របៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុនដែលគួរយកគំរូតាម! ទោះក្លាយជាអ្នកមានគឺកាន់តែដាក់ខ្លួនខ្លាំងបំផុត

របៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុនដែលគួរយកគំរូតាម! ទោះក្លាយជាអ្នកមានគឺកាន់តែដាក់ខ្លួនខ្លាំងបំផុត
ការផ្សាយពាណិជ្ជកម្ម

ការរស់នៅ ចំណីអាហារ និងការសិក្សារបស់ជប៉ុន តែងតែបានធ្វើឱ្យពិភពលោកកោតសរសើរជាខ្លាំង ថាជាប្រទេសដែលមានទស្សនវិស័យវែងឆ្ងាយ គិតពីសុខភាព សេចក្តីសុខ និងអនាគតធនធានមនុស្សបានល្អ។

ហើយកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅជប៉ុនក៏មានអ្នកមាន និងមហាសេដ្ឋីច្រើនដែរ តែពួកគេទាំងនោះបែរជាមានជីវិត និងការចាយវាយកាន់តែសាមញ្ញគួរឱ្យសរសើរខ្លាំង ពោលពួកគេគឺរស់នៅធម្មតា ចាយលុយសមល្មម មិនសំភារនិយម និយាយរួមកាន់តែមានពួកគេកាន់តែដាក់ខ្លួនបំផុត

ការផ្សាយពាណិជ្ជកម្ម

Japanesecouple12

ហើយខាងក្រោមនេះ ជារៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុន ដែលមានដូចជា ៖

ការផ្សាយពាណិជ្ជកម្ម

១. ចូលចិត្តចម្អិនអាហារខ្លួនឯង

មិនថាតែអ្នកក្រ​ អ្នកសាមញ្ញ និង អ្នកមានជប៉ុនទេ ពួកគេចូលចិត្តចំអិនអាហារខ្លួនឯងដោយគិតពីសុខភាពជាចម្បង និងការចំណេញលុយកាក់ផងដែរ។ ហើយសម្រាប់អ្នកមានជប៉ុនទៀត ពួកគេក៏មិនទទួលទានអាហារនៅភោជនីយដ្ឋានអាហារថ្លៃៗនោះដែរ ហើយបើទោះបីជាគេទៅហាងអាហារ នៅពេលទៅញ៉ាំអាហារប៊ូហ្វេ ក៏ពួកគេមិនដែលយកលើសដែរ ដើម្បីជួយសន្សំសំចៃម្ចាស់ហាង។ មូលហេតុនេះហើយបានជាធ្វើឱ្យហាងអាហារប៊ូហ្វេនៅជប៉ុនក៏មានតម្លៃធូរថ្លៃ អ្នកណាៗក៏អាចមានលទ្ធភាពចូលទទួលទានបានដែរ។

ការផ្សាយពាណិជ្ជកម្ម

២. ផ្ទះកាន់តែសាមញ្ញ

ដូចយើងបានឃើញហើយថាអ្នកមាន  គឺកាន់តែហ៊ីហា  ពិសេសផ្ទះសម្បែងអាចដៅបានពីឋានៈរបស់អ្នកមានបាន។ តែខុសពីប្រទេសដទៃអ្នកមានជប៉ុន កាន់តែមានកាន់តែមិនសំញែងផ្ទះធំស្កឹមស្កៃ  ពួកគេយល់ថាការរស់នៅផ្ទះសមល្មមនឹងសមាជិកគ្រួសារមានភាពងាយស្រួលជាង  ហើយមិនចំណាយលុយចាយវាយលើផ្ទះច្រើន  ហើយបើរស់នៅផ្ទះល្មមៗពួកគេយល់ថាចំណេញលុយបានច្រើនណាស់។ ភាគច្រើនជនជាតិជប៉ុន ចូលចិត្តរស់នៅផ្ទះប្រពៃណី និងនៅខនដូ។

ការផ្សាយពាណិជ្ជកម្ម
Pixta 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ជិះឡានធម្មតាសាមញ្ញ

ដូចយើងបានដឹងហើយថា ជប៉ុនគឺជាប្រទេសមហាអំណាចដែលមានបច្ចេកវិទ្យាខ្ពស់ ហើយក៏ជាប្រទេសដែលផលិត និងនាំឡានចេញទៅគ្រប់ទិសទីនៅលើពិភពលោក។ តែប្រជាជននៅក្នុងប្រទេសជប៉ុន បែរជានិយមឡានធម្មតាសាមញ្ញ ដែលមានតម្លៃធូរថ្លៃទៅវិញ ពិសេសភាគច្រើនប្រជាជននិយមជិះរថភ្លើង  ឡានក្រុង  ឬជិះកង់ជាដើមទាំងអ្នកមានអ្នកក្រ និងអ្នកមានឋានៈទាំងអស់  ព្រោះពួកគេយល់ថាចំណេញពេលវេលា  ចំណេញលុយ ថែមទាំងជាមធ្យបាយធ្វើដំណើរឆាប់រហ័សផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៤. មិនជួលអ្នកបម្រើ

ប្រទេសអាស៊ីជាច្រើន តែងជួលកូនឈ្នួលមកនៅជាមួយដើម្បីសំអាតផ្ទះក៏ដូចជា ធ្វើម្ហូបអាហារឲ្យខ្លួនជាដើម។ តែសម្រាប់ប្រទេសជប៉ុនគ្មានការបែងចែកវណ្ណៈ មានក្រ ឡើយ ដូចនេះពួកគេក៏មិនជួលអ្នកបម្រើដូចគ្នា ដោយភាគច្រើន អ្នកដែលមើលការខុសត្រូវនៅក្នុងផ្ទះគឺអ្នកម្ដាយ ឬកូនៗពួកគេដែលតែងតែជួយការងារផ្ទះគ្នាទៅវិញទៅមក។

ការផ្សាយពាណិជ្ជកម្ម
BN LU754_gamewe_M_20151221152533
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. បោះទុនលើចំណេះដឹង

ទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ប្រជាជនជប៉ុន គឺសម្រាប់កូនៗ។ ពួកគេគិតថា ចំណេះដឹងគឺជាកាដូដែលពួកគេគួរជូនទៅឲ្យកូនរបស់ខ្លួន។ ដោយសារតែពន្ធលើការទទួលមរតកឡើងដល់ ៥៥% ដូចនេះឪពុកម្ដាយជប៉ុន មិនបានឲ្យកូនទទួលមរតកឡើយ ដោយពួកគេនឹងបោះទុនលើការសិក្សារបស់កូនៗឲ្យបានល្អបំផុត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Guu

ការផ្សាយពាណិជ្ជកម្ម