« កុលាបភ្នំពេញ » ព្រះរាជនិពន្ធព្រះមហាវីរក្សត្រ ច្រៀងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា​ ពិរោះរណ្តំខ្លាំង ដើម្បីអបអរទិវារម្លឹកគុណឪពុក (មានវីដេអូ)

« កុលាបភ្នំពេញ » ព្រះរាជនិពន្ធព្រះមហាវីរក្សត្រ ច្រៀងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា​ ពិរោះរណ្តំខ្លាំង ដើម្បីអបអរទិវារម្លឹកគុណឪពុក (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

ពិតជារំភើប និងភ្ញាក់ផ្អើលជាខ្លាំង សម្រាប់ទិវារម្លឹកគុណឪពុក (Father’s Day) ជាអន្តរជាតិ ព្រះនាងតូច នរោត្តម ចេនណា ដែលទ្រង់មានទេពកោសល្យសិល្បៈខ្លាំងនោះ ទ្រង់បានច្រៀងចម្រៀងឡើងវិញមួយបទដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ មានចំណងជើងថា «កូលាបភ្នំពេញ »។

Photo_2020 06 21_11 10 28
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo_2020 06 21_11 10 32
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo_2020 06 21_10 51 05
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាន់តែពិសេសបទចម្រៀងមួយនេះ មានព្រះវត្តមានកិត្តិយស សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ច្រៀងឆ្លើយឆ្លងជាមួយជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា ទៀតផង ដោយសូសៀងរបស់ទ្រង់ទាំង២អង្គ ពិតជាពិរោះរណ្តំខ្លាំង ថែមទាំងធ្វើឱ្យនឹកស្រណោះនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះមហាវីរក្ត្រ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម
Photo_2020 06 21_10 51 29
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស
Photo_2020 06 21_11 10 07
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស
Photo_2020 06 21_11 10 18
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា

ដោយការបង្ហោះបទចម្រៀង «កូលាបភ្នំពេញ » នេះដែរ នៅក្នុងគណនីផ្លូវការរបស់ព្រះនាងតូចនរោត្តម ចេនណា ក៏បានរៀបរាប់ថា៖

«Rose De Phnom Penh” Royally Composed by His Majesty King Norodom Sihanouk, sung by His Royal Highness Samdech Preah Mahissara Norodom Chakrapong and Princess Jenna Norodom

ការផ្សាយពាណិជ្ជកម្ម

បទ កូលាបភ្នំពេញ ស្នាព្រះហស្ថព្រះរាជនិពន្ធព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ច្រៀងឡើងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា

For International Father’s day, we have the great honor in presenting “Rose De Phnom Penh” Royally Composed by His Majesty King Norodom Sihanouk. »។

ការផ្សាយពាណិជ្ជកម្ម

ដើម្បីជ្រាបច្បាស់ថា បទចម្រៀងច្រៀងដោយសែរាជវង្សទាំង ២អង្គ ពិរោះយ៉ាងណាសូមទស្សនាបទចម្រៀងមួយបទនេះទាំងអស់គ្នា៖

Photo_2020 06 21_11 10 36
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo_2020 06 21_11 09 57
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា
Maxresdefault
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងព្រះនត្តា ព្រះនាងតូច នរោត្តម ចេនណា

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម