Mythical Bird

ធ្លាប់សុខៗឃើញលេខទាំងនេះទេ? គេហៅថាលេខសំណាង ដែលអ្នកឃើញដោយចៃដន្យ នឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងយោងតាមច្បាប់ស្រូបទាញទំនាញសកល
សម្រង់

ធ្លាប់សុខៗឃើញលេខទាំងនេះទេ? គេហៅថាលេខសំណាង ដែលអ្នកឃើញដោយចៃដន្យ នឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងយោងតាមច្បាប់ស្រូបទាញទំនាញសកល

វាថាអាចជារឿងចៃដន្យ ​រាល់ពេលដែលអ្នកក្រឡេកទៅនាឡិកា ​មើលម៉ោង ​ឬក្រឡេកទៅទិសដៅណាមួយហើយឃើញលេខស្ទួន   និងលេខចម្លែកដែលគួរឱ្យចាប់អារម្មណ៍ ​ដូចជាលេខ  111, 222, 333, 444, 555 ឬលេខដទៃទៀត។ ​តែអ្នកប្រហែលជាមិនដឹងនោះទេ យោងតាមច្បាប់ទំនាញសកល  លេខទាំងនេះមិនមែនជាលេខធម្មតានោះទេ ​វាគឺជាការដាស់តឿនអ្វីម្យ៉ាងពីសកលដែលពាក់ព័ន្ធនឹងជីវិតរបស់អ្នក  ឬជាការផ្លាស់ប្តូរជីវិតដ៏ធំតែម្តង។ តោះមកដឹងពិអត្ថន័យលេខដែលអ្នកបានឃើញដូចខាងក្រោម ៖ # លេខ ១១:១១ ស្ទួន ឬលេខ ១១១១ តើអ្នកដឹងទេ លេខ ១ នេះ តំណាងឱ្យការចាប់ផ្តើម គឺជាលេខដែលនាំកម្លាំង ថាមពល…

ផ្សារទំនើបអេអន ចាប់ផ្តើមលើកស្ទួយប្រាក់រៀលខ្មែរដំបូងគេ ដោយប្រកាសផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារ ប្រភេទ ១ ដុល្លារ ៥ ដុល្លារ និង ១០ ដុល្លារសម្រាប់ការអាប់លុយជូនអតិថិជន
សង្គម

ផ្សារទំនើបអេអន ចាប់ផ្តើមលើកស្ទួយប្រាក់រៀលខ្មែរដំបូងគេ ដោយប្រកាសផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារ ប្រភេទ ១ ដុល្លារ ៥ ដុល្លារ និង ១០ ដុល្លារសម្រាប់ការអាប់លុយជូនអតិថិជន

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងមានមហាជនសម្តែងក្តីអបអរជាខ្លាំងក្រោយផ្សារទំនើបជប៉ុន  អេអនម៉ល បានប្រកាសថានឹងផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ក្នុងការអាប់ត្រលប់ទៅវិញចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២០តទៅ ប៉ុន្តែនៅបន្តទទួល ក្រដាសប្រាក់ដុល្លារ ពីអតិថិជន សម្រាប់ការជាវទំនិញជាធម្មតា។ ការប្រកាសនេះត្រូវបានគេឃើញថាមានបិទរាល់បញ្ជរគិតលុយរបស់ផ្សារទំនើបអេអនម៉លទាំងគ្រប់សាខា ​ដែលទង្វើនេះអាចនិយាយបានថាជាការចាប់ផ្តើមលើកស្ទួយប្រាក់រៀលខ្មែរឱ្យមានតម្លៃ និងទទួលបានការគាំទ្រឡើងវិញ រួមទាំងរួមចំណែកឱ្យប្រាក់រៀលខ្មែរមានចរាចរណ៍ល្អជាងប្រាក់ដុល្លារបរទេស ​ហើយផ្សារទំនើបនេះក៏ត្រូវបានគេដឹងថាជាផ្សារទំនើបដំបូងគេ ​ដែលចាប់ផ្តើមលើកកម្ពស់ប្រាក់រៀលខ្មែរបែបនេះ។ គួរឱ្យដឹងផងដែរថា  សម្រាប់ជប៉ុន តែងតែផ្តល់ជំនួយដល់កម្ពុជាគ្រប់រូបភាពដោយគ្មានសំណង ​ថែមទាំងតែងតែធ្វើការអភិវឌ្ឍន៍ និងវិនិយោគនៅកម្ពុជាគ្រប់វិស័យទៀតផង ​ហើយអ្វីដែលសំខាន់ជប៉ុនតែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់…

ចងចិត្តបុរសម្នាក់! មកដឹងពីវិធីងាយៗ ដើម្បីស្រលាញ់មនុស្សប្រុស
សង្គម

ចងចិត្តបុរសម្នាក់! មកដឹងពីវិធីងាយៗ ដើម្បីស្រលាញ់មនុស្សប្រុស

លើលោកនេះ គ្មានបុរសល្អ ឥតខ្ចោះនោះទេ។ នៅចំណុចខ្លះ បុរសអាចធ្វើឱ្យអ្នកមានការខកចិត្ត និងអាក់អន់ចិត្តដែលគាត់មិនអាចល្អគ្រប់យ៉ាងតាមអ្វីដែលអ្នកប្រាថ្នាចង់បាន។ តែចំពោះក្តីស្រលាញ់ពិត ខ្ញុំជឿថាមនុស្សស្រីនឹងព្រមទទួលយកភាពពិតរបស់បុរសដែលខ្លួនស្រលាញ់គ្រប់យ៉ាង ទាំងផ្នែកល្អ និងផ្នែកអាក្រក់ ព្រោះជាមនុស្សគ្មានអ្នកណាល្អឥតខ្ចោះទេ តែដោយសារតែគេមានចំណុចដែលអ្នកអាចទទួលយកបាន និងអាចអត់ឱនបានទើបអ្នកបានដាក់ចិត្តស្រលាញ់បានដល់ពេលនេះ។ តោះមកដឹងពីវិធីងាយៗដើម្បីស្រលាញ់មនុស្សប្រុស៖ ១. យល់ចិត្ត៖ មនុស្សប្រុសទាំងអស់គ្មាននរណាម្នាក់ដែលមានភាពល្អឥតខ្ចោះនោះទេ។ ពេលខ្លះចិត្តគេវៀចវេរ ពេលខ្លះគេគ្មានចិត្តអត់ធ្មត់ ពេលខ្លះគេក៏មិនអាចទ្រាំទ្រនឹងអារម្មណ៍ប្រែប្រួលរបស់មនុស្សស្រីដែរ។ ព្រោះពេលខ្លះមនុស្សប្រុសក៏ចេះខឹង អន់ចិត្ត និងមានអារម្មណ៍ប្រែប្រួលចុះឡើងដូចគ្នា។ ព្យាយាមយល់ពីចិត្តមនុស្សប្រុស ហើយចេះសម្របតាមខ្លះ ត្រូវដឹងថាមនុស្សប្រុសដូចចាប៉ី រឹតខ្សែតឹងពេកអាចដាច់ រឹតខ្សែធូរពេកអាចរលុង ចូលរក្សាចន្លោះឱ្យបុរសខ្លះផង។ ២. សេរីភាព៖ ចូរផ្តល់សេរីភាពឱ្យបុរសធ្វើរឿងដែលគាត់ចង់ធ្វើ…

តោះមកស្គាល់ពីប្រភេទត្បូង ប្រចាំខែកំណើតរៀងៗខ្លួន ទាក់ទងនឹងនិស្ស័យផ្ទាល់ខ្លួន និងអាចនាំសំណាងឱ្យអ្នកពាក់ទៀត
សង្គម

តោះមកស្គាល់ពីប្រភេទត្បូង ប្រចាំខែកំណើតរៀងៗខ្លួន ទាក់ទងនឹងនិស្ស័យផ្ទាល់ខ្លួន និងអាចនាំសំណាងឱ្យអ្នកពាក់ទៀត

អ្នកប្រហែលជាមិនដឹងទេ ខែកំណើតរបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានត្បូងប្រចាំខ្លួនរៀងៗខ្លួន ដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងតំណាងឱ្យចរិតលក្ខណៈរបស់អ្នកខុសគ្នារៀងៗខ្លួនផងដែរ។ ពិសេសដើម្បីទទួលបានសំណាងល្អ អ្នកគួរតែមានគ្រឿងអលង្កាទៅតាមត្បូងកំណើតពាក់ជាប់ខ្លួនរឹតតែល្អ។ ដូច្នេះមកស្គាល់ត្បូងតំណាងឱ្យខខែកំណើតរបស់អ្នកដូចខាងក្រោមនេះ ៖ ១. មករា ៖ ត្បូង Garnet ត្បូង Garnet មកពីភាសាក្រិក Granatum បកប្រែថាគ្រាប់ផ្លែទទឹមក្រហមឆ្អិនឆ្អៅ បង្ហាញពីមិត្តភាព និងសេចក្តីស្មោះត្រង់គង់វង្សយូរអង្វែង។ ត្បូងនេះផងដែរ ចាត់ទុកថាអំណោយល្អពិសេសសម្រាប់ជូនមិត្តភក្តិល្អ និងមនុស្សជាទីស្រលាញ់របស់អ្នក។ ហើយអ្នកដែលកើតនៅក្នុងខែនេះ មិនត្រឹមតែជាមនុស្សដែលមានភាពស្មោះត្រង់ទេ តែជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាខ្ពស់ ពិសេសជាមនុស្សដែលចូលចិត្តរៀនសូត្រ និងស្វែងរកចំណេះដឹងមិនឈប់ឈរគ្មានទីបញ្ចប់។ ២. កុម្ភៈ…

អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន
សម្រង់

អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន

ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ ពេលក្រធ្វើស្រែ ពេលមានដាំស្មៅ ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ តែមិនដែលបាននៅជុំគ្នាសោះ ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ព្រួយចង់បានប្រពន្ធចុង ពេលក្រឱ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឱ្យលេខាមកកាន់តំណែងប្រពន្ធ ពេលក្រចង់រស់នៅក្នុងក្រុង​ ពេលមានបានចង់ទៅនៅលំហែកាយនៅក្នុងព្រៃជនបទ ពេលក្រជំពាក់បំណុល​គេ ពេលក្លាយជាអ្នកមានជំពាក់ធនាគារជុំទិស ពេលក្រដេីរខ្នងគម​ ឬដេីរឱន​ ពេលមានបានដេីរឡេីងត្រង់​ លេីកស្មារ ដូចកេីតបូសក្លៀក ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ សូមកុំឲ្យអំពើល្អកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់។ សូមកុំឲ្យភាពស្មោះត្រង់កាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សពុតត្បុត។ សូមកុំឲ្យភាពស្លូតបូតកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព…

គំនូរអង្ករ កាដូដ៏សែនមានន័យ  ផ្គុំពីគ្រាប់អង្ករដោយដៃកូនខ្មែរយ៉ាងផ្ចិតផ្ចង់ តំណាងឱ្យក្តីស្រលាញ់ និងមិត្តភាពបរិសុទ្ធយូរអង្វែង
PR

គំនូរអង្ករ កាដូដ៏សែនមានន័យ ផ្គុំពីគ្រាប់អង្ករដោយដៃកូនខ្មែរយ៉ាងផ្ចិតផ្ចង់ តំណាងឱ្យក្តីស្រលាញ់ និងមិត្តភាពបរិសុទ្ធយូរអង្វែង

តើអ្នកកំពុងតែស្វែងរកកាដូជូនមនុស្ស និងមិត្តជាទីស្រលាញ់ ឬសម្រាប់ជូនជាអនុស្សាវរីយ៍មែនទេ?  ពេលនេះស្នាដៃសិល្បៈថ្មី  ដែលកែច្នៃពីស្នាដៃកូនខ្មែរសុទ្ធសាធ ​កំពុងតែទទួលបានការពេញនិយមខ្លាំងថាជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមួយសាកសមសម្រាប់ធ្វើជាអំណោយបាន នោះគឺ «គំនូរអង្ករ ​»។ គំនូរអង្ករ ត្រូវបានគេស្គាល់ថាជាគំនូរ ដែលផ្គុំពីគ្រាប់អង្ករដោយដៃកូនខ្មែរយ៉ាងផ្ចិតផ្ចង់ គឺជាកាដូរដ៏សែនមានន័យ អាចរក្សាទុកបានយូរអង្វែង បង្កប់ដោយក្តីស្រលាញ់ តំណាងឱ្យសេចក្តីស្រលាញ់បរិសុទ្ធយូរអង្វែងបាន  ស័ក្តសមឈ្មោះស្រូវអង្ករ ​ដែលប្រជាជនខ្មែរយើងតែងចាត់ទុកថាដំណាំសំខាន់ចាំបាច់ ជាព្រះមេដែលអាចទ្រទ្រង់ជីវិតមនុស្ស  ប្រៀនដូចជារបស់មានគុណតម្លៃ និងបរិសុទ្ធខ្លាំងសម្រាប់មនុស្ស។ ដូច្នេះប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់បាន  គំនូរវត្ថុអនុស្សាវរីយ៍គំនូរពីគ្រាប់អង្ករដ៏ពិសេសនេះទាំងរូបគំនូធំតូចគ្រប់ទំហំ ​បណ្តោងសោរ ​ឬវត្ថុប្រើប្រាស់ជាច្រើនទៀតធ្វើពីគ្រាប់អង្ករ លោកអ្នកក៏អាចសាកសួរព័ត៌មានលម្អិតតាមរយៈគណនីហ្វេសប៊ុកផេក  គំនូរ​អង្ករ Cambodia Rice​ Art ​ឬតាមរយៈលេខទូរស័ព្ទ 067…

ចុមឡូយម៉េះ!  ធនាគារ ​ABA  មានសេវាកម្មកម្ម៉ង់លេខគណនីពិសេសជាលេខទូរស័ព្ទ ​ឬលេខដែលអ្នកស្រលាញ់ពេញចិត្តបានទៀត
PR

ចុមឡូយម៉េះ! ធនាគារ ​ABA មានសេវាកម្មកម្ម៉ង់លេខគណនីពិសេសជាលេខទូរស័ព្ទ ​ឬលេខដែលអ្នកស្រលាញ់ពេញចិត្តបានទៀត

ដូចដែលយើងបានដឹងហើយថា ​សព្វថ្ងៃ ​ធនាគារ ​ABA  ត្រូវគេបានស្គាល់ថាជាធនាគារមានឈ្មោះល្បី ឈានមុខគេ និងមានភាពពេញនិយមខ្លាំងមានអតិថិជនប្រើប្រាស់យ៉ាងច្រើនលើសលប់ ដោយសារតែធនាគារនេះមានសេវាកម្មរហ័ស មានច្រើនសាខា មានមុខងារងាយស្រួលជាច្រើន ​ពិសេស App  របស់ធនាគារនេះក៏ងាយស្រួលប្រើប្រាស់សម្រាប់មធ្យោបាយផ្ទេរ និងទូទាត់សាច់ប្រាក់ផ្សេងៗផងដែរ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ធនាគារ ABA  ថ្មីៗនេះ បានបង្កើតសេវាកម្មពិសេសមួយទៀតហើយ ​អាចថាជាសេវាកម្មដែលមិនធ្លាប់មានក្នុងបណ្តាធនាគារកម្ពុជាដទៃ  នោះគឺលោកអ្នកអាចជ្រើសរើសលេខគណនី ABA តាមចំណូលចិត្ត ដែលដូចលេខទូរស័ព្ទ ឬលេខជាទីស្រលាញ់បាន ដូចជាការទិញលេខទូរស័ព្ទមកប្រើប្រាស់ដែរ។ ដូច្នេះចង់បានលេខគណនី ABA ស្អាតៗ លេខ គូ លេខការ៉េ…

ខ្មាសអីត្រង់បង់រំលស់ឡាន និងផ្ទះ! បើគ្មានសមត្ថភាពស្មានតែធនាគារគេភ្លើឱ្យខ្ចី? អ្នកថាឱ្យគេសល់អីខ្លះហើយ?
សង្គម

ខ្មាសអីត្រង់បង់រំលស់ឡាន និងផ្ទះ! បើគ្មានសមត្ថភាពស្មានតែធនាគារគេភ្លើឱ្យខ្ចី? អ្នកថាឱ្យគេសល់អីខ្លះហើយ?

ដូចយើងដឹងហើយថាសម័យនេះជាសម័យជឿនលឿន បច្ចេកវិទ្យាមានការរីកចំរើន កាលពីមុនចង់ទិញអ្វី ក៏ត្រូវប្រើលុយសុទ្ធមាសសុទ្ធ  តែសម័យនេះធនាគារបានផ្តល់ភាពងាយស្រួលដល់មនុស្សដែលមានលទ្ធភាព អាចខ្ចីលុយ ​ឬទិញរបស់របរគ្រប់បែបយ៉ាង ​គ្រាន់តែត្រូវសង់លុយត្រលប់មកវិញជារៀងរាល់ខែ  ដែលត្រូវបានគេដឹងថាជាការបង់រំលស់។ យ៉ាងណាក្តី មានតែអ្នកមានមុខរបររកស៊ីត្រឹមត្រូវ មានលទ្ធភាពរកប្រាក់ និងមានទ្រព្យសម្បត្តិដែលមានតម្លៃស្មើទេ ​ទើបធនាគារអនុញ្ញាតិឱ្យអ្នកខ្ចីលុយ ​ពោលទោះអ្នកគ្មានអ្វីសោះក៏ធនាគតមិនមែនឱ្យអ្នកខ្ចីដែរ។ ថ្មីនេះផងដែរ មាននារីស្រស់ស្អាតម្នាក់បានបង្ហាញទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតមួយកន្លែង រួមជាមួយរថយន្ដ Lexus NX 200t ដែលទើបតែទិញ ដែលជាកម្លាំងញើសឈាមប្រឹងប្រែងរកបាន តែជាការបង់រំលស់ប៉ុណ្ណោះ ​តែម្ចាស់គណនីមិនមានអារម្មណ៍ថាអាមាសគេមានតែមោទកភាពចំពោះសមត្ថភាពខ្លួនឯងទៅវិញ។ បើតាមរយៈគណនីហ្វេសប៊ុក  Polyn Big-Size Victoria KH បានឱ្យដឹងថា៖ « ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសមត្ថភាព​បង់រំលស់​ផ្ទះ​…

«សុកឆ្មា» តើអ្នកដឹងទេថាវាមានប្រយោជន៍ចំពោះទាំងសត្វឆ្មា និងជំនឿមនុស្ស! តែបើមនុស្សធ្វើខុសនឹងក្លាយជារបស់អត់ប្រយោជន៍ទៅវិញ
ប្លែកៗ

«សុកឆ្មា» តើអ្នកដឹងទេថាវាមានប្រយោជន៍ចំពោះទាំងសត្វឆ្មា និងជំនឿមនុស្ស! តែបើមនុស្សធ្វើខុសនឹងក្លាយជារបស់អត់ប្រយោជន៍ទៅវិញ

ជាយូរលង់ណាស់មកហើយ មនុស្សជាច្រើនមានជំនឿទៅលើសុកឆ្មា ​ថាជារបស់មានសិរីមង្គល អាចនាំលាភនាំសំណាងដល់ម្ចាស់ផ្ទះដែលវារស់នៅ។ ដោយសារតែការមានជំនឿបែបនេះហើយ បានជាមនុស្សជាច្រើន រាល់ពេលដែលសត្វឆ្មារបស់ខ្លួនកើតកូន  ម្ចាស់បានលួចយកសុកនោះដើម្បីរក្សាទុក ​ដើម្បីជំនឿរបស់ខ្លួន។ តែអ្នកប្រហែលមិនបានដឹងទេ ​សុកឆ្មារក៏ជារបស់សំខាន់សម្រាប់សត្វឆ្មារគ្រប់រូបផងដែរ។ នេះបើយោងតាមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបដែលធ្លាប់យល់ដឹងពីបញ្ហានេះ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Ma Nout បានឱ្យដឹងថា៖ « #សុកឆ្មា ខ្មែរខ្លះនៅតែមានជំនឿទៅលើសុកឆ្មា។ គេជឿថាវាគឺជា វត្ថុមង្គល ដាក់ផ្ទះត្រជាក់ត្រជំ គឺរបស់ល្អកម្រនឹងរកបានបើអ្នកណាបានមកថែរក្សារនិងទទួលបានលាភជ័យ សម្រេចបំណងផង… #ខ្ញុំក៏ធ្លាប់ជឿនិងចង់បានដែរ។ ជំនឿខ្លះ​គឺពិតជាមានផលអាក្រក់ដល់សត្វ ជំនឿបែបនោះមិនគួរបន្តមានទៀតនោះទេ។ សុកឆ្មាចំពោះឆ្មា និង សុកឆ្មាចំពោះមនុស្សគឺមានសារសំខាន់ផ្សេងគ្នា ដោយសារតែវាមានសារ:សំខាន់បែបនេះហើយ ទើបធ្វើឲ្យមនុស្សនិងឆ្មា…

តើអ្នកដឹងទេ មនុស្សគ្រប់រូបមានជីវិត១៣ ដង! ​ចង់ដឹងទេថាជាតិនេះជាជាតិទីប៉ុន្មានរបស់អ្នក  ចូលអានអត្ថបទនេះ
សង្គម

តើអ្នកដឹងទេ មនុស្សគ្រប់រូបមានជីវិត១៣ ដង! ​ចង់ដឹងទេថាជាតិនេះជាជាតិទីប៉ុន្មានរបស់អ្នក ចូលអានអត្ថបទនេះ

តាំងពីបុរាណកាលមកមនុស្សជំនាន់ដើមជឿថា មនុស្សម្នាក់ៗ ​មានជីវិតនៅលេីផែនដី ​ចំនួន ​១៣ ដង។ ​ហើយអ្នកនឹងស្លាប់ហើយចាប់ជាតិចុះឡើងៗរហូត  តែអ្នកនឹងមិនដឹងពីរឿងរ៉ាវកាលពីអតីតជាតិរបស់អ្នកឡើយ។ បន្ទាប់ពីអ្នកស្លាប់ហើយចាប់ជាតិ ​គ្រប់ ​១៣ដង ​ដួងវិញ្ញាណជីវិតអ្នកនឹងរលាយសាបសូន្យពីផែនដីតែម្តង ​ដែលគេហៅថាវដ្ដនៃថាមពលជីវិតរលាយបាត់ពីផែនដី វិញ្ញាណនឹងរលាយខ្សុលពីចក្រវាឡតែម្តង ។ ហើយតើអ្នកដឹងទេ ​រាល់ការចាប់ជាតិថ្មីរបស់អ្នក ​ជីវិតរបស់អ្នកនឹងមិនអាចសាងកំហុសដដែលៗដូចពីជាតិមុនៗឡើយ  អាចនិយាយថាអ្នកនឹងធ្វើការសងត្រលប់នូវបាបកម្មពីជាតិមុនជាបន្តបន្ទាប់ ​បើនិយាយឱ្យស្រួលទៅ ​បើជាតិមុនអ្នកធ្វើខុស ​ជាតិនេះអ្នកនឹងមិនធ្វើខុសទៀតទេ ​តែអ្នកនឹងលុបលាងបាបកម្មនៅជាតិថ្មីវិញជាមួយនឹងជីវិតថ្មីខ្សែជីវិតថ្មី ​ហើយពេលខ្លះក្រោយការលុបលាងបាបកម្ម និងកំហុសដែលអ្នកបានសាងរួចរាល់ជីវិតរបស់អ្នកនឹងកាន់តែមានភាពល្អប្រសើរឡើងៗទៅវិញជាលំដាប់។ លុះមកដល់ជាតិចុងក្រោយ ​លោកអ្នកនឹងមានជីវិតមួយដ៏ល្អប្រសើរ និងមានក្តីសុខខ្លាំង  ដែលអាចនិយាយបានថាអ្នកបានលុបលាងលកម្មគ្រប់ចំនួនជាតិរបស់អ្នកហើយ ថែមទាំងអាចត្រលប់ទៅរស់នៅលើឋានសួគ៌ផងដែរ។ តែបើទោះបីជាអ្នកមិនចងចាំពីសកម្មភាពពីជាតិមុនៗរបស់អ្នក ​ក៏មានវិធីងាយស្រួលម្យ៉ាងអាចដឹងដែរថា…

ម្ចាស់បទ « ស្រលាញ់គ្នាយូរម៉េចស្ទាវ » សំងំយកពិសមិនខ្ចីចេញបទចម្រៀង ពេលចេញបទភ្លាម ឡូយកប់សារី (មានវីដេអូ)
សង្គម

ម្ចាស់បទ « ស្រលាញ់គ្នាយូរម៉េចស្ទាវ » សំងំយកពិសមិនខ្ចីចេញបទចម្រៀង ពេលចេញបទភ្លាម ឡូយកប់សារី (មានវីដេអូ)

ពិតជាសំងំយកពិសមែនតារារូបនេះ ស្ងាត់ៗមិនខ្វល់ខ្វាយជាមួយនឹងការចេញបទចម្រៀងសោះ ដល់ពេលចេញមកភ្លាមផ្អើលFanតែម្តង។ ម្ចាស់បទ « ស្រឡាញ់គ្នាយូរម៉េចស្ទាវ » លោក ខាន់ ស៊ីអឿន ដែលជាពន្លកតារាចម្រៀងជើងថ្មីថ្វីសំនៀងមិនធម្មតា ពិតជាមិនបានធ្វើអោយ Fan របស់លោកខកចិត្តពិតមែន។ តារាចម្រៀងកូនខ្មែរកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន ក្រោយពីស្ងប់ស្ងាត់មិនសូវបានចេញនូវបទចម្រៀងអស់មួយរយៈពេលធំ ធ្វើអោយ Fan របស់លោកជាច្រើនមានការងើយឆ្ងល់ជាខ្លាំង ពីមូលហេតុដែលលោកមិនសូវចេញបទចម្រៀងបែបនេះ ហើយរូបលោកផ្ទាល់ក៏មិនសូវបានបង្ហាញពីសកម្មភាពណាមួយពាក់ព័ន្ធជាមួយនឹងការស្ងប់ស្ងាត់ ឬចេញបទចម្រៀងថ្មីឡើយ។ ស្រាប់តែពេលថ្មីៗនេះ លោក ខាន់ ស៊ីអឿន បានចេញនូវចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា “សប្បាយយំ”…

ព្រះនាង ​Disney ថ្មី ​អាចជាព្រះនាងខ្មែរ? ​តែថៃអះអាងថាភាគរយខ្ពស់ណាស់ដែល ​Raya ជាព្រះនាងរបស់ថៃទៅវិញ
សង្គម

ព្រះនាង ​Disney ថ្មី ​អាចជាព្រះនាងខ្មែរ? ​តែថៃអះអាងថាភាគរយខ្ពស់ណាស់ដែល ​Raya ជាព្រះនាងរបស់ថៃទៅវិញ

ហាក់មានភាពរំជើបរំជួលខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ​ដោយសង្ស័យថា  Poster ថ្មីនៃភាពយន្តគំនូរជីវចល មានចំណងជើងថា RAYA and THE LAST DRAGON  «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ » ដែលក្រុមហ៊ុនយក្ស Walt Disney បានបញ្ចេញ​ ​អាចជាតួអង្គដែលមានប្រវត្តិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍យើង  រួមមានប្រទេសកម្ពុជា  ថៃ  និងឥណ្ឌូនេស៊ីជាដើម។ ហើយកាន់តែរំជួលចិត្ត ​ប្រជាជនកម្ពុជាយើងជាច្រើនហាក់ភ្ញាក់ផ្អើល និងរំភើបខ្លាំងថា  ព្រះនាង  RAYA នៅក្នុងភាពយន្តថ្មីនេះអាចជាព្រះនាងខ្មែរ ​ដោយសម្អាងលើរូបផូស្ទើរនេះមានរូបប្រាសាទបាក់បែកនៅខាងក្រោយដូចជាប្រាសាទបុរាណរបស់កម្ពុជាយើងដែរ  ហើយហេតុផលនេះហើយ គ្រប់គ្នារំពឹងទុកថាកម្ពុជានឹងត្រូវបានក្លាយជាចំណែកធំមួយនៅក្នុងខ្សែភាពយន្តលំដាប់ពិភពលោកមួយនេះ។ តែយ៉ាងណាមិញ…

ពិតជាព្រះញាតិវង្ស និងសិល្បៈជាតិខ្មែរដ៏ប្រពៃមែន!  ព្រះនាងតូច នរោត្តម ​ជេនណា បានហាត់របាំខ្មែរជាមួយអ្នកគ្រូឯកទេសផ្នែករបាំបុរាណខាងតួនាង យ៉ាងឆ្លាតវាងវៃ
សង្គម

ពិតជាព្រះញាតិវង្ស និងសិល្បៈជាតិខ្មែរដ៏ប្រពៃមែន! ព្រះនាងតូច នរោត្តម ​ជេនណា បានហាត់របាំខ្មែរជាមួយអ្នកគ្រូឯកទេសផ្នែករបាំបុរាណខាងតួនាង យ៉ាងឆ្លាតវាងវៃ

ជារឿយៗ ​ព្រះនាងតូច ​នរោត្តម ​ជេនណា ដែលជាសែរាជវង្ស ​រមែងតែងតែបង្ហាញពីសមត្ថភាពរបស់ទ្រង់គ្រប់ទម្រង់ជាបន្តបន្ទាប់ ​បង្កឱ្យមានការកោតសរសើរជាខ្លាំងពីមហាជន និងអ្នកគាំទ្រទ្រង់​​ ព្រោះបើទោះបីជាទ្រង់មានព្រះជន្មវ័យក្មេង ​អាចនិយាយថាសមត្ថភាពទាំងនិយាយ ​និងច្រៀងបានពិរោះទាំងភាសាជាតិ និងភាសាបរទេសដល់ទៅ ៥ភាសា មិនថាតែសម្តែង  ក្បាច់រាំអន្តរជាតិ និងការថតរូបម៉ូតជាដើម ​ទ្រង់មានទេពកោសល្យយ៉ាងឥតខ្ចោះ ​ហើយទ្រង់ថែមទាំងមានចរិតរួសរាយរមទម្យដោយមិនប្រកានខ្លួនជាសែរាជវង្សជាមួយអ្នកគាំទ្រផងដែរ។ ជាថ្មីម្តងទៀត  ព្រះនាងតូច នរោត្តម ​ជេនណា  បានធ្វើឱ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀតហើយ ​ក្រោយរូបភាពហាត់រៀនរបាំខ្មែរ៣សន្លឹករបស់ទ្រង់ ត្រូវបានបង្ហោះជាផ្លូវការ។ ​ដោយការហាត់រៀនរបស់ទ្រង់គឺជាសិល្បៈទម្រង់បុរាណខ្មែរតែម្តង  ក្រោមការហាត់រៀនពីសំណាក់អ្នកគ្រូ ហង្ស សុភាព ដែលគ្រូឯកទេសផ្នែករបាំបុរាណខាងតួនាងទៀតផង។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក វប្បធម៌ខ្មែរ…

ហេតុផលចម្បងមួយចំនួន ​ដែលអ្នកមិនគួរទុកកែវទឹកក្បែរដំណេកពេលយប់ទាល់តែសោះ!
សុខភាព

ហេតុផលចម្បងមួយចំនួន ​ដែលអ្នកមិនគួរទុកកែវទឹកក្បែរដំណេកពេលយប់ទាល់តែសោះ!

ដូចដែលយើងបានដឹងហើយថា ​ការទទួលទានទឹកគឺល្អចំពោះសុខភាពខ្លាំងណាស់ ​ហេតុនេះហើយអ្នកជំនាញជាច្រើនបានណែនាំឱ្យយើងគួរតែទទួលទានទឹកឱ្យបានច្រើនយ៉ាងហោចក៏ឱ្យបាន  ៨កែវក្នុងមួយថ្ងៃដែ។ យ៉ាងណាមិញ មានមនុស្សជាច្រើនបានធ្វេសប្រហែស ​ឬភ្លេចទទួលទានទឹកឱ្យត្រូវការកំណត់ ​ហើយពួកគេក៏បានប្រើមធ្យោបាយមួយចំនួនដើម្បីរំលឹកឱ្យទទួលទានទឹក ​ហើយវិធីសាស្ត្រពេញនិយមជាងគេ ​គឺការទុកកែវទឹកនៅក្បាលដំណេកតែម្តង។ តែសម្រាប់អ្នកជំនាញបានណែនាំឱ្យទុកកែវទឹកក្បែរដំណេកឡើយ ដោយយោងតាមហេតុផលមួយចំនួនដូចខាងក្រោមនេះ ៖ # អាចផ្ទុកកម្ទេចកម្ទី ​ទូលី ​ឬសត្វល្អិត ការទុកកែវទឹកក្បែរដំណេកពេលយប់ទុកទទួលទានពេលយប់រាល់ពេលស្រេក និងសម្រាប់ទទួលទានពេលព្រឹកព្រលឹម ​វាអាចធ្វើឱ្យសត្វល្អិត  កម្ទេចកម្ទីចូលទៅក្នុងកែវទឹកអ្នកបាន ហើយអ្នកនឹងមិនចាប់អារម្មណ៍ឃើញរបស់ល្អិតៗទាំងនោះឡើយ។ ដោយសត្វល្អិត និងកម្ទេចនេះអាចនឹងធ្វើឱ្យប៉ះពាល់សល់សុខភាពអ្នកក៏ថាបាន។ #ទឹកប្រែប្រួលរសជាតិ ទឹកពីក្បាលម៉ាស៊ីន និងម៉ាស៊ីនចម្រោះមួយចំនួន ​ពេលដែលអ្នកបើកទទួលទានភ្លាមៗវាពិតជាមិនមានបញ្ហានោះទេ។ ​តែការទុកកែវទឹកនេះ នៅក្បែរដំណេកពីយប់ទល់ព្រឹក ​អាចធ្វើឱ្យសារធាតុមួយចំនួនក្នុងទឹកហើរ ​ដែលជាហេតុធ្វើឱ្យទឹកដែលអ្នកទទួលទានផ្លាស់ប្តូររសជាតិ…

ភ្ញាក់ផ្អើល របស់ប្រើប្រាស់អាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ) ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា
សង្គម

ភ្ញាក់ផ្អើល របស់ប្រើប្រាស់អាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ) ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ​ក្រោយគេបានប្រទះឃើញរបស់ប្រើប្រាស់ ​ដូចជា ​ចាន ​ឆ្នាំង និងសំភារៈដទៃទៀត មានអាយុកាលចំណាស់ខ្ទង់ ​១០០ឆ្នាំ ​ត្រូវបានពុទ្ធបរិស័ទប្រមូលនាំមកមកដុតរំលាយសម្រាប់សាងសង់ចាក់ជាព្រះពុទ្ធបដិមាទៅវិញ ​ដោយសំភារៈនេះ  អាចចាត់ទុកថាជាវត្ថុបុរាណមួយដ៏កម្រផងដែរ  ដែលយើងគួរតែរក្សាទុកប្រសើរជាង។ ប្រភពព័ត៌មាននេះផងដែរ ​ត្រូវបានបង្ហោះផ្សាយតាមរយៈគណនីហ្វេសប៊ុក វត្តគិរីសាគរ ​ជីធាង បានឱ្យដឹងថា៖ « ក្នុងចំណោមរបស់អស់ទាំងនេះ វាមានអាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ)ហើយ ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា »។ ទោះជាយ៉ាងណាក្តី ​គេមិនទាន់ដឹងនោះទេថា ​ទីតាំងវត្តដែលសាងព្រះបដិមានេះស្ថិតនៅក្នុងវត្តអ្វី និងខេត្តណាទេ  ដោយតាមប្រភពបន្ថែមឱ្យដឹងថា  ក៏មានលោកតាអាចារ្យ  និងព្រះសង្ឃ  បានរក្សារបស់ប្រើប្រាស់នេះមួយចំនួនធំព្រោះតែនឹកស្តាយរបស់បុរាណទាំងនេះ។ ដូច្នេះបើសិនជាអាច បើមានករណីនេះកើតឡើងនៅវត្តផ្សេងៗទៀត…

បញ្ឈប់អាហារទាំង ៦ប្រភេទនេះ មុនម៉ោង ១០ព្រឹក បើចង់បានរាងស្អាត ហើយជួយសម្រកទម្ងន់បានល្អទៀត
សង្គម

បញ្ឈប់អាហារទាំង ៦ប្រភេទនេះ មុនម៉ោង ១០ព្រឹក បើចង់បានរាងស្អាត ហើយជួយសម្រកទម្ងន់បានល្អទៀត

យើងដឹងហើយថា អាហារពេលព្រឹកពិតជាល្អសម្រាប់សុខភាពណាស់ ដែលអ្នកមិនគួរំលង តមមិនទទួលទានឡើយទោះបីជាចង់សម្រកទម្ងន់ក្តី។ យ៉ាងណាមិនមែនឱ្យតែទទួលទានអាហារអ្វីសុទ្ធតែល្អសម្រាប់សុខភាពដែរ អ្នកត្រូវដឹងថាអាហារណាមិនគួរទទួលទាន និងអាហារណាគួរទទួលទាន។ ដូច្នេះមកតាមដានអាហារ ៦មុខ ដែលអ្នកមិនគួរទទួលទានទាល់តែសោះ មុនម៉ោង ១០ព្រឹក ៖ ១. ប័រថូស វាពិតជាត្រូវត្រូវដែលអ្នកមិនគួរតមអាហារដែលមានជាតិខ្លាញ់នៅក្នុងអាហារពេលព្រឹក តែការទទួលទាននំប៉័ងអាំង ឬ ថូស ជាមួយប័រ គឺវាផ្ទុកនូវសារធាតុខ្លាញ់មិនល្អសម្រាប់សុខភាពវិញនោះទេ។ យល់ល្អ អ្នកអាចទទួលទាននំប៉័ង ឬនំប៉័ងអាំងនេះ លាបជាមួយប័រសណ្តែកដីល្អជាង ព្រោះប័រនេះផ្ទុកនូវជាតិខ្លាញ់ល្អសម្រាប់សុខភាព ពិសេសវាថែមទាំងធ្វើឱ្យរាងកាយអ្នកថាមពល និងឆ្អែតបានយូរផងដែរ។ ២.អាហារមានជាតិម្សៅ និងគ្រាប់ធុញ្ញាជាតិ អ្នកប្រហែលជាគិតថាការយកគ្រាប់ធុញ្ញជាតិជាតិអាហារពេលព្រឹកធ្វើឱ្យអ្នកឆាប់ឆ្អែត និង…

ផ្ទាំងសិលាចារឹក មួយសន្លឹកទៀតហើយ បានរកឃើញនៅប្រាសាទទន្លេស្ងួត ជាភាសាស្ត្រឹតមានអក្សរ៥៥បន្ទាត់ តែមិនទាន់ដឹងថាមានអត្ថន័យអាថ៌កំបាំងយ៉ាងណាទេ!
សង្គម

ផ្ទាំងសិលាចារឹក មួយសន្លឹកទៀតហើយ បានរកឃើញនៅប្រាសាទទន្លេស្ងួត ជាភាសាស្ត្រឹតមានអក្សរ៥៥បន្ទាត់ តែមិនទាន់ដឹងថាមានអត្ថន័យអាថ៌កំបាំងយ៉ាងណាទេ!

ថ្មិៗនេះ បើតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់  ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង ៤០ស.ម. និងកម្រាស់ ២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ។ ហើយមកទល់ពេលនេះ សិលាចរិកមួយនេះត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។…

ម្ហូបខ្មែរ ​២១ មុខ ​ដែលជនបរទេសណែនាំ ឱ្យសាកល្បងភ្លក់ម្តង ​រាល់ពេលមកលេងប្រទេសកម្ពុជាយើង
តោះញ៉ាំ

ម្ហូបខ្មែរ ​២១ មុខ ​ដែលជនបរទេសណែនាំ ឱ្យសាកល្បងភ្លក់ម្តង ​រាល់ពេលមកលេងប្រទេសកម្ពុជាយើង

ប្រទេសកម្ពុជា មានសិល្បៈវប្បធម៌ដ៏ផូរផង់ ទាំងប្រពៃណីទំនៀមទម្លាប់ ​សូម្បីតែម្ហូបអាហារខ្មែរមួយចំនួនក៏មានភាពល្បីល្បាញដល់បរទេសផងដែរ។ ដោយជនបរទេសឱ្យតែមកលេងស្រុកខ្មែរតែងតែសរសើរថាម្ហូបខ្មែរឆ្ងាញ់ប្លែកជាប់មាត់។ នៅក្នុងនោះ វែបសាយទេសចរណ៍ដ៏ល្បី ​ក៏បានបើកបង្ហាញម្ហូបអាហារដ៏ពេញនិយមនៅស្រុកខ្មែរ ​ដែលជនបរទេសលាន់មាត់សរសើរគ្រប់ៗគ្នាថាឆ្ងាញ់ខ្លាំង ​ថែមទាំងជាម្ហូបដែលងាយរក និងពេញនិយមបំផុតផងដែរ។ ដូច្នេះមកតាមដាន ម្ហូបខ្មែរទាំង​២១ មុខដែល វែបសាយ The culture trip បានណែនាំឱ្យជនបរទេសដែលមកលេងស្រុកខ្មែរត្រូវតែសាកល្បងឱ្យបានម្តងដែលរួមមានដូចជា ៖ ១. អាម៉ុកត្រី ២. គុយទាវ ៣. សម្លម្ជូរត្រយ៉ូងចេកសាច់មាន់ ៤. ឡុកឡាក់សាច់គោ ៥. ក្តាមស្ងោរជ្រលក់ទឹកម្រេច ៦. ការីខ្មែរ…

តើអូនធាតុអ្វី? តោះ ទស្សន៍ទាយ ចរិតលក្ខណៈរបស់តារានិករនីមួយៗ តាមរយៈធាតុទាំង៤ នេះ
សង្គម

តើអូនធាតុអ្វី? តោះ ទស្សន៍ទាយ ចរិតលក្ខណៈរបស់តារានិករនីមួយៗ តាមរយៈធាតុទាំង៤ នេះ

មនុស្សជាច្រើន មានជំនឿទៅលើ វាសនា អត្តចរិត និងជោគជតារាសីតាមរយៈ តារានិករ ដោយសារតែតារានិករ ហាក់ស្តែងទៅលើវិទ្យសាស្រ្តច្រើនជាងជំនឿអរូបី។ យ៉ាងណាមិញ នៅក្នុងជំនឿតារានិករ មនុស្សម្នាក់ៗសុទ្ធតែមានធាតុខុសៗគ្នា តាមតារានិករផ្សេងៗគ្នា ដោយធាតុរបស់តារានិករមានចំនួន ៤ គឺ ធាតុ ទឹក ដី ភ្លើង និងខ្យល់ សុទ្ធតែមានចរិតលក្ខណៈខុសៗគ្នា។ ដូច្នេះសូមតាមដានមើលទាំងអស់គ្នាថាតើ តារានិកររបស់អ្នកមានធាតុអ្វី និងមានលក្ខណៈចរិតបែបណា ៖ ១. ធាតុទឹក តារានិករដែលមានធាតុទឹកគឺ៖ Cancer, Scorpio និង Pisces។…

ទស្សនៈព្រហ្មវិហារធម៌ទាំង ៤ ​អប់រំពីសេចក្តីស្នេហា!  អនុវត្តបានកាលណា ​ស្នេហានឹងមានក្តីសុខសុភមង្គល
សង្គម

ទស្សនៈព្រហ្មវិហារធម៌ទាំង ៤ ​អប់រំពីសេចក្តីស្នេហា! អនុវត្តបានកាលណា ​ស្នេហានឹងមានក្តីសុខសុភមង្គល

គ្រប់គ្នាប្រាកដជាបានដឹងហើយថា ព្រហ្មវិហារធម៌ទាំង៤ របស់ព្រះពុទ្ធ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជាធម៌ដ៏ប្រសើរ ធម៌ដ៏បរិសុទ្ធ ដែលបានអប់រំចិត្តមនុស្សឱ្យមានក្តីសុខ ព្រមទាំងអប់រំការប្រព្រឹត្តិរបស់មនុស្សឱ្យដើរមកផ្លូវកណ្តាល ជាផ្លូវត្រឹមត្រូវចំពោះគ្រប់មនុស្ស និងសព្វសត្វទាំងពួង។ នៅក្នុងនោះដែរ ព្រហ្មវិហារធម៌ ទាំង៤ ត្រូវបានគេស្គាល់ថាមិនត្រឹមតែអាចមកអប់រំចិត្តជាទូទៅសម្រាប់មនុស្សគ្រប់រូប មិនថាតែប្រជាពលរដ្ឋធម្មតា មាតាបិតា កូនចៅ មេដឹកនាំប្រទេស ស្តេចគ្រប់គ្រងផែនដី ទេ សូម្បីសេចក្តីស្នេហាក៏មានបង្កប់អត្ថន័យអប់រំជ្រាលជ្រៅយ៉ាងច្រើនផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកទស្សនៈព្រហ្មវិហារធម៌ទាំង៤ ដែលមានន័យសំដៅចំពោះសេចក្តីស្នេហាយកមកធ្វើការបកស្រាយ ៖ ១.មេត្តា មេត្តា តាមន័យព្រះពុទ្ធសាសនាបានន័យថា ជាសេចក្តីល្អ…

មិនប្រកាន់ខ្លួនជាសែរាជវង្ស! ព្រះនាងតូច ​នរោត្តម ជេនណា សព្វព្រះទ័យភេសជ្ជៈតែគុជលំដាប់ Premium ទៅដល់ទីតាំងផ្ទាល់ តែទទួលបានការស្វាគមន៍ខ្លាំងពីបុគ្គលិក
PR

មិនប្រកាន់ខ្លួនជាសែរាជវង្ស! ព្រះនាងតូច ​នរោត្តម ជេនណា សព្វព្រះទ័យភេសជ្ជៈតែគុជលំដាប់ Premium ទៅដល់ទីតាំងផ្ទាល់ តែទទួលបានការស្វាគមន៍ខ្លាំងពីបុគ្គលិក

ព្រះនាងតូច នរោត្តម​ ជេនណា ​គឺជាសែរាជវង្សដែលមានទេពកោសល្យខ្លាំងនៅក្នុងពិភពសិល្បៈ ​ពិសេសមានសមត្ថភាពសម្តែងមិនធម្មតាទាំង ​MV និងក្នុងខ្សែភាពយន្ត ថែមទាំងត្រូវបានគ្រប់គ្នាស្គាល់ដែរថា ​ជាសែរាជវង្សដែលមានចរិតស្រគត់ស្រគំ រួសរាយ ​ដោយមិនប្រកាន់ខ្លួនជាសែរាជវង្សផងដែរ  ដោយជារឿយៗព្រះនាងតូចតែងតែផ្តល់កិត្តិយសថតរូបយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្រលាញ់គាំទ្រព្រះនាងទៀតផង។ យ៉ាងណាមិញ កាន់តែគួរឱ្យភ្ញាក់ផ្អើល កាលពីប៉ុន្មានថ្ងៃមុន ​មានមហាជនជាច្រើនបានប្រទះឃើញ ​ព្រះនាង  នរោត្តម ​ជេនណា នៅផ្សារទំនើបមួយកន្លែង ​ដោយព្រះនាងបានសព្វព្រះទ័យនូវភេសជ្ជៈតែគុជល្បីមួយប្រភេទ ថែមទាំងបានចូលទិញធម្មតាដូចជារាស្រ្តសាមញ្ញដោយមិនប្រកាន់ខ្លួនផងដែរ។ ហាក់ភ្ញាក់ផ្អើលនឹងព្រះវត្តមានរបស់ព្រះនាងតូច ​ដែលធ្វើខ្លួនជាសាមញ្ញជនធម្មតាដោយមិនប្រកាន់ខ្លួន តែទាំងបុគ្គលិក និងក្រុមការងារភេសជ្ជៈតែគុជ ​Fire  Tiger  បានស្វាគមន៍ព្រះនាងតូចយ៉ាងកក់ក្តៅបំផុត ថែមទាំងថតរូបទុកជាអនុស្សាវរីយ៍យ៉ាងគួរសមឱនលំទោន គួរឱ្យសរសើរជាទីបំផុត។ គួរឱ្យដឹងផងដែរថាភេសជ្ជៈដែលព្រះនាងតូចសព្វព្រះទ័យនោះ…