Mythical Bird

ថ្មីប្លែកទៀតហើយ! ​រីហ្សតកោះអណ្តែតប្របមាត់ទឹកខេត្តកោះកុង ​ឃើញរូបចង់តែទៅគេងកម្សាន្តមួយយប់
ដើរកម្សាន្ត

ថ្មីប្លែកទៀតហើយ! ​រីហ្សតកោះអណ្តែតប្របមាត់ទឹកខេត្តកោះកុង ​ឃើញរូបចង់តែទៅគេងកម្សាន្តមួយយប់

កោះកុង៖ ខេត្តកោះកុង ​គឺជាខេត្តដែមដីកោះខណ្ឌចែកដោយសមុទ្រ ​និងដងព្រែកនានា  បង្កើតបានជាខេត្តដែលមានអំណោយផលទេសចរណ៍ផ្នែកផ្លូវទឹក​ ជួរភ្នំ ​ទឹកជ្រោះ និងព្រៃកោងកាង ​ស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍ ​ហើយរហូតមកដល់ពេលនេះក៏មានទីកន្លែងកម្សាន្ត ​និងរីហ្សតជាច្រើនបានបើកដំណើរការជាបន្តបន្ទាប់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកសម្រាកដើម្បីបំបាត់ក្តីនឿយហត់ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែងនៅក្នុងខេត្តកោះកុង ដែលត្រូវបានគេពេញនិយមទៅសម្រាកកម្សាន្តព្រោះតែមានបរិយាកាសស្រស់ស្អាត ​ស្ងប់ស្ងាត់ ​ជាមួយធម្មជាតិពិតៗនោះគឺ រីហ្សតកោះអណ្ដែត (Koh Andet Eco Resort)។ រីហ្សតកោះអណ្តែត ​គឺជារីហ្សតបែបអេកូមួយ ​ដែលមានសង់បន្ទប់ស្នាក់នៅបែបជនបទ ​ប្របមាត់ទឹក ​តែមានភាពស្រស់ស្អាតទំនើបនៅក្នុងផ្នែកបន្ទប់ខាងក្នុងមិនចាញ់សណ្ឋាគារទំនើបនានាឡើយ ពោលគឺបរិយកាសស័ក្តសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិពិតៗ ដើម្បីបន្ធរភាពតានតឹង…

រកឯណាបាន ​ទទួលទានកាហ្វេ  និងភេសជ្ជៈឆ្ងាញ់ៗ ​ហើយបានអានសៀវភៅដោយឥតគិតថ្លៃទៀតជាមួយហាងកាហ្វេពិសេសមួយនេះ!
ដើរកម្សាន្ត

រកឯណាបាន ​ទទួលទានកាហ្វេ  និងភេសជ្ជៈឆ្ងាញ់ៗ ​ហើយបានអានសៀវភៅដោយឥតគិតថ្លៃទៀតជាមួយហាងកាហ្វេពិសេសមួយនេះ!

ភ្នំពេញ៖ ការអានសៀវភៅគឺជាការផ្តល់ចំណេះវិជ្ជាមួយដ៏ធំទូលាយ ​ដូច្នេះហើយដើម្បីគាំទ្រដល់ការអានសៀវភៅ ការសិក្សារៀនសូត្រ ហាងកាហ្វេមួយកន្លែងដែលទើបបើកថ្មីមានឈ្មោះថា « Bookstore Coffee​» ក្រៅពីមានបម្រើនូវកាហ្វេ  និងភេសជ្ជៈជាច្រើនមុខដោយតម្លៃសមរម្យហើយ ថែមទាំងបានរៀបចំជាបណ្ណាល័យសៀវភៅ ដែលមានសៀវភៅចំណេះដឹងទូទៅល្អៗ ថ្មីៗពេញនិយមរាប់រយរាប់ពាន់ក្បាលសំរាប់ភ្ញៀវចូលអានដោយពុំគិតថ្លៃផងដែរ ។ « Bookstore Coffee»  គឺហាងកាហ្វេដែលមានការរៀបចំទីកន្លែងដ៏ស្រស់ស្អាត មានអនាម័យ មានផាសុខភាព ហើយស្ងប់ស្ងាត់ និងមានម៉ាស៊ីនត្រជាក់សម្រាប់ភ្ញៀវមកអង្គុយទទួលទានកាហ្វេក៏បាន ​អានសៀវភៅក៏បាន ​ឬក៏អាចធ្វើកិច្ចការសាលាជុំគ្នា  និងពិភាក្សាការងារផ្សេងៗបានដោយស្រួលទៀតផង។ នៅចាំអីទៀតមក ហាង « Bookstore Coffee»  ទទួលបានប្រយោជន៍ ៣…

ស្រលាញ់ខ្ញុំពិត! ​តើអាចទេធ្វើឱ្យខ្ញុំមានថ្ងៃនេះ ​​ជាថ្ងៃដែលស្រស់ស្អាត សប្បាយចិត្តបំផុត និងមានសុភមង្គលតទៅ?
សង្គម

ស្រលាញ់ខ្ញុំពិត! ​តើអាចទេធ្វើឱ្យខ្ញុំមានថ្ងៃនេះ ​​ជាថ្ងៃដែលស្រស់ស្អាត សប្បាយចិត្តបំផុត និងមានសុភមង្គលតទៅ?

អាចទេឱ្យខ្ញុំមានថ្ងៃនេះ? ជឿថាមនុស្សស្រីគ្រប់ៗរូបមិនថាខ្ញុំ មិនថាគេ ​ពេលពេញវ័យតែងតែចង់បានមនុស្សម្នាក់មកស្រលាញ់មើលថែ  និងរួមរស់ក្រោមដំបូលអាពាហ៍ពិពាហ៍រួមគ្នា ​ពោលគឺជាមនុស្សដែលស្រលាញ់  យល់ចិត្ត ​និងអាចរស់នៅជាមួយគ្នាសាងគ្រួសារពេញដោយសុភមង្គល។ ជាមនុស្សស្រីម្នាក់ ច្បាស់ណាស់ថា  ចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតជាងគេនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ហើយក៏ជាថ្ងៃដ៏សប្បាយរីករាយ មានសុភមង្គលជាងគេក្រោមការអបអរពីញាតិមិត្ត បងប្អូន មិត្តភក្តិប្រុសស្រីផងដែរ។ ជាពិសេសនោះ នៅក្នុងជីវិតគូ​ នារីណាក៏ដូចនារីណាដែរ​ តែងតែចង់បានភាពច្បាស់លាស់បែបនេះ​ ៖​ 👉🏻មនុស្សច្បាស់លាស់​ ទំនាក់ទំនងស្មោះត្រង់មួយ 👉🏻ទ្រព្យមិនសំខាន់​ សំខាន់មានសមត្ថភាព​ មានកំណេីត​ អាចសាងអនាគតរួមគ្នាបាន 👉🏻ភ្លេងការ​ ផ្កាស្លា​ ឬសំបុត្រអាពាពិពាហ៍បង្ហាញពីទំនាក់ទំនងស្របច្បា​ប់ 👉🏻យល់ចិត្តគ្នា​ អាណិតគ្នា​ មិនក្បត់គ្នា…

គួរយល់ដឹង! ​តើកូនខ្មែរប៉ុន្មាននាក់ស្គាល់ពីការវិវឌ្ឍន៍នៃវិស័យសិល្បៈសំណង់ក្បឿនបុរាណខ្មែរ
សង្គម

គួរយល់ដឹង! ​តើកូនខ្មែរប៉ុន្មាននាក់ស្គាល់ពីការវិវឌ្ឍន៍នៃវិស័យសិល្បៈសំណង់ក្បឿនបុរាណខ្មែរ

ក្បឿងខ្មែរត្រូវបានគេដឹងថាមានជាយូរលង់ណាស់មកហើយ ​ដែលមានតាំងក្បឿនពីសំណង់ឈើ ​រហូតដល់ថ្ម និងតួប្រាសាទផងដែរ។ ​ដោយក្បឿងខ្មែរ ជាកេរមរតកមួយដូចគ្នាដែរនឹង ក្រណាត់សូត្រហូល ផាមួង ដែលសំគាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ មានអាយុកាលច្រើនណាស់មកហើយ ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាល ដំបូលផ្ទះ ដំបូលកុដ ដំបូលវិហារជាដើម។ ជាទូទៅក្បឿងខ្មែរបុរាណ មានរាងជាស្រកានាគ គឺតំណាងអោយខ្មែរដែលជាពូជនាគ ដោយខ្មែរយើងមានពាក្យគន្លាស់មួយថា (ក្បឿងពាក់ក្រាល) ជាដំបូល យើងអាចគន្លាស់ពាក្យនេះមកវិញគឺ (ក្បាលពាក់គ្រឿង)។ ជាធម្មតាប្រជាជនសាមញ្ញមិនមានលទ្ធិភាពនឹងពាក់គ្រឿងម្កុដនោះទេ។ ក្បាលពាក់គ្រឿង គឺតំណាងម្ដុដស្ដេច បឋមក្សត្រ។ ទីណាមានដំបូលប្រកក្បឿងខ្មែរដែលជាក្បឿងស្រកានាគនោះ ទីនោះឯងដែលផ្ដល់សុខដល់អ្នកដែលជ្រកក្រោមម្លប់ដំបូលគ្រឿង ដែលបុព្វបុរសខ្មែរបានសាងស្នាដៃនឹងបន្សល់ទុកនូវតម្លៃវប្បធម៌ សម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានសម្បត្តិកូនខ្មែរជំនាន់ក្រោយ។ តើលោកអ្នកយល់ពីសំណង់បុរាណខ្មែរបានប៉ុន្មានភាគរយដែរក្នុងនាមជាកូនខ្មែរ?…

កន្លែងកំសាន្តថ្មីមិនបាច់ទៅណាឆ្ងាយទេ នៅជិតបង្កើយ ស្ថិតនៅក្នុងឃុំវិហារសួគ៌យើងនេះតើ
ដើរកម្សាន្ត

កន្លែងកំសាន្តថ្មីមិនបាច់ទៅណាឆ្ងាយទេ នៅជិតបង្កើយ ស្ថិតនៅក្នុងឃុំវិហារសួគ៌យើងនេះតើ

កណ្តាល៖  ចង់បានទីកន្លែងកំសាន្តថ្មី ត្រូវបានគេដឹងថាមិនបាច់ទៅណាឆ្ងាយទេ ពោលគឺនៅជិតបង្កើយទីក្រុងភ្នំពេញតែម្តង ​នោះគឺ ​Resort  7NG  នៅវិហារសួគ៌។ ទីកន្លែងថ្មីនេះ ​ត្រូវបានគេដឹងថា ​ជារីហ្សតបែបលូមួយ ​ដែលមានកន្លែងស្នាក់នៅប្រណីត មិនចាញ់នៅតាមបណ្តាខេត្តនានានោះទេ ​ទេសភាពក៏ស្រស់បំព្រង ​ខ្យល់អាកាសបរិសុទ្ធ ពោលជាកន្លែងកម្សាន្តដែលលោកអ្នកអាចមកសម្រាកកម្សាន្តនាពេលទំនេរពីការងារបាន។ គួរឱ្យដឹងផងដែរថា រីហ្សត 7NG មួយនេះមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ តោះ ដើរលេង

ចង់បានកន្លែងស្ងប់ស្ងាត់អានសៀវភៅ ហើយផឹកកាហ្វេ ​ត្រូវម៉ាចជាមួយនឹងបណ្ណាល័យកាហ្វេ ​President ២កន្លែងនេះ
ដើរកម្សាន្ត

ចង់បានកន្លែងស្ងប់ស្ងាត់អានសៀវភៅ ហើយផឹកកាហ្វេ ​ត្រូវម៉ាចជាមួយនឹងបណ្ណាល័យកាហ្វេ ​President ២កន្លែងនេះ

សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ  ការរកកន្លែងស្ងប់ស្ងាត់ និងទីតាំងមានភាពងាយស្រួលពិតជារឿងមួយដែលត្រូវគិតគូរខ្លាំង ​ប្រសិនជាមានទាំងកន្លែងស្អាត ​ទូលាយ និងមានភេសជ្ជៈទទួលទានទៀតនោះពិតជាប្រសើរណាស់ ​ដូច្នេះថ្ងៃនេះ « ក្នុងស្រុក ​» សូមណែនាំបណ្ណាល័យកាហ្វេមួយកន្លែងមានឈ្មោះថា «President Inspiring Library Cafe »។ President Inspiring Library Cafe គឺជាហាងកាហ្វេមួយដែលមានបរិយាកាសល្អស្ងប់ស្ងាត់ សម្រាប់អ្នកចូលចិត្តអានសៀវភៅ ថែមទាំងមានភេសជ្ជៈច្រេីនជម្រេីស ជាពិសេសគឺកាហ្វេតែម្តង  ថែមទាំងមានតម្លៃសមរម្យទៀតផង ​។ ហាងកាហ្វេមួយនេះ ថែមទាំងមានការតុបតែងស្រស់ស្អាតបែប ​​Classic  ធ្វើឱ្យអ្នកអានសៀវភៅមានអារម្មណ៍រីករាយចង់អង្គុយអានប្រកបដោយភាពស្ងប់ស្ងាត់ ​ឬអាចណាត់មិត្តមកធ្វើកិច្ចការសាលា ​ឬពិភាក្សាការងារក៏បានដែរ។…

សួនកម្សាន្តបើកថ្មី « ម្លប់ស្នាយ​ស្រីឈូក » ក្បែរភ្នំស្រី កន្លែងសប្បាយបរិយាកាសបរិសុទ្ធ ​គួរតែទៅលេងឱ្យបានម្តងទើបដឹងថាកប់យ៉ាងណា
ដើរកម្សាន្ត

សួនកម្សាន្តបើកថ្មី « ម្លប់ស្នាយ​ស្រីឈូក » ក្បែរភ្នំស្រី កន្លែងសប្បាយបរិយាកាសបរិសុទ្ធ ​គួរតែទៅលេងឱ្យបានម្តងទើបដឹងថាកប់យ៉ាងណា

កំពង់ចាម៖ កំពង់ចាម ​គឺជាខេត្តដីក្រហមដីស្អិតមួយ ​ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ​ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។ ថ្មីៗនេះផងដែរ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកម្សាន្តយ៉ាងកុះករថា ​ជាទីកន្លែងកម្សាន្តបែបធម្មជាតិប្លែកនោះគឺ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ។ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ត្រូវបានគេដឹងថាមានទីតាំងល្អខ្លាំងណាស់​ មានភ្នំព័ទ្ធជុំវិញ មានបឹងទន្លេខ្យល់បក់ត្រសៀកៗពោរពេញទៅដោយបរិយាកាសបរិសុទ្ធ ​ជាពិសេសអាចថតរូបកម្សាន្តពេលថ្ងៃលិចដឹងតែអែមហ្មង​។ នៅក្នុងនោះផងដែរ ​កន្លែងកម្សាន្តមួយនេះ ​ថែមទាំងមានកញ្ចុះអង្គុយកម្សាន្តអារម្មណ៍ និងមានការបម្រើម្ហូបអាហារបែបស្រុកស្រែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យទៀតផង។ គួរឱ្យដឹងផងដែរថា សួនកំសាន្ត​ ម្លប់ស្នាយ​ ស្រីឈូក​ មានទីតាំង​នៅភូមិស្រឡៅ​ ឃុំអំពិល​ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម​…

មកមើលផ្ទាំងចម្លាក់នៃក្បាច់ហោជាង ដ៏ប្រណិតនៅតាមព្រះវិហារបុរាណខ្មែរ តែបច្ចុប្បន្នត្រូវបានអ្នកជិតខាងចម្លងធ្វើជារបស់ខ្លួនអស់ហើយ
សង្គម

មកមើលផ្ទាំងចម្លាក់នៃក្បាច់ហោជាង ដ៏ប្រណិតនៅតាមព្រះវិហារបុរាណខ្មែរ តែបច្ចុប្បន្នត្រូវបានអ្នកជិតខាងចម្លងធ្វើជារបស់ខ្លួនអស់ហើយ

ហោជាង គឺជាបន្ទះក្តារផ្គុំជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងត្រចៀកដំរី របាំងដាក់ខាងក្រោមចុងដំបូលព្រះវិហារ ប្រាសាទបុរាណ ឬសាលាជាដើម មានសណ្ឋានបីជ្រុងស្មើគ្នា ឬស្រួចខាងលើបន្តិច ធ្វើជាឋានលាតក៏មានឆ្លាក់ជាក្បាច់រចនាដ៏ល្អពិចិត្រ។ នៅក្នុងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងវត្តអារាម ចាប់តាំងពីសម័យបុរេអង្គរជារៀងរហូតមក ខ្មែរយើងតែងតែតុបតែងលំអនៅលើផ្ទៃហោជាង ដោយរូបចម្លាក់ពាក់ព័ន្ធទៅនឹងទេវកថា ឬក៏ក្បាច់ភ្ញីទេស។ ដោយហោជាងប្រាសាទ មានទីតាំងស្ថិតនៅលើផ្តែរ និងសសរពេជ្រនៅតាមប្រាសាទបុរាណខ្មែរ។ ឯហោជាងព្រះវិហារសព្វថ្ងៃ ពិតជាកើតចេញពីហោជាងនៃសំណង់ប្រាង្គប្រាសាទបុរាណខ្មែរយ៉ាងប្រាកដ ដោយនៅក្នុងសំណង់ខ្មែរយើង ហោជាង ដែលបុព្វបុរសខ្មែរបាននិយមប្រើប្រាស់ នោះ គឺមានលក្ខណៈមិនខុសបែ្លកប៉ុន្មានពីហោជាងប្រាសាទឡើយ ។ ខុសពីហោជាងប្រាសាទ ហោជាងព្រះវិហារពីបុរាណ មានក្បាច់ភី្ញទេសហ៊ុំព័ទ្ធជុំវិញ ចម្លាក់កណ្ដាលធ្វើអំពីឈើ តែសព្វថ្ងៃនេះ ការប្រើហោជាងឈើ ត្រូវបានបាត់បង់ទៅហើយ…

រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ
ដើរកម្សាន្ត

រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តែដោយសារតែហេតុផលមួយចំនួន ​កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ​ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ ​បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ ​តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ ដោយបាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ មក​រា ឆ្នាំ…

ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន
ដើរកម្សាន្ត

ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន

កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ​ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ  ដងព្រែក ​និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស ​តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក ​« ក្នុងស្រុក​ » ​សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា  « លំហែកំពត »។ « លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ​ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ​ពិតជាមានទេសភាពប្លែក ​ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។ នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ​ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក…

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!
សង្គម

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា ​« អន្ទូញ​​» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី ​»  ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave)  ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ ​លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ​ខេត្តរតនគិរី ​មណ្ឌកគិរី ​និងស្ទឹងត្រែងជាដើម។ ជាក់ស្តែង ​បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ ​យកមកឆាក៏បាន ​យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ​ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន ​រ៉ែ ​និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។ តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖ ១. ​ជំនួយបេះដូង…

ពិធីកោរជុក ​ជាទំនៀមខ្មែរបុរាណ ​តែបែរជាត្រូវគេបំភ្លេចចោល ស្ទើរតែវិនាសបាត់បង់ទៅហើយ
សង្គម

ពិធីកោរជុក ​ជាទំនៀមខ្មែរបុរាណ ​តែបែរជាត្រូវគេបំភ្លេចចោល ស្ទើរតែវិនាសបាត់បង់ទៅហើយ

ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា « កោរសក់ ឬកោរកំប៉ោយ »  ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។ គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ដោយសន្យាថ្វាយសក់ដើម្បីលាបំណន់ ឬគេអាចចាត់ទុកពិធីនេះថា ជាពិធីបង្កក់ឆ្មប់ផងដែរ។ ទោះបីជាការពិត អាចារ្យ ឬឪពុកម្តាយ គឺជាអ្នកកោរជុកឲ្យក្មេងៗ…

អស់ចម្ងល់ហើយ ពេលនេះដឹងពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧
ប្រវត្តិសាស្រ្ត

អស់ចម្ងល់ហើយ ពេលនេះដឹងពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អស់រយៈពេលជាច្រើនរាប់រយឆ្នាំមកហើយ ​ព្រះបដិមារបស់មហាវីរក្សត្រនៃដែនដីចក្រភពអង្គរ  ព្រះបាទជ័យវរ្ម័នទី  ៧  ត្រូវបានបំផ្លាញចោលដោយសារតែសង្គ្រាម ​និងដោយសារខ្មាំងសត្រូវនានា ​រហូតព្រះបដិមាដ៏ល្អឥតខ្ចោះបាត់បង់សភាពដើម មិនអាចរ៉ាយរ៉ាប់ប្រាប់កូនខ្មែរជំនាន់ក្រោយថាព្រះបដិមាមួយនេះ មានរូបរាងដើមបែបណានោះឡើយ ​ឯមតិមុនៗក៏មានការខ្វែងគំនិតគ្នាផងដែរ។ ថ្មិៗនេះ អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ។ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់ព្រះរាជកាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានព្រះរាជកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។ ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau…

ខ្វះកន្លែងដើរលេងឆ្លងឆ្នាំមែនអត់? ទេសភាពពីខេត្តកំពត​ ស្ពានរថភ្លេីង​ បឹងហ្គាឡូ ​ឡូយកប់ ​គេងមួយយប់ដឹងតែសប្បាយប្លែក
ដើរកម្សាន្ត

ខ្វះកន្លែងដើរលេងឆ្លងឆ្នាំមែនអត់? ទេសភាពពីខេត្តកំពត​ ស្ពានរថភ្លេីង​ បឹងហ្គាឡូ ​ឡូយកប់ ​គេងមួយយប់ដឹងតែសប្បាយប្លែក

កំពត៖ ​​ខេត្តកំពត គឺជាខេត្តដែលមានអំណោយផលខ្លាំងនៅក្នុងការសម្រាកកម្សាន្ត ​ដោយមានព្រៃភ្នំ ដងព្រែក ​ពោរពេញដោយទេសភាពស្រស់ត្រកាលគួរជាទីគយគន់។ នៅក្នុងនោះ ថ្ងៃនេះដែរ ​« ក្នុងស្រុក » ​សូមណែនាំទីកន្លែងសម្រាកថ្មីដែលកំពុងតែទទួលបានការពេញនិយមទៀតហើយ ​ថាមានទេសភាពស្អាតប្លែក ​អាចទស្សនាស្ពានរថភ្លើង ​និងមានឆ្នេរខ្សាច់មាត់ព្រែកកម្សាន្តផងដែរនោះគឺ « ស្ពាន​រថភ្លេីង​បឹងហ្គាឡូ ​»។ « ស្ពាន​រថភ្លេីង​បឹងហ្គាឡូ » ជាកន្លែងកម្សាកដែលមានទីកន្លែងធំទូលាយ ស្រស់ស្អាត​ ខ្យល់អាកាសបរិសុទ្ធ​ ជាប់មាត់ព្រែក​ជិតស្ពានរទេះភ្លើង  ​ឯការតុបតែងកន្លែងសម្រាកពិតជាប្លែកខ្លាំង ​ចង់តែគេងសម្រាកមួយយប់ ​ឯសេវាកម្មក៏ល្អ។ ដោយបន្ទប់នីមួយមានភាពប្លែកស្អាតច្រើនជម្រើស​អាចជ្រើសរើសបាន មានទាំងបន្ទប់សម្រាប់គូស្នេហ៍​រូម៉ែនទិច និងបន្ទប់សម្រាប់គ្រួសារ​ថែមទាំងមានតម្លៃសមរម្យ​ ដោយបន្ទប់​…

«ចាក់ទឹកលើក្បាលទា» ហេតុអ្វីបានជាចាស់ៗតែងតែជេរកូនជេរចៅបែបនេះ ពេលដែលនិយាយមិនចេះស្តាប់គ្នា
សង្គម

«ចាក់ទឹកលើក្បាលទា» ហេតុអ្វីបានជាចាស់ៗតែងតែជេរកូនជេរចៅបែបនេះ ពេលដែលនិយាយមិនចេះស្តាប់គ្នា

យើងធ្លាប់ឮពាក្យចាស់ៗ រមែងដៀលកូនចៅ ដែលមិនស្តាប់ដំបូន្មានលោក ប្រដូចទៅនឹង សត្វទា ដែលគេចាក់ទឹកលើក្បាល រអិលបាត់អស់ មិនជាប់មិនជោគខ្លួន។ ក្រោយមក សង្គមយើង បានត្រងយកពាក្យទាំងនេះ ទៅប្រើគ្រប់កន្លែង ពេលណាគេនិយាយអ្វី គ្មាននរណាយកត្រចៀកស្តាប់ ហើយក៏តាំងប្រដូច មនុស្សដែលមិនស្តាប់ខ្លួន ទៅនឹងសត្វទាជាទម្លាប់រៀងមក។ ថ្ងៃនេះ ខ្ញុំសូមផ្ញើជូន នូវគំហើញផ្សេងទៀត អំពីតម្លៃសត្វទា ដែលគេច្រើនរំលង មើលមិនឃើញ សម្រាប់ប្រិយមិត្តអ្នកអាន យកទៅពិចារណា គិតសាជាថ្មី ៖ ១- សត្វទាមានស្លាបវេទមន្ត មិនទទួលការជះទឹក ពីលើក្បាល អោយជោគខ្លួនស្លាប់ងាយៗ…

ភ្ញាក់ផ្អើលខ្លាំង! ក្រោយជនជាតិថៃ មកលេងអង្គរវត្តស្រុកខ្មែររួច ​បង្ហោះសារ និងរូបភាពគួរឱ្យរំភើបបែបនេះសោះ
ដើរកម្សាន្ត

ភ្ញាក់ផ្អើលខ្លាំង! ក្រោយជនជាតិថៃ មកលេងអង្គរវត្តស្រុកខ្មែររួច ​បង្ហោះសារ និងរូបភាពគួរឱ្យរំភើបបែបនេះសោះ

សៀមរាប៖​​​​ ជាការពិតណាស់ ប្រទេសកម្ពុជាយើងមានកន្លែងកម្សាន្តជាច្រើនកន្លែង ​ទាំងផ្នែកសម្បត្តិវប្បធម៌  និងធម្មជាតិ រហូតជាប់ឈ្មោះជាទឹកដីសុវណ្ណភូមិ ​ថែមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនជាតិសាសន៍មកកម្សាន្តពីគ្រប់ទិសទីផងដែរ។ តែកាន់តែភ្ញាក់ផ្អើល ​ស្រាប់តែថ្មីៗនេះ ​ជនជាតិថៃមួយក្រុម ​ដែលតែងតែដើរថតរូបកម្សាន្តដាក់លើគណនីហ្វេសប៊ុកផេករបស់ខ្លួន បាននាំគ្នាមកលេងទឹកដីសៀមរាបអង្គរស្រុកខ្មែរជាច្រើនកន្លែង  ថែមទាំងបានពោលពាក្យសរសើរពីភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើងទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក ผมม้าพาเที่ยว បានបង្ហោះរូបពីដំណើរកម្សាន្តរបស់ខ្លួនជាច្រើនតាំងពីព្រលានយន្តហោះប្រទេសថៃ ​ដល់ស្រុកខ្មែរ  ថែមទាំងផ្តិតរូបភាពកន្លែងស្នាក់នៅ ​និងប្រាសាទអង្គរវត្តយើង ​ដោយបានពោលពាក្យសរសើរក្នុងន័យថា​ ខេត្តសៀមរាប ជាទីក្រុងបេតិកភណ្ឌពិភពលោក គួរតែបានទៅលេងឱ្យបានម្តងក្នុងមួយជីវិត  ដោយការដើរកម្សាន្តរយៈពេលពីរថ្ងៃ ចំណាយមិនសូវច្រើនទេ ជាពិសេសពួកគេថែមទាំងពេញចិត្តដំណើរកម្សាន្តក្នុងប្រទេសយើង ​និងអាចថតរូបបានស្អាតៗផងដែរ៕ តោះចង់ដឹងថា  រូបភាពស្អាតៗនៅសៀមរាបអង្គរយើងស្រស់ស្អាតយ៉ាងណា  តាមដានរូបភាពខាងក្រោមនេះ៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖…

តោះទៅលេង! មិននឹកស្មានសោះថា ខេត្តសៀមរាប ទឹកធ្លាក់ចង្រ្គានរយ មានទេសភាពស្អាតពិសេសបែបនេះ
ដើរកម្សាន្ត

តោះទៅលេង! មិននឹកស្មានសោះថា ខេត្តសៀមរាប ទឹកធ្លាក់ចង្រ្គានរយ មានទេសភាពស្អាតពិសេសបែបនេះ

សៀមរាប៖ ថ្មីៗនេះ សម្រាប់អ្នកដែលទៅលេងខេត្តសៀមរាប ​ប្រាកដជាមានកន្លែងកម្សាន្តថ្មីមួយទៀតហើយ ​ល្បីថាមានទេសភាពស្រស់ស្អាតប្លែកអមដោយព្រៃភ្នំ ​ជាពិសេសទឹកធ្លាក់ត្រជាក់ស្រេបគួរជាទីគយគន់នោះគឺ ​« ទឹកធ្លាក់ចង្ក្រានរយ »។ « ទឹកធ្លាក់ចង្ក្រានរយ » គឺជាតំបន់​ទេសចរណ៍​មួយ ដែលមាន​ទឹក​ធ្លាក់​ស្អាតមួយ​នេះ ​ត្រូវ​បាន​​គេ​តំណាល​ពីប្រវត្តិដំបូងថា ឈ្មោះ ​ភ្នំ​ចង្ក្រាន ត្រូវបានគេដាក់តាំងពីសម័យមុន ​ដោយសារ​សំបូរ​មុំ​ចង្ក្រាន​ជា​ច្រើន ​ដែល​អាច​ដាក់​គម្រប​គ្រប់​ទំហំ​ឆ្នាំង និង​ត្រូវ​បាន​​គេ​​និយាយ​ត​គ្នា​ថា​ជា​កន្លែង​ដាំ​ថ្នាំ​របស់​ស្ដេច​គំ​លង់។​​ ទឹកធ្លាក់ដ៏ស្រស់ត្រកាលមួយនេះអាចឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងងូតទឹកកម្សាន្តក៏បាន ​ចង់សម្រាកបោះតង់តាមរបៀបផ្សងព្រេងក៏បាន ​ដោយ​ផ្លូវ​ធ្វើ​ដំណើរមានភាពរលូនល្អ ​មិនពិបាកនោះទេ ​តែយកល្អគួរតែជិះម៉ូតូទៅ ​ឬបើកឡានខ្ពស់ៗ ​។ គួរឱ្យដឹងផងដែរថា « ទឹកធ្លាក់ចង្រ្គានរយ…

ប្រវត្តិរូបសង្ខេបព្រឹទ្ធាចារ្យល្ខោនបាសាក់ អ៊ុំ សាមិត្ត ដែលស្មោះនឹងអាជីពល្ខោនបាសាក់ពេញមួយជីវិត! (មានវីដេអូ)
សង្គម

ប្រវត្តិរូបសង្ខេបព្រឹទ្ធាចារ្យល្ខោនបាសាក់ អ៊ុំ សាមិត្ត ដែលស្មោះនឹងអាជីពល្ខោនបាសាក់ពេញមួយជីវិត! (មានវីដេអូ)

#ប្រវត្តិរូបសង្ខេបព្រឹទ្ធាចារ្យល្ខោនបាសាក់ អ៊ំុ សាមិត្ត ដែលស្មោះនឹងអាជីពល្ខោនបាសាក់ ពេញមួយជីវិត (១៩៣៥-២០១៨) -ប្រវត្តិនេះមិនមានការសរសេរចងក្រងពីមុនមកទេ គ្រាន់តែស្តាប់គាត់និយាយនិទានផ្ទាល់ ដោយមិនចាប់អារម្មណ៍ថាត្រូវសរសេរជាប្រវត្តិនេះឡេីង ឥឡូវគាត់លាចាកលោកទៅហេីយ គួរតែបន្សល់ទុកនូវប្រវត្តិខ្លះៗសម្រាប់សិស្សគណៈស្វែង យល់។ សូមណែនាំដោយសង្ខេប លោកតា អ៊ុំ សាមិត្ត កេីតឆ្នាំ១៩៣៥ ក្នុងត្រកូលកសិករក្រីក្រ នៅភូមិអង្គរុន ឃំុចំបក់ ស្រុកសំរោង ខេត្តកាកែវ។ មានបងប្អូន៣នាក់ ប្រុស២ស្រី១ លោកជាកូនប្រុសទី២ លោកឪពុកឈ្មោះ អោក អ៊ំុ អ្នកម្តាយឈ្មោះ អាត់ ផៃ ។…

ចង់សាកទេ? ហាងអាហារថ្មីក្រោមស្នាដៃម្ចាស់ពានពិភពលោក មិនត្រឹមតែមានរសជាតិឆ្ងាញ់ ​តែការតុបតែងស្អាតមិនធម្មតា
តោះញ៉ាំ

ចង់សាកទេ? ហាងអាហារថ្មីក្រោមស្នាដៃម្ចាស់ពានពិភពលោក មិនត្រឹមតែមានរសជាតិឆ្ងាញ់ ​តែការតុបតែងស្អាតមិនធម្មតា

អាជីវកម្មម្ហូបអាហារ  ទាំងហាងតូច ​និងហាងធំ  មានការបើកលក់ជាហូរហែរ ដោយសារតែតម្រូវការអតិថិជន ចូលចិត្តចង់ទទួលទានអាហារដែលប្លែក ​និងមានរសជាតិឆ្ងាញ់ ព្រមជាមួយនឹងបរិយាកាស ​និងការតុបតែងហាងមានភាពស្រស់ស្អាតទាក់ទាញទៀតផង។ ថ្ងៃនេះផងដែរ ​« ក្នុងស្រុក​​» ​សូមណែនាំហាងថ្មីមួយកន្លែង  ដែលល្បីថាមានម្ហូបឆ្ងាញ់ ក្រោមស្នាដៃម្ចាស់ពានរង្វាន់ចុងភៅពិភពលោក ​Master  Chef  Cambodia  លោក យូ ​ថាន់តារា  ថែមទាំងមានការតុបតែងហាងថ្មីប្លែកស្អាត  និងមានផាសុកភាពផងដែរ  ដែលមានឈ្មោះថា Master Coffee & Food ។ Master Coffee &…

អស្ចារ្យមែន! ​ឆាប់ៗនេះប្រេងកូឡាផលិតផលខ្មែរនឹងមានលក់នៅលើទីផ្សារហើយ ​ដោយស្នាដៃកូនខ្មែរឯកទេសផ្នែក​ឱសថ​សាស្ត្រ
សង្គម

អស្ចារ្យមែន! ​ឆាប់ៗនេះប្រេងកូឡាផលិតផលខ្មែរនឹងមានលក់នៅលើទីផ្សារហើយ ​ដោយស្នាដៃកូនខ្មែរឯកទេសផ្នែក​ឱសថ​សាស្ត្រ

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​និងមោទកភាពបំផុត  ដោយថ្មីៗនេះ ​កូនខ្មែរ ​៣រូប ​បានរួមដៃគ្នាផលិតប្រេងកូឡាដោយខ្លួនឯងជាផលិតផលក្នុងស្រុកបានសម្រេចដោយជោគជ័យ  និងថែមទាំងមានគម្រោងវាយលុកទីផ្សារក្នុងស្រុកទៀតផង។ តាមការរៀបរាប់ឱ្យដឹងពីសមាជិកមួយរូប ក្នុងចំណោម ៣រូប លោក ស្រេង ឈាង​ឡេ​ង បានឱ្យដឹងថាដំបូងឡើយពួកលោកគឺជានិស្សិតផ្នែកឱសថសាស្រ្ត ហើយមានបំណងស្រាវជ្រាវផលិតឱសថផ្សេងទេ ​តែដោយយល់ថាវាពិតជាត្រូវការដើមទុនច្រើន និងប្រើពេលវេលាយូរ ​ទើបពួកលោកបង្វែរមកធ្វើការស្រាវជ្រាវផលិតប្រេងកូឡាវិញ ដោយការស្រាវជ្រាវនេះប្រើពេលអស់រយៈពេលដល់ទោ ​៣ឆ្នាំ ​និងរួមទុនម្នាក់ដល់ទៅ១០​ម៉ឺន​ដុល្លារ​ ។​ ​ដោយនៅពេលនេះផងដែរ ​សមិទ្ធផលនៃផលិតផលប្រេងកូឡា ​របស់ពួកលោកបានសម្រេចជារូបរាងហើយ ​នៅតែរត់ការសុំច្បាប់ និងដាក់ផ្លាកសញ្ញាតែប៉ុណ្ណោះ ហើយប្រសិនជាមានការគាំទ្រខ្លាំង លោកក៏ស្វាគមន៍អ្នកដែលមានបំណងវិនិយោគទុក ​បង្កើតរោងចក្រផងដែរ។ គួរឱ្យដឹងផងដែរថា ​មួយរយៈចុងក្រោយនេះមានកូន​ខ្មែរ​កាន់តែច្រើន​ឡើងហើយសុទ្ធតែមានសមត្ថភាពខ្ពស់នៅក្នុងការច្នៃប្រតិដ្ឋ…

មានលុយប៉ុណ្ណេះ ​ជំនាន់នោះពិតជាមានមិនធម្មតា! លោកយាយមួយរូបសន្សំក្រដាសប្រាក់ជំនាន់ដើម ទុកឱ្យកូនខ្មែរបានស្គាល់គួរឱ្យសរសើរខ្លាំង
សង្គម

មានលុយប៉ុណ្ណេះ ​ជំនាន់នោះពិតជាមានមិនធម្មតា! លោកយាយមួយរូបសន្សំក្រដាសប្រាក់ជំនាន់ដើម ទុកឱ្យកូនខ្មែរបានស្គាល់គួរឱ្យសរសើរខ្លាំង

រូបិយវត្ថុ គឺជាផលិតផលដ៏សំខាន់មួយនៅក្នុងទីផ្សារសេដ្ឋកិច្ច ដើម្បីបង្កើតលក្ខណៈងាយស្រួលដល់ដំណើរការដោះដូរទំនិញ ឬសេវាកម្ម។ ដោយគេប្រើ រូបិយវត្ថុ ជាវត្ថុដែលត្រូវាបានគេប្រើប្រាស់ជាមធ្យោបាយដើម្បី ដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។ ហើយរូបិយវត្ថុ គឺជាអ្វីៗដែលត្រូបានគេទទួលស្គាល់ក្នុងការទូទាត់ជា មួយទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត ដោយគេបង្កើតជាក្រដាសប្រាក់ជារូបិយវត្ថុតែម្តង។ សម្រាប់ស្រុកខ្មែរយើង  រូបិយវត្ថុក្រដាសប្រាក់ខ្មែរ ​តែងតែផ្លាស់ប្តូរ និងប្រែប្រូលខុសគ្នាទៅតាមសម័យកាល ដោយក្រដាសប្រាក់ចាស់ៗអាចនឹងលែងប្រើការ  និងបាត់បង់ទៅតាមសម័យកាលនោះដែរ ​ ​សូម្បីតែពេលបច្ចុប្បន្ននេះ ​ក្រដាសប្រាក់តាំងតែសម័យមុនស្ទើរតែគ្មានកូនខ្មែរណាបានស្គាល់ថាមានរូបរាងបែបណាទៀតផង។ ជាក់ស្តែងថ្មីៗនេះ ​លោកយាយមួយរួប ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនឹកស្មានមិនដល់ថា ​លោកយាយបែរជាថែរក្សាក្រដាសចាស់ពីសម័យដើមបានល្អមែនទែន  ដោយសុទ្ធតែនៅថ្មីៗ ​និងមានចំនួនច្រើនទៀតផង ​ដោយការប៉ាន់ស្មាន​​អ្នកដែលមានលុយចំនួនប៉ុណ្ណេះមិនមែនធម្មតាទេពីសម័យមុន…