គួរឱ្យសរសើរ! គណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥

គួរឱ្យសរសើរ! គណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥
ការផ្សាយពាណិជ្ជកម្ម

ដូចយើងបានដឹងហើយថាវីរុស ​Covid-19  បានក្លាយទៅជាវីរុសគ្រោះថ្នាក់មួយដែលរីករាលដាលលើប្រទេសជាច្រើននៅលើពិភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏មាន ​២៤ករណីផងដែរ ​ហើយបើទោះបីជាករណីទាំងនេះសុទ្ធតែជាករណីឆ្លងពីក្រៅប្រទេស ​ដែលមិនមែនជាការឆ្លងក្នុងសហគមន៍ ​គ្រប់ខេត្ត ​គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាត្រូវតែរក្សាអនាម័យ និងការពារសុខភាពផ្ទាល់ខ្លួនផងដែរ។

89996038_1393191047526478_1417048575833014272_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90129523_1393190537526529_496387465095938048_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងក្រុងប៉ោយប៉ែតវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារនាំយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រទីប្រជុំជនចេញពីច្រកទ្វារព្រំដែន  ដើម្បីថែរក្សាអនាម័យសាធារណៈ។

ការផ្សាយពាណិជ្ជកម្ម

ការសម្អាតនេះ គណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ សហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងកម្លាំងប្រជាការពារភូមិជាច្រើននាក់ ដើម្បីរួមគ្នាធ្វើកិច្ចការមួយនេះ។

89979529_1393190124193237_5721806614856466432_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89975257_1393191830859733_7649475898231488512_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា  ចំពោះរថយន្តដឹកទឹក និងថវិកាដែលបានឧបត្ថម្ភចូលរួមលាងសម្អាតផ្លូវព្រឹកនេះ រួមមាន៖

ការផ្សាយពាណិជ្ជកម្ម

១-រថយន្តពន្លត់អគ្គិភ័យសម្រាប់ប្រើប្រាស់ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត ជារថយន្តពន្លត់អគ្គិភ័យ ផ្ទាល់ខ្លួនរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចំនួន ០១គ្រឿង។

២-លោក​ យ៉ាង​ គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត ឧបត្ថម្ភទឹកសាប៊ូសម្លាប់មេរោគ និងថវិកាមួយចំនួន។

ការផ្សាយពាណិជ្ជកម្ម

៣-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ត្រូពីកាណា ចំនួន ០១គ្រឿង។

៤-រថយន្តដឹកទឹកលក់ ត្រូវបានអាជ្ញាធរក្រុងជួលមកជាច្រើនគ្រឿង ដើម្បីជួយសម្រួលការងារលាងសម្អាតនេះបន្ថែមផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អ្នកស្រី ឯក សុឃីម និងស្វាមី រួមនឹងលោក គី សារុន មេភូមិបាលិលេយ្យ១ ព្រមទាំងភរិយា បានចែកអំណោយជាក្រមាខ្មែរ ចំនួន ១០០ក្រមា ជូនដល់ក្រុមការងារ កងកម្លាំងទាំងអស់ ដែលបានមកចូលរួមលាងសម្អាតអនាម័យបរិស្ថាន និងបាញ់ទឹកសាប៊ូសម្លាប់មេរោគនៅតាមចំណុចគោលដៅមួយចំនួននាព្រឹកនេះ៕

ប្រភពព័ត៌មាន៖ Leang  Sopheak

ការផ្សាយពាណិជ្ជកម្ម
90211305_1393191774193072_329992559373844480_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90205324_1393190217526561_1783192205649772544_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90151677_1393191204193129_8148576103326285824_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90083063_1393191154193134_7311892087241179136_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89994877_1393191107526472_8447711968378224640_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89992005_1393190254193224_5595464392293482496_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89973451_1393190307526552_2255325956065460224_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89783225_1393191250859791_6353696183562534912_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89774848_1393190170859899_328436256499302400_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម