Mythical Bird

ម្លប់ប្ញស្សីអន្លង់រមៀត ​អាចឆ្លៀតមកសម្រាកលំហែរអារម្មណ៍នៅថ្ងៃសម្រាកបាន ​នៅជិតៗភ្នំពេញយើងតើ!
ដើរកម្សាន្ត

ម្លប់ប្ញស្សីអន្លង់រមៀត ​អាចឆ្លៀតមកសម្រាកលំហែរអារម្មណ៍នៅថ្ងៃសម្រាកបាន ​នៅជិតៗភ្នំពេញយើងតើ!

កណ្តាល៖  ការរកពេលសម្រាកលំហែរថ្ងៃចុងសប្តាហ៍ ​គឺមានប្រយោជន៍ជួយបន្ធូរបន្ថយភាពតានតឹងទាំងកាយ ​និងចិត្ត ​ថែមទាំងធ្វើឱ្យស្មារតីរបស់អ្នកកាន់តែរឹងមាំពេលត្រលប់មកប្រកបកិច្ចការងារ ​ឬការសិក្សាផ្សេងៗផងដែរ។ សម្រាប់លោកអ្នកដែលពិបាកនឹងរកកន្លែងសម្រាកលំហែរនៅថ្ងៃចុងសប្តាហ៍ ​ឬបុណ្យទាននានា  ដោយមិនមានពេលទៅកាន់ខេត្តឆ្ងាយៗ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកលំហែរមួយកន្លែងនៅជិតៗភ្នំពេញយើងមានឈ្មោះថា « ​រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត »។ រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត គឺទីកន្លែងកម្សាន្តធម្មជាតិ ​ដែលមានខ្ចុះអង្គុយលេង ទទួលអាហារបែបស្រុកស្រែឆ្ងាញ់ពិសា ​មានទាំងកន្លែងស្ទូចត្រីកម្សាន្ត  សួនផ្ការីករាយ  និងមានលក់ផ្លែឈើស្រស់ៗបេះពីចម្ការនេះផ្ទាល់តែម្តងផងដែរ ​មកលេងម្តងដឹងតែសស្រស់ស្រាយអារម្មណ៍ពេលត្រលប់ទៅវិញ។ សម្រាប់អ្នកដែលចង់ទៅលេងលំហែរអារម្មណ៍ សួនលំហែរធម្មជាតិ ​ម្លប់ប្ញស្សីអន្លង់រមៀត មានទីតាំងស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​​ តាមបណ្តោយផ្លូវជាតិលេខ៣ ពី រាជធានីភ្នំពេញ…

តោះ! មកលេងសៀមរាបជាមួយក្រុមមិត្តភក្តិ ​សាកមកស្នាក់នៅ Dormitory ​ស្អាតប្លែកមានផាសុកភាព ​អស់ម្នាក់តែ ​8.5$  ក្នុងមួយយប់ប៉ុណ្ណោះ!
ដើរកម្សាន្ត

តោះ! មកលេងសៀមរាបជាមួយក្រុមមិត្តភក្តិ ​សាកមកស្នាក់នៅ Dormitory ​ស្អាតប្លែកមានផាសុកភាព ​អស់ម្នាក់តែ ​8.5$ ក្នុងមួយយប់ប៉ុណ្ណោះ!

សៀមរាប៖ មកលេងខេត្តសៀមរាបជាលក្ខណៈក្រុមមិត្តភក្តិ ​ក្រុមការងារ ​ឬអង្គការ ​ប្រសិនជាចង់ចំណាយការស្នាក់នៅអស់តិច ​សប្បាយជុំគ្នា  និងមានផាសុកភាព ​« ក្នុងស្រុក ​» ​សូមណែនាំទីកន្លែងស្នាក់នៅថ្មីបែកនោះគឹការស្នាក់នៅបែប ​Dormitory  ឬគេហៅថាបន្ទប់ដែលមានគ្រែតូចៗច្រើន ជាការគេងជុំគ្នាជាក្រុម មានឈ្មោះថា « Lub d Siem Reap » ។ ដោយការស្នាក់នៅបែប Dormitory លោកអ្នកនឹងទទួលបានអនុស្សាវរីយ៍ជាច្រើនជាមួយមិត្តភក្តិ ឬ ក្រុមការងារជាដើម ​ជាមួយនឹងបទពិសោធន៍រស់នៅជុំគ្នា ដែលមិនធ្លាប់មានពីមុនមក ​ពោលគឺអារម្មណ៍ប្លែកថ្មីនៃការគេងជុំគ្នាយ៉ាងរីករាយតែម្តង ។ ជាពិសេសលក្ខណៈពិសេសរបស់បន្ទប់បែប dormitory…

តោះ!​ សាកទឹកដោះគោជូរ  និងនំខេកតៃវ៉ាន់ម្តង ​ដឹងតែឆ្ងាញ់ជាប់ចិត្តជាមួយនឹងហាងមួយនេះ
តោះញ៉ាំ

តោះ!​ សាកទឹកដោះគោជូរ  និងនំខេកតៃវ៉ាន់ម្តង ​ដឹងតែឆ្ងាញ់ជាប់ចិត្តជាមួយនឹងហាងមួយនេះ

ភ្នំពេញ៖ សព្វថ្ងៃនេះមានហាងជាច្រើនដែលមានលក់នូវអាហារសម្រន់ និងបង្អែមប្លែកៗជាច្រើនមុខ នៅក្នុងនោះ  ថ្ងៃនេះ  « ក្នុងស្រុក ​» ​សូមណែនាំហាងលក់នំមួយកន្លែង ​ដែលនាំមកពីប្រទេសតៃវ៉ាន់ពិតៗតែម្តង ​នោះគឺហាង  « ​Yogurt  & Cake  Taiwan  »។ ហាង  « ​Yogurt  & Cake  Taiwan  » មានលក់នំ នំខេក ​នំសែនព្រះខែ  អាហារសម្រន់ប្រអប់ជាច្រើនមុខ រួមទាំងទឹកដោះគោជូរជាច្រើនប្រភេទនាំចូលពីប្រទេសតៃវ៉ាន់  ដែលមានរសជាតិ ឆ្ងាញ់ប្លែកជាប់មាត់តែម្តង ​ថែមទាំងមានអនាម័យខ្ពស់ទៀតផង។…

មើលតែបន្ទប់គេងក៏ចង់សម្រាកមួយយប់ដែរ! ​មកលេងបាត់ដំបងដឹងតែសប្បាយ ហើយកន្លែងស្នាក់នៅអស់ទាស់ទៀត!
ដើរកម្សាន្ត

មើលតែបន្ទប់គេងក៏ចង់សម្រាកមួយយប់ដែរ! ​មកលេងបាត់ដំបងដឹងតែសប្បាយ ហើយកន្លែងស្នាក់នៅអស់ទាស់ទៀត!

បាត់ដំបង៖ ​ដូចលោកអ្នកបានដឹងរួចមកហើយថា ​ខេត្តបាត់ដំបងគឺជាខេត្តប្រវត្តិសាស្រ្តមួយ ដែលក្រៅពីសម្បូរទៅដោយកន្លែង ​សំណង់ប្រវត្តិសាស្រ្តជាច្រើនកន្លែង ក៏សម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិសម្រាប់ធ្វើដំណើរកម្សាន្តទៀតផង។ ក្រៅពីដើរលេងសប្បាយ ​ការសម្រាកក្រោយលំហែពិតជាសំខាន់ខ្លាំងណាស់ ​ដូច្នេះហើយ ​ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងសម្រាកដ៏ពិសេសមួយទៀតហើយនៅក្នុងខេត្តបាត់ដំបងនោះគឺ  « Home Stone Resort »។ Home Stone Resort ​គឺជាកន្លែងស្នាក់នៅដែលស័ក្តសមសម្រាប់ការធ្វើដំណើរកម្សាន្តទាំងលក្ខណៈក្រុមគ្រួសារ បែបគូស្នេហ៍  ឬមិត្តភក្តិ ដែលមានការតុបតែងរចនាផ្ទៃបន្ទប់ខាងក្នុងយ៉ាងស្រស់ស្អាតបែប ​Classic  គ្រាន់តែឃើញផ្ទៃបន្ទប់ក៏ចង់ស្នាក់នៅដែរ ជាពិសេសគឺក្នុងបន្ទប់មានទាំងទឹកក្តៅ ​ទឹកត្រជាក់ និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់។ ​អ្វីដែលពិសេសគឺមានហាងទឹកដ៏ធំល្វឹងល្វើយឱ្យអ្នកមកសម្រាកបានហែលកម្សាន្តលេងទៀតផង។ ដោយថ្មីនេះផងដែរ…

សិល្បៈគំនូរលើជញ្ជាំងកាន់តែពេញនិយម ​ធ្វើឱ្យយុវជនជាច្រើនដែលស្រលាញ់ជំនាញមួយនេះកាន់តែមានសង្ឃឹម!
សង្គម

សិល្បៈគំនូរលើជញ្ជាំងកាន់តែពេញនិយម ​ធ្វើឱ្យយុវជនជាច្រើនដែលស្រលាញ់ជំនាញមួយនេះកាន់តែមានសង្ឃឹម!

ប៉ុន្មានឆ្នាំចុងក្រោយនេះ ​សិល្បៈគំនូរលើជញ្ជាំងកំពុងតែទទួលបានការពេញនិយមជាច្រើននៅប្រទេសកម្ពុជាយើង ដោយកាលពីមុនសិល្បៈបែបនេះមានការពេញនិយមដោយប្រទេសពួកលោកខាងលិចប៉ុណ្ណោះ។ តែសម្រាប់សព្វថ្ងៃនេះវិញ គំនូរជញ្ជាំងមានទីផ្សារខ្ពស់ខ្លាំងណាស់ ​ដោយភាគច្រើនគឺគូសម្រាប់លំអតាមផ្លូវ ​ភោជនីយដ្ឋាន  ហាងលក់សំលៀកបំពាក់  និងហាងទំនើបជាច្រើនទៀត ​ដែលជាហេតុធ្វើឱ្យយុវវជនជំនាន់ថ្មីដែលមានស្នាដៃ ​និងចំណេះជំនាញខាងផ្នែកមួយនេះហាក់មានសង្ឃឹមចំពោះការងាររបស់ខ្លួន។ ជួបជាមួយនឹងយុវជនវ័យក្មេង  គឹម ពៅមិថុនា (Kim Povmithona)  អាយុ 20ឆ្នាំ ដែលសព្វថ្ងៃប្អូនក៏ជាអ្នកដែលមានជំនាញខាងគំនូរលើជញ្ជាំងមួយរូប បានឱ្យដឹងផងដែរថា  ការគូរគំនូរសិល្បៈលើជញ្ជាំងគឺជាអ្វីដែលប្អូនស្រលាញ់តាំងពីដើម ហេតុនេះទាន់ឱកាសការងារនេះកំពុងតែមានការពេញនិយម ​ប្អូន ចង់បានការងារខាងគំនូរជញ្ជាំងទុកជាស្នាដៃឱ្យបានច្រេីន ទាន់ខ្លួននៅក្មេង។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន   គឹម ពៅមិថុនា (Kim Povmithona) កំពុងតែធ្វេីការងារផ្នែក Graphic…

មិនខ្វះកន្លែងដើរលេង! តោះ មកស្គាល់កន្លែងកម្សាន្តខេត្តកំពត  ដើរលេង២ថ្ងៃ ​ក៏ដើរមិនអស់ដែរ!
ដើរកម្សាន្ត

មិនខ្វះកន្លែងដើរលេង! តោះ មកស្គាល់កន្លែងកម្សាន្តខេត្តកំពត ដើរលេង២ថ្ងៃ ​ក៏ដើរមិនអស់ដែរ!

ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយសារតែភូមិសាស្រ្ត និងទេសភាពអំណោយផលសម្បូរទៅដោយ ​ភ្នំ ព្រៃព្រឹក្សា ​ទន្លេ ​បឹង ​ និងសមុទ្រ ​ខេត្តកំពតសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ និងកែច្នៃជាច្រើន ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តជាប់មិនដាច់ ដោយកន្លែងដើរលេងនៅខេត្តកំពទដើរលេង ២ ថ្ងៃ ក៏ដើរមិនអស់ដែរដូចជា៖…

ចង់ញ៉ាំសាច់អាំងឆ្ងាញ់កណ្តាលក្រុង គយគន់ផ្លូវរថភ្លើងកុំភ្លេចមកសាកហាងមួយនេះឱ្យសោះ!
ដើរកម្សាន្ត

ចង់ញ៉ាំសាច់អាំងឆ្ងាញ់កណ្តាលក្រុង គយគន់ផ្លូវរថភ្លើងកុំភ្លេចមកសាកហាងមួយនេះឱ្យសោះ!

Y5 Coffee & Resturant  ​ឬ Y5 សាច់អាំង គឺហាងមួយដែលពេលថ្ងៃបើកបម្រើជាកាហ្វេឆ្ងាញ់ពិសា ឯពេលយប់វិញគឺមានបើកជាហាងសាច់អាំងមានរសជាតិឆ្ងាញ់អស្ចារ្យ ដែលអាចទីតាំងធំទូលាយ ខ្យល់អាកាសធាតុបរិសុទ្ធ ​អាចគយគន់ទេសភាពជុំវិញ  និងផ្លូវរថភ្លើងយើងបានផងដែរ។ កាន់តែពិសេស ​Y5  សាច់អាំងមានភេសជ្ជៈឆ្ងាញ់ៗ និងស្រាបៀរគ្រប់ប្រភេទបម្រើមិនឱ្យទាស់  ថែមទាំងមានការប្រគំតន្ត្រី  និងអ្នកចម្រៀងច្រៀងកំដរមិនឱ្យធុញទ្រាន់នោះទេ  ឯចំណតក៏ធំទូលាយទៀតផង។ គួរឱ្យដឹងផងដែរថា Y5 Coffee & Restaurant  ឬ Y5 សាច់អាំង មានទីតាំងផ្ទះលេខ  ១២ ផ្លូវសហព័ន្ធរុស្ស៊ី (នៅខាងត្បូងក្នុងស្ថានីយរថភ្លើង…

ទទួលទានហាងកាហ្វេសំរាម ​នៅសាលាដូងគីរីរម្យ ​មិនត្រឹមតែជួយដល់ក្មេងៗក្រីក្រ ​តែអ្នកអាចរួមចំណែកការពារបរិស្ថានតាមរយៈការយកសម្រាមប្តូរយកកាហ្វេផងដែរ!
ដើរកម្សាន្ត

ទទួលទានហាងកាហ្វេសំរាម ​នៅសាលាដូងគីរីរម្យ ​មិនត្រឹមតែជួយដល់ក្មេងៗក្រីក្រ ​តែអ្នកអាចរួមចំណែកការពារបរិស្ថានតាមរយៈការយកសម្រាមប្តូរយកកាហ្វេផងដែរ!

លោក អ៊ុក វណ្ណដេ ឬហៅមនុស្សសំរាម គឺជា​​ស្ថាបនិក សាលាដូង ដែលបានជួយឱ្យក្មេងៗក្រីក្រជាច្រើនបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមចេញជាសាលារៀន និងវត្ថុលំអជាច្រើនទៀតផងដែរ។ កាន់តែពិសេសថ្មីៗនេះ លោកក៏បានបើកហាងកាហ្វេមួយនៅសាលាដូង លើភ្នំគិរីរម្យតែម្តង  ដោយដាក់ឈ្មោះថា «ហាង កាហ្វេសំរាម »។ ដោយការសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ត្រូវការចំណាយច្រើន និងប្រើពេលវេលាយូរ ថែមទាំងមិនសូវមានមនុស្សមកកម្សាន្តផងដែរ ​តែលោកនៅតែព្យាយាមធ្វើឱ្យហាងកាហ្វេនេះលេចរូបរាងឡើងដោយយកលំនាំតាមសាលាដូង ​ពោលគឺយកសំរាម ​កាកសំណល់ផ្លាស្ទិកមកសាងសង់ហាងកាហ្វេ  និងយកគ្រាប់កាហ្វេហួសដឺឡេមកច្នៃជាសិល្បៈគំនូដ៏ស្រស់ស្អាត។ ហាងកាហ្វេសម្រាមមួយកន្លែងនេះពិតជាមានទេសភាពស្រស់ស្អាតមែនទែន​ ព្រោះតែសាងសង់លើភ្នំ ​ឯការរៀបចំដោយសំរាមពិតជាស្អាតប្លែក ​ធានាថាអ្នកដែលទៅលេងប្រាកដជាពេញចិត្តនឹងទិដ្ឋភាពប្លែកថ្មីមួយនេះ  ដោយហាងកាហ្វេនះផងដែរ  មានពាក្យស្លោកប្រចាំហាងថា ​« ប្រាក់ចំណេញ មិនមែនជាគោលដៅធ្វើជំនួញយើងទេ…

ម្យ៉ាងដែរតើ! ​ហាងកាហ្វេបើកថ្មី យកសម្បក និងថង់ផ្លាស្ទិចប្តូរយកកាហ្វេរបស់យុវជនសម្រាមក្នុងន័យការពារបរិស្ថាន
ដើរកម្សាន្ត

ម្យ៉ាងដែរតើ! ​ហាងកាហ្វេបើកថ្មី យកសម្បក និងថង់ផ្លាស្ទិចប្តូរយកកាហ្វេរបស់យុវជនសម្រាមក្នុងន័យការពារបរិស្ថាន

ភ្នំពេញ៖ ​ថ្មីៗនេះយុវជនសម្រាម ​ដែលត្រូវបានគេដឹងថា ​ជាយុវជនដែលជួយការងារក្នុងសង្គម តាមរយៈសម្អាតសម្រាមចេញពីប្រឡាយទឹកស្អុយ  និងការដើរសម្អាតសម្រាមតាមគោលដៅនានារហូតទទួលបានការសរសើរពីមហាជន ​បានបង្ហើបពីគម្រោងហាងកាហ្វេសម្រាមក្នុងពេលឆាប់ៗនេះហើយ។ ក្នុងនោះ លោក សាន ដារ៉ាវីតប្រធានក្រុមយុវជនសំរាម បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ហាងកាហ្វេរបស់យុវជនសំរាមនឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា ៖ «វាយក្នុង Google Map ថា “យុវជនសំរាម”នឹងមកដល់ផ្ទះយើងខ្ញុំហើយ ថ្ងៃទី១៨ សីហា មានកាហ្វេទទួលទានហើយបងប្អូន ចូលរួមទាំងអស់គ្នា»។ គួរឱ្យដឹងផងដែរថា ហាងកាហ្វេរបស់យុវជនសម្រាម ​មិនទាមទារប្រាក់កម្រៃនៅក្នុងការលក់ដូរទេ…

ឆ្ងាញ់មិនឆ្ងាញ់ ​ទាល់តែសាកបានដឹង! លេងសុទ្ធតែ ពោះគោទឹកប្រហុកជំនាន់៩០  ពិតជារសជាតិមិនធម្មតាហើយ!
ដើរកម្សាន្ត

ឆ្ងាញ់មិនឆ្ងាញ់ ​ទាល់តែសាកបានដឹង! លេងសុទ្ធតែ ពោះគោទឹកប្រហុកជំនាន់៩០ ពិតជារសជាតិមិនធម្មតាហើយ!

ភ្នំពេញ៖  ចង់ទទួលទានពោះគោទឹកប្រហុក  ឆ្ងាញ់ ប្លែក  និងមានរសជាតិដើមមែនទេ? ​ថ្ងៃនេះ « ក្នុងស្រុក ​» សូមណែនាំ ហាងអនឡាញមួយកន្លែងមានឈ្មោះថា ​« ពោះគោទឹកប្រហុកជំនាន់៩០ »។ « ពោះគោទឹកប្រហុកជំនាន់៩០ » ត្រូវបានគេដឹងថា មានប្រភពដើមមកពីស្រុកមេមត់ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។ ដោយនៅក្នុងចន្លោះឆ្នាំ ១៩៩៦ ជាការចាប់ផ្តើមដំបូងនៅការលក់លក្ខណៈគ្រួសារ ចាប់ពីទីកន្លែងតូច រហូតមកដល់ធំ បើគិតមកដល់បច្ចុប្បន្ននេះពោះគោទឹកប្រហុកនេះបានអាយុ ២២​ឆ្នាំមកហើយ ពោលគឺទាំងរសជាតិ និង​ ទឹកប្រហុកគឺ មានរសជាតិឆ្ងាញ់ ហើយប្លែកខុសពីហាងដទៃ។ គួរឱ្យដឹងផងដែរថា  ហាងពោះគោទឹកប្រហុកជំនាន់៩០ ​មិនមានទីតាំង…

ចង់ផឹកតែរសជាតិដើមឆ្ងាញ់! មិនបាច់ជិះយន្តហោះទៅដល់ប្រទេសជប៉ុនទៀតទេ ជាមួយនឹងហាងដ៏ពិសេសនៅស្រុកខ្មែរមួយនេះ
ដើរកម្សាន្ត

ចង់ផឹកតែរសជាតិដើមឆ្ងាញ់! មិនបាច់ជិះយន្តហោះទៅដល់ប្រទេសជប៉ុនទៀតទេ ជាមួយនឹងហាងដ៏ពិសេសនៅស្រុកខ្មែរមួយនេះ

ភ្នំពេញ៖ ការទទួលទានតែ ​គឺជាប្រពៃណិទំនៀមទំលាប់ដ៏ល្អមួយរបស់ជនជាតិចិន ​ជប៉ុន ​និងកូរ៉េ ​ដែលថែមទាំងជួយឱ្យប្រជាជនគេមានសុខភាពល្អផងដែរ  ជាពិសេសគឺការទទួលទានតែបៃតងដែលមានប្រភពពីប្រទេសជប៉ុនតែម្តង។ ជាការពិតណាស់ ​ពេលនេះចង់ទទួលទានតែបៃតង ឬ  Matcha រសជាតិដើម ឆ្ងាញ់ ​មានប្រភពមកពីប្រទេសជប៉ុន ​លោកអ្នកមិនបាច់ជិះយន្តហោះទៅជប៉ុនទេ «ក្នុងស្រុក ​» ​សូមណែនាំហាងតែទើបតែបើកថ្មីតែមានឈ្មោះល្បីមួយកន្លែងមានឈ្មោះថា « Matcha Venture »។ ហាង Matcha Venture – Tea & Dessert  មានបម្រើតែជាច្រើនប្រភេទ ​ជាពិសេសគឺ ​Matcha  តែម្តង ​ដែលសុទ្ធសឹងតែនាំយកពីប្រទេសជប៉ុនរសជាតិដើម…

ថតរូបបែកផ្សែង! ​ជាមួយនឹងសួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅកម្ពុជា ​ធានាថាប្លែក ​ហើយស្អាតខ្លាំង
ដើរកម្សាន្ត

ថតរូបបែកផ្សែង! ​ជាមួយនឹងសួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅកម្ពុជា ​ធានាថាប្លែក ​ហើយស្អាតខ្លាំង

ចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុប ​ពិតជាក្តីស្រមៃមួយរបស់មនុស្សរាល់គ្នា ​ទាស់តែពិបាកទៅ ​ឯថ្លៃចំណាយក៏អស់មិនស្ទើរដែរ ​តែពេលនេះអស់បារម្ភហើយ ​ «ក្នុងស្រុក ​» សូមណែនាំសួនកម្សាន្តបើកថ្មី ល្បីថាស្រស់ស្អាតមិនធម្មតា ​អាចធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបានទៅលេងប្រទេសអឺរ៉ុបដែរ នោះគឺ ​«  យូរ៉ូផាក ​(Euro  Park)  »។ ​«  យូរ៉ូផាក ​(Euro  Park)  » គឺសួនកម្សាន្តដែលពោរពេញទៅដោយអគារ  និងរចនាបថចម្លងពីកន្លែងកម្សាន្តសប្បាយៗល្បីៗប្រចាំប្រទេសអឺរ៉ុប ដែលអាច​​ឱ្យអ្នកមកកម្សាន្តថតរូបបានយ៉ាងសប្បាយ និងម៉ាអេម ​ដែលអាចមកលេងជាលក្ខណៈក្រុមគ្រួសារ ​មិត្តភក្តិ ​ថតរូប ​Pre-Wedding  ឬថតរូបទទួលសញ្ញាបត្រក៏បាន ​ដែលអមនឹងទេសភាពដើមឈើតូចធំយ៉ាងខៀវស្រងាត់ខ្យល់អាកាសល្អថ្លាល្អផងដែរ។…

ទើបតែដឹងនៅក្នុងសារមន្ទីរ មានហាងកាហ្វេដ៏ទំនើបបរិយាកាសល្អ បម្រើម្ហូប និងភេសជ្ជៈឆ្ងាញ់ៗបែបនេះសោះ!
សម្រង់

ទើបតែដឹងនៅក្នុងសារមន្ទីរ មានហាងកាហ្វេដ៏ទំនើបបរិយាកាសល្អ បម្រើម្ហូប និងភេសជ្ជៈឆ្ងាញ់ៗបែបនេះសោះ!

ភ្នំពេញ៖ ចង់ទទួលទានកាហ្វេភេសជ្ជៈ ​រួមទាំងអាហារបែបខ្មែរ ​និងបរទេសឆ្ងាញ់ៗ ​ជាមួយនឹងបរិយាកាសបែបធម្មជាតិអមនឹងរុក្ខជាតិតូចធំ ​នៅក្នុងទីក្រុងភ្នំពេញយើងនេះមិនមានច្រើនកន្លែងនោះឡើយ ​តែក៏មិនអត់សោះដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក» ​សូមណែនាំហាងកាហ្វេដ៏ពិសេសមួយនៅកណ្តាលទីក្រុងភ្នំពេញតែម្តង​ ជាមួយនឹងបរិយាកាសដ៏ស្រលះល្អនោះគឺ ​« កាហ្វេសារមន្ទីរ ​ឬ The Museum Café ​» ដែលមានទីតាំងនៅក្នុងសារមន្ទីរជាតិតែម្តង។ ហាងកាហ្វេសារមន្ទីរ ​ឬ The Museum Café  មានការរចនាហាងតុបតែងយ៉ាងទាក់ទាញជាមួយនឹងការដាំដើមឈើ ​រុក្ខជាតិជុំវិញយ៉ាងត្រជាក់ស្រេបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ ​ឬកង្ហាជំនួយនោះឡើយ ​ឯបរិយាកាសក៏ស្ងប់ស្ងាត់ល្អព្រោះតែមានទីតាំងនៅក្នុងសារមន្ទីរជាតិយើងស្រាប់។ អ្វីដែលពិសេសហាងកាហ្វេមួយនេះមានបម្រើកាហ្វេរសជាតិបរតេសគ្រប់មុខ ​ជាមួយនឹងភេសជ្ជៈពិសេសៗច្រើនប្រភេទ  បន្ថែមពីនេះថែមទាំងមានអាហារបែបខ្មែរ…

ហាងសាឡាត់ធម្មជាតិ ​ជួយដល់សុខភាពច្រើនយ៉ាង ​អាចរកបាននៅកន្លែងល្បីៗទាំងនេះ
តោះញ៉ាំ

ហាងសាឡាត់ធម្មជាតិ ​ជួយដល់សុខភាពច្រើនយ៉ាង ​អាចរកបាននៅកន្លែងល្បីៗទាំងនេះ

ភ្នំពេញ៖ ​អាហារសាឡាត់ ​គឺជាអាហារបែបសុខភាព ​ដែលមានគ្រឿងផ្សំដោយបន្លែ  និងផ្លែឈើតាមបែបធម្មជាតិ។ ​នៅក្នុងនោះ ​អាហារសាឡាត់  ត្រូវបានគេដឹងថា ​មិនត្រឹមតែជួយដល់សម្រកទម្ងន់ ​តែអាចជួយធ្វើឱ្យមានសុខភាពល្អ ​បណ្តេញជាតិពុលចេញពីរាងកាយ ជំនួយស្បែក ​ជំនួយក្រពះពោះវៀន  និងការពារពីជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពផងដែរ។ ហេតុនេះហើយ  «ក្នុងស្រុក ​» ​សូមណែនាំហាងអាហារសាឡាត់ល្បីៗចំនួន៣កន្លែង ដែលត្រូវបានគេដឹងថា ​គ្រឿងផ្សំសុទ្ធតែល្អៗបែបធម្មជាតិ ​ជំនួយសុខភាព ​ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ពិសាផងដែរ ​ដូចជា៖ ១. ​The Fresh Salad The Fresh Salad មិនត្រឹមតែជាហាងសាឡាត់ ​តែមានកសិដ្ឋានដាំបន្លែគ្មានជាតិពុល…

«កូនខ្ញុំឈឺធម្មតាសោះ ​តែគ្រូពេទ្យថាមានជំងឺគ្រុនឈាម ​ទម្រាំដឹងខ្លួនអស់លុយមិនស្ទើរ» អត្ថបទគួរពិចារណា! ​ផ្ទុះជំងឺគ្រុនឈាម ​អាចនឹងមានការភាន់ច្រលំនៅក្នុងវិនិច្ឆយជំងឺ ​ឬជាការកេងចំណេញទៅលើជំងឺដើម្បីព្យាបាលក្នុងតម្លៃថ្លៃ?
សេដ្ឋកិច្ច

«កូនខ្ញុំឈឺធម្មតាសោះ ​តែគ្រូពេទ្យថាមានជំងឺគ្រុនឈាម ​ទម្រាំដឹងខ្លួនអស់លុយមិនស្ទើរ» អត្ថបទគួរពិចារណា! ​ផ្ទុះជំងឺគ្រុនឈាម ​អាចនឹងមានការភាន់ច្រលំនៅក្នុងវិនិច្ឆយជំងឺ ​ឬជាការកេងចំណេញទៅលើជំងឺដើម្បីព្យាបាលក្នុងតម្លៃថ្លៃ?

ជាការពិតណាស់ ​នៅក្នុងពេលបច្ចុប្បន្ននេះ​​ ជាពិសេសនៅក្នុងរដូវធ្លាក់ភ្លៀងតែម្តង​​ជំងឺគ្រុនឈាម ​ដែលបណ្តាលមកពី សត្វមូលខ្លាខាំដែលជាសត្វភ្នាក់ងារចម្លងមេរោគគ្រុនឈាមយ៉ាងសាហាវ បាននឹងកំពុងតែផ្ទុះរាល់ដាលស្ទើរពាសពេញប្រទេសកម្ពុជាយើងគ្រប់ខេត្តក្រុង  ហើយអាចកើតឡើងទាំងចំពោះក្មេងៗតូច  រួមទាំងមនុស្សពេញវ័យផងដែរ  ប្រសិនជាមិនការងារខ្លួនពីសត្វមូសខ្លាខាំនោះទេ។ # រោគសញ្ញាមេរោគគ្រុនឈាម រោគសញ្ញានៃជំងឺគ្រុនឈាម ធ្វើឱ្យអ្នកជំងឺមានអាការដូចកើតជំងឺផ្តាសាយធំដែរ  ដែលមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូងដូចជា៖ ក្តៅខ្លួនខ្លាំង តែមិនហៀរសម្បោរ (ដាក់ថ្នាំត្រជាក់មានប្រសិទ្ធភាពរយៈពេលខ្លីប៉ុណ្ណោះ) ឈឺសាច់ដុំ  ក្អួតចង្អោរ   ឈឺក្បាល ល្ហិតល្ហៃ  អស់កម្លាំង ​ចេះតែងងុយគេង រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក   និងការហូរឈាមតិច ឬច្រើនផងដែរក្នុងអញ្ចាញធ្មេញ ​ដែលករណីនេះអាចជាករណីដំណាក់កាលធ្ងន់ធ្ងរ។ តែទោះជាយ៉ាងនេះក្តី ​សម្រាប់គ្រូពេទ្យមួយចំនួនដែលមិនមានជំនាញច្បាស់លាស់នៅក្នុងការព្យាបាល ​ឬមិនបានពិនិត្យឈាមរបស់អ្នកជំងឺនៅក្នុងមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ដោយគ្រាន់តែយោងតាមការពិនិត្យជាក់ស្តែងនូវស្ថានភាពរបស់អ្នកជំងឺនៅខាងក្រៅរាងកាយ ​អាចនឹងវិនិច្ឆយរោគខុសក៏ថាបាន…

ស៊ីន ​យូប៊ីន  ស្រស់ស្អាតខ្លាំង ​បញ្ចេញសម្រស់របស់ខ្លួន នៅក្នុងរីហ្សតដ៏ល្បីភូមិបៃតងនាខេត្តសៀមរាប
ដើរកម្សាន្ត

ស៊ីន ​យូប៊ីន  ស្រស់ស្អាតខ្លាំង ​បញ្ចេញសម្រស់របស់ខ្លួន នៅក្នុងរីហ្សតដ៏ល្បីភូមិបៃតងនាខេត្តសៀមរាប

សៀមរាប៖ តារាសម្តែងមានសមត្ថភាព ​កញ្ញា ​ស៊ីន ​យូប៊ីន ​គឺជាតារាសម្តែងស្រីល្បីឈ្មោះ ​ដែលមានទីផ្សារខ្លាំងទាំងក្នុង  និងក្រៅប្រទេស ​ជាពិសេសនៅក្នុងប្រទេសថៃ។ ជាក់ស្តែង ​កញ្ញា ​ស៊ីន ​យូប៊ីន  ត្រូវបានគេដឹងថាឧស្សាហ៍ចេញចូលក្រៅប្រទេសណាស់ ទាំងការងារសិល្បៈ  និងការដើរកម្សាន្តផងដែរ ​តាមរយៈរូបភាពដែលកញ្ញាតែងតែបង្ហោះជារឿយៗនៅក្នុងបណ្តាញសង្គមរបស់កញ្ញាផ្ទាល់តែម្តង។ តែម្តងនេះកញ្ញាបានបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់ខ្លួននៅក្នុងវាលស្រែស្រស់ស្អាតមួយកន្លែង ​ដែលត្រូវបានគេដឹងថាជា ​រីហ្សតភូមិបៃតង នៅក្នុងខេត្តសៀមរាប ​ជាមួយនឹងទេសភាពស្រស់បំព្រងតាមបែបធម្មជាតិ ​ដែលមានវាលស្រែខៀវស្រងាត់ ដើម​ត្នោត​ដុះ​ពេញវាល​ស្រែ​ ចម្ការ​ដំណាំ​ និង ​ផ្ទះ​ឈើ​ប្រក់​ក្បឿង ជា​ទេសភាព​ភូមិ​ឋានខ្មែរពិតៗ ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ចង់ជិះទូកលេងទេ? ​ទូកកម្សាន្តច្នៃថ្មីតាមមាត់ទន្លេម្តងនេះ ​ដឹងតែសប្បាយកប់ហើយ
សង្គម

ចង់ជិះទូកលេងទេ? ​ទូកកម្សាន្តច្នៃថ្មីតាមមាត់ទន្លេម្តងនេះ ​ដឹងតែសប្បាយកប់ហើយ

ភ្នំពេញ៖ បើនិយាយពីមាត់ទន្លេ  ក្រៅពីការដើរកម្សាន្តស្រូបយកខ្យល់អាកាសល្អ   ការជិះទូកកម្សាន្តតាមដងទន្លេគឺជាបរិយាកាសថ្មីដែលគ្រប់គ្នាតែងតែទៅកម្សាន្តជាប់មិនដាច់។ តែដោយសារតែការផ្លាស់ប្តូរទីតាំងថ្មី ​ការជិះទូកលេងកម្សាន្តត្រូវបានខកខានមួយរយៈធំ  តែពេលនេះលែងបារម្ភហើយ ​« ក្នុងស្រុក ​» ​សូមណែនាំទៅកន្លែងជិះទូកលេងកម្សាន្តថ្មីដែលមានភាពច្នៃប្រតិដ្ឋស្រស់ស្អាតជាងមុន ​នោះគឺ Okay  Light Boat  ។ Okay  Light Boat  គឺជាទូកដែលអាចជិះលេងតាមដងទន្លេមេគង្គ ដើម្បីកំសាន្តអារម្មណ៍បែបដ៏រ៉ូមែនទិច ដោយមានចង្វាក់ភ្លេងរនាតខ្មែររន្តំចិត្ត ​ដោយលោកអ្នកអាចស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយ និងគយគន់មើលទេសភាពដងទន្លេទស្សនាការនេសាទត្រីនារដូវទឹកឡើង ព្រមទាំងអាចពិសារអាហារដ៏ឆ្ងាញ់ពិសាជាមួយនឹងតំលៃសមរម្យបំផុតផងដែរ។ ក្រៅពីអាចជិះទូកលេងកម្សាន្តជាលក្ខណៈ ក្រុមគ្រួសារ មិត្តភ័ក្ដិ គូស្នេហ៍ Okay  Light Boat…

តោះ មកស្គាល់ទីក្រុងលើទឹកដ៏ស្រស់ស្អាតអស្ចារ្យ នៅក្នុងប្រទេសហូឡង់ ​ដែលកំពុងតែល្បីល្បាញដោយសារតែវត្តមានដំណើរក្រេបចន្ទទឹកឃ្មុំរបស់ ឱក សុគន្ធកញ្ញា
ដើរកម្សាន្ត

តោះ មកស្គាល់ទីក្រុងលើទឹកដ៏ស្រស់ស្អាតអស្ចារ្យ នៅក្នុងប្រទេសហូឡង់ ​ដែលកំពុងតែល្បីល្បាញដោយសារតែវត្តមានដំណើរក្រេបចន្ទទឹកឃ្មុំរបស់ ឱក សុគន្ធកញ្ញា

ហូឡង់៖ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងប្រទេសហូឡង់កំពុងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ ​ដោយសារតែទេសភាពដ៏ស្រស់ស្អាត និងដំណើរកម្សាន្តលើទឹកដ៏អស្ចារ្យ រហូតធ្វើឱ្យអ្នកគាំទ្រចង់ដឹងថា ​តើទីនោះឈ្មោះអ្វី និងស្ថិតនៅទីណា? ដូច្នេះថ្ងៃនេះក្នុងស្រុកនឹងនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ទីក្រុងលើទឹកនេះទាំងអស់គ្នា៖ នៅក្នុងប្រទេសហូឡង់ មានភូមិលិចទឹកមួយដ៏ស្រស់ស្អាត  ដោយផ្លូវធ្វើដំណើរគឺសុទ្ធតែប្រឡាយទឹក មានឈ្មោះថា  ទីក្រុង ​Giethoorn។ Giethoorn គឺជាទីក្រុង និងជាភូមិដែលមានប្រឡាយទឹកហូរកាត់ ស្ថិតនៅក្នុងខេត្ត Overijssel ប្រទេសហូឡង់ ដោយភូមិស្ថានដីតំបន់ដែលប្រជាជានរស់នៅ អាចឆ្លងកាត់គ្នាទៅវិញទៅមកដោយត្រូវតភ្ជាប់ស្ពានតូចៗជាច្រើនប្រមាណជាជាង ១៨០ស្ពាន។ មានរឿងរ៉ាវ២ផ្ទុយគ្នា និយាយពីប្រវត្តិនៃការកើតភូមិលិចទឹកនេះ ដោយមានឯកសារខ្លះនិយាយថា  វាត្រូវបានបង្កើតឡើងដោយព្រះសង្ឃព្រះនាម Franciscan នៅក្នុងសត្សវត្សរ៍ទី…

អស្ចារ្យមែនទែន បើបានទៅលេងទីក្រុងបណ្តែតទឹកទាំង ១០ ដែលល្បីថាស្អាតជាងគេបង្អស់លើលោក
ដើរកម្សាន្ត

អស្ចារ្យមែនទែន បើបានទៅលេងទីក្រុងបណ្តែតទឹកទាំង ១០ ដែលល្បីថាស្អាតជាងគេបង្អស់លើលោក

ទោះបីជាមនុស្សភាគច្រើនជ្រើសរើសការធ្វើដំណើរលើគោកដោយហេតុមានភាពងាយស្រួលយ៉ាងណាក៏ដោយ ក៏មានប្រទេស និងតំបន់មួយចំនួននៅតែរក្សាប្រពៃណី រួមទាំងការរស់នៅតាមជីវិតលើផ្ទៃទឹកផងដែរ ដែលត្រូវបានគេដឹងថាទីកន្លែងនោះសុទ្ធតែមានសម្រស់ស្រស់ស្អាត និងល្បីល្បាញមានអ្នកទេសចរទៅកម្សាន្តយ៉ាងច្រើនទៀតផង។ ដូច្នេះមកតាមដាន ទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតជាងគេទាំង១០នេះ៖ ១០. ក្រុង Can Tho ប្រទេសវៀតណាម Can Tho គឺជាទីក្រុងដ៏ធំមួយស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គដែលនៅចន្លោះកណ្តាលរវាងទឹកទន្លេ និងប្រឡាយទឹក។ ផ្លូវទឹកសរុបនៅក្នុងទីក្រុងនេះមានប្រវែងដល់ទៅ ១១៥៧គីឡូម៉ែត្រ ដោយមានទន្លេ Hau គឺជាដៃទន្លេមេគង្គដ៏ធំជាងគេដែលបានរត់ទៅកាន់តំបន់ភាគខាងជើងនៃទីក្រុង Can Tho មួយនេះ។ ៩. ក្រុង Cape Coral រដ្ឋហ្វ្ររីដា សហរដ្ឋអាមេរិក ក្រុង…

ហាងកាហ្វេលើអគារចំណាស់អាយុ ១០០ឆ្នាំ ស័ក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ និងរបស់បែបបុរាណ
ដើរកម្សាន្ត

ហាងកាហ្វេលើអគារចំណាស់អាយុ ១០០ឆ្នាំ ស័ក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ និងរបស់បែបបុរាណ

ថៃ៖ ហាងកាហ្វេមួយកន្លែងមានឈ្មោះថា Sarnie Bangkok បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ ដោយសារតែហាងកាហ្វេនេះស្ថិតនៅលើអគារចំណាស់អាយុដល់ទៅ ១០០ឆ្នាំឯណោះ រួមទាំងការតុបតែងហាងបែប Classic មើលទៅស្រស់ស្អាតប្លែក និងជាទីកន្លែងទទួលទានកាហ្វេសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់។ Sarnie Bangkok មានបើកបម្រើការលក់កាហ្វេ រួមទាំងភេសជ្ជៈ នំចំណី និងអាហារសម្រន់ជាច្រើនមុខ តាមបែបអូស្ត្រាលី លាយនឹងបញ្ជីមុខម្ហូបបែបអាស៊ីជាច្រើនមុខសុទ្ធតែគួរឱ្យចាប់អារម្មណ៍ និងមានរសជាតិឆ្ងាញ់ពិសា។ អ្នកអាចទៅសាកភ្លក់រសជាតិកាហ្វេ ជាមួយនឹងអារម្មណ៍ប្លែកថ្មីនៃអគារចាស់ នៅក្នុងហាងកាហ្វេ Sarnie Bangkok ប្រសិនជាអ្នកមានឱកាសទៅលេងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅតំបន់ Soi Charoen Krung 44 សង្កាត់…

ជ្រលងភ្នំក្រហម ស្រុកដងទង់ខេត្តកំពត ទេសភាពម៉ាអេម មើលមួយភ្លែតស្មានតែស្រុកគេ!
ដើរកម្សាន្ត

ជ្រលងភ្នំក្រហម ស្រុកដងទង់ខេត្តកំពត ទេសភាពម៉ាអេម មើលមួយភ្លែតស្មានតែស្រុកគេ!

កំពត៖ ទឹកដីខេត្តកំពតពោរពេញទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ជាពិសេសគឺសម្បូរទៅដោយព្រៃព្រឹក្សា ភ្នំ និងទីកន្លែងដែលជាប្រភពទឺក ដែលជាហេតុធ្វើឱ្យខេត្តកំពតសម្បូរទៅដោយ រីស្សតល្បីៗ ស្អាតៗមិនចាញ់បរទេសប៉ុន្មាននោះទេ។ នៅក្នុងនោះ ថ្មីៗនេះខេត្តកំពតក៏ត្រូវបានគេដឹងថាមានកន្លែងកម្សាន្តថ្មីមួយទៀតហើយ បើនិយាយពីទេសភាព គឺស្រស់ស្អាតញាក់សាច់ ជាមួយនឹងទេសភាពភ្នំជុំវិញ ពោរពេញទៅដោយផ្ទៃមេឃខៀវស្រងាត់ ដែលទីតាំងនោះមានឈ្មោះថា ចម្ការជ្រលងភ្នំក្រហម ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត។ ចម្ការបែបរមណីយដ្ឋានមួយនេះ គឺមានសួនផ្កាដ៏ស្រស់ស្អាត ចម្ការផ្លែឈើ ទីកន្លែងស្នាក់នៅស្រស់ស្អាតស័ក្តិសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ បូករួមនឹងធម្មជាតិព័ទ្ធជុំវិញធ្វើឱ្យត្រជាក់ស្រស់ថ្លានៅក្នុងអារម្មណ៍។ ដើម្បីទៅដល់កន្លែងដ៏ស្រស់ស្អាតអស្ចារ្យមួយនេះ អ្នកត្រូវធ្វើដំណើរទៅទិសខាងលិចវត្តភ្នំសុទិព្វប្រហែល១km ដោយទីតាំងចម្ការធម្មជាតិមួយនេះគឺស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុក ដងទង់ ខេត្ត កំពត៕ រក្សាសិទ្ធអត្ថបទ៖…