
១ចាន១ម៉ឺនៗ ត្រូវប៉ាន់អ្នកចូលចិត្ត ខ្ចៅ ខ្យង ឃើញហើយស្រក់ទឹកមាត់ហ្មងនេះ!
ភ្នំពេញ៖ អាហារ Street Food កំពុងតែពេញនិយមមែនទែននៅក្នុងពេលបច្ចុប្បន្ននេះទាំងអ្នកធ្វើការ សិស្ស និងនិស្សិត ដោយសារតែវាមានរសជាតិឆ្ងាញ់ ម្ហូបពេញនិយម ថែមទាំងមានតម្លៃថោកសមរម្យអាចអង្គុយញ៉ាំជួបជុំមិត្តភក្តិបានថែមទៀតផង។ ថ្មីៗនេះ អាហារប្រភេទ ខ្ចៅ ខ្យង ក៏កំពុងតែល្បីល្បាញខ្លាំងណាស់ដែរ ដោយមានមនុស្សភាគច្រើនចូលចិត្តអាហារប្រភេទញ៉ាំលេងមួយមុខនេះណាស់ តែប្រសិនជាចង់ទទួលបានតម្លៃពិសេស និងឈ្ងុយឆ្ងាញ់នោះ «ក្នុងស្រុក » សូមណែនាំកន្លែងមួយមានឈ្មោះថា « MOOL »។ ហាងមួយកន្លែងនេះ ធ្លាប់ល្បីថាមានលក់ប្រហិត គាវ និងសៀវម៉ៃ ឆ្ងាញ់ តែពេលនេះបានបន្ថែមអាហារប្រភេទ Street Food …




















