Mythical Bird

ពេលថ្ងៃដេគ័រ Style  ជាអគារចាស់បុរាណ យប់ឡើងមាន​​ម្ហូប​ និងស្រា​ក្រឡុក​ឆ្ងាញ់​ខប់​ៗ​ ងំត្រូវចិត្តហ្មងត្រង់មាន​កន្លែង​ថតរូប​ស្អាត​ៗ
ដើរកម្សាន្ត

ពេលថ្ងៃដេគ័រ Style ជាអគារចាស់បុរាណ យប់ឡើងមាន​​ម្ហូប​ និងស្រា​ក្រឡុក​ឆ្ងាញ់​ខប់​ៗ​ ងំត្រូវចិត្តហ្មងត្រង់មាន​កន្លែង​ថតរូប​ស្អាត​ៗ

ភ្នំពេញ៖ កាលពីមុនប្រសិនជាអ្នកចង់ទទួលទានស្រាក្រឡុក Cocktail ដ៏មានរសជាតិឆ្ងាញ់ពិសា និងកន្លែងស្រស់ស្រាយ ច្បាស់ណាស់ ប្រាកដជាត្រូវចំណាយច្រើនទៅលើហាងទំនើបៗមួយចំនួនដូចជា Sky Bar ជាដើម។ តែពេលនេះក្នុងបច្ចុប្បន្នចង់រកកន្លែងកម្សាន្តសប្បាយលំហែអារម្មណ៍ ស្តាប់ភ្លេង ផឹកស្រាមួយកែវមិនចាំបាច់ចំណាយលុយច្រើនទេ ព្រោះហាងតូចៗជាច្រើនបានរីកដុះដាលដូចផ្សិតក្នុងពេលបច្ចុប្បន្នឯតម្លៃក៏សមរម្យទៀត។ ដូច្នេះថ្ងៃនេះ ក្នុងស្រុក សុំណែនាំហាងបើកថ្មីមួយកន្លែងមានឈ្មោះថា Color Cup (Old School Bar) ដែលកំពុងតែទទួលបានការពេញនិយមជាច្រើនពីសំណាក់យុវវ័យដែលចូលចិត្តកន្លែងថ្មីៗប្លែក ហើយអាចជួបជុំមិត្តភក្តិបានយ៉ាងរីករាយផងដែរ។ Color Cup កាលពីមុនគ្រាន់តែជាហាងតាមចិញ្ចើមផ្លូវតូចមួយដែលបម្រើស្រាក្រឡុកមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះ តែពេលនេះបាន Update ថ្មីដោយបើកលើទីតាំងថ្មីកាន់តែធំ និងស្អាតជាងមុន ដោយការជ្រើសរើសអគារចាស់មួយកន្លែង…

គន្លឹះងាយៗ ​អាថ៌កំបាំងជួយឱ្យស្បែកទទួលបានភាពស្រស់ស្អាត ពីក្បាលដល់ចុងជើង
សុខភាព

គន្លឹះងាយៗ ​អាថ៌កំបាំងជួយឱ្យស្បែកទទួលបានភាពស្រស់ស្អាត ពីក្បាលដល់ចុងជើង

ចង់ឱ្យផ្ទៃមុខស្រសស់ស្អាត ​សាច់ឈាមភ្លឺថ្លា ​អ្នកគួរតែទទួលទានចំណីអាហារជាបន្លែ និងផ្លែឈើឱ្យបានច្រើន  និយាយរួមជាគន្លឹះសំខាន់ដែលធ្វើឱ្យស្បែកចេញពីក្នុងខ្លួនតែម្តង។ ក្រៅពីការទទួលទានឱ្យស្អាតពីខាងក្នុង ​ថ្ងៃនេះ ក្នុងស្រុក ​សូមលើកឡើងពីអាថ៌កំបាំងមួយចំនួនដែលធ្វើឱ្យអ្នកមានភាពស្រស់ស្អាតបានដូចជា៖ ១. ទឹក – អ្នកគួរតែផឹកទឹក 8 ទៅ 10 កែវក្នុងមួយថ្ងៃ។ ទឹកជួយឱ្យរាងកាយចេញជាតិពុលនិងកាកសំណល់។ – ចៀសវាងការទទួលទានភេសជ្ជៈមានជាតិស្ករ, ការសេពគ្រឿងស្រវឹង។ – ដូចគ្នានេះផងដែរព្យាយាមបរិភោគផ្លែឈើនិងបន្លែដែលមានជាតិទឹកខ្ពស់។ – លាងសម្អាតមុខរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃជាមួយទឹកក៏អាចជួយបង្កើនសុខភាពស្បែកនិងរូបរាង។ ២. ក្រូចឆ្មារ – ក្រូចឆ្មារត្រូវបានប្រើដើម្បីសំអាតស្បែក ធ្វើអោយមុខភ្លឺថ្លា បំបាត់ ចំណុចខ្មៅនិងស្លាកស្នាម។…

ធ្លាប់តែឃើញនៅស្រុកគេ ពេលនេះសួនសត្វអូទ្រីស ខ្ជូតៗមាននៅក្នុងស្រុកខ្មែរយើងហើយ
ដើរកម្សាន្ត

ធ្លាប់តែឃើញនៅស្រុកគេ ពេលនេះសួនសត្វអូទ្រីស ខ្ជូតៗមាននៅក្នុងស្រុកខ្មែរយើងហើយ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីដែនដីភូមិភាគឦសាន្តប្រទេសកម្ពុជា មានសម្រស់ធម្មជាតិស្រស់ត្រកាលខ្លាំងណាស់ ជាទីមនោរម្យសម្រាប់ការមកកម្សាន្តដើម្បីប្តូរបរិយាកាសថ្មីចំណីអារម្មណ៍ប្លែក។ កាន់តែពិសេសនោះ មណ្ឌលគិរីក៏បានចាប់ផ្តើមដំណើរការនៃសួនសត្វអូទ្រីសមួយកន្លែង សម្រាប់បើកបម្រើភ្ញៀវចូលមកទស្សនាកម្សាន្តផងដែរ ដោយកាលពីមុនសត្វមួយប្រភេទនេះមាននៅបរទេសតែប៉ុណ្ណោះ។ ដោយអ្នកទេសចរគ្រប់រូបអាចចូលទៅទស្សនាសត្វមួយនេះដើម្បីកម្សាន្តអារម្មណ៍ និងថតរូបលេងទុកជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយទៀតផង។ សូមជម្រាបផងដែរថា សួនសត្វអូទ្រីស ដែលមានមុខមាត់គួរឱ្យស្រលាញ់មួយនេះ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ នៃស្រុកអូររាំង ដោយលោកអ្នកអាចធ្វើដំណើរចេញពីក្រុងសែនមនោរម្យទៅមានចម្ងាយប្រហែលជា ២០គីឡូម៉ែត្រតែប៉ុណ្ណោះ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក  

ហាងកាហ្វេបើកថ្មីនៅកូរ៉េ  សង់ជណ្តើរដូចឡើងឋានសួគ៌ កំពុងតែទាក់ទាញភ្ញៀវទៅផ្តិតរូបភាពយ៉ាងត្រជាក់ចិត្ត
ដើរកម្សាន្ត

ហាងកាហ្វេបើកថ្មីនៅកូរ៉េ សង់ជណ្តើរដូចឡើងឋានសួគ៌ កំពុងតែទាក់ទាញភ្ញៀវទៅផ្តិតរូបភាពយ៉ាងត្រជាក់ចិត្ត

កូរ៉េខាងត្បូង៖ ហាងកាហ្វេមួយកន្លែងដែលទើបតែបើកថ្មីនៅក្នុងខែ មេសា បាននឹងកំពុងតែទាក់ទាញភ្ញៀវមកថតរូបកម្សាន្តយ៉ាងរីករាយដោយសារតែសាងសង់ជណ្តើរមួយដូចជាជណ្តើរឡើងឋានសួគ៌។ ហាងកាហ្វេ ដែលបានសង់ជណ្ដើរ “Stairway to heaven” មួយនេះមានភាពទាក់ទាញយ៉ាងខ្លាំង និងអាចផ្ដិតយករូបភាពយ៉ាងស្រង់ស្អាតប្រៀបដូចជាយើងកំពុងឡើងទៅកាន់នៅលើមេឃយ៉ាងអីចឹងដែរ។ តែនៅក្នុងនោះផងដែរ ភ្ញៀវដែលចង់ថតរូបនៅជណ្ដើរនោះ ត្រូវតម្រង់ជួរឡើងវែងអន្លាយយ៉ាងតិចក៏ ១ម៉ោងសិនដែរ ដើម្បីរង់ចាំផ្តិតយករូបថតនោះ។ គួរឱ្យដឹងផងដែរថា កាហ្វេដែលមានជណ្តើរឋានសួគ៌មួយនេះ ស្ថិតនៅតំបន់ Gokseong, ខេត្តJeollanam-do ប្រទេសកូរ៉េខាងត្បូង៕ អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

តោះៗទៅមើលទេសភាពបែបធម្មជាតិស្អាតបំផុតស្ទើរមិនចង់ព្រិចភ្នៃក នៃទឹកដី វ៉ាងវៀង ប្រទេសឡាវ
ដើរកម្សាន្ត

តោះៗទៅមើលទេសភាពបែបធម្មជាតិស្អាតបំផុតស្ទើរមិនចង់ព្រិចភ្នៃក នៃទឹកដី វ៉ាងវៀង ប្រទេសឡាវ

ឡាវ៖ ប្រទេសឡាវ ហាក់មិនសូវមានអ្នកទេសចរទៅលេងកម្សាន្តប៉ុន្មាននោះទេ តែការពិតទៅឡាវ នៅសល់ទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងដ៏ស្រស់ស្អាតដែលលោកអ្នកមិនធ្លាប់បានឃើញ និងបានស្កាល់ពីមុនមក។ ថ្ងៃនេះ ក្នុងស្រុក សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់កន្លែងកម្សាន្តមួយកន្លែងនៃប្រទេសឡាវ នោះគឺ វ៉ាងវៀង (Vang Vieng ວັງວຽງ ) ។ វ៉ាងវៀង គឺជាទីក្រុងដ៏តូចមួយស្ថិតនៅភាគខាងជើងនៃព្រំប្រទល់ប្រទេសវៀតណាម និងស្ថិតនៅក្បែរទន្លេ ណាំសុង (Nam Song) ប្រទេសឡាវ ដែលព័ទ្ធជុំវិញទៅដោយព្រៃភ្នំព័ទ្ធជុំវិញ ថែមទាំងសម្បូរទៅដោយល្អាងភ្នំល្បីៗ និងទឹកជ្រោះស្អាតៗយ៉ាងត្រជាក់ចិត្តផងដែរ។ គួរឱ្យដឹងផងដែរថា ដើម្បីធ្វើដំណើរទៅដល់ វ៉ាងវៀង អ្នកត្រូវធ្វើដំណើរដោយរថយន្ត ដោយចំណាយពេល ៦…

អស្ចារ្យមែនទែន! កូនខ្មែរពេញដោយសមត្ថភាពម្នាក់ កែច្នៃសិល្បៈ Make Up អប្សរាយន្ត ពិតជាស្រស់ស្អាតប្លែកប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ (មានវីដេអូ)
សង្គម

អស្ចារ្យមែនទែន! កូនខ្មែរពេញដោយសមត្ថភាពម្នាក់ កែច្នៃសិល្បៈ Make Up អប្សរាយន្ត ពិតជាស្រស់ស្អាតប្លែកប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ (មានវីដេអូ)

ភ្នំពេញ៖ នៅក្នុងស្រុកខ្មែរយើង ទោះវិស័យការ Make Up ប្លែកៗ ឬបែប 3D មិនសូវជាមានអ្នកចេះច្រើន តែជាការពិតណាស់ អ្នកដែលមានសមត្ថភាពពិតប្រាកដមិនចាញ់អ្នកតុបតែងក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃពិតជាមិនអត់នោះទេ។ Apple Love ត្រូវបានគេស្គាល់ថា ជាកំពូលអ្នក Make Up ដ៏ពូកែម្នាក់ប្រចាំស្រុកខ្មែរ របៀបការតុបតែងមុខ បែប 3D របៀបប្លែកៗដូចពិតៗដូចជា ស្នាមដំបៅ ឈាម មុខរបួស ឬការតុបតែងបែបអឺរ៉ុបជាដើម។ ប៉ុន្មានម៉ោងមុននេះ Apple Love បានបញ្ចេញស្នាដៃរបស់ខ្លួនជាថ្មីម្តងទៀតហើយ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរនូវគំនិតថ្មីមួយនេះ…

រឿងដែលនឹកស្មានមិនដល់  នៅក្នុងប្រវត្តិនៃការកកើត នំបញ្ចុកខ្មែរ!
តោះញ៉ាំ

រឿងដែលនឹកស្មានមិនដល់ នៅក្នុងប្រវត្តិនៃការកកើត នំបញ្ចុកខ្មែរ!

តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរ រឿង «ធនញ្ជ័យ» បានឲ្យយើងដឹងថា «នំបញ្ចុក» មានដើមកំណើតយូរយារណាស់មកហើយនៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ขนมจีน (ខៈណុមជីន) ដែលមានន័យថា នំរបស់ជនជាតិចិន ខណៈដែលប្រទេសលាវហៅថា ເຂົາປຸ້ນ(ខោពុន) ដែលប្រហែលជាមានន័យថា នំដែលទទួលទានហើយធ្វើឲ្យហើមពោះ(?)។ ខាងក្រោម គឺជាតំណាលកថាប្រជាប្រិយមួយទៀត ដែលប្រាប់ពីហេតុផល ហេតុអ្វីខ្មែរយើងហៅនំនេះថា «នំបញ្ចុក»។ # ប្រវត្តិនំបញ្ចុក មានសេចក្តីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារ ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀត…

​មួយជីវិតគួរស្គាល់ឱ្យបានម្តង Venice ប្រទេសអ៊ីតាលី ទីក្រុងចម្រុះពណ៌លើទឹក ដែលមានសម្រស់ស្រស់ស្អាតជាងគេនៅលើលោក
ដើរកម្សាន្ត

​មួយជីវិតគួរស្គាល់ឱ្យបានម្តង Venice ប្រទេសអ៊ីតាលី ទីក្រុងចម្រុះពណ៌លើទឹក ដែលមានសម្រស់ស្រស់ស្អាតជាងគេនៅលើលោក

អ្នកណាមិនល្បីថាក្រុង Venice ប្រទេសអ៊ីតាលី គឺជាក្រុងដែលសាងសង់លើកោះចំនួន ១១៨កោះ និងហ៊ុំព័ទ្ធទៅដោយប្រព័ន្ធប្រឡាយទឹកដ៏ស្រស់ស្អាតអស្ចារ្យជាងគេនៅលើលោក។ ទីក្រុងនេះមានប្រឡាយទឹកចំនួន ១៧០ និងមានស្ពានថ្មើរជើងដល់ទៅជាង ៤០០ ដើម្បីឆ្លងកាត់ទៅវិញទៅមកទៅកាន់គេហដ្ឋាន និងតំបន់ ឬទីកន្លែងផ្សេងៗនៅក្នុងទីក្រុងមួយនេះមានដូចជា ផ្សារ ​ភោជនីយដ្ឋាន​សាលារៀន និងកន្លែងកម្សាន្តជាច្រើនទៀត។ ដោយសារតែវាមានទេសភាពដ៏ស្រស់ស្អាត ជាមួយនឹងបរិយាកាសល្អប្លែក ទីក្រុង Venice បានក្លាយទៅជាទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតដាច់គេ ដោយមានអ្នកទេសចរមកកម្សាន្តកាន់តែច្រើនឡើងក្នុងមួយឆ្នាំៗ។ គួរឱ្យដឹងផងដែរថា ទីក្រុងនេះក៏ជាទីក្រុងលេខ១ផងដែរ ដែលគ្មានការប្រើប្រាស់យានយន្តដូចជាឡាន ឬម៉ូតូ ហើយដើម្បីធ្វើដំណើរនៅក្នុងទីក្រុងនេះបាន អ្នកត្រូវតែប្រើទូក ឬក៏ទូកចែវផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕  

ទៅដើរលេងឆ្ងាយៗគេងក្នុងសណ្ឋាគារ ​គួរដឹងពីវិធីបង្ការការពារកុំឱ្យខ្មោចលង!
ដើរកម្សាន្ត

ទៅដើរលេងឆ្ងាយៗគេងក្នុងសណ្ឋាគារ ​គួរដឹងពីវិធីបង្ការការពារកុំឱ្យខ្មោចលង!

នេះគឺជាជំនឿ និងជាការសម្ងាត់ម្យ៉ាងរបស់បណ្តាម្ចាស់មុខជំនួញសណ្ឋាគារ។ សណ្ឋាគារគ្រប់ទីកន្លែងតែងតែមានយ៉ាងតិចបំផុត មួយបន្ទប់ ដែលត្រូវតែទុកឱ្យនៅទំនេរជានិច្ច ទោះជាមានអ្នកមកជួលស្នាក់នៅពេញអស់ប៉ុនណាក៏ដោយ ក៏ពួកគេមិនជួលបន្ទប់នោះឱ្យទៅភ្ញៀវម្នាក់ណាទាំងអស់។ គេនាំគ្នានិយាយថា បន្ទប់ពិសេសមួយបន្ទប់នោះត្រូវបាន «អនុរក្សទុក» សម្រាប់ «ភ្ញៀវពិសេស» ដូច្នេះ នៅពេលលោកអ្នកមានផែនការចង់ចូលទៅស្នាក់នៅក្នុងសណ្ឋាគារណាមួយក៏ដោយ គួរតែកក់ទុកជាមុនជានិច្ច និងព្យាយាមចៀសវាងពីការចូលទៅជួលស្នាក់នៅបែប វ៉កខ៍អ៊ីន (Walk in) បើបុគ្គលិកទទួលភ្ញៀវប្រាប់លោកអ្នកថា គ្មានបន្ទប់ទំនេរទេនោះ ចូរកុំរឹងទទឹងក្នុងការបង្ខំឱ្យពួកគេ រកបន្ទប់ទំនេរឱ្យលោកអ្នកស្នាក់នៅឱ្យសោះ ព្រោះបើសិនជាលោកអ្នកធ្វើបែបនោះ ស្ទើរតែគ្រប់ពេល បន្ទប់ដែលលោកអ្នកបានស្នាក់នៅនោះនឹងជា «បន្ទប់ពិសេស» ដែលថានោះមិនខាន។ ខាងក្រោមនេះគឺជាចំណេះដឹងបន្តិចបន្តួចដែលនឹងប្រាប់ថា តើលោកអ្នកត្រូវការពារខ្លួនយ៉ាងណា បើជួបស្ថានការណ៍ដែលមិននឹកស្មានដល់កើតឡើង៖ ០១)…

បាយស្លឹកឈូក និងកាហ្វេវត្តទេ? ដឹងតែឆ្ងាញ់ ហើយនិងប្លែកជាមួយនឹងហាងមួយនេះ
ដើរកម្សាន្ត

បាយស្លឹកឈូក និងកាហ្វេវត្តទេ? ដឹងតែឆ្ងាញ់ ហើយនិងប្លែកជាមួយនឹងហាងមួយនេះ

​ភ្នំពេញ៖  ចង់ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងអារម្មណ៍ប្លែកថ្មី ​ប្រៀបបីដូចជាទទួលទានអាហារក្នុងផ្ទះថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ ​ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំហាងអាហារមួយកន្លែងមានឈ្មោះថា ​« ​Frank  Coffee  »។ Frank  Coffee  ឬគ្រប់គ្នាហៅលេងថាហាងបាយវត្តខ្ចប់ស្លឹកឈូក ​មានទីតាំងស្ថិតនៅក្នុងវត្តតែម្តង ​ដោយមិនត្រឹមតែបើកបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទប៉ុណ្ណោះទេ ​តែហាងមួយនេះល្បីថាមានបាយខ្ចប់ស្លឹកឈូកឈ្ងុយឆ្ងាញ់ ​ជាមួយនឹងអាហារបែបស្រុកស្រែជាមួយនឹងរសជាតិបំភ្លេចមិនបាន​ញ៉ាំហើយគឺមានអារម្មណ៍ថាដូចនៅផ្ទះយ៉ាងអ៊ីចឹង។ ដោយ ​Frank  Coffee  មានទាំងបាយភ្លៅមាន់ខ្ចប់ស្លឹកឈូក ក្រួចអំបិលម្ទេសអាំង កង្កែបអំបិលម្ទេសអាំង មឹកអំបិលម្ទេសអាំង មាន់អំបិលម្ទេសអាំង ត្រីរ៉ស់អាំង ត្រីអណ្តែងអាំង ផ្អកចំហុយ ខ្យងនិងក្តាមចំហុយ សម្លម្ជូរត្រកួនសាច់គោ​…

ឃើញតែរូបក៏ស្រស់ស្រាយចង់តែស្នាក់នៅឱ្យបាន១យប់ ទេសភាពស្រស់បំព្រង និងមានភាពប្រណីតនៃ ភូមិដំណាក់នាគ ខេត្តមណ្ឌលគិរី
ដើរកម្សាន្ត

ឃើញតែរូបក៏ស្រស់ស្រាយចង់តែស្នាក់នៅឱ្យបាន១យប់ ទេសភាពស្រស់បំព្រង និងមានភាពប្រណីតនៃ ភូមិដំណាក់នាគ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  ខេត្តមណ្ឌលគីរី ភូមិភាគឦសាននៃប្រទេសកម្ពុជា គឺជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះ ព្រៃព្រឹក្សា និងភ្នំតូចធំជាច្រើនដែលផ្តល់នូវទេសភាពស្រស់ស្អាតស្រស់ស្រាយត្រជាក់ស្រេបពេលទៅដល់ភ្លាមៗ។ នៅក្នុងនោះ ​« រីហ្សតភូមិដំណាក់នាគ » ​គឺជារីហ្សតបង្កើតថ្មីដែលស្ថិតនៅកណ្តាលទិដ្ឋភាពព្រៃភ្នំប្រកបដោយទេសភាពបែបធម្មជាតិពិតៗ ដែលជួយឱ្យអារម្មណ៍អ្នកដែលទៅកម្សាន្តស្នាក់នៅជួបប្រទះនឹងទិដ្ឋភាពថ្មីធូរស្បើយពីទុក្ខកង្វល់នានា។ រីហ្សតដ៏ប្រណីតកាត់បុរាណមួយនេះ មានកន្លែងស្នាក់ជាច្រើនឱ្យជ្រើសរើស ​ដោយលោកអ្នកចង់ស្នាក់នៅជាផ្ទះឈើ ​ឬថ្មដាច់ដោយឡែកពីគ្នា ប្រកបដោយភាពស្រស់ស្អាត សូម្បីតែផ្នែកខាងក្នុងក៏តុបតែងដោយគ្រឿងលម្អឈើ និងគ្រឿងបរិក្ខាទំនើបៗផ្តល់ផាសុកភាព ឬលោកអ្នកអាចជ្រើសរើសការគេងបោះតង់បែបទំនើបសម្រាប់ការស្នាក់នៅក៏បានដែរ។ កាន់តែពិសេសរីហ្សតមួយនេះមានទីធ្លាធំទូលាយអាចដើរគយគន់ទេសភាពជើងភ្នំ ​ព្រៃព្រឹក្សាជុំវិញ ​ឬជិះកង់ដើរលេងក៏បាន ​ថែមទាំងមានអាងទឹកធំទូលាយដ៏ប្រណីតសម្រាប់ការហែលកម្សាន្តលេងទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍ ​ចង់សាកល្បងការស្នាក់នៅបែបប្រណីតជាមួយ រីហ្សតដំណាក់នាគ រីហ្សតនេះមានទីតាំង ​នៅភូមិ ​អូស្ពាន សង្កាត់ស្ពានមានជ័យ…

ព្រះនាងម្ចាស់តូច  នរោត្តម ជេនណា បង្ហើរសំនៀងបទចិនល្បីមួយបទ ឡើងពិរោះក្រអួនក្រអៅ ឯការបញ្ចេញតុងឡើងដូចជនជាតិចិនតែម្តង! (មានវីដេអូ)
សង្គម

ព្រះនាងម្ចាស់តូច នរោត្តម ជេនណា បង្ហើរសំនៀងបទចិនល្បីមួយបទ ឡើងពិរោះក្រអួនក្រអៅ ឯការបញ្ចេញតុងឡើងដូចជនជាតិចិនតែម្តង! (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ព្រះនាងតូច នរោត្តម ជេណា ទ្រង់មានសមត្ថភាពពូកែខ្លាំងនៅក្នុងផ្នែកសិល្បៈ ជាច្រើនទម្រង់ទាំងផ្នែកចម្រៀង សម្តែង ការដើរម៉ូត និងក្បាច់រាំអន្តរជាតិផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទ្រង់បានធ្វើការបញ្ចេញនូវសំនៀង នៅក្នុងបទចម្រៀងចិនដ៏ល្បីមួយបទមានចំណងជើងថា 曲婉婷 – 我的歌声里 (You Exist In My Song) យ៉ាងពិរោះក្រអួនក្រអៅ ឯការបញ្ចេញតុងភាសាចិនរបស់ទ្រង់ ក្នុងបទចម្រៀងនេះវិញ ស្ទើរតែមិនជឿថាទ្រង់ជាជនជាតិខ្មែឡើយ ពោលគឺពិរោះដូចជនជាតិចិនយ៉ាងអ៊ីចឹង។ ព្រះនាងតូចជេនណា ត្រូវបានគ្រប់គ្នាយល់ថា រាល់បទចម្រៀងនីមួយៗរបស់ទ្រង់នីមួយៗ សុទ្ធតែពីរោះ មិនថាការលើកដាក់សម្លេង និងកាយវិការនោះទេ…

ចង់ស្ទួចបង្កងសប្បាយៗ  ហើយទទួលទានបង្កងស្រស់ៗ មាននៅណាឆ្ងាយ ​នៅភ្នំពេញយើងហ្នឹងឯងសោះ!
ដើរកម្សាន្ត

ចង់ស្ទួចបង្កងសប្បាយៗ  ហើយទទួលទានបង្កងស្រស់ៗ មាននៅណាឆ្ងាយ ​នៅភ្នំពេញយើងហ្នឹងឯងសោះ!

ភ្នំពេញ៖ ចង់ទទួលទានបង្កងស្រស់ៗ និងលំហែអារម្មណ៍តាមរយៈការកម្សាន្តស្ទូចបង្កងលេងជាលក្ខណៈមិត្តភក្តិ ​ឬក្រុមគ្រយសារផងនោះ ​ពេលនោះលោកអ្នកមិនបាច់ទៅដល់ណាឆ្ងាយៗនោះទេ ​ដោយកន្លែងកម្សាន្តមួយនេះស្ថិតនៅរាជធានីភ្នំពេញយើងប៉ុណ្ណោះ គឺ ​« ​ភោជនីយដ្ឋានភូមិស្ទូចបង្កង» ។ ភូមិស្ទូចបង្កង មានទីកន្លែងប្រកបដោយបរិយាកាសល្អធំទូលាយ អាចអង្គុយទទួលទានអាហារលើតុកៅអីក៏បាន ​ហើយចង់អង្គុយនៅកញ្ចុះដ៏ស្រស់ស្អាតក៏បានដែរ ។ ជាពិសេសលោកអ្នកអាចធ្វើការស្ទូចបង្កងលេងកម្សាន្ត ឬយកមកបរិភោគបាន ដែលវាមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ហើយលោកអ្នកធ្វើការជ្រើសរើសមុខម្ហួបតាមចំណង់ចំណូលចិត្តបានទាំងបង្កងអាំងម្ទេស ឆា ចៀន ចំហុយ អប់ សុទ្ធតែឆ្ងាញ់ ដោយបង្កងទឹកសាបស្ទូចបាន  1kg គិតតម្លៃ 25$ និងបង្កងនាគស្ទូចបាន 1kg គិតម្លៃ 30$…

ឧទ្យានដងព្រែក កន្លែងលេងទឹកដ៏ធំបំផុតប្រចាំខេត្តកំពត ​ជាពិសេសការជិះខ្សែរ៉តបែបផ្សងព្រេងយ៉ាងព្រឺព្រួចដែលគួរតែសាកឱ្យបានម្តងក្នុងមួយជីវិត
ដើរកម្សាន្ត

ឧទ្យានដងព្រែក កន្លែងលេងទឹកដ៏ធំបំផុតប្រចាំខេត្តកំពត ​ជាពិសេសការជិះខ្សែរ៉តបែបផ្សងព្រេងយ៉ាងព្រឺព្រួចដែលគួរតែសាកឱ្យបានម្តងក្នុងមួយជីវិត

កំពត៖ នៅក្នុងខេត្តកំពតម្តុំទឹកឈូ ​ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្តច្រើនកន្លែងដែរ  ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ ​នោះគឺ ​« ឧទ្យានដងព្រែក » ។ ឧទ្យានដងព្រែក គឺជាកន្លែងកម្សាន្តថ្មី  ដែលអាចឱ្យអ្នកមកកម្សាន្តរីករាយជាមួយនឹងការលេងទឹកយ៉ាងរីករាយដោយមានពោងឱ្យលោតលេងទៀតផង។ ​ជាពិសេសលោក​អ្នកក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាក់ និងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ​ឬ​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេង នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ​​ ។ លើសពីនោះ ​ឧទ្យានដងព្រែក ​ក៏មានកញ្ចុះអង្គុយលេង និងទទួលទានអាហារបែបអ្នកស្រុកយ៉ាងឆ្ងាញ់ពិសា ​គយគន់ទេសភាពដ៏ស្រស់បំព្រង និងខ្យល់បក់ត្រសៀកៗធ្វើឱ្យស្បើយអស់ទុក្ខកង្វល់នានាផងដែរ។ គួរឱ្យដឹងផងដែរថា ឧទ្យាន​ដង​ព្រែក មាន​ទី​តាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី…

គាំទ្រទេ ​បើយកស្រទបចេក ខ្ចប់បន្លែជំនួសប្រអប់ស្នោ?
ដើរកម្សាន្ត

គាំទ្រទេ ​បើយកស្រទបចេក ខ្ចប់បន្លែជំនួសប្រអប់ស្នោ?

ជាការពិតណាស់ ​សព្វថ្ងៃនេះយើងប្រាកដជាបានដឹងហើយថា ​បញ្ហាបរិស្ថាន ​ជាកត្តាមួយធ្វើឱ្យផែនដីកាន់តែមានការខូចខាត ជាពិសេសគឺសម្រាមដែលមិនងាយរលូយដូចជាថង់ប្លាស្ទិច និងប្រអប់ជ័រជាដើម។ ដោយសារតែយល់ឃើញពីផលប៉ះពាល់នៃថង់ប្លាស្ទិចនេះហើយ បានជាពេលបច្ចុប្បន្ន  គ្រប់គ្នានាំគ្នាកាត់បន្ថយថង់ផ្លាស្ទិច ​ដោយការប្រើថង់យូរដៃក្រណាត់ និងថង់ក្រដាសធម្មជាតិជំនួសវិញ។ នៅក្នុងនោះដែរ ​គណនីហ្វេសប៊ុកមួយឈ្មោះ ​Rich  Chamrouen  បានចែករំលែករូបភាពប៉ុន្មានសន្លឹក ​នោះគឺការកែច្នៃស្រទបចេកខ្ចប់បន្លែធម្មជាតិ ​ដើម្បីការពារបរិស្ថាន ជំនួសឱ្យការប្រើប្រអប់ស្នោរ។ ដោយតាមការរៀបរាប់របស់ម្ចាស់គណនីបានឱ្យដឹងផងដែរថា គំនិត​យកស្រទបចេកជំនួសប្រអប់ស្នោរ វេចខ្ចប់បន្លែធម្មជាតិ មួយនេះមិនត្រឹមតែកាត់បន្ថយជាតិពុលបរិស្ថាននោះទេ ​តែវាថែមទាំងមានគុណប្រយោជន៍អាចជួយរក្សាសំណើម ឱ្យបន្លែនៅស្រស់បានយូរទៀតផង៕ រក្សាសិទ្ធ៖ ក្នុងស្រុក ប្រភពរូបភាព៖ Rich  Chamrouen   

សួនកម្សាន្ត និងសួនទឹកបើកថ្មី លើទឹកដីត្បូងឃ្មុំ ឡូយ និងសប្បាយអស់ទាស់!
ដើរកម្សាន្ត

សួនកម្សាន្ត និងសួនទឹកបើកថ្មី លើទឹកដីត្បូងឃ្មុំ ឡូយ និងសប្បាយអស់ទាស់!

ត្បូងឃ្មុំ៖ ខេត្តត្បួងឃ្មុំ គឺជាខេត្តបំបែកថ្មីពីទឹកដីខេត្តកំពង់ចាម ដែលជាខេត្តសម្បូរទៅដោយទីកន្លែងស្រស់ស្អាតបែបធម្មជាតិជាច្រើន ជាពិសេសគឺកន្លែងកម្សាន្តបែបកែច្នៃដូចជាសួនផ្កា និងសួនបន្លែជាដើម។ ជាក់ស្តែង ថ្មីៗនេះកន្លែងកម្សាន្តថ្មីមួយទៀតហើយនៅក្នុងទឹកដីមួយនេះត្រូវបានបង្កើតឡើងក្លាយទៅជាទីពេញនិយមសម្រាប់អ្នកនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងអ្នកមកពីភ្នំពេញផងដែរនោះគឺសួនកម្សាន្ត និងសួនទឹក Salika’s Water Park។ Salika’s Water Park មានកន្លែងអង្គុយជាលក្ខណៈខ្ចូសកម្សាន្តដែលអាចកំម៉ុងអាហារទានច្រើនមុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ហើយថែមទាំងមានសួនផ្កា និងទីកន្លែងសម្រាប់ថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ។ ចំណែកឯការលេងទឹកវិញ កូនក្មេងតម្លៃមានតម្លៃត្រឹមតែ 4000៛ ឯមនុស្សចាស់មានតម្លៃ 6000៛ ដែលអាចហែលលេង និងជិះ Slide រំអិលលេងតាមចិត្តដោយមិនគិតម៉ោងផងដែរ។ គួរឱ្យដឹងផងដែរថា Salika’s Water…

Train Cocktail កន្លែងភ្លើងពណ៌ស្អាតកប់ ជាពិសេសស្រាក្រឡុកមួយថូត្រឹមតែ 5$
ដើរកម្សាន្ត

Train Cocktail កន្លែងភ្លើងពណ៌ស្អាតកប់ ជាពិសេសស្រាក្រឡុកមួយថូត្រឹមតែ 5$

ភ្នំពេញ៖ មួយរយៈនេះហាង Cocktail ស្រាក្រឡុកជាលក្ខណៈតៀមតូចៗក្បែរផ្លូវ ហាក់រីកដុះដាលច្រើន ជាទីពេញនិយមរបស់យុវវវ័យសម័យថ្មីជាមួយនឹងតម្លៃថោកសមរម្យ។ ថ្មីៗនេះផងដែរ ហាង Cocktail មួយកន្លែងបើកថ្មីមានឈ្មោះថា Train Cocktail បានធ្វើឱ្យអារម្មណ៍យុវវ័យពុះកញ្ជ្រោលខ្លាំង ដោយសារតែទីកន្លែងមានតុបតែងដូចនៅក្នុងកុងទីន័រ ជាពិសេសមានភ្លើងចម្រុះពណ៌ស្រស់ស្អាត ថែមទាំងមានស្រាក្រឡុកច្រើនរសជាតិឱ្យជ្រើសរើស និងម្ហូបអាហារឆ្ងាញ់ៗទទួលទានផងដែរ។ Train Cocktail មានលក់ស្រាក្រឡុកគិតជាថូ ដោយ១ថូ មានតម្លៃ 5$ បើកំម៉ុង 3ថូ ថែម 1ថូ  ហើយម្ហូបគ្រប់មុខ 1ចាន ត្រឹមតែ 3$ ប៉ុណ្ណោះ…

ប្លែកឆ្ងាញ់! នំបញ្ចុកខួរក្តាម ទាល់តែសាកបានដឹងថាញ៉ាមយ៉ាងណា
ដើរកម្សាន្ត

ប្លែកឆ្ងាញ់! នំបញ្ចុកខួរក្តាម ទាល់តែសាកបានដឹងថាញ៉ាមយ៉ាងណា

សៀមរាប៖ នំបញ្ចុកអាចនិយាយបានថា គឺជាអាហាររបស់ខ្មែរតាំងពីដើមរៀងមក ហើយក៏អាចជាដើមកំណើតនៃការបង្កើតគុយទាវរបស់ចិនផងដែរ។ ជាក់ស្តែងនំបញ្ចុកខ្មែរ អាចទទួលទានជាមួយនឹងទឹកសម្លជាច្រើនប្រភេទដូចជា ទឹកសម្លរប្រហើរបង់សាច់ត្រី សម្លខ្ជាយ សម្លការី សម្លណាំយ៉ា ទឹកម្ហិច(កំពត) និងទឹកត្រីផ្អែមជាដើមទៅតាមការច្នៃប្រតិដ្ឋតាមស្រុកតំបន់ និងខេត្តរៀងៗខ្លួន។ មិនតែប៉ុណ្ណោះនៅខេត្តសៀមរាប ក៏មានសម្លនំបញ្ចុកដ៏ប្លែក និងឆ្ងាញ់ពិសាម្យ៉ាងផងដែរ មានឈ្មោះថា «នំបញ្ចុកខួរក្តាម» ដែលទទួលបានឈ្មោះល្បីល្បាញ និងមានអតិថិជនចេញចូលទទួលទានមិនចេះដាច់នោះឡើយទាំងភ្ញៀវក្នុងស្រុកភូមិ ភ្ញៀវជាតិ និងអន្តរជាតិមកសាកទឹកសម្លខ្មែរមួយនេះ។ ក្រៅពីមានលក់នំបញ្ចុកខួរក្ដាមហើយ ហាងតូចតែខ្លឹមមួយនេះ មានលក់ទាំងមី និង មីសួរទឹកស៊ុបធ្វើពីសាច់ខួរក្ដាម និងសាច់ក្ដាម លាយជាមួយខួរក្តាមចំហុយជាមួយសាច់ជ្រូកចិញ្ច្រាំផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទទួលទាន នំបញ្ចុកខួរក្ដាមមានទីតាំងនៅផ្សារហ៊ុយឡេងចាស់នៅជិតអ្នកលក់ស្បែកជើង ក្រុងសៀមរាប…

ធ្លាប់ក្រលំបាកគ្មានលុយទិញសៀវភៅអាន បានធ្វើឱ្យយុវជនបញ្ចប់ការសិក្សាពីជប៉ុនម្នាក់បើកហាងកាហ្វេ  តែអាចអានសៀវភៅដោយសេរី ទោះមិនកំម៉ុងអ្វីក៏ដោយ!
ដើរកម្សាន្ត

ធ្លាប់ក្រលំបាកគ្មានលុយទិញសៀវភៅអាន បានធ្វើឱ្យយុវជនបញ្ចប់ការសិក្សាពីជប៉ុនម្នាក់បើកហាងកាហ្វេ  តែអាចអានសៀវភៅដោយសេរី ទោះមិនកំម៉ុងអ្វីក៏ដោយ!

ភ្នំពេញ៖ « ការអានគឺជាគន្លឹះនៃភាពជោគជ័យ ​ការអានអាចផ្តល់ចំណេះវិជ្ជាដ៏ថ្លាថ្លៃ ​ហើយការអានសៀវភៅអាចធ្វើឱ្យអ្នកមានការយល់ដឹងកាន់តែខ្ពស់ទាំងគំនិតស្មារតី ​» ​ដោយសារតែមូលហេតុទាំងនេះហើយបានជា ហាងកាហ្វេមួយកន្លែងបានចាប់បដិសន្ធិឡើង ដោយមានការដាក់តាំងសៀវភៅឱ្យមហាជនចូលអាដោយមិនគិតថ្លៃ នោះគឺហាង ហ្គ្រីតកាហ្វេ (GRIT CAFÉ )។ ហ្គ្រីតកាហ្វេ (GRIT CAFÉ ) ត្រូវបានបង្កើតឡើងដោយអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនម្នាក់ ក្នុងគោលបំណងបំពេញសេចក្តីត្រូវការនៃចំណង់ចំណូលចិត្តទទួលទានកាហ្វេរបស់យុវជនកម្ពុជា ​ហើយអ្វីដែលសំខាន់នោះគឺចង់ក្លាយទៅជាផ្នែកមួយចូលរួមផ្តល់ចំណេះដឹងដល់យុវជនខ្មែរ តាមរយៈការផ្តល់សៀវភៅអានដោយឥតគិតថ្លៃដើម្បីឱ្យយុវជនកម្ពុជាអាចទទួលយកផលប្រយោជន៍សម្រាប់អនាគតរបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។ នៅក្នុងនោះម្ចាស់ហាងផ្ទាល់ធ្លាប់បានរៀបរាប់ពីគោលបំណងរបស់ខ្លួនឯងលើគណនីហ្វេសប៊ុកផងផងដែរថា « ខ្ញុំធ្លាប់ក្រលំបាក មិនដែលមានលុយ ទិញសៀវភៅអាននោះទេ ខ្ញុំត្រូវទៅឈរនៅតូបលក់​សៀវភៅ​ទាំងកណ្តាលថ្ងៃក្រោយពេលចេញ​ពី​សាលាដើម្បីអានសៀវភៅ។ ខ្ញុំធ្លាប់យល់អារម្មណ៍ដែលខ្វះខាតបែបនេះ។ យើងមានសៀវភៅរាប់រយក្បាលសម្រាប់​ប្អូនៗ​ចូលអានដោយសេរីទោះជាគាត់មិនពិសារកាហ្វេឬភេសជ្ជៈនានា​ក៏ដោយ​ ​»។…

ពិសេសណាស់ កូនខ្មែរស្រលាញ់បរិស្ថាន ​អាចផលិតថង់ធ្វើពីរុក្ខជាតិបាន ដែលកាត់បន្ថយកាកសំណល់ដែលក្ររលាយទៀត!
សង្គម

ពិសេសណាស់ កូនខ្មែរស្រលាញ់បរិស្ថាន ​អាចផលិតថង់ធ្វើពីរុក្ខជាតិបាន ដែលកាត់បន្ថយកាកសំណល់ដែលក្ររលាយទៀត!

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ​ចង់ប្លាស្ទិច  និងរបស់របរប្រើប្រាស់ធ្វើពីជ័រ ​ឬផ្លាស្ទិចពិតជាមិនល្អចំពោះសុខភាព ​ថែមទាំងមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានផងដែរ  ដោយសារតែវាមានជាតិជ័រផ្ទុកសារធាតុគីមីសាយភាពរាល់ពេលដែលប្រើប្រាស់ផង ​ហើយពេលដែលអ្នកបោះវាចោលវាត្រូវប្រើវេលាដល់ទៅរាប់រយឆ្នាំដើម្បីរំលាយសារធាតុជ័រទាំងនេះផងដែរ។ ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាបរិស្ថានថ្មីៗនេះកូនខ្មែរមួយក្រុមដែលមានគណនីហ្វេសប៊ុកផេកឈ្មោះ Cleanbodia មានគំនិតច្នៃប្រតិដ្ឋថ្មីដោយបានកែច្នៃផលិតថង់ធ្វើពីរុក្ខជាតិមិនប៉ះពាល់បរិស្ថាន  ដែលទទួលបានការគាំទ្រ ​និងកោតសរសើរជាខ្លាំងពីមហាជន។ ថង់ដែលផលិតចេញពីរុក្ខជាតិនេះ ត្រូវបានគេដឹងថាផលិតចេញពីដំឡូងមី ដែលប្រើរយៈពេល៥ឆ្នាំតែប៉ុណ្ណោះដើម្បីរលាយ ខុសពីថង់ប្លាស្ទិកដែលចំណាយពេលរលាយពី៥០០ឆ្នាំ ទៅ១០០០ឆ្នាំឯណោះ។ ជាពិសេសនោះ ការប្រើប្រាស់ថង់ផលិតពីរុក្ខជាតិ និងប្រអប់ក្រដាសនេះគឺបានជួយបរិស្ថានជាច្រើន ដោយថែមទាំងអាចជួយកាត់បន្ថយកាកសំណល់សំរាមដែលក្ររលាយ ព្រមទាំងអាចជួយបង្កើនកាងារកសិករខ្មែរដាំដំឡូងមីឱ្យមានទីផ្សារលក់ចេញទៀតផង។ គួរឱ្យដឹងផងដែរថាលោកអ្នកអាចទំនាក់ទំនងទិញផ្លាស្ទិចមួយនេះបានតាមរយៈគណនីហ្វេសបុកផេក  Cleanbodia  ឬតាមរយៈគណទំព័រ https://www.cleanbodia.com/en/order/ ៕ រក្សាសិទ្ធ៖ ក្នុងស្រុក

ភេសជ្ជៈ  Milk Tea ស្រោបកម្ទេចមី ​មានតែ១គ្មាន២នៅស្រុកខ្មែរ ​អាចសាកល្បងបានណា!
តោះញ៉ាំ

ភេសជ្ជៈ  Milk Tea ស្រោបកម្ទេចមី ​មានតែ១គ្មាន២នៅស្រុកខ្មែរ ​អាចសាកល្បងបានណា!

ហាងលក់ភេសជ្ជៈបែប ​Milk  Tea  ជាច្រើនកន្លែងបានបើកទ្វារជាបន្តបន្ទាប់ដើម្បីស្វាគមន៍ភ្ញៀវមកភ្លក់រសជាតិឆ្ងាញ់ពិសា ​ដោយភាគច្រើន ​Milk  Tea  ទាំងអស់នោះមានការបន្ថែម ​(Topping)  ជាគជ់ ​ចាហូយ ​និងគ្រឿងផ្សំរសជាតិដទៃទៀត។ តែថ្មីនេះៗ ហាងភេសជ្ជៈមួយកន្លែង ​បែរជាមានការច្នៃប្រតិដ្ឋថ្មី ​ដោយការ ​Topping  ជាកម្ទេចមីម្តងហាក់ដូចជាប្លែកខ្លាំងមែនទែន ​នោះគឺហាង Uniq-tea ​។ Uniq-tea គឺជាហាងភេសជ្ជៈបែប Milk  Tea  ដែលទើបតែបើកដំណើរការថ្មីៗតែទទួលបានភាពជោគជ័យរហូតបានពង្រីកដល់ទៅ២សាខា ​ដែលមានបម្រើភេសជ្ជៈបែប ​Milk  Tea  ជាច្រើនប្រភេទសុទ្ធតែមានរសជាតិឆ្ងាញ់ពិសា ​ដោយមានការស្រោបតែគជ់ និងចាហួយយ៉ាងសម្បូរបែបផងដែរ។…