Mythical Bird

បានទាំងឆ្ងាញ់ បានទាំងល្អចំពោះសុខភាព ​ជាមួយភេសជ្ជៈវីតាមីន C  សុទ្ធ១០០% បែបធម្មជាតិថ្មីរបស់ ​April Cafe
តោះញ៉ាំ

បានទាំងឆ្ងាញ់ បានទាំងល្អចំពោះសុខភាព ​ជាមួយភេសជ្ជៈវីតាមីន C សុទ្ធ១០០% បែបធម្មជាតិថ្មីរបស់ ​April Cafe

ហាងកាហ្វេ APRIL Café ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងកាហ្វេមួយដែលមិនត្រឹមតែមានកាហ្វេឈ្ងុយឆ្ងាញ់ផលិតចេញពីគ្រាប់កាហ្វេពិត រួមទាំងមានបម្រើភេសជ្ជៈជាច្រើនប្រភេទផ្សេងទៀតសុទ្ធតែមានរសជាតិជាប់ចិត្តប៉ុណ្ណោះទេ តែហាងមួយនេះត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំមិត្តៗយុវវ័យមកទទួលទានភេសជ្ជៈជុំគ្នា ថែមទាំងមានកន្លែងថតរូបលេងកម្សាន្តស្អាតៗជាច្រើនផងដែរ។ ដើម្បីបំពេញបន្ថែមតាមតម្រូវសព្វថ្ងៃជាមួយភេសជ្ជៈបែបសុខភាពសម្បូរវីតាមីន ​C  ទ្រទ្រង់រាយកាយឱ្យមានសុខភាពល្អ និងការពារពីការឆ្លងមេរោគ ឬវីរុសផ្សេងៗនោះ APRIL Café  បានបង្កើតនូវភេសជ្ជៈថ្មីបែបធម្មជាតិមួយមុខទៀតហើយមានឈ្មោះថា Juicy Juicy ។ Juicy  Juciy  គឺជាភេសជ្ជៈធម្មជាតិស្រស់ចម្រាញ់ពីធម្មជាតិសុទ្ធ ១០០% ​សម្បូរទៅដោយវីតាមីន ​C  មាន២ប្រភេទ ​នោះគឺ Honey  Passion  និង  Honey  Kiwi  ដោយតម្លៃក្នុងមួយដបត្រឹមតែ…

សម័យមុនមិនមែនបានងារជាឧកញ៉ាងាយៗទេ! ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និងលោកជំទាវ នេត យ៉ង់  សាងស្នាដៃធំធេងដើម្បីសង្គម និងជាតិ មានគុណបំណាច់ក្នុងខេត្តបាត់ដំបង ពិសេសប្រាសាទផ្នូរបុរាណ
ដើរកម្សាន្ត

សម័យមុនមិនមែនបានងារជាឧកញ៉ាងាយៗទេ! ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និងលោកជំទាវ នេត យ៉ង់ សាងស្នាដៃធំធេងដើម្បីសង្គម និងជាតិ មានគុណបំណាច់ក្នុងខេត្តបាត់ដំបង ពិសេសប្រាសាទផ្នូរបុរាណ

អ្នកនៅក្នុងខេត្តបាត់ដំបង ប្រហែលជាស្គាល់ពាក្យ នេតយ៉ង់  ដោយសារតែឈ្មោះនេះ គឺជាឈ្មោះវិទ្យាល័យដ៏ល្បីនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រវត្តិសាស្រ្តដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា  ហើយក៏ជាខេត្តដែលមានទំនាស់ប្រទាញប្រទង់ដ៏រ៉ាំរ៉ៃកាលពីសម័យមុនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា ការពិត នេតយ៉ង់ គឺជាឈ្មោះបុគ្គលដ៏មានគុណបំណាច់មួយក្នុងខេត្តបាត់ដំបង  ពោលគឺជាលោកជំទាវ ដែលជាភរិយារបស់ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ តាំងសម័យមុនសង្គ្រាមលោកលើកទី២ឯណោះ។ តោះ! មកដឹងពីប្រវត្តិនៃកញ៉ាបំរុងរដ្ឋ សោ ហឺ និង លោកជំទាវ នេត យ៉ង់ ៖ #ជីវប្រវត្តិនៃ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និង នេត…

អបអរសាទរ! កម្ពុជាបានទទួលជំនួយថវិកាប្រមាណ ៣.៥៤៦.៨០០​ដុល្លារអាមេរិក ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩
សង្គម

អបអរសាទរ! កម្ពុជាបានទទួលជំនួយថវិកាប្រមាណ ៣.៥៤៦.៨០០​ដុល្លារអាមេរិក ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩

ភ្នំពេញ ៖ ដោយសារតែវីរុស ​Covid-19  ជាវីរុសរាតត្បាតសកលដែលមិនមានប្រទេសណាមួយចៀសផុតនោះ ​សូម្បីតែប្រទេសកម្ពុជាយើងក៏មានករណីអ្នកឆ្លងវីរុសនេះជាច្រើននាក់កន្លងមកនេះដែរ។ ដោយកិច្ចសហការជួយទប់ស្កាត់វីរុសនេះ  ប្រទេសកម្ពុជាទទួលបានជំនួយជាបន្តបន្ទាប់ពីក្រៅប្រទេសទាំងសាច់ប្រាក់ និងសំផារៈបរិក្ខាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ​Covid-19  នេះ ​សូម្បីតែថ្នាក់ដឹកនាំ  មន្ត្រី ​និងប្រជាជនខ្មែរជាច្រើននាក់ក៏បានរួមគ្នាបរិច្ចាកថវិកាជាបន្តបន្ទាប់ដើម្បីប្រឆាំងវីរុសនេះទៀតផង។ អ្វីដែលពិសេស ​ថ្មីៗនេះរដ្ឋាពិបាលសហរដ្ឋអាមេរិច  ក៏បានចេញមុខផ្តល់ជំនួយដល់ប្រទេសកម្ពុជាយើងផងដែរ  នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ BTV Cambodia ដោយបានបង្ហោះនាមុននេះបន្តិចថា៖ « រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ជា​ថវិកា​ប្រមាណ ៣.៥៤៦.៨០០​ដុល្លារ ដើម្បី​ប្រើប្រាស់​ក្នុងការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រាតត្បាត​នៃជំងឺ​កូ​វីដ​១៩។ ​ពិធី​ទទួល​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៧ មេសា…

មកដល់ថ្មីទៀតហើយ ​« ដេញចាប » ចំណីអារម្មណ៍ប្លែកបទភ្លេងរណ្តំតាមស្ទីល៍ស្រុកស្រែ ស្តាប់ហើយចង់តែរាំតាម (មានវីដេអូ)
សង្គម

មកដល់ថ្មីទៀតហើយ ​« ដេញចាប » ចំណីអារម្មណ៍ប្លែកបទភ្លេងរណ្តំតាមស្ទីល៍ស្រុកស្រែ ស្តាប់ហើយចង់តែរាំតាម (មានវីដេអូ)

ដូចដែលយើងបានដឹងរួចមកហេីយថា ផលិតកម្ម ​GMB  បើទោះបីជាផលិតកម្មទើបតែបង្កើតថ្មី តែបានកសាងស្នាដៃជាមួយបទចម្រៀង ​Original Song  ជាច្រើនបទ  និងអ្នកចម្រៀងពោរពេញដោយសមត្ថភាព ​ហើយបទដែលល្បីកន្លងមកទទួលបានការពេញនិយមខ្លាំងនោះគឺបទ រាស្រ្តសាមញ្ញា បទ ​អង្វរព្រះតេជគុណ និងបទច្រៀងជាច្រើនបទអមដោយវីដេអូចម្រៀងគួរឱ្យចាប់អារម្មណ៍។ ថ្មីៗនេះផងដែរ  ផលិតកម្មថ្មីសន្លាងមួយនេះបានបញ្ចេញបទចម្រៀងគួរឱ្យចាប់អារម្មណ៍មួយបទទៀតហើយមានចំណងជើងថា  «ដេញចាប ​» ​ដោយបទចម្រៀងនេះបានបញ្ចេញស្ទីល៍ថ្មីបែបស្នេហាស្រុកស្រែពិតជាពិរោះរណ្តំមែនទែន ​អមដោយបរិយាកាសបែបជនបទ  ច្រៀងដោយកញ្ញា ​ម៉ាម៉ា។ បទចម្រៀងដែលមានលក្ខណៈផ្តោះផ្តងពីស្នេហាស្រីប្រុសបែបជនបទមួយបទនេះ  មើលទៅមានលក្ខណៈប្លែក ​ទាំងបទភ្លេង  អមដោយអ្នកចម្រៀងសំឡេងពីរោះផងនោះ ​ធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ស្រស់ស្រាយចង់តែរាំលេងកម្សាន្តបំបាត់ក្តីនឿយកង្វល់ពីការងារផ្សេងៗ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោម ៖

តោះ! មកដឹងពី ​« ពិធីជញ្ជាត់ព្រលឹង » និង ​« ហៅព្រលឹង ​» របស់ដូនតាបុរាណខ្មែរយើង
សង្គម

តោះ! មកដឹងពី ​« ពិធីជញ្ជាត់ព្រលឹង » និង ​« ហៅព្រលឹង ​» របស់ដូនតាបុរាណខ្មែរយើង

កាលណាមានមនុស្សឈឺល្ហិតល្ហៃ អស់កម្លាំងល្វឹងល្វើយ ចេះតែដេកស្តូកស្តឹង មិនចង់និយាយស្តី មេគ្រួសារភិតភ័យ រត់រកគ្រូទាយដើម្បីបានដឹងអំពីមូលហេតុនៃជំងឺ។ គ្រូទស្សន៍ទាយតាមថ្ងៃ ខែ ឆ្នាំអ្នកជំងឺ ដោយផ្អែកទៅលើក្បួនតម្រាតាំងពីបុរាណ ពិនិត្យមើលសព្វគ្រប់អំពីគ្រោះទិន្នំ។ បើលេខក្នុងក្បួនឆ្លើយថា ជំងឺនេះបណ្តាលមកពីខ្មោចយកព្រលឹង ឬព្រលឹងដើរចោលរូបនោះក្បួនតម្រូវឲ្យធ្វើពិធីជញ្ជាត់​ព្រលឹង ឬហៅព្រលឹង។ # ពិធីជញ្ជាត់ព្រលឹង ប៉ុន្តែតាមទំនៀមទំលាប់ខ្មែរយើង គេធ្វើពិធីជញ្ជាត់ព្រលឹងនេះ ដោយភ្ជាប់ពីខាងក្រោយពិធីលៀងអារក្សជាដរាប គឺថាពុំដែលមានពិធីជញ្ជាត់ព្រលឹង ឬហៅព្រលឹងដាច់តែឯងនោះឡើយ។ កាលណាលៀងអារក្សបានចប់សព្វគ្រប់ហើយ ដូនស្នំដែលជាអ្នកចាត់ចែងកម្មវិធីបានប្រាប់អ្នកលេងភ្លេង និងអ្នកចូលរួមដទៃទៀតឲ្យប្រុងប្រៀបរៀបចំធ្វើពិធីជញ្ជាត់ព្រលឹង។ ពេលនោះបុីពកបន្លឺបទ ​ “ភ្នំខ្ទោ​​​​​​​​​​​​​​​“ឮ​​សូរគ្រលួចគួរឲ្យព្រឺក្បាល។ សំឡេងទ្រខ្មែរក៏អម​ទៅជាមួយផងដែរ ហាក់ដូចជូនដំណើរអ្នកច្រៀងដែលបើកបទថា៖ “ស្រណោះភ្នំខ្ទោ ភ្នំខ្ពស់ជ្រងោ…

ស្អាតខ្លាំងត្រូវតែឡើងឱ្យបានម្តង !  « ភ្នំណាំលៀ » ភ្នំថ្មធម្មជាតិ ​ពេញដោយទេសភាពស្រស់ស្អាតស្ទើរនឹកស្មានមិនដល់
ដើរកម្សាន្ត

ស្អាតខ្លាំងត្រូវតែឡើងឱ្យបានម្តង ! « ភ្នំណាំលៀ » ភ្នំថ្មធម្មជាតិ ​ពេញដោយទេសភាពស្រស់ស្អាតស្ទើរនឹកស្មានមិនដល់

មណ្ឌលគិរី៖ បើនិយាយពីខេត្តដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើននោះ ​ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តតេសចរណ៍បែបធម្មជាតិ ​ដែលមានធនធានជាច្រើនសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតខ្លាំង​​ជាមួយបរិយាកាសស្រស់ស្រាយ។ នៅក្នុងនោះ ​ភ្នំថ្មមួយកន្លែងគឺ ​ភ្នំ ​« ​ណាំលៀ ​» ​គឺជាភ្នំដ៏ល្បីល្បាញសម្បូរទៅដោយអ្នកទេសចរណ៍បែបផ្សងព្រេងទៅកម្សាន្ត  ជាមួយបរិយាកាសប្លែកស្ទើរស្មានមិនដល់ ​ដោយភ្នំនេះជាភ្នំថ្មត្រងិល រលោងស្រិល ​តែពេលឡើងទៅដល់នឹងប្រទះដោយទេសភាពជុំវិញដោយព្រៃភ្នំខៀវស្រងាត់បរិកាសបរិសុទ្ធខ្លាំង  រំសាយអស់ទុក្ខកង្វល់។ គួរឱ្យដឹងផងដែរថា ភ្នំណាំលៀ មានកំពស់ប្រមាណ ១,០៦៦ ម៉ែត្រ ដែលមានទីតាំងនៅភូមិប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប៉ុន្មានជាង ២០គីឡូម៉ែត្រ ពីទឹកជ្រោះប៊ូស្រា និង ​៥០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ ដោយការឡើងទៅដល់ពិតជាសភាពលំបាក និងចោទខ្លាំងណាស់…

ទំនេរនៅផ្ទះមិនដឹងធ្វើអី! មើលរឿង ​Bird Box ហ៊ានតែបើកភ្នែកគឺស្លាប់ តែបង្កប់អត្ថន័យស្ទើរស្មានមិនដល់!
សង្គម

ទំនេរនៅផ្ទះមិនដឹងធ្វើអី! មើលរឿង ​Bird Box ហ៊ានតែបើកភ្នែកគឺស្លាប់ តែបង្កប់អត្ថន័យស្ទើរស្មានមិនដល់!

ផលិតករ និងខ្សែភាពយន្តបរទេសមួយចំនួន ពិតជាពូកែ មានសម្ថភាព និងមានស្នាដៃមែនទែន ដែលធ្វើឱ្យអ្នកទស្សនាជុំវិញពិភពលោកតាមដាន ជក់ចិត្ត និងជញ្ជក់មាត់ពោលពាក្យសរសើរស្ទើរតែគ្រប់គ្នា។ ដោយរឿងខ្លះមិនមែនជារឿងខ្មោច អភីនិហាអីផង តែធ្វើឱ្យអ្នកទស្សនាភ័យបុកពោះ ក្តាប់ដៃក្តាប់ជើង តឹងណែនចិត្តស្ទើរស្ទះ ហើយពេលខ្លះស្ទើរតែលោតក្រញ៉ាងម្តងៗទប់ខ្លួនមិនរួច។ ដោយឡែកចំពោះខ្សែភាពយន្តជាច្រើនរឿងកន្លងមកហើយដែលសុទ្ធសឹងតែធ្វើឱ្យអ្នកទស្សនាដក់ជាប់នូវភាពរន្ធត់ ស្ទើរលេច..(…) ជាពិសេសនៅតែស្រមៃសាច់រឿងក្នុងចិត្តទោះយល់សប្តិនោះក៏មានស្ទើរតែរាប់មិនអស់ ។ តែថ្ងៃនេះយើងខ្ញុំលើកយកតែខ្សែភាពយន្តតែប៉ុន្មានរឿងតែប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍របស់ទស្សនិកជនស្ទើរជុំវិញពិភពលោក ដែលរួមមានដូចជា៖ Noah A Quiet Place Bird Box និងសាច់រឿងជាច្រើនទៀត។ នៅក្នុងនោះផងដែរ ថ្ងៃនេះយើងនឹងលើកឡើងពីមតិអ្នកវិភាគកុនវ័យក្មេងមួយរូប នឹងលើកឡើងពីសាច់រឿងមួយ គឺរឿង Bird…

ស្អាតខ្លាំងស្ទើរមើលច្រលំស្រុកគេ ស្ទឹងពពកខេត្តកោះកុង ​ទេសភាពស្អាតជាបាតុភូតធម្មជាតិកំពុងតែពេញនិយម
ដើរកម្សាន្ត

ស្អាតខ្លាំងស្ទើរមើលច្រលំស្រុកគេ ស្ទឹងពពកខេត្តកោះកុង ​ទេសភាពស្អាតជាបាតុភូតធម្មជាតិកំពុងតែពេញនិយម

កោះកុង៖ ​ដូចដែលយើងបានដឹងហើយថា ​ស្រុកខ្មែរ ​គឺជាដែនដីសុវណ្ណភូមិ ​ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ​និងប្រាសាទបុរាណច្រើនកន្លែងពោរពេញទៅដោយភាពស្រស់ស្អាត ​និងមានតម្លៃមិនអាចកាត់ថ្លៃបាន ​ដោយគ្រាន់តែកន្លែងខ្លះមិនទាន់មានអ្នករុករកឃើញ ​ឬមិនសូវមានអ្នកទៅដល់តែប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ  ទីកន្លែងកម្សាន្តថ្មីមួយទៀតហើយ ​ធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង ​និងលាន់មាត់សរសើរមិនដាច់ពីមាត់នូវទស្សនីយភាពបែបបាតុភូតធម្មជាតិមួយកន្លែងមានឈ្មោះថា​​ « ស្ទឹងពពក » ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល​ ខេត្តកោះកុង​ ដែលជាតំបន់បាតុភូតធម្មជាតិកំពុងពេញនិយម។ ទោះបីជារូបភាពនេះត្រូវបានគេកោតសរសើរថាស្រស់ស្អាតខ្លាំងយ៉ាងណាក៏ដោយ ​ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមិនជឿថាទស្សនីយភាពដ៏ល្អឥតខ្ចោះនេះស្ថិតនៅស្រុកខ្មែរយើងឡើយ ដោយពួកគេយល់ថារូបភាពនេះគឺស្ថិតនៅបរទេសទៅវិញ ​ឯអ្នកមួយចំនួនទៀត បាននិយាយថា « ស្ទឹងពពក » នេះពិតជានៅស្រុកខ្មែរយើងមែន ​ដោយពួកគេថែមទាំងធ្លាប់បានទៅលេងទៀតផង ​តែស្ថានភាពផ្លូវពិបាកបន្តិចដោយមានដុំថ្មធ្លាក់មកតាមផ្លូវ​​ និងពពកអ័ព្ទមើលផ្លូវមិនឃើញ ជាពិសេស…

សោកស្តាយមែន! អ្នកបញ្ចូលសំឡេងជាលោកប៉ាឈីងចាំង បានទទួលមរណភាពហើយ
សង្គម

សោកស្តាយមែន! អ្នកបញ្ចូលសំឡេងជាលោកប៉ាឈីងចាំង បានទទួលមរណភាពហើយ

តុក្តតា ​រឿងឈីងចាំង ​គឺជាតុក្តតាដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសជប៉ុន ​និងប្រទេសជាច្រើនលើពិភពលោក ​សូម្បីតែប្រទេសកម្ពុជាយើងក៏មានអ្នកនិយមទស្សនា និងស្គាល់រឿងភាគតុក្តតានេះដូចគ្នាដែរព្រោះបង្កប់ដោយភាពសប្បាយរីករាយទប់សំណើចមិនបានរបស់គ្រួសារតួឈីងចាំង។ អ្វីដែលគួរឱ្យរន្ធត់ចិត្តនោះ ​ពេលនេះប្រភពព័ត៌មានពីប្រទេសជប៉ុនបានឱ្យដឹងថា ​អ្នកបញ្ចូលសំឡេងដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ​ដែលមានស្នាដៃបញ្ចូលសំឡេងតុក្តតាល្បីៗ ​និងភាពយន្តតុក្តតាបែប ​Anima  ជាច្រើនរប់ជប៉ុន ​រួមទាំងរឿងឈីងចាំងតួប៉ាឈីងចាំងលោក ណូហារ៉ា នោះ ​បានទទួលមរណភាពហើយដោយសារតែជំងឺមហារីក។ អ្នកបញ្ចូលសំឡេងលដ៏ល្បីមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះថា Keiji Fujiwara ដែលធ្លាប់មានស្នាដៃទៅលើការបញ្ចូលសម្លេងជាតួអង្គឪពុកឈីងចាំង និងគំនូរជីវចលផ្សេងៗទៀតដូចជា តួអង្គ Shuichi Aizawa ក្នុងរឿង «Death Note» តួអង្គ Reno នៅក្នុង«Final…

ស្អាតមែន! រហាត់ទឹក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលរួចរាល់ហើយ
ដើរកម្សាន្ត

ស្អាតមែន! រហាត់ទឹក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលរួចរាល់ហើយ

កាលពីប៉ុន្មានឆ្នាំមុន​​រាល់ពេលទៅលេងខេត្តសៀមរាប ​ដែលជាទឹកដីប្រវត្តិសាស្រ្តដ៏បវរនៃកម្ពុជា ​ក្រៅពិទស្សនាប្រាសាទបុរាណជាច្រើន ​ដែលសុទ្ធសឹងតែជាទីតាំងប្រវត្តិសាស្រ្ត និងមានភាពអច្ឆរិយនោះ ​រហាត់ទឹកបុរាណ ​ក៏ជាទីតាំងទេសចរណ៍ដ៏សំខានសម្បូរអ្នកមកកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ប៉ុន្មានឆ្នាំក្រោយដោយសារតែអាយុកាល ​និងមានការខូចខាតផងនោះ ​ពេលនេះរហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលសារជាថ្មីលើដែនដីអច្ឆរិយៈអង្គរ ​មើលទៅស្រស់ស្អាតខ្លាំង ​ថែមទាំងមានការរចនាសួនឧទ្យានព័ទ្ធជុំវិញគួរជាទីមនោរម្យកម្សាន្តនាថ្ងៃសម្រាកទៀតផង។ គួរឱ្យដឹងផងដែរថា រហាត់ទឹក បុរាណ ដែលត្រូវបានជួសជុលរួចរាល់ហើយនេះ មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ ខេត្តសៀមរាប៕ ប្រភពរូបភាព៖ និត

សោកស្តាយណាស់! ដើមឈើអាយុកាលចំណាស់រាប់រយឆ្នាំ ដុះលើប្រាសាទតាព្រហ្មបានបាក់រលំហើយដោយសារខ្យល់ និងភ្លៀងខ្លាំង
សង្គម

សោកស្តាយណាស់! ដើមឈើអាយុកាលចំណាស់រាប់រយឆ្នាំ ដុះលើប្រាសាទតាព្រហ្មបានបាក់រលំហើយដោយសារខ្យល់ និងភ្លៀងខ្លាំង

កាលពីយប់ថ្ងៃទី ​១២ ​ខែមេសា ​ឆ្នាំ ​២០២០ ​រហូតដល់រំលងចូលថ្ងៃទី ​១៣ ​ខែមេសា ​ឆ្នាំ ​២០២០​ មានខ្យល់ខ្លាំង ​រួមជាមួយនឹងភ្លៀងមួយមេធំ ​ធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជាយើង ផ្តល់នូវភាពត្រជាក់ត្រជុំដោយកន្លែង ​តែទីតាំងខ្លះបានរងគ្រោះព្រោះតែខ្យល់កន្ត្រាក់ខ្លាំងខូចខាតសម្បត្តិផងដែរ។ តែអ្វីដែលកាន់តែសោកស្តាយនោះ ​ភ្លៀងមួយមេធំនោះ បានធ្វើឱ្យដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ បានបាក់រលំ ដែឡដើមឈើនោះដែរត្រូវបានគេដឹងថាដុះនៅលើប្រាសាទតាព្រហ្ម ជាប្រាង្គប្រាសាទបុរាណ រក្សាទុកដើមឈើឲ្យដុះលើប្រាង្គប្រាសាទ ដើម្បីទាក់ទាញទេសចរណ៍ព្រោះថាលើពិភពលោកយើងនេះ គ្មានប្រាសាទបុរាណណា ដែលមានដើមឈើធំៗអាយុរាប់រយឆ្នាំ ដុះលើប្រាសាទបុរាណដូចនៅប្រទេសកម្ពុជាយើងទេ។ ទោះជាយ៉ាងណាតាមប្រភពឱ្យដឹងថា  ដើមឈើដែលដុះលើប្រាសាទដែលបាក់ដួលរលំគឺជាដើមឈើមួយចំនួនប៉ុណ្ណោះ ​តែក៏នៅសេសសល់ដើមឈើមួយចំនួនទៀតលើប្រាង្គប្រាសាទដែរ ​ហើយពេលនេះអាជ្ញាធរកំពុងតែដុតដៃដុតជើងរៀបចំ និងបោសសម្អាតដូចដើម៕ ប្រភព…

តោះ! មកស្គាល់ ពណ៌សង្ក្រាន្ត និងបុប្ផជាតិទាំងប្រាំពីរ ដែលទេពធីតាសង្ក្រាន្តទ្រង់សៀតស៊កលម្អនូវព្រះកាណ៌​ ដែលផ្កាខ្លះស្ទើរតែគ្មានអ្នកស្គាល់
សង្គម

តោះ! មកស្គាល់ ពណ៌សង្ក្រាន្ត និងបុប្ផជាតិទាំងប្រាំពីរ ដែលទេពធីតាសង្ក្រាន្តទ្រង់សៀតស៊កលម្អនូវព្រះកាណ៌​ ដែលផ្កាខ្លះស្ទើរតែគ្មានអ្នកស្គាល់

ចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង  គឺចំមហាសង្រ្កាន្ត ឆ្នាំជូត ទោស័ក ចុល្លសករាជ ១៣៨២​ មហាសករាជ ១៩៤២​ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៣ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត​ ទោស័កតទៅចូលពុទ្ធ​សករាជ ២៥៦៤។ សង្ក្រាននឹងចូលមកដល់នៅវេលាម៉ោង២០:៤៨​នាទី​យប់​ ថ្ងៃចន្ទ័​ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម…

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In  បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន
PR

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន

Dé Burlap Café Factory ​គឺជាហាងដែលទើបតែដំណើរក្នុងពាក់កណ្តាលខែមីនា ​ឆ្នាំ ​២០២០ ​តែប៉ុណ្ណោះ ​តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងសម្រាប់អតិថិជនគ្រប់វ័យ ​ជាពិសេសយុវវ័យតែម្តង  ដោយហាងនេះមានទីធ្លាធំទូលាយ ​បរិយាកាសល្អគួរឱ្យចង់អង្គុយលេងទទួលទានអាហារ ​ដែលហាងនេះក៏ជាទីពេញនិយមសម្រាប់ការជួបជុំ និងពិភាក្សាការងារ ​ឬធ្វើកិច្ចការសាលាសម្រាប់សិស្សនិស្សិតផងដែរ។ ដោយ Dé Burlap Café Factory មានបម្រើអាហារឆ្ងាញ់ៗទាំងអាហារពេលព្រឹក​​ ​អាហារថ្ងៃត្រង់ រួមទាំង ម្ហូបកម្មុង់ជាច្រើនមុខសុទ្ធតែមានឱជារស ​ជាពិសេសក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខសុទ្ធតែមានក្លិនឈ្ងុយប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ  ដោយអាចមកទទួលទាននៅទីទាំងផ្ទាល់ក៏បាន ​ថែមទាំងមានសេវាដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកថែមទៀតផង។ កាន់តែពិសេសពេលនេះ Dé…

រំភើបចិត្តស្តាប់ហើយចង់ការដែរ! រកមិនបានទេ កូនក្រមុំផលិតបទថ្មី Original ច្រៀង Surprised ស្វាមីថ្ងៃការឡើងរ៉ូមែនទិក (មានវីដេអូ)
សង្គម

រំភើបចិត្តស្តាប់ហើយចង់ការដែរ! រកមិនបានទេ កូនក្រមុំផលិតបទថ្មី Original ច្រៀង Surprised ស្វាមីថ្ងៃការឡើងរ៉ូមែនទិក (មានវីដេអូ)

ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀង Surprised ស្វាមីរបស់ខ្លួននៅថ្ងៃការ ដែលធ្វើឱ្យអ្នកស្តាប់ ស្តាប់ហើយចង់រៀបការតាមតែម្តង។ ដោយកូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា « ចំណងផ្កាស្លា »  ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀង Surprised ប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃរៀបការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែក និងមានរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គួរឱ្យដឹងផងដែរថា…

តោះមកយល់ដឹងអំពីទំនៀមទម្លាប់ខ្មែរ នៃការដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន
សង្គម

តោះមកយល់ដឹងអំពីទំនៀមទម្លាប់ខ្មែរ នៃការដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន

#អំពីទំនៀមដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន តើហេតុអ្វី បានជាបុរាណាចារ្យខ្មែរប្រើ ពងមាន់ដោត នៅពីលើបាយសី ? ដោយយោងតាមឯកសារ សិល្បៈ និង ជីវិត របស់លោកស្រី កែវ ណារុំ បានបញ្ជាក់ថា÷ ដោយវរព្រឹទ្ធសិល្បករ សិល្បការិនី បុរាណខ្មែរ មានជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់ ពងមាន់ឆ្អិន ឬ ហៅថា « ស៊ុតតាយសាក » ដោតពីលើបាយសី(បាយស្រី) គឺ ចង់បញ្ជាក់អំពីវដ្តជីវិតដែលនឹងកើតម្តងហើយម្តងទៀត មិនសាបរលាប ។ លោកប្រដូចបានទៅនឹង…

នោះឱ្យដឹងខ្លួន! ក្រសួងបានប្រកាសហើយ ហាមលក់ ឱសថ ម៉ាស់ អាកុល ជែល និង​​ឧបករណ៍​​វាស់​​សីតុណ្ហភាព​ លើអនឡាញ
សង្គម

នោះឱ្យដឹងខ្លួន! ក្រសួងបានប្រកាសហើយ ហាមលក់ ឱសថ ម៉ាស់ អាកុល ជែល និង​​ឧបករណ៍​​វាស់​​សីតុណ្ហភាព​ លើអនឡាញ

ថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយ ដោយមានការហាមប្រាមមិនឱ្យមានការដាក់លក់ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគផ្សេងៗនៅលើបណ្តាញទំនាក់ទំនងនានាឡើយ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងមានករណីជំងឺ Covid-19 កើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យប្រជាជនមានតម្រូវការឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងការការពារជំងឺនេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្ដាញសង្គម Facebook មានគណនីជាច្រើនកំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគយ៉ាងអនាធិបតេយ្យដូចជា ម៉ាស់ ឧបករណ៍វាស់សីតុណ្ហភាព អាកុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត ដែលគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាល អះអាងថា…

គ្រប់ខេត្តស្រុករាជធានីគួរយកតម្រាប់តាម! ស្រុកបន្ទាយស្រីខេត្តសៀមរាប ​បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមមេក្រូច្បាស់ៗណែនាំពីការការពារពី ​Covid-19 (មានវីដេអូ)
សង្គម

គ្រប់ខេត្តស្រុករាជធានីគួរយកតម្រាប់តាម! ស្រុកបន្ទាយស្រីខេត្តសៀមរាប ​បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមមេក្រូច្បាស់ៗណែនាំពីការការពារពី ​Covid-19 (មានវីដេអូ)

ដោយសារតែវីរុស ​Covid-19  ធ្វើឱ្យពិភពលោកមានការព្រួយបារម្ភតាមរយៈការឆ្លងរាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏កំពុងតែមានករណិអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់ផងដែរ  ដូច្នេះមានការផ្សព្វផ្សាយជាច្រើនដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចេះបង្ការការពារខ្លួនពីការឆ្លងវីរុសនេះ។ ពិតជាគួរឱ្យសរសើរ ពេលនេះអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានចេញយុទ្ធនាការមុនគេបង្អស់ ​ដោយការបើកវគ្គអប់រំផ្សព្វផ្សាយដោយផ្ទាល់ផង ​ជាពិសេសក៏មានក្រុមការងារចុះដាក់មេក្រូចល័តចំនួន១៥ និងមេក្រូអចល័តនៅតាមភូមិចំនួន៣៦ទៀត នាំយកសារអប់រំផ្សព្វផ្សាយជាងមួយនាទីនេះទៅដល់គ្រប់ទីច្រកល្ហកនៅក្នុងភូមិទាំង៣៦នៃស្រុកបន្ទាយស្រីអប់រំប្រជាពលរដ្ឋក្នងមូលដ្ឋានឱ្យបានយល់ដឹង។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ – Khim Finan បានរៀបរាប់ថា៖ « យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីរបៀបឆ្លងនិងវិធីបង្ការការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈឧគ្ឃោសនស័ព្ទចល័ត(មេក្រូ) និងការចុះត្រួតពិនិត្យសុខភាពរកមុខសញ្ញាក្នុងចំណោមក្រុមប្រជាពលរដ្ឋដែលមានហានីភ័យខ្ពស់ ឥឡូវនេះបានទៅដល់គ្រប់ភូមិទាំង៣៦នៅក្នុងស្រុកបន្ទាយស្រីទាំងមូលរួចរាល់អស់ហើយ។ រដ្ឋបាលស្រុកក៏បានបញ្ចូលសារស្តីពីការណែនាំអោយរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះបងប្អូនពលករចំណាកស្រុកដែលទើបតែត្រលប់មកពីក្រៅប្រទេសផងដែរ ព្រមទាំងបន្តផ្សព្វផ្សាយតាមរយៈសំលេងនិងការចែកខិតប័ណ្ណ រហូតទាល់តែមានការជ្រួតជ្រាបក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងស្រុក។ ក្រុមការងារពិសេសចំនួន៣៦ក្រុមត្រូវបានបង្កើតឡើង ដែលមានសមាសភាពចូលរួមពីសំណាក់មេភូមិ មន្ត្រីមណ្ឌលសុខភាព នគរបាលបុស្តិ៍…

ក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យបង្រៀនគួរឡើយ
សង្គម

ក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យបង្រៀនគួរឡើយ

ដូចយើងបានដឹងហើយថាវីរុស ​Covid-19  បាននឹងកំពុងតែធ្វើឱ្យពិភពលោកភ័យខ្លាច ​និងព្យាយាមការទប់ស្កាត់ជាខ្លាំង ​ដើម្បីកុំឱ្យរាលដាលវីរុសនេះឆ្លងទៅកាន់មនុស្សជាច្រើន។ ​ដោយក្នុងនោះមានប្រទេសជាច្រើនហ់ើយកំពុងតែរងគ្រោះព្រោះវិរុសនេះ ​ទាំងប្រទេសប៉ែកអាស៊ី មិនលើកលែងសូម្បីប្រទេសជឿនលឿនដូចជាប៉ែកអឺរ៉ុប និងអាមេរិច។ ជាក់ស្តែងប្រទេសកម្ពុជាក៏បានរកឃើញករណីអ្នកផ្ទុកវីរុស ​Covid-19  នេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ​រហូតឈានដល់បិទសាលារៀន វិស្សមកាលមុនកំណត់ទាំងសិស្ស និងនិស្សិត ​ឯកន្លែងធ្វើការមួយចំនួនបានអនុញ្ញាតិឱ្យបុគ្គលិកខ្លួនធ្វើការពីផ្ទះបានថែមទៀតផង។ ដើម្បីចាត់វិធានការឱ្យបានតឹងរ៉ឹងតាមអនុសាសន៍រាជរដ្ឋាភិបាល  ពោលគឺការស្នាក់នៅក្នុងផ្ទះ ​និងចៀសវាងការជួបជុំជាក្រុម  ដើម្បីការពារការឆ្លងរាលដាលដោយមិនដឹងខ្លួននោះ ​ពេលនោះក្រសួងអប់រំយុវជន និងកីឡា  បានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតហើយនាព្រឹកថ្ងៃទី ​២៦ ​ខែមីនា  ឆ្នាំ ​២០២០ ​នេះ ដោយអនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យមន្ត្រីអប់រំបង្រៀនគួរក្នុងពេលប្រយទ្ធប្រឆាំងវីរុស ​Covid-19 …

នឹក Color Cup ទេ? ខ្ជិលចេញពីផ្ទះ កុំបាច់ទ្រាំឃ្លានអី ​ខលកម្មង់ឥឡូវនេះ សេវាដឹកជញ្ជូនដល់ផ្ទះធានាអនាម័យខ្ពស់ រសជាតិឆ្ងាញ់អស់ទាស់
PR

នឹក Color Cup ទេ? ខ្ជិលចេញពីផ្ទះ កុំបាច់ទ្រាំឃ្លានអី ​ខលកម្មង់ឥឡូវនេះ សេវាដឹកជញ្ជូនដល់ផ្ទះធានាអនាម័យខ្ពស់ រសជាតិឆ្ងាញ់អស់ទាស់

ដោយសារតែមានបម្រាមការជួបជុំគ្នា បង្ការការពារឆ្លងរាលដាលនៃវីរុសថ្មី មនុស្សជាច្រើនបានសម្រេចចិត្តនៅផ្ទះ ​ដើម្បីថែរក្សាសុខភាព  ទម្រាំស្ថានការណ៍បានធូរស្បើយវិញ ​ដូច្នេះរាល់កម្មវិធីជួបជុំ ​ឬការដើរទទួលទានអាហារនៅខាងក្រៅត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ តែអ្នកមិនបាច់បារម្ភទេ ​ចំពោះកញ្ញាម៉ូយ និងលោកម៉ូយ ​ដែលជាអ្នកគាំទ្រ ហាង Color Cup  តែខ្ចិលមកហាងផ្ទាល់ ហើយនឹករស់ជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ ​ពេលនេះហាងដែលជាទីធ្លាប់ជួបជុំ មានសេវាដឹកជញ្ជូនម្ហូបអាហារហើយ ។ ដើម្បីជួយសម្រួលដល់ភាពងាយស្រួល  ​Color Cup  Cambodia  នឹងមានសេវាដឹកជញ្ជូនម្ហូបអាហារជាច្រើនមុខ  ក្នុងតម្លៃសមរម្យ ដោយមិនបាច់ទ្រាំឃ្លាននៅផ្ទះ អស់បារម្ភរឿងអត់អីញុំា​ និងអត់អីក្លែមហេីយ​ ​គ្រាន់តែខលកំម៉ុងភ្លាម ​នឹងធ្វើការចម្អិនលឿនទាន់ចិត្ត ជាមួយរសជាតិឆ្ងាញ់ដូចញ៉ាំនៅក្នុងហាង ដោយដឹកទៅដល់ទីតាំងផ្ទាល់មិនឱ្យរង់ចាំយូរឡើយ។…

មិនទាន់ផុត ​Coronavirus ផង ​ចេញ ​Hantavirus មួយទៀតមានរោគសញ្ញាដូចកូរ៉ូណាដែរតែសាហាវជាង ក្រោយរកឃើញបុរសម្នាក់ដេកដួលស្លាប់លើឡានក្រុង
សង្គម

មិនទាន់ផុត ​Coronavirus ផង ​ចេញ ​Hantavirus មួយទៀតមានរោគសញ្ញាដូចកូរ៉ូណាដែរតែសាហាវជាង ក្រោយរកឃើញបុរសម្នាក់ដេកដួលស្លាប់លើឡានក្រុង

បច្ចុប្បន្ននេះ ​Coronavirus ឬ ​Covid-19 បាននឹងកំពុងតែរាតត្បាតលើប្រទេសជាច្រើនក្នុងពិភពលោកទាំងប្រទេសប៉ែកអាស៊ី ​ប្រទេសជឿនលឿនប៉ែកអឺរ៉ុប និងអាមរិច  ក៏កំពុងតែរអារវីរុសនេះដែរ។ តែកាន់តែភ្ញាក់ផ្អើល  ស្រាប់តែពេលនេះមានអ្នកបាត់បង់ជីវិតភ្លាមៗលើឡានក្រុងប្រទេសចិន  ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសមួយទៀតមានឈ្មោះថា Hantavirus ដែលគេស្គាល់ថាជាវីរុសម៉្យាងដែលមានគ្រោះថ្នាក់ខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត ប៉ុន្តែមានរោគសញ្ញាប្រហាក់ប្រហែលគ្នាទៅវិញ។ តាមសារព័ត៌មាន ​Dailymail  បានឱ្យដឹងថា មានជនរងគ្រោះមួយរូប បានស្លាប់នៅលើរថយន្ដក្រុងមួយក្នុងខេត្ដសានដុង ពេលកំពុងធ្វើដំណើរទៅធ្វើការ ហើយបានពិនិត្យរកឃើញតេស្តវិជ្ជមានវីរុសថ្មីមួយនេះ ​ហើយក្នុងពេលនេះផងដែរ អ្នករួមដំណើរលើឡានក្រុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣២ នាក់ទៀតក៏កំពុងតែធ្វើតេស្តវីរុសនេះដូចគ្នា។ គួរឱ្យដឹងផងដែរថា ក្រុមអ្នកជំនាញបានរៀបរាប់ថា វីរុសនេះមិនមែនជាវីរុសថ្មីទេ ដោយវាកើតឡើងដំបូងក្នុងឆ្នាំ ១៩៥០ កំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិក…

មិនបាច់ចំណាយលុយច្រើនលើថ្នាំវីតាមីន! ​ទទួលទានបន្លែផ្លែឈើទាំងនេះនឹងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំទប់ស្កាត់មេរោគ និងវីរុសបានល្អ
សង្គម

មិនបាច់ចំណាយលុយច្រើនលើថ្នាំវីតាមីន! ​ទទួលទានបន្លែផ្លែឈើទាំងនេះនឹងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំទប់ស្កាត់មេរោគ និងវីរុសបានល្អ

ជាទុទៅសុខភាពរាងកាយយើងពិតជាត្រូវការវីតាមីន ​និងសារធាតុចិញ្ចឹមដើម្បីសុខភាពរាងកាយជាទូទៅទៅហើយ ​តែសម្រាប់បច្ចុប្បន្ននេះមេរោគ ​និងវីរុសជាច្រើនបាននឹងកំពុងតែរាលដាលនោះ  ការផ្តល់សារធាតុមានប្រយោជន៍ចំពោះរាងកានកាន់តែជារឿងចាំបាច់ដាច់ខាតទៅទឿត  ពោលគឺដើម្បីឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំអាចទប់ទល់មេរោគ និងសម្លាប់វីរុសបាន។ នៅក្នុងនោះអ្នកក៏មិនចាំបាច់ផ្អើលតាមគ្នាទិញគ្រាប់ថ្នាំវីតាមីន ​ឬអាហារប៉ប៉នផ្សេងៗនាំតែអស់លុយច្រើនទេ ​អ្នកគ្រាន់តែទទួលទានប្រភេទអាហារបន្លែផ្លែឈើទាំងនេះឱ្យបានទៀងទាត់ក៏ជួយឱ្យអ្នកមានសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំផងដែរ ​ថែមទាំងចំណាយលុយតិចទៀត ៖ ១. ​ពពួកផ្លែឈើដែលមានជាតិវីតាមីន C ផ្លែឈើពពួកក្រូច (ក្រូចឆ្នា ក្រូចថ្លុង ក្រូចពោធិសាត់…) ក្រូចវល្លិ (Passion) ត្របែក សុទ្ធសឹងជាបណ្ដុំផ្លែឈើដែលសម្បូរទៅដោយវីតាមីន C អាចជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំល្អ និងជួយការពាររាងកាយពីការចម្លងរោគនានាបាន។ ជាពិសេស វីតាមីន C អ្នកជួយសម្រួលផ្លូវដង្ហើមពីការតឹងច្រមុះពេលផ្តាសាយ និងជួយបំបាត់អាការៈផ្តាសាយធន់ស្រាលបានមួយកម្រិតដែរ។…