្រទះនូវចំណងនៃគ្រួសារនេះហើយ បានជាធ្វើឱ្យមនុស្សស្រីនាងតែងតែភ័យខ្លាចចំពោះរឿងគូស្រករ នាងខ្លាចបំផុតគឺ ខ្លាចរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត នោះជីវិតនាង នឹងរឹតតែវេទនា កើនទុក្ខ។ ភាគច្រើននៃមនុស្សស្រី នាងត្រូវរ៉ាប់រងនូវទុក្ខលំបាកជាច្រើននៅក្នុងគ្រួសាររបស់នាង ជាពិសេស ក៏មានមនុស្សស្រីខ្លះ នាងមានម្ដាយរស់រងនូវសម្ពាធនៅក្នុងគ្រួសារ ជាហេតុធ្វើឱ្យនាង កាន់តែមានអារម្មណ៍ខ្លាចរអា គឺខ្លាចថា…

New Copy
គ្រួសារ

ពេលនេះអាចយល់ច្បាស់ហើយថា ហេតុអ្វី យើងត្រូវជ្រើសយកមនុស្សដែលស្រឡាញ់យើង?

មនុស្សជាច្រើនតែងតែនិយាយថា​ ជ្រើសយកមនុស្សដែលយើងស្រឡាញ់ ទើបគេអាចផ្ដល់ក្ដីសុខឱ្យយើងបាន! ខ្ញុំក៏គិតដែរ ប៉ុន្តែខ្ញុំនៅតែមានសំណួរមួយចោទសួរខ្លួនឯង តើក្ដីសុខសុភមង្គលនោះបានមកដោយរបៀបណា បើមនុស្សដែលស្រឡាញ់យើង តែយើងមិនបានស្រឡាញ់គេផងនោះ? អាចមានក្ដីសុខបានយ៉ាងម៉េចទៅ បើត្រូវបង្ខំចិត្តទៅជ្រើសយកមនុស្សដែលខ្លួនមិនបានស្រឡាញ់? ខ្ញុំនៅតែល្ងង់ ហើយចចេស ប្រឹងស្រឡាញ់មនុស្សដែលខ្លួនស្រឡាញ់ ទាំងដឹងថា គេមិនបានស្រឡាញ់ខ្លួនឯងវិញ ហើយក៏គិតថា វាមានក្ដីសុខ ទាំងការពិត ជាក្ដីសុខក្នុងពិភពសោកសៅ និងឈឺចាប់តែម្នាក់ឯង។ ការចាប់ផ្ដើមបើកចិត្ត សាកល្បងស្រឡាញ់មនុស្សដែលស្រឡាញ់ខ្លួនឯងជាលើកដំបូង ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា វាពិតជាមានន័យ និងមិនខកចិត្តពិតមែន នៅពេលដែលយើងព្រមជ្រើសយកមនុស្សដែលស្រឡាញ់យើង ចិត្ត និងអារម្មណ៍ទទួលបានតែភាពកក់ក្ដៅ សេចក្ដីសុខ និងសុភមង្គលដ៏ពិតប្រាកដ ដោយមិនចាំបាច់ត្រូវគិត ឬត្រូវខ្វល់ពីអ្វីនោះឡើយ។…

1 4
សម្រង់

មុនពេលស្គាល់អ្នក ខ្ញុំមានអារម្មណ៍ថាឯកា តែវាមិនឯកាដូចពេលនេះឡើយ …!!

ស្គាល់អ្នក ខ្ញុំស្គាល់អ្វីទៅហៅថា ជីវិតដ៏សែនរីករាយ អ្វីដែលអ្នកបានបង្រៀនខ្ញុំ ខ្ញុំចាំមិនដែលភ្លេចទេ គ្រប់យ៉ាងនៅតែដិតដាមក្នុងចិត្ត ដក់ក្នុងបេះដូង នៅពេញកែវភ្នែករបស់ខ្ញុំ កម្លាំងចិត្ត ក្ដីស្រលាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ថែរក្សា ការពារ ផ្ដល់ដំបូន្មាន អ្នកបានបង្រៀនខ្ញុំឱ្យរឹងមាំ តែគ្រប់យ៉ាងអស់ទាំងនោះ វាបានទៅតាមអ្នកវិញអស់ហើយ បន្ទាប់ពីអ្នកបានចាកចេញទៅ ទុកខ្ញុំឱ្យនៅ សោកសៅ ខូចចិត្ត សោកស្ដាយ តែម្នាក់ឯង …។ ខ្ញុំដឹងថាមកពីខ្ញុំ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលធ្វើឱ្យទំនាក់ទំនងមួយនេះត្រូវបែកបាក់ ប្រេះឆា ក៏មិនដឹងថា តើគួរធ្វើបែបណា លុបលាងយ៉ាងណា…

KNONGSROK
សម្រង់

មិនចូលចិត្តសប្បាយ ឬមិនចង់ចំណាយពេលអត់ប្រយោជន៍?

តាមពិតវ័យប៉ុនខ្ញុំ មិនសមណាត្រូវមកគិតខ្វាយខ្វល់ច្រើនស្ទើរតែរាល់ថ្ងៃរាល់យប់នោះឡើយ។ អាយុទើបតែជាងម្ភៃសោះ តែមានរឿងស្មុគស្មាញរាប់មិនអស់ទៅវិញ។ បើនិយាយពីមិត្តភក្តិ មិនមែនថាមិនមានទេ តែគេបបួលទៅណាមកណា សូម្បីតែញុំាអីម្ដងម្កាលក៏តែងតែបដិសេធគេដែរ ថាទេៗៗៗ រហូតដល់គេលែងបបួលហើយ។ មនុស្សវ័យស្របាលខ្ញុំ គេមានពេលជួបជុំមិត្តភក្តិ ផឹកស៊ីសប្បាយ មានពេលដើរលេងយប់ជួបជុំគ្នា តែដល់ពេលក្រឡេកមកមើលខ្លយនឯងវិញ ជីវិតស្ងាត់ដូចព្រៃកប់ខ្មោចគ្មានអ្នកណាចង់ចូលមកលេងជាមួយឡើយ។ តាមពិតមិនមែនថាមិនចង់សប្បាយទេ តែឱ្យតែពេលគិតថា ទៅណាមកណា ជាពិសេសឱ្យតែគិតដល់រឿងស៊ីផឹក មានអារម្មណ៍ថាចំណាយពេលអត់ប្រយោជន៍ពេកហើយ។ តែដល់ពេលឃើញគេសប្បាយផឹកស៊ី ជួបជុំមិត្តភក្តិដើរលេងជាមួយគ្នា ក៏នឹកគិតថាហេតុអ្វីជីវិតខ្ញុំមិនព្រមបើកទូលាយឱ្យដូចគេដែរទៅ? ចង់សប្បាយ តែមិនចូលចិត្តការជួបជុំមនុស្សច្រើនទេ ហើយបើចូលក្នុងចំណោមមិត្តភក្តិតៗគ្នារឹតតែមិនចង់ទៅទៀត ដើរតែជាមួយមនុស្សពីរបីនាក់មុខដដែលៗ តែពេលខ្លះ ទៅណាមកណា ញុំាអីក៏តែម្នាក់ឯងដែរ សូម្បីតែមើលកុន…

KNONGSROK
ស្នេហាយុវវ័យ

មិនមែនឱ្យតែយើងល្អនឹងគេ សុទ្ធតែអាចទទួលបានការស្រឡាញ់ពីគេមកវិញនោះឡើយ

ធ្វើជាមនុស្សល្អ គឺជារឿងដែលគប្បីនឹងធ្វើបំផុត តែបើធ្វើល្អ ព្រោះតែចង់បានការស្រឡាញ់ពីមនុស្សម្នាក់នោះ ប្រហែលជាពិបាកបន្តិចហើយ។ ដ្បិតថា មនុស្សជាច្រើនតែងនិយាយថា ចង់បានមនុស្សល្អជាគូ ចង់បានមនុស្សល្អៗនៅក្បែរ ចង់មានមនុស្សល្អៗស្រឡាញ់ ប៉ុន្តែ បើយើងមិនមែនជាប្រភេទមនុស្សដែលគេចង់បាន ឬមនុស្សដែលគេត្រូវការ ទោះយើងល្អប៉ុនណា ក៏មិនអាចទទួលបានការស្រឡាញ់ពីគេមកវិញដែរ។ ធ្វើជាមនុស្សល្អម្នាក់ មិនពិបាកទេ តែបើធ្វើល្អនឹងគេ ព្រោះតែចង់ឱ្យគេស្រឡាញ់យើងវិញ ទើបមិនមែនជារឿងដែលងាយស្រួល។ – បើគេមានសង្សារហើយ។ – បើគេមិនមានចិត្តលើយើងទេ។ – បើយើងមិនមែនជាមនុស្សដែលគេប្រាថ្នាទេ។ – បើយើងមិនមែនជាមនុស្សដែលគេចង់បានទេ …។ ទាំងអស់នេះ ទោះយើងល្អនឹងគេ ក៏បានត្រឹមតែអាចឱ្យគេមានចិត្តអាណិតចំពោះសេចក្ដីល្អ…

KNONGSROK
គ្រួសារ

Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា …!!!

Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា យើងនឹងបានជួបគ្នានៅថ្ងៃណាមួយ ព្រោះយើងពិតជាគូពិតប្រាកដនឹងគ្នា ហើយប្រសិនបើថ្ងៃណាមួយយើងបានជួបគ្នា បានចាប់ផ្ដើមនឹងគ្នា សន្យាថានឹងកាន់ដៃគ្នា ខ្ញុំនឹងមិនឱ្យអ្នកចាកចេញពីខ្ញុំឡើយ ព្រោះទម្រាំតែបានជួបគ្នា ខ្ញុំបានចំណាយពេលយូរណាស់ដើម្បីរង់ចាំអ្នក។ ស្នេហាមួយនេះ ខ្ញុំមិនសុំអ្វីច្រើនទេ សុំត្រឹមតែអ្នកនៅក្បែរខ្ញុំគ្រប់ពេលដែលខ្ញុំត្រូវការ ឬពេលដែលខ្ញុំមិនសប្បាយចិត្ត។ ពេលដែលខ្ញុំមានបញ្ហា មិនចាំបាច់ព្យាយាមជួយខ្ញុំទេ ត្រឹមធ្វើជាមនុស្សដែលព្រមស្ដាប់គ្រប់អារម្មណ៍របស់ខ្ញុំដោយមិនធុញទ្រាន់ប៉ុណ្ណឹងបានហើយ។ រៀងរាល់ព្រឹកថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក ខ្ញុំសន្យាថានឹងធ្វើអាហារពេលព្រឹកជាប្រចាំសម្រាប់អ្នក យើងប្រហែលរវល់រៀងៗខ្លួន ដូច្នេះមិនសូវមានពេលនៅក្បែរគ្នាទេ អ៊ីចឹងហើយសម្រាប់ថ្ងៃឈប់សម្រាក សង្ឃឹមថាយើងទាំងពីរនាក់នឹងចំណាយពេលជាមួយគ្នាឱ្យមានន័យ។ ប្រសិនបើថ្ងៃណាមួយមិនថាខ្ញុំ ឬអ្នកស្រាប់តែមានអារម្មណ៍មិនល្អ ផ្ដើមឱ្យមានរឿងល្អក់កករ និងមានបញ្ហា ធ្វើខ្លួនមិនគួរឱ្យស្រលាញ់ សង្ឃឹមថាយើងទាំងពីរនឹងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក…

KNONGSROK
សង្គម

នៅពេលដែលមនុស្សស្រីសម្រេចចិត្ត បញ្ចប់ទំនាក់ទំនង មិនមែនព្រោះតែនាងក្លាហានទេ តែមកពីនាងអស់សង្ឃឹម និងឆ្អែតចិត្តខ្លាំង!

ធាតុពិតរបស់មនុស្សស្រីនៅក្នុងរឿងស្នេហា គឺនាងតែងតែលះបង់ពីតិចទៅច្រើន ទៅតាមអារម្មណ៍ និងសេចក្ដីស្រឡាញ់ដែលនាងមានចំពោះមនុស្សម្នាក់នោះ។ ហើយការលះបង់របស់នាង គឺគ្រប់យ៉ាង មិនថាសម្រស់ ពេលវេលា ឬអ្វីនោះឡើយ នាងតែងតែព្យាយាមផ្ដល់ឱ្យមនុស្សដែលនាងស្រឡាញ់ដោយគ្មានល័ក្ខខណ្ឌ។ លើសពីនេះ ចំពោះមនុស្សដែលនាងស្រឡាញ់ នាងក៏តែងតែព្យាយាមអត់ធ្មត់ សង្ក់តចិត្ត លះបង់ អត់ឱន​ និងអភ័យរាល់ទោសកំហុសដោយមិនដែលចងចិត្តទុកនោះឡើយ។ ព្រោះតែពាក្យថាស្រឡាញ់ នាងខ្លាចបំផុតគឺការបែកបាក់ នាងខ្លាចបាត់បង់ ទើបនាងខំថែរក្សា មិនថាទំនាក់ទំនងប្រុងនឹងបែកប៉ុន្មានដងទេ ក៏នាងនៅតែព្យាយាមផ្សះផ្សាឡើងវិញ។ ជាការពិត មនុស្សស្រីទន់ជ្រាយណាស់ចំពោះស្នេហា នាងមិនមានភាពរឹងមាំក្នុងការបែកបាក់នោះឡើយ នាងតែងតែខ្លាចបំផុតគឺ ការសាងទំនាក់ទំនង ចំណាយពេលជាច្រើនមកជាមួយគ្នា តែបែរជាត្រូវបែកបាក់ទៅវិញ។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយនាងបែរជាព្រមបែកចែកផ្លូវគ្នា ព្រមដើរចេញពីជីវិតរបស់អ្នក…

KNONGSROK
គ្រួសារ

អារម្មណ៍ពេលចូលរួមកម្មវិធីម្ដងៗ តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ

អារម្មណ៍ពេលចូលរួមកម្មវិធីនានា តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ … អ្នកណាខ្លះធ្លាប់បែបហ្នឹង ចូលរួមកម្មវិធី ជប់លៀង ខួបកំណើត កម្មវិធីរៀបអាពាហ៍ពិពាហ៍ សុទ្ធតែជាកម្មវិធី រីករាយ អ៊ូអរ មនុស្សកុះករច្រើន ជាពិសេសក៏មានមិត្តភក្តិ អ្នកស្គាល់គ្នាចូលរួមដែរ តែបែរជាមានអារម្មណ៍ថា យើងឯកា យើងតែម្នាក់ឯងទៅវិញ។ មើលមកខ្លួនឯងសមល្មមគួរដែរ តែគេមើលមកយើងដូចអន់ណាស់ គេមើលយើងលើក្រោមៗ ធ្វើដូចយើងហ្នឹងតូចទាប ថោកណាស់អ៊ចឹង អាវមិនអាវ ខោមិនខោ។ គិតៗទៅ ស្អប់បំផុត មនុស្សដូចគ្នាសោះ តែមើលងាយមនុស្សគ្នាឯង ធ្វើមិនស្គាល់គ្នា ធ្វើដូចយើងហ្នឹងមិនដល់គេ។ កម្មវិធី…

KNONGSROK
ស្នេហាយុវវ័យ

អត្ថបទQoutes! ម្ហូបស្ទើរផ្អែមគេថែមស្ករ ស្នេហាផ្ដើមល្អក់កករ ព្រោះគេថែមអ្នកថ្មី!

ធម្មតា ចង់ឱ្យអាហារមួយចានឆ្ងាញ់ ទាល់តែធ្វើតម្រូវទៅលើមាត់អ្នកញុំា និយខ្វះអ្វី គេបន្ថែមហ្នឹង ទើបអាហារមានឱជារស។ ប៉ុន្តែសម្រាប់ស្នេហា ប្រសិនបើមានត្រឹមតែមនុស្សពីរនាក់ ចេះគិត យល់ចិត្ត នឹកនាខ្វល់ខ្វាយពីគ្នា គឺមិនងាយទៅណាឡើយ ទោះមានបញ្ហា​ ឈ្លោះទាស់ទែងគ្នាក៏ដោយ ក៏មិនអាចបែកគ្នាដែរ លើកលែងតែស្នេហានោះ ចាប់ផ្ដើមមានអ្នកទី៣ចូលមកជ្រៀតជ្រែក។ ជាការពិតណាស់ ស្នេហាមួយដែលចាប់ផ្ដើមមានបញ្ហា ឈ្លោះម្ដងការក៏ចង់បែក ជាក់ស្ដែង គឺមកពីម្ខាងទៀតកំពុងតែមានអ្នកថ្មី ម្ខាងទៀតគេចាប់ផ្ដើមធុញទ្រាន់ ឬអស់ចិត្តហើយ ហើយក៏ដោយសារតែគេបន្ថែមអ្នកថ្មីឱ្យចូលមកនេះហើយ ទើបធ្វើឱ្យស្នេហាមួយហ្នឹងចាប់ផ្ដើមល្អក់កករ រង្គោះរង្គើ ក្លាយជាគូស្នេហ៍ដែលមានតែបញ្ហា ឈ្លោះទាស់គ្នាមិនលស់ថ្ងៃ អ្វីដែលសំខាន់ គឺរង់ចាំតែថ្ងៃបែកបាក់តែប៉ុណ្ណោះ។ ដូចពាក្យគេថាមិនខុសទេ…