បេីស្លាប់យកអ្វីទៅតាមមិនបាន ហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី?

បេីស្លាប់យកអ្វីទៅតាមមិនបាន ហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី?
ការផ្សាយពាណិជ្ជកម្ម

#បេីស្លាប់យកអ្វីទៅតាមមិនបានហេតុអ្វីមនុស្សរស់ប្រឹងរកដេីម្បីអ្វី?

មនុស្សទាំងអស់ពេលរស់នៅប្រឹងណាស់​ អ្នកខ្លះប្រឹងរកលុយ​ ធ្វេីការ​ រកស៊ី​ តាំងពីក្មេងដល់ចាស់​ ពីស្បែកសដល់ស្បែកខ្មៅ​ ពីស្បែកខ្ចីទៅជាជ្រីវជ្រួញ…នោះក៏ព្រោះតែដេីម្បីលុយម្យ៉ាងគត់….ដែលធ្វេីឱ្យជីវិតនៅរស់មានភាពសុខសាន្តរស់នៅស្រួល​ ដោយមិនលំបាក….តែ….

ការផ្សាយពាណិជ្ជកម្ម

-អ្នកខ្លះប្រឹងរកពីសក់ខ្មៅ ដល់សក់ស​ តែមិននៅសល់អ្វី

-អ្នកខ្លះប្រឹងរកទាំងលំបាក​ ក៏បានត្រឹមមួយរស់

ការផ្សាយពាណិជ្ជកម្ម

-អ្នកខ្លះខំរកមិនស្គាល់បាយទឹក​ ថ្ងៃសម្រាក​ បុណ្យទាន​ ក៏នៅតែមិនគ្រប់គ្រាន់

-តែ…អ្នកខ្លះវិញ…កេីតមកក៏ស្គាល់តែភាពសុខស្រួលលេីគំនរមាសប្រាក់…ឯអ្នកខ្លះទៀតប្រឹងរកដែរ​ តែដោយការកេងប្រវ័ញ្ច​ ភាពលោភលន់​ និងការឆបោកពីអ្នកដទៃ….រស់នៅដោយគ្មានក្តីសុខ​ មានតែភាពក្តៅក្រហាយ។

ការផ្សាយពាណិជ្ជកម្ម

សរុបសេចក្តីទៅ…ដល់លទ្ធផលចុងក្រោយ…មនុស្សទាំងអស់នេះគឺសុទ្ធតែត្រូវចូលរណ្តៅស្លាប់​ ដោយមិនអាចយកអ្វីទៅតាមសូម្បីតែមួយ….អ្វីដែលសេសសល់គឺត្រឹមតែកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។

116426404_695047934382010_6679664108686729102_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហេីយបេីប្រឹងរកហេីយគង់តែស្លាប់​ គង់តែយកទ្រព្យទៅតាមដដែល​ តេីមនុស្សរស់នៅខំដេីម្បីអ្វី? គឺ….ខំក៏ខំចុះ​ ប្រឹងក៏ប្រឹងចុះ​ ប្រឹងរកដោយមានសេចក្តីថ្លៃថ្នូរ​ ធ្វេីអំពេីល្អខ្លះ​ផង​ ស្វែករកក្តីសុខសម្រាប់ជីវិតខ្លះផង ហេីយប្រឹងរកតាមសម្មាអាជីវោ ( ការចិញ្ចឹមជីវិតត្រឹមត្រូវ) ព្រោះការរកសុីសុចរិតទៀងត្រង់ក៏រស់បានដែរ មិនចាំបាច់ទាល់តែលោភលន់កេងប្រវ័ញ្ចបានរស់កើតឯណា សង្គមជាតិវឹកវរ​ គឺដោយសារការលោភលន់នេះជាចំបងនោះឯង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

ការផ្សាយពាណិជ្ជកម្ម