Mythical Bird

តោះ! ណាត់ពួកម៉ាកដើរលេង ហើយកុំភ្លេចត្រៀម ​Style ថតឆ្កួតឡប់ទាំងនេះ បានសប្បាយ!
សង្គម

តោះ! ណាត់ពួកម៉ាកដើរលេង ហើយកុំភ្លេចត្រៀម ​Style ថតឆ្កួតឡប់ទាំងនេះ បានសប្បាយ!

ការដើរកម្សាន្ត ក្រៅពីជុំក្រុមគ្រួសារ ​ការដើរលេងជាមួយមិត្តភក្តិក៏ជារឿងមួយដ៏សប្បាយរីករាយខ្លាំងដែរ ​ពោលគឺមានភាពកំប្លុកកំប្លែង ដើរលេងសប្បាយរបៀបមិត្តជិតស្និទ្ធ ជាពិសេសគឺការថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍តែម្តង។ តែការថតរូបធម្មតាៗបែបមិនសូវជាសប្បាយប៉ុន្មាននោះទេ ពោលគឺការថតរូបរបៀបសប្បាយៗ លេងសើច និងឆ្កួតឡប់ខ្លះទើបជាវេលាដើរកម្សាន្តដ៏មានន័យ។ ​ដូច្នេះការរៀប ​Style  ថតរូបឱ្យកាន់តែប្លែក ​គឺកាន់តែមានភាពទាក់ទាញបែបនេះទើបគួរឱ្យចាប់អារម្មណ៍។ ដូច្នេះតោះមកមើលការថតរូបដើរលេងជុំមិត្តភក្តិបែបសប្បាយៗឆ្កួតឡប់ខាងក្រោមនេះ៖   សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព សូមចុចលើរូបភាពដើម្បីពង្រីករូបភាព…

បឹងឈូកថ្មីលើទឹកដីតាខ្មៅ ​ណាត់ថ្ងៃគ្នាឱ្យហើយទៅ កន្លែងលំហែកាយ បាយឆ្ងាញ់នៅជិតៗនេះសោះ
ដើរកម្សាន្ត

បឹងឈូកថ្មីលើទឹកដីតាខ្មៅ ​ណាត់ថ្ងៃគ្នាឱ្យហើយទៅ កន្លែងលំហែកាយ បាយឆ្ងាញ់នៅជិតៗនេះសោះ

ថ្ងៃចុងសប្តាហ៍ច្បាស់ណាស់ មនុស្សគ្រប់គ្នាសុទ្ធតែរកពេលវេលាដើម្បីសម្រាកលំហែកាយ ​ទទួលទានអាហារឆ្ងាញ់ៗប្រកបដោយបរិយកាស ​តែប្រសិនជាអ្នកមិនសូវមានពេលវេលាធ្វើដំណើរឆ្ងាយសម្រាប់ថ្ងៃសម្រាក ​« ក្នុងស្រុក » ​សូមណែនាំកន្លែងកម្សាន្តថ្មីមួយកន្លែងមានឈ្មោះថា ​« បឹងឈូកថ្មី »។ « ភោជនីយដ្ឋាន  បឹងឈូកថ្មី » ​មានទីតាំងនៅក្បែរភ្នំពេញយើងតែប៉ុណ្ណោះ ពោលគឺស្ថិតនៅលើទឹកដីតាខ្មៅ ​ដែលមានកញ្ចុះទទួលទានអាហារបែបជនបទសុទ្ធតែឆ្ងាញ់ពិសារក្បែរមាត់ទឹកបឹងថ្លាឆ្វេង ផ្តល់នូវទេសភាពស្រស់ស្រាយខ្យល់ត្រជាក់ត្រសៀកៗ ​អមដោយក្រុមតន្ត្រីប្រគំកំដរលើឆាកកញ្ចុះកណ្តាលបឹងទៀតផង។ បន្ថែមពីនេះអ្នកក៏អាចជិះទូកកម្សាន្ត ​ស្ទូចត្រីលើផ្ទៃទឹកបឹងនេះក៏បាន  ហើយនៅជុំវិញក៏មានការតុបតែងជាសួនផ្កាស្រស់ស្អាតសម្រាប់ថតរូបកម្សាន្តផងដែរ ។ គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋាន បឹងឈូកថ្មី មានទីតាំងស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅជិតស្ពានទន្លេបាសាក់…

មើលៗផងអ្នកម្តុំក្រាំងធ្នង់! ​ស៊ុបខ្យង និងសាច់អាំងឆ្ងាញ់ អាចរកបាននៅហាងមួយនេះ ​ដឹងតែជក់ចិត្ត
PR

មើលៗផងអ្នកម្តុំក្រាំងធ្នង់! ​ស៊ុបខ្យង និងសាច់អាំងឆ្ងាញ់ អាចរកបាននៅហាងមួយនេះ ​ដឹងតែជក់ចិត្ត

បច្ចុប្បន្នអាហារបែបសាច់អាំង និងស៊ុប បានក្លាយទៅជាចំណង់ចំណូលចិត្តមនុស្សជាច្រើន ​ដោយភាគច្រើនគឺសម្រាប់ទទួលទានជាអាហារពេលល្ងាច ​ឬយប់ៗតែម្តង  ថែមទាំងមានហាងជាច្រើនសម្រាប់ជ្រើសរើសទទួលទានផងដែរ។ តែសម្រាប់អ្នកនៅម្តុំក្រាំងធ្នង់ ​ចង់ទទួលទានសាច់អាំង និងស៊ុបខ្យងឆ្ងាញ់មិនបាច់ទោណាឆ្ងាយនោះទេ  ដោយនៅក្បែរវត្តក្រាំងធ្នង់មានហាងអាហារមួយកន្លែងល្បីថាមានស៊ុប និងសាច់អាំងឆ្ងាញ់មួយកន្លែងនោះគឺ  ហាង ​« ស៊ុបខ្យងក្រាំងធ្នង់ ​» ។ ហាង ​« ស៊ុបខ្យងក្រាំងធ្នង់ ​» មានដាក់លក់មុខម្ហូបពេញនិយមជាច្រើន  ដោយអាហារដែលទទួលបានការគាំទ្រខ្លាំងមានដូចជា ​ស៊ុបខ្យង ស៊ុបត្រី ខ្យងអប់  សាច់អាំង ​គ្រឿងសមុទ្រស្រស់ៗ ​រួមទាំងអាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែមានឱរសជាតិពិសេស។ សូមបញ្ជាក់ផងដែរថា ​សម្រាប់ប្រិយមិត្តដែលចង់សាកទទួលទានហាងអាហារឆ្ងាញ់ ហាង ​«…

ឃើញហើយស្រក់ទឹកមាត់ច្រាក! ​ធ្លាប់តែសាកសាច់អាំងជប៉ុន ​កូរ៉េ ​ពេលនេះសាកសាច់អាំងបែបឡាវម្តងមើល៍ ​ជាប់ចិត្តប៉ុណ្ណា!
PR

ឃើញហើយស្រក់ទឹកមាត់ច្រាក! ​ធ្លាប់តែសាកសាច់អាំងជប៉ុន ​កូរ៉េ ​ពេលនេះសាកសាច់អាំងបែបឡាវម្តងមើល៍ ​ជាប់ចិត្តប៉ុណ្ណា!

ម្ហូបអាហារបែបសាច់អាំង បានក្លាយទៅជាម្ហូបពេញនិយមមួយរបស់ប្រជាជនខ្មែរ ​ជាពិសេសរាល់ការទទួលទានពេលល្ងាច ​ឬយប់ជួបជុំគ្រួសារ ​និងញាតិមិត្តបងប្អូនមិត្តភក្តិជាដើម ​ដោយភាគច្រើនគ្រប់គ្នានិយមសាច់អាំងបែបខ្មែរ ​បែបជប៉ុន ​ឬកូរ៉េជាដើម ​តែថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ហាងសាច់អាំងបែបថ្មីមួយទៀតហើយនោះគឺ ​« សាច់អាំងបែបឡាវ»។ ហាង ​សាច់អាំងឡាវ ​ទើបតែបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ ​ខែកុម្ភៈ ឆ្នាំ ២០២០ ​នេះប៉ុណ្ណោះ ​តែបែរជាមានអតិថិជនចចូលមកទទួលទានពេញៗស្ទើរតែគ្មានកន្លែងអង្គុយ ​ដោយសារតែសាច់អាំងនៅក្នុងហាងនេះមានភាពប្លែកថ្មី  រសជាតិឆ្ងាញ់បែបជនជាតិឡាវ  ជាពិសេសក្រៅពីមានសាច់អាំង ក៏បានម្ហូបផ្សេងទៀតដូចជា៖  គោឡេីងភ្នំ ទឹកប្រហុកឡាវ គុយទាវឡាវ ភ្លា…

ចេញពីខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង! សៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា « ដើម្បីកូន » បានសម្រិតសម្រាំងជាពិសេសឆាប់ៗនេះហើយ
សង្គម

ចេញពីខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង! សៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា « ដើម្បីកូន » បានសម្រិតសម្រាំងជាពិសេសឆាប់ៗនេះហើយ

ដើមឆ្នាំ ​២០២០ ​នេះ ​បើនិយាយពីខ្សែភាពយន្តខ្មែរ ​« ​ដើម្បីកូន ​» ​អាចនិយាយបានថាជាខ្សែភាពយន្តខ្មែរដែលទទួលបានការគាំទ្រខ្លាំង ​ទាំងអត្ថន័យសាច់រឿង ​ការសម្តែង ​រួមទាំងការផលិត ក្លាយជាខ្សែភាពយន្តឆ្នើមប្រចាំឆ្នាំ ២០២០  រហូតអាចទាញយកចំនួនអ្នកទស្សនាកុះករនៅគ្រប់បណ្តារោងភាពយន្ត។ អ្វីដែលកាន់តែពិសេស ​« ដើម្បីកូន ​»  បាននឹងកំពុងតែផលិតជាសៀវភៅអត្ថបទភាពយន្តដំបូងគេបង្អស់នៅស្រុកខ្មែរហើយ ​នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក ចត្វាផ្លឹស  ដោយសៀវភៅមួយក្បាលនេះ នឹងក្លាយទៅជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជាដែលសម្រិតសម្រាំងឡើងជាពិសេសពីខ្សែភាពយន្តទឹកភ្នែក ដ៏កក្រើកដើមឆ្នាំ ២០២០ នេះ។ លោកអ្នកក៏អាចធ្វើការកក់ទុកសៀវភៅនេះទុកជាមុនផងដែរ ដោយសៀវភៅតម្លៃពេញ ៧$ ហើយសម្រាប់ការកក់ថ្ងៃនេះត្រឹមតែ ៦$ ប៉ុណ្ណោះ …

ស្អាតអស្ចារ្យ! ​តុក្កតាស្លៀកពាក់ឈុតបុរាណខ្មែរស្ទើរគ្រប់សម័យកាល មានលក់ហើយនៅសៀមរាបជួយជាវគាំទ្រផង
សង្គម

ស្អាតអស្ចារ្យ! ​តុក្កតាស្លៀកពាក់ឈុតបុរាណខ្មែរស្ទើរគ្រប់សម័យកាល មានលក់ហើយនៅសៀមរាបជួយជាវគាំទ្រផង

ឈុតសំលៀកបំពាក់បុរាណខ្មែរគ្រប់សម័យកាល តាំងពីសម័យចេនឡា ​សម័យអង្គរ ​សម័យលង្វែក ​រហូតតសម័យក្រោយៗទៀត​ទោះបីជាមានប្រពៃណីស្លៀកឈុតខុសៗគ្នា  តែសំលៀកបំពាក់ខ្មែរមួយណាក៏មានភាពស្រស់ស្អាត ​លេចធ្លោ និងថ្លៃថ្នូរផងដែរ ដែលសូម្បីតែជនបរទេសមកទេសចរណ៍ស្រុកខ្មែរម្តងៗសុទ្ធតែប៉ុនប៉ងស្លៀកឈុតបុរាណខ្មែរឱ្យបានម្តងទៀតផង។ ជាក់ស្តែងមួយរយៈកន្លែងនេះមានអ្នកចេះចាំច្បាស់ និងក្បួនកាត់សំលៀកបំពាក់ខ្មែរយើងជាច្រើន មានគំនិតច្នៃម៉ូតសំលៀកបំពាក់ខ្មែរលើរូបតុក្កតាបរទេស ​ដែលមើលទៅពិតជាស្រស់ស្អាតប្លែក ​ចង់ដាក់តាំងក៏បាន ​ចង់ទុកជាវត្ថុអនុស្សាវរីយ៍បាន ​ដោយរូបតុក្តតានីមួយៗមើលទៅមានភាពច្នៃប្រតិដ្ឋសឹងតែមិនដឹងថាជារូបតុក្កតាបរទេសឡើយ ​ព្រោះតែការរចនាតាំងពីសក់ ​មកុដ ​គ្រឿងងលង្កា និងសំលៀកបំពាក់ដ៏ស្រស់ស្អាតស័ក្តសម។ កាន់តែពិសេសថ្មីៗនេះ ​តុក្កតាឈុតបុរាណខ្មែរ ​ត្រូវបានកូនខ្មែរមួយក្រុមដែលជាអ្នកច្នៃម៉ូតឈុតខ្មែរ ​បានផលិតតុក្កតាគ្រងឈុតបុរាណខ្មែរជាច្រើន  សម្រាប់់ដាក់លក់នៅខេត្តសៀមរាប ​ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចង់ទិញទិកជាអនុស្សាវរីយ៍ផងដែរ។ តាមរយៈគណនីហ្វេសប៊ុក Sophorn Chan បានរៀបរាប់ថា៖ «តុក្កតា…

ថ្មីទៀតហើយ! សួនមនោរម្យ សម្រាប់អ្នកចង់កម្សាន្តទទួលទានអាហារជនបទបាយឆ្ងាញ់ ក្បែរៗភ្នំពេញ
ដើរកម្សាន្ត

ថ្មីទៀតហើយ! សួនមនោរម្យ សម្រាប់អ្នកចង់កម្សាន្តទទួលទានអាហារជនបទបាយឆ្ងាញ់ ក្បែរៗភ្នំពេញ

ចង់សម្រាកកម្សាន្តសប្បាយថ្ងៃចុងសប្តាហ៍ ​តែគ្មានពេលវេលាគ្រប់គ្រាន ​ហើយខ្លាចផ្លូវឆ្ងាយមែនទេ? ​មិនបាច់បារម្ភទេ ​មានកន្លែងកម្សាន្តច្រើនណាស់ ​ដែលបើកក្បែរៗភ្នំពេញៗនេះ ​ជាពិសេសគឺទឹកដីខាងច្បារអំពៅ។ ​ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក ​» សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងដែលទើបតែបើកថ្មី ​តែមានការពេញនិយម នោះគឺ « រមណីយដ្ឋាន សួនមនោរម្យ » ។ « រមណីយដ្ឋាន សួនមនោរម្យ » ជារមណីយដ្ឋានបើកថ្មី ដែលទើបបើកដំណើរការនៅក្នុងខែ ​កុម្ភៈ ឆ្នាំ ​២០២០ ​ប៉ុណ្ណោះ ​តែត្រូវបានអ្នកមកកម្សាន្តពោលសរសើរគ្រប់គ្នាថា ​ជាទីតាំងដែលមានការរៀបចំស្អាតបាត ​សម្បូរកន្លែងថតរូប  មានកញ្ចុះសម្រាប់អង្គុយកម្សាន្តលេងទទួលទានអាហារឆ្ងាញ់ៗបែបជនបទ…

វីរបុរសអាយុត្រឹម ១៨ឆ្នាំក្នុងជីវិតពិត! លះបង់ខ្លួនឯងការពារជីវិត មនុស្សបានដល់ទៅ ៨ នាក់ ក្នុងករណីបា ញ់ប្រ ហារនៅថៃ រហូតបាត់ប ង់ជី វិតខ្លួនឯង
សង្គម

វីរបុរសអាយុត្រឹម ១៨ឆ្នាំក្នុងជីវិតពិត! លះបង់ខ្លួនឯងការពារជីវិត មនុស្សបានដល់ទៅ ៨ នាក់ ក្នុងករណីបា ញ់ប្រ ហារនៅថៃ រហូតបាត់ប ង់ជី វិតខ្លួនឯង

ករណីទាហានថៃ បើកការបាញ់ប្រហារដោយកំរោលកាលពីថ្ងៃទី ៨ និងទី ៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមផ្លូវ និងចាប់ចំណាប់ខ្មាំងនៅផ្សារទំនើប Terminal 21 ក្នុងខេត្ត Nakhon Ratchasima ឬ កូរ៉ាត់ បានធ្វើឱ្យគ្រប់គ្នាកក្រើកភ្ញាក់ផ្អើល ​ព្រោះតែមានមនុស្សស្លាប់ និងរបួសជាច្រើនគួរឱ្យសង្វេក។ នៅក្នុងហេតុការណ៍នេះ ​មានមនុស្សជាច្រើនបានរងរបួស និងស្លាប់  ឯអ្នកខ្លះក៏បានរួចខ្លួនមានជីវិតព្រោះតែបានសំងំលាក់ខ្លួន រហូតទទួលបានការជួយសង្គ្រោះពីសំណាក់ក្រុមប៉ូលីស ដោយក្នុងចំណោមអ្នកស្លាប់នោះមាននាយប៉ូលីសម្នាក់បានស្លាប់ទៀតផង។ អ្វីដែលកាន់តែរន្ធត់ទៀតនោះ  គេក៏បានដឹងផងដែរថា ​ក្នុងហេតុការណ៍នេះមានក្មេងប្រុសក្លាហានអាយុ ​១៨ឆ្នាំម្នាក់​ឈ្មោះ Ativa បានប្តូរជីវិតខ្លួនឯងរហូតបានជួយសង្គ្រោះអាយុជីវិតមនុស្សបានដល់ទៅ…

ចូលរួមគាំទ្រផងក្នុងនាមជាកូនខ្មែរ! រឿងបុរាណ ព្រះអនរុទ្ធព្រះនាងឱស្សា ​សំបុត្រចាប់ដាក់លក់ថ្ងៃ ​១៤ កុម្ភៈ ទិញ២សំបុត្រ បានផ្កាកុលាប ១ទង
សង្គម

ចូលរួមគាំទ្រផងក្នុងនាមជាកូនខ្មែរ! រឿងបុរាណ ព្រះអនរុទ្ធព្រះនាងឱស្សា ​សំបុត្រចាប់ដាក់លក់ថ្ងៃ ​១៤ កុម្ភៈ ទិញ២សំបុត្រ បានផ្កាកុលាប ១ទង

ពិតជាពិសេសណាស់ ​ឆាប់ៗនេះការសម្តែងរបាំបុរាណ រឿង ព្រះអនរុទ្ធព្រះនាងឱស្សា នឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរនាពេលឆាប់ៗខាងមុខនេះហើយ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី ​២៧ ​២៨ ​និង ​២៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ សំបុត្រនៃការសម្តែងនេះ ត្រូវបានចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ​១៤ ​ខែកុម្ភៈ ឆ្នាំ ​២០២០ នេះហើយ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច នៅសាលសន្និសីទចតុម្មុខ មានតម្លៃ100,000 រៀល / 40,000…

ណាត់ក្រាស់ ​ណាត់គូស្នេហ៍នៅ? ខែក្រោយអង្គរវត្តមានព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ​ដឹងតែស្អាតខ្លាំង
ដើរកម្សាន្ត

ណាត់ក្រាស់ ​ណាត់គូស្នេហ៍នៅ? ខែក្រោយអង្គរវត្តមានព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ​ដឹងតែស្អាតខ្លាំង

ប្រាសាទអង្គរវត្ត ក្រៅពីមានភាពអស្ចារ្យនៅក្នុងស្នាដៃសាងសង់បង្កប់ដោយក្បាច់ក្បូររចនាល្អពិចិត្រ និងធំស្កឹមស្កៃ ប្រាសាទដែលល្បីបំផុតមួយនេះ ក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទដ៏អស្ចារ្យ ២ដង ជារឿងរាល់ឆ្នាំផងដែរ ដោយបាតុភូតនេះត្រូវបានគេឱ្យឈ្មោះថា «សមរាត្រី ឬហៅថា Equinox» ដោយ សមរាត្រី ជាពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ បាតុភូតសមរាត្រីតែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ សម្រាប់ឆ្នាំនេះ ​ព្រឹត្តិការណ៍ដ៏ពិសេសនេះត្រូវបានគេដឹងថានឹងកើតឡើងនៅនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ២១ មីនា ឆ្នាំ២០២០ ខាងមុខនេះ…

ប្រហែលមិនសូវមានអ្នកដឹងទេ! ខ្លោងទ្វារវត្តមួយ សាងសង់​តាមរចនាបថខ្លោងទ្វារនៃក្រុងអង្គរធំស្រស់ស្អាតខ្លាំងមិនគួរមើលរំលង
ដើរកម្សាន្ត

ប្រហែលមិនសូវមានអ្នកដឹងទេ! ខ្លោងទ្វារវត្តមួយ សាងសង់​តាមរចនាបថខ្លោងទ្វារនៃក្រុងអង្គរធំស្រស់ស្អាតខ្លាំងមិនគួរមើលរំលង

រចនាបថខ្មែរបុរាណនៅតាមប្រាង្គប្រាសាទខ្មែរ ​ពិតជាមានចម្លាក់ក្បាច់ក្បូររចនាស្រស់ស្អាតណាស់ ​ដោយមានទីកន្លែងខ្លះបានចម្លងម៉ូតប្រាសាទខ្មែរមករចនាលើអគារផ្សេងៗផងដែរ។ ដោយឡែកអ្នកដែលធ្លាប់ទៅកម្សាន្តខេត្តសៀមរាបប្រហែលជាមិនធ្លាប់បានដឹងតេថា  មានវត្តអារាមមួយកន្លែងបានយកក្បាច់រចនាក្លោងទ្វារអង្គរធំ មករចនាខ្លោងទ្វារវត្តមើលទៅស្រស់ស្អាតទាក់ទាញ មានការសាងសង់ធំស្កឹមស្កៃមិនធម្មតានោះទេ។ ខ្លោងទ្វារវត្តមួយនេះ​ គឺជាខ្លោងទ្វារវត្តថ្មីដំរីសែនជ័យ ដែលមានទីតាំងនៅ​ នគរក្រៅ នៅខាងជើងក្រុងអង្គរធំ តាមផ្លូវមិត្តភាពខ្មែរ កូរ៉េ ដែលត្រូវបានកសាងរួចរាល់តាំងពីដើមឆ្នាំ ២០១៨​ឯណោះ៕  

ត្រៀមៗសប្បាយ! ផ្លូវជិះកង់តំបន់អង្គរក្រោមម្លប់ដើមឈើត្រជាក់ចិត្ត បានស្ថាបនាជិតរួចរាល់ហើយ
ដើរកម្សាន្ត

ត្រៀមៗសប្បាយ! ផ្លូវជិះកង់តំបន់អង្គរក្រោមម្លប់ដើមឈើត្រជាក់ចិត្ត បានស្ថាបនាជិតរួចរាល់ហើយ

សៀមរាប៖ ថ្មីៗនេះព័ត៌មានជាច្រើនបានផ្សព្វផ្សាយជាផ្លូវការថា ​តំបន់អង្គរមានគម្រោងស្ថាបនាផ្លូវសម្រាប់ជិះកង់ ដោយមានដើមឈើតូចធំតាមដងផ្លូវសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្ត។ ស្រាប់តែថ្មិៗនេះ  ដងវិថីសម្រាប់ជិះកង់ ​ត្រូវបានគេដឹងថា  ស្ថាបនាជិតរួចរាល់ហើយ ​ពោលគឺនឹងស្វាគមន៍ភ្ញៀវមកជិះលេងនាពេលខាងមុខ ​ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែ មិថុនា ឆ្នាំ ​២០២០ ខាងមុខនេះហើយ។ តាមរយៈគណនីហ្វេសប៊ុកផេក ​យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានរៀបរាប់ថា៖ ​« ផ្លូវ​សម្រាប់ជិះកង់​​ មាន​ទទឹង​២​ម៉ែត្រ បណ្ដោយ​២៣​គីឡូម៉ែត្រ នៅ​ក្នុងតំបន់អង្គរ​ ​កំពុងត្រូវបានស្ថាបនាឡើងក្នុង​គោលបំណង​ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស ទេសចរកំសាន្ត​ និងហាត់ប្រាណ រួម​និង​កាត់បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវធំ​ ដោយកសាង​ក្នុងទិសដៅ​ស្រប​នឹង​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់ ដោយ​អាស្រ័យ​ទៅតាម​ទីតាំង​និង​ស្ថានភាព​ដី​ គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែមិថុនា​ឆ្នាំ២០២០…

ស្អាតប្លែកខ្លាំង! សម្លៀកបំពាក់ ដែលច្នៃឡើងក្នុងទម្រង់យកលំនាំតាមល្ខោនបាសាក់របស់ឡាឈូក មើលទៅពិសេសមែន
សង្គម

ស្អាតប្លែកខ្លាំង! សម្លៀកបំពាក់ ដែលច្នៃឡើងក្នុងទម្រង់យកលំនាំតាមល្ខោនបាសាក់របស់ឡាឈូក មើលទៅពិសេសមែន

ឡាឈូក ​ត្រូវបានគេដឹងថាជាក្រុមយុវជន ​ដែលរួមគ្នាធ្វើការកែច្នៃរបស់ប្រើប្រាស់ដែលគេប្រើរួច និងសំរាមដែលគេបោះចោលមកកែច្នៃប្រតិដ្ឋជាសំលៀកបំពាក់ពោរពេញដោយភាពស្រស់ស្អាត និងប្លែកភ្នែក ​ថែមទាំងមានក្រុមបង្ហាញម៉ូតផ្ទាល់ខ្លួនទៀត។ តែថ្មីៗនេះផងដែរ ​ក្រុម  ឡាឈូក បានធ្វើឱ្យគ្រប់គ្នាបង្ហាញភាពភ្ញាក់ផ្អើលជាថ្មី ក្រោយបញ្ចេញឈុតសំលៀកបំពាក់ថ្មី  ច្នៃយកលំនាំតាមល្ខោនបាសាក់ខ្មែរមើលទៅស្រស់ស្អាតទាក់ភ្នែកតែម្តង។ តាមរយៈគណនីហ្វេសប៊ុកផេក ​ឡាឈូក បានរៀបរាប់ថា៖ « #ឡាឈូក ធ្វើយាត្រាទៅកាន់ឆាកដ៏ធំ! -ឌី បាសាក់ សម្លៀកបំពាក់ដែលបានច្នៃឡើងក្នុងទម្រង់នេះ ត្រូវបានយកលំនាំតាមល្ខោនបាសាក់ តាមរយៈការប្រើពណ៌អោយស្រដៀងទៅនឹងល្ខោនបាសាក់ និងសម្ភារៈតុបតែងលម្អដូចជា សំឡី ជាដើម។ -DE BASSAC.(Ready To Wear) All The…

លើកទី១ មានក្រុមហ៊ុនសំលៀកបំពាក់អនឡាញធំជាងគេនៅកម្ពុជា បង្កើតព្រឹត្តិការណ៍ចែកសំបុត្រកុន Free ដើម្បីគាំទ្ររឿងខ្មែរមានគុណភាព «ដើម្បីកូន ​» (មានវីដេអូ)
សង្គម

លើកទី១ មានក្រុមហ៊ុនសំលៀកបំពាក់អនឡាញធំជាងគេនៅកម្ពុជា បង្កើតព្រឹត្តិការណ៍ចែកសំបុត្រកុន Free ដើម្បីគាំទ្ររឿងខ្មែរមានគុណភាព «ដើម្បីកូន ​» (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះ ​ខ្សែភាពយន្តខ្នាតធំ ​«ដើម្បីកូន ​» ​ដែលជាស្នាដៃផលិត ​ដឹកនាំ ​និងសម្តែង ​ដោយផលិតករដែលមានបទពិសោធន៍ ​២០ឆ្នាំនៅក្នុងវិស័យផលិតភាពយន្ត ​ថែមទាំងជាម្ចាស់ពានរង្វាន់ទស្សនិកជនគាំទ្រច្រើនជាងគេ « រឿងធ្មប់» ប្រចាំឆ្នាំ ២០១៩ លោក ​ហ៊ុយ ​យ៉ាឡេង ​ហៅ កថាជ័យ បានធ្វើឱ្យកក្រើកដល់ទស្សនិជន និងអ្នកគាំទ្រជាថ្មីម្តងទៀតហើយ ​ជាមួយភាពយន្តប្លែកថ្មីបង្កប់នូវគំនិតអប់រំមួយនេះ។ «ដើម្បីកូន ​» ​អាចនិយាយបានថាជាខ្សែភាពយន្តខ្នាតធំបែបអប់រំដំបូងគេ  ដែលមានគុណភាព ក្រោមគំនិតថ្មីរបស់អ្នកផលិតផលផ្ទាល់ ​ដែលចង់សាកចេញឆ្ងាយពីរឿងបែបខ្មោច  និងរន្ធត់ម្តង ដោយងាកមកផលិតរឿងផ្តល់តម្លៃអប់រំ ​ថែមទាំងជួយដល់សង្គមតាមរយៈថវិកា…

កប់បាត់សួនផ្កាថ្មីមួយទៀតហើយ​លេចមុខក្នុងខេត្តកំពង់ធំ ​ស្អាតខ្លាំងដាំសុទ្ធតែពូជផ្កាជប៉ុនមិនធ្លាប់មាននៅកម្ពុជា
ដើរកម្សាន្ត

កប់បាត់សួនផ្កាថ្មីមួយទៀតហើយ​លេចមុខក្នុងខេត្តកំពង់ធំ ​ស្អាតខ្លាំងដាំសុទ្ធតែពូជផ្កាជប៉ុនមិនធ្លាប់មាននៅកម្ពុជា

កំពង់ធំ៖ ថ្មីៗនេះសួនផ្កាថ្មីមួយទៀតហើយនៅក្នុងខេត្តកំពង់ធំ បានធ្វើឱ្យមហាជនមានអារម្មណ៍ប្លែកភ្នែក និងភ្ញាក់ផ្អើលខ្លាំង ​ដោយសួនផ្កានេះក្រៅពីស្អាតខុសប្លែកម្យ៉ាងពីសួនផ្កាដទៃ ​សួនផ្កានេះត្រូវបានគេដឹងថា ​ដាំសុទ្ធតែផ្កាស្រស់ស្អាតពូជប្លែកដែលនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្តង នោះគឺ ​«សួនផ្កាសំបូរ » ។ សម្រាប់សួនផ្កាសំបូរ ត្រូវបានគេដឹងថាមានទំហំដីដល់ទៅ ​១ហិចតា ដែលអាចដាំផ្កា ឈូករ័ត្ន ជប៉ុន ដែលមានកម្ពស់ ចាប់ពី70cm>120cm បាន ចំនួនជាង 100 000ដើម(ដប់ម៉ីនដើម)  ពូជឈូករ័ត្នរបស់ ជប៉ុន ផ្សេងៗជាច្រើនទៀតដែលត្រូវរីកបន្ត មានដូចជា ឈូករ័ត្នសសៃ ឈូករ័ត្នក្រហម និង ឈូករ័ត្នខ្មៅ Sun…

នាម​ជា​កូន​ខ្មែរ​គួរ​ណាស់​តែ​ចេះ​ និង​ដឹង! ខែខ្មែរទាំង១២​ សុទ្ធតែមាន​កម្មវិធី​ដែល​ជាទំនៀម​របស់​ខ្មែរ​ពីបុរាណ​មកទល់ឥឡូវ
សង្គម

នាម​ជា​កូន​ខ្មែរ​គួរ​ណាស់​តែ​ចេះ​ និង​ដឹង! ខែខ្មែរទាំង១២​ សុទ្ធតែមាន​កម្មវិធី​ដែល​ជាទំនៀម​របស់​ខ្មែរ​ពីបុរាណ​មកទល់ឥឡូវ

តើអ្នកដឹងទេថា កាលពីជំនាន់មុនខ្មែរយើងតែងតែរាប់ខែទៅតាមប្រតិទិនចន្ទគតិ ដោយខែទាំង ១២ មាន ១=មិគសិរ, ២=បុស្ស, ៣=មាឃ, ៤=ផល្គុន, ៥=ចេត្រ, ៦=ពិសាខ, ៧=ជេស្ឋ, ៨=អាសាឍ, ៩=ស្រាពណ៍, ១០=ភទ្របទ, ១១=អស្សុជ, ១២=កត្តិក, ខែលេខសេស គឺ ១,៣,៥,៧,៩,១១ មាន ២៩ ថ្ងៃ និងខែលេខគូ គឺ ២,៤,៦,៨,១០,១២ មាន ៣០ ថ្ងៃ ។ ការរាប់ថ្ងៃខាងចន្ទគតិចាប់ផ្តើមរាប់ពីថ្ងៃ ១…

ហេតុផលញាក់សាច់ ដែលធ្វើឱ្យសត្វប្រចៀវក្លាយទៅជាសត្វដែលផ្ទុក និងចម្លងទៅដោយវីរុសកាចសាហាវរួមទាំងកូរ៉ូណាវីរុសថ្មី ​តែនៅតែអាចរស់បាន!
សង្គម

ហេតុផលញាក់សាច់ ដែលធ្វើឱ្យសត្វប្រចៀវក្លាយទៅជាសត្វដែលផ្ទុក និងចម្លងទៅដោយវីរុសកាចសាហាវរួមទាំងកូរ៉ូណាវីរុសថ្មី ​តែនៅតែអាចរស់បាន!

ជាការពិតណាស់ ​ថ្មីៗនេះវីរុសថ្មី មានឈ្មោះថា កូរ៉ូណាវីរុស ​ដែលឆ្លងរាលដាលជាច្រើនប្រទេស មានប្រភពផ្ទុះចេញពីក្រុងវ៉ូហាន ​ខេត្តហ៊ីប៉ី ប្រទេសចិន បានធ្វើឱ្យពិភពលោកមានការខ្លាចរអារ ​រហូតដល់អង្គការសុខភាពពិភពលោក ​WHO  ប្រកាសអាសន្ននៃជំងឺឆ្លងមួយនេះទៀតផង។ ជាក់ស្តែងតាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ​ការផ្ទុះឆ្លងជំងឺនេះដំបូងពីក្រុងវ៉ូហាន ​ត្រូវបានគេដឹងថាឆ្លងមកពីផ្សារគ្រឿងសមុទ្រ និងលក់សាច់ព្រៃក្នុងក្រុងនេះផ្ទាល់ ដោយសត្វដែលមានអត្រាចម្លងខ្ពស់បំផុតជាប្រភពនៃជំងឺនេះ ​បណ្តាលមកពីសត្វប្រចៀវ ដោយសត្វប្រចៀវគឺជាអាហារពេញនិយមមួយនៅក្នុងក្រុងវ៉ូហាន។ តែអ្វីដែលនឹកស្មានមិនដល់់នោះ ​សត្វប្រចៀវត្រូវបានគេដឹងផងដែរថា ​វាជាសត្វដែលរមែងជាប្រភពចម្លងមេរោគ និងវីរុសកាចសាហាវជាច្រើនកន្លងមក ដូចជា​វីរុស Nipah  Hendra  Ebola និង​ជំងឺ SARs ដោយគេរកឃើញថាវាជាសត្វដែលផ្ទុកមេរោគគ្រោះថ្នាក់ច្រើនជាងបណ្តាសត្វដទៃទៀត។ តើលោកអ្នកឆ្ងល់ទេថា បើវាជាសត្វដែលផ្ទុកនូវមេរោគ…

ភ្ញាក់ផ្អើលមែន! កំណប់តោថ្មបុរាណនៅរក្សារូបរាងស្រស់ស្អាត បានប្រទះឃើញនៅក្រោមប្រាសាទបារាយរណ៍មេបុណ្យ
សង្គម

ភ្ញាក់ផ្អើលមែន! កំណប់តោថ្មបុរាណនៅរក្សារូបរាងស្រស់ស្អាត បានប្រទះឃើញនៅក្រោមប្រាសាទបារាយរណ៍មេបុណ្យ

ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះមានរឿងមួយគួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ដោយកំណប់តោថ្មបុរាណយ៉ាងស្រស់ស្អាតមួយ ត្រូវបានក្រុមការងារជួសជុលប្រាសាទបារាយណ៍មេបុណ្យ របស់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បានរកឃើញ ខណៈពេលកំពុងតែជួសជុលកំពង់ទឹកប្រាសាទ។ កំណប់តោថ្មបុរាណ ជាស្តេចរាជសីហ៍ យ៉ាងស្រស់ស្អាត ដែលមានទម្ងន់ប្រហែល ២តោនមួយនេះ ​ត្រូវបានរកឃើញកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទបាយរណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយការរកឃើញបែបនេះបានធ្វើឱ្យមហាជន ​ទាំងអ្នកស្រាវជ្រាវមានភាពរីករាយខ្លាំងមែនទែន ​ជាពិសេសសូម្បីតែប្រជាជននៅក្នុងតំបន់ក៏មានជំនឿខ្លាំងរហូតមានការបួងសួងសុំសេចក្តីសុខផងដែរ៕

កុំភ្លេចឈៀងទៅលេងផង ខេត្ត​ប៉ៃលិន​ « ទឹក​ធ្លាក់ ភ្នំ​ខៀវ​ » ឬ « ទឹកធ្លាក់អូរតាវ៉ៅ » ទេសភាពស្រស់ស្អាតខ្លាំងណាស់
ដើរកម្សាន្ត

កុំភ្លេចឈៀងទៅលេងផង ខេត្ត​ប៉ៃលិន​ « ទឹក​ធ្លាក់ ភ្នំ​ខៀវ​ » ឬ « ទឹកធ្លាក់អូរតាវ៉ៅ » ទេសភាពស្រស់ស្អាតខ្លាំងណាស់

ប៉ៃសិន៖ ​ខេត្តប៉ៃលិន ​គឺជាខេត្តមួយដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងទាំងទីក្រុង និងផ្លូវធ្វើដំណើរ  តែកំពុងតែស្ថាបនាជាបន្តបន្ទាប់បណ្តើរៗហើយ ​ព្រោះទឹកដីព្រំដែនមួយនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនមិនទាន់កៃច្នៃ ពោលពោរពេញដោយធម្មជាតិសុទ្ធសាធសុទ្ធតែមានភាពស្រស់ស្អាត ​ជាពិសេសសម្បូរទៅដោយជួរភ្នំ ​និងទឹកធ្លាក់ជាច្រើនកន្លែង។ នៅក្នុងនោះ « ទឹក​ធ្លាក់ ភ្នំ​ខៀវ​ » ឬ « ទឹកធ្លាក់អូរតាវ៉ៅ » គឺជាទឹកធ្លាក់ដ៏ល្បីមួយនៅក្នុងចំណោមទឹកធ្លាក់ល្បីៗស្រស់ស្អាតជាច្រើននៅក្នុងខេត្តប៉ៃលិន ដោយទឹកធ្លាក់មកពីកំពូលភ្នំគឺមានភាពត្រជាក់ល្ហឹមអាចងូតទឹកម្សាន្តពោរពេញដោយអារម្មណ៍ត្រជាក់ស្រស់ស្រាយ ថែមទាំងសម្បូរត្រីមច្ឆាចំរុះ ដំណាំហូបផ្លែ ហើយទេសភាពស្រស់ស្អាតគួរអោយគយគន់ផងដែរ។ ទឹកធ្លាក់នេះផងដែរមានរហូតដល់ទៅ ៧ ជាន់ ជាពិសេសជាន់ទី៧ ដែលភ្ញៀវចូលចិត្តលេងជាងគេ ​ព្រោះវាមានទេសភាពគួរជាទីគយគន់មែនទែន ។ ហើយទឹកធ្លាក់នេះផងដែរ ក៏មានភោជនីយដ្ឋាន…

សួនផ្កាជើងភ្នំបាខែង មានទាំងផ្កាមានទាំងអាហារ ទេសភាពពិតជាស្រស់ស្អាត ហើយស្ងប់ស្ងាត់ល្អទៀត
ដើរកម្សាន្ត

សួនផ្កាជើងភ្នំបាខែង មានទាំងផ្កាមានទាំងអាហារ ទេសភាពពិតជាស្រស់ស្អាត ហើយស្ងប់ស្ងាត់ល្អទៀត

ជាការពិតណាស់ ​ខេត្តសៀមរាបក្រៅពីប្រាង្គប្រាសាទបុរាណជាច្រើនរយប្រាសាទប្រកបដោយក្បាច់រចនាស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ​សៀមរាបក៏មានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិពិតៗជាច្រើនកន្លែងគួរជាទីចាប់អារម្មណ៍។ ហើយថ្មីៗនេះផងដែរ ​យោងតាមរយៈគណនីហ្វេសប៊ុក ពេជ្រ សុភាពភក្តី បាននាំឱ្យប្រជាជនខ្មែរ ​និងអ្នកកម្សាន្តបានស្គាល់កន្លែងដើរលេងប្លែកថ្មីលើទឹកដីសៀមរាបមួយកន្លែងទៀតហើយ ​នោះគឺសួនផ្កាក្បែរជើងភ្នំបាក់ខែងខេត្តសៀមរាប។ សួមផ្កានេះបើតាមការរៀបរាប់របស់អ្នកដែលបានផ្តិតទេសភាពផ្ទាល់បានឱ្យដឹងថា ​សួនផ្កានេះមានទេសភាពស្រស់ស្អាតណាស់ មានផ្កាជាច្រើនប្រភេទស្រស់ស្អាតដូចជាសួនផ្កាឈូករ័ត្នជាដើមពោរពេញទៅដោយទេសភាពបែបធម្មជាតិគួរជាទីគយគន់ ​ជាពិសេសសួនផ្កានេះថែមទាំងមានកន្លែងទទួលទានអាហារ និងមានទិដ្ឋភាពស្ងប់ស្ងាត់ល្អផងដែរ។ គួរឱ្យដឹងផងដែរថា សួនផ្កានេះ ​ធ្វើដំណើរតាមផ្លូវទៅភ្នំបាក់ខែងតែម្តង តែទៅដល់ផ្លូវបែកជាបី ជិតបាឡុង នឹងឃើញផ្លាកសួនផ្កានេះហើយ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ ពេជ្រ សុភាពភក្តី  

ប្លែកភ្នែក! ហាងកាហ្វេលាក់ខ្លួនមួយកន្លែង ដែលមានកាហ្វេ និងអាហារសុខភាព ​​ជាពិសេសតុបតែងដោយផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាត
PR

ប្លែកភ្នែក! ហាងកាហ្វេលាក់ខ្លួនមួយកន្លែង ដែលមានកាហ្វេ និងអាហារសុខភាព ​​ជាពិសេសតុបតែងដោយផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាត

តំបន់ប្លុក ALLEY 240 ½ និងត្រូវបានបរទេសហៅថា «Ali Way» មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តដែលកាលពីមុនៗគឺមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ឬកម្រមានអ្នកទៅដល់ និងស្កាល់ទីតាំងច្បាស់ណាស់។ ផ្លូវប្រកបដោយសិល្បៈដ៏ស្រស់ស្អាតនេះមិនត្រឹមតែមានរូបគំនូរលើជញ្ជាំងស្រស់ស្អាទេ តែមានលាក់បង្កប់ហាងទំនិញតូចៗ ភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងបារមួយចំនួនផងដែរ។ ជាពិសេសគំនូរហាងអាហារមួយកន្លែងមានឈ្មោះថា « កាហ្វេ Artillery»។ ដោយ Artillery ជាហាងកាហ្វេលាក់ខ្លួនមួយ ដែលផ្តល់នៅកាហ្វេ អាហារសុខភាព និង អាហារសំរាប់អ្នកតមសាច់ (អាហារបួស) ដែលលក្ខណៈពិសេសនោះ ​គឺហាងនេះពោរពេញទៅដោយគំនូរលើជញ្ជាំង ​ដ៏ស្ស់ស្អាត ​ពណឥឆើតឆាយតែម្តង ។ គួរឱ្យដឹងផងដែរថា « កាហ្វេ Artillery» ស្ថិតនៅលើ…