
ទឹកចិត្តសំខាន់ជាងទឹកលុយ! ដោយក្តីអាណិតស្រលាញ់ ប្រែក្លាយផ្ទះឈើចាស់ ទៅជារោងការមិនចាញ់មង្គលការលំដាប់អភិជន
អ្នកណាៗក៏ចង់ឱ្យពិធីមង្គលការរបស់ខ្លួនមានការរៀបចំល្អឥតខ្ចោះ ស្រស់ស្អាត និងមានប្រណីតទំនើប តែអ្នកខ្លះក៏មិនមានលទ្ធភាពរៀបចំតាមចិត្តប្រាថ្នា ព្រោះសព្វថ្ងៃរៀបចំមង្គការមួយៗពិតជាត្រូវការចំណាយប្រាក់អស់ច្រើនណាស់។ ទោះយ៉ាងនេះក្តីលុយកាក់ក៏មិនអាចរារាំងសេចក្តីសុខមនុស្សបានដែរ ឱ្យតែយើងចេះកែច្នៃវាឱ្យស្រស់ស្អាតរម្យទៅតាមគំនិតបង្កើតថ្មី។ ជាក់ស្តែងមង្គលការមួយកន្លែងនៅក្នុងប្រទេសថៃបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែផ្ទះរៀបការជាផ្ទះឈើចាស់មួយខ្នងតែប៉ុណ្ណោះតែការតុបតែងពិតជាស្រស់ស្អាតមិនធម្មតានោះទេ។ តាមរយៈរូបភាពបង្ហោះដោយគណនី Lapaz Cho បានឱ្យដឹងថា ពិធីមង្គលការនេះស្ថិតនៅក្នុងខេត្ត Yasothon ប្រទេសថៃ ដោយមានកូនកំលោះកូនក្រមុំជាអ្នកនៅជនបទ មានជីវភាពក្រខ្សត់ តែដោយសារតែអ្នកតុបតែងមានចិត្តអាណិត និងចង់ជួយឱ្យពិធីមង្គលការមានភាពរលូនល្អស្អាត នោះក៏បានរៀបចំផ្ទះរៀបការយ៉ាងប្រណីតមិនចាញ់ពិធីរៀបការក្នុងសណ្ឋាគារផ្កាយ៥នោះទេ។ សូមទស្សនារូបភាពខាងក្រោម ៖




















