Mythical Bird

និយមន័យដ៏ទូលំទូលាយរបស់ពាក្យ ​« ​Copywriter»  ដែលអ្នកនិពន្ធ ​និងមហាជនភាគច្រើនមានការភាន់ច្រលំ
សង្គម

និយមន័យដ៏ទូលំទូលាយរបស់ពាក្យ ​« ​Copywriter» ដែលអ្នកនិពន្ធ ​និងមហាជនភាគច្រើនមានការភាន់ច្រលំ

#  តើអ្វីជា ​Copywriter? ពាក្យ Copy នៅទីនេះ មិនមែនមានន័យថា ចម្លង នោះទេ តែមានន័យថា ពាក្យ ឃ្លា ល្បះ សំណេរអត្ថបទ ខ្លឹមសារ ឬសំណៅដើមរបស់អ្នកនិពន្ធ។ ដូច្នេះ Copywriter និយាយឲ្យខ្លីងាយយល់ គឺអ្នកសរសេរអត្ថបទនោះឯង។ តែ Copywriter សម្រាប់ក្រុមហ៊ុន Agency ឬធុរកិច្ចពាណិជ្ជកម្ម អត្ថបទសំខាន់ដែលត្រូវសរសេរ គឺអត្ថបទផ្សាយពាណិជ្ជកម្ម (PR)។ ហេតុនេះ ចៀសមិនផុត ពាក្យ Copywriter…

ព្រះនាងតូច  នរោត្តម ​ជេនណា ​និងលោក ​បូទី  Cover  បទចម្រៀងប្រពៃណីបុណ្យភ្ជុំ ​«ជំនោរដើមខែ » រួមគ្នាឡើងពិរោះរណ្តំ (មានវីដេអូ)
សង្គម

ព្រះនាងតូច នរោត្តម ​ជេនណា ​និងលោក ​បូទី Cover បទចម្រៀងប្រពៃណីបុណ្យភ្ជុំ ​«ជំនោរដើមខែ » រួមគ្នាឡើងពិរោះរណ្តំ (មានវីដេអូ)

ភ្នំពេញ៖ ជារឿយៗ ​ព្រះនាងតូច  នរោត្តម  ជេនណា ​តែងតែបញ្ចេញបទចម្រៀងទាំង ​Cover  និង ​Original  Song  ជាបន្តបន្ទាប់ស្តាប់ហើយឡើងពិរោះជាប់ចិត្ត  ធ្វើឱ្យអ្នកគាំទ្រភាគច្រើនសុទ្ធតែស្រលាញ់ចូលចិត្តគាំទ្រ ​ព្រះនាងតូចជាខ្លាំង។ ជាក់ស្តែង  ពេលនេះ ​ព្រះនាងតូច ​ជេនណា  ដែលសម្បូរទៅដោយទេពកោសល្យសិល្បៈពេញខ្លួន ​ទ្រង់បានចេញបទចម្រៀង ​Cover  ជាថ្មីម្តងទៀតហើយ  ដោយម្តងនេះជាបទចម្រៀងប្រពៃណីសម្រាប់បុណ្យភ្ជុំបិណ្ឌខ្មែរតែម្តង ​មានចំណងជើងថា ​«ជំនោរដើមខែ ​» ដែលច្រៀងជាមួយអ្នកចម្រៀងសំឡេងផ្អែមលោក ​បូទី  ផងដែរ។ បទចម្រៀងមួយបទនេះ ​ព្រះនាងតូច ​ជេនណា  និងលោកបូទី…

ប្លង់ថតរូបស្អាតៗលើវិថី Street Art ​ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង ​នៅក្រុងបាត់ដំបង
ដើរកម្សាន្ត

ប្លង់ថតរូបស្អាតៗលើវិថី Street Art ​ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង ​នៅក្រុងបាត់ដំបង

បាត់ដំបង៖  ជាការពិតណាស់ ការទៅលេងខេត្តបាត់ដំបង ​លោកអ្នកប្រហែលជាមានកន្លែងកម្សាន្តជាច្រើនដែលត្រូវដើរលេង ​ជាពិសេសគឺកន្លែងបែបធម្មជាតិដូចជាដើរលេងភ្នំ  កន្លែងប្រវត្តិសាស្រ្ត ​និងទីកន្លែងសួនធម្មជាតិជាដើម។ ជាក់ស្តែង ​បាត់ដំបងមិនត្រឹមតែមានកន្លែងស្អាតៗឱ្យលោកអ្នកថតរូបលេងនៅតាមរមណីយដ្ឋានានានោះទេ ​ត្រឹមតែលោកអ្នកដើរលេងនៅក្នុងក្រុងបាត់ដំបង ​ក៏មានកន្លែងកម្សាន្តឱ្យថតរូបលេងរាប់មិនអស់ដែរនោះគឺតាមផ្លូវ។ ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំកន្លែងថតរូបស្អាតៗដែលដកស្រង់ចេញពីគណនីហ្វេសប៊ុកផេក Just Travelous  ដោយ Artist by Phare Ponleu Selpak ដូចខាងក្រោមនេះ៖  រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក Credit photo : Sethy tom & Bongsomlanhmab Model :…

ផ្ទះវីឡាសម្រាកលំហែកាយ ក្បែរព្រែកកំពត  ពិសេសសម្រាប់ការស្នាក់នៅជាក្រុម  អស់ម្នាក់តែជាង ​១០ដុល្លារក្នុងមួយយប់!
ដើរកម្សាន្ត

ផ្ទះវីឡាសម្រាកលំហែកាយ ក្បែរព្រែកកំពត ពិសេសសម្រាប់ការស្នាក់នៅជាក្រុម អស់ម្នាក់តែជាង ​១០ដុល្លារក្នុងមួយយប់!

កំពត៖ ​កំពតគឺជាទីកន្លែងសម្រាកលំហែរកាយដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន  នោះក៏ដោយសារតែរយៈចម្ងាយ ​មិនឆ្ងាយខ្លាំងពីភ្នំពេញ ​មានទីកន្លែងកម្សាន្តជាច្រើនកន្លែងមិនចេះខ្វះ ​ថែមទាំងមានរីហ្សត  និងផ្ទះស្នាក់នៅស្រស់ស្អាតក្នុងតម្លៃសមរម្យផងដែរ។ ថ្ងៃនេះ  « ក្នុងស្រុក​​» ​សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយទៀតហើយ ​ដែលកំពុងតែល្បីពេញបណ្តាញសង្គមតាមរយៈការស៊ែរតៗគ្នា ​ថាពិតជាស្រស់ស្អាតប្លែកជាលក្ខណៈការស្នាក់នៅក្នុងវីឡាក្បែរមាត់ព្រែកតែម្តង។ ផ្ទះសម្រាប់ជួលកំពុងតែល្បីនេះ ជាផ្ទះលំហែរដែលមានទីតាំងជាប់ព្រែក ក្នុងក្រុងកំពត តែម្តង  នៅក្នុងនោះមាន២បន្ទប់ ដែលអាចស្នាក់នៅសម្រាប់មនុស្សចាប់ពី ៨ទៅ១០នាក់ ថែមទាំងមានសម្ភារ:គ្រប់គ្រាន់ក្នុងការប្រើប្រាស់ទំនើបៗមិនចាញ់សណ្ឋាគារ ​ឬរីហ្សតនានានោះឡើយ។ ​ឯតម្លៃនៅក្នុងការស្នាក់នៅ​ ត្រឹមតែ ១២០ USD ក្នុងមួយយប់តែប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ធ្វើការកក់ទុក សម្រាប់ស្នាក់នៅជួបជុំមិត្តភក្តិ ​ក្រុមគ្រួសារ ​អាចទំនាក់ទំនងតាមរយៈ ទូរស័ព្ទ …

វិស័យអចលទ្រព្យទិញជួលលក់ដូរដី និងផ្ទះសម្បែងកាន់តែរីកចម្រើន ​តែគួរស្វែងរកក្រុមហ៊ុនអចលនទ្រព្យ ជាជាងការដាក់លក់ដោយខ្លួនឯងដោយសារហេតុផលទាំងនេះ!
សង្គម

វិស័យអចលទ្រព្យទិញជួលលក់ដូរដី និងផ្ទះសម្បែងកាន់តែរីកចម្រើន ​តែគួរស្វែងរកក្រុមហ៊ុនអចលនទ្រព្យ ជាជាងការដាក់លក់ដោយខ្លួនឯងដោយសារហេតុផលទាំងនេះ!

ជាការពិតណាស់ ​សព្វថ្ងៃនេះវិស័យជួញដូរអចលទ្រព្យដូចជាដីធ្លី  និងផ្ទះសម្បែងជាដើមកំពុងតែរីកដុះដាលដូចផ្សិត  ដោយមនុស្សភាគច្រើនតែងតែទទួលបានប្រាក់ចំណេញយ៉ាងក្រាស់ក្រាសលនៅក្នុងការទីញដូរនេះ។ នៅក្នុងនោះដែរ ការទិញលក់ដូរដោយខ្លួនឯង  លោកអ្នកប្រហែលជាគិតថាវាងាយស្រួល និងទទួលបានប្រាក់ចំណេញច្រើន តែដោយសារតែវិស័យមួយនេះកាន់តែរីកដុះដាលអ្នកដែលធ្វើអាជីវកម្មផ្នែកនេះក៏ច្រើន​ ការទិញលក់ដោយខ្លួនឯងអាចជារឿងមួយដ៏លំបាក  ថែមទាំងអាចជួបនឹងអំពើបោកប្រាស់ជាដើម  ហេតុនេះហើយការស្វែងរកក្រុមហ៊ុនអចលទ្រព្យសម្រាប់ជួយលោកអ្នកក្នុងការទិញលក់ជារឿងដ៏ល្អបំផុតនាពេលបច្ចប្បន្ន។ ហើយទាំងនេះជាកត្តាធំៗ ​៤នៃការប្រើ​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ ៖ ១. ងាយស្រួលរកអតិថិជន ៖ គ្រប់ភ្នាក់ងារ​អចលនទ្រព្យ​សុទ្ធតែមានបទពិសោធន៍ច្រើន ក្នុងការទិញលក់ ថែមទាំងជួបជាមួយអតិថិជន ដូច្នេះហើយក្រុមហ៊ុនអចលទ្រព្យមាននូវបណ្ដាញអ្នកទិញអ្នកលក់ អតិថិជនធំៗ ដ៏ច្រើនក្នុងដៃដែលគួរជាទីទុកចិត្ត ​ធ្វើឱ្យការទិញលក់របស់អ្នកកាន់តែលឿន ​និងឆាប់រហ័សដោយមិនបាច់បារម្ភពីការឆរបោក។ ២. មានជំនាញ និងបទពិសោធន៍ខ្ពស់៖ ភ្នាក់ងារក្រុមហ៊ុន​អចលនទ្រព្យម្នាក់ៗ ​សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល និងមានជំនាញខ្ពស់…

ចុមមិនមែនលំៗទេណា! ​គេថាអ្នកមាឌធំហើយធាត់ ​ចិត្តល្អជាងអ្នកស្គមៗ រាប់អានទៅមិនខុសទេ
សង្គម

ចុមមិនមែនលំៗទេណា! ​គេថាអ្នកមាឌធំហើយធាត់ ​ចិត្តល្អជាងអ្នកស្គមៗ រាប់អានទៅមិនខុសទេ

មនុស្សជាច្រើនប្រហែលជាសម្លឹងទៅកាន់មនុស្សដែលមានរាងកាយស្គមស្លីមច្រើនជាងមនុស្សដែលធាត់ធំមានសាច់ម៉ាប់ៗហើយ ​ព្រោះតែអ្នកស្គមមើលទៅស្រស់ស្អាត គួរឱ្យចង់គយគន់ជាង ​ហើយកត្តាមួយនេះហើយដែលមនុស្សគ្រប់គ្នាក្នងសង្គមមិនសូវជាឱ្យតម្លៃ ​ឬមើលងាយអ្នកធាត់ៗជាដើម។ ជាក់ស្តែងប្រសិនជាក្រឡេកទៅមើលភាពរីករាយ ​និងទឹកចិត្តរបស់អ្នកធាត់ ​អ្នកវិទ្យាសាស្រ្តបានរកឃើញថា  អ្នកដែលធាត់ៗបែរជាមនុស្សដែលមានចិត្តល្អខ្លាំងជាងអ្នកស្គម ​ហើយនិងជាមនុស្សសប្បាយៗរីករាយពីក្នុងខ្លួនជាងមនុស្សធម្មតាទៅវិញ។ តាមរយៈការធ្វើពិសោធន៍របស់អាល្លឺម៉ង់បានរកឃើញថា ​អ្នកដែលធាត់ពិតជាមានចិត្តល្អ ​និងចិត្តទូលាយពិតមែនតាមការពិសោធន៍មនុស្សស្គម ២០នាក់ និងមនុស្សធាត់២០នាក់ឱ្យធ្វើការលេងហ្គេមមួយនោះគឺការចែករំលែកលុយរបស់គេជាការដាក់ទានទៅមនុស្សដទៃ ​(អ្នកអត់ឃ្លាន  អ្នកសុំទាន​​ឬជនអនាថា) ​បន្ទាប់មកគេរកឃើញថា ​អ្នកដែលស្គមបែរជាមានចិត្តកំណាញ់  និងដាក់ទានទៅឱ្យមនុស្សផ្សេងតិចជាងអ្នកធាត់ៗដល់ទៅ  ១៦ភាគរយ។ ភ័ស្តុតាង ​និងអំណះអំណាងជាច្រើនទៀតក៏បានបញ្ជាក់ផងដែរថា ​មនុស្សធាត់ៗពិតជាមានចិត្តទូលាយ ​និងចិត្តល្អជាងអ្នកស្គមៗប្រាកដមែនដោយសារតែ៖ -កត្តាការរស់នៅ ​និងសេដ្ឋកិច្ចរបស់អ្នកធាត់ៗល្អ ​នោះហើយជាហេតុធ្វើឱ្យគេចាយវាយមិនសូវចេះរិះខាំប៉ុន្មាននោះទេ  ដូច្នេះពួកគេនឹងទទួលទានអាហារដែលគេចង់ទទួលទាន ​ចាយវាយលើអ្វីដែលពួកគេចង់បានដោយមិនស្តាយប៉ុន្មានឡើយហើយ ​ហើយកត្តាសេដ្ឋកិច្ចនេះហើយជាហេតុធ្វើឱ្យគេធាត់ និងមានសាច់ជាងមនុស្សធម្មតា …

ផ្ទុះការគាំទ្រតៗគ្នា  ក្រោយឃើញលោកជំទាវភរិយាអភិបាលខេត្តសៀមរាបប្រើតែកំបូបកំប្លោកខ្មែរ ពេលនេះអាចរកបានច្រើនម៉ូតក្នុងហាងមួយនេះ!
ដើរកម្សាន្ត

ផ្ទុះការគាំទ្រតៗគ្នា ក្រោយឃើញលោកជំទាវភរិយាអភិបាលខេត្តសៀមរាបប្រើតែកំបូបកំប្លោកខ្មែរ ពេលនេះអាចរកបានច្រើនម៉ូតក្នុងហាងមួយនេះ!

មួយរយៈកន្លងនេះយើងពិតជាបានដឹងហើយថា លោកជំទាវ​ជា​ភរិយា​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប គឺជា​ស្ត្រី​ម្នាក់​បាន​ចូលរួម​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ដោយ​ការប្រើ​កាបូប​ច្នៃ​ពី​កំប្លោក​ច្រើនជាង​ប្រើ​កាបូប​ដែលមាន​ម៉ាក​ល្បីៗ រហូតធ្វើឱ្យផ្ទុះការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយការសរសើរ និងបានបង្ហាញថាកាបូបខ្មែរយើងក៏មានភាពស្រស់ស្អាតដែរ ​ពេលនេះនារីៗជាច្រើនបាននាំគ្នាងាកមកគាំទ្រ ​និងប្រើប្រាស់កាបូបកំប្លោកតាមលោកជំទាវដែរ ​រហូតធ្វើការស្វែងរកហាងលក់កាបូបធ្វើពីកំប្លោកផងដែរ។ ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក  » ​សូមណែនាំហាងលក់កាបូបកំប្លោកមួយកន្លែងនៅខេត្តសៀមរាប  ដែលជាហាងដែលលោកជំទាវជាវកាបូបជាប្រចាំនោះគឺហាង « បាលិលេយ្យ »។ ហាង « បាលិលេយ្យ » មានកាបូបធ្វើពីកំប្លោកជាច្រើនម៉ូតជាច្រើនម៉ាកឱ្យជ្រើសរើសដែលជាផលិតផលធ្វើពីដៃកូនខ្មែរសុទ្ធសាធ ​ជាពិសេសមានកាបូបគញរប់ប្រភេទសម្រាប់តម្រូវចូលរួមកម្មវិធីតូចធំផងដែរ។ នៅក្នុងនោះហាងមួយនេះក៏អាចបញ្ជាកំម៉ុងម៉ូត ​និងធ្វើការដឹកជញ្ជូនទៅដល់ទីតាំងផ្ទាល់ទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍លើកាបូបកំប្លោកខ្មែរយើង ​លោកអ្នកអាចទាក់ទង ហាង « បាលិលេយ្យ »  បានតាមរយៈលេខទូរស័ព្ទ 097 83 12345 ឬចូលទៅកាន់ហ្វេសប៊ុកផេក « បាលិលេយ្យ…

«ខែឆ្នាំមិនត្រូវគ្នា » ដែលកំពុងតែល្បីថាពិរោះមានន័យ និងចាក់ដោតត្រូវរឿងពិតខ្លាំង ការពិតម្ចាស់បទមានប្រវត្តិជីវិតតស៊ូដល់ថ្នាក់នេះសោះ! (មានវីដេអូ)
សង្គម

«ខែឆ្នាំមិនត្រូវគ្នា » ដែលកំពុងតែល្បីថាពិរោះមានន័យ និងចាក់ដោតត្រូវរឿងពិតខ្លាំង ការពិតម្ចាស់បទមានប្រវត្តិជីវិតតស៊ូដល់ថ្នាក់នេះសោះ! (មានវីដេអូ)

ប៉ោយប៉ែត៖  ថ្មីៗនេះ បទចម្រៀងមួយបទមានចំណងជើងថា «ខែឆ្នាំមិនត្រូវគ្នា » កំពុងតែត្រូវបានល្បីសុះសាយពេញបណ្តាញសង្គម ថាពិតជាពិរោះ និងមានអត្ថន័យចាក់ដោតដូចស្នេហារបស់មនុស្សមួយចំនួនដែលមានរឿងស្រដៀងគ្នា។ បទចម្រៀងនេះ ត្រូវបានបង្ហោះដោយអូន BoT  ដែលជាអ្នកចម្រៀង Original Song ម្នាក់ដែលកំពុងតែមានឈ្មោះល្បី រហូតគេបានដាក់សង្ស័យថា តើជាបទថ្មីរបស់ប្អូន Bot ឬ? តែបើតាមការស្តាប់សំឡេងគឺមិនមែនជាសំលេងរបស់ប្អូន Bot ឡើយ តើម្ចាស់បទជាអ្នកណា? ជាការពិតណាស់ តាមរយៈការផ្តល់បទសម្ភាស តាមរយៈបណ្តាញទំនាក់ទំនងសង្គមជាមួយម្ចាស់បទ «ខែឆ្នាំមិនត្រូវគ្នា » ដោយផ្ទាល់ ម្ចាស់បទដែលជាអ្នកនិពន្ធ និងច្រៀងបទនេះ បានប្រាប់មកខាង…

ប្លែកទៀតហើយ! តោះ ណាត់គ្នាទៅសាកពងមាន់អាំងឆ្នាំងដីរសជាតិពិសេសម្តងមើល៍ តិចញ៉ាម
តោះញ៉ាំ

ប្លែកទៀតហើយ! តោះ ណាត់គ្នាទៅសាកពងមាន់អាំងឆ្នាំងដីរសជាតិពិសេសម្តងមើល៍ តិចញ៉ាម

ភ្នំពេញ៖ អាហារបែប Street Food ពិតជាមានការពេញនិយមណាស់ នៅក្នុងការទទួលទានជុំគ្នានាពេលល្ងាចៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់ និងមានតម្លៃថោកសមរម្យផងដែរ។ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំកន្លែងទទួលទានថ្មីមានឈ្មោះថា « ពងមាន់អាំងឆ្នាំងដី» ដែលមានអាហារបែបតាមផ្លូវឆ្ងាញ់ៗ ដោយមុខម្ហូបសំខាន់គឺពងមាន់អាំងឆ្នាំងដីរសជាតិពិសេស ក្តៅៗឈ្ងុយៗចេញពីក្នុងក្អមតែម្តង រួមទាំងមានអាហារផ្សេងៗដូចជាសាច់គោអាំង នំប៉័ងប័រ ប្រហិត ពងទាកូន និងអាហារមួយចំនួនជាច្រើនទៀត។ លោកអ្នកអាចរក « ពងមាន់អាំងឆ្នាំងដី» បានតាមរយៈទីតាំងស្ថិតនៅកែងផ្លូវ ៣១០ ជាប់ស្តុបទួនហ្វា ឬ (ស្តុបទួលស្វាយព្រៃ) ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ‭098…

ជួយគាំទ្រស្នាដៃផលិតផលខ្មែរផង! សិប្បកម្មភ្ញីទេសដាប់ប្រាក់ និងស្ពាន់  នៅតែឈរជើងយ៉ាងរឹងមាំទោះបីជាខ្វះការគាំទ្រ
ដើរកម្សាន្ត

ជួយគាំទ្រស្នាដៃផលិតផលខ្មែរផង! សិប្បកម្មភ្ញីទេសដាប់ប្រាក់ និងស្ពាន់ នៅតែឈរជើងយ៉ាងរឹងមាំទោះបីជាខ្វះការគាំទ្រ

កណ្តាល៖ ជាការពិតណាស់ ​ខ្មែរយើងមានស្នាដៃក្បាច់ចម្លាក់យ៉ាងល្អប្រណីតជាច្រើនប្រភេទប្រកបដោយសា្នដៃខ្ពស់ ​ជាពិសេសគឺភ័ស្តុតាងលើប្រាង្គប្រាសាទនានាតែម្តង។ ក្នុងចំណោមចម្លាក់ជាច្រើនប្រភេទ សិប្បកម្ម​ជាងទង​​​ចម្លាក់ខ្មែរធ្វើពី​ស្ពាន់ ប្រាក់ និងទង់ដែង ទាំង​នេះ ​មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋានណាស់ ដោយ​គេ​ឃើញ​​មានដូចជា​​ចម្លាក់​ផ្តិត ក្អម ឆ័ត្រ​រួត តុម្ភកំបោរ​ ប្រអប់ស្លា ប្រអប់​ក្រដាសជូត​មាត់ ប៉ាន់​តែ ចានស្រាក រូប​ផ្លែ​ល្ពៅ​ និង​រូប​សត្វ​នានា​​ផង​ដែរ ។ នៅក្នុងចំណោមសិប្បកម្មមួយនេះ  គេបានរកឃើញថានៅសល់តែ សិប្បកម្មភ្ញីទេសមួយគ្រួសារតែប៉ុណ្ណោះ ដែលមានការដាប់ឆ្លាក់ក្បាច់ទៅ​​គ្រឿង​​ប្រដាប់​ប្រើ​​​​ប្រាស់​​នានាលើស្ពាន់ ​និងប្រាក់  ថែមទាំងនៅ​តែ​អាច​រក្សា​បាន​គុណ​ភាព និង​ទឹក​ដៃ​ដ៏​ប្រណិតរបស់​​​ខ្លួន​បានយ៉ាងល្អ ​បើទោះបីជាមុខរបរនេះមានការថយចុះដោយខ្វះគាំទ្រយ៉ាងណាក្តី។ ដូច្នេះក្នុងនាមជាកូនខ្មែរ ​កុំភ្លេចជួយគាំទ្រស្នាដៃខ្មែរផង ​ដោយការជួយចែករំឡែកព័ត៌មាន…

ទៅលេងបាត់ដំបង  កុំរំលង ការជិះឡូរីកម្សាន្តក្បែរជើងភ្នំបាណន់ឱ្យសោះ! ដឹងតែសប្បាយអស់ទាស់ហ្មង
ដើរកម្សាន្ត

ទៅលេងបាត់ដំបង កុំរំលង ការជិះឡូរីកម្សាន្តក្បែរជើងភ្នំបាណន់ឱ្យសោះ! ដឹងតែសប្បាយអស់ទាស់ហ្មង

បាត់ដំបង៖ ដូចដែលយើងបានដឹងរួចហើយថា ​ខេត្តបាត់ដំបងសម្បូរទៅដោយកន្លែងកម្សាន្តច្រើនកន្លែងរាប់មិនអស់ ហើយសុទ្ធតែសប្បាយៗផងដែរ។ តែកន្លែងកម្សាន្តដែលមិនអាចខ្វះបានរាល់ពេលទៅលេងខេត្តបាត់ដំបងនោះ គឺការ ​ជិះឡូរី លើផ្លូវរថភ្លើងគយគន់ទេសភាពតាមដងផ្លូវ។ ​ដែលការជិះឡូរីនេះ ​ទទួលបានការពេញនិយមមែនទែនពីសំណាក់ភ្ញៀវជាតិ ​និងអន្តរជាតិមកកម្សាន្តមិនដែលដាច់នោះទេ ​សូម្បីតែប្រជាជននៅក្នុងខេត្តបាត់ដំបងក៏ប្រកបរបរបើកឡូរីដឹកភ្ញៀវកម្សាន្តក៏កាប់កបគ្រប់គ្នាដែរ។ អ្វីដែលពិសេស ​មានឡូរីមួយកន្លែងរឹតតែពិសេសទៀត ​នោះគឺឡូរី ​ក្បែរជើងភ្នំបាណន់ ​ដែលកន្លែងនេះហាក់មានភាពទំនើប​ និងពិសេសជាងឡូរីដទៃទៀត ដោយសារតែឡូរីមានការកែច្នៃពិសេសស្អាតជាងមុន ឯផ្លូវធ្វើដំណើរចេញមកក៏មានការដាំលំអផ្កា ​និងរៀបចំសួនស្រស់ស្អាតប្លែក ​ហើយផ្លូវធ្វើដំណើរពោរពេញទៅដោយធម្មជាតិស្រស់បំព្រងគួរជាទីគយគន់ ​ដូចជាអាចទស្សនាព្រៃព្រឹក្សា ​និងទេសភាពភ្នំតូចធំយ៉ាងសប្បាយអារម្មណ៍ទៀតផង។ គួរឱ្យដឹងផងដែរថា ​ផ្លូវឡូរីថ្មីនេះមានទីតាំង ជាប់ជើង​ភ្នំបាណន់ ស្ថិតក្នុង​ស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្លូវនេះមានរយៈចម្ងាយជាង ​១៦គីឡូម៉ែត្រ ​និងអាចជិះកម្សាន្តបានរយៈពេល ​៣០នាទី…

ភ្ញាក់ព្រើត!!!!ស្រុកខ្មែរស្អាតម៉េះមើលតែទេសភាពបឹងកញ្ឆែតថតដោយជាងថតរូបអាជីពពីលើអាកាសបឹងទំពុនសោះឡើងប្លែក! (មានវីដេអូ)
សង្គម

ភ្ញាក់ព្រើត!!!!ស្រុកខ្មែរស្អាតម៉េះមើលតែទេសភាពបឹងកញ្ឆែតថតដោយជាងថតរូបអាជីពពីលើអាកាសបឹងទំពុនសោះឡើងប្លែក! (មានវីដេអូ)

ភ្នំពេញ៖ ​ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល  និងមិនសូវជាមានអ្នកដឹងប៉ុន្មានដឹងនោះទេថា  នៅកណ្តាលក្រុងភ្នំពេញយើងនេះបែរជាមានបឹងកញ្ឆែតដ៏ធំមួយ មានទីតាំងនៅតំបន់បឹងទំពុនដែលមានទេសភាពស្រស់ស្អាតទៅវិញ។ រូបភាពថតតាមរយៈការបង្ហោះត្រូនប្រមាណជាជាង ​២០សន្លឹក ​ត្រូវបានបង្ហោះដោយអ្នកថតរូបជំនាញអាជីពមានគណនីហ្វេសប៊ុក CHHOY Theara បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើលនូវទេសភាពបឹងកញ្ឆែតទាំងនេះ  ថាពិតជាមានស្រស់ស្អាតប្លែកមែនទែននឹកស្មានមិនដល់។ ​ ដោយបឹងនេះត្រូវបានគេដឹងថា ​ជាទីកន្លែងដែលប្រជាជននៅតំបន់នោះធ្វើការដាំបន្លែកញ្ឆែតសម្រាប់ប្រកបចិញ្ចឹមជីវិត។ គួរឱ្យដឹងផងដែរថា បឹងកញ្ឆែតមួយនេះមានទីតាំងនៅតំបន់បឹងទំពុន នៅ​ជាយ​រាជធានី​ភ្នំពេញ​ភាគ​ខាងត្បូង​អមសងខាង​ផ្លូវ​៦០ម៉ែត្រ​ ដោយនៅលើ​ផ្ទៃបឹង​ដ៏ធំល្វឹង​ល្វើយ​ កសិករ​ជា​ច្រើន​គ្រួសារ​បាន​ជួល​ផ្ទៃ​បឹងនោះ​ដើម្បី​ដាំ​កញ្ឆែត​ដើម្បី​លក់​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក ហើយបើទោះបីជារបរ​​​ដាំកញ្ឆែតមានការលំបាក​បន្តិច​មែន តែវាបានជួយសម្រួលដល់ជីវភាពកសិករនៅម្តុំនេះបានមួយកំរិតផងដែរ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក CHHOY THEARA សូមទស្សនាវីដេអូ និងរូបភាពបឹងកញ្ឆែតខាងក្រោមនេះ៖ 1 2 3 4 5 6…

គួរឱ្យសរសើរ! ហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅខេត្តសៀមរាប ​មានចែកជូននំបុ័ងមនុស្សធម៌ ស្វាគមន៍បងប្អូនដែលក្រីក្រ ខ្វះខាតជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ!
ដើរកម្សាន្ត

គួរឱ្យសរសើរ! ហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅខេត្តសៀមរាប ​មានចែកជូននំបុ័ងមនុស្សធម៌ ស្វាគមន៍បងប្អូនដែលក្រីក្រ ខ្វះខាតជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ!

សៀមរាប៖ ​ជារឿងគួរឱ្យកោតសរសើរ ​និងយកតម្រាប់តាម ​ដែល  ហាងស្លាបមាន់ក្រឡុកមួយកន្លែងនៅទីក្រុងសៀមរាប ​មិនត្រឹមតែបើកទ្វារធ្វើអាជីវកម្មដើម្បីរកស៊ីចិញ្ចឹមជីវិតទេ  តែម្ចាស់ហាងបែរជាមានទឹកចិត្តគួរឱ្យស្ញប់ស្ញែងតាមរយៈការចែកជូននំប៉័ងមនុស្សធម៌ជូនជនអត់ឃ្លានជារៀងរាល់ថ្ងៃទៅវិញ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea  Arivuth  បានសរសេររៀបរាបថា៖ « មិនមែនផ្សព្វផ្សាយ តែគាំទ្រនូវសកម្មភាពដ៏ប្រពៃនេះ របស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុក  ថ្ងៃណាដាច់បាយ ដឹងតែទៅលេងគាត់ហើយអញ្ចឹង ។ សិល្បៈនៃការចែករំលែក របស់បង Kong Nita Thai  នំបុ័ងមនុស្សធម៌ ស្វាគមន៍សំរាប់បងប្អូនដែលក្រីក្រ ខ្វះខាត អាចអញ្ជើញទៅទីនេះបាន ទល់មុខវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ដោយ ​« ហាងតាម៉ាប់ស្លាបមាន់ក្រឡុក…

គួរសើចឬយំ? បុកគ្នាឡើងផ្លោងមនុស្សទៅលើឡាន! តែឆ្លៀត ​Selfie មួយទុកជាភ័ស្ដុតាងមុនប៉ូលីសមកវាស់វែង
ប្លែកៗ

គួរសើចឬយំ? បុកគ្នាឡើងផ្លោងមនុស្សទៅលើឡាន! តែឆ្លៀត ​Selfie មួយទុកជាភ័ស្ដុតាងមុនប៉ូលីសមកវាស់វែង

ថៃ៖  មិនដឹងថាជារឿងដែលត្រូវអស់សំណើច ​ឬគួរឱ្យអាណិតនោះទេ  ដោយថ្មីៗនេះករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃរវាងម៉ូតូធំ  និងឡាន ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តជាខ្លាំង ​ព្រោះតែករណីនេះបានធ្វើឱ្យនារីរងគ្រោះម្នាក់ផ្លោងលោតពីម៉ូតូទើបលើដំបូលឡានភាគីម្ខាងទៀតភ្លាមៗ។ តែរឿងដែលស្ទើរមិនគួរឱ្យជឿ ​នារីម្នាក់នេះ  មិនព្រមចុះពីលើដំបូលឡានដើម្បីត្រួតពិនិត្យរបួសខ្លួនឯងភ្លាមៗនោះឡើយ  តែបែរជាទាញទូរស័ព្ទបើកកាមេរ៉ា ​Selfie  ទៅវិញ។  រឿងមួយនេះត្រូវបានគេសន្និដ្ឋានបានថា ​ទំនងជានារីរងគ្រោះខ្លាចចុះពីកន្លែងកើតហេតុបាត់ភសត្តុតាងក៏ថាបាន  ដូច្នេះបានជាសុខចិត្តថតរូបខ្លួនឯងទុកជាមិនសិន។ គួរឱ្យដឹងផងដែរថា ​មកទល់ពេលនេះហេតុការណ៍នេះមិនទាន់ត្រូវបានគេទម្លាយបកស្រាយថាយ៉ាងណានោះទេ  ឬក៏ភាគីខាងណាខុសខាងណាត្រូវនោះឡើយ៕

អស្ចារ្យមែន! កូនខ្មែរមួយរូបឡើងប៉ុស្តិ៍ទូរទស្សន៍ថៃ ធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរថាជាមនុស្សអច្ឆរិយៈ ទៀត (មានវីដេអូ)
ប្លែកៗ

អស្ចារ្យមែន! កូនខ្មែរមួយរូបឡើងប៉ុស្តិ៍ទូរទស្សន៍ថៃ ធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរថាជាមនុស្សអច្ឆរិយៈ ទៀត (មានវីដេអូ)

ថៃ៖ កូនខ្មែរមួយរូបបានធ្វើឱ្យកក្រើកពេញប្រទេសថៃ និងល្បីលើបណ្តាញសង្គមនានាផងដែរ ក្រោយពី កម្មវិធី អច្ឆរិយៈលើស១០០ ឬ Super100 ស្ថានីយទូរទស្សន៍ Workpoint Entertainment បានបង្ហាញឱ្យដឹងថាកូនខ្មែរមួយរូបមានសមត្ថភាពពិសេសនៃការតេស្ដសមត្ថភាពចងចាំ។ កូនខ្មែរមួយរូបដែលត្រូវប្រជាជនថៃកោតសរសើរតាមរយៈការចូលរួមកម្មវិធីមួយនេះ មានឈ្មោះថា ហុង ភារិន មានអាយុ ២៤ ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ក្នុងប្រទេសថៃ ដោយក្រុមការងារកម្មវិធីនេះបានបញ្ជាក់ប្រាប់ថា លោក ហុង ភារិន មានសមត្ថភាពចងចាំពិសេសគឺ ការចាំប្រតិទិនដល់ទៅ ៧០០ ឆ្នាំ និងសមត្ថភាពចងចាំរូបភាពយ៉ាងអច្ឆរិយៈមិនគួរឱ្យជឿ។ ដោយនៅក្នុងនោះ…

ថ្មីប្លែក! ​ឡានក្រុងក្រហមពីរជាន់  ក្លាយទៅជាទីតាំងទទួលទានស្រា ​និងស្រាក្រឡុក ដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​​នៅកម្ពុជា
ដើរកម្សាន្ត

ថ្មីប្លែក! ​ឡានក្រុងក្រហមពីរជាន់ ក្លាយទៅជាទីតាំងទទួលទានស្រា ​និងស្រាក្រឡុក ដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​​នៅកម្ពុជា

ភ្នំពេញ៖  ទទួលទានស្រា  និងភេសជ្ជៈនៅក្នុងហាង ​ឬ ​Skybar  តើវាធម្មតាពេកដែរទេ? ​តើលោកអ្នកចង់ទទួលបានបរិយាកាសថ្មីប្លែកដែរទេ?  កុំបារម្ភ  ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងបែប ​Lounge  មួយកន្លែងមានឈ្មោះថា ​« ​The  Bus  » ​ជាទីកន្លែងទទួលទានស្រាដ៏ពេញនិយមទើបតែបើកថ្មីច្នៃចេញពីឡានក្រុងក្រហម២ជាន់ ដែល​ជា​អត្តសញ្ញាណ​នៃ​ទី​ក្រុង​ឡុ​នដុ​នប្រ​ទេស​អង់គ្លេស​។ The  Bus ​ គឺជាឡានក្រុង​ពីរ​ជាន់ ដែលត្រូវ​បាន​គេ​កែច្នៃ​ក្លាយជា​ឡោ​នដ៍​ពិសេស  បើកបម្រើពិសារ​ស្រា​ និងភេសជ្ជៈក្រឡុកដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅកម្ពុជាយើងនេះ  ដោយហាងនេះទើបតែបើកដំណើរការសាកល្បងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ហួសស្មានពីភ្ញៀវជាតិ និងបរទេសមកទទួលទានស្រាជួបជុំគ្នាយ៉ាងច្រើនកុះករ។ គួរឱ្យដឹងផងដែរថា…

ភ្លេងច័ន្ទ ហាងកាហ្វេតុបតែងដោយរុក្ខជាតិពណ៌បៃតង ឯគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យក្លាយជាកន្លែងមានភាពទាក់ទាញខ្លាំង
ដើរកម្សាន្ត

ភ្លេងច័ន្ទ ហាងកាហ្វេតុបតែងដោយរុក្ខជាតិពណ៌បៃតង ឯគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យក្លាយជាកន្លែងមានភាពទាក់ទាញខ្លាំង

ភ្នំពេញ៖ សព្វថ្ងៃហាងកាហ្វេបើកដំណើរច្រើនស្អេកស្កេះស្ទើរគ្រប់ទីកន្លែង ​តែប្រសិនជាលោកអ្នកចង់ស្វែងរកហាងកាហ្វេដែលមានការតុបតែងបែបប្លែក  និងមានលក្ខណៈធម្មជាតិស្រស់បំព្រង ​ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ​ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងកាហ្វេមួយកន្លែងមានឈ្មោះថា « Pleng Chan – ភ្លេងច័ន្ទ »។ Pleng Chan – ភ្លេងច័ន្ទ គឺជាហាងកាហ្វេមួយដែលមានប្រជាប្រិយភាពយូរណាស់ហើយ តែទើបតែបានផ្លាស់ប្តូរទីតាំងមកកន្លែងថ្មី ដែលមានកា​ររៀបចំកាន់តែឡូយជាងមុនទៅទៀត។ ហាង Pleng Chan បានរចនាឡើងមានលក្ខណះជាធម្មជាតិ ដោយគ្រប់ទីកន្លែងនៅហាងមួយនេះ បានតុបតែងដោយដាក់ជារុក្ខជាតិពណ៌បៃតង មានដើមឈឺតូចធំ ក៍ដូចជាគ្រឿងសង្ហារឹមបែប Vintage…

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!
ដើរកម្សាន្ត

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!

ភ្នំពេញ៖  ថ្មីៗ ​ហាងតែ  តែទឹកដោះគោជាច្រើនបានបើកលក់ជាច្រើនកន្លែង ​សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់  និងល្បីល្បាញផងដែរ ភាគច្រើននាំចូលពីប្រទេសចិន  និងតៃវ៉ាន់។  តែសម្រាប់ថ្ងៃនេះ  «ក្នុងស្រុក ​» ​សូមណែនាំហាងតែបែបអង់គ្លេសមួយ ​ដែលទើបតែបើកថ្មី  មានរសជាតិប្លែកឆ្ងាញ់នោះគឺ ​« ​BriTea  » ។ Britea ជាហាងតែ នៃចក្រភពអង់គ្លេស ដែលនាំជូន លោក អ្នកនូវអារម្មណ៏ពិតនៃការពិសារតែ សំរិតសំរាំងទាំងរសជាតិ ព្រមទាំងសោភ័ណភាព និង បរិយាកាសអោយដូចទៅនិងប្រភពដើមនៃចក្រភពអង់គ្លេស។ អ្វីដែលមានលក្ខណៈពិសេសប្លែកខុសគេហាង Britea មានការប្រើប្រាស់ស្លឹកតែ ចេញពីម៉ាកដ៏ល្បីមួយដែលពិភពលោកទទួលស្គាល់…

សារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស​.ស.រ) នៅចំកណ្ដាលក្រុងភ្នំពេញ ចំណាយពេលត្រឹមតែ ២ ទៅ ៣ ម៉ោង អាចស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ចកម្ពុជាជាង២១ សតវត្ស
ដើរកម្សាន្ត

សារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស​.ស.រ) នៅចំកណ្ដាលក្រុងភ្នំពេញ ចំណាយពេលត្រឹមតែ ២ ទៅ ៣ ម៉ោង អាចស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ចកម្ពុជាជាង២១ សតវត្ស

ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន រឺ ហៅកាត់ថា សារមន្ទីរ ស.ស.រ (សារមន្ទីរសេដ្ឋកិច្ច និង រូបបិយវត្ថុនៃកម្ពុជា) គឺជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកអោយដំណើរជាផ្លូវការកាលពីខែ មេសា ឆ្នាំ ២០១៩ ដែលសារមន្ទីរមួយនេះជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ។ ដោយសារមន្ទីរនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលកូនខ្មែរគ្រប់រូបគួរតែទៅយ៉ាងហោចណាស់អោយបានម្តង ត្រឹមតែ ​២ ​ទៅ៣ម៉ោង ព្រោះថាក្រៅពីបានរំលឹកឡើងវិញនូវអ្វីដែលយើងធ្លាប់ដឹង សារមន្ទីរនេះក៏បានបង្ហាញនូវរឿងរ៉ាវមួយចំនួនដែលយើងមិនធ្លាប់ដឹងអំពីប្រវត្តិសាស្រ្ត ។ តាមរយៈការបង្ហាញពីប្រវត្តិសាស្ត្រ ក៏ដូចជាកាវិវត្ត និង តថភាពក្នុងពេលបច្ចុប្បន្ន វាក៏ជាកន្លែងមួយដែលធ្វើអោយយើងកាន់តែយល់ច្បាស់ថា ហេតុអ្វីបានជាប្រទេសយើងស្ថិតនៅក្នុងចំនុចមួយនេះ តែអ្វីខ្លះដែលយើងកំពុងជួបប្រទះ…

កសិករខ្មែរទៅរៀនពិតជាល្អ! បច្ចេកទេសដាំបន្លែលើដី (Organic) រៀនឱ្យចេះត្រឹមតែ ​25$  ប៉ុណ្ណោះ!
សង្គម

កសិករខ្មែរទៅរៀនពិតជាល្អ! បច្ចេកទេសដាំបន្លែលើដី (Organic) រៀនឱ្យចេះត្រឹមតែ ​25$ ប៉ុណ្ណោះ!

ភ្នំពេញ៖ សព្វថ្ងៃនេះអាហារ ​និងបន្លែគីមីដែលដាំនៅខ្មែរ ​ឬនាំចូលពីបរទេស ​អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនខ្មែរជាច្រើន ​ដែលធ្វើឱ្យកើតជំងឺកាចសាហាវជាច្រើនមុខផងដែរ។ ដូច្នេះការរកទទួលទានអាហារ ​និងបន្លែបែបធម្មជាតិគឺជាជម្រើសដ៏ល្អបំផុត តែវាមិនមែនងាយស្រួលរកដូចការគិតនោះទេ ​ព្រោះការដាំបន្លែធម្មជាតិ ​ត្រូវប្រើជីរ  របស់ធម្មជាតិ ​និងការដាំដុះដោយប្រើបច្ចេកទេសតាមបែបធម្មជាតិផងដែរ ពោលគឺត្រូវការចំណាយ ​និងប្រើពេលវេលាយូរមិនដូចការរប្រើរបស់គីមីឡើយ។ ប៉ុន្តែពេលនេះ ​មិនបាច់បារម្ភឡើយ  លោកអ្នកក៏អាចចេះដាំដុះ ​និងរៀនពិវិធីដាំបន្លែលើដីគីមីដោយខ្លួនឯងបានដែរ ​ដោយនៅក្នុងនោះ មានគណនីហ្វេសប៊ុកផេកមួយឈ្មោះថា Hydroponic and Aquaponic រុងរឿង បានបើកបង្រៀនបច្ចេកទេសដាំបន្លែធម្មជាតិ  ដោយថ្លៃសិក្សាត្រឹមតែ ​25$  តែប៉ុណ្ណោះ។ -បង្រៀនបច្ចេកទេសដាំបន្លែលើដី (Organic) 25$ ថ្ងៃសៅរ៍ 24.08.2019…

មកលេងភ្នំដា ​ខេត្តតាកែវ កុំភ្លេចចូលលេងកន្លែងកម្សាន្តបើកថ្មីមួយនេះផងណា!
ដើរកម្សាន្ត

មកលេងភ្នំដា ​ខេត្តតាកែវ កុំភ្លេចចូលលេងកន្លែងកម្សាន្តបើកថ្មីមួយនេះផងណា!

តាកែវ៖ ខេត្តតាកែសម្បូរទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន ​ដូចជាតំបន់ភ្នំ ​បឹងបួរ ​ទន្លេ ​និងសួនធម្មជាតិជាច្រើនកន្លែងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តរាល់ថ្ងៃសម្រាក។ សម្រាប់ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​ធានាថាថ្មីហើយប្លែក ដែលស្ថិតនៅក្នុងខេត្តតាកែវមានឈ្មោះថា « គឹម លី ​ភ្នំដា »។ សួនកម្សាន្ត ​គីមលី ​ភ្នំដា ​គឺជាកន្លែងកម្សាន្តបែបកែច្នៃមួយដោយទីតាំងអំណោយផលស្ថិតនៅជិតភ្នំដាតែម្តង ​ដោយមានទេសភាពធម្មជាតិព័ទ្ធជុំវិញខៀវស្រងាត់ ​និងមានទឹកបឹងថ្លាឆ្វេងផ្តល់នូវអារម្មណ៍ស្រស់ស្រាយត្រជាក់ស្រេបទៀតផង។ លើសពីនេះ  កន្លែងកម្សាន្តមួយនេះមានខ្ចុះអង្គុយកម្សាន្តគយគន់ទេសភាព ​និងមានបម្រើអាហារឆ្ងាញ់ៗបែបស្រុកស្រែ ​សាកម្តងពិតជាមិនខកបំណងនោះឡើយ  ជាពិសេសពេលល្ងាចៗថែមទាំងមានបម្រើស្រាក្រឡុក ​និងកន្លែងអង្គុយលេងតុបតែងដោយភ្លើងពណ៌ស្រស់ស្អាតយ៉ាងរ៉ូមេនទិកផងដែរ។…