
ឡូយសន្លប់ ក្រេបកាហ្វេក្បែរមាត់សមុទ្រពិតៗ មិនមែនជាក្តីស្រមៃទៀតទេ
ថ្មីៗនេះ កាហ្វេអាម៉ាហ្សូន ក្នុងប្រទេសថៃ បើកថ្មីមួយកន្លែងធ្វើឱ្យគ្រប់គ្នាជ្រួលជ្រើម ចង់ទៅទទួលទានខ្លាំង ជាមួយនឹងទេសភាពប្លែកថ្មីជាប់មាត់សមុទ្រតែម្តង។ ហាងកាហ្វេអាម៉ាហ្សូន ក្បែរមាត់សមុទ្រនេះ ត្រូវបានគេដឹងថាស្ថិតនៅខេត្តឈុនបូរី សាងសង់ហាងពីកញ្ចក់សុទ្ធ មានជម្រើស២សម្រាប់អង្គុយទទួលទានកាហ្វេ ដោយអាចអង្គុយនៅក្នុងហាងគយគន់ទេសភាពមាត់សមុទ្រពីក្នុងហាងក៏បាន ឬក៏អង្គុយទទួលទានកាហ្វេនៅខាងក្រៅក្បែរមាត់សមុទ្រជាមួយបរិយាកាសខ្យល់ត្រសៀកៗជំនោរពីទឺកសមុទ្រតែម្តងក៏បាន ធ្វើឱ្យហាងនេះបានក្លាយទៅជាទីប្រជុំជន ទៅដោយយុវជននាំគ្នាទៅទទួលទានហាងកាហ្វេនេះយ៉ាងច្រើនកុះករ និងថតរូបលេងកម្សាន្តទៀតផង។ សម្រាប់ ហាងកាហ្វេអាម៉ាហ្សូនមាត់សមុទ្រនេះដែរ មានទីតាំងនៅក្នុងតំបន់ Sattahip ដែលជាទីប្រជុំជនក្នុងខេត្តឈុនបុរី បើកដំណើរការពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ដោយទីតាំងលើ Map https://goo.gl/maps/iq4T5WJycWJ2៕ ប្រភពរូបភាព៖ Check in cafe




















