ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពពី ​Covid-19 ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង “ រឿងព្រះអនរុទ្ធព្រះនាងឧស្សា “ បានសម្រេចចិត្តពន្យារពេល

ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពពី ​Covid-19 ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង “ រឿងព្រះអនរុទ្ធព្រះនាងឧស្សា “ បានសម្រេចចិត្តពន្យារពេល
ការផ្សាយពាណិជ្ជកម្ម

ការសម្តែងរបាំបុរាណ« រឿង ព្រះអនរុទ្ធព្រះនាងឱស្សា »ដែលនឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរបានទស្សនា នៅថ្ងៃទី ​២៧ ​២៨ ​និង ​២៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលសន្និសីទចតុម្មុខ ត្រូវបានក្រុមការងារប្រកាសជាផ្លូវការនៅថ្ងៃនេះថា នឹងធ្វើការពន្យារពេល។

86269954_880546992389963_406509368847106048_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការពន្យារពេលសម្តែងរបាំនេះជាបណ្ដោះអាសន្ន ដែលធ្វើឡើងយ៉ាងប្រថុចញ៉ុចបែបនេះ ​ត្រូវបានក្រុមការងារសម្តែងរបាំបានឱ្យដឹងថាដោយសារមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ហើយការពន្យាពេលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ និងការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម
S 4586
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90054225_905846849859977_1984997304251187200_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា សំបុត្រនៃការសម្តែងនេះ បានដាក់លក់តាំងពីថ្ងៃទី ​១៤ ​ខែកុម្ភៈ ឆ្នាំ ​២០២០ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច នៅសាលសន្និសីទចតុម្មុខ មានតម្លៃ100,000 រៀល / 40,000 រៀល និង 20,000 រៀល ​ហើយថែមទាំងត្រូវបានលក់អស់គ្មានសល់ត្រឹមតែរយៈបេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ​ព្រោះតែមានការគាំទ្រជាច្រើនពិអ្នកទស្សនាដែលស្រលាញ់សិល្បៈវប្បធម៌ខ្មែរ។

ចំពោះព័ត៌មានលម្អិតជាបន្តបន្ទាប់ និងការសម្តែងនឹងធ្វើឡើងជាថ្មីនៅក្នុងកាលបរិច្ឆេទណានោះ « ក្នុងស្រុក ​» នឹងធ្វើការជម្រាបជូននាពេលក្រោយ៕

ការផ្សាយពាណិជ្ជកម្ម
83797663_870962596681736_9194326087859961856_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
86186120_2411307092463572_8647171280396615680_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម