
មកដល់ភ្នំត្បែងដែនខេត្តព្រះវិហារ មិនបាច់បារម្ភកន្លែងស្នាក់នៅ រីហ្សតទេសភាពព្រៃភ្នំធម្មជាតិល្អឥតខ្ចោះនេះសម្រាកកម្សាន្តបាន បោះតង់អាំងសាច់រឹតតែសប្បាយ
ខេត្តព្រះវិហារ គឺជាដែនដីដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីមនោរម្យ។ ដ្បិតតែខេត្តនេះនៅរៀងឆ្ងាយខ្លាំងពីទីក្រុងភ្នំពេញ តែសម្រាប់ការធ្វើដំណើរពិតជាសភាពរលូនល្អ និងរហ័សទៅដល់ ដែលធ្វើឱ្យអ្នកទៅកម្សាន្តមានភាពងាយស្រួលទៅលេងកម្សាន្តរាល់ពេលសម្រាក និងមានពិធីបុណ្យទាននានាផងដែរ។ អ្វីដែលកាន់តែពិសេស ទោះបីជាខេត្តនេះមានភាពដាច់ស្រយាល និងឆ្ងាយបន្តិច តែខេត្តនេះក៏មានភាពទំនើប និងស៊ីវីល័យមិនចាញ់ខេត្តដទៃដែរ ជាពិសេសថែមទាំងមានរីហ្សតដែលមានទេសភាពស្រស់ស្អាតពោរពេញដោយធម្មជាតិខៀវស្រងាត់នៅជុំវិញ ឯការតុបតែងកន្លែងស្នាក់នៅមានភាពប្រណីតខ្លាំង នោះគឺ « ភ្នំត្បែងរីហ្សត »។ « ភ្នំត្បែងរីហ្សត » គឺជាកន្លែងស្នាក់នៅទើបតែសាងសង់រួច និងបើកថ្មី ដែលល្បីថាមានទេសភាពស្រស់ស្អាត កន្លែងគេងមានច្រើនជម្រើសសុទ្ធតែគួរឱ្យចង់សម្រាក ដោយអ្នកអាចជ្រើសកន្លែងស្នាក់នៅអគារដាច់ដោយឡែកក៏បាន ផ្ទះឈើក៏បាន ឬផ្ទះកញ្ចក់ក្បែរជើងភ្នំរឹតតែពិសេសទៅទៀត សុទ្ធតែមានផាសុកភាពសម្រាប់ការសម្រាកកម្សាន្ត ដោយថែមទាំងមានកន្លែងបោះតង់ទៀតផង។…




















