Mythical Bird

មិត្តភក្តិ ​Goal!  សច្ចាមិនយកប្តីយកប្រពន្ធ សម្រេចចិត្តសាងសង់ផ្ទះរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង
សង្គម

មិត្តភក្តិ ​Goal! សច្ចាមិនយកប្តីយកប្រពន្ធ សម្រេចចិត្តសាងសង់ផ្ទះរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង

បរទេស ៖ ពេលខ្លះអ្នកមិនចាំបាច់ជ្រើសរើសជីវិតមានគ្រួសារប្តីប្រពន្ធក្នុងជីវិតក៏បានប៉ុន្តែអ្នកអាចជ្រើសរើសជីវិតរស់នៅជាមួយមិត្តភក្តិរបស់អ្នកដល់ចាស់សក់ស្កូវ។ ហើយប្រសិនបើអ្នកមានសំណាងហើយជ្រើសរើសដោយឈ្លាសវៃនោះមិត្តល្អរបស់អ្នកពិតជាផ្នែកមួយនៃគ្រួសារអ្នក។ មនុស្សធំឡើង ហើយទទួលបានការងារធ្វើ ឬចាប់ផ្តើមគ្រួសារតែងតែគិតពីអនាគតជីវិតប្តីប្រពន្ធ។ ពិតជារឿងប្លែកណាស់ នៅឯរដ្ឋ Texas ឯណោះវិញ មានមិត្តភក្តិមួយក្រុមបានរួមមតិគ្នាសាងសង់ផ្ទះមួយដើម្បីរស់នៅជាមួយគ្នា ដល់ចាស់ជរា ។ ក្នុងនោះផងដែរពួកគេបានសន្យាគ្នាថា ពួកគេនឹងមិនយកគ្រួសារ(ប្តីប្រពន្ធ)ឡើយហើយពួកគេសំរេចថាពួកគេនឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងចំពោះក្រុមរបស់ពួកគេ ដូច្នេះហើយទើបពួកគេបានចាប់ផ្តើមរៀបចំសន្សំលុយដើម្បីសាងសង់ផ្ទះតូចមួយផ្ទាល់ខ្លួនដ៏ស្ងប់ស្ងាត់ដើម្បីអោយពួកគេចាស់ទៅរស់នៅជាមួយគ្នាជាគោលដៅចុងក្រោយរបស់ពួកគេ។ មិនមែនជារឿងលេងសើចទេ ដែលមិត្តភក្តិបួននាក់ដែលធ្លាប់ជាមិត្តនឹងគ្នាអស់រយៈពេលពីរទសវត្សបានស្វែងយល់ពីចិត្តគ្នាហើយដោយមិនចំណាយពេលច្រើន មិនត្រឹមតែពួកគេចង់ដើរលេងជាមួយគ្នាប៉ុន្តែពួកគេចង់ចាស់ជាមួយគ្នា។ ដូច្នេះពួកគេបានសម្រេចចិត្តវិនិយោគទិញផ្ទះតូចមួយដែលនៅជិតនឹងទន្លេ Lano ក្បែរទីក្រុង Austin រដ្ឋ Texas សម្រាប់រស់នៅដល់ពួកគេចូលនិវត្តន៍នឹងចាស់ជរាជាមួយគ្នាដល់ថ្ងៃអវសាន្ត ៕ ប្រភព : បរទេស រក្សាសិទ្ធដោយ…

ហួសចិត្ត! ខំសរសេរលិខិតសុំទោសទៅមិត្តស្រី តែនាងបែរជាផ្ញើជាមួយពិន្ទុ 61/100 ដែលមិត្តប្រុសខ្លួនសរសេរ
សង្គម

ហួសចិត្ត! ខំសរសេរលិខិតសុំទោសទៅមិត្តស្រី តែនាងបែរជាផ្ញើជាមួយពិន្ទុ 61/100 ដែលមិត្តប្រុសខ្លួនសរសេរ

បរទេស ៖ ថ្មីៗនេះការបង្ហោះរឿងដ៏គួរអោយអស់សំណើចមួយបានផ្សព្វផ្សាយពាសពេញ Twitter និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀតអំពីបុរសម្នាក់ឈ្មោះ Nick Lutz ដែលបានសសេរលិខិតសុំទោសទៅកាន់មិត្តស្រីរបស់គាត់ ពីកំហុសដែលគាត់បានសាង តែបែរជាមិត្តភក្តិស្រីរបស់ខ្លួនបានផ្ញើសំបុត្រត្រលប់មកគាត់វិញជាមួយពិន្ទុ ៦១/១០០ ដោយមិត្តប្រុសខ្លួនសសេរពាក្យខុសច្រើនពេក ។ នៅក្នុងលិខិតនោះក្មេងស្រីបានសសេរពាក្យប៉ុន្មានម៉ាត់ដោយបញ្ជាក់ប្រាប់ថា៖ « ខ្ញុំចង់បានផ្សះផ្សាជាមួយហេតុផល ព្រមទាំងការបកស្រាយរបស់បង និងចង់ឱ្យបងបកស្រាយរឿងរ៉ាវឱ្យអូនបានយល់ច្បាស់ មិនមែនសំបុត្រដែលបងសសេររៀបរាប់ឱ្យអូនអាណិត រួមទាំងសសេរខុសពាក្យនិងវេយ្យាករណ៍ថែមទៀតនោះទេ » ។ ទោះយ៉ាងណាក្តីបុរសខាងលើក៏បានព្យាយាមសុំផ្សះផ្សាជាមួយមិត្តស្រីរបស់ខ្លួន និងធ្វើការសុំអធ្យាស្រ័យអោយនាងលើកលែងទោស តែក្រោយពីបែកធ្លាយនៅលើTwitter នៃរូបថតនៃមិត្តភក្តិរបស់ខ្លួនផ្តល់ពិន្ទុ 61/100 ធ្វើអោយមហាជនបានផ្ទុះសំណើចហួសចិត្តដែលមានរឿងនេះកើតឡើងទៅវិញ ៕

អស់ទាស់! គ្រាន់តែចូលទស្សនាវីដេអូ នៅក្នុងគេហទំព័រ Pornhub ប្រៀបបីដូចជាការធ្វើយុទ្ធនាការដាំដើមឈើដើម្បីបរិស្ថាន និងភពផែនដីដែរ!
សង្គម

អស់ទាស់! គ្រាន់តែចូលទស្សនាវីដេអូ នៅក្នុងគេហទំព័រ Pornhub ប្រៀបបីដូចជាការធ្វើយុទ្ធនាការដាំដើមឈើដើម្បីបរិស្ថាន និងភពផែនដីដែរ!

បរទេស ៖ ឯកអគ្គរដ្ឋទូត Morale បានចេញសេចក្តីជូនដំណឹងពីគេហទំព័រភាពយន្តកូនជ្រូកដ៏ល្បីល្បាញដ៏មានប្រជាប្រិយភាព ‘PornHub’ នឹងបង្កើតយុទ្ធនាការដាំដើមឈើដើម្បីពិភពលោកសម្រាប់រាល់ ១០០ វីដេអូដែលបានមើល។ ក្នុងនោះផងដែរសម្រាប់ការជ្រើសរើសលើទីតាំងទទួលបានការមើលរាប់រយលាននាក់ក្នុងមួយថ្ងៃៗនឹងយកកន្លែងណាដែលព្រៃឈើកំពុងត្រូវបានបំផ្លិចបំផ្លាញ សូម្បីតែកន្លែងដែលគ្មានកូនឈើដូចជាវាលខ្សាច់សាហារ៉ា ក៏អាចក្លាយជាឋានសួគ៌ត្រូពិកបានដែរ។ តាមរយៈគ្រោងការណ៍ដែលបានស្នើឡើង វាត្រូវបានគេសន្និដ្ឋានថាភពផែនដីនេះអាចនឹងក្លាយជាទីធ្លាទំនេរពាសពេញភពផែនដី ដោយសារកំណើននៃការអស់ព្រៃឈើយ៉ាងឆាប់រហ័ស មានន័យថាផែនដីនឹងក្លាយជាភពព្រះច័ន្ទទី២។ យោងតាមសំដីរបស់មន្ត្រីមួយរូបបានមានប្រសាសន៍ថា៖ « អ្នកណាក៏ដោយ គ្រាន់តែមើលកូនជ្រូករបស់ Pornhub ពេលនោះអ្នកដូចកំពុងជួយសង្គ្រោះផែនដីពីឥទ្ធិពលនៃការរំលោភបំពានរាប់រយឆ្នាំពីមនុស្សជាតិ » ដោយលោកមានប្រសាសន៍បន្តបន្ថែមថា៖  « ការព្រួយបារម្ភពិតប្រាកដមួយចំពោះសំណើនេះគឺថាក្នុងរយៈពេលពីរបីថ្ងៃទៀតនឹងមិនមានដីទំនេរគ្រប់គ្រាន់ដើម្បីដាំដើមឈើនោះទេ។ ប្រសិនបើរឿងនោះកើតឡើងមែននោះយើងប្រហែលជាត្រូវចាប់ផ្តើមដាំដើមឈើសារជាថ្មីម្តងទៀត ក្រោយយុទ្ធនាការជាមួយwebsite Pornhub » ។ គួរបញ្ជាក់ផងដែរថា…

ពិតទេ! នេះជាប្រផ្នូលអាក្រក់ មុនពេលបែកបន្ទាយលង្វែក ដែលគេមិនបានបង្រៀនក្នុងសាលា?
ប្រវត្តិសាស្រ្ត

ពិតទេ! នេះជាប្រផ្នូលអាក្រក់ មុនពេលបែកបន្ទាយលង្វែក ដែលគេមិនបានបង្រៀនក្នុងសាលា?

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។ ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចទើបប្តូរមកក្រុងលង្វែកវិញ។ នៅក្នុងនោះដែរ សម័យលង្វែកជាសម័យដែលជូរចត់បំផុតក្នុងពង្សសាវតាខ្មែរ ដោយសារការធ្វើសង្គ្រាម ​ដោយនៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ តែក្រោយការហ៊ុំព័ទ្ធអស់រយៈពេល ៣ ខែ‌ សៀមបានបាក់ទ័ព រត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ តែមុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វែក…

ល្អណាស់គាំទ្រ! ប្រអប់អាហារផលិតចេញពីក្រដាស កាកអំពៅ និងឬស្សី ដើម្បីចូលរួមការពារបរិស្ថានគ្មានផ្លាស្ទិក
សង្គម

ល្អណាស់គាំទ្រ! ប្រអប់អាហារផលិតចេញពីក្រដាស កាកអំពៅ និងឬស្សី ដើម្បីចូលរួមការពារបរិស្ថានគ្មានផ្លាស្ទិក

ជាការពិតណាស់ ​ថង់ផ្លាស្ទិក ​និងសម្រាមថង់ផ្លាស្ទិកពិតជាបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ​និងសម្បកផែនដីយ៉ាងធ្ងន់ធ្ងរ ​សូម្បីតែអ្នកដែលប្រើប្រាស់ជាការទទួលទានដោយប្រើរបស់ធ្វើពីផ្លាស្ទិកទាំងអស់នោះក៏អាចប៉ះពាល់ដល់សុខភាពដែរ។ ហេតុនេះហើយបានជាសព្វថ្ងៃប្រជាជនទូទាំងពិភពលោក ​រួមទាំងប្រទេសខ្មែរយើងផងដែរ ​បាននឹងកំពុងតែនាំគ្នាធ្វើការផ្សព្វផ្សាយការកាត់បន្ថយប្រើប្រាស់ផលិតផលផ្លាស្ទិក ​ងាកមកប្រើផលិតផលបែបធម្មជាតិ ​ឬផលិតផលដែលអាចយកមកប្រើប្រាស់ឡើងវិញជាដើម (Bio)។ អាចថាជារឿងមួយដ៏ប្រសើរពេលនេះ ស្រុកខ្មែរយើងមានក្រុមហ៊ុនមួយបាននាំចូលផលិតផលប្រអប់អាហារការពាររបរិស្ថានរ ដោយប្រអប់នេះត្រូវបានគេដឹងថាផលិតចេញពីក្រដាស កាកអំពៅ និងឬស្សី ថែមទាំងមានច្រើនស្ទាយ និងខ្នាតឱ្យជ្រើសរើសទៀតផង។ សម្រាប់លោកអ្នកដែលចង់ទៅមើលផលិតផលដោយផ្ទាល់ ​ឬចង់ជាវនោះលោកអ្នកអាចចូលទៅកាន់គណនីហ្វេសប៊ុកផេក Mister Cup ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ទូរសព្ទ: 077/010 88 11 56 (Mr. Punnarith) – 085 88…

ធំជាងមុន ស្អាតជាងមុន ប្លែកជាងមុន! Color Cup Cambodia បើកដំណើរការ Soft Opening សាខាថ្មីហើយ កុំភ្លេចណាត់គ្នាទៅណា!
ដើរកម្សាន្ត

ធំជាងមុន ស្អាតជាងមុន ប្លែកជាងមុន! Color Cup Cambodia បើកដំណើរការ Soft Opening សាខាថ្មីហើយ កុំភ្លេចណាត់គ្នាទៅណា!

ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា Color Cup Cambodia (Old School Bar) គឺជាផាប់មួយកន្លែងដែលកំពុងតែទទួលបានការពេញនិយមពីសំណាក់យុវវ័យ ដែលចូលចិត្តកន្លែងថ្មីៗប្លែក ការដេគ័រគំនូរសិល្បៈលើជញ្ជាំងដ៏ស្រស់ស្អាត ដោយទីកន្លែងនេះថែមទាំងជាកន្លែងពិសេសសម្រាប់ជួបជុំមិត្តភក្តិបានយ៉ាងរីករាយ ឯម្ហូប និងភេសជ្ជៈផ្សេងៗដូចជាស្រាក្រឡុកក៏ឈ្ងុយឆ្ងាញ់ ព្រមទាំងមានតម្លៃសមរម្យ អមដោយ Band ប្រគំតន្ត្រីកំដរកម្សាន្តផងដែរ។ ដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងសម្បើម ពេលនេះ Color Cup Cambodia បានប្តូរទៅកាន់សាខាថ្មីមួយកន្លែងទៀតហើយ ធានាថាបរិយាកាសរឹតតែស្រស់ស្អាត ប្លែក ឯទីតាំងកាន់តែធំទូលាយជាងមុន ជាមួយនឹងការដេគ័រហាងទាក់ទាញគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ដោយសាខាថ្មីរបស់ Color Cup…

មានអ្នកចូលរួមគាំទ្រទេ? មហោស្រពចាបុីដងវែង ថ្ងៃ ២៧ ២៨ ២៩ ខែវិច្ឆិកា ខាងមុខនេះនៅ CJCC ភ្នំពេញ
សង្គម

មានអ្នកចូលរួមគាំទ្រទេ? មហោស្រពចាបុីដងវែង ថ្ងៃ ២៧ ២៨ ២៩ ខែវិច្ឆិកា ខាងមុខនេះនៅ CJCC ភ្នំពេញ

ចាប៉ីដងវែង​​ ​គឺជាឧបករណ៍ភ្លេងបុរាណខ្មែរ ​ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ ​ថែមទាំងត្រូវបានអង្គការ​យូណេស្កូ ចុះ​ក្នុង​បញ្ជី​​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​ កាលពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៧​ កន្លងទៅថ្មីៗនេះផងដែរ។ នៅក្នុងឆ្នាំនេះ ​គឺជាឆ្នាំទី ២ ហើយនៃទំព័រប្រវត្តិសាស្រ្តនៃកំណត់ត្រាការចុះ​បញ្ជី​​បេតិ​កភណ្ឌ​វប្បធម៌​អរូបី នៃចាប៉ីដងវែងកម្ពុជា ​ហេតុនេះហើយព្រឹត្តិការណ៍សិល្បៈវប្បធម៌មួយត្រូវបានរៀបចំឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ​នោះគឺ ​« មហោស្រពចាប់ីដងវែង ​»។ ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ចាប៉ីដងវែង ត្រូវបានរៀបចំយ៉ាងអស្ចារ្យ ​ដោយមានសិល្បករចាប៉ីដងវែងជាច្រើនរូប មកពីគ្រប់ទិសទីនឹងអញ្ជើញមកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកតាមរយៈការសម្តែងរួមគ្នាមួយដ៏អស្ចារ្យ និងភ្ញាក់ផ្អើល។ គួរឱ្យដឹងផងដែរថា « មហោស្រពចាបុីដងវែង ​» នឹងប្រព្រឹត្តិឡើង…

គួរឱ្យសរសើរណាស់! ផឹកច្រេីន​កាហ្វេ​ហេីយ​ទេីប​តែ​ជួបហាង​មួយ​មាន​ព្យញ្ជនៈ និងស្រៈខ្មែរលើកែវកំប៉ុងកាហ្វេ
សង្គម

គួរឱ្យសរសើរណាស់! ផឹកច្រេីន​កាហ្វេ​ហេីយ​ទេីប​តែ​ជួបហាង​មួយ​មាន​ព្យញ្ជនៈ និងស្រៈខ្មែរលើកែវកំប៉ុងកាហ្វេ

សព្វថ្ងៃនេះ ​មានការអប់រំ និងសំណេរជាច្រើននៅលើបណ្តាញសង្គម ឱ្យកូនខ្មែរទាំងអស់ចូលរួមអភិរក្សអក្សរសាស្រ្តខ្មែរ ​ដោយសារតែសម័យបច្ចុប្បន្ន  មានអ្នកលេងបណ្តាញសង្គមមួយចំនួនជាពិសេសយុវវ័យ ​និយមសរសេរអក្សរអង់គ្លេស ​និងអក្សរឡាតាំងសំនៀងខ្មែរទៅវិញ ​ដោយការធ្វើបែបនេះ ​អាចធ្វើឱ្យកូនខ្មែរមួយចំនួនភ្លើតភ្លើន​​អាចនឹងបំភ្លេចអក្សរជាតិខ្មែរបាន។ ហេតុនេះហើយ ​ពេលនេះកំពុងតែមានការផ្ទុះការកោតសរសើរជាខ្លាំង ​ដោយសារតែមានហាងកាហ្វេមួយកន្លែងបានសរសេរព្យញ្ជនៈ និងស្រៈ​ខ្មែរនៅលើកំប៉ុងកាហ្វេ  ដែលនេះអាចឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងចូលរួមថែរក្សាអក្សរជាតិយើង។ ព័ត៌មាន ​និងរូបភាពនេះត្រូវបានបង្ហោះចែកចាយដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា ​ Van Da បានបង្ហោះរូបកែវកាហ្វេដែលមានព្យញ្ជនៈ និងស្រៈ​ខ្មែរ ដោយបានសរសេរថា៖ « ផឹកច្រេីន​កាហ្វេ​ហេីយ​ ទេីប​តែ​ជួប​មួយ​មាន​ព្យញ្ជនៈ​ខ្មែរ​❤️️ »។ គួរឱ្យដឹងផងដែរថា ​ហាងកាហ្វេដែលមានកែវដាក់ព្យញ្ជនៈ និងស្រៈ​ខ្មែរមួយនេះ ត្រូវបានអ្នកបង្ហោះសារបានរៀបរាប់ថា  មានទីតាំងនៅជិតផ្សារធំថ្មី ក្បែរផ្លូវភ្លោះពេទ្យអង្គឌួង។ បើទោះបីជាការធ្វើបែបនេះ…

មូលហេតុដែលផ្កាស្លា មានតម្លៃធំធេងជាងផ្កានានាសម្រាប់មនុស្សស្រី ​ជាពិសេសក្នុងថ្ងៃរៀបការតែម្តង!
សង្គម

មូលហេតុដែលផ្កាស្លា មានតម្លៃធំធេងជាងផ្កានានាសម្រាប់មនុស្សស្រី ​ជាពិសេសក្នុងថ្ងៃរៀបការតែម្តង!

ផ្កាស្លា ​ត្រូវបានគេចាត់ទុកថាជាផ្កាដ៏ពិសេសមួយនៅក្នុងទំនៀមទម្លាប់ខ្មែរពោលគឺនៅក្នុងពិធីមង្គលការតែម្តង។ ដោយពិធីពិសេសរបស់ពិធីមង្គលការសុទ្ធតែទាក់ទងនឹងផ្កាស្លា ​ជាពិសេសគឺទំនៀម កាត់ខណ្ឌស្លា ​ផ្កាស្លាបី និងបាចផ្កាស្លាជាដើម។ នៅក្នុងនោះ ផ្កាស្លា ៣ គឺជាស្លាដែលគេចង់ជាបីដុំ ដាក់ក្នុងកែវបី ឬតំកល់លើជើងពានបី  ដោយផ្កាស្លាទាំង  ៣  សុទ្ធតែមានភាពតំណាងរៀងៗខ្លួនដូចជា៖ -ផ្កាស្លាទីមួយ ៖ សំណុំផ្កាស្លាមាន ២១ ទងរុំស្រោបដោយស្លឹកម្លូរ ២១ សន្លឹកចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្លែស្លា ២១ ជុំវិញពក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ១២ របស់ឪពុក ។…

កម្មវិធីតាំងពិព័ណ៌វប្បធម៌ស្ងាត់ឈឹង! លោក ស៊ីនី តារាកូនកាត់រុស្សី សម្ដែងការហួសចិត្តសួររកអ្នកពូកែស៊ែថាស្រឡាញ់វប្បធម៌មិនឃើញមកសោះ!
សង្គម

កម្មវិធីតាំងពិព័ណ៌វប្បធម៌ស្ងាត់ឈឹង! លោក ស៊ីនី តារាកូនកាត់រុស្សី សម្ដែងការហួសចិត្តសួររកអ្នកពូកែស៊ែថាស្រឡាញ់វប្បធម៌មិនឃើញមកសោះ!

ភ្នំពេញ៖ លោក សួន រ៉ានីរ៉ាស៊ីនី  ហៅក្រៅ ​ស៊ីនី ​គឺជាតារាសម្តែងប្រុសកូនកាត់រុស្ស៊ី ​ដែលមានរូបសម្រស់ស្រស់សង្ហាខ្ពស់ស្រឡះ ​ថែមទាំងមានភាពល្បីល្បាញនៅក្នុងសិល្បៈមិនធម្មតា តាមរយៈការសម្តែងខ្សែភាពយន្តល្បីៗជាច្រើនរឿង។ ក្រៅពីមានចំណេះដឹងខ្ពង់ខ្ពស់ និងមានការងារក្នុងជួររាជការយ៉ាងមមាញឹកយ៉ាងណាក៏ដោយ ​ជារឿយៗបុរសសង្ហាមួយរូបនេះ ​នៅតែឆ្លៀតប្រឡូកនៅក្នុងការងារសិល្បៈរាល់ពេលទំនេរ និងចូលរួមនៅក្នុងការងារសង្គមសិល្បៈជាច្រើនផងដែរ។ ដោយស្នាដៃសម្តែងរបស់កូនកាត់រុស្ស៊ីមួយរូបនេះមានដូចជា៖  ខ្សែភាពយន្តខ្នាតធំ : ផ្ទះសសរកណ្តាល (Red Picture) ណូលីណូឡា (មហាហង្ស) អន្ទងវិញ្ញាណ (Wonderfilm) ម្ចាស់ព្រៃ (គុជមរកត) កៅអីចុងក្រោយ (មហាហង្ស) តណ្ហា (LD Picture)  និងរឿងភាគ គ្មានថ្ងៃបញ្ចប់ (LD)…

ទោះមិនបានជាជំនួយ សុំត្រឹមស៊ែរចែករំលែក! លោក ស្រេន ​វុធថា ចំណាយពេលការងារសិល្បៈផ្ទាល់ខ្លួន មកជួយសង្គមគួរឱ្យសរសើរខ្លាំង!
សង្គម

ទោះមិនបានជាជំនួយ សុំត្រឹមស៊ែរចែករំលែក! លោក ស្រេន ​វុធថា ចំណាយពេលការងារសិល្បៈផ្ទាល់ខ្លួន មកជួយសង្គមគួរឱ្យសរសើរខ្លាំង!

ភ្នំពេញ៖ លោក ស្រេន វុធថា ត្រូវបានគេគ្រប់គ្នាស្គាល់ថា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ដែលមានអតីតភាពជាហ្វ្រេសស៊ីប៊យមួយរូប រហូតឈានបោះជំហានក្នុងវិស័យសិល្បៈ ថែមទាំងបានពុះពារឆ្លងកាត់ឧបសគ្គជាច្រើនពីការងារសម្តែងតូចៗ រហូតដល់បានតួលេចធ្លោនាពេលបច្ចុប្បន្ន។ បើទោះបីជាមានឈ្មោះបោះសម្លេង និងមានការមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈយ៉ាងណាក្តី លោក ស្រេន វុធថា ជារឿយៗត្រូវបានគេឃើញថាជាតារាមួយរូប ដែលមិនប្រកាន់ខ្លួននោះទេ ដោយលោកបានចូលរួមការងារសង្គមជាញឹកញាប់ ជាពិសេសគឺការជួយប្រមូលសំរាមនៅតំបន់ប្រឡាយទឹកស្អុយបឹងត្របែកថ្មីៗនេះ រួមទាំងការងារសង្គមចុះជួយជនចាស់ជរា និងជនទីទាល់ក្រលំបាកជាច្រើនយ៉ាងគួរឱ្យសរសើរ។ តាមរយៈការផ្តល់បទសម្ភាសជាមួយ « ក្នុងស្រុក » លោក ស្រេន វុធថា បានរៀបរាប់យ៉ាងលម្អិតថា លោកពេញចិត្តនឹងការងារក្នុងសង្គម ជាពិសេសគឺការជួយចាស់ជរា ដោយសារតែលោកមើលឃើញចាស់ជរាជាច្រើនសុទ្ធតែគ្មានទីពឹង…

ភ្ញាក់ផ្អើល ភ្ញៀវទេសចរណ៍ថតសត្វត្រីមុខមនុស្សមួយក្បាល កំពុងហែលរកចំណី នៅឯប្រទេសចិន (មានវីដេអូ)
ប្លែកៗ

ភ្ញាក់ផ្អើល ភ្ញៀវទេសចរណ៍ថតសត្វត្រីមុខមនុស្សមួយក្បាល កំពុងហែលរកចំណី នៅឯប្រទេសចិន (មានវីដេអូ)

ប្រទេសចិន៖ កាលពី​ថ្ងៃទី​០៨ វិច្ឆិកា កន្លងទៅនេះ មានការភ្ញាក់ផ្អើលធំមួយលើ​បណ្តាញ​សង្គម Weibo និង Douyin របស់​ប្រទេសចិន ពីសត្វត្រីដ៏ចម្លែកមួយក្បាល ដែលត្រូវថតអោយអ្នកទេសចរណ៍ ប្រទះរកឃើញខណៈពេលដែលវាកំពុងហែលមករកចំណី នៅវត្តអារាមមួយ នាទីក្រុង គួងមិញ ប្រទេសចិន។ វា​មានរូបរាងយ៉ាងច្បាស់​ពី​ត្រី​មួយ​ក្បាល​មានមុខ​ចម្លែក​ដូចមុខមនុស្ស​ផ្ទាល់តែម្តង ។ ក្នុងនោះផងដែរ មានអ្នកបញ្ចេញមតិជាច្រើន ពីរឿងមួយនេះ ដែលអ្នកខ្លះអះអាងថា វាជារឿងមិនពិត ។ ប៉ុន្តែយោងតាមគេហទំព័រសារព័ត៌មានមួយនៅឯប្រទេសចិនបានលើកឡើង វាមិនមែនជាកាត់ត ​ឬប្រតិដ្ឋនោះទេ ដោយសត្វត្រីមុខមនុស្សនេះធ្លាប់មានអ្នកទេសចរណ៍ថតជាប់ម្តងរួចមកហើយ កាលពីឆ្នាំ ២០០៧ នៅឯស្រះទឹកមួយ ក្នុងតំបន់ទេសចរមួយនៅឯភាគខាងជើងនៃប្រទេសចិន។…

ស្អាតដែរ ​តែមិនសូវមានអ្នកទៅលេងដល់សោះ!
ដើរកម្សាន្ត

ស្អាតដែរ ​តែមិនសូវមានអ្នកទៅលេងដល់សោះ!

ថៃ៖ ​បើនិយាយពីដំណើរកម្សាន្តឆ្លងប្រទេស ​របស់ប្រជាជនខ្មែរយើង ​ភាគច្រើនបំផុតគឺឆ្លងទៅលេងប្រទេស ​ថៃ ​និងវៀតណាម ​ដោយសារតែទីតាំងហាត់នៅជិតបង្កើយនឹងប្រទេសកម្ពុជា ​ហើយការចំណាយក៏ធូរថ្លៃខ្លាំងដែរ។ សម្រាប់ប្រទេសថៃ​ ភាគច្រើនបំផុតដំណើរកម្សាន្តមានតែដើរលេងទីកន្លែងកម្សាន្តកែច្នៃ​​និងការដើរ  Shopping  ទិញទំនិញតែប៉ុណ្ណោះ ​តែប្រទេសមួយនេះ ​ក៏មានកន្លែងកម្សាន្តបែបធម្មជាតិស្អាតៗជាច្រើនកន្លែងផងដែរ ​ជាពិសេសនៅតាមព្រំដែនតែម្តង។ Mae Hong Sorn (แม่ฮ่องสอน) ​គឺជាខេត្តមួយដែលរាងដាច់ស្រយាលបន្តិចពីទីក្រុង ស្ថិតនៅភាគខាងជើងប្រទេសថៃ និងមានព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា ​តែធនធានធម្មជាតិពិតជាស្រស់ស្អាតណាស់ ​ផ្លូវថ្នល់ក៏រៀបចំបានស្អាត  ជាពិសេសធម្មជាតិព្រៃភ្នំតូចធំខៀវខ្ចី ​បឹងទន្លេត្រជាក់ស្រេបពេញដោយធម្មជាតិពិតៗ ចំណែកផ្កាពេលរីកនៅតាមដងផ្លូវម្តងៗពិតជាស្រស់គួរជាទីគយគន់ណាស់។ បើទោះបីជាខេត្តនេះរាងស្ងប់ស្ងាត់ និងដាច់ស្រយាលក៏ពិតមែន ​តែការទៅកម្សាន្តមិនមែនជាបញ្ហាទេ ​តែវារឹតតែពិសេសសម្រាប់អ្នកដែលចង់ចាកឆ្ងាយពីទីក្រុងដ៏គួរឱ្យធុញទ្រាន់មកជួបនឹងបរិយាកាសធម្មជាតិពិតៗ ​ហើយកុំបារម្ភ…

រឿងរ៉ាវចម្លែកៗទាំង៦ នៅក្នុងព្រៃ Amazon ដែលអ្នកមិនធ្លាប់ដឹងពីមុន
សង្គម

រឿងរ៉ាវចម្លែកៗទាំង៦ នៅក្នុងព្រៃ Amazon ដែលអ្នកមិនធ្លាប់ដឹងពីមុន

បរទេស ៖ បើនិយាយពីព្រៃអាម៉ាស្សូន” Amazon ” អ្នកណាៗក៏ស្គាល់នឹងដឹងពីរឿងរ៉ាវនៅក្នុងព្រៃដ៏ធំជាងគេលើលោកនេះ តាមរយះព័ត៍មាននិងខ្សែភាពយន្តផ្សេងៗដែលបានថតបង្ហាញពីទំតាំងនៅកន្លែងនោះ។ ប៉ុន្តែតើអ្នកដឹងទេ? មានរឿងរ៉ាវជាច្រើនដែលព្រៃAmazonនេះព្យាយាមលាក់ទុកពីអាថ៌កំបាំងរាប់មិនអស់ ដែលសូម្បីតែអ្នករុករកធម្មជាតិវិទូមានតិចនាក់ ដែលហ៊ានចូលក្នុងព្រៃនោះ ហើយពួកគេចូលត្រឹមតែ 19km ពីក្នុងព្រៃនេះ។ ថ្ងៃនេះ ពួកយើងនឹងបង្ហាញជូនរឿងរ៉ាវទាំង6ដែលអាថ៌កំបាំងនៅក្នុងព្រៃអាម៉ាស្សូនដែលមិនធ្លាប់មានអ្នកដឹងកន្លងមក ៖ ១.  ពីងពាងយក្សធំជាងគេលើលោក  Amazon គឺជាជម្រករបស់សត្វចម្លែកជាច្រើនប្រភេទហើយធំៗដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ ហើយអ្នកទីមួយនេះគឺជាពូជសត្វពីងពាងយក្សមួយដែលមានឈ្មោះថា” Goliath birdeater”។ ដូចដែលអ្នកប្រហែលជាទាយពីឈ្មោះរបស់វាហើយ វាជាសត្វពីងពាងធំជាងគេបង្អស់ដែលវាអាចស៊ីបក្សីបានយ៉ាងស្រួល។ ជាមួយនឹងប្រវែងរាងកាយរបស់វារហូតដល់ ១៣ សង់ទីម៉ែត្រវាធ្វើឱ្យស្ទើរតែរាល់សត្វពីងពាងផ្សេងទៀតមើលទៅតូច។ សំណាងណាស់ ដែលសត្វនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ វាគ្រាន់តែធ្វើអោយអ្នកសើរស្បែកប៉ុន្មានថហងៃក្រោយពេលប៉ះវាតែប៉ុណ្ណោះ។…

អុញនុ៎ះ! ​វីវរហើយ អាចារ្យធំនគររាជកំពុងជួបរឿងពីរ ផ្ទុះផ្ទួនៗគ្នាក្នុងពេលតែមួយ
សង្គម

អុញនុ៎ះ! ​វីវរហើយ អាចារ្យធំនគររាជកំពុងជួបរឿងពីរ ផ្ទុះផ្ទួនៗគ្នាក្នុងពេលតែមួយ

ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងរិះគន់ដែលអាចារ្យធំនគររាជ បានបង្ហោះសាររិះគន់ទៅលើអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលព្យាយាមសរសេរអក្សរអង់គ្លេសសូរសៀងខ្មែរហើយថែមទាំងប្រើពាក្យធ្ងន់ៗទៅលើមនុស្សមួយចំនួនតូច ដើម្បីអោយស្វាងរលឹក ងាកមក ប្រើប្រាស់អក្សររបស់ជាតិដើម្បីចូលរួមថែរក្សាឲ្យបានគង់វង្ស និងជាគម្រូដល់ក្មេងជំនាន់ក្រោយ។ តែស្រាប់តែមានគណនីហ្វេសបុកមួយឈ្មោះ  Bong Phorn  បានសសេរ Caption និងរូបភាពមួយចំនួនតបទៅកាន់អ្នកស្នេហាវប្បធម៌ អាចារ្យធំថា៖ « 🤭😂🤫នេះជាអក្សរសម្រាប់ឆ្កែសសេរ ព្រោះ ក្នុងវចនានុក្រមសម្តេចសង្ឃ រាជ ជួន-ណាត គ្មាន Dj Ajathom ទេ 🤪(ហើយជំនាន់នឹងក៏គ្មានDJ Dអាចម៌អីដែរ)😂😂ខ្ញុំម្ចាស់ថាតាមអាបងឯងទេ🥴 «។  មិនតែប៉ុណ្ណោះកាលពីម្សិលមិញទៀតសោតក៏បានគណនីហ្វេសបុករបស់យុរជនមួយរូបទៀតឈ្មោះ Oun vansak  បានបង្ហោះសារជូនជំពោះអាចារ្យធំទាក់ទងនឹងជំនួយសប្បុរសធម៌ដែលបានផ្ញើមកពីក្រៅបរទេសអស់រយះពេល ២ ឆ្នាំ…

ប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោ នៃបាតុភូតចម្លែកនៅលើមេឃ ដែលខាងអ្នកវិទ្យាសាស្ត្រក៏បានបកស្រាយថា!
ប្លែកៗ

ប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោ នៃបាតុភូតចម្លែកនៅលើមេឃ ដែលខាងអ្នកវិទ្យាសាស្ត្រក៏បានបកស្រាយថា!

បរទេស៖ នៅវេលាប្រមាណម៉ោង ៦ និង ២០នាទីល្ងាច ថ្ងៃទីនេះ មានការផ្អើលឈូឆរនាំគ្នាថតនៃបាតុភូតចម្លែកមួយ ដែលមានរូបរាងជាដុំមូលពណ៍ស តំរៀបគ្នាជាជួរហោះនៅលើអាកាស ដែលធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាផុសពីបាតុភូតចម្លែកនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត រហូតមានទស្សនៈមួយចំនួនខ្លះយល់ឃើញថា នេះជាថាសហោះ UFO ថែមទៀតផង។ បើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ ” Cambo Space and Science “ ក៏បានសសេររៀបរាប់នូវចម្លើយស្រាយបំភ្លឺយ៉ាងលម្អិតពីបាតុភូតដែលកំពុងកើតមានកាលប៉ុន្មានម៉ោងមុននេះ ថែមទាំងភ្ជាប់បញ្ជាក់ថា ៖ « មានបងប្អូនជាច្រើនឆាតមកសួរ Cambo Space និងខ្លះទៀតចែករំលែករឿងនេះពាសពេញ Facebook អំពីទិដ្ឋភាពដ៏ចម្លែកនេះ ដែលពួកគេអះអាងថា…

ផ្ញើជូនអ្នកគាំទ្រវប្បធម៌ខ្មែរ! អ្នកធ្វើនៅតែធ្វើ​​ អ្នកថាកុំបានតែថា ​កុំភ្លេចគាំទ្រផង ជួបគ្នានៅសៀមរាប ថ្ងៃ ២៨ វិច្ឆិកា ២០១៩ នេះដើម្បីល្ខោនខោលខ្មែរ
ដើរកម្សាន្ត

ផ្ញើជូនអ្នកគាំទ្រវប្បធម៌ខ្មែរ! អ្នកធ្វើនៅតែធ្វើ​​ អ្នកថាកុំបានតែថា ​កុំភ្លេចគាំទ្រផង ជួបគ្នានៅសៀមរាប ថ្ងៃ ២៨ វិច្ឆិកា ២០១៩ នេះដើម្បីល្ខោនខោលខ្មែរ

បើទោះបីជាល្ខោនខោលខ្មែរ ​ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ ដោយអង្គការពិភពលោកយូណេស្កូក៏ដោយក្តី ​តែទំហំនៃការអភិរក្ស ថែរក្សា ​និងគាំទ្រហាក់មានកម្រិតស្តួចស្តើងនៅក្នុងភាពជាក់ស្តែង បើធៀបទៅនឹងសំឡេងគាំទ្រនៅក្នុងរាល់បណ្តាញទំនាក់ទំនងសង្គម។ ដោយយល់ថាសំឡេងអ្នកគាំទ្រថាបានតែថា ​តែការគាំទ្រពិតៗមិនសូវជាមាននោះ ​នៅពេលបច្ចុប្បន្ន  ខ្មែរដែលស្រលាញ់វប្បធម៌ពិត ​រួមទាំងសិល្បករផ្នែកល្ខោនខោលផងនោះ បាននឹងកំពុងតែព្យាយាមផ្សព្វផ្សាយ និងអំពាវនាវទាំងយប់ទាំងថ្ងៃ ​ដើម្បីសុំឱ្យប្រជាជនខ្មែរជួយថែរក្សា ​គាំទ្រ កុំឱ្យចាញ់ប្រទេសជិតខាង ដែលមានល្ខោនស្រដៀងនឹងយើង ​នោះគឺល្ខោនខោន ​ដែលគេកំពុងតែប្រឹងប្រែងថែរក្សា យ៉ាងល្អក្រៃលែងតាមរយៈការដាក់បង្ហាញនូវភាពអស្ចារ្យ និងរាល់ការផ្សព្វផ្សាយនានាយ៉ាងខ្លាំងក្លាទៅដល់ពិភពលោក។ ជាក់ស្តែងថ្មីៗដើម្បីធ្វើការគាំទ្រ និងអបអរសិល្បៈល្ខោនខ្មែរ មានព្រឹត្តិការណ៍មួយដ៏អស្ចារ្យគ្រោងនឹងចាប់ផ្តើមនាពេលឆាប់ៗនេះហើយ ​ពោលគឺដើម្បីល្ខោនខ្មែរយើងតែម្តង ដោយយោងតាមហ្វេសប៊ុក ឯកឧត្តម  ទិត្យ ថាវរិទ្ធ ដែលជាអតីតអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី និងជាអនុរដ្ឋលេខាធិការ នៃក្រសួង…

ត្រៀមៗអ្នកបាត់ដំបង! ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅខេត្តបាត់ដំបង ឆ្នាំ២០២០ ខាងមុខនេះហើយ
ដើរកម្សាន្ត

ត្រៀមៗអ្នកបាត់ដំបង! ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅខេត្តបាត់ដំបង ឆ្នាំ២០២០ ខាងមុខនេះហើយ

បាត់ដំបង៖  ជារៀងរាល់ឆ្នាំបុណ្យទន្លេ តែងតែត្រូវបានប្រារព្ធឡើងទៅតាមខេត្តដែលនៅជាប់តាមដងទន្លេ និងបឹងទន្លេសាប ឆ្លាស់គ្នាជារៀងរាល់ឆ្នាំ ​ដែលបុណ្យទន្លេ​នេះត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្តដែលទទួលបន្ទុករៀបចំកម្មវិធីទាំងនេះ ​ថែមទាំងទទួលបានភាពជោគជ័យ និងគាំទ្រយ៉ាងសម្បើមតាមរយៈការរៀបចំកម្មវិធីនេះ ចំនួន  ៤ដងរួចមកហើយ។ ជាក់ស្តែងសម្រាប់ឆ្នាំ ​២០២០ ​ខាងមុខនេះ បុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្ធធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងខែមីនា ដែលបាត់ដំបងនេះត្រូវបានគេដឹងថាជាខេត្តប្រវត្តិសាស្រ្ត និងសម្បូរទៅដោយសម្បត្តិទេសចរណ៍យ៉ាងច្រើនសម្បើមផងដែរ។ តាមរយៈការរៀបចំបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ ត្រូវបានមហាជនជាច្រើនអបអរសាទរ ​និងរង់ចាំថ្ងៃបុណ្យដ៏ពិសេសនេះនាពេលខាងមុខ ​ព្រោះមិនត្រឹមតែអាចចូលរួមបុណ្យទន្លេដ៏រីករាយ ​ថែមទាំងអាចកម្សាន្តសប្បាយនៅក្នុងខេត្តទេសចរណ៍មួយនេះទៀតផង។ គួរឱ្យដឹងផងដែរថា ការរៀបចំពិធីបុណ្យទន្លេនេះ  មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែវាក៏បានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិផល និងវប្បធម៌របស់ខ្មែរ ​ជាពិសេសគឺសក្តានុពលទេសចរណ៍នៅតាមបណ្តាខេត្តជាប់ទន្លេ ​និងបឹងប្រទេសកម្ពុជាតែម្តង៕

ស្ងាត់ៗ លោក ជា សំណាង រៀបការជាមួយតារាម៉ូឌែលស្រីស្រស់នៅខេត្តកំពត ផ្អើលអ្នកសិល្បៈ
សង្គម

ស្ងាត់ៗ លោក ជា សំណាង រៀបការជាមួយតារាម៉ូឌែលស្រីស្រស់នៅខេត្តកំពត ផ្អើលអ្នកសិល្បៈ

ភ្នំពេញ ៖ ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តខ្មែរប្រាកដជាស្គាល់ហើយ តារាសម្តែងចាស់វស្សាវ័យ ៤៩ឆ្នាំ លោក ជា សំណាង តាមរយៈការសម្តែងក្នុងវិស័យសិល្បៈមិនថា MV ឬ ខ្សែភាពយន្ត​ជាច្រើន ។ ដោយឡែកថ្មីៗនេះ ស្រាប់តែផ្ទុះនូវព័ត៍មានថ្មីមួយនៃការប្រកាសរៀបការរវាង លោក និងតារាម៉ូដែលម៉ូ ម៉ូ មានឈ្មោះពិត ” ទេព ពិសិដ្ឋរាសី ” ដោយពិធីមង្គលការអ្នកទាំងពីរបានកំណត់មង្គលការអ្នកទាំងពីរនៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ នៅឯស្រុក ឈូក ខេត្តកំពត ដែលអ្នកទាំងពីរប្រារព្ធដោយទទួលភ្ញៀវត្រឹមតែ…

អ្នកអត់គូប្រញាប់រកគូឱ្យហើយទៅកុំអោយរងាទាន់!  ព្រោះក្រសួងធនធានទឹក និងឧតុនិយមប្រកាសសីតុណ្ហភាពកម្ពុជានឹងចុះត្រជាក់ហើយ
សង្គម

អ្នកអត់គូប្រញាប់រកគូឱ្យហើយទៅកុំអោយរងាទាន់!  ព្រោះក្រសួងធនធានទឹក និងឧតុនិយមប្រកាសសីតុណ្ហភាពកម្ពុជានឹងចុះត្រជាក់ហើយ

ភ្នំពេញ៖ សូមជម្រាបថា ចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសកម្ពុជាយើង នឹងត្រូវទទួលរងសម្ពាធសីតុណ្ហភាពចុះត្រជាក់ពី២១-២៣អង្សាសេ។ យោងតាមគេហទំព័រហ្វេកបុកផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីស្ថានភាពអាកាសធាតុ ដូចខាងក្រោមថា៖ « តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទី១ បណ្ដាខេត្ដនៅតំបន់វាលទំនាបភាគកណ្ដាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន និងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ សីតុណ្ហភាពអប្បបរមា…

អតីតយុទ្ធជនពិការម្នាក់ ធ្លាក់ខ្លួនឈឺធ្ងន់មានប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស ទៅមន្ទីរពេទ្យតែបែរជាត្រូវគ្រូពេទ្យទុកចោលទៅវិញ
សង្គម

អតីតយុទ្ធជនពិការម្នាក់ ធ្លាក់ខ្លួនឈឺធ្ងន់មានប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស ទៅមន្ទីរពេទ្យតែបែរជាត្រូវគ្រូពេទ្យទុកចោលទៅវិញ

បាត់ដំបង៖ ថ្មីៗនេះផ្ទុះរឿងភ្ញាក់ផ្អើលមួយ  ដោយកូនប្រុសម្នាក់បាននាំឳពុករបស់ខ្លួនដែលកំពុងមានជំងឺលើសឈាមឈឺធ្ងន់ទៅមន្ទីរពេទ្យ ដោយភ្ជាប់មានប័ណ្ណក្រីក្រសម្រាប់ព្យាបាលជម្ងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យធំនៅខេត្តបាត់ដំបង តែបែរជាត្រូវដេករង់ចាំគ្រូពេទ្យមកពិនិត្យ យូរពេក រហូតដល់ឳពុកទ្រាំមិនបាន ទើបកូនគាត់សម្រេចចិត្តដឹកគាត់ទៅរកមន្ទីរពេទ្យពេទ្យឯកជនវិញ ។ នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vathanak Dep បានធ្វើការផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថា ៖ « នៅវេលាម៉ោង 10:30នាទីយប់ថ្ងៃទី 13 វិចិ្ឆកា 2019 លោកប៉ារបស់ខ្ញុំ(ដិប វឌ្ឍន:) បានចូលពេទ្យដេីម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)។ គាត់មានជំងឺលេីសឈាមធ្ងន់ធ្ងរដែលត្រូវសង្រ្គោះបន្ទាន់តែមិននឹកស្មានសោះថាត្រូវរង់ចាំអស់រយ:ពេលយ៉ាងយូរហូតមិនអាចទ្រាំបាន ក៏សម្រេចចិត្តដឹកលោកប៉ាខ្ញុំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន(យី គក់) ក្រុងបាត់ដំបងវិញ ទោះជាលោកប៉ាខ្ញុំជាអតីតយុទ្ធជនពិការមានប័ណ្ណក្រីក្រកម្រិតក្រ១និងប័ណ្ណបសសក៏ដោយ»។ ទោះជាយ់ាងណា ​យើងមិនដឹងថារឿងរ៉ាវបន្តនឹងទោជាយ៉ាងណាទេ ​យើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹងជាបន្តបន្ទាប់នៅពេលក្រោយ…