កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣៖ កិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១

Knongsrok Thumbnail
ការផ្សាយពាណិជ្ជកម្ម

ខេត្តកណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា បើយោងទៅតាមច្បាប់ស្តីពី “សភាពាណិជ្ជកម្ម” ខេត្តកណ្តាល ជាខេត្តមួយដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់បង្កើតឱ្យមានសភាពាណិជ្ជកម្មដើម្បីជួយលើកស្ទួយសេដកិច្ចខេត្តឱ្យកាន់តែមានភាពររីកចំរើន ជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារ ឱ្យយុវជនមានការងារធ្វើផងដែរ ។

Photo_2023 03 14_09 31 26
រូបភាពដំណាង
Photo_2023 03 14_10 00 29
រូបភាពដំណាង
Photo_2023 03 14_10 00 30 (2)
រូបភាពដំណាង
Photo_2023 03 14_10 00 30 (3)
រូបភាពដំណាង
Photo_2023 03 14_10 00 31
រូបភាពដំណាង
Photo_2023 03 14_10 00 32 (2)
រូបភាពដំណាង
Photo_2023 03 14_10 00 32
រូបភាពដំណាង
Photo_2023 03 14_10 00 33
រូបភាពដំណាង
Photo_2023 03 14_10 25 00
រូបភាពដំណាង
Photo_2023 03 14_10 00 30
រូបភាពដំណាង

ឯកឧត្តមបានឱ្យដឹងថា ខេត្តកណ្ដាល បានដំណើរការបោះឆ្នោតសភាពាណិជ្ជកម្ម ចំនួន ០៣លើក រួចមកហើយ ដោយឡែកនៅឆ្នាំ២០២៣នេះ គឺត្រូវដល់អាណត្តិសម្រាប់ធ្វើ ការបោះឆ្នោតម្តងទៀត ដែលជាការបោះឆ្នោតលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ហើយលើកនេះ គឺយើងត្រូវការសមាជិកបំពេញបន្ថែមចំនួន ០៧រូប ជាមួយសមាជិកដែលបន្តអាណត្តិចំនួន ០៨រូប ដើម្បីចូលរួមក្នុងការងារវិស័យឯកជនមួយនេះឱ្យកាន់តែរីកចំរើនតទៅមុខទៀត។

ការផ្សាយពាណិជ្ជកម្ម

ឯកឧត្ដមបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បាន រៀបចំដំណើរការបោះឆ្នោត ដោយចាប់ផ្តើមបើកការិយាល័យចុះឈ្មោះអ្នកចូលរួមបោះឆ្នោត និងបេក្ខជនឈរឈ្មោះ បោះឆ្នោត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៣៤នាក់។ ចំពោះការទទួលចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់អាណត្តិនេះ មានចំនួនបេក្ខជនចំនួន ១៦រូប ដែលក្នុងនោះមានអ្នកឈរឈ្មោះថ្មី មានចំនួន ៨រូប និងសមាជិកបន្តអាណត្តិ មានចំនួន ៨រូប។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យពាណិជ្ជករ អាជីវករ សេវាករ ចូលរួមឱ្យបានផុសផុលនៅក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ការផ្សាយពាណិជ្ជកម្ម

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើទៅដល់បេក្ខជនឈរឈ្មោះបោះឆ្នោត ទាំង ៨រូប ត្រូវគោរពតាមនីតិវិធី និងបទប្បញ្ញាត្តិ នៃការឃោសនា ការបោះឆ្នោត ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នងការប្រកួតប្រជែង ក្នុងពេលឃោសនាបោះឆ្នោត ដូចជា ៖ មិនគួរប្រើពាក្យរិះគន់បន្តុះបង្អាប់ អសីលធម៌ ដល់បេក្ខជនដទៃទេ គួរលើកតែចំណុចល្អៗ របស់ខ្លួនទៅបានហើយ រិះរកគំនិតអភិវឌ្ឍន៍ល្អៗ ដើម្បីជាគោលនយោបាយ របស់ខ្លួនសម្រាប់យកទៅ ឃោសនា ពិសេសគួរសន្យានូវអ្វីដែលខ្លួនអាចធ្វើបាន មិនគួរ សន្យាខ្យល់ ចង់បានតែសម្លេងឆ្នោតនោះទេ ។

ប្រភពលោក៖ SONG Naroth

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម