
ទឺកធ្លាក់ អេនជេលីណាជូលី សំឡូតចាស់ ស្រស់ស្អាតត្រជាក់ស្រស់ស្រាយខ្លាំង តែមិនសូវមានអ្នកទៅលេងដល់
បាត់ដំបង៖ មនុស្សស្ទើរតែពាសពេញពិភពលោកបានដឹងរួចមកហើយថា តារាសម្តែងស្រីលំដាប់ហូលីវូត អ្នកនាង អេនជីលីណាចូលី ស្រលាញ់ប្រទេសកម្ពុជាយើងខ្លាំងណាស់ តាមរយៈការងារសប្បុរសធម៌ជួយសង្គមខ្មែរជាច្រើន យកកូនខ្មែរទៅចិញ្ចឹម ថែមទាំងបានចូលសញ្ជាតិខ្មែរយើងទៀតផង។ ហេតុតែស្រលាញ់ប្រទេសកម្ពុជាបែបនេះ អ្នកនាង អេនជីលីណាចូលី ថែមទាំងមានដីជាច្រើនកន្លែងនៅក្នុងស្រុកខ្មែរយើងផងដែរ ដោយភាគច្រើនដីទាំងនោះជាកន្លែងដាច់ស្រយាលសម្បូរព្រៃឈើ ធនធានធម្មជាតិ ព្រោះតែការទិញដីរក្សាទុកនេះគឺស្ថិតនៅក្នុងចំណែកមួយជួយថែរក្សាព្រៃឈើខ្មែរផងដែរ។ តែកាន់តែភ្ញាក់ផ្អើល និងមិនសូវមានអ្នកដឹងនោះ ដីមួយកន្លែងរបស់អ្នកនាង អេនជីលីណាចូលី ដែលស្ថិតនៅក្នុងស្រុកសំឡូតចាស់ ខេត្តបាត់ដំបង ក្រៅពីមានធម្មជាតិព្រៃឈើខៀវស្រងាត់ នៅក្នុងនោះក៏មានទឹកជ្រោះដ៏ស្រស់ស្អាតលាក់បំពួនផងដែរ គ្រាន់តែឃើញក៏ស្រស់ស្រាយ។ តាមរយៈគណនីហ្វេសប៊ុក Piak Lim ដែលបានចុះទៅផ្តិតរូបភាព និងទៅលេងផ្ទាល់ បានសរសេររៀបរាប់ថា៖ « ទឺកធ្លាក់ អេនជេលីណាជូលី ~…




















