ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត

ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត
ការផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរកម្សាន្តរបៀបបោះតង់ កំពុងតែក្លាយទៅជាដំណើរកម្សាន្តដ៏ប្លែក និងពេញនិយមរបស់យុវជននាពេលបច្ចុប្បន្ន  ដោយការធ្វើដំណើរកម្សាន្តបែបនេះ ​ចាត់ទុកថាជាបទពិសោធន៍ថ្មីនៃការកម្សាន្តដែលមានការផ្សងព្រេង ​ប្រើជីវិតរស់នៅបែបធម្មជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ ​ដោយភាគច្រើននោះការបោះតង់តែងតែធ្វើឡើងនៅតំបន់មាត់សមុទ្រ ​និងតំប់ព្រៃភ្នំធម្មជាតិដូចជានៅក្នុងខេត្តកំពតជាដើម។

យ៉ាងណាមិញ នាពេលថ្មីៗនេះផងដែរ  ក្រុមយុវជនមួយក្រុម នៅក្នុងខេត្តសៀមរាប បានរៀបគម្រោងដំណើរកម្សាន្តបោះតង់នៅក្នុងភ្នំគូលែន ចំនួន ២ថ្ងៃ១យប់ (អាហារ ៣ ពេល) ដែលយុវជនដទៃ ​ពិសេសអ្នកសៀមរាប ​ក៏អាចចូលរួមដោយសេរី ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
106896383_1960749697391786_1331313043816129406_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107059619_1960763560723733_2869143860878420690_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយកម្មវិធីនេះជាកម្មវិធីក្នុងការរាប់អានគ្នាដោយមិនប្រកាន់ មានការទទួលទានអាហារជុំគ្នាក្នុងជំរុំតង់ ទទួលទានតែ ​កាហ្វេ និងអាំងសាច់ជុំគ្នានាពេលរាត្រីប្រកបដោយក្តីស្និទ្ធស្នាល និងការជជែកកម្សាន្តក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការដើរលេងបោះតង់ទៅវិញទៅមកទៀតផង។

គួរឱ្យដឹងផងដែរថា  កម្មវិធីនេះ ​នឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ​ខែកក្កដា  ឆ្នាំ ​២០២០ នេះ  ដោយមិនត្រឹមតែជាការធ្វើដណើរកម្សាន្ត ​តែក៏មានការចុះធ្វើការសប្បុរសធម៌ផងដែរ។ ដូច្នេះប្រសិនជាមានក្រុមយុវជន មានចំណាប់អារម្មណ៍អាចទំនាក់ទំនងមកកាន់លេខ 069 80 62 97 ឬក៏អាចទាក់ទងមកកាន់ក្រុមការងារផ្ទាល់ដើម្បីចុះឈ្មោះ 015414273/071440400 និងគណនីហ្វេសប៊ុកផេក We Trip Advnture ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Horng Rengsei 

ការផ្សាយពាណិជ្ជកម្ម
71140912_1638066452993447_5855922088275083264_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
71009925_1638065689660190_2778884488082489344_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107005533_1960761120723977_516166320592928652_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
106726010_1960760854057337_439046218704448329_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107368813_1960760780724011_3917138972906642370_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107710576_1960760717390684_5407746649488294015_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107732494_1960749640725125_2491225381547210524_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107740039_1960763590723730_530433765448596883_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
108259930_1960760750724014_8490541162559604540_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107998648_1960760890724000_5355091719964140435_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107844456_1960749580725131_2565612912542394220_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107838120_1960761040723985_2704080072721141340_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម