ដើរកម្សាន្តដូចដែលយើងបានដឹងរួចមកហើយថា វិស័យទេសចរណ៍គឺជាធនធានយ៉ាងសំខាន់ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន ជាពិសេសថែមទាំងលើកមុខមាត់ប្រទេសទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកឱ្យដឹង ឱ្យស្គាល់ពីប្រទេសទេសចរណ៍មួយនេះទាំងផ្នែកធនធានសម្បត្តិធម្មជាតិ សិល្បៈ វប្បធម៌ និងកន្លែងកម្សាន្តពិសេសៗអស្ចារ្យផងដែរ។ ចំណូលពីវិស័យទេសចរណ៍នានានៅលើបណ្តាប្រទេសមួយចំនួនត្រូវបានគេដឹងថាមានចំនួនច្រើនដែលអាចជួយប្រជាជននៅក្នុងភូមិស្រុក និងតំបន់ទេសចរណ៍នោះបានឱ្យរស់ស្រួល។ ជាក់ស្តែងប្រទេសថៃវិញក៏ត្រូវបានគេដឹងថា មានសេសសល់ប្រាសាទ និងវត្តអារាមបុរាណច្រើនមិនចាញ់ប្រទេសយើងដែរ ដោយសូម្បីតែវត្តបុរាណតែមួយកន្លែងសោះធ្វើឱ្យប្រជាជនក្នុងតំបន់សុទ្ធតែមានការងារធ្វើ និងមានជីវភាពល្អប្រសើរតាមការលំហូរចូលសាច់ប្រាក់ទេសចរណ៍។ ហាក់មានការអាក់អន់ចិត្តចំពោះការរៀបចំវិស័យទេសចរណ៍កម្ពុជាមិនទាន់មានភាពល្អប្រសើរ ស្រាប់តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានចេញមុខរៀបរាប់នូវដំណើរកម្សាន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ជាមួយនឹងការប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាយើង ដែលលោកអ្នកគួរតែសាកត្រិះរិះពិចារណាទុកជាបទពិសោធន៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍បន្ត។ តាមរយៈគណនីហ្វេសប៊ុក Vannak Nheb បានរៀបរាប់ថា៖ « គ្រាន់តែវត្តចំណាស់មួយសោះ គេអាចរកចំនូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់ ចំណែកយើងមានដល់ប្រាសាទរាប់ភ្លេច តែមិនដឹងរកចំណូលតាមណាក្រៅតែពីតម្លើងតម្លៃសំបុត្រសម្រាប់ជនបរទេស.តម្លៃម្ហូប និងសេវាកម្មផ្សេងៗកាប់ស៊ីតាមមាត់..ផ្នត់គំនិតប្រជាជនគេគឺការចែករំលែកគ្នារស់ ចំណែកយើងដណ្តើមគ្នារស់..រដ្ឋគេទំនុកបម្រុងនិងគាំទ្រពេញទំហឹងទាំងវិស័យកសិកម្ម សុខាភិបាល…