Mythical Bird

ម៉ាប់ៗមានអីមិនល្អ! តាមការស្រាវជ្រាវ គេថាអ្នកធាត់ៗមានសាច់ ចិត្តល្អជាងអ្នកស្គមៗ
សង្គម

ម៉ាប់ៗមានអីមិនល្អ! តាមការស្រាវជ្រាវ គេថាអ្នកធាត់ៗមានសាច់ ចិត្តល្អជាងអ្នកស្គមៗ

មនុស្សជាច្រើនប្រហែលជាសម្លឹងទៅកាន់មនុស្សដែលមានរាងកាយស្គមស្លីមច្រើនជាងមនុស្សដែលធាត់ធំមានសាច់ម៉ាប់ៗហើយ ​ព្រោះតែអ្នកស្គមមើលទៅស្រស់ស្អាត គួរឱ្យចង់គយគន់ជាង ​ហើយកត្តាមួយនេះហើយដែលមនុស្សគ្រប់គ្នាក្នងសង្គមមិនសូវជាឱ្យតម្លៃ ​ឬមើលងាយអ្នកធាត់ៗជាដើម។ ជាក់ស្តែងប្រសិនជាក្រឡេកទៅមើលភាពរីករាយ ​និងទឹកចិត្តរបស់អ្នកធាត់ ​អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលធាត់ៗបែរជាមនុស្សដែលមានចិត្តល្អខ្លាំងជាងអ្នកស្គម ​ហើយនិងជាមនុស្សសប្បាយៗរីករាយពីក្នុងខ្លួនជាងមនុស្សធម្មតាទៅវិញ។តាមរយៈការធ្វើពិសោធន៍របស់អាល្លឺម៉ង់បានរកឃើញថា ​អ្នកដែលធាត់ពិតជាមានចិត្តល្អ ​និងចិត្តទូលាយពិតមែនតាមការពិសោធន៍មនុស្សស្គម ២០នាក់ និងមនុស្សធាត់២០នាក់ឱ្យធ្វើការលេងហ្គេមមួយនោះគឺការចែករំលែកលុយរបស់គេជាការដាក់ទានទៅមនុស្សដទៃ ​(អ្នកអត់ឃ្លាន អ្នកសុំទាន​​ឬជនអនាថា) ​បន្ទាប់មកគេរកឃើញថា ​អ្នកដែលស្គមបែរជាមានចិត្តកំណាញ់ និងដាក់ទានទៅឱ្យមនុស្សផ្សេងតិចជាងអ្នកធាត់ៗដល់ទៅ ១៦ភាគរយ។ ភ័ស្តុតាង ​និងអំណះអំណាងជាច្រើនទៀតក៏បានបញ្ជាក់ផងដែរថា ​មនុស្សធាត់ៗពិតជាមានចិត្តទូលាយ ​និងចិត្តល្អជាងអ្នកស្គមៗប្រាកដមែនដោយសារតែ៖ -កត្តាការរស់នៅ ​និងសេដ្ឋកិច្ចរបស់អ្នកធាត់ៗល្អ ​នោះហើយជាហេតុធ្វើឱ្យគេចាយវាយមិនសូវចេះរិះខាំប៉ុន្មាននោះទេ ដូច្នេះពួកគេនឹងទទួលទានអាហារដែលគេចង់ទទួលទាន ​ចាយវាយលើអ្វីដែលពួកគេចង់បានដោយមិនស្តាយប៉ុន្មានឡើយហើយ ​ហើយកត្តាសេដ្ឋកិច្ចនេះហើយជាហេតុធ្វើឱ្យគេធាត់ និងមានសាច់ជាងមនុស្សធម្មតា រួមទាំងធ្វើឱ្យគេមានទឹកចិត្តល្អ…

គួរតែមានគ្រប់ផ្ទះ! គុណប្រយោជន៍នៃ សេរ៉ូមប្រៃ ដែលអាចយកមកប្រើបានច្រើនលើសលប់ក្រៅពីសម្រាប់បង្គ្រប់ជាតិទឹក
សង្គម

គួរតែមានគ្រប់ផ្ទះ! គុណប្រយោជន៍នៃ សេរ៉ូមប្រៃ ដែលអាចយកមកប្រើបានច្រើនលើសលប់ក្រៅពីសម្រាប់បង្គ្រប់ជាតិទឹក

សេរ៉ូម​ប្រៃ​ (Saline Serum) ជា​ថ្នាំ​មួយ​ដែល​ផ្ទុក​ទៅដោយ​សូ​ដ្យូ​ម​ក្ល​រីដ ដែល​ក្រៅពី​ទុក​ព្យួរ​ឱ្យ​អ្នកជំងឺ សម្រាប់​លាងមុខ​របួស បង្គ្រប់​ជាតិ​ទឹក​ក្រោយ​រាគរូស​ខ្លាំង ទឹក​សេរ៉ូម​ប្រៃ (Saline Serum) អាចជួយ​ព្យាបាល​មុន​គ្រប់​ប្រភេទ លើ​ស្បែ​កមុខ​គ្រប់​ប្រភេទ​ទៀត​ អាចលាង​របួស ដំបៅ ស្បែក​ដាច់រយះ បន្តក់​ភ្នែក សម្អាត​ខ្ទុះ​រន្ធ​ច្រមុះ និង​ប្រើស​សម្រាប់​គោលបំណង​ផ្សេងទៀត​ជាច្រើន​រាប់ទាំង​ការ​កម្ចាត់​បាក់តេរី​លើ​មុខ (​ដូច​ជាមុន​ជាដើម​) ផងដែរ ​។ ហើយខាងក្រោមនេះ ជាអត្ថប្រយោជន៍បន្ថែមទាំង ១០ នៃសេរ៉ូមប្រៃ ក្រៅពីសម្រាប់ព្យួរឱ្យអ្នកជំងឺ និងសម្រាប់លាងរបួស ៖ ១. សេរ៉ូមប្រៃ ជាថូន័រ (Toner)…

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

កុំចេះតែហ៊ាន! បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗមុនសម្រាល និងពេលសម្រាល​កូន​រួច មិន​ឱ្យផឹក​ថ្នាំ​ខ្មែរ
សង្គម

កុំចេះតែហ៊ាន! បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗមុនសម្រាល និងពេលសម្រាល​កូន​រួច មិន​ឱ្យផឹក​ថ្នាំ​ខ្មែរ

តាមជំនឿខ្មែរបុរាណ មុនសម្រាល និងក្រោយ​សម្រាលកូនរួច ​ស្រីៗ​តែងតែនិយម​ប្រើ​ថ្នាំ​ខ្មែរ ដែល​ផ្សំ​មក​ពី​មែក ឫស ស្លឹករុក្ខជាតិ​ផ្សេង​ៗ​យកទៅ​រម្ងាស់ រួច​យក​ទឹក​មក​ផឹក ដែលពួកគេជឿថាអាចជំនួយសុខភាពស្ត្រីដែលទើបតែសម្រាលរួច។ តែយ៉ាងណាបើតាមវិទ្យាសាស្ត្រការដាំរុក្ខជាតិផ្តេសផ្តាសទទួលទាន អាចធ្វើឱ្យស្ត្រី​ជួបនឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ជំទាស់ និង​ហាមប្រាម​ម៉ាក់​ៗមិន​ផឹក​ថ្នាំ​ខ្មែរ​ដាច់ខាត ព្រោះ​ថា​ថ្នាំ​ទាំង​នោះ​គ្មាន​ការ​ពិសោធន៍ មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់។ #មុនសម្រាល តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក…

ស្នេហាស្វីតរបស់គេ! កុំឱ្យខាងស្រីខឹងអីអាងតែ Block ពេក ចូលដណ្តឹងមួយមើលហ៊ាន Block ទៀតអត់
សង្គម

ស្នេហាស្វីតរបស់គេ! កុំឱ្យខាងស្រីខឹងអីអាងតែ Block ពេក ចូលដណ្តឹងមួយមើលហ៊ាន Block ទៀតអត់

ធម្មតាស្នេហារវាងមនុស្សប្រុសនិងស្រី មិនមែនតែមានរឿងផ្អែមល្ហែមល្អូកល្អើនតែរហូតនោះទេ ស្នេហាដូចជាចានក្នុងរាវ មានស្វីត មានឈ្លោះជារឿងធម្មតា ហើយភាគីខាងស្រីត្រូវគេដឹងថា ពូកែងក់ងរ និងចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់យកចិត្តលួងលោមជារឿងធម្មតាទៅហើយ។ ហើយដោយសាម័យនេះជាសម័យហ្វេសប៊ុកទៀត មនុស្សស្រីជាច្រើនដែលខឹងមនុស្សដែលខ្លួនស្រលាញ់តែងតែយកបណ្តាញសង្គមជាការបង្ហាញពីភាពមិនសប្បាយចិត្តរបស់ខ្លួនដូចជាបង្ហោះសារ បង្ហោះរូបភាព បង្ហោះលើ Stories ជាពិសេសអាចយកការប្លុកឆាតជាដើម។ យ៉ាងណាមិញគូស្នេហ៍មួយគូដែលបានតស៊ូស្រលាញ់គ្នាយូរហើយនោះ ក្រោយពីយល់ចិត្តគ្នា និងមិនចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់គិតច្រើនចេះតែខឹង និងប្លុក ក៏បានសម្រេចចិត្តចូលស្តីដណ្តឹងមនុស្សស្រីដែលខ្លួនស្រលាញ់ក្រោមការអបអរសារទរពីញាតិមិត្តបងប្អូនយ៉ាងច្រើនកុះករ។ យោងតាមរយៈគណនី ហ្វេសប៊ុក មួយឈ្មោះ ជី និមិត្ដ ត្រូវជាភាគីខាងបុរស បានបង្ហោះរូបភាពថ្ងៃពិសេសក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួន ដោយភ្ជាប់មួយឃ្លាថា៖ « ថ្ងៃពិសេស កុំអោយបុិន ប្លុកពេក 16-o8-2o2o »៕…

ភ្ញាក់ផ្អើលខ្លាំង! តើព្រាប សុវត្ថិ ពិតជាចាកចេញពីទ្រនំចាស់ ទៅកាន់ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រាជាការពិតមែនទេ?
សង្គម

ភ្ញាក់ផ្អើលខ្លាំង! តើព្រាប សុវត្ថិ ពិតជាចាកចេញពីទ្រនំចាស់ ទៅកាន់ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រាជាការពិតមែនទេ?

កាលមួយរយៈមុននេះ មានព័ត៌មានក្រៅផ្លូវការបានបង្ហើបថា កំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នឹងធ្វើការផ្លាស់ទ្រនំថ្មីទៅកាន់ផលិតកម្មធំមួយទៀតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា​ គឺផលិតកម្ម Galaxy Navatra តែត្រូវមហាជនគិតថាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ។ តែពេលនេះ តាមរយៈលោក យឹម តាស្រង់ នាយកចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បានប្រកាសហើយថាកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បានផ្លាស់​ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រាហើយ ដោយព័ត៌មានលម្អិតបន្ថែមនឹង​បង្ហាញជូនជាផ្លូវការនៅក្នុងសន្និសីទ​សារព័ត៌មាន ដែលនឹងរៀបចំឡើង​…

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង
ដើរកម្សាន្ត

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង

មកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ មិនបាច់ភ័យបារម្ភរឿងកន្លែងទទួលទានឡើយ ដោយហាងកាហ្វេ មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) គឺជាហាងដែលទើបតែបើកដំណើរការមែន តែល្បីថាមានបម្រើម្ហូបអាហារឆ្ងាញ់ និងកាហ្វេមានឱជារសពិសេស។ ហាងកាហ្វេនេះ មានបើកដំណើរការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ១១យប់ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹក និងថ្ងៃត្រង់ មានបម្រើអាហារជាច្រើនមុខដូចជា បបរសខកង្កែប បាយឆាម្រះព្រៅ លតឆា មីឆាកាពិហិរហោះ សៀវម៉ែ គាវ នំប៉ាវគ្រប់រសជាតិ រួមទាំងភេសជ្ជៈជាច្រើនមុខ មានទាំង អូឡុងទឹកដោះគោ ផាសិន កាហ្វេ រួមទាំងភេសជ្ជៈជាច្រើន មានរសជាតិឆ្ងាញ់…

របៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុនដែលគួរយកគំរូតាម! ទោះក្លាយជាអ្នកមានគឺកាន់តែដាក់ខ្លួនខ្លាំងបំផុត
សង្គម

របៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុនដែលគួរយកគំរូតាម! ទោះក្លាយជាអ្នកមានគឺកាន់តែដាក់ខ្លួនខ្លាំងបំផុត

ការរស់នៅ ចំណីអាហារ និងការសិក្សារបស់ជប៉ុន តែងតែបានធ្វើឱ្យពិភពលោកកោតសរសើរជាខ្លាំង ថាជាប្រទេសដែលមានទស្សនវិស័យវែងឆ្ងាយ គិតពីសុខភាព សេចក្តីសុខ និងអនាគតធនធានមនុស្សបានល្អ។ ហើយកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅជប៉ុនក៏មានអ្នកមាន និងមហាសេដ្ឋីច្រើនដែរ តែពួកគេទាំងនោះបែរជាមានជីវិត និងការចាយវាយកាន់តែសាមញ្ញគួរឱ្យសរសើរខ្លាំង ពោលពួកគេគឺរស់នៅធម្មតា ចាយលុយសមល្មម មិនសំភារនិយម និយាយរួមកាន់តែមានពួកគេកាន់តែដាក់ខ្លួនបំផុត ហើយខាងក្រោមនេះ ជារៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុន ដែលមានដូចជា ៖ ១. ចូលចិត្តចម្អិនអាហារខ្លួនឯង មិនថាតែអ្នកក្រ​ អ្នកសាមញ្ញ និង អ្នកមានជប៉ុនទេ ពួកគេចូលចិត្តចំអិនអាហារខ្លួនឯងដោយគិតពីសុខភាពជាចម្បង និងការចំណេញលុយកាក់ផងដែរ។ ហើយសម្រាប់អ្នកមានជប៉ុនទៀត ពួកគេក៏មិនទទួលទានអាហារនៅភោជនីយដ្ឋានអាហារថ្លៃៗនោះដែរ ហើយបើទោះបីជាគេទៅហាងអាហារ…

៥ប្រយោគដែលប្រុសៗគួរពិចារណា! មុននឹងចង់បំផ្លាញអនាគតនារីល្អម្នាក់ មុនពេលរៀបការ
សង្គម

៥ប្រយោគដែលប្រុសៗគួរពិចារណា! មុននឹងចង់បំផ្លាញអនាគតនារីល្អម្នាក់ មុនពេលរៀបការ

សូមមនុស្សប្រុសទាំងអស់​ អានអត្ថបទអប់រំនេះ​ ដោយយកចិត្តទុកដាក់​ ហើយព្យាយាមយល់​ និងពិចារណាឱ្យច្បាស់ មុននឹងអ្នកធ្វើឱ្យតណ្ហាដឹកមុខ ហើយគិតចង់បំផ្លាញអនាគតនារីល្អម្នាក់ ៖​ ១.​ មុនពេលដែលអ្នកថើបនាង​ អ្នកត្រូវប្រាកដថា​ នេះជាស្នេហា​ និងជាអារម្មណ៍ស្មោះពិតប្រាកដរបស់អ្នក​ ដែលមានចំពោះនាង​ មិនមែនជារឿងលេងសេីច​ ឬយកនាងត្រឹមជាការលេងសេីច​ ។ ២.​ មុនពេលដែលអ្នកហារមាត់​ សន្យាចំពោះនាង​ អ្នកត្រូវតែប្រាកដចិត្ត​ថា​ អ្នកអាចធ្វេីវាបានដោយពិតប្រាកដ​ ដែលមិនមែនជាការសន្យាចោលឱ្យរួចពីមាត់នោះឡេីយ។ ៣.​ មុនពេលដែលអ្នកសម្រេចចិត្ត​ ចង់ដោះសម្លៀកបំពាក់របស់នាង​ អ្នកត្រូវប្រាកដថាអ្នកត្រៀមខ្លួនរួចរាល់​ ប្រឈមមុខនឹងរាល់ផលវិបាកទាំងអស់ដែលប្រុងនឹងកេីតឡេីង​ ។ ៤.​ មុនពេលដែលអ្នក ប្រុងប្រឡេះ​…

ជាមនុស្សស្រី! សុំកុំឈប់ស្អាត ត្រូវតែស្អាត ស្អាត និងស្អាត ដើម្បីបញ្ជាក់ថាយើងស្រលាញ់ខ្លួនឯង
សង្គម

ជាមនុស្សស្រី! សុំកុំឈប់ស្អាត ត្រូវតែស្អាត ស្អាត និងស្អាត ដើម្បីបញ្ជាក់ថាយើងស្រលាញ់ខ្លួនឯង

#មេីលថែខ្លួនឯងឱ្យបានល្អណា មិនថាអ្នកមានស្នេហា​ អ្នកនៅ​ Single អ្នកបែកបាក់ស្នេហា​ អ្នកដែលមានកូនរួច…អ្នកត្រូវតែស្រលាញ់ខ្លួនឯងឱ្យបានច្រេីន​ ថែរក្សាសុខភាព​ សម្រស់​ និងរូបរាងឱ្យបានល្អ​ ព្រោះគ្មានអ្នកណាមកស្រលាញ់យេីងថែយេីងជាងខ្លួនឯងទេ​ បេីយេីងមិនស្រលាញ់ខ្លួនឯងផងអ្នកណានឹងមកស្រលាញ់យេីងនោះ។ ជាមនុស្សស្រីម្នាក់​ មិនថារវល់យ៉ាងណា​ ពិបាកចិត្តយ៉ាងណា​ ស្ត្រេសយ៉ាងណា​ កុំឈប់ស្អាត​ កុំឈប់ស្រលាញ់ខ្លួនឯង​ ងេីបឈរឡេីង​ តុបតែង​ ថែទាំឱ្យល្អ​ ផ្តល់ជំនឿចិត្តខ្លួនឯង​ ឱ្យតែស្អាតយេីងនឹងស្រលាញ់ខ្លួនឯងកាន់តែខ្លាំង​ មានសុទិដ្ឋក្នុងជីវិតកាន់តែច្រេីន​ គិតល្អ​ ធ្វេីល្អ​ ជីវិតនឹងកាន់តែជោគជ័យ​ និងកាន់តែប្រសេីរ។ -ពេលយេីងស្អាត​ សង្សារ​ ឬស្វាមីនឹងកាន់តែស្រលាញ់យេីងខ្លាំងលេីសដេីម -ពេលយេីងស្អាត​ ទោះគ្មានសង្សារ​…

បេីស្លាប់យកអ្វីទៅតាមមិនបាន ហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី?
សង្គម

បេីស្លាប់យកអ្វីទៅតាមមិនបាន ហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី?

#បេីស្លាប់យកអ្វីទៅតាមមិនបានហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី? មនុស្សទាំងអស់ពេលរស់នៅប្រឹងណាស់​ អ្នកខ្លះប្រឹងរកលុយ​ ធ្វេីការ​ រកស៊ី​ តាំងពីក្មេងដល់ចាស់​ ពីស្បែកសដល់ស្បែកខ្មៅ​ ពីស្បែកខ្ចីទៅជាជ្រីវជ្រួញ…នោះក៏ព្រោះតែដេីម្បីលុយម្យ៉ាងគត់….ដែលធ្វេីឱ្យជីវិតនៅរស់មានភាពសុខសាន្តរស់នៅស្រួល​ ដោយមិនលំបាក….តែ…. -អ្នកខ្លះប្រឹងរកពីសក់ខ្មៅ ដល់សក់ស​ តែមិននៅសល់អ្វី -អ្នកខ្លះប្រឹងរកទាំងលំបាក​ ក៏បានត្រឹមមួយរស់ -អ្នកខ្លះខំរកមិនស្គាល់បាយទឹក​ ថ្ងៃសម្រាក​ បុណ្យទាន​ ក៏នៅតែមិនគ្រប់គ្រាន់ -តែ…អ្នកខ្លះវិញ…កេីតមកក៏ស្គាល់តែភាពសុខស្រួលលេីគំនរមាសប្រាក់…ឯអ្នកខ្លះទៀតប្រឹងរកដែរ​ តែដោយការកេងប្រវ័ញ្ច​ ភាពលោភលន់​ និងការឆបោកពីអ្នកដទៃ….រស់នៅដោយគ្មានក្តីសុខ​ មានតែភាពក្តៅក្រហាយ។ សរុបសេចក្តីទៅ…ដល់លទ្ធផលចុងក្រោយ…មនុស្សទាំងអស់នេះគឺសុទ្ធតែត្រូវចូលរណ្តៅស្លាប់​ ដោយមិនអាចយកអ្វីទៅតាមសូម្បីតែមួយ….អ្វីដែលសេសសល់គឺត្រឹមតែកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។ ហេីយបេីប្រឹងរកហេីយគង់តែស្លាប់​ គង់តែយកទ្រព្យទៅតាមដដែល​ តេីមនុស្សរស់នៅខំដេីម្បីអ្វី? គឺ….ខំក៏ខំចុះ​ ប្រឹងក៏ប្រឹងចុះ​ ប្រឹងរកដោយមានសេចក្តីថ្លៃថ្នូរ​ ធ្វេីអំពេីល្អខ្លះ​ផង​…

បើបងជ្រើសរើសអូនហើយ….. សូមកុំដើរមុខបង និងកុំដើរក្រោយបង
សង្គម

បើបងជ្រើសរើសអូនហើយ….. សូមកុំដើរមុខបង និងកុំដើរក្រោយបង

#ជូនចំពោះអូនសម្លាញ់ សុំកុំដេីរក្រោយខ្នងបង​ ព្រោះអូនមិនមែនជាកូនចៅបង​ ជាអ្នកបម្រេីបង​ ជាទាសករបង​ ឬអូនមានតម្លៃអន់ជាងបងទេ​ ហេីយបងក៏មិនចេះដឹកនាំអូនដេីរដែរ​ ព្រោះអូនជាមិត្តស្រីបង​ និងជាប្រពន្ធបងដែលបងស្រលាញ់។ សុំកុំដេីរទៅមុខបង​ ព្រោះបងមិនមែនអ្នកបម្រេីអូន​ ជាទាសករអូន​ ជាអង្គរក្សអូន​ ហេីយក៏កុំបាច់ដឹកនាំបងដេីរដែរ​ បងមិនដេីរតាមអូនទេ​ ព្រោះបងជាកូនប្រុសចិត្តស្មោះ​ មានសមត្ថភាពពេញលេញ​ មិនចាញ់អូនឡេីយ​ ក្នុងនាមបងជាមិត្តប្រុសអូន​ និងជាប្តីអូន។ តែ….សូមឱ្យយេីងដេីរទន្ទឹមគ្នា​ កាន់ដៃគ្នា​ ឱបចង្កេះគ្នា​ ដេីរទៅមុខទាំងអស់គ្នា…បងការពារអូន​ បង​ Take care អូន​ …ឯអូនជាទីប្រឹក្សាបង​ ជាអ្នកផ្តល់កម្លាំងចិត្តឱ្យបង​ ហេីយអូនគឺជាមនុស្សស្រីដែលបងចង់ដឹកដៃទៅសាងអនាគតត្រចះត្រចង់ជាមួយគ្នាពេញដោយសុភមង្គល​៕ រក្សាសិទ្ធដោយ៖​…

ម៉ោះថ្ងៃសម្រាកច្រើនថ្ងៃ តែមិនចង់ទៅណាឆ្ងាយ អស់ម្នាក់តែ 7$ បោះតង់បានម៉ាសប្បាយ សម្រាកលំហែកាយ នៅក្បែរភ្នំពេញនេះយើងតើ
PR

ម៉ោះថ្ងៃសម្រាកច្រើនថ្ងៃ តែមិនចង់ទៅណាឆ្ងាយ អស់ម្នាក់តែ 7$ បោះតង់បានម៉ាសប្បាយ សម្រាកលំហែកាយ នៅក្បែរភ្នំពេញនេះយើងតើ

សម្រាប់ថ្ងៃសម្រាកលំហែកាយ ប្រសិនជាអ្នកមិនចង់ចំណាយពេលវេលាធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយ លោកអ្នកក៏អាចទៅសម្រាកបោះតង់​ជុំគ្នា​ជាមួយ​ មិត្តភ័ក្តិ​ បងប្អូន​ និង​មនុស្ស​ជា​ទី​ស្រលាញ់បាន ដែលមានទីតាំងនៅជិតភ្នំពេញតែម្តងនោះគឺ « សួនកម្សាន្ត ស្កាយលែន (Skyland Resort ) 7NG » ។ ដោយការសម្រាកបោះតង់នៅទីនេះ លោកអ្នកនឹងទទួលបានការសម្រាក និងកម្សាន្តជាច្រើនកន្លែងសុទ្ធតែមានទេសភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយដូចជា៖ -គេងបោះតង់នៅ​លេី​សួន​ដ៏ស្រស់​ស្អាត​ -មើលថ្ងៃលិច និង​ថ្ងៃ​រះ​ជុំគ្នា​ -ជិះកង់លេង​កម្សាន្ត​ជំវិញសួន -ហែលទឹកលេង -ញាំ​សាច់​អាំង​ BBQ នៅ​ពេល​ល្ងាច​ជុំគ្នា​ -ដើរមើលសួនសត្វ សួនបក្សី សួនដាយណូសឺ -កន្លែងក្មេងលេង -ស្ទូចត្រី…

ថ្ងៃសម្រាកមិនដឹងទៅណា មានទាំងអាហារ៣ពេល មានទាំងកាហ្វេឆ្ងាញ់កន្លែងអង្គុយលេងក៏ម៉ាអេម ថែមទាំងបញ្ចុះតម្លៃពិសេស២០% ភ្លាមៗ ជាមួយនឹង «សែនសុខ Cafe And Restaurant»
PR

ថ្ងៃសម្រាកមិនដឹងទៅណា មានទាំងអាហារ៣ពេល មានទាំងកាហ្វេឆ្ងាញ់កន្លែងអង្គុយលេងក៏ម៉ាអេម ថែមទាំងបញ្ចុះតម្លៃពិសេស២០% ភ្លាមៗ ជាមួយនឹង «សែនសុខ Cafe And Restaurant»

តោះ!​សម្រាប់ថ្ងៃសម្រាកកាយមុននឹងទៅដើរលេងតាមបណ្តាខេត្តនានា  ឬថ្ងៃសម្រាកមិនដឹងថាទៅអង្គុយលេងទទួលទានកន្លែងណាឆ្ងាញ់ពិសេស ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងហាងកាហ្វេដែលទើបតែបើកដំណើរការមួយកន្លែងមានសុទ្ធតែម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។ កាន់តែពិសេសសម្រាប់ការបើកដំណើរការសាកល្បង (Soft Openinng) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ​ សម្រាប់អតិថិជនមកទទួលទាននៅក្នុង «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ…

សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត
PR

សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត

ចង់រកកន្លែងទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ពិសា និងភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេឈ្ងុយឆ្ងាញ់​ ក្នុងកន្លែងតែមួយប្រហែលជាលោកអ្នកពិបាកស្វែងរកហើយ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងាហាងកាហ្វេមួយកន្លែងដែលទើបតែបើកដំណើរការតែកំពុងតែពេញនិយមខ្លាំងថាម្ហូបអាហារ និងភេសជ្ជៈសុទ្ធតែមានឱជារសនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » ។ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានបើកបម្រើអាហារជាច្រើនមុខ​សុទ្ធតែចម្អិនដោយចុងភៅចំណានៗមានបទពិសោធន៍ខ្ពស់ និងប្រកបដោយអនាម័យល្អតាមស្តង់ដា ឯរសជាតិឆ្ងាញ់ពិសាគ្រប់មុខ ចំណែកភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេពិសេសៗឆ្ងាញ់គ្រប់រសជាតិទៀតផង។…

មើលហើយចង់យំតាម! នេះហើយស្នេហាឆ្លងវេហា៍អាមេរិចកម្ពុជាសម័យកូរ៉ូណា ស្វាមីបានត្រឹមសម្លឹងប្រពន្ធកំពុងសម្រាលកូនតាមទូរស័ព្ទទាំងអួលដើម-ក
សង្គម

មើលហើយចង់យំតាម! នេះហើយស្នេហាឆ្លងវេហា៍អាមេរិចកម្ពុជាសម័យកូរ៉ូណា ស្វាមីបានត្រឹមសម្លឹងប្រពន្ធកំពុងសម្រាលកូនតាមទូរស័ព្ទទាំងអួលដើម-ក

ដូចយើងបានដឹងហើយថា  បច្ចុប្បន្ននេះវីរុសកូរ៉ូណាថ្មី Covid-19 កំពុងតែវាយលុកខ្លាំងនៅទូទាំងពិភពលោក សូម្បីតែការធ្វើដំណើរក៏ត្រូវបានបិទ​ការហោះហើរក៏បានផ្អាក ដើម្បីបង្ការវីរុសដ៏សហាវនេះ ឯអ្នកនៅក្រៅប្រទេសក៏មិនអាចចេញចូលមកលេងស្រុកកំណើត ឬជួបជុំគ្រួសារប្តីប្រពន្ធ និងបងប្អូនឡើយ។ គួរឱ្យអាណិតប្តីប្រពន្ធមួយគូដែលប្រពន្ធនៅស្រុកខ្មែរ​ ឯប្តីនៅសហរដ្ឋអាមេរិចដល់ពេលដែលប្រពន្ធសម្រាលហើយបែរជាមិនអាចមកជួបជុំប្រពន្ធកូនបាន បានត្រឹមតែមើលភរិយាកំពុងសម្រាល និងកូនខ្លួនតាមរយៈការខលតាមទូរស័ព្ទទាំងទឹកភ្នែកប៉ុណ្ណោះ ឃើញហើយក្តុកក្តួលសឹងតែយំតាមទៅហើយ។ នេះបានគេហៅថាស្នេហាឆ្លងវេហាហ៍មែន គ្រាន់តែរូបភាពទាំងនេះបានចែកចាយពេញបណ្តាញសង្គមភ្លាមធ្វើឱ្យអ្នកលេងហ្វេសប៊ុកហាក់រំជួលចិត្តខ្លាំង និងសម្តែងការអាណិតចំពោះស្វាមីភរិយាមួយគូនេះដែលត្រូវឃ្លាតឆ្ងាយពីគ្នាឆ្លងមហាសមុទ្របែបនេះ៕  

ភេសជ្ជៈ ២មុខងាយៗ ផឹក១ថ្ងៃមួយកែវ លែងខ្លាចហើយបញ្ហាមុន ដឹងតែពេញចិត្តហ្មង
សង្គម

ភេសជ្ជៈ ២មុខងាយៗ ផឹក១ថ្ងៃមួយកែវ លែងខ្លាចហើយបញ្ហាមុន ដឹងតែពេញចិត្តហ្មង

អ្វីដែលមនុស្សស្រីខ្លាចបំផុតនោះគឺបញ្ហាការកើតមុន ដែលជាផលរំខានលើស្បែក និងធ្វើឱ្យបាត់បង់សម្រស់មួយផ្នែកធំ ហេតុនេះហើយបានជាមនុស្សជាច្រើនប្រឹងស្វែងរកផលិតផលដែលលក់នៅទីផ្សារ និងផលិតផលធម្មជាតិផងសម្រាប់ការពារ រួមទាំងព្យាបាលបញ្ហាកើតមុននេះ។ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភេសជ្ជៈ២មុខ ផឹកហើយដឹងតែគ្មានមុនតែម្តង ថែមទាំធ្វើឱ្យស្បែកស្រស់ថ្លាទៀត ៖ ១. ទឹកខ្មេះប៉ោម -យកទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ ឬកន្លះស្លាបព្រាបាយបើទឹកខ្មេះនេះខ្លាំងពេក លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះផ្លែ កូរបញ្ចូលគ្នាដោយអាចលាយទឹកក្តៅឧណ្ហៗបន្តិចក៏បាន រួចអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើតរសជាតិតាមចំណូលចិត្ត។ -ទទួលទានភេសជ្ជៈនេះជារៀងរាល់ព្រឹកបញ្ហាមុននឹងលែងជាបញ្ហា  ថែមទាំងការពារការកើតមុនទៀតផង។ ២. ទឹកដោះគោរមៀត -ទឹកដោះគោ ១ពែង លាយជាមួយនឹងម្សៅរមៀត ១កូនស្លាបព្រាកាហ្វេ​ ហើយបន្ថែមម្រេចខ្មៅហ្មត់ ១ចិប កូរបញ្ចូលគ្នាជាការស្រេច (ប្រសិនជាអាចរកបានអ្នកអាចបន្ថែមម្សៅឈើអែម…

ធ្វើបុណ្យដោយស្មោះមិនមែនថត MV!  ឃើញបរទេសល្អពេកអ្នកលក់លួចថតបង្ហោះដើម្បីបង្ហាញពីរបៀបធ្វើបុណ្យដោយស្មោះអស់ពីចិត្ត
សង្គម

ធ្វើបុណ្យដោយស្មោះមិនមែនថត MV! ឃើញបរទេសល្អពេកអ្នកលក់លួចថតបង្ហោះដើម្បីបង្ហាញពីរបៀបធ្វើបុណ្យដោយស្មោះអស់ពីចិត្ត

ដូចយើងបានដឹងហើយថាបច្ចុប្បន្ននេះមានការបង្ហាញអំពើល្អជាច្រើននៅក្នុងបណ្តាញសង្គមដោយអ្នកខ្លះក៏បានធ្វើកម្មវិធីសប្បុរសនានា ចុះជួយដោយផ្ទាល់ និងអ្នកខ្លះបានបង្ហោះបង្ហាញពីការចូលរួមថវិកាជាដើម។  តែការបង្ហោះបង្ហាញហួសប្រមាណខ្លាំងពេក បានធ្វើឱ្យមនុស្សមួយចំនួនយល់ថាជាការធ្វើបុណ្យយកមុខយកមាត់ដើម្បីទាញប្រយោជន៍អ្វីមួយ ដោយអ្នកខ្លះយល់ថាការធ្វើបុណ្យពិតប្រាកដមិនចាំបាច់តែថតបង្ហោះបង្អួតឡើយ។ សម្រាប់ថ្មីៗនេះវិញជនបរទេសមួយរូបបានធ្វើឱ្យបុគ្គលិកហាងកាហ្វេមួយកន្លែងហាក់រំភើបខ្លាំងនឹងអំពើល្អដោយមិនចង់បានមុខមាត់ដោយនាំក្មេងៗមកទទួលទានកាហ្វេនៅហាងប្រេនមួយធ្វើឱ្យក្មេងៗសប្បាយចិត្តជាខ្លាំង។ ហាក់ចង់បង្ហាញថានេះហើយជាអំពើល្អពិតប្រាកដ បុគ្គលិកហាងកាហ្វេរូបនេះបានលួចថតរូបបាន៣ ៤​សន្លឹកដើម្បីបង្ហាញទៅមហាជន។ តាមរយៈគណនីហ្វេសប៊ុក Leap ឱ្យដឹងថា​៖ «ធ្វើបុណ្យដោយចិត្តស្មោះ តាមពិតពូបរទេសនឹងគាត់មកផឹកកាហ្វេទេ គាត់ឃើញក្មេងៗគួរអោយអាណិត គាត់ក៏ហៅមកpay all 🙏😁មួយតុនឹង៥០$ដាច់ផឹង វាមិនច្រើនទេ តែគួសមដែល😁🙏 ក្មេងៗមើលទៅសប្បាយចិត្តណាស់ (They said first time for them 😁 ) តាមពិតទៅរូបភាពបែបនឹងញុមក៏ធ្លាប់ឃើញច្រើនដែល តែអ្វីដែលមិនដែលឃើញគឺធ្វើបុណ្យដោយគ្មាន…

ក្រោយផ្ទុះការរិះគន់ខ្លាំង!​ ពេលនេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាមហើយ
សង្គម

ក្រោយផ្ទុះការរិះគន់ខ្លាំង!​ ពេលនេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាមហើយ

មួយរយៈមុននេះ សារព័ត៌មានក្នុងស្រុក ធ្លាប់បានចុះផ្សាយរួចមកហើយក្នុងករណី ក្រោយគេបានប្រទះឃើញរបស់ប្រើប្រាស់ ​ដូចជា ​ចាន ​ឆ្នាំង និងសំភារៈដទៃទៀត មានអាយុកាលចំណាស់ខ្ទង់ ​១០០ឆ្នាំ ​ត្រូវបានពុទ្ធបរិស័ទប្រមូលនាំមកមកដុតរំលាយសម្រាប់សាងសង់ចាក់ជាព្រះពុទ្ធបដិមាទៅវិញ ​ដោយសំភារៈនេះ អាចចាត់ទុកថាជាវត្ថុបុរាណមួយដ៏កម្រផងដែរ ដែលយើងគួរតែរក្សាទុកប្រសើរជាង។ អានអត្ថបទបន្ថែមទីនេះ៖ ភ្ញាក់ផ្អើល របស់ប្រើប្រាស់អាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ) ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា ដោយយល់ឃើញពីបញ្ហាប៉ះពាល់ដ៏ធំនេះ នាថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសប្រគេនព្រះមេគណរាជធានី-ខេត្តស្តីពី ការបញ្ឈប់ការរំលាយបំណែក…

បាយឆ្ងាញ់សេវាកម្មល្អ នៅក្បែរជើងភ្នំទេសភាពធម្មជាតិប្លែក មកលេងមណ្ឌលគិរីថ្ងៃសម្រាក មិនអាចរំលងបាន ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ
PR

បាយឆ្ងាញ់សេវាកម្មល្អ នៅក្បែរជើងភ្នំទេសភាពធម្មជាតិប្លែក មកលេងមណ្ឌលគិរីថ្ងៃសម្រាក មិនអាចរំលងបាន ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ

ដូចយើងដឹងហើយថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូរភោគសម្បត្តិធម្មជាតិមានភ្នំតូចធំ ព្រៃព្រឹក្សា ជ្រោះភ្នំពោរពេញដោយបរិយាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកទៅកម្សាន្ត។ បើទោះបីជាខេត្តមណ្ឌលគិរីគឺជាខេត្តព្រៃភ្នំនៅតាមព្រំដែនក៏ពិតមែន សម្រាប់អ្នកទៅលេងកម្សាន្តមិនបារម្ភរឿងការទទួលទាននោះទេ ព្រោះមណ្ឌលគិរីមានភោជនីយដ្ឋានទំនើបសម្បូរអាហារឆ្ងាញ់ៗពិសេសៗទាំងម្ហូបស្រុកស្រៃ និងម្ហូបបែបទំនើប ដែលកំពុងតែទទួលបានការពេញនិយមល្បីថាសុទ្ធតែអាហារមានរសជាតិឆ្ងាញ់នោះគឺ «ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant » ។ ភោជនីយដ្ឋានផាសូណាជ្រលងភ្នំ _Passona Valley Restaurant ត្រូវគេដឹងថាមានបំរើសេវាកម្ម អាហារបីពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដោយមុខម្ហូបសុទ្ធតែមានឱជារសឆ្ងាញ់ ចម្អិនពីគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ប្រើប្រាស់កសិផលក្នុងខេត្តជាចំបងពីបងប្អូនជនជាតិ។ ឯការរៀបចំម្ហូបអាហារមានអនាម័យខ្ពស់ ក្រោមស្នាដៃចុងភៅចំណានៗ ដោយម្ហូបនីមួយៗធ្វើតាមតម្រូវការអតិថិជនកម្ម៉ង់យ៉ាងល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មល្អ កន្លែងស្ងប់ស្ងាត់…

នេះជាប្រវត្តិពិត ដែលនាំឱ្យ ជនជាតិកូរ៉េភាគច្រើនមាននាមត្រកូលដូចៗគ្នា
សង្គម

នេះជាប្រវត្តិពិត ដែលនាំឱ្យ ជនជាតិកូរ៉េភាគច្រើនមាននាមត្រកូលដូចៗគ្នា

ហេតុអ្វីបានជាសិល្បករ-សិល្បការិនី ព្រមទាំងប្រជាជនដែលរស់នៅក្នុងប្រទេសកូរ៉េភាគច្រើនមាននាមត្រកូលដូចគ្នា? គឺជាសំណួរមួយដែលត្រូវបានចោទសួរជាហូរហែ។ ដូច្នេះប្រសិនបើចង់ដឹងថាតើការពិតវាយ៉ាងណាខ្លះនោះ សូមចំណាយពេលវេលាអាននូវអត្ថបទខាងក្រោម ៖ ប៉ុន្តែមុននឹងឈានចូលដល់បកស្រាយ ខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាឲ្យមកមើលអំពីស្ថិតិនិងប្រវត្តិនៃនាមត្រកូលជាមុនសិន។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងឆ្នាំ ២០០០ , នាមត្រកូលទាំងអស់នៅប្រទេសកូរ៉េមានសរុបជាង ៣០០ នាមត្រកូល។ ហើយប្រសិនបើបូកបញ្ចូលទាំងនាមត្រកូលដែលកម្លាយមកពីពាក្យបរទេសទៀតនោះ គឺមានសរុបទាំងអស់ជាង ៥,០០០ នាមត្រកូល។ ឧទាហរណ៍ ៖ John Smith (ចន ស្ម៊ីត) -> 존 스미스 (ចូន ស៊ឺមីស៊ឺ) *ក្នុងករណីដែលបុគ្គលណាមួយបានចុះសញ្ជាតិកូរ៉េតែមិនប្តូរនាមត្រកូលដើមរបស់ខ្លួន* វាគឺជាចំនួនមួយដែលតិចតួចបំផុតបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ឧទាហរណ៍…