
សម័យ កូវីដ មែន ! តែអ្នកមានដីម្តុំបឹងកេងកេង ត្រូវប៉ាន់ខ្លាំង មានមួយដុំដឹងតែចំណេញកប់ក្តោងហើយ
ដូចយើងដឹងហើយថា សម័យនេះជាសម័យវិនិយោគទៅលើអចលនទ្រព្យ ដី ធ្លី ផ្ទះសម្បែង Condo និង Apartment យ៉ាងគគ្រឹកគគ្រេង ហើយទោះបីជាពេលនេះមានវិបត្តិ Covid-19 វិស័យនេះហាក់មិនមានការដើរថយក្រោយឡើយ ពោលគឺមានតែការរីកដុះដាលថែម និងការទិញលក់កាន់តែមានសន្ទុះកើនឡើង។ យ៉ាងណាមិញ នៅទីក្រុងភ្នំពេញយើងនេះ តបន់ដែលត្រូវបានគេដឹងថាត្រូវប៉ាន់ខ្លាំង ទាំងការទិញលក់ដូរ អចលនទ្រព្យនោះ មានដូចជាតំបន់ ទូលទំពូង បឹងកេងកង ទួលគោក និងចម្ការមនជាដើម តែតំប់ន់ដែលត្រូវប៉ាន់ជាងគេនោះគឺ តំបន់បឹងកេងកងតែម្តង។ តំបន់បឹងកេងកង ត្រូវគេស្គាល់ថាជាទីប្រជុំជន មនុស្សអ៊ូអរខ្លាំង ពោលអាចនិយាយថាបានជាតំបន់ដែលសម្បូរទៅដោយមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលមានមនុស្សម្នាធ្វើការច្រើន ទាំងប្រជាជនខ្មែរ…




















