
មានប៉ះគ្នាយើងទេ? ម្ចាស់ឆ្នាំទាំង ៣ សាយលាភសាយទ្រព្យចូលផ្ទះ ជម្នះអស់គ្រោះ នៅឆ្នាំ ២០២៤
នៅសល់រយៈពេល ៩ ខែទៀត ទើបបិទទំព័រឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២៤ តើឆ្លងកាត់រយៈពេលច្រើនខែមកនេះ អ្នកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះហើយ? ទោះល្អឬអាក្រក់ប៉ុណ្ណា ត្រូវចាំថា ជីវិតយើងមានឡើងចុះជារឿងធម្មតា ហើយត្រូវបន្តប្រកាន់ខ្ជាប់នៅគោលជំហរ ហើយកុំអស់សង្ឃឹមឲ្យសោះ។ មកមើលការទស្សន៍ទាយជោគវាសនាសម្រាប់ឆ្នាំ ២០២៤ ខាងមុខ គឺមានអ្នកកើតឆ្នាំចំនួន ៣ ដែលមានរាសីខ្ពស់ត្រដែត អាចសាយលាភសាយទ្រព្យចូលផ្ទះ នាំឲ្យក្លាយជាអ្នកមាន រួចក៏អាចជម្នះអស់បញ្ហា អស់គ្រោះទាំងឡាយ មិនឲ្យចូលមកបៀត៖ អ្នកកើតឆ្នាំមមែ – ពពែ មនុស្សដែលកើតឆ្នាំមមែ ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ…


















