
ចរិតលក្ខណៈ ៨យ៉ាង ដែលបុរសតែងតែសម្លឹងចង់បាន មុននឹងយកនារីម្នាក់ធ្វើជាភរិយា
គំនិតទូទៅតែងតែនិយាយថា ស្រីស្អាតពិតជាសំណាង ព្រោះមានបុរសមកស្រឡាញ់ពួកនាងយ៉ាងងាយបំផុត។ ជាការពិតណាស់ ប៉ុន្តែមិនមែនបុរសៗរូបស្រឡាញ់ភាពស្រស់ស្អាតទាំងអស់នោះទេ។ ប្រសិនបើសម្រស់ជាលក្ខណៈតែមួយគត់ដែលអ្នកមាន នោះបុរសៗជាច្រើននឹងចង់ញ៉ែអ្នក ប៉ុន្តែប្រសិនបើគិតដល់រឿងគូអនាគត បុរសៗអាចនឹងគិតសាជាថ្មីម្តងទៀត។ មានលក្ខណៈផ្សេងៗជាច្រើនទៀតដែលសំខាន់ជាងសម្រស់ ហើយជាអ្វីដែលបុរសៗពេញចិត្តមនុស្សស្រីជាងសម្រស់ទៅទៀត ដូចជា៖ ១. ចេះជួយយកអាសារ៖ បុរសៗមានក្តីសុបិន្ត និងគោលបំណងជាច្រើនដើម្បីបន្តជីវិតរស់នៅរបស់ពួកគេ។ ប្រសិនបើបុរសៗឃើញថា មនុស្សស្រីម្នាក់ដែលចេះយកចិត្តទុកដាក់ ព្រួយបារម្ភ ជាទីប្រឹក្សាទាំងផ្នែកស្មារតី និងកម្លាំង ជាពិសេសអាចធ្វើការជ្រោមជ្រែងឱ្យបុរសអាចសម្រេចគោលដៅបានទៀតនោះ នេះហើយជាចរិកលក្ខណៈមនុស្សស្រីដែលបុរសៗកំពុងទន្ទឹងរង់ចាំ។ ២. ចេះប្រកួតប្រជែង៖ ពិភពលោកសព្វថ្ងៃជាការប្រកួតប្រជែង។ ប្រសិនបើមនុស្សស្រីអាចមានភាពរឹងប៉ឹង ចេះធ្វើការប្រកួតប្រជែងស្មើនឹងបុរសបាន ហើយអាចមានអាកប្បកិរិយាចេះប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ សុចរិត មនុស្សស្រីម្នាក់នេះហើយនឹងមិននាំទុកដល់អ្នកនោះទេ តែធ្វើឱ្យអ្នកមានការរីកចម្រើនទៅវិញ។ …




















