ប៉ះ​នរណា​ខ្លះ? ម្ចាស់ប្រុសឆ្នាំទាំង ៥ រូប​មិន​សង្ហារ វោហារ​មិន​សូវ​បាន តែ​ស្រី​ណា​បាន​ជា​ប្តី ដឹង​តែ​សំណាង​ហើយ

Hgghrt
ការផ្សាយពាណិជ្ជកម្ម

មនុស្ស​ប្រុស​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង ៥ ខាង​ក្រោម តាម​រូបរាង​សំបក​ក្រៅ​របស់​ពួក​គេ​មិន​ជា​ស្អាត សង្ហារ រី​ឯ​វោហារ​សព្ទ​ក៏​មិន​សូវ​បាន ប៉ុន្តែ​រមែង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់​ក្នុង​ជីវិត អាច​នាំ​ឲ្យ​គ្រួសារ​ទទួល​បាន​សុភមង្គល​ពេញលេញ​ទៅ​ថ្ងៃ​មុខ។ នារី​ណា​ដែល​រក​បាន​បុរស​កើត​ឆ្នាំ​ទាំង​បី​ជា​ស្វាមី នោះ​ដូច​រើស​បាន​ដុំ​ពេជ្រ​មួយ​គ្រាប់​ធំ រាប់​ថា​សំណាង​ផុត​លេខ​ហើយ៖

បុរស​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Hinh Trau Vang Kim Nguu 65tr_eiab
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រមែង​ជា​បុរស​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ ហើយ​មាន​ទំនោរ​ទៅ​រក​ការ​គិត​ខ្ពង់ខ្ពស់ ធ្វើអ្វី​មួយ​ប្រកប​ដោយ​វិចារណញ្ញាណ។ មនុស្ស​នេះ ក៏​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​​ចាស់​ទុំ​ជុំ​ទិស​ផង​ដែរ ក៏​អរគុណ​នូវ​ភាព​ហ្មត់ចត់ ល្អិតល្អន់​របស់​ពួក​គេ។

សំបក​ក្រៅ​បុរស​នេះ មើល​ទៅ​មិន​សង្ហារ​ឡើយ រី​ឯ​ទ្រព្យ​ពី​កំណើត​ក៏​មិន​សូវ​មាន​នឹង​គេ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ខិតខំ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ឥត​ឈប់ អាច​បង្កើត​ជា​ដើម​ទ្រព្យ​សម្រាប់​អនាគត​ភរិយា​ទៅ​ថ្ងៃ​មុខ ឲ្យ​សោយសុខ​បាន​ស្រួល។ ដូច្នេះ​បើ​នារី​ណា រក​បាន​បុរស​កើត​ឆ្នាំ​ឆ្លូវ​ជា​គូ នោះ​ប្រៀប​ដូច​ជា​សុភមង្គល​ដ៏​ធំ​មួយ។

ការផ្សាយពាណិជ្ជកម្ម

បុរស​កើត​ឆ្នាំ​រោង – នាគ

6d8d8a7db60e22de4b4dcc7454840c43
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់ មិន​ចេះ​វៀចវេរ តែ​បើ​បាន​ចូល​ដល់​ជីវិត​គូ មនុស្ស​នេះ​ពូកែ​មើល​ទុក្ខធុរៈ​ប្រពន្ធ​កូន​ខ្លាំង​ណាស់។ បើ​អ្នក​ជា​ភរិយា មិន​ចាំ​បាច់​បារម្ភ​ឡើយ ថា​មាន​ជន​ទី ៣ ចូល​មក​ជ្រៀត ដោយ​បុរស​កើត​ឆ្នាំ​រោង នឹង​បដិសេធ​យ៉ាង​ដាច់អហង្ការ​មិន​ឲ្យ​រួច​នោះ​កើត​ឡើង​ឡើយ។

ការផ្សាយពាណិជ្ជកម្ម

បុរស​កើត​ឆ្នាំ​នាគ ដឹង​ពី​តម្លៃ​នៃ​ភរិយា មិន​មាន​ចិត្ត​ធ្វើ​បាប​ប្រពន្ធ មិន​ផិត​ក្បត់ ហើយ​មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់ អាច​ជ្រោមជ្រែង​ឲ្យ​គ្រួសារ​ទទួល​បាន​ភាព​មាន​បាន និង​រស់នៅ​ស្រួល​នៅ​ពេល​ទៅ​មុខ។

បុរស​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220406 134414
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រមែង​ជា​មនុស្ស​ប្រុស​មាន​ឆន្ទៈ ឈ្លាសវៃ មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ទៅ​មុខ ហើយ​មនុស្ស​នេះ​មិន​ចេះ​មើល​ងាយ​អ្នក​ដទៃ បើ​ទោះ​បី​ខ្លួន​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏​ដោយ។ អាកប្បកិរិយា អត្តចរិត​របស់​បុរស​កើត​ឆ្នាំ​ខាល រមែង​ទទួល​បាន​ការ​រាប់អាន ការ​គោរព​ស្រលាញ់​ពី​ញាតិ​ជិត​ឆ្ងាយ ទៅ​ណា​ក៏​ចេះ​ឱនលំទោន​ដែរ។

តាម​ពិត​ទៅ មិនមែន​តែ​ចូល​ដល់​ជីវិត​គូ​ទេ ត្រឹម​ពេល​នៅ​លីវ ក៏​គេ​ជា​បុរស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាមួយ​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​តាំង​តែ​ពី​ដើម​មក ទើប​រមែង​នាំ​ឲ្យ​បុណ្យ ជួយ​ចូក​ចែវ​ឲ្យ​គេ​ចម្រុងចម្រើន​រហូត​ត​ទៅ។ បើ​ស្រ្តី​ណា​រៀប​ការ​ជាមួយ​បុរស​ឆ្នាំ​ខាល នោះ​មិន​បាច់​បារម្ភ​ទេ រឿង​ទ្រព្យ គឺ​ដឹង​តែ​មាន​ចាយ​សប្បាយ​ដៃ​ឥត​ខ្វះ។

ការផ្សាយពាណិជ្ជកម្ម

បុរសកើតឆ្នាំមមែ​ – ពពែ

មនុស្សនេះ មិនសូវចេះមាត់ក នៅជួបជុំគ្នា ក៏ហាស្តីបានតែមួយម៉ាត់ៗ បើជាមួយមនុស្សស្រីផង សឹងតែដូចសំពត់ក្នុងផ្នត់ អត់ចង់ហាមាត់នោះទេ។ មិនមែនមកពីពួកគេអៀន ឬរើសអើងអ្វីនោះទេ តែទម្លាប់គឺបែបហ្នឹង ទល់តែស្រ្តីដែលពួកគេស្រលាញ់ ទើបចេះនិយាយច្រើន បើជាមួយស្រ្តីដទៃ គឺទម្លាប់ស្ងាត់ស្ងៀមយកតែម្តង។

ការផ្សាយពាណិជ្ជកម្ម

នារីណាបានប្រុសៗឆ្នាំមមែ ធ្វើជាគូស្នេហ៍ ដូចបានចន្ទរះខែចេត្រ ពោលនឹងកើតតែស្នាមញញឹម ភាពសប្បាយរីករាយ ដ្បិតដៃគូ ពូកែការបង្កើតទំនាក់ទំនងស៊ីជម្រៅ ផ្អែមល្ហែម ទោះសំបកក្រៅមើលទៅមិនចេះមាត់ក ក៏ពិតមែន។

បុរសកើតឆ្នាំវក – ស្វា

ការផ្សាយពាណិជ្ជកម្ម

រូបរាងប្រុសកើតឆ្នាំវក មិនជាសង្ហារ តែក៏មិនអាក្រក់ពេកដែរ ល្មមនឹងអាចចូលចំណោមគេចុះ។ សម្បុរមិនសូវស កខ្លី កម្ពស់មិនសូវបាន តែស្រ្តីណាយកបានជាគូ រាប់ថាសំណាងផុតលេខ។ ត្រង់បុរសនេះ ពូកែរកស៊ីទុកដាក់ សន្សំសំចៃខ្ពស់ ឃើញដំរីជុះ មិនចេះជុះតាមដំំរី។

តែបើជាមួយនារីដែលពួកគេស្រលាញ់ លះបង់អ្វីក៏ព្រមដែរ ដើម្បីតែប្តូរយកស្នាមញញឹម យកក្តីសុខ ព្រះនាងជាទីស្រលាញ់ក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម