Mythical Bird

ឆ្នាំ ១៩៦៧ ​កើតមិនទាន់ទេមែនទេ? បើចង់សាកកាហ្វេឆ្នាំ  ៦៧ និងទិដ្ឋភាពសម័យនោះ អាចមកសាកហាងកាហ្វេស្នាដៃកូនខ្មែរនេះបានធានាជាប់ចិត្ត
តោះញ៉ាំ

ឆ្នាំ ១៩៦៧ ​កើតមិនទាន់ទេមែនទេ? បើចង់សាកកាហ្វេឆ្នាំ ៦៧ និងទិដ្ឋភាពសម័យនោះ អាចមកសាកហាងកាហ្វេស្នាដៃកូនខ្មែរនេះបានធានាជាប់ចិត្ត

កាហ្វេ ​គឺជាភេសជ្ជៈ ដែលជាចំណូលចិត្តរបស់ប្រជាជនកម្ពុជា ជាយូរឆ្នាំណាស់មកហើយ  តែគ្រាន់តែសម័យមុន ហាងកាហ្វេ ​ឬតូបកាហ្វេនិយមតែចាស់ៗ និងអ្នកដែលមានវ័យកណ្តាលតែប៉ុណ្ណោះ។​ តែសព្វថ្ងៃនេះហាងកាហ្វេមានច្រេីនស្កេកស្កេះ​ ហេីយក្លាយជាភេសជ្ជៈដ៏ពេញនិយមខ្លាំងផងដែរសម្រាប់យុវវ័យ។ ដោយឡែក ​ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំហាងកាហ្វេមួយ ​ដែលជាហាងកាហ្វេប្រេនស្នាដៃយុវជនកូនខ្មែរមួយកន្លែង ​រំលេចនូវអតីតកាលក្នុងឆ្នាំ  ១៩៦៧ ជាមួយនឹងការតុបតែងរៀបចំហាងឱ្យត្រូវស័ក្តសមក្នុងសម័យនោះផង ​ឯរសជាតិកាហ្វេក៏ឆ្ងាញ់ពិសេស​ នោះគឺ « ហាងកាហ្វេ ១៩៦៧ » ។ « ហាងកាហ្វេ ១៩៦៧ » ត្រូវបានគេដឹងថា ​ដំបូងឡើយគឺគ្រាន់តែជាតូបកាហ្វេតូចមួយនៅតាមផ្លូវប៉ុណ្ណោះ ​តែហាងកាហ្វេនេះប្រើពេលត្រឹមតែ …

កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី  ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ
សម្រង់

កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ

ដូចយើងបានដឹងហើយថា  ស្ត្រីភាគច្រើនមិនថា ​យុវវ័យ ​វ័យកណ្តាល ​ឬវ័យចំណាស់ទេ ​សុទ្ធតែមានការខ្មាសអៀនច្រើន ​ជាពិសេសទាក់ទងនឹងសុខភាពស្ត្រី និងរោគស្ត្រីតែម្តង។ ហេតុនេះហើយពេលមានបញ្ហាទាក់ទងនឹងសុខភាពផ្ទាល់ខ្លួន ស្ត្រីមិនហ៊ានទៅមន្ទីរពេទ្យ ​ឬជួបនឹងវេជ្ជបណ្ឌិតជំនាញឡ់ើយ ​។ តែយ៉ាងណាថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីការព្យាបាលបញ្ហាទាក់ទងនឹងរោគស្ត្រីខ្លះ ​ដែលអ្នកអាចធ្វើការដោះស្រាយខ្លួនដោយខ្លួនឯង ដោយដកស្រង់តាមរយៈវែបសាយ  Brighside  ដូចខាងក្រោមនេះ ៖ ១. ការធ្លាក់ឈាមរដូវ © rawpixel / pixabay ការហូរ ​ឬធ្លាក់ឈាមរដូវបន្តិចបន្តួច ក្រោយពេលអស់រដូវ ​អ្នកមិនបាច់ព្រួយបារម្ភច្រើននោះឡើយ  ព្រោះជាធម្មតាការអស់រដូវអ្នកខ្លះក៏មានការហូរឈាមបន្តិចបន្តតួចបែបនេះ ​អាចដោយសារតែបញ្ហាអរម៉ូន (ការប្រើថ្នាំពន្យារកំណើត)  រួមទាំងបញ្ហាស្ត្រេសជាដើម។…

ស្រួលអស់ទាស់! លែងហត់ធ្វើដំណើរវែងឆ្ងាយ ដោយអភិបាលខេត្តកំពង់ស្ពឺ មានគម្រោងសាងសង់ផ្លូវឡើងទៅ «ភ្នំខ្នងផ្សារ » ឆាប់ៗនេះហើយ
ដើរកម្សាន្ត

ស្រួលអស់ទាស់! លែងហត់ធ្វើដំណើរវែងឆ្ងាយ ដោយអភិបាលខេត្តកំពង់ស្ពឺ មានគម្រោងសាងសង់ផ្លូវឡើងទៅ «ភ្នំខ្នងផ្សារ » ឆាប់ៗនេះហើយ

ថ្មីៗនេះ «ភ្នំខ្នងផ្សារ» បានក្លាយទៅជាទីកន្លែងកម្សាន្តបែបធម្មជាតិមួយដ៏ស្រស់បំព្រង និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងតែម្តង។ តែយ៉ាងណាទម្រាំធ្វើដំណើរឡើងទៅដល់ទីកន្លែងដែលមានទេសភាពស្រស់ស្អាតនោះ ​ត្រូវគេដឹងថាចំណាយពេលវេលាយូរណាស់  ទាំងការជិះរថយន្តទៅដល់ខេត្ត ​បន្តដំណើរដោយជិះម៉ូតូ ​ជិះត្រាក់ទ័រ និងថ្មើរជើងបន្តទៀត បើសរុបទៅមិនតិចជាង ​៦ ​ទៅ ​៨ម៉ោងឡើយ ព្រោះតែស្ថានភាពផ្លូវមានការលំបាក មិនអំណោយល ពោលគឺជាកន្លែងធម្មជាតិសុទ្ធសាធ។ យ៉ាងណាមិញ  ជារឿងមួយដ៏គួរឱ្យរីករាយ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក វ៉ី សំណាង ដែលជាអភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា ខេត្តកំពង់ស្ពឺ កំពុងសិក្សាដើម្បីធ្វើផ្លូវមួយសមរម្យ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឡើងទៅកម្សាន្តហើយ។…

អស្ចារ្យណាស់ ចម្លាក់ខ្សាច់ប្រាសាទអង្គរវត្តកម្ពុជា នៅតំបន់ យូសេនដម នៃប្រទេសអាឡឺម៉ង់
សង្គម

អស្ចារ្យណាស់ ចម្លាក់ខ្សាច់ប្រាសាទអង្គរវត្តកម្ពុជា នៅតំបន់ យូសេនដម នៃប្រទេសអាឡឺម៉ង់

ដូចយើងដឹងហើយថា ​ប្រាសាទអង្គរវត្តកម្ពុជាយើង មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ ទូទាំងពីភពលោកថាជាប្រាសាទបុរាណដ៏ល្អឥតខ្ចោះ មានក្បូរក្បាច់ចម្លាក់ល្អពិចិត្រគ្មាន២លើលោក ​ដែលធ្វើឱ្យប្រទេសជាច្រើនក៏បានសាងសង់ ​និងផ្តិតរូបភាពប្រាសាទខ្មែរយើងចម្លងទៅកាន់ប្រទេសពួកគេដើម្បិធ្វើការផ្សព្វផ្សាយផងដែរ។ ដោយថ្មីនេះ តាមរយៈគណនីហ្វេសប៊ុកផេក អ្នកស្នេហាវប្បធម៌ខ្មែរបុរាណ-We Love Khmer Culture បានឱ្យដឹងថា ​ពេលនេះប្រាសាទអង្គរវត្តខ្មែរយើងត្រូវបានយកធ្វើជា ចម្លាក់ខ្សាច់ប្រាសាទអង្គរវត្តកម្ពុជា ដែលកំពុងសណ្តំចិត្តអ្នកទស្សនា នៅតំបន់ យូសេនដម នៃប្រទេសអាឡឺម៉ង់ថែមទៀតផង។ យ៉ាងណាក៏ដោយ ​យើងមិនទាន់ទទួលបានដំណឹងនេះច្បាស់នៅឡើយនោះទេថា ​សំណង់ប្រាសាទចម្លងធ្វើពីដីខ្សាច់នេះតើនរណាជាអ្នកសាងសង់ ​តើជាជនជាតិខ្មែរ ​ឬក៏ជនជាតិអាល្លឺម៉ង។ ​តែយ៉ាងណានេះក៏អាចបង្ហាញថាប្រាសាទខ្មែរយើងពិតជាអស្ចារ្យណា់ ស់រហូតជនបរទេសកោតសរសើរយកតាំងបង្ហាញនៅប្រទេសគេបែបនេះ៕ ប្រភព៖ អ្នកស្នេហាវប្បធម៌ខ្មែរបុរាណ-We Love Khmer Culture

ស្ទើរតែបាត់បង់លែងមានអ្នកស្គាល់ហើយ! ​តែដូនចំណាស់នៅតែប្រឹងក្រងត្បាញអង្រឹងពីក្រចៅ ពេញដោយភាពអំណត់
សង្គម

ស្ទើរតែបាត់បង់លែងមានអ្នកស្គាល់ហើយ! ​តែដូនចំណាស់នៅតែប្រឹងក្រងត្បាញអង្រឹងពីក្រចៅ ពេញដោយភាពអំណត់

បើកាលពីជំនាន់  ២០ឆ្នាំ  ទោ ​៣០ឆ្នាំប្លាយមុន ប្រហែលជាមានអ្នកស្គាល់ច្រើននូវសំភារៈប្រើប្រាស់ធ្វើពីក្រចៅ ​ដូចជាបាវ ​និងអង្រឹងជាដើម  តែបើងាកមកសម័យនេះសំភារៈបែបបុរាណបែបនេះមើលទៅមិនសូវពេញនិយមនោះទេ ​ឬអាចនិយាយបានថាសូម្បីតែកូនខ្មែរសម័យបច្ចុប្បន្នគឺមិនស្គាល់់ក្រចៅតែម្តង។ ក្រចៅ ត្រូវបានគេហៅ​ថា សរសៃពណ៌មាស គឺជាប្រភេទរុក្ខជាតិដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ក្នុងការផលិត ផលិតផលឧស្សាហកម្មផ្សេងៗ ដូចជា បាវក្រចៅ និង សំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។​ ដោយដំណាំនេះត្រូវបានដាំនៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ ១៩៦០​ មកម្លេះ។ តែក្រោយមក ក្រចៅក៏លែងត្រូវបានគេពេញនិយម ​តែក៏មានប្រជាជននៅទីជនបទមួយចំនួននៅតែប្រកបរបរផលិតសំភារៈមួយនេះ ក្នុងការអភិរក្សផង ​និងជារបរចិញ្ចឹមជីវិតបន្តិចបន្តិចផងដែរ។ ដោយក្នុងនោះមានលោកយាយ ម៉ែចាស់នៅក្នុងស្រុកឯកភ្នំ មួយរូប  ត្រូវបានគេស្គាល់ថា ទោះជាមានវ័យចំណាស់ តែមានស្នាដៃក្រងក្រចៅពូកែល្អដូចដើម…

ស្ទាយ៍ថ្មីស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្បសិល្បៈស្ទើរគ្រប់ទម្រង់
សង្គម

ស្ទាយ៍ថ្មីស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្បសិល្បៈស្ទើរគ្រប់ទម្រង់

ដូចដែលយើងបានស្គាល់រួចហើយថា  ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ដោយព្រះនាង ​នរោត្តម ចេនណា ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា  ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង  រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ​ព្រះនាងផ្កាព្កុលមាស ​ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ​ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ឈានមុខគេថែមទៀតផង ។ ហើយកាន់តែចាប់អារម្មណ៍ ព្រះនាងតូច នរោត្តម ​ចេនណា ​ក៏បានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion  ដូចជាអ្នកអាជីព…

ត្រៀមៗ​​ផ្កាលឿងនៅអមលាំង ​រីកឡើងស្អេកស្កេះជាថ្មី ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍មកថតកម្សាន្តទៀតហើយ
ដើរកម្សាន្ត

ត្រៀមៗ​​ផ្កាលឿងនៅអមលាំង ​រីកឡើងស្អេកស្កេះជាថ្មី ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍មកថតកម្សាន្តទៀតហើយ

ដីចម្ការ​ ដែលដាំសុទ្ធតែជា្កពណ៌លឿង លើ​ផ្ទៃដី​ប្រមាណជាជាង ២០០០ ហិកតា ត្រូវបានគេដឹងថាធ្លាប់ជាទីពេញនិយមសម្រាប់អ្នកទេសចរណ៍មកលេងកម្សាន្ត និងថតរូបកម្សាន្តរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ដោយផ្កានេះរីកក្នុងអំឡុងខែ កក្កដា ​សីហា  កញ្ញា ​តែប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះផ្កានេះបានរីកជាថ្មីម្តងទៀតជាបណ្តើរៗហើយ។ តែអ្នកប្រហែលជាមិនទាន់ដឹងទេថា ​ការពិតទៅផ្កាពណ៌លឿងនេះ មិនមែនជាផ្កាដៃលដាំលំអអត់ប្រយោជន៍នោះឡើយ  ដែលការប្រមូលផលផ្កានេះមិនត្រឹមតែសម្រាប់ជាចំណីសត្វ ​តែ​ពូជ​ផ្កា​ពណ៌​លឿង​ម្យ៉ាងនេះ ពេញ​និយម​នៅ​ប្រទេស​ថៃ គេដាំ​វា​សម្រាប់​ប្រែក្លាយ​ជា​ជី​ធម្មជាតិនៅ​លើដី​ខ្សោះ​ជីជាតិ មុន​ពេល​ត្រូវ​ដាំ​ដំណាំផ្សេងៗជាពិសេសដំណាំអំពៅ។ ដោយដី​ខ្សត់​នូវ​ជីជាតិ​ មុន​នឹង​ភ្ជួរ​ជ្រួយដី​ដើម្បី​ដាំ​អំពៅ​បាន​ផល​ល្អ​ គឺយើង​ត្រូវ​ដាំ​រុក្ខជាតិ​ពណ៌​លឿង ដែល​ថៃ​ហៅថា «ផ្កា​ប៉រ​ធឿង» សិន ជា​ជំនួយ​ជី​ធម្មជាតិ​ទៅ​ដី​នោះ »។ គួរឱ្យដឹងផងដែរថា ចម្ការ​ផ្កា​ពណ៌​លឿងមួយនេះ ស្ថិត​នៅ​ឃុំ​អមលាំង…

ដើមឈើជាជីវិត! រដ្ឋបាលស្រុកកងមាសបានបា្ររព្ធពិធី រុក្ខទិវា ថ្ងៃទី ​១៧ កក្កដា នេះ ប្រកបដោយភាពរីករាយ
សង្គម

ដើមឈើជាជីវិត! រដ្ឋបាលស្រុកកងមាសបានបា្ររព្ធពិធី រុក្ខទិវា ថ្ងៃទី ​១៧ កក្កដា នេះ ប្រកបដោយភាពរីករាយ

ដូចដែលយើងបានដឹងហើយថា  ដើមឈើ ​មានប្រយោជន៍ខ្លាំងណាស់សម្រាប់ផែនដី ​អាកាសធាតុ មនុស្សជាតិ សត្វ និងវត្ថុមានជីវិតជាច្រើនលើផែនដី។ ដោយសារតែការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរកន្លងមក ​បានធ្វើឱ្យមានការបង្កើតកម្មវិធីដាំដើមឈើឡើងវិញទូទាំងប្រទេស ​ហើយសូម្បីតែប្រទេសកម្ពុជាក៏បានបា្ររព្ធពិធី ” រុក្ខទិវា ០៩ កក្កដា ” ​ជារៀងរាល់ឆ្នាំដើម្បីរំលឹកពីគុណប្រយោជន៍នៃដើមឈើផងដែរ ​ដោយការប្រារព្ធពិធីនេះគ្រាន់តែជាការក្រើនរំលឹក មិនមែនមានន័យថាជាការដាំដើមឈើត្រឹមតែមួយថ្ងៃឡើយ ។ យ៉ាងណាមិញ សម្រាប់សស្រុកកងមាស ​ខេត្តកំពង់ចាម ​ក៏បានប្រារព្ធពិធីដាំដើមឈើ  រុក្ខទិវា នេះដែរ  ដោយបានលើកយកថ្ងៃទី ​១៧ ​ខែកក្កដា នេះសម្រាប់ការជួបជុំគ្នា។ តាមរយៈផេក ការិយាល័យអប់រំ យុវជន…

គូជីវិតប្រៀបបីដូចជា ដៃ ​និងជើង ​ដែលត្រូវកាត់ផ្តាច់ ត្រូវតែស្វែងរកគ្នា ដើម្បីបង្គ្រប់រូបកាយឱ្យពេញលេញ ដឹកដៃគ្នា ស្រលាញ់គ្នា មើលថែគ្នាដល់ចាស់ស្លាប់
សង្គម

គូជីវិតប្រៀបបីដូចជា ដៃ ​និងជើង ​ដែលត្រូវកាត់ផ្តាច់ ត្រូវតែស្វែងរកគ្នា ដើម្បីបង្គ្រប់រូបកាយឱ្យពេញលេញ ដឹកដៃគ្នា ស្រលាញ់គ្នា មើលថែគ្នាដល់ចាស់ស្លាប់

រឿងព្រេងក្រិកអំពីដៃគូជីវិត៖ ហេតុអ្វីមនុស្សតែងស្វែងរក «ខ្លួនមួយចំហៀង» តាមជំនឿបុរាណក្រិក កាលដើមដំបូងលើផែនដី មនុស្សមិនដូចសព្វថ្ងៃទេ។ ពួកគេមានដៃ ៤ ជើង ៤ មុខ ១ តែក្បាល ២។ ក្នុងខ្លួនម្នាក់មានធាតុញី និងឈ្មោលរួមគ្នា។ ពេលនោះមនុស្សមានថាមពលខ្លាំងពេក រហូតគួរឱ្យខ្លាចដល់ព្រះ។ ព្រះ Zeus ក៏ប្រើរន្ទះកាត់ខ្លួនមនុស្សជា ២ ចំណែក ដើម្បីបន្ថយកម្លាំង។ ចាប់ពីពេលនោះមក ធម្មជាតិតម្រូវឱ្យខ្លួនដែលដាច់ពីរស្វែងរកគ្នាវិញ ដើម្បីឱ្យជីវិតពេញលេញឡើងវិញ។ នោះហើយជាគំនិតដើមនៃពាក្យ ដៃគូជីវិត (Soulmate)។ ចំណាំ៖ នេះជារឿងនិទានក្នុងសៀវភៅ…

កូនខ្មែរត្រូវដឹង! ការសាងមកុដពីស្ពាន់ ក្រដាស ឬជ័រអ្វីក៏ដោយ គឺត្រូវការធ្វើតាមច្បាប់ក្បួនអង្គទាំង៤នេះ ​ជាដាច់ខាត
សង្គម

កូនខ្មែរត្រូវដឹង! ការសាងមកុដពីស្ពាន់ ក្រដាស ឬជ័រអ្វីក៏ដោយ គឺត្រូវការធ្វើតាមច្បាប់ក្បួនអង្គទាំង៤នេះ ​ជាដាច់ខាត

មកុដខ្មែរ ស្នាដៃខ្មែរ ទាំងអស់ត្រូវបានគេដឹងថាសុទ្ធសឹងតែចម្លងពីជញ្ចាំងប្រាសាទខ្មែរ មិនខុសពីរបាំអប្សរានោះទេ ហើយម៉ូតម្កុដបុរាណខ្មែរ ក៏នៅសល់រាប់រយម៉ូតទៀតមិនទាន់បង្កើតឡើងវិញនោះទេ ​ព្រោះតែកង្វះការយល់ដឹង ​ថវិកា និងធនធានតែម្តង។ ដោយសព្វថ្ងៃនេះ ​គែឃើញថាមានការបង្កើតមកុដអប្សរាចេញជារូបរាងពិតតែប៉ុន្មានម៉ូតប៉ុណ្ណោះ ​ដូចជា ម្កុដនាគ មកុដកំពូលស្រួច និងទម្រង់ជាច្រើនទៀត។ តែយ៉ាងណាមិនថាមកុដណាក៏ដោយ ​ត្រូវគេដឹងថាសុទ្ធតែត្រូវធ្វើតាមច្បាប់ក្បួនអង្កទាំង៤ ​ជានិច្ច។ នេះបើតាមរយៈគណនីហ្វេសប៊ុក Ngoun Vivathanank Long Korn បានរៀបរាប់ឱ្យដឹងថា៖ « ការសាងមកុដពីស្ពាន់ ឬក្រដាស់ ឬជ័រអ្វីក៏ដោយគឺត្រូវការអង្គ៤ជាដរាបក្នុងការចាត់សាងឡើងមិនលេងសើចឡើយ ដែលច្បាប់នេះអនុវត្តតាំងពីខ្មែរចាប់កំណើតឡើង ។ អង្គប្រកប៤មាន៖ #ក្បួន…

កុំចេះតែហ៊ាន! នេះជាអត្ថបទដែលប្រុសៗត្រូវតែអាន ​មុនចង់បំផ្លាញអនាគតនារីល្អៗណាម្នាក់
សង្គម

កុំចេះតែហ៊ាន! នេះជាអត្ថបទដែលប្រុសៗត្រូវតែអាន ​មុនចង់បំផ្លាញអនាគតនារីល្អៗណាម្នាក់

សូមមនុស្សប្រុសទាំងអស់​ អានអត្ថបទអប់រំនេះ​ ដោយយកចិត្តទុកដាក់​ ហើយព្យាយាមយល់​ និងពិចារណាឱ្យច្បាស់ មុននឹងអ្នកសម្រេចចិត្តថា ​ចង់លួងលោម ​និងចង់បំផ្លាញអនាគតនារីណាម្នាក់ ៖ ១.​ មុនពេលដែលអ្នកថើបនាង​ អ្នកត្រូវប្រាកដថា​ នេះជាស្នេហា​ និងជាអារម្មណ៍ស្មោះពិតប្រាកដរបស់អ្នក​ ដែលមានចំពោះនាង​ មិនមែនជារឿងលេងសេីច​ ឬយកនាងត្រឹមជាការលេងសេីច​ ។ ២.​ មុនពេលដែលអ្នកហារមាត់​ សន្យាចំពោះនាង​ អ្នកត្រូវតែប្រាកដចិត្ត​ថា​ អ្នកអាចធ្វេីវាបានដោយពិតប្រាកដ​ ដែលមិនមែនជាការសន្យាចោលឱ្យរួចពីមាត់នោះឡេីយ។ ៣.​ មុនពេលដែលអ្នកសម្រេចចិត្ត​ ចង់ដោះអាវរបស់នាងចេញ​ អ្នកត្រូវប្រាកដថាអ្នកត្រៀមខ្លួនរួចរាល់​ ប្រឈមមុខនឹងរាល់ផលវិបាកទាំងអស់ដែលប្រុងនឹងកេីតឡេីង​ ។ ៤.​ មុនពេលដែលអ្នក…

ចុមយក្ស! អ្នកនិពន្ធកំប្លែងមកសម្តែងតួក្មេងលេងថ្នាំក្នុង MV លោកគូម៉ា មុខសមញាក់សាច់ (មានវីដេអូ)
សង្គម

ចុមយក្ស! អ្នកនិពន្ធកំប្លែងមកសម្តែងតួក្មេងលេងថ្នាំក្នុង MV លោកគូម៉ា មុខសមញាក់សាច់ (មានវីដេអូ)

បទចម្រៀងមួយបទ ដែលមានចំណងជើងថា  « ពីក្មេងញៀនថ្នាំ » របស់លោក គូម៉ា ហាក់ផ្ទុះខ្លាំងគួរសម កាលពីចុងឆ្នាំ ២០១៩  ស្រាប់តែពេលនេះវីដេអូចម្រៀងនេះបានចេញ MV ជាផ្លូវការហើយ ក្រោមការដឹកនាំសម្តែងពី Director ចាស់វស្សា លោក វ៉ាត លីម៉េង ​ជាមួយនឹងអត្ថន័យអប់រំក្នុងសង្គមសព្វថ្ងៃ។ ជាមួយគ្នានេះដែរ ក៏មានការភ្ញាក់ផ្អើល ក្រោយលេចមុខប្រធានផ្នែកនិពន្ធ និង ជាអ្នកនិពន្ធរ័យក្មេង ប្រចាំស្ថានីយ៍ទូរទស្សន៍ Town Full HDTV លោក យន ប៊ុនរាជ…

សរសើរខ្លាំង ត្រឹមតែ ​២០ឆ្នាំ ព្រោះតែកត្តាស្នេហាជាតិ ប្រទេសកូរ៉េ ងើបផុតពីភាពក្រីក្រ និងបង្កើតយុគសម័យទំនើបថ្មីទៅកាន់ពិភពលោកគ្រប់វិស័យ
សង្គម

សរសើរខ្លាំង ត្រឹមតែ ​២០ឆ្នាំ ព្រោះតែកត្តាស្នេហាជាតិ ប្រទេសកូរ៉េ ងើបផុតពីភាពក្រីក្រ និងបង្កើតយុគសម័យទំនើបថ្មីទៅកាន់ពិភពលោកគ្រប់វិស័យ

អ្នកប្រហែលដឹងហើយថា ប្រទេសកូរ៉េ ​ក្លាយជាប្រទេសសេដ្ឋកិច្ចមួយលើពិភពលោកផងដែរ ​ដែលប្រទេសនេះបាននឹងកំពុងតែប្រជ្រៀតខ្លួនយ៉ាងខ្លាំងទៅលើគ្រប់វិស័យ ​ទាំងសេដ្ឋកិច្ច ​ផ្នែកបច្ចេកវិទ្យាដែលមានក្រុមហ៊ុន  Samsung  ជាគំរូផ្ទាល់ ​រួមទាំងល្បីល្បាញខ្លាំងក្នុងឧស្សាហកម្មចម្រៀង ​K-Pop  និងខ្សែភាពយន្តភាគកូរ៉េ ​K-Dramas  ជាដើម។ តែអ្នកប្រហែលជាមិនដឹងឡើយថា ​ប្រទេសកូរ៉េកាលពីមុនក៏មានភាពអន់ថយខ្លាំងដែរ ​តែប្រទេសនេះវិធីសាស្រ្តមួយដែលធ្វើឱ្យប្រទេសខ្លួនប្រើពេលត្រឹម ​២០ឆ្នាំប៉ុណ្ណោះ ​តែបានធ្វើឱ្យប្រទេសកូរ៉េមានភាពល្បីល្បាញគ្រប់វិស័យតែម្តង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ​យើងខ្ញុំសូមធ្វើការដកស្រង់អត្ថបទពី Wholesales Japan Product ដែលបានរៀបរាប់លម្អិត ពីប្រទេសកូរ៉េដូចខាងក្រោម ​៖ នេះជារឿងដែលខ្ញុំអានម្តងហើយម្តងទៀត ហើយខ្ញុំឆ្ងល់ថាហេតុអ្វី​ជន​ជាតិ​មួយ​ក្នុងរយៈពេល ២០ ឆ្នាំ (១៩៦៨ –…

សួរអ្នកស្វាយរៀងមើលស្គាល់សម្លមួយមុខនេះទេ! សម្លពងទឹក មិនសូវមានអ្នកធ្លាប់ស្គាល់សោះ ​តែល្បីថាឆ្ងាញ់ ថែមទាំងអាចជួយលាងសំអាតជាតិពុលក្នុងឈាមទៀត
ដើរកម្សាន្ត

សួរអ្នកស្វាយរៀងមើលស្គាល់សម្លមួយមុខនេះទេ! សម្លពងទឹក មិនសូវមានអ្នកធ្លាប់ស្គាល់សោះ ​តែល្បីថាឆ្ងាញ់ ថែមទាំងអាចជួយលាងសំអាតជាតិពុលក្នុងឈាមទៀត

ខ្មែរយើងមានមុខម្ហូបច្រើនមុខ ​ច្រើនបែបណាស់ ​ដែលម្ហូបខ្លះមានតែតាមភូមិ ស្រុក និងតំបន់តែប៉ុណ្ណោះ ​តែយ៉ាងណាក៏មានមុខម្ហូបមួយមុខពិតជាប្លែកខ្លាំងណាស់ ​ស្ទើរតែមិនសូវមានអ្នកស្គាល់ទេ ​នោះគឺគេហៅថា ​« សម្លពងទឹក ​»។ សម្លមួយមុខនេះ ​ត្រូវបានគេដឹងថាមានគ្រឿងផ្សំសំខាន់ គឺ ពងទឹក  ហើយបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត បានឱ្យដឹងថា ​ពងទឹក ​គឺជាពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្តែងត្រាលើទឹក មានសម្បុរបៃតងខៀវ ដែលអាចយកស្លប្រហើរបរិភោគបាន។ បន្ថែមពីនេះ ពងទឹក   មានសណ្ឋានដូចជា ចក តែវារាងមូលដូចពងត្រីពណ៌បៃតង ដោយភាសាបច្ចេកទេសគេហៅ ប្លុងតុង។ ពងទឹកនេះផងដែរ ​មានតែក្នុងខែវស្សាតែប៉ុណ្ណោះ  ហើយអ្នកស្វាយរៀងទើបស្គាល់ច្បាស់…

ហាងកាហ្វេផ្ទះបុរាណអាយុ ១០០ឆ្នាំ ​មើលហើយព្រឺព្រួចខ្លាំង!  តែទិដ្ឋភាពស្អាតប្លែក ភេសជ្ជៈក៏ឆ្ងាញ់ ទាល់តែសាកម្តងបានដឹង
ដើរកម្សាន្ត

ហាងកាហ្វេផ្ទះបុរាណអាយុ ១០០ឆ្នាំ ​មើលហើយព្រឺព្រួចខ្លាំង! តែទិដ្ឋភាពស្អាតប្លែក ភេសជ្ជៈក៏ឆ្ងាញ់ ទាល់តែសាកម្តងបានដឹង

អ្នកដែលចូលចិត្តនិយមទទួលទានកាហ្វេ ​ច្បាស់ណាស់ប្រសិនជាមានឱកាស  ចង់ធ្វើដំណើរកម្សាន្តភ្លក់កាហ្វេនៅគ្រប់ហាងទូទាំងប្រទេសជាមិនខាន ​ហើយបើបានហាងមានបរិយាកាសប្លែកទៀតគឺរឹតតែអស្ចារ្យតែម្តង។ ដូច្នេះកុំឱ្យខាតពេលយូរ ​ថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងកាហ្វេមួយកន្លែងទៀតហើយ  ធានាថាមានលក្ខណៈប្លែកថ្មី ​ខុសពីហាងកាហ្វេដទៃដែលធ្លាប់បានណែនាំកន្លងមក នោះគឺ ហាងកាហ្វេ ดู มัน ดี  ( Doo Man Dee) ។ ហាងកាហ្វេ  ดู มัน ดี  ( អានថា  Doo Man Dee  បកប្រែថា…

Pre-Wedding មួយឡូយខ្លាំងឡើងកក្រើកខេត្តសៀមរាប! ប្លែក ហើយស្អាតអស្ចារ្យរៀបចំឡើងនៅមាត់បារាយណ៍ទឹកថ្លាយ៉ាងរ៉ូមែនទិក
សង្គម

Pre-Wedding មួយឡូយខ្លាំងឡើងកក្រើកខេត្តសៀមរាប! ប្លែក ហើយស្អាតអស្ចារ្យរៀបចំឡើងនៅមាត់បារាយណ៍ទឹកថ្លាយ៉ាងរ៉ូមែនទិក

ពិធីមង្គលការគឺជារឿងមួយដ៏ធំ និងសំខាន់នៅក្នុងជីវិតគូស្នេហ៍ម្នាក់ៗ ​ពោលគឺជាថ្ងៃដែលមានសុភមង្គលខ្លាំង ក្នុងនាមជាប្តីប្រពន្ធស្របច្បាប់។ ដោយសារតែមង្គលការជារឿងសំខាន់បែបនេះហើយ ​គូស្នេហ៍ជាច្រើនរមែងចង់ឱ្យថ្ងៃមង្គលរបស់ខ្លួនមានភាពអស្ចារ្យ និងល្អឥតខ្ចោះទៅតាមក្តីស្រមៃដែលខ្លួនចង់បានទៅតាមលទ្ធភាព  ហេតុនេះហើយគូស្នេហ៍ជាច្រើនតែងចំណាយពេលជាច្រើនរៀបចំកម្មវិធីរបស់ខ្លួនឱ្យបានរៀបរយ ​ដោយអ្នកខ្លះថែមទាំងរៀបចំ១ឆ្នាំមុន ​ឬច្រើនឆ្នាំជាងនេះទុកជាមុនទៀតផងដើម្បីឱ្យកម្មវិធីមានភាពរលូនបានល្អតាមគម្រោង។ យ៉ាងណាមិញ ​គូស្នេហ៍មួយគូដែលជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហហ៍របស់ខ្លួន បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ​ពិសេសអ្នកសៀមរាបភ្ញាក់ផ្អើល ​ព្រោះតែការរៀបចំថតរូប  Pre-Wedding  មុនរៀបការ  មើលទៅហាក់ប្លែក និងស្រស់ស្អាតអស្ចារ្យខ្លាំងតែម្តង ​ដោយធ្វើឡើងនៅមាត់ទឹកបារាយណ៍ទឹកថ្លាខេត្តសៀមរាបតែម្តង។ គួរឱ្យដឹងផងដែរថា ការរៀបចំកន្លែងថតរូប ​Pre-Wedding  ហាក់ដូចជាកម្មវិធីរៀបការពិតៗនេះ  ត្រូវគេដឹងថារៀបចំសម្រាប់ថ្ងៃពិសេសរបស់ខ្លួន ​ដោយពិធីមង្គលការពិតប្រាកដនឹងប្រព្រឹត្តិឡើងនៅថ្ងៃទិ ​៣០ ​ខែតុលា ​ឆ្នាំ ​២០២០ ខាងមុខនេះ៕ រៀបប្លង់ផ្កាដោយ៖…

ទំនងឆ្ងាញ់យ៉ាងនេះ! ទោះប្តូរទីតាំងថ្មី តែ « ខ្យងស្ទាវសន្ធរម៉ុក » នៅតែល្បី ហើយឆ្ងាញ់ជាប់ចិត្តដដែល (មានវីដេអូ)
PR

ទំនងឆ្ងាញ់យ៉ាងនេះ! ទោះប្តូរទីតាំងថ្មី តែ « ខ្យងស្ទាវសន្ធរម៉ុក » នៅតែល្បី ហើយឆ្ងាញ់ជាប់ចិត្តដដែល (មានវីដេអូ)

អ្នកចូលចិត្តអាហារសម្រន់ល្ងាចៗ ​ច្បាស់ណាស់តែងតែស្វែងរកហាងថ្មីៗដើម្បីទទួលទាន ដើម្បីភ្លក់មុខម្ហូបប្លែកថ្មីៗ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែក៏ត្រូវមានតម្លៃសមរម្យផងដែរ។ នៅក្នុងនោះ  « ហាងខ្យងស្ទាវ ​» ​ត្រូវគេស្គាល់ថាជាហាងអាហារសម្រន់ ​ដែលធ្លាប់ល្បីល្បាញជាយូរណាស់មកហើយថាមានរសជាតិឆ្ងាញ់ ​សូម្បីតែក្រុមសារព័ត៌មានក្នុងស្រុក ​ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយដែរ។  តែក្រោយមក  ហាងនេះក៏បានប្តូរមកកាន់សាខាថ្មីកាន់តែធំទូលាយជាងមុន  តែរសជាតិនៅតែឆ្ងាញ់ជាប់ចិត្តដដែល  ឯតម្លៃក៏សមរម្យ ​អ្នកលក់ក៏រួសរាយទៀតផង។ « ហាងខ្យងស្ទាវ ​» នេះមានបម្រើអាហារសម្រន់ជាច្រើនមុខ និងគ្រឿងសមុទ្រអាំង ៤ ប្រភេទ​ដូចជា​ ក្តាមសេះ​ មឹកបំពង់​ បង្គា​ និង​មឹកពីងពាងពិតជាពេញចិត្តសំរាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ​ រួមទាំងអាហាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ជាប់ចិត្ត។ ដោយម្ហូបអាហារសម្រន់សុទ្ធតែមានតម្លៃសមរម្យមានច្រើនមុខដូចជា៖ -​…

ពេញចិត្តខ្លាំង! ហាងបើកថ្មី បម្រើភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅទៀត
PR

ពេញចិត្តខ្លាំង! ហាងបើកថ្មី បម្រើភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅទៀត

ការអាន ​ពិតជាផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់ការយល់ដឹង និងពង្រីកចំណេះដឹងទូលំទូលាយបន្ថែមទៀត ​ហេតុនេះហើយបានជាប្រទេសជឿនលឿនសព្វថ្ងៃមនុស្សជោគជ័យគឺសុទ្ធតែជាអ្នកអានសៀវភៅ។ យ៉ាងណាមិញ ​ដោយសារតែឃើញពីគុណប្រយោជន៍ដ៏ច្រើនលើសលប់នៃការអាន សព្វថ្ងៃនេះប្រទេសកម្ពុជាក៏កំពុងតែចាប់ផ្តើមយ៉ាងខ្លាំងក្លានៅក្នុងការបណ្តុះ ជម្រុញទឹកចិត្ត និងលើកកម្ពស់ការអាននៅកម្ពុជាផងដែរ ​ពិសេសគឺកុមារ និងយុវជនកម្ពុជាតែម្តង។ ហេតុនេះហើយពេលនេះទាំងសាលារៀន  ក្រសួង និងបណ្តាស្ថាប័ននានាបានជួយលើកស្ទួយការអានជាខ្លាំងនៅក្នុងរូបភាពផ្សេងៗគ្នា ​សូម្បីតែហាងអាហារ និងហាងកាហ្វេមួយចំនួនក៏បានរៀបចំសៀវភៅឱ្យអតិថិជនខ្លួនអានឱ្យឥតគិតថ្លៃទៀតផង ដោយក្នុងនោះហាងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ ហាង Share Cafe & Milk T ។ ហាង Share Cafe & Milk T ត្រូវគេបានដឹងថាជាហាងដែលទើបតែបើកដំណើរការតែប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនគ្រប់ស្រទាប់​ …

ទីវត្តអារាម ប្រាសាទស្រះកណ្តាល លាក់ខ្លួនដូចឋានសួគ៌លើដី ការពិតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសោះ
ដើរកម្សាន្ត

ទីវត្តអារាម ប្រាសាទស្រះកណ្តាល លាក់ខ្លួនដូចឋានសួគ៌លើដី ការពិតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសោះ

ទីវត្តអារាមបែបព្រះពុទ្ធសាសនាមួយ ​ត្រុវបានគេដឹងថាជាវត្តដែលស្អាត និងមានរបៀបជាងគេនៅស្រុកខ្មែរ ​ព្រោះតែទីវត្តនេះពិតជាធំស្កឹមស្កៃ  និងមានការរៀបចំសាងសង់ដ៏ល្អឥតខ្ចោះតែម្តង ​ដោយវត្តនេះ ​ត្រូវបានគេស្គាល់មានឈ្មោះថា ​« វត្តប្រាសាទស្រះកណ្តាល ​ហៅវត្តខ្ចាស់។ អ្វីដែលគួរអោយកត់សំគាល់ និងធ្វើឱ្យទីវត្តនេះមានភាពល្បីល្បាញនោះ គឺដោយសារតែវត្តនេះមានការកសាងយ៉ាងច្រើនដែលជាបែបបទព្រះពុទ្ធសាសនា ហើយក៏ឃើញមានសំណង់កំពុងក៏សាងយ៉ាងច្រើនទៀតផងដែរ។ ដោយវត្តនះក៏ត្រូវគេដឹងថាចាប់កសាងឡើងតាំងពីឆ្នាំ ​២០១០ ​មកម្ល៉េះ ដោយ ព្រះ​មហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ប្រធាន​ស្ដីទី​នៃ​សមាគម​ធម្មកថិក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(​ខ្ចាស់​) បន្ទាប់​ពី​ព្រះ​អង្គ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ទស្សនវិជ្ជា​នៅ​ប្រទេស​ស្រី​លង្កា​រួច​មក នៅ​ឆ្នាំ​២០១៣ ព្រះ​អង្គ​បាន​ធ្វើ​មាតុភូមិ​និមន្ដន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​គង់​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​) ជា​អារាម​កំណើត​របស់​ព្រះ​អង្គ ។ ចាប់តាំងពី​ឆ្នាំ​២០១០ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន…

កាបូបកំប្លោក ត្បាញឱ្យដៃខ្មែរផ្ទាល់ មានតម្លៃថ្លៃបន្តិច ​តែបើងាកពីវិធីផលិតបានដឹងថាមិនងាយឡើយ
សង្គម

កាបូបកំប្លោក ត្បាញឱ្យដៃខ្មែរផ្ទាល់ មានតម្លៃថ្លៃបន្តិច ​តែបើងាកពីវិធីផលិតបានដឹងថាមិនងាយឡើយ

បច្ចុប្បន្ន ​មនុស្សជាច្រើនបានងាកមករក ​Fashion  បែប ​Classic  លក្ខណៈបុរាណ  តែបែបទំនើបទាន់សម័យ ​ហើយកាបូបកំប្លោកដែលធ្វើចេញពីស្នាដៃខ្មែរពិតៗ បាននឹងកំពុងតែពេញនិយមប្រើប្រាស់ខ្លាំងមិនចាញ់កាបូបប្រ៊េនធំៗផ្សេងឡើយ។ យ៉ាងណាមិញ ​ក៏មានមនុស្សជាច្រើនដែលមិនសូវយល់ច្បាស់ពីផលិតផលសិប្បកម្មដែលធ្វើពីដៃ ​ថាវាមានការលំបាក និងផ្ចិតផ្ចង់បែបណាទេ  តែពួកគេបែរជាមានការមិនពេញចិត្តដែលផលិតផលកាបូបសិប្បកម្មពីកំប្លោកនេះបែរជាមានតម្លៃរាងថ្លៃទៅវិញ។ គួរឱ្យដឹងផងដែរថា  កាបូបកំប្លោកនីមួយៗ ​ការពិតទៅ ទម្រាំធ្វើបានចេញជាកាបូបមួយៗមិនងាយទេ ត្រូវចុះកាត់កំប្លោកដោយដៃ ហើយមើលពីកំផ្លោកនោះថាខ្ចី ឬ ចាស់ អាចកាត់បានឬក៏អត់ ហើយប្រវែងស្តង់ដាត្រូវកាត់ប៉ុណ្ណា។ បន្ទាប់មកទៀតត្រូវយកកំប្លោកដែលកាត់រួច មកលាងទឹកឱ្យស្អាតហើយត្រូវហាលថ្ងៃអោយស្ងួតល្អ ដែលប្រើរយៈពេលដល់ទៅ ២០ថ្ងៃ  ទៅ ១ខែកន្លះឯណោះ ទើបអាចយកមកក្រងជាកាបូបមួយៗបាន។ ​ពិសេសពេលក្រងទៀតនោះ …

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត
ដើរកម្សាន្ត

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត

ការធ្វើដំណើរកម្សាន្តរបៀបបោះតង់ កំពុងតែក្លាយទៅជាដំណើរកម្សាន្តដ៏ប្លែក និងពេញនិយមរបស់យុវជននាពេលបច្ចុប្បន្ន  ដោយការធ្វើដំណើរកម្សាន្តបែបនេះ ​ចាត់ទុកថាជាបទពិសោធន៍ថ្មីនៃការកម្សាន្តដែលមានការផ្សងព្រេង ​ប្រើជីវិតរស់នៅបែបធម្មជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ ​ដោយភាគច្រើននោះការបោះតង់តែងតែធ្វើឡើងនៅតំបន់មាត់សមុទ្រ ​និងតំប់ព្រៃភ្នំធម្មជាតិដូចជានៅក្នុងខេត្តកំពតជាដើម។ យ៉ាងណាមិញ នាពេលថ្មីៗនេះផងដែរ  ក្រុមយុវជនមួយក្រុម នៅក្នុងខេត្តសៀមរាប បានរៀបគម្រោងដំណើរកម្សាន្តបោះតង់នៅក្នុងភ្នំគូលែន ចំនួន ២ថ្ងៃ១យប់ (អាហារ ៣ ពេល) ដែលយុវជនដទៃ ​ពិសេសអ្នកសៀមរាប ​ក៏អាចចូលរួមដោយសេរី ផងដែរ។ ដោយកម្មវិធីនេះជាកម្មវិធីក្នុងការរាប់អានគ្នាដោយមិនប្រកាន់ មានការទទួលទានអាហារជុំគ្នាក្នុងជំរុំតង់ ទទួលទានតែ ​កាហ្វេ និងអាំងសាច់ជុំគ្នានាពេលរាត្រីប្រកបដោយក្តីស្និទ្ធស្នាល និងការជជែកកម្សាន្តក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការដើរលេងបោះតង់ទៅវិញទៅមកទៀតផង។ គួរឱ្យដឹងផងដែរថា  កម្មវិធីនេះ ​នឹងចាប់ផ្តើមនៅថ្ងៃទី…