អានច្រើនកើនចំណេះ! ទាំងនេះជាគន្លឹះ ៦យ៉ាង នាំឱ្យអ្នកចូលចិត្តអានសៀវភៅជាងមុន

អានច្រើនកើនចំណេះ! ទាំងនេះជាគន្លឹះ ៦យ៉ាង នាំឱ្យអ្នកចូលចិត្តអានសៀវភៅជាងមុន
ការផ្សាយពាណិជ្ជកម្ម

មនុស្សយើង មិនមែនសុទ្ធតែចូលចិត្តអានសៀវភៅគ្រប់គ្នាទេ។ មានមនុស្សមួយចំនួន និយមការអាន រហូតឃុំខ្លួនឯងនៅក្នុងបន្ទប់សិក្សា ឬបណ្តាល័យ ជាដើម។ ឯមនុស្សមួយចំនួនទៀត គ្រាន់តែចាប់ផ្តើមកាន់សៀវភៅ លើកយកមកមើល ឬអាន មិនបានប៉ុន្មាននាទីផង ភ្នែកចាប់ផ្តើមទន់ទៅៗ រកកលងងុយគេង ស្ងាបបិទមាត់មិនជិតផង ក៏មានដែរ។

ប៉ុន្តែ ក៏នៅមានគន្លឹះខ្លះៗ ដែលអាចនាំអ្នក ឱ្យចាប់ផ្តើមចូលចិត្តអានសៀវភៅឡើងវិញ ដោយហេតុថា ការអានសៀវភៅ ឬឯកសារផ្សេងៗ គឺវាមានប្រយោជន៍ខ្លាំងណាស់ ក្នុងការស្រាវជ្រាវ និងទទួលបាននូវចំណេះដឹងជាច្រើនជុំវិញខ្លួន មិនចាញ់ការស្តាប់ ការសរសេរ និងការនិយាយ ប៉ុន្មានឡើយ។

ការផ្សាយពាណិជ្ជកម្ម

Sisters Reading Book Night_89718 349

 ចូរអ្នកព្យាយាមអនុវត្តន៍នូវគន្លឹះខ្លះៗដ៏មានប្រយោជន៍ ធ្វើឱ្យអ្នកចូលចិត្តអានសៀវភៅដូចខាងក្រោម ៖

ការផ្សាយពាណិជ្ជកម្ម

១. អានតាមចំណង់ចំណូលចិត្ត៖  ត្រូវចាប់ផ្តើមអាន ទៅតាមផ្នែកនៃសៀវភៅអ្វី ដែលអ្នកចូលចិត្ត និងចង់អាន។ អ្នកខ្លះចូលចិត្តផ្នែក វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ ទស្សនៈវិទ្យា នយោបាយ ឬ កម្សាន្ត។ល។ ជាការល្អ ប្រសិនបើអ្នក មិនទម្លាប់អានពីមុនមក គួរចាប់ផ្តើមអាន ជាមួយនឹងសៀវភៅប្រលោមលោក វានឹងធ្វើឱ្យអ្នកជក់នឹងការអាន ជាក់ជាពុំខាន។

២. ដឹងពីប្រភេទសៀវភៅត្រូវអាន៖ ត្រូវដឹងថា តើខ្លួនចង់អានប្រភេទសៀវភៅមួយណា? ជាប្រភេទអ្វី? សៀវភៅស្រាវជ្រាវ ឬប្រលោមលោក? កុំនិយាយថា ខ្ញុំមិនចូលចិត្តអាន ដោយសារតែមិនចូលចិត្ត សៀវភៅបែបនយោបាយ ឱ្យសោះ ព្រោះថា បើអ្នកមិនចូលចិត្តនយោបាយ អ្នកអាចអានសៀវភៅ បែបប្រលោម បានតើ។

ការផ្សាយពាណិជ្ជកម្ម

៣. ចង់ដឹងចង់យល់៖ អ្នកជាមនុស្សចូលចិត្តផ្នែកវិទ្យាសាស្ត្រ ឬក៏ចូលចិត្តផ្នែក សេដ្ឋកិច្ចមែនទេ ឬមិនថាផ្នែកអ្វីនោះទេ អ្នកគួរស្វែងរកចម្លើយ តាមផ្នែកដែលអ្នកចូលចិត្ត។ ឧទាហរណ៍៖ អ្នកចូលចិត្តផ្នែកសេដ្ឋកិច្ច អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វី បានជាគេមិនផលិតលុយឱ្យច្រើន ចែកគ្រប់គ្នាចាយទៅ? ពេលអ្នកមានសំណួរបែបនេះ អ្នកប្រាកដជាចង់អានភ្លាម បើកាលណាឃើញសៀវភៅ និយាយពីលុយ។

Boy Who Loves Reading

ការផ្សាយពាណិជ្ជកម្ម

៤. ស្វែងរកកំហុសឆ្គង៖ ពេលអ្នកអាន ត្រូវតាមរកកំហុសរបស់សៀវភៅ។ វានឹងធ្វើឱ្យអ្នក ខំអានជាមិនខាន។ ឧបមាថា អ្នកចង់រកកំហុសផ្នែកអក្ខរាវិរុទ្ធ នោះអ្នកប្រាកដជា ព្យាយាមអាន ដើម្បីរកកំហុសនោះ ឱ្យឃើញមិនខាន។

៥. រកកន្លែងអាន ឱ្យត្រឹមត្រូវ៖ ត្រូវដឹងថា អ្នកជាអ្នកចូលចិត្តបរិយាកាសបែបណា ស្ងាត់ទើបអានបាន ឬមួយ ក៏អានកន្លែងណា ក៏បានដែរ។ ពេលអាន មិនគួរដេកអានឡើយ ព្រោះវានឹងនាំឱ្យអ្នកខ្ជិល ឬដេកលក់ បានយ៉ាងងាយ។

ការផ្សាយពាណិជ្ជកម្ម

៦. ស្តាប់តន្ត្រីផង អានសៀវភៅផង៖ បើអ្នកនិយមតន្ត្រី ពេលអានសៀវភៅ អ្នកគួរស្តាប់បទណា ដែលពេញចិត្ត ហើយជាប្រភេទបទបែប រ៉ូមែនតិក ព្រោះវាធ្វើឱ្យអ្នក មានអារម្មណ៍សប្បាយរីករាយ ខណៈពេលអ្នកកំពុងអាន និងកាន់បន្ថយភាពតានតឹង ឬស្ត្រេស ថែមទៀតផង៕

(អត្ថបទ៖ សុខ សូផាត)

ការផ្សាយពាណិជ្ជកម្ម

Woman Reading

ការផ្សាយពាណិជ្ជកម្ម