មិនត្រឹមតែ រូបស្រស់សង្ហា សំដីផ្អែម កំពុងមានហាងឆេងខ្ពស់ ពិធីករ លោក កែវ សុវណ្ណារ៉ា ជោគជ័យ និងកាក់កបខ្លាំងក្នុងអាជីពជា ​BA ឱ្យរមណីយដ្ឋានដ៏ល្បីមួយ

Cover BBBBBBB
ការផ្សាយពាណិជ្ជកម្ម

លោក កែវ សុវណ្ណារ៉ា ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈដែលមានសំនួនវោហាស័ព្ទផ្អែមរណ្តំ ជាមួយ​អាជីព​ជាពិធីករដែលមានភាពជោគជ័យខ្លាំង អស់រយៈពេល​ជា​យូរ​ឆ្នាំ​កន្លងមក។

បុរសរូបសង្ហាដែលគេបានស្គាល់ច្បាស់តាមរយៈពន្លកសិល្បៈដំបូងជាពិធីករ  ក្រៅពីមានអាជីពសិល្បៈដែលទទួលបានការគាំទ្រខ្លាំង  លោកក៏ជាមនុស្សដែលមានភាពជោគជ័យ ត្រូវប៉ាន់ខ្លាំងក្នុងអាជីពជា ​BA (Brand Ambassador) ទៅលើផលិតផល និងក្រុមហ៊ុនមួយចំនួនទៀតផង។

ការផ្សាយពាណិជ្ជកម្ម
106479570_2673441479542250_5444014964248580092_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
95703465_2624062184480180_8172727129633456128_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វីដែលកាន់តែលេចធ្លោខ្លាំងបំផុត លោក កែវ សុវណ្ណារ៉ា ក្រៅពីមានអាជីពបច្ចុប្បន្ន ជា MC  នៅក្នុងសា្ថនីយ៍អាស៊ីអាគ្នេយ៍ផលិតកម្មវិធីទាក់ទងនឹងវប្បធម៌នោះ លោកត្រូវបានគេស្គាល់ថាជា Brand Ambassador ដ៏កាក់កប នៅក្នុងក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ​ សណ្ឋាគារលំដាប់ ផ្សព្វផ្សាយផ្តាច់មុខលើផលិតផលនាំចូលពីក្រៅប្រទេសជាច្រើន ​ការសម្តែងនៅក្នុងខ្សែវីដេអូខ្លីៗ និង ស្ពតពាណិជ្ជកម្ម ពិសេសអ្វីដែលធ្វើឱ្យលោកល្បីខ្លាំងបំផុតនោះគឺការធ្វើជា Brand Ambassador ឱ្យរមណីយដ្ឋានដ៏ល្បីមួយគឺ ​«ភូមិផ្កាត្រកួន »។

98310552_3484975481532065_6159011552327368704_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
107527797_296955665002973_1309564660702722770_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយរមណីយដ្ឋានភូមិផ្កាត្រកួន នេះ គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ កំពុងតែមានភាពល្បីល្បាញ និងពេញនិយមខ្លាំង មានកន្លែងកំសាន្តបែបធម្មជាតិ ដូចជា កន្លែងជិះទូក មើលថ្ងៃលិច កន្លែង សម្រាប់បោះតង់ ក៏ដូចជាសម្រាកនាថ្ងៃចុងសប្ដាហ៍  ដែល មានទីតាំងស្ថិតនៅក្នុង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ហើយបើតាមការរៀបរាប់របស់លោក កែវ សុវណ្ណារ៉ា នោះ លោកបានឱ្យដឹងថា  ការងារជា Brand Ambassador ឱ្យរមណីយដ្ឋានដ៏ល្បី ​«ភូមិផ្កាត្រកួន »នេះ ​គឺជាការងារដែលលោកស្រលាញ់ពេញចិត្ត និងមានមោទកភាពខ្លាំងបំផុត ព្រោះតែនេះជាការរួមចំណែកមួយលើកស្ទួយកន្លែងទេសចរណ៍កែច្នៃក្នុងស្រុក ឱ្យប្រជាជនបានស្គាល់កាន់តែច្រើន  ពិសេសក៏ជាការលើកស្ទួយជីវភាពប្រជាជនក្នុងភូមិនេះផងដែរ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ៖ ក្នុងស្រុក

107007327_288392049176489_803984019560159698_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
106580488_268639997757484_8685216095322762887_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90604040_2586165894936476_1605055344671719424_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
106569845_2672636966289368_7842067871324777250_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
94884181_2616226308597101_5721719512919703552_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
103661988_2653659324853799_6168960771641479737_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
103344689_2653659354853796_3907987048305858207_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
106275394_2672637082956023_8428556039913857382_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
94393195_2616184678601264_3910111584596262912_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម

អំពីអ្នកសរសេររបស់យើង៖ Mythical Bird

↑