Mythical Bird

កម្សត់ពេក! ប្រវត្តិរបស់ស្តេចកំប្លែង លោក សាក់ឡូ ឬ Charlie Chaplin រហូតលើកមកផលិតជាខ្សែភាពយន្តទៀត
សង្គម

កម្សត់ពេក! ប្រវត្តិរបស់ស្តេចកំប្លែង លោក សាក់ឡូ ឬ Charlie Chaplin រហូតលើកមកផលិតជាខ្សែភាពយន្តទៀត

អ្នកណាៗក៏ស្គាល់លោកសាក់ឡូដែរ ដែលលោកមានឈ្មោះពិតថា Charlie Chaplin ជាតារាកំប្លែងស្ងួតដ៏ល្បីល្បាញម្នាក់ ដែលអាចធ្វើឱ្យទស្សនិកជនសើចសប្បាយបានដោយការធ្វើកាយវិការ និងមិនបាច់និយាយស្តី។ ប៉ុន្តែក្រោយខ្នងភាពជោគជ័យរបស់លោក ប្រហែលជាមិនសូវមានអ្នកដឹងទេថា ជីវិតលោកជួបការពិបាក និងហែលឆ្លងរឿងអ្វីខ្លះនោះ។ លោក Charlie Chaplin កំព្រាឪពុកមានតែម្តាយដែលខំចិញ្ចឹមបីបាច់លោកតាំងពីនៅតូចៗ ហើយគ្រួសាររបស់លោកក្រីក្រណាស់ដែលជាហេតុធ្វើឱ្យលោកត្រូវជួយចេញទៅធ្វើការរកប្រាក់ផ្គត់ផ្គង់ជីវភាព តាំងពីលោកមានអាយុ៩ឆ្នាំមកម្ល៉េះ។ ហើយក្រោយមកពេលលោកមានអាយុ១៤ឆ្នាំ លោកមានបញ្ហាសុខភាពរហូតដល់ម្តាយលោកបញ្ជូនលោកទៅមន្ទីរពេទ្យព្យាបាលផ្លូវចិត្ត។ ដោយមិនអស់សង្ឃឹម និងចុះចាញ់ជីវិត នៅពេលអាយុ ១៩ឆ្នាំ លោកក៏បានចាប់ផ្តើមជីវិតថ្មី និងរកការងារធ្វើនៅក្នុងក្រុមហ៊ុន Fred Karno ដែលទីនេះហើយជាការចាប់ផ្តើមភាពជោគជ័យរបស់លោក។ បន្ទាប់ពីបានឡើងសម្តែងជាលើកដំបូងនៅក្នុងឆ្នាំ ១៩១៤ មក លោកក៏កាន់តែមានគេចាប់អារម្មណ៍…

គួរឱ្យសរសើរខ្មែរជួយខ្មែរក្នុងគ្រាអាសន្ន ​Covid-19 ៖ « ខ្ញុំជួយបានប៉ុណ្ណឹងក្នុងគ្រានេះ ខ្ញុំដឹងថាតិចតួចតែខ្ញុំក៏ជំពាក់ធនាគារដូចគេឯងដែរ សង្ឃឹមថាបានសំរួលដល់បងៗខ្លះ »
សង្គម

គួរឱ្យសរសើរខ្មែរជួយខ្មែរក្នុងគ្រាអាសន្ន ​Covid-19 ៖ « ខ្ញុំជួយបានប៉ុណ្ណឹងក្នុងគ្រានេះ ខ្ញុំដឹងថាតិចតួចតែខ្ញុំក៏ជំពាក់ធនាគារដូចគេឯងដែរ សង្ឃឹមថាបានសំរួលដល់បងៗខ្លះ »

ពិតណាស់ ​វីរុស ​Covid-19 បានកំពុងតែរាលដាលដល់ប្រទេសជាច្រើនលើពិភពលោក ​មិនថាប្រទេសក្រីក្រ ​ឬជឿនលឿននោះទេ  រហូតមានការបិទប្រទេស និងបិទការធ្វើដំណើរផងដែរ។ ដោយឡែកសម្រាប់ស្រុកខ្មែរយើងវិញ ក៏បានរកឃើញករណីអ្នកផ្ទុកវីរុស ​Covid-19  នេះជាបន្តបន្ទាប់ផងដែរ ដោយភាគច្រើនគឺសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ​តែដោយសារតែវីរុសនេះមានការឆ្លងរាលដាលលឿនផងនោះ បានធ្វើឱ្យប្រជាជនជាច្រើនមានការបារម្ភ  មនុស្សម្នាមិនហ៊ានដើរហើរចេញក្រៅផ្ទះ សូម្បីតែសិស្ស និស្សិតក៏បានវិស្សមកាលមុនកំណត់​ ឯបុគ្គលិកមួយចំនួនត្រូវបានអនុញ្ញាតិឱ្យធ្វើការពីផ្ទះទៀត។ ​ហើយអ្វីដែលធ្វើឱ្យប៉ះពាល់ខ្លាំងនោះ ​ដោយសារតែមនុស្សលែងហ៊ានដើរហើរ ​ជួបជុំ ចេញពីក្រៅផ្ទះនោះ ​បានធ្វើឱ្យអាជីវកម្មជាច្រើនប្រទះនឹងការខាតបង់ ​សេដ្ឋកិច្ចមានការធ្លាក់ចុះជាខ្លាំង។ ដោយហេតុយល់ពីស្ថានការណ៍បច្ចុប្បន្ននោះ ​ពេលនេះ មានម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហាញពីទឹកចិត្តក្នុងនាមជាខ្មែរជួយខ្មែរ  ដោយបានបញ្ចុះតម្លៃជួលផ្ទះជួល ជួយសម្រួលបន្ទុកបងប្អុនខ្លះៗធ្វើឱ្យមានការកោរសរសើរខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក Hong…

តោះនាំគ្នាទស្សនារូបទីងមោង ដែលអ្នកស្អាងធ្វើថ្មីៗ ដើម្បីបណ្ដេញ និងបញ្ចៀសឧបទ្រពចង្រៃពីវីរុសរាតត្បាត
សង្គម

តោះនាំគ្នាទស្សនារូបទីងមោង ដែលអ្នកស្អាងធ្វើថ្មីៗ ដើម្បីបណ្ដេញ និងបញ្ចៀសឧបទ្រពចង្រៃពីវីរុសរាតត្បាត

វីរុសរាតត្បាត ​Covid-19  បាននឹងកំពុងតែធ្វើឱ្យពិភពលោកមានការខ្លាចរអារ ​ដោយសារតែវីរុសដែលផ្ទុះចេញពីទីក្រុងវូហានប្រទេសចិននេះបានឆ្លងរាលដាលដល់ប្រទេសដទៃជាច្រើនលើពីភពលោក ទាំងប្រទេសជឿនលឿនប៉ែកអឺរ៉ុប និងអាមេរិច ហើយសូម្បីតែប្រទេសកម្ពុជាយើងក៏កំពុងតែរកឃើញករណីអ្នកផ្ទុកវីរុស ​Covid-19 ជាបន្តបន្ទាប់ផងដែរ ។ ហាក់បីដូចជាមានជំនឿខ្លាំងក្លាតាំងពីដើមមក ​អ្នកស្រុកភូមិ នៅភូមិឬស្សីដាច់​ ភូមិត្រេីយត្រឹង​ ឃុំព្រែកអំបិល​ និងភូមិដេីមព្រីង​ ឃុំកោះខែល​ ស្រុកស្អាង ដែលមានអបិយជំនឿខ្លាំងលើរឿងទីងមោង ​ហើយមានការព្រួយបារម្ភខ្លាំង បាននាំគ្នាធ្វើទីងមោងថ្មីៗជាច្រើនដាក់នៅមុខផ្ទះរៀងៗខ្លួន ហើយបើតាមសម្ដីអ្នកភូមិនិយាយថា​ តាមទំនៀម​ បេីស្រុកទេសមានជំងឺរាតត្បាតផ្សេងៗ​ ដូចជាអាសន្នរោគ​ គេនឹងនាំគ្នាធ្វើបែបនេះ។ កាន់តែពិសេស ​គេក៏មានជំនឿដែរថា ការធ្វេីទីងមោងដេីម្បីសុំឲ្យសុខសប្បាយដល់ស្រុកភូមិ​ ថែមទាំងអាចបណ្ដេញ និងបញ្ចៀសឧបទ្រពចង្រៃ​ឬវីរុសកាចសាហាវផងដែរ។ ប្រភពរូបថត​៖…

គេចពីលោកបង ​Covid-19  មកប្រទះប្លង់តុង នៅកោះកុងក្រៅ ​បាត់ស្ត្រេសមួយគ្រាដែរតើ!
ដើរកម្សាន្ត

គេចពីលោកបង ​Covid-19 មកប្រទះប្លង់តុង នៅកោះកុងក្រៅ ​បាត់ស្ត្រេសមួយគ្រាដែរតើ!

ទឹកដីខេត្តកោះកុង ​គឺជាទឹកដីដែនសមុទ្រមួយដ៏ល្បីល្បាញផងដែរនៅក្នុងប្រទេសកម្ពុជាយើង ​ដោយកន្លែងកម្សាន្តទាំងផ្ទៃសមុទ្រ ​ភ្នំ ​និងតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែងណាស់ដែលអ្នកកម្សាន្តប្រហែលជាមិនទាន់បានដឹង ។ ​តែកន្លែងកម្សាន្តស្រស់ស្អាតខ្លះក៏ត្រូវបានគេដឹងថាត្រូវតែមានការដើរផ្សងព្រេង  និងតស៊ូធ្វើដំណើរផងដែរទើបប្រទះនឹងភាពស្រស់ស្អាត។ ជាក់ស្តែងក្រុមអ្នកថតរូបមួយកន្លែង  បានធ្វើដំណើរទៅកម្សាន្តនៅខេត្តកោះកុង ​តំបន់កោះកុងក្រៅ ​បែរជាប្រទះនឹងទិដ្ឋភាពដ៏គួរឱ្យគយគន់ខ្លាំង ​នោះគឺប្លុងតុង ​ដែលជាទិដ្ឋភាពមានភាពស្រស់ស្អាតអស្ចារ្យមែនទែនស្ទើរតែមិនជឿថានៅស្រុកខ្ំែរយើងឡើយ។ គួរឱ្យដឹងផងដែរថា ​តំបន់កោះកុងក្រៅនេះត្រូវចំណាយពេលវេលាជិះតាមទូកប្រមាណជា ​២ ​ទៅ៤ម៉ោង ​ពីទីក្រុងអាស្រ័យដោយល្បឿនទូក ​ហើយទីនោះផងដែរ ​អ្នកអាចមើលឃើញទិដ្ឋភាពអស្ចារ្យនេះច្បាស់ដោយប្រើភ្នែកទទេរនៅពេលដែលយប់ងងឹតគ្មានការរំខានពីអំពូលភ្លើងប៉ុណ្ណោះ។ ​ហើយសម្រាប់រូបថតដែឡលនផ្តិតរូបបាន ​គឺត្រូវការម៉ាស៊ីនថតដែលមានបច្ចេកវិទ្យាខ្ពស់ (ស៊េរីខ្ពស់) ផងដែរ ​ទើបទទួលបានរូបភាពស្អាតបែបនេះ៕ ប្រភពរូបភាព៖ La Mo

រាលដាលលឿនណាស់! ប្រជាជនទីក្រុងម៉ាទ្រីត ​ប្រទេសអេស្ប៉ាញ ៨០% ត្រូវគេប៉ាន់ស្មានថាអាចឆ្លងវីរុស ​Covid-19
សង្គម

រាលដាលលឿនណាស់! ប្រជាជនទីក្រុងម៉ាទ្រីត ​ប្រទេសអេស្ប៉ាញ ៨០% ត្រូវគេប៉ាន់ស្មានថាអាចឆ្លងវីរុស ​Covid-19

អ្នកស្រី Isabel Díaz Ayuso ​ដែលជានាយករដ្ឋមន្ត្រីគ្រប់គ្រងទីក្រុង ​ម៉ាទ្រីត​ ប្រទេសអេស្ប៉ាញបានប្រកាសឱ្យដឹងថា ​ប្រជាជនទូទាំងទីក្រុងម៉ាទ្រីតទាំងអស់ចំនួន ​៨០% ​អាចនឹងត្រូវឆ្លងវីរុស ​Covid-19  នេះបើយោងតាមរយៈសារព័ត៌មានអន្តរជាតិ ​CNN  ។ អ្នកស្រីបានបន្ថែមទៀតថា ​វីរុស ​Covid-19  នេះ គឺមាននៅក្នុងប្រទេសអេស្ប៉ាញជាយូរនាស់មកហើយ ​គ្រាន់តែអ្នកខ្លះមិនមានចេញរោគសញ្ញាអ្វីសោះ ​ហេតុនេះការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងទីប្រជុំជន រួមទាំងការងារទំនាក់ទំនងប្រចាំថ្ងៃទំនងអាចជាធ្វើឱ្យវីរុសនេះមានការរាលដាលកាន់តែខ្លាំង។ អ្វីដែលកា់ន់តែបារម្ភ ​អ្នកស្រីបានឱ្យដឹងថា ​វីរុសនេះពិតជាវីរុសដែលកាចសាហាវ និងមានការចម្លងលឿនជាងវីរុសធម្មតា ​ហើយជាវីរុសដែលមានហានិភ័យគ្រោះថ្នាក់បំផុតសម្រាប់មនុស្សចាស់។ គួរឱ្យដឹងផងដែរថា ​នៅក្នុងប្រទេសអេស្ប៉ាញកំពុងតែមានការត្រៀមបំរុងសំភារៈ និងបរិក្ខាជាច្រើនសម្រាប់អ្នកជំងឺ ​ដោយគ្រែពេទ្យធម្មតាអាចនឹងប្រែក្លាយទៅជាគ្រែពេទ្យសង្គ្រោះបន្ទាន់ផងដែរ…

សូម្បីតែស្តេចមិនលើកលែង! ​ព្រះអង្គម្ចាស់ម៉ូណាកូ ​គឺជារាជវង្សដំបូងគេដែលមានផ្ទុកវីរុស ​Covid-19
សង្គម

សូម្បីតែស្តេចមិនលើកលែង! ​ព្រះអង្គម្ចាស់ម៉ូណាកូ ​គឺជារាជវង្សដំបូងគេដែលមានផ្ទុកវីរុស ​Covid-19

ដូចយើងបានដឹងហើយថា ​វីរុស ​Covid-19  គឺជាវីរុសដែលមានការរាតត្បាតខ្លាំងទូទាំងពិភពលោកដែលផ្តើមផ្ទុះចេញពីទីក្រុងវ៉ូហាន ប្រទេសចិន ​រួមទាំងប្រទេសក្នុងតំបន់អាស៊ី ថែមទាំងបានឈានចូលទៅប្រទេសជឿនលឿនជាច្រើនក្នុងទ្វីបអឺរ៉ុប និងអាមេរិច ​ដោយមិនអាចទប់ស្កាត់ទាន់ សូម្បីតែជនល្បីៗថ្នាក់ដឹកនាំប្រទេស ​និងតារាល្បីៗក៏គេចមិនផុតពីវីរុសនេះដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល  យោងទៅតាមសារព័ត៌មាន ​Mirror  ដែលទើបតែចេញផ្សាយថ្មីៗនេះបាន​ឱ្យដឹងថា ​សូម្បីតែព្រះអង្គម្ចាស់ Albert មានព្រះជន្ម  ៦២វស្សា នៃ​ប្រទេស​ម៉ូណាកូ ក៏ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ ​Covid-19  នេះដែរ ដោយពេលនេះទ្រង់បានក្លាយទៅជារាជវង្សដំបូងគេដែលមានឆ្លងវីរុសមួយនេះ។ តាមរយៈសារព័ត៌មានបានឱ្យដឹងថា ​នៅក្នុងពេលនេះ ​​ ព្រះអង្គម្ចាស់ Albert បានកំពុងតែនៅដាច់ដោយឡែក ក្នុង​អាផាតរបស់ទ្រង់ ហើយ​ស្ថាន​ភាព​សុខភាព​របស់​ព្រះ​អង្គ​មាន​សភាព​ល្អប្រក្រតី…

ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសព្វព្រះរាជហឬទ័យចូលរួមព្រះរាជទ្រព្យសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់នៃវីរុស COVID-19
សង្គម

ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសព្វព្រះរាជហឬទ័យចូលរួមព្រះរាជទ្រព្យសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់នៃវីរុស COVID-19

វីរុស ​Covid-19  ជាវីរុសដែលធ្វើឱ្យបណ្តាប្រទេសជាច្រើនមានឆ្លងរាលដាលជាខ្លាំង ​ហើយសូម្បីតែប្រទេសកម្ពុជាបាននឹងកំពុងតែមានករណីវីរុស  Covid-19  ដល់ទៅ ៣៧ករណី ដែលសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេស។ ទោះជាយ៉ាងណាមិនទាន់មានករណីណាមួយឆ្លងនៅក្នុងសហគមន៍នោះឡើយ តែក្រសួងសុខាភិបាលក៏បានត្រៀមសំភារៈ និងបរិក្ខាចាំបាច់ជាច្រើនបង្ការការផ្ទុះរាលដាល ​ដោយមានត្រៀមទាំងមន្ទិរពេទ្យ និងអំពាវនាវឱ្យគ្រូពេទ្យជាច្រើនចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសនេះផងដែរ។ កាន់តែពិសេស ពេលនេះសូម្បីតែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ៣០មុឺនដុល្លារ…

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ
សង្គម

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ

ដូចដែលយើងបានដឹងហើយថា ​ពេលនេះ ​វីរុសកូវីដ ១៩  បានកំពុងតែធ្វើឱ្យពិភពលោកខ្លាចរអារ ​សូម្បីតែប្រទេសកម្ពុជាក៏មានការរាលដាលនៃវីរុសនេះផងដែរ ​តែភាគច្រើនករណីឆ្លងវីរុសនេះជាករណីឆ្លងពីក្រៅប្រទេសតែប៉ុណ្ណោះ ​បើគិតមកទល់យប់ថ្ងៃទៅ ​១៨ ​ខែមីនា ​ឆ្នាំ ​២០២០ ​មានចំនួន  ៣៧ករណីហើយ។ ដោយហេតុដើម្បីការពារសុខភាព និងបង្ការការឆ្លងនៃវីរុសនេះនៅក្នុង​ការជួបជុំក្នុងចំណោមមនុស្សជាច្រើនជាពិសេសគឺការចូលរួមកម្មវិធីជប់លៀង ​ពិធីមង្គលការនោះ ​មួយរយៈនេះកម្មវិធីមង្គលការ​ និងជប់លៀងជាច្រើនត្រូវបានរំសាយ ​ដោយម្ចាស់កម្មវិធីក្រៅពីព្រួយបារម្ភនៃការឆ្លងវីរុសនេះហើយ ​គឺការខ្លាចខាតបង់លុយកាក់ក្នុងកម្មវិធីដោយគ្មានអ្នកចូលរួមផងដែរ។ ដូច្នេះហើយដើម្បីលើកទឹកចិត្តម្ចាស់កម្មវិធី និងម្ចាស់ដើមការទាំងអស់  នៅល្ងាចថ្ងៃទី ​១៩ ខែមីនា ​ឆ្នាំ ​២០២០ នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសអំពាវនាវមួយដល់ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ…

ចប់បាត់! ក្រោយពិធីបុណ្យជួបជុំរបស់អ្នកស្រលាញ់ភេទដូចគ្នានៅ Miami សហរដ្ឋអាមេរិច រកឃើញមានអ្នកកើតវីរុស ​Covid-19
សង្គម

ចប់បាត់! ក្រោយពិធីបុណ្យជួបជុំរបស់អ្នកស្រលាញ់ភេទដូចគ្នានៅ Miami សហរដ្ឋអាមេរិច រកឃើញមានអ្នកកើតវីរុស ​Covid-19

វីរុស​ Covid-19  បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ដោយសារតែវីរុសបាននឹងកំពុងតែរាលដាលលើប្រទេសជាច្រើន ​សូម្បីតែប្រទេសជឿនលឿនដូចជាអឺរ៉ុប និងអាមេរិចក៏មានការឆ្លងរាលដាលខ្លាំងដែរ។ នៅក្នុងនោះពិធីបុណ្យជួបជុំដ៏ធំមួយរបស់អ្នកស្រលាញ់ភេទដូចគ្នា LGBTQ  ឈ្មោះ The Winter Party Festival នៅទីក្រុង Miami រដ្ឋ ​Florida  សហរដ្ឋអាមេរិច ​ត្រូវបានគេដឹងថាជាភ្នាក់ងារចំលងវីរុស ​Covid-19  នេះឱ្យកាន់តែខ្លាំងឡើង ​ដោយកម្មវិធីនេះបានប្រព្រឹត្តនូវការជួបជុំគ្នាតាំងពីថ្ងៃទី ​៤មីនា  ដោយមានអ្នកចូលរួមប្រមាណជា ​១០០០០នាក់ ហើយទើបតែបញ្ចប់នៅថ្ងៃទី ​១០ ខែមីនាប៉ុណ្ណោះ។ តែក្រោយពីកម្មវិធីនេះបានបញ្ចប់១សប្តាហ៍ ​ស្រាប់តែអ្នកចូលរួមមួយចំនួន ​ត្រូវបានអ្នករៀបចំកម្មវិធីជួបជុំនេះប្រកាសថា  បានផ្ទុកនូវវីរុស…

ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពពី ​Covid-19 ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង “ រឿងព្រះអនរុទ្ធព្រះនាងឧស្សា “ បានសម្រេចចិត្តពន្យារពេល
សង្គម

ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពពី ​Covid-19 ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង “ រឿងព្រះអនរុទ្ធព្រះនាងឧស្សា “ បានសម្រេចចិត្តពន្យារពេល

ការសម្តែងរបាំបុរាណ« រឿង ព្រះអនរុទ្ធព្រះនាងឱស្សា »ដែលនឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរបានទស្សនា នៅថ្ងៃទី ​២៧ ​២៨ ​និង ​២៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលសន្និសីទចតុម្មុខ ត្រូវបានក្រុមការងារប្រកាសជាផ្លូវការនៅថ្ងៃនេះថា នឹងធ្វើការពន្យារពេល។ ការពន្យារពេលសម្តែងរបាំនេះជាបណ្ដោះអាសន្ន ដែលធ្វើឡើងយ៉ាងប្រថុចញ៉ុចបែបនេះ ​ត្រូវបានក្រុមការងារសម្តែងរបាំបានឱ្យដឹងថាដោយសារមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ហើយការពន្យាពេលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ និងការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ គួរឱ្យដឹងផងដែរថា សំបុត្រនៃការសម្តែងនេះ បានដាក់លក់តាំងពីថ្ងៃទី ​១៤ ​ខែកុម្ភៈ ឆ្នាំ ​២០២០ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច…

គួរឱ្យសរសើរមែន! ​គ្រូពេទ្យវ័យក្មេងមានបទពិសោធន៍៧ឆ្នាំ ស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹង Covid-19 តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល
សង្គម

គួរឱ្យសរសើរមែន! ​គ្រូពេទ្យវ័យក្មេងមានបទពិសោធន៍៧ឆ្នាំ ស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹង Covid-19 តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល

ដូចយើងបានដឹងហើយថា ​វីរុស ​Covid-19  បាននឹងកំពុងតែរាល់ដាលនៅក្នុងប្រទេសជាច្រើនលើពីភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏បានរកឃើញអ្នកផ្ទុកវីរុសនេះចំនួន ​៣៧ករណីផងដែរ ​បើគិតមកទល់យប់ថ្ងៃទី ​១៨ ​ខែមីនា ឆ្នាំ ​២០២០នេះ ​គឺសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេសមិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយនោះទេ។ ដោយសារតែចំនួនអ្នកផ្ទុកវីរុសនេះចេះតែមានការរកឃើញជាបន្តបន្ទាប់ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងវីរុស Covid-19  នេះផងដែរ ដោយអ្នកចូលរួមអាចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងលោកគ្រូ អ្នកគ្រូពេទ្យ ក៏អាចចុះឈ្មោះបានដូចគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស ​Covid-19  នៅព្រះរាជាណាចក្រកម្ពុជាយើង។ តែនៅពេលនេះមានគ្រូពេទ្យមួយរូបបានចេញមុខមកបញ្ជាក់យ៉ាងក្លាហានថាខ្លួននឹងចូលរួមស្ម័គ្រចិត្តនឹងកិច្ចការនេះដើម្បីប្រទេសជាតិ ​ធ្វើឱ្យផ្ទុះការកោតសរសើរជាខ្លាំង។ យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ ​Thou  បានរៀបរាប់ថា៖ « ខ្ញុំបាទឈ្មោះ ឌឿ វិសាល…

ពិតជាប្រពៃ! លោក ​ស្រេន ​វុធថា ​និងសប្បុរសជនជាច្រើនបានដើរចែកជែលលាងដៃដល់អ៊ុំធាក់សុីក្លូ និងម៉ូតូឌុប​កាពារសុខភាពពី ​Covid-19
សង្គម

ពិតជាប្រពៃ! លោក ​ស្រេន ​វុធថា ​និងសប្បុរសជនជាច្រើនបានដើរចែកជែលលាងដៃដល់អ៊ុំធាក់សុីក្លូ និងម៉ូតូឌុប​កាពារសុខភាពពី ​Covid-19

តារាសម្តែងលោក ​ស្រេន ​វុធថា ​ត្រូវគ្រប់គ្នាស្គាល់ថា ​ជាតារាដែលមានសមត្ថភាពសម្តែងខ្ពស់ក្នុងវិស័យសិល្បៈ ​ថែមទាំងជាអ្នកសិល្បៈចិត្តធម៌រមែងចុះជួយកិច្ចការងារសង្គម និងជនចាស់ជរាដែលគ្មានទីពឹងមានការលំបាកផងដែរ។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ ​វីរុស ​Covid-19  កំពុងតែរាលដាលខ្លាំងនោះ  លោក ស្រេន វុធថា  ក៏មិនបាននៅស្ងៀមឡើយ ​ដោយលោកបានប្រមូលសមាជិក និងសប្បុរសជនជាច្រើន ធ្វើការចែកជែលលាងដៃប្រមាណជាជាង ​១០០ដប ចែកជូនតាៗអ៊ុំៗដែលរត់ម៉ូតូឌុប និងធាក់ស៊ីក្លូ ដើម្បីថែរក្សាអនាម័យខ្លួនឯងឆ្ងាយពីវីរុសកាលពីព្រឹកថ្ងៃទី ​១៨ ​ខែមីនា ​ឆ្នាំ ​២០២០ នេះ តាមបណ្តាផ្សារ និងទីប្រជុំជននានា។ គួរឱ្យដឹងផងដែរថា  ការពិតទៅដំបូងឡើយ ក្រុមលោក…

គួរឱ្យសរសើរមែន! ហ៊ានយកខ្លួនឯងមកពិសោធន៍ផ្ទាល់ ​ទីបំផុតលោកស្រីឧត្តមសេនីយត្រី​ Chen Wei រកឃើញវ៉ាក់សាំង ​Covid-19  បានជោគជ័យ
សង្គម

គួរឱ្យសរសើរមែន! ហ៊ានយកខ្លួនឯងមកពិសោធន៍ផ្ទាល់ ​ទីបំផុតលោកស្រីឧត្តមសេនីយត្រី​ Chen Wei រកឃើញវ៉ាក់សាំង ​Covid-19 បានជោគជ័យ

ដូចយើងបានដឹងហើយថាវីរុស  COVID-19 បានរីករាលដាលស្ទើរតែជុំវីញពិភពលោកមិនលើកលែងតែប្រទេសធំៗ ​សូម្បីតែប្រទេសកម្ពុជាក៏មានអ្នកឆ្លងវីរុសនេះចំនួន ​៣៧ករណីដែរ ​គិតមកទល់យប់ថ្ងៃទី ​១៨មីនា។ ​ ។ តែនៅក្នុងព្រឹកថ្ងៃទី ១៨ ខែ មីនា ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានសរសេររៀបរាប់ក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្លួនថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។ ដែលព័ត៌មាននេះធ្វើឱ្យមហាជន និងប្រជាជនខ្មែរមានអារម្មណ៍ធូរស្រាលជាខ្លាំង។…

សូមអានដល់ចប់! មេរៀនបទពិសោធន៍នៃការរាលដាល  Covid-19  បញ្ចេញដោយជនជាតិអ៊ីតាលីមួយរូប ​ដែលប្រជាជនខ្មែរគួរតែពិចារណា
សង្គម

សូមអានដល់ចប់! មេរៀនបទពិសោធន៍នៃការរាលដាល Covid-19 បញ្ចេញដោយជនជាតិអ៊ីតាលីមួយរូប ​ដែលប្រជាជនខ្មែរគួរតែពិចារណា

ដូចយើងបានដឹងហើយថា ​វីរុស  Covid-19  បាននឹងកំពុងតែរាលដាលខ្លាំងក្នុងប្រទេសជាច្រើនលើពីភពលោក ​សូម្បីតែងាមេរិចក៏ស្ទើរតែទប់ទល់មិនឈ្នះ ​ហើយមួយរយៈចុងក្រោយនេះ ​វីរុសនេះបានរាតត្បាតពេញទ្វីបអឺរ៉ុបជាខ្លាំង ​ក្នុងនោះប្រទេសអ៊ីតាលីមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែ Covid-19  ច្រើនករណីត្រឹមតែ២សប្តាហ៍ចុងក្រោយប៉ុណ្ណោះនេះប៉ុណ្ណោះ ​ដោយសារតែការធ្វេសប្រហែស និងកំហុសឆ្គងមួយចំនួន។ ដូច្នេះទោះជាប្រទេសកម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍  ត្រឹមតែឆ្លងពីក្រៅប្រទេស  យើងគួរតែសិក្សា និងយល់ដឹងពីកំហុសឆ្គងពីប្រទេសដទៃដើម្បីសុខភាពផ្ទាល់ខ្លួន និងរក្សាអនាម័យចៀងផុតពីវីរុស ​Covid-19  ដូចខាងក្រោម ៖ # មេរៀនពីកំហុសរបស់ប្រជាជនអ៊ីតាលី 🇮🇹 ក្នុងករណីជំងឺកូវីដ១៩ (‼️គួររំលឹកផងដែរថា​ អុីតាលីជាប្រទេសមួយដែលមានអ្នកចំនួនអ្នកឆ្លង​ ច្រេីនជាងគេបន្ទាប់ពីប្រទេសចិន​ តាមមកដោយ​ ប្រទេសអុីរ៉ង់​ អេស្បាញ​ កូរ៉េខាងត្បូង​…

ពិតជាមានទឹកចិត្តមិនសរសើរមិនបាន! នាយកសាលាវត្តបូណ៍ ចុះថ្លៃគ្រប់បន្ទប់ឱ្យអ្នកជួល ​៥០% ​ព្រោះតែយល់សេដ្ឋកិច្ចពេលនេះ
សង្គម

ពិតជាមានទឹកចិត្តមិនសរសើរមិនបាន! នាយកសាលាវត្តបូណ៍ ចុះថ្លៃគ្រប់បន្ទប់ឱ្យអ្នកជួល ​៥០% ​ព្រោះតែយល់សេដ្ឋកិច្ចពេលនេះ

អ្នកណាៗក៏ដឹងដែរថា ​សាលាវត្តបូណ៌ នៅក្នុងខេត្តសៀមរាប ​គឺជាសាលាគម្រូមួយដែលមានការរៀបចំស្អាតបាទ ​វិន័យល្អ ក្រោមការដឹកនាំពីនាយកសាលា និងលោកគ្រូអ្នកគ្រូតែម្តង ​ដោយសាលានេះថែមទាំងមានឈ្មោះល្បីដល់បរទេសផងដែរ។ មិនត្រឹមតែជានាយកសាលាដ៏ល្អសម្រាប់លោកគ្រូអ្នកគ្រូនោះទេ ​លោកនាយកសាលាវត្តបូណ៍ ត្រូវបានគេស្គាល់ថាជាមនុស្សមានទឹកចិត្តខ្លាំង ដោយថ្មីៗនេះបន្ទប់ដែលលោកគ្រូជួលឱ្យគេ បានបញ្ចុះតម្លៃដល់ទៅ ​៥០% ​ដល់អ្នកជួល ដើម្បីយោគយល់ពីជីវភាពសេដ្ឋកិច្ចដែលកំពុងតែមានបញ្ហាដោយសារតែវីរុស ​Covid-19 ។ តាមរយៈគណនីហ្វេសប៊ុក Lyna Gideon បានរៀបរាប់ឱ្យដឹងថា៖ « បើម្ចាស់ផ្ទះផ្សេងទៀតមានទឹកចិត្តដូចលោកគ្រូ ល្អខ្លាំងម៉ង នៅក្នុងស្ថានភាពបែបនឹង ដេកៗ ម្ចាស់ផ្ទះខលមកស្មានមានការអីលើកទូរស័ព្ទភ្លាមមិនទាន់បាននិយាយអីផង គាត់ថាខែនេះចុះថ្លៃផ្ទះឲ្យ50% គ្រប់បន្ទប់តែម្តង អូហូ! អរនោះអរ…

លើកទឹកចិត្តគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងម្នាក់មួយមក៖ « ខ្ញុំអត់អីទេម៉ាក់ ខ្ញុំមានតួនាទីមើលថែអ្នកជំងឺឱ្យជាសះស្បើយ ​តែបើខ្ញុំមានបញ្ហាម៉ាក់គួរតែមានមោទនភាពលើកូន»
សង្គម

លើកទឹកចិត្តគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងម្នាក់មួយមក៖ « ខ្ញុំអត់អីទេម៉ាក់ ខ្ញុំមានតួនាទីមើលថែអ្នកជំងឺឱ្យជាសះស្បើយ ​តែបើខ្ញុំមានបញ្ហាម៉ាក់គួរតែមានមោទនភាពលើកូន»

បើគិតមកទល់ថ្ងៃទី ​១៧ ​ខែមីនា ​ឆ្នាំ ​២០២០ ​នេះ ប្រទេសកម្ពុជាមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ​Covid-19  ចំនួន ​២៤ករណីមក ​ហើយ ​ដែលសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេស​ មិនមែនជាការឆ្លងក្នុងសហគមន៍ ក្នុងប្រទេសបន្តគ្នានោះឡើយ។ ​ជាក់ស្តែក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្តដែលបានរកឃើញអ្នកផ្ទុក ​Covid-19  បាននឹងកំពុងតែដុតដៃដុតជើងមើលថែ  និងព្យាបាលអ្នកជំងឺរបស់ខ្លួន ​ដែលការងារជួរមុខនេះពិតជាប្រឈមមុខនឹងហានិភ័យឆ្លងវីរុសនេះខ្ពស់ណាស់។ ជាក់ស្តែងសម្រាប់ខេត្តបាត់ដំបង ​ត្រូវបានគេរកឃើញមានអ្នកផ្ទុកវីរុស ​Covid-19  ដល់ទៅ  ៤នាក់ ​អាចថាជាចំនួនច្រើនជាងបណ្តាខេត្តដទៃ ​ដូច្នេះក្រុមគ្រូពេទ្យសុទ្ធតែមានភាពមមាញឹកនឹងគ្រប់គ្រងស្ថានការអ្នកជំងឺក្នុងតំបន់របស់ខ្លួនប្រកបដោយការលះបង់ និងទំនួលខុសត្រូវខ្ពស់។ ក្នុងនោះសម្តី និងការបញ្ជាក់ពីការងារ ទំនួលខុសត្រូវរបស់ខ្លួនមិនខ្លាចរអានឹងជំងឺឆ្លង របស់គ្រូពេទ្យជួរមុខមួយរូបនៅក្នុងខេត្តបាត់ដំបងបានត្រូវមហាជនកំពុងតែកោតសរសើរខ្លាំង និងមានការជូនពរឱ្យកិច្ចការងារប្រកបដោយសុវត្ថិភាពផងដែរ។…

គួរឱ្យសរសើរ! គណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥
សង្គម

គួរឱ្យសរសើរ! គណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥

ដូចយើងបានដឹងហើយថាវីរុស ​Covid-19  បានក្លាយទៅជាវីរុសគ្រោះថ្នាក់មួយដែលរីករាលដាលលើប្រទេសជាច្រើននៅលើពិភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏មាន ​២៤ករណីផងដែរ ​ហើយបើទោះបីជាករណីទាំងនេះសុទ្ធតែជាករណីឆ្លងពីក្រៅប្រទេស ​ដែលមិនមែនជាការឆ្លងក្នុងសហគមន៍ ​គ្រប់ខេត្ត ​គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាត្រូវតែរក្សាអនាម័យ និងការពារសុខភាពផ្ទាល់ខ្លួនផងដែរ។ នៅក្នុងក្រុងប៉ោយប៉ែតវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារនាំយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រទីប្រជុំជនចេញពីច្រកទ្វារព្រំដែន  ដើម្បីថែរក្សាអនាម័យសាធារណៈ។ ការសម្អាតនេះ គណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ សហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង កម្លាំងនគរបាលអន្តោប្រវេសន៍…

គណៈសង្ឃនាយកកម្ពុជា ប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះ វីរុស ​Covid-19
សង្គម

គណៈសង្ឃនាយកកម្ពុជា ប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះ វីរុស ​Covid-19

កាលពីថ្ងៃទី ​១៦ ​ខែមីនា  ឆ្នាំ ​២០២០ ​ម្សិលមិញនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចា ត់គ្រោះចង្រៃ ដែលកើតឡើងដោយមេរោគកូរ៉ូណា ដោយគ្រប់វត្តអារាមនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលបង្កឡើង ដោយវីរុស ​Covid-19 ។ សេចក្តីប្រកាសនេះ ​គឺជាការចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រៅសូត្រធម៌រំដោះគ្រោះ សេចក្តីប្រកាសក៏បានផ្តល់វិធានការអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការៈក្តៅខ្លួន…

សោកស្តាយណាស់! Francisco Garcia ដែលជាគ្រូបង្វឹកផង និងជាកីឡាករផងរបស់អេស្ប៉ាញ បានបាត់ បង់ ជីវិត ហើយដោយវីរុស ​Covid-19 ក្នុងវ័យទើបតែ ២១ឆ្នាំ
កីទ្បាក្រៅស្រុក

សោកស្តាយណាស់! Francisco Garcia ដែលជាគ្រូបង្វឹកផង និងជាកីឡាករផងរបស់អេស្ប៉ាញ បានបាត់ បង់ ជីវិត ហើយដោយវីរុស ​Covid-19 ក្នុងវ័យទើបតែ ២១ឆ្នាំ

លោក Francisco Garcia ដែលគ្រប់គ្នាបានស្គាល់ថា គឺជាគ្រូបង្វឹកផង និងជាកីឡាករផង នៅក្នុងក្លិប Atletico Portada Altaដែលមានមូលដ្ឋាននៅទីក្រុង Malaga ប្រទេសអេស្ប៉ាញ ត្រូវបានព័ត៌មានជាផ្លូវការឱ្យដឹងថាបានទទួលមរណភាពហើយដោយសារតែវីរុស ​Covid-19  ។ លោកគឺជាយុវជនមួយរូបដែលទើបតែមានអាយុ ​២១ ​ឆ្នាំតែប៉ុណ្ណោះ  ហើយការស្លាប់របស់លោក ​អាចនិយាយបានថាជាជនរងគ្រោះដែលមានអាយុតិចជាងគេបង្អស់ដែលស្លាប់ដោយសារតែវីរុស ​Covid-19  នៅក្នុងទ្វីបអឺរ៉ុប។ យោងតាមព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា លោក Francisco Garcia ក្រោយពីបានផ្ទុកវីរុស Covid-19  ក៏ត្រូវបានគេដឹងថាមានជំងឺមហារីកក្នុងខ្លួនផងដែរ ​ដែលហេតុផលនេះហើយបានធ្វើឱ្យស្ថានភាពជំងឺរបស់លោក មានសភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបែបនេះ។ គួរឱ្យដឹងផងដែរថា ​ប្រទេសអេស្ប៉ាញទើបតែមានការប្រកាសអាសន្នក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយតែប៉ុណ្ណោះ…

សូម្បីតែតារាចម្រៀងល្បី  ​Taylor  Swift ក៏បានបញ្ចេញសារក្រើនរំលឹកដាក់តឿនអ្នកគាំទ្រទាំងអស់ឱ្យប្រុងប្រយ័ត្ននៃការផ្ទុះវីរុសថ្មី ​Covid-19  នេះដែរ
សង្គម

សូម្បីតែតារាចម្រៀងល្បី ​Taylor  Swift ក៏បានបញ្ចេញសារក្រើនរំលឹកដាក់តឿនអ្នកគាំទ្រទាំងអស់ឱ្យប្រុងប្រយ័ត្ននៃការផ្ទុះវីរុសថ្មី ​Covid-19 នេះដែរ

វីរុសកូរ៉ូណាថ្មី ​Covid-19  បច្ចុប្បន្នគឺជាវីរុសឆ្លងមួយដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ ​ដោយសារតែវាបានធ្វើការរាលដាល់យ៉ាងខ្លាំងទូទាំងពិភពលោក។ ​សូម្បីតែថ្នាក់ដឹកនាំប្រទេស ​ជនក្នុងសង្គមល្បីៗ និងតារាបរទេសជាច្រើនក៏សុទ្ធតែមានផ្ទុកវីរុសនេះផងដែរ។ នៅក្នុងនោះតារាចម្រៀង ​Taylor  Swift  មិនបាននៅស្ងៀមនោះទេ ​ដោយនាងបានបញ្ចេញសារមួយនៅក្នុងគណនី ​Instagram  ដើម្បីដាស់តឿនអ្នកគាំទ្ររបស់នាងឱ្យមានការប្រុងប្រយ័ត្នទៀតផង។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកហ្វេនផេក Swifties Cambodia បានធ្វើការបកប្រែសម្រាយឱ្យដឹងថា៖ « ​Taylor  Swift បានធ្វេីការក្រេីងរំលឹកដាក់តឿនអ្នកគាំទ្រទាំងអស់អោយប្រុងប្រយ័ត្នកំឡុងការផ្ទុះនៃវីរុសថ្មីនេះ វីរុស Covid19 បានរីករាលដាលទូទាំងពិភពលោកដែលធ្វេីអោយមានការចាប់អារម្មណ៍ពីសំណាក់ជនល្បីល្បាញជាច្រេីន។ ជាក់ស្ដែង Taylor Swift បានបង្ហោះសារមួយតាមរយៈ Instagram story ដោយបាននិយាយថា “នេះគឺជាពេលដែលអ្នកត្រូវរំសាយចោលគំរោងការណ៍ផ្សេងៗហេីយ,…

ព័ត៌មានមិនពិតទេ ​កុំចេះតែផ្អើលតាមគ្នារឿងជនជាតិឥស្លាម កើត ​Covid-19  ដល់ទៅ  ៤០នាក់នៅច្បារអំពៅ
សង្គម

ព័ត៌មានមិនពិតទេ ​កុំចេះតែផ្អើលតាមគ្នារឿងជនជាតិឥស្លាម កើត ​Covid-19 ដល់ទៅ ៤០នាក់នៅច្បារអំពៅ

នៅក្នុងថ្ងៃនេះមានព័ត៌មានជាច្រើនបានចែកចាយ ​Forward  បន្តៗគ្នានៅសារជាសំឡេងតាមប្រព័ន្ធ ​Messenger  ដោយបានបញ្ជាក់ថា  នៅខាងច្បារអំពៅមានជនជាតិឥស្លាមដល់ទៅ ​៤០នាក់ឆ្លងវីរុស ​Covis-19  ធ្វើឱ្យមានការផ្អើលបន្តៗគ្នា។ ជាក់ស្តែងពេលនេះសមាគមឥស្លាមកម្ពុជាបានចេញមុខបកស្រាយហើយថា ​មិនមានជនជាតិឥស្លាមដល់ទៅ ​៤០នាក់កើតវីរុសនេះនោះទេ  ដោយនៅក្នុងខណ្ឌច្បារអំពៅមានតែឥស្លាម ៧នាក់ប៉ុណ្ណោះ  ដោយពេលនេះកំពុងតែស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យជំនាញហើយ។ តាមរយៈគណនីហ្វេសប៊ុក សេន សាណាស់ បានឱ្យដឹងថា៖ « #ជម្រាបសួរ – ពត៌មាននេះជាពត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់នោះទេ ចំពោះបណ្តាFbមួយចំនួនថា សង្កាត់ព្រែកប្រា កើត 40រូប covid-19មិនពិត្យឡើយ ជាពត៌មានបំពុលសង្គម។ – បងប្អូនជនជាតិឥស្លាមរស់នៅក្នុងសង្កាត់ព្រែកប្រា…