
មានលុយតែ ១០០០០រៀល ចង់រកកន្លែងទំនើបទាន់សម័យ រសជាតិក៏ឆ្ងាញ់ អាចសាកហាងអាហារបួសសុខភាពមួយនេះបាន! (មានវីដេអូ)
ភ្នំពេញ៖ ការទទួលទានអាហារបួស ម្ហូបបួស មិនមែនសម្រាប់តែអ្នកដែលកាន់សីល ឬធម៌អារ្យប៉ុណ្ណោះទេ តែម្ហូបបួស ត្រូវបានគេដឹងថាជាអាហារសុខភាព ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះរាងកាយទាំងមូល ជាពិសេសក្រពះ ថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ថែមទៀតផង។ បើទោះបីជាសព្វថ្ងៃមានហាងអាហារបួសច្រើនស្អេកស្កេះយ៉ាងណាក៏ដោយ តែការរកកន្លែងទទួលទានម្ហូបបួស បែបទំនើប និងតម្លៃសមរម្យសម្រាប់អ្នកមិនសូវធូរធារពិតជាពិបាករកណាស់។ តែអ្វីដែលពិសេស នៅទីក្រុងភ្នំពេញយើង មានហាងអាហារបួសមួយកន្លែងមានភាពល្បីល្បាញខ្លាំងមែនទែន ព្រោះតែទីកន្លែងទទួលទានពិតជាស្រស់ស្អាតខ្លាំងណាស់ និយាយរួមតុបតែងបែបរសនិយមអ្នកលំដាប់ តែតម្លៃអាហារវិញអាចនិយាយថាមានត្រឹមតែ ១០០០០រៀល ក៏អាចចូលហាងបានដែរ នោះគឺហាងអាហារបួស Vitking House។ ក្រៅពីមុខម្ហូបនីមួយៗសុទ្ធតែមានតម្លៃថោកសមរម្យអាចទទួលយកបានហើយ រសជាតិអាហារសុខភាពទីនោះ គឺសុទ្ធឈ្ងុយឆ្ងាញ់ទាំងអស់ មានទាំងប្រភេទបាយឆា មីឆា មីឆាបន្ទះដែក មីស៊ុប…




















