គូជីវិតប្រៀបបីដូចជា ដៃ ​និងជើង ​ដែលត្រូវកាត់ផ្តាច់ ត្រូវតែស្វែងរកគ្នា ដើម្បីបង្គ្រប់រូបកាយឱ្យពេញលេញ ដឹកដៃគ្នា ស្រលាញ់គ្នា មើលថែគ្នាដល់ចាស់ស្លាប់

គូជីវិតប្រៀបបីដូចជា ដៃ ​និងជើង ​ដែលត្រូវកាត់ផ្តាច់ ត្រូវតែស្វែងរកគ្នា ដើម្បីបង្គ្រប់រូបកាយឱ្យពេញលេញ ដឹកដៃគ្នា ស្រលាញ់គ្នា មើលថែគ្នាដល់ចាស់ស្លាប់
ការផ្សាយពាណិជ្ជកម្ម

រឿងព្រេងក្រិកអំពីដៃគូជីវិត៖ ហេតុអ្វីមនុស្សតែងស្វែងរក «ខ្លួនមួយចំហៀង»

តាមជំនឿបុរាណក្រិក កាលដើមដំបូងលើផែនដី មនុស្សមិនដូចសព្វថ្ងៃទេ។ ពួកគេមានដៃ ៤ ជើង ៤ មុខ ១ តែក្បាល ២។ ក្នុងខ្លួនម្នាក់មានធាតុញី និងឈ្មោលរួមគ្នា។

ពេលនោះមនុស្សមានថាមពលខ្លាំងពេក រហូតគួរឱ្យខ្លាចដល់ព្រះ។ ព្រះ Zeus ក៏ប្រើរន្ទះកាត់ខ្លួនមនុស្សជា ២ ចំណែក ដើម្បីបន្ថយកម្លាំង។

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនោះមក ធម្មជាតិតម្រូវឱ្យខ្លួនដែលដាច់ពីរស្វែងរកគ្នាវិញ ដើម្បីឱ្យជីវិតពេញលេញឡើងវិញ។ នោះហើយជាគំនិតដើមនៃពាក្យ ដៃគូជីវិត (Soulmate)។

ចំណាំ៖ នេះជារឿងនិទានក្នុងសៀវភៅ Symposium របស់ Plato មិនមែនប្រវត្តិសាស្ត្រពិតទេ។

ការផ្សាយពាណិជ្ជកម្ម

Human

ដៃគូជីវិតមានន័យដូចម្តេច?

ដៃគូជីវិតជាមនុស្សដែលយល់ចិត្តអ្នក រួមសុខទុក្ខបានអស់មួយជីវិត មិនថាក្តៅ ឬរងា។ ពេលរកគ្នាឃើញ អ្នកទាំងពីរមានកម្លាំងទាំងកាយ និងចិត្ត។ ពួកគេពិភាក្សាគ្នាបាន ជាមិត្តជិតស្និទ្ធ និងជាទីប្រឹក្សាដែលទុកចិត្តបាន។

ការផ្សាយពាណិជ្ជកម្ម

R579

ប៉ុន្តែ រកឃើញគ្នា មិនមានន័យថាសុខស្រួលដោយស្វ័យប្រវត្តិទេ។

ការផ្សាយពាណិជ្ជកម្ម

អនាគតអាស្រ័យលើទង្វើចំពោះគ្នា។ បើស្រឡាញ់ អត់ឱន ការពារ និងស្មោះត្រង់ ទំនាក់ទំនងនឹងមានក្តីសុខ។ បើមានជម្លោះ មិនយោគយល់គ្នា អ្នកទាំងពីរក៏អាចធ្វើឱ្យគ្នាឈឺចាប់បាន។

កុំគិតថាជាដៃគូជីវិតហើយមិនអាចបែក។ បើគ្មានចិត្ត មិនស្មោះ មិនអត់ឱន អាចបែកបានដែរ។ រស់តែម្នាក់ក៏បាន តែអាចមិនពេញលេញដូចពេលមានគ្នា។

ការផ្សាយពាណិជ្ជកម្ម

Soulmates 2 14

កុំច្រឡំ «ដៃគូ» និង «ដៃគូជីវិត»

ដៃគូ ច្រើនជាអ្នកដែលមើលឃើញថាស័ក្តិសម៖ រូបរាង ទ្រព្យសម្បត្តិ ការងារ និងស្ថានភាព។

ការផ្សាយពាណិជ្ជកម្ម

ដៃគូជីវិត ជាអ្នករួមសុខទុក្ខពិត។ ចិត្តនិងអារម្មណ៍ទាញទៅរកគ្នា ដោយមិនប្រញាប់គណនាផលប្រយោជន៍។

ពេលជួបគូជីវិតពិត អ្នកទាំងពីរច្រើនមានអារម្មណ៍បែបនេះ៖

ការផ្សាយពាណិជ្ជកម្ម
  • ហាក់ធ្លាប់ស្គាល់គ្នាពីមុន មាននិស្ស័យនឹងគ្នា
  • មានអារម្មណ៍ជ្រៅដែលទាញទៅរកគ្នា
  • ចូលចិត្តគ្នា យល់គ្នា គិតពីគ្នា
  • មានចំណូលចិត្ត គុណសម្បត្តិ និងចំណុចខ្វះស្រដៀងគ្នា
  • ជាមិត្តជិតស្និទ្ធ និងទីប្រឹក្សាដែលទុកចិត្តបាន
  • និយាយត្រូវរ៉ូវគ្នា គិតស៊ីចង្វាក់គ្នា
  • ធ្វើការរួមគ្នាទើបមានអារម្មណ៍ពេញលេញ
  • ជីវិតចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង
  • ពេលខ្លះមានអារម្មណ៍ដូចធ្លាប់ជួប (déjà vu) ឬយល់សប្តិឃើញគ្នា

14568093_1085338084890259_8992582656384123703_n

សេចក្តីបញ្ចប់

រឿងព្រេងនេះចង់និយាយថា មនុស្សស្វែងរកគ្នា ព្រោះចង់មានអ្នកយល់ខ្លួន។ ប៉ុន្តែស្នេហាពិតមិនបានត្រឹមជួបគ្នាទេ។ ត្រូវថែរក្សាគ្នាទៀត។

បើរកឃើញហើយ សូមថែឱ្យល្អ។
បើនៅរក កុំប្រញាប់ហៅគ្រប់គ្នាថាជាគូជីវិត។
ប្រយ័ត្នរកខុស។

រក្សាសិទ្ធ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម