ស្ងាត់ៗ តារាសម្តែងស្រីល្បី កញ្ញា ​ស៊ីន ​យូប៊ីន ក្លាយទៅជាម្ចាស់ប្រេនតែគុជល្បី Fire Tiger លំដាប់ Premium ដំបូងគេនៅកម្ពុជា (មានវីដេអូ)

Cver Fire
ការផ្សាយពាណិជ្ជកម្ម

តែគុជ ដ៏ល្បី និងមានរសជាតិឆ្ងាញ់លំដាប់ PREMIUMS Fire Tiger គឺជាប្រេនមកពីប្រទេសថៃ ដែលទទួលបានប្រជាប្រិយភាពខ្លាំងណាស់ តាមបណ្ដាប្រទេសនានាជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប តាមរយៈការពង្រីកសាខាទៅតាមប្រទេសទាំងនោះ ហើយពេលនេះ Fire Tiger ក៏បានឈានចូលមកដល់ទឹកដីប្រទេសកម្ពុជាហើយ។

ដោយ Fire Tiger ត្រូវបានបើកដំណើរការសាកល្បងជាផ្លូវការ កាលពី ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ នៅផ្សារទំនើប ណូរ៉ូម៉ល ជាន់ទី២ ដោយមានការចូលរួមកិត្តិយសពីតារាល្បីៗ អ្នកសារព័ត៌មាន និងអតិថិជនជាច្រើនកុះករសម្រាប់កម្មវិធីដ៏ពិសេសនេះ តែអ្វីកាន់តែភ្ញាក់ផ្អើលនោះ តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ​ស៊ីន ​យូប៊ីន ត្រូវបានឱ្យដឹងជាផ្លូវការថា គឺជាម្ចាស់ប្រេនតែគុជនេះនៅប្រទេសកម្ពុជាយើងផ្ទាល់តែម្តង។

ការផ្សាយពាណិជ្ជកម្ម
003 Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
004 Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈការផ្តល់បទសម្ភាសជាមួយនឹងគេហទំព័រសារព័ត៌មាន « ក្នុងស្រុក  » ផ្ទាល់ កញ្ញា ​ស៊ីន យូប៊ីន បានឱ្យដឹងថា ការនាំចូលតែគុជកម្រិតលំដាប់នេះ ដោយសារតែប្រេននេះ មានឈ្មោះល្បីខ្លាំងនៅក្នុងប្រទេសថៃ ​និងប្រទេសអាស៊ី អឺរ៉ុបជាច្រើនស្រាប់  ពិសេសក្រោយការភ្លក់រសជាតិតែគុជនេះដំបូង កញ្ញា ​ពិតជាចូលចិត្តតែគុជនេះខ្លាំងមែនទែន ​ដែលជាហេតុនាំឱ្យកញ្ញាចង់នាំយកប្រេនដ៏ល្បីនេះឱ្យប្រជាជនកម្ពុជាបានស្គាល់ពីរសជាតិដ៏ពិសេសមួយនេះដែរ។

ហាក់រំពឹងពីការគាំទ្រ និងជោគជ័យខ្លាំងចំពោះអាជីវកម្មបើកមុខថ្មីដំបូងគេបន្ទាប់ពីការងារសិល្បៈ  កញ្ញា ​ស៊ីន យូប៊ីន ​ក៏គ្រោងនឹងបើកសាខាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញយើងនេះ ហើយអាចនឹងពង្រីកខ្លួនទៅសាខាតាមបណ្តាខេត្តជាបន្តបន្ទាប់ទៀតនាពេលអនាគតទៀតផង។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
DSC09944 Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេស ដែលធ្វើឱ្យ Fire Tiger ត្រូវបានឱ្យឈ្មោះថាជាប្រេនលំដាប់ Premium ដោយសារតែវត្ថុធាតុដើម និងគ្រឿងផ្សំសុទ្ធតែមានការពិនិត្យ និងជ្រើសរើសត្រឹមត្រូវតាមស្តង់ដាពិសេស និងមានតម្លៃថ្លៃ ។ ឯរបៀបធ្វើ ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុទ្ធសឹងតែអនុវត្តតាមរូបមន្តដើមពិតៗ ដោយសូម្បីតែគុជដែលស្ងោរហើយ យកប្រើប្រាស់ត្រឹមរយៈពេល ៤ម៉ោងប៉ុណ្ណោះ ដើម្បីធានាគុណភាពនៃភេសជ្ជៈ ដែលជាហេតុធ្វើឱ្យតែគុជមួយកែវៗ សុទ្ធតែមានរសជាតិឆ្ងាញ់ជាប់ចិត្តជាពិសេសពេញលក្ខណៈដូចរសជាតិដើមទាំងស្រុង។

ដូច្នេះ ​ចង់ភ្លក់ តែគុជ កម្រិត Premium ហើយរសជាតិវិញឆ្ងាញ់ពិសេសនោះ ​កុំភ្លេចឱ្យសោះ Fire Tiger  បើកលក់ជាផ្លូវការហើយ ដោយមានទីតាំងនៅផ្សារទំនើប ជីបម៉ុងនរោម៉ល ជា់ទី២ ជាមួយនឹងសេវាកម្មល្អ  និងតម្លៃសមរម្យ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ ក្នុងស្រុក

រូបភាព និងវីដេអូដោយ៖  G-Media

ការផ្សាយពាណិជ្ជកម្ម

សូមទស្សនាវីដេអូសកម្មភាពនៃកម្មវិធី ​Soft  Opening  របស់តែគុជ ​Fire  Tiger  ខាងក្រោមនេះទាំងអស់គ្នា ៖

DSC09802 Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
DSC09866 Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
DSC09872 Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑