សម្រាប់ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម តាមហោរាសាស្រ្តពួកគេគឺរមែងអាចទទួលបានជោគជ័យធំក្នុងជីវិត នៅក្រោយអាយុ ៣០ ឆ្នាំឡើងទៅ ដ្បិតបើកាលនៅក្មេងខ្ចី ពួកគេខិតខំខ្លាំងហើយ តែមិនមាន ហត់នឿយខ្លាំងហើយតែមិនជួបសំណាង៖
អ្នកកើតឆ្នាំមមែ – ពពែ

ម្ចាស់ឆ្នាំមមែ ជាមនុស្សរួសរាយរាក់ទាក់ ងាយស្រួលនឹងសម្របជាមួយមនុស្សជុំវិញខ្លួន នេះជាចំណុចល្អមួយ លើកស្ទួយអនាគតរបស់ពួកគេទៅថ្ងៃខាងមុខ។ ដរាបណា ម្ចាស់ឆ្នាំមមែ នៅបន្តការតាំងចិត្ត មានឆន្ទៈច្បាស់លាស់ក្នុងជីវិត នោះមិនថាក្នុងអាជីពការងារ ឬការរកស៊ីទេ ចូលដល់កៀកវ័យកណ្តាល ស្រករ ៣០ ឡើងទៅ គឺឃើញពន្លឺនៃទ្រព្យហូរចូលមកហើយ។
មនុស្សនេះ អាយុកាន់តែច្រើន នោះជីវិតកាន់តែសម្បូរសប្បាយ។ និយាយពីការគិត ចិត្តគំនិតនៃភាពចាស់ទុំ កុំបារម្ភអី សម្រាប់ម្ចាស់ឆ្នាំមមែ ពីក្មេងអាចរៀងគិតខុសច្រើន តែវានឹងបណ្តែតទៅតាមពេលវេលា នាំឲ្យការគិតរបស់ពួកគេផ្លាស់ប្តូរដោយឯកឯង។
អ្នកកើតឆ្នាំខាល – ខ្លា

ជាមនុស្សដែលមានការជឿជាក់លើខ្លួនឯង មានថាមពលក្នុងការសម្រេចគោលដៅដែលខ្លួនឯងបានកំណត់យ៉ាងជាក់ច្បាស់។ មនុស្សកើតឆ្នាំខាល រហ័សរហួន ឈ្លាសវៃ មិនចេះនៅមួយកន្លែងទេ បើមិនទាន់បានសុខ មិនទាន់បានជីវភាពដ៏ល្អជាទីគាប់ចិត្តមួយ។
នេះហើយជាមូលហេតុទាញឲ្យពួកគេតែងតែខិតខំព្យាយាមទាំងយប់ថ្ងៃ មិនងាយនឹងពោលពាក្យថា ហត់នឿយ ព្រោះគោលដៅរបស់ពួកគេ ឲ្យតែឃើញលុយនៅនឹងមុខ គឺមិនខ្ជិលឡើយ បើទោះបីលុយនោះរកបានតិចច្រើន គឺពូកែសន្សំទុក មិនងាយចំណាយទៅលើរបស់អ្វីផ្តេសផ្តាសឡើយ។
ដូច្នេះហើយរង់ចាំតែសំណាងប៉ុណ្ណោះសម្រាប់ម្ចាស់ឆ្នាំខាល ដែលបន្ទាប់ពីអាយុ ៣០ ឆ្នាំ គេនឹងមានទំនោរក្លាយជាអ្នកដឹកនាំ ក៏ដោយសារអំណោយទានភាពឈ្លាសវៃរបស់គេតាំងពីកំណើត។ ចូលដល់អាយុ ៣៥ ឆ្នាំមនុស្សនេះ លែងខ្វល់ពីរឿងលុយកាក់ ព្រោះមានគ្រប់គ្រាន់ សមល្មមនឹងបង្កើតក្តីសុខពេញមួយជីវិត។
អ្នកកើតឆ្នាំឆ្លូវ – គោ

ជាមនុស្សឧស្សាហ៍ ហើយក្នុងជីវិតយុវវ័យ ពួកគេជួបរឿងលំបាកច្រើនណាស់ ដ្បិតបើខិតខំធ្វើការមិនមានថ្ងៃសម្រាក ព្យាយាមណាស់ លុយមួយកាក់មួយសេន្តក៏មិនឲ្យរំលងពីដៃដែរ តែភាពក្រខ្សត់នៅតែស្ថិតក្បែរពួកគេជាប់ជានិច្ច។
ក៏អរគុណនូវការខិតខំតាំងពីដំបូងនេះហើយ សម្រាប់ម្ចាស់ឆ្នាំឆ្លូវ ក្រោយអាយុ ៣០ ឆ្នាំ ឬហៀរចូលដល់អាយុ ៣៥ ឆ្នាំ រឿងប្រាក់ចំណូលលែងជាបញ្ហាខ្វាយខ្វល់សម្រាប់ពួកគេ។ ចូលដល់វ័យនេះ ម្ចាស់ឆ្នាំឆ្លូវ នឹងមានទ្រព្យធំជារបស់ខ្លួន ទាំងឡានទាំងផ្ទះ ទុកចែកកូនចៅ ហើយជីវិតចូលរាងចំណាស់បន្តិច ក៏នឹងកាន់តែមានមនុស្សស្រលាញ់ គោរពឲ្យតម្លៃជាប់ជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

