ដើរកម្សាន្តថ្មីៗនេះខ្នងផ្សារ កំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងថ្មើរជើងដើម្បីទទួលបានបទពិសោធន៍ជីវិតកម្សាន្តថ្មី។ ដោយខ្នងផ្សារ គឺជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ពោលគឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ អាចធ្វេីដំណេីរទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់ ។ ដោយសារតែតំបន់នេះមានទេសភាពស្រស់ស្អាតបែបនេះហើយ បានជាមានមនុស្សជាច្រើនបានសម្រុកនាំគ្នាឡើងទៅកាន់តំបន់នោះជាបន្តបន្ទាប់ ថែមទាំងបានបង្ហោះរៀបរាប់ការធ្វើដំណើររបស់ខ្លួនដែលមានសភាពមិនជាងាយស្រួលប៉ុន្មាននោះទេ ដែលត្រូវធ្វើដំណើរទាំងជិះគោយន្ត និងដើរថ្មើរជើងជាង សរុបជាង៦ម៉ោងឯណោះទម្រាំប្រទះកំពូលភ្នំដែលមានភាពស្រស់ស្អាតបែបនេះ នេះមិនរាប់ទាំងចម្ងាយផ្លូវធ្វើដំណើរពីភ្នំពេញមកតំបន់នេះផង។ តែទោះជាលំបាកយ៉ាងណាក៏វាអាចចាត់ទុកថាជាបទពិសោធន៍ថ្មីសន្លាងមួយសម្រាប់ដំណើរទេសចរណ៍នេះផងដែរ ពោលទម្រាំជួបនឹងភាពស្រស់ស្អាតយើងក៏ត្រូវលះបង់ជួបការលំបាកខ្លះហើយ។ យ៉ាងណាមិញថ្មីៗនេះកាន់តែគួរឱ្យចាប់អារម្មណ៍ យើងធ្លាប់តែឃើញក្រុមយុវជននាំគ្នាធ្វើដំណើរកម្សាន្តបែបនេះ តែពេលនេះបែរជាមានគ្រួសារមួយសុខចិត្តលះបង់នាំគ្នាឡើងទៅកាន់កំពូលភ្នំខ្នងផ្សារតែម្តង ជាមួយនឹងកូនៗតូចៗ៣នាក់ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹងការតស៊ូរបស់គ្រួសារមួយនេះជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក…