
មិនធម្មតាទេកូនខ្មែរ! អាចផលិតម៉ាស៊ូតចេញពីផ្លាស្ទិក ពោរពេញដោយគំនិតកែច្នៃខ្ពស់ ថែមទាំងជួយបរិស្ថានទៀត
ជារឿងមួយដ៏រីករាយ និងមោទកភាពក្រៃលែង ដោយកូនខ្មែរយើងមួយរូបមានសមត្ថភាពមិនធម្មតា អាចធ្វើការកែច្នៃសម្រាមផ្លាស្ទិកធ្វើជាម៉ាស៊ូតប្រើប្រាស់បានស្ទើរតែមិនគួរឱ្យជឿ។ កូនខ្មែរមានគំនិតច្នៃប្រតិដ្ឋប្រកបដោយគុណប្រយោជន៍ខ្ពស់ជួយសង្គម និងបរិស្ថានមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះ ឃុន ស៊ីវ ដោយលោកបានធ្វើការស្រាវជ្រាវ អាចយកសំរាម ប្លាស្ទីកចំនួន ៦ប្រភេទរួមមាន៖ ដបទឹកសុទ្ធ ដបប្រេងឆា ដបសាប៊ូ គម្របទឹកសុទ្ធ កែវកាហ្វេ និង ប្រអប់ស្នោ មកកែច្នៃធ្វើជាប្រេងម៉ាស៊ូតបាន ដោយជោគជ័យ ដោយចំណាយពេលជាងមួយឆ្នាំឯណោះ តែនៅក្នុងការផលិតត្រូវបានដឹងថាអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដោយការផ្ទុះអំឡុងពេលកំពុង ចម្រាញ់ទៀតផង។ ដោយក្នុងមួយថ្ងៃលោកយកប្លាស្ទិកទម្ងន់ ៣០ គីឡូក្រាម មកចម្រាញ់ ជា ប្រេងម៉ាស៊ូត បានប្រមាណជា…




















