មិនមែនឱ្យតែយើងល្អនឹងគេ សុទ្ធតែអាចទទួលបានការស្រឡាញ់ពីគេមកវិញនោះឡើយ

មិនមែនឱ្យតែយើងល្អនឹងគេ សុទ្ធតែអាចទទួលបានការស្រឡាញ់ពីគេមកវិញនោះឡើយ
ការផ្សាយពាណិជ្ជកម្ម

ធ្វើជាមនុស្សល្អ គឺជារឿងដែលគប្បីនឹងធ្វើបំផុត តែបើធ្វើល្អ ព្រោះតែចង់បានការស្រឡាញ់ពីមនុស្សម្នាក់នោះ ប្រហែលជាពិបាកបន្តិចហើយ។ ដ្បិតថា មនុស្សជាច្រើនតែងនិយាយថា ចង់បានមនុស្សល្អជាគូ ចង់បានមនុស្សល្អៗនៅក្បែរ ចង់មានមនុស្សល្អៗស្រឡាញ់ ប៉ុន្តែ បើយើងមិនមែនជាប្រភេទមនុស្សដែលគេចង់បាន ឬមនុស្សដែលគេត្រូវការ ទោះយើងល្អប៉ុនណា ក៏មិនអាចទទួលបានការស្រឡាញ់ពីគេមកវិញដែរ។

ធ្វើជាមនុស្សល្អម្នាក់ មិនពិបាកទេ តែបើធ្វើល្អនឹងគេ ព្រោះតែចង់ឱ្យគេស្រឡាញ់យើងវិញ ទើបមិនមែនជារឿងដែលងាយស្រួល។

ការផ្សាយពាណិជ្ជកម្ម

2b1fbea31f3d851434433f9c02c9c732

– បើគេមានសង្សារហើយ។
– បើគេមិនមានចិត្តលើយើងទេ។
– បើយើងមិនមែនជាមនុស្សដែលគេប្រាថ្នាទេ។
– បើយើងមិនមែនជាមនុស្សដែលគេចង់បានទេ …។

ការផ្សាយពាណិជ្ជកម្ម

ទាំងអស់នេះ ទោះយើងល្អនឹងគេ ក៏បានត្រឹមតែអាចឱ្យគេមានចិត្តអាណិតចំពោះសេចក្ដីល្អ ភាពល្អបរិសុទ្ធរបស់យើងតែប៉ុណ្ណោះ។​ ធ្វើជាមនុស្សល្អចំពោះគេ មិនអាចក្លាយជាមនុស្សដែលគេស្រឡាញ់ទេ តែវានឹងអាចធ្វើឱ្យគេចងចាំយើងពេញមួយជីវិត វាជាការពិត យើងនឹងក្លាយជាមនុស្សម្នាក់ដែលគេនឹកដល់មុនគេ នឹងក្លាយជាមនុស្សដែលគេចងចាំមិនអាចបំភ្លេចបាន ព្រោះតែភាពល្អ សេចក្ដីល្អរបស់យើង៕

0543b76a88e8751c9eec037cdf8da6ab
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#មនុស្សចុងក្រោយ #Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម