ទាល់យូរបានគាស់ចោល! ទើសផ្លូវពេក ​ដើមឈើអាយុរាប់រយឆ្នាំត្រូវបានជីកកកាយយកទៅដាំកន្លែងផ្សេងវិញ

ទាល់យូរបានគាស់ចោល! ទើសផ្លូវពេក ​ដើមឈើអាយុរាប់រយឆ្នាំត្រូវបានជីកកកាយយកទៅដាំកន្លែងផ្សេងវិញ
ការផ្សាយពាណិជ្ជកម្ម

ប្រទេសថៃ៖ ដូចយើងដឹងហើយថា ​ដើមឈើមួយដើម ​ពិតជាមានគុណតម្លៃ និងគុណប្រយោជន៍ច្រើនសម្រាប់ទាំងផែនដី ​បរិស្ថាន និងមនុស្សជាតិ​ហេតុនេះហើយបានជាសព្វថ្ងៃមានការអភិរក្សដើមឈើធំៗជាច្រើន និងការព្យាយាមដាំកូនឈើបន្ថែមទៀតដើម្បីប្រយោជន៍ការពារផលប្រយោជន៍មនុស្សជាតិទាំងមូល។

យ៉ាងណាមិញ  នៅក្នុងប្រទេសថៃវិញ ​ព្រោះតែដើមឈើមួយដើមធំ ​នៅចំកន្លែងត្រូវពង្រីកផ្លូវ ​ហើយត្រូវការគាស់ចេញ  តែផ្ទូយពីការគាស់ចោលនោះ  ខាងក្រុមការងារសាងសង់ផ្លូវបានស្វែងរកវិធីថ្មី នោះគឺការគាស់រលីងដើមឈើឱ្យមានជីវិត ​ហើយយកទៅដាំកន្លែងផ្សេងវិញ ព្រោះតែយល់ពីប្រយោជន៍នៃដើមឈើធំមួយនេះដែលមានអាយុរាប់រាយឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម
107914499_1626047494230106_8984788682443754410_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107246156_1626047550896767_8681950443469559051_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយតាមរយៈគណនីហ្វេសប៊ុក នគរ វត្ត បានឱ្យដឹងថា៖ « នៅថៃដេីមឈេីមួយចំនួនគេជីកកាយយកចេញទៅដាំកន្លែងផ្សេង​ ដេីម្បីយកកន្លែងធ្វេីផ្លូវ​ ទំរាំតែធំប៉ុណ្ណេះអាយុរាប់រយឆ្នាំ​ ដេីមឈេីស្រូបជាតិពុល​ ផ្តល់អុកសុីសែនខ្យល់ល្អដល់មនុស្សសត្វលេីផែនដី​»។

នេះអាចនិយាយបានថា ជាទង្វើល្ទ ​គួរឱ្យយកគំរូតាម ​នៅក្នុងន័យស្រលាញ់ដើមឈើ និងស្រលាញ់បរិស្ថាននេះតែម្តង៕

ការផ្សាយពាណិជ្ជកម្ម
S 5768
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
79228406_1626047510896771_2959343422779462399_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
106990361_1626047594230096_7839658701374686341_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម