Mythical Bird

Cover Btb
ដើរកម្សាន្ត

ស្រណោះណាស់! ​មកមើលសំណង់ផ្ទះចាស់ៗសល់ពីសម័យអាណានិគមបារាំង នៅខេត្តបាត់ដំបង!

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី ។ ដោយខេត្តបាត់ដំបង ស្ថិត​ក្រោម​អំណាច​សៀម​អស់​រយៈ​ជាង​មួយ​សតវត្ស ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ។ សម័យ​នោះ​ត្រួតត្រា​ដោយ​គ្រួសារ​ស្ដេចត្រាញ់​ខ្មែរ​«​ចៅ​ហ្វ៊ា​បែន​» ដែល​ក្រោយមក​គេ​ប្ដូរ​ឈ្មោះ​ថា​«​ត្រកូល​អភ័យ​វង្ស​» ។ គ្រួសារ​នេះ​បាន​ត្រួតត្រា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១​សតវត្ស ហើយ​តំណែង​នេះ​បាន​បន្ត​រហូត​ដល់​កូនចៅ​នៃ​គ្រួសារ​នេះ​ទៀត​ផង ។ នៅ​ឆ្នាំ​១៨៦៣ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង​ដែរ…

Cover Tousim
ដើរកម្សាន្ត

អស្ចារ្យណាស់! កម្មវិធីទូរស័ព្ទថ្មី «Kingdom of Wonder» ក្រសួងបានប្រកាសចេញឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីផ្សព្វផ្សាយពីតំបន់​ទេសចរណ៍កម្ពុជា

ថ្មីៗនេះនៅលើលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ Smart Phone ថ្មីលើកដំបូង ដែលមានឈ្មោះថា «Kingdom of Wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោកឱ្យកាន់តែខ្លាំងក្លា និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែមានកំណើនច្រើនជាងមុន។ កម្មវិធីទូរស័ព្ទមួយនេះ មានបណ្តុំទៅដោយព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងមកទស្សនាកម្ពុជាផងដែរ។ ក្រសួងទេសចរណ៍ សង្ឃឹមថាតាមរយៈការបង្កើត ​App  ថ្មីនេះ…

Cover Nang Leng
តោះញ៉ាំ

ទំនងអីយ៉ាងនេះ! កន្លែងថ្មី ស្អាត គ្រឿងសមុទ្រឆ្ងាញ់ តំលៃសមរម្យ ពិសេសម្រាប់អ្នកចង់រកកន្លែងញ៉ាំអី ស្តាប់ភ្លេងជួបជុំមិត្តភក្តិ!

ចង់រកកន្លែងទទួលទានអាហារស្តាប់ភ្លេង ច្រៀងលេងកម្សាន្ត ជាមួយអាហារដែលមានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យ ពិតជាមិនពិបាកទៀតនោះទេ ដោយថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងមួយមានឈ្មោះថា « ណាង លេង นั่งเล่น (Nang Leng – Pub & Seafood Restaurant ) »។ ណាងលេង គឺជាហាងអាហាររបៀបជា Pub ដែលមានម្ហូបអាហារឆ្ងាញ់ៗបែបគ្រឿងក្លែម និងគ្រឿងសមុទ្រជាច្រើនមុខដែលមានតម្លៃសមរម្យ ឯរសជាតិគឺឆ្ងាញ់ជាប់ចិត្តតែម្តង។ អ្វីដែលកាន់តែពិសេសហាងមួយនេះមានការតុបតែងស្រស់ស្អាតជាភ្លើងពណ៌ គំនូរលើជញ្ជាំងដ៏ស្រស់ស្អាត ថែមទាំងមានកន្លែងអង្គុយសមរម្យ…

Cover Mode 1
សង្គម

កូនខ្មែរពូកែមិនធម្មតា! រូបភាពតុក្កតាខ្មែរ និង ការច្នៃម៉ូត ដែលបានមកពីវិចិត្រករផ្សេងៗទាំងនេះបើចេញជារូបពិតដឹងតែអស្ចារ្យ

ជាការពិតណាស់ ​បើទោះបីជាសិល្បៈវប្បធម៌ខ្មែរត្រូវបានបាត់បង់អស់ខ្លះដោយសារតែកត្តាសង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំក្តី ​តែអ្វីដែលនៅសេសសល់់ពិតជាមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន។ ជាក់ស្តែងកូនខ្មែរជំនាន់ក្រោយ​សុទ្ធសឹងតែជាយុវវជនមានសមត្ថភាព ​ជាទំពាំងស្នងប្ញស្សីពិតៗ ​ពោលគឺបានចូលរួមថែរក្សា ​ការពារសម្បត្តិវប្បធម៌របស់ខ្មែរយ៉ាងភ្ជាប់ផ្ជួន ​តាមរយៈ ការសិក្សា  ការបង្ហាញពិភពលោកនូវអ្វីដែលជាខ្មែរ។ មិនតែប៉ុណ្ណោះ ទឹកដៃស្នាដៃសិល្បករខ្មែរពិតមិនមិនអន់ជាងសម័យមហានគរនោះទេ ​ដោយសារតែបច្ចុប្បន្នកូនខ្មែរមួយចំនួនដែលមានដុង និងសិល្បៈខាងរូបគំនូបានបញ្ចេញស្នាដៃរាប់មិនអស់តាមរយៈការ ​គូរគំនូ ​ការច្នៃម៉ូតសំលៀក និងការគូររូបជាគំនូ ​3D  អស្ចារ្យជាច្រើនផ្ទាំង រហូតទទួលបានការសរសើរពីមហាជន ​និងអន្តរជាតិផងដែរ។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើងពីស្នាដៃគំនូរបស់វិចិត្រករកូនខ្មែរមួយចំនួន ​ដែលមានមហាជនកោតសរសើរជាខ្លាំង ​ហើយថែមទាំងជម្រុញឱ្យចេញម៉ូតពិតៗផងដែរ ​ព្រោះតែភាពអស្ចារ្យនៃម៉ូតគំនូទាំងអស់នេះ ៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ ​Credit  to Owner  

Cover Sna
ដើរកម្សាន្ត

តោះ! មកសាកល្បងលេងកីឡាបាញ់ធ្នូខ្មែរយើង ​អស់ម្នាក់តែ ​៧ដុល្លារតែប៉ុណ្ណោះ

សៀមរាប៖ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ( The Royal Archery Club ) ​គឺជាក្លឹបបាញ់ព្រួញមួយមានទីតាំងនៅខេត្តសៀមរាប ​ដែលទទួលបានការពេញនិយមមកលេងកម្សាន្តជាខ្លាំងពីសំនាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ការបើកក្លឹបកីឡាបាញ់ធ្នូនេះ ​ជាក់ស្តែងគឺដើម្បីលើកស្ទួយកីឡាបាញ់ព្រួញបែបបុរាណខ្មែរ ​និងមានការបាញ់ព្រួញជាលក្ខណៈសម័យទំនើបផងដែរ។ ​ដោយអ្នកមកលេងអាចមកបានគ្រប់វ័យមិនប្រកាន់វ័យចាស់ ​ឬក្មេងឡើយ ​ហើយក៏មានគ្រូបង្វឹកចាំបង្ហាត់បង្រៀនបាញ់ធ្នូទៀតផង។ ជាពិសេសគឺមានការដាក់តាំងងសត្វសប្បនិមិត្មសម្រាប់ឱ្យភ្ញៀវមកលេងកម្សាន្ត ​អាចសាកល្បងបាន ​ថែមទាំងមិនមានគ្រោះថ្នាក់នោះទេ។ ដោយក្លឹបកីឡាបាញ់ធ្នូនេះចាប់បើកឱ្យចូលលេងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយសម្រាប់តម្លៃភ្ញៀវជាតិ ម្នាក់ថ្លៃ 7 ដុល្លារ និងភ្ញៀវបរទេសថ្លៃ 12…

Cover Bamboo
សង្គម

ដបទឹកកែវទឹក ​ធ្វើពីប្ញស្សីស្នាដៃកូនខ្មែរ​ ស្អាតប្លែកមិនចាញ់ដបទឹកបរទេស​ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរយេីងផង

ថ្មីៗនេះកូនខ្មែរមួយក្រុមបានផលិតបំពង់ទឹកធ្វើពីដើមប្ញស្សីមានឈ្មោះថា ដបទឹកឫស្សី Bamboo Sea  ដែលមានលក្ខណៈស្រស់ស្អាត ​មាំ មិនចាញ់ផលិតផលបរទេសនោះទេ ថែមទាំងមានតម្លៃសមរម្យ ​ជាពិសេសគឺមានអត្ថប្រយោជ៍ជាច្រើនដូចជា៖ + ជាប្រភេទដបខាងក្នុងជាអុីណុក ស្រោបដោយឫស្សីធម្មជាតិរបស់យេីង។ + អាចផ្ទុកទឹកក្តៅបានរហូតដល់ ៧ម៉ោង + មិនមានការជ្រាបទឹក ឬ បែកញេីសដល់ផ្នែកខាងក្រៅទេ + មានចំរោះសំរាប់ឆុងតែស្រាប់ នៅក្នុងដប + ការពារបរិស្ថាន ដោយជួយកាត់បន្ថយកែវផ្លាស្ទិច + តូចល្មមងាយស្រួល យកតាមខ្លួន បានគ្រប់ទីកន្លែង + រចនាបែបសាមញ្ញ តែស្អាតបែបខ្មែរ…

Cover Wedding Dress
សង្គម

ថ្មីទៀតហើយ! ឈុតរៀបការរបស់កូនក្រមុំជាម៉ូតខោ ​ចាប់ផ្តើមពេញនិយម ​និងស្អាតប្លែកខ្លាំងណាស់តើ!

ថ្ងៃរៀបការគឺជាថ្ងៃដ៏ពិសេសមួយ ​ឬអាចនិយាយថាជាថ្ងៃដ៏ជោគជ័យមួយនៃជិវិតស្នេហារបស់គូស្នេហ៦ទាំង២ ​ដែលអាចតស៊ូចាប់ដៃរហូតដើរមកដល់សំណុចអាពាហ៍ពិពាហ៍រួមគ្នាបាន។ ជាក់ស្តែង ​ថ្ងៃពិសេសទាំងកូណកំលោះ និងកូនក្រមុំសុទ្ធតែចង់ឱ្យខ្លួនឯងជាគូស្នេហ៍ដ៏ស្រស់ស្អាតបំផុតតាមរយៈការតុបតែងខ្លួន ​និងការរើសឈុតអាពាហ៍ពិពាហ៍ដ៏ស្អាតបំផុត  និងខ្លួនឯងស្រលាញ់ពេញចិត្តបំផុត ​ជាពិសេសគឺឈុតកូនក្រមុំតែម្តង។ តែសម្រាប់ថ្មីៗនេះ ​ឈុតកូនក្រមុំរបៀបជាខោ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ​ដោយគ្រប់គ្នាយល់ថាពិតជាថ្មី ​ស្អាតប្លែក ​ថែមទាំងមើលទៅងាយស្រួលស្លៀកផងដែរ។ តោះ! ចង់ដឹងថាឈុតកូនក្រមុំជាម៉ូតមានភាពប្លែកថ្មី និងស្រស់ស្អាតយ៉ាងណា​​មកតាមដានរូបភាពខាងក្រោមទាំងអស់គ្នា ៖

Cover Khmer Beach
ដើរកម្សាន្ត

មកមើលសម្រស់ឆ្នេរសមុទ្រកម្ពុជា នាពេលអតីតកាល ​ស្អាតខ្លាំងណាស់តើ!

តំបន់ឆ្នេរនៃប្រទេសកម្ពុជាមាន៤ ខេត្តបញ្ចូលគ្នាគឺ ខេត្តកោះកុង ខេត្តកំពត ក្រុងព្រះសីហនុ និងខេត្តកែប។នៅតំបន់ឆ្នេរសមុទ្រ សណ្ឋាដីមានលក្ខណះ ជាភ្នំខ្ពង់រាប វាលរាបនិងឆ្នេរសមុទ្រ ឈូងសមុទ្រ ដោយដីតំបន់នេះមានល្ខណៈជាដីខ្សាច់ច្រើន។ ដោយហេតុថាតំបន់ឆ្នេរទាំងនេះ មានលក្ខណសម្បត្តិអំណោយផលល្អបែបនេះហើយ បានជាតំបន់ទាំងនោះត្រូវបានរៀបចំកែលំអក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនាកម្សាន្តនៅក្នុងតំបន់ឆ្នេរទាំងនោះ  មិនមែនទើបតែបច្ចុប្បន្ននោះទេ ​ពោលគឺតាំងពីសម័យសង្គមរាស្រ្តនិយមតែម្តង។ នៅក្នុងនោះ  បើនិយាយពីតំបន់ឆ្នេរកាលពីអតីតកាល  ក៏មានអ្នកកម្សាន្តច្រើនមិនចេះដាច់មិនចាញ់នាពេលបច្ចុប្បន្ននោះដែរ ​នោះក៏ដោយសារតែតំបន់សមុទ្រអាចងូតហែលលេងកម្សាន្ត  មានឆ្នេរខ្សាច់សក្បុសស្អាត ជាទីលំហែរអារម្មណ៍នាពេលសម្រាកទៀតផង។ ដូច្នេះតោះមកមើលទេសភាពឆ្នេរកាលពិអតីតកាលទាំងអស់គ្នាដូចខាងក្រោម៖ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ Cambodge

Cover Sonyta Cafe
ដើរកម្សាន្ត

ស្ងាត់ៗ មាន សូនីតា បញ្ចេញសម្រស់ នៅហាងកាហ្វេក្បែរជើងភ្នំយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

កែប៖ មួយរយៈមុន « ក្នុងស្រុក » ធ្លាប់ណែនាំហាងកាហ្វេមួយកន្លែងនៅជើងភ្នំក្នុងឧទ្យានកែប នោះគឺ Led Zep Cafe ដែលជាហាងតែមួយគត់ មានបម្រើកាហ្វេត្រជាក់ និងក្តៅ សាំងវ៉ិច និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។ ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីសាច់សខ្ចី សំឡេងស្រួយស្រេះដូចសារិកា មាន សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ខ្លួនយ៉ាងស្រស់ស្អាតនៅហាងកាហ្វេក្បែរជើងភ្នំមួយនេះ ធ្វើឱ្យមានការរចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។ ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយក្រេបរសជាតិកាហ្វេក្បែរជើងភ្នំ ក្រៅពីសម្រស់របស់ មាន សូនីតា ហាក់មិនថមថយ តែជាស្រស់ស្អាតឡើងៗ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ហាងកាហ្វេមួយនេះ…

Cover Icon
ដើរកម្សាន្ត

ឡូយកប់! ផ្សារទំនើបនៅថៃ លេងមានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូកក្នុងផ្សារតែម្តង!

ថៃ៖  ប្រទេសថៃ ​ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើងពិតជាមានការរគចម្រើនមែនទែន ​ជាពិសេសគឺមណ្ឌលកម្សាន្ត  ផ្សារទំនើប និងកន្លែងញ៉ាំអាហារនានាជាដើម  ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស ​និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។ ដោយឡែកថ្មីៗ រូបភាពផ្សារទំនើបថ្មី ​ដែលមិនត្រឹមតែទំនើបខ្ពស់ស្កឹមស្កៃទេ  ឯទិដ្ឋភាពខាងក្នុងវិញគឺប្លែកត្រជាក់ភ្នែកតែម្តង ដោយមានទាំងកន្លែងញ៉ាំអី ​កន្លែងទិញទំនិញ ​ហើយអ្វីដែលពិសេសនោះគឺមានផ្សារបណ្តែតទឹកលើផ្សារទំនើបនេះតែម្តង។  ផ្សារទំនើបមួយនេះ មានឈ្មោះថា Icon Siam ไอคอนสยาม ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកតែម្តង  ដោយមិនចំណាយពេលយូរប៉ុន្មាននោះឡើយ ​គឺនៅក្បែរផ្សារម្តុំៗ ផ្សារ  Asiatique  តែប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា ​ផ្សារទំនើប ​ Icon Siam ​ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី…

Cover Eysan
ដើរកម្សាន្ត

ថ្មីទៀតហើយ! កន្លែងស្នាក់នៅតម្លៃសមរម្យ ជាពិសេសរចនាបទផ្ទះខ្មែរបុរាណធំលាយអមនឹងសួនច្បារព័ទ្ធជុំវិញដឹងតែជាប់ចិត្ត!

សៀមរាប៖ សៀមរាបគឺជាអតីតទីក្រុងដ៏រុងរឿងតាំងពីសម័យអង្គរ រហូតមកទល់ពេលនេះក៏បានក្លាយទៅជាខេត្តទេសចរណ៍លេខ១ប្រចាំប្រទេស ដែលមានប្រាសាទបុរាណរាបរយ រួមទាំងមានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនកន្លែងសម្រាប់ស្វាគមន៍ភ្ញៀវមកកម្សាន្តទាំងជាតិ និងអន្តរជាតិផងដែរ។ សម្រាប់អ្នកដែលមកលេងសៀមរាប និងចង់ទទួលបានបរិយាកាសបែបបុរាណខ្មែរពិតៗ តែមានភាពប្រណីត « ក្នុងស្រុក »  សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយកន្លែងមានឈ្មោះថា « ឦសាន (Isann Lodge)»។ ឦសាន (Isann Lodge) គឺជាកន្លែងស្នាក់នៅមួយដែលហាក់បីដូចជារៀបចំបានយ៉ាងបាតតាមបែបធម្មជាតិពិតៗ ដូចជាបន្ទប់ស្នាក់នៅបានរចនាឡើងតាមបែបខ្មែរបុរាណយ៉ាងស្រស់ស្អាត តែមានភាពទំនើប និងប្រណីតមែនទែន ថែមទាំងមានសួនច្បារ និងសួនបន្លែព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតទៀតផង។ បើទោះបីជា ឦសាន (Isann Lodge) មិនមែនជាសណ្ឋាគារ…

Cover Khmer
សង្គម

ទស្សនាដោយសេរី៣ថ្ងៃ  នូវការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍ កុំភ្លេចគាំទ្រ និងលើកស្ទួយវប្បធម៌ជាតិទាំងអស់គ្នាណា!

ជារឿងដ៏គួរឱ្យរីករាយ ដែលសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរដោយអនុញាតិឱ្យជនរួមជាតិចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃរយៈពេល៣ថ្ងៃពេញតែម្តង។ កម្មវិធី « ការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍​» មួយនេះមានការសម្តែង​សិល្បៈ របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមាន​តាំងពិព័រណ៍ស្នាដៃ​ផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈទៀតផងដែរ។ គួរឱ្យដឹងផងដែរថា ​កម្មវិធីដ៏ពិសេសពិសាលនេះ…

Cover MIBBBBBB
សង្គម

បច្ចេកទេសកាត់ត ដ៏សាហាវនៅក្នុងរឿង ​MIB មុន និងក្រោយពេលកាត់តប្លង់ VFX ឡើងចង់បាក់ចង្កេះ

យើងគ្រប់គ្នាប្រាកដជាបានដឹងច្បាស់ហើយថា ខ្សែភាពយន្តហូលីវ៉ូតពិតជាមានស្នាដៃខ្លាំងក្លាណាស់ នៅក្នុងការថត ​និងការកាត់តប្លង់ក្នុងសាច់រឿងនីមួយៗ ​ដែលស្ទើរតែគ្មានណាជឿឡើយណា ​ភាពយន្តទាំងនេះសុទ្ធតែប្រើប្រាស់នូវបច្ចេកទេស និងកម្មវិធីទំនើបៗកាត់ត ​ព្រោះតែរាល់សាច់រឿង និងប្លង់ក្នុងភាពយន្តនីមួយៗហាក់បីដូចជាពិតៗ ​និងស្តែងៗខ្លាំងពេក។ ចំពោះខ្សែភាពយន្ត រឿង ​MIB: Men In Black  ដែលកំពុងតែចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្ត និងបានចូលរួមសម្តែងដោយតារាល្បីឈ្មោះសាច់ដុំធំៗ Chris Hemsworth (Agent H)  និង Tessa Thompson ​(Agent M) វិញ ក៏បានទទួលបានការគាំទ្រច្រើនផងដែរ ដោយសារតែមានក្បាច់វាយប្រហារដោយប្រើអាវុធបែបវិទ្យាសាស្រ្តទំនើបធ្វើឱ្យអ្នកទស្សនាស្លុងចូលទៅក្នុងសាច់រងទាំងមូល។ តែបើក្រឡេកមកមើលសកម្មភាពនៃការថតជាក់ស្តែង ​រឿង MIB:…

Cover Justin Time
សង្គម

បាត់មុខយូរ ម្ចាស់បទ កំដរអូនជូតទឹកភ្នែក ប្រុសស្អាត Justin Time ត្រលប់មកវិញជាមួយបទថ្មីល្បីពេញហ្វេសប៊ុក (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីបាត់មុខយូរពីវិថីសិល្បៈលោក Justin Time ដែលធ្លាប់បានកសាងឈ្មោះល្បីល្បាញតាមរយៈការបង្កើតក្រុមរាំអន្តរជាតិ រហូតបានលេចចេញបទចម្រៀង Original Song ដ៏ល្បីមានចំណងជើងថា « កំដរអូនជូតទឹកភ្នែក » កម្លោះសង្ហា Justin Time បានត្រលប់មកវិញជាមួយបទថ្មីចំណីអារម្មណ៍ប្លែក មានចំណងជើងថា « Come Back to Me»។ បទចម្រៀងថ្មីមួយនេះ បាននឹងកំពុងតែទទួលបានការគាំទ្រជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករហូតមានអ្នកចុចចូលមើលដល់ទៅខ្ទង់ម៉ឺន ជាពិសេសក៏មានអ្នកគាំទ្រលោកមួយចំនួនរំភើប និងរីករាយជាខ្លាំងដែលលោកបានត្រលប់មកវិថីសិល្បៈវិញបែបនេះ។ ក្រៅពីបទចម្រៀងមានអត្ថន័យចាក់ដោតសោកសៅសម្រាប់អ្នកដែលបាត់បង់ស្នេហា វីដេអូចម្រៀង MV មួយបទនេះក៏បានផ្តិតនូវទេសភាពស្អាតៗគួរឱ្យចាប់អារម្មណ៍ផងដែរ។ គួរឱ្យដឹងផងដែរថា Justin…

Cover Joljet
ដើរកម្សាន្ត

តិចច្រលំកោះបាលី ​ជិតរោងចក្រថៃហ្គឺយើងហ្នឹង ​ភោជនីយដ្ខានចូលចិត្តធានាថាស្អាតប្លែកម្ហូបក៏ឆ្ងាញ់ពិសារដែរ!

ភោជនីយដ្ខានចូលចិត្ត ​គឺជាភោជនីយដ្ឋានទើបតែបើកថ្មី ​តែទទួលបានការពេញនិយមមកទទួលទានផង ​និងកម្សាន្តផងយ់ាងច្រើនកុះករស្ទើរមិនដាច់  ជាពិសេសថ្ងៃសម្រាក ​ឬថ្ងៃបុណ្យគឺមានអ្នកកម្សាន្តពេញៗតែម្តង។ ភោជនីយដ្ឋានដែលបម្រើអាហារទទួលទានបែបស្រុកស្រែជនបទដ៏ឆ្ងាញ់ពិសារមួយនេះ ​មានភាពល្បីល្បាញដោយសារតែ ​ទីតាំងភោជនីយដ្ឋានទាំងមូលមានការតុបតែង និងលំអដោយដើមឈើតូចធំគ្រប់ប្រភេទមានលក្ខណៈធម្មជាតិ ​អមនឹងផ្ទៃទឹកបឹងក្បែរទីនោះផង ​ធ្វើឱ្យការមកលេងទីនេះផ្តល់នូវចំណីអារម្មណ៍ប្លែក និងត្រជាក់ចិត្តទៀតផង។ ក្រៅពីការតែងលំអរដោយដើមឈរ ​និងសួនផ្កាដ៏ស្រស់ស្អាត ​ភោជនីយដ្ឋានពេញចិត្ត មានស្ពានដើរឆ្លងយ៉ាងស្រស់ស្អាត មានរូបរាងជាបេះដូងឱ្យថតរូបកម្សាន្តដែលមើលមួយភ្លែតស្មានតែកោះបាលី ​ថែមទាំងមានកញ្ជុះឱ្យអង្គុយលេង និងទទួលទានអាហារបានយ៉ាងរីករាយផងដែរ។ គួរឱ្យដឹងផងដែរថា ​« ភោជនីយដ្ឋាន ​ចូលចិត្ត ​» មានទីតាំងលើផ្លូវជាតិលេខ១ ដោយបត់ចូលទៅផ្លូវរោងចក្រថៃហ្គឺជាតិប្រហែល​ ១ គីឡូ​ ​ ជិតទូរទស្សន៍ហង្សមាស ឬអាចទំនាក់ទំនងសាកសួរ…

Cover Kyong Steav
ដើរកម្សាន្ត

តោះ!បបួលគ្នាទៅញ៉ាំ ខ្យងស្ទាវសន្ធរម៉ុក ឃើញហើយស្រក់ទឹកមាត់​ស្ទើរទប់ចិត្តមិនបាន!

នៅម្តុំវិទ្យាល័យសន្ធរម៉ុកសម្បូរទៅដោយអាហារបែប​​ Street Food  ជាច្រើនកន្លែងឆ្ងាញ់ៗ ​ដែលជាទីប្រជុំជួបជុំមិត្តភក្តិទទួលទានយ៉ាងឆ្ងាញ់ពិសាររាល់ពេលល្ងាចៗឡើង។ នៅក្នុងនោះផងដែរ ​មានហាងអាហារបើកថ្មីមានឈ្មោះថា « ខ្យងខ្ទាវ-សន្ធរម៉ុក » បាននឹងកំពុងតែទទួលបានការពេញនិយមទាំងសិស្សសាលា  មហាវិទ្យាល័យ និងអ្នកធ្វើការមកទទួលទានយ៉ាងកុះករ ​ដោយសារតែមិនត្រឹមជាហាងដែលមានតម្លៃសមរម្យនោះទេ ​តែអាហារក៏សុទ្ធតែឆ្ងាញ់ៗសុទ្ធតែពពួក ​ខ្ចៅ ខ្យង  ក្តាម  មឹក  ​ងាវ ជាច្រើនមុខឱ្យជ្រើសរើសទទួលទានតាមចំណង់ចំណូលចិត្តផងដែរ។ ដោយនៅក្នុងនោះ ហាង ខ្យងស្ទាវ​ – សន្ធរម៉ុក​មានលក់ដូចជា​:៖ ខ្យងស្ងោរ​ ខ្ចៅស្ងោរ​ ផ្សិតបំពង​ ស្លាបមាន់បំពង​ ប្រហិតចៀន​ ប្រហិតបំពង​…

Cover Brigde
ដើរកម្សាន្ត

ស្ពានទាំងនេះល្បីថាស្អាតហើយអស្ចារ្យ ​តែបានឃើញកាលណាចង់ទន់ជង្គង់

ទេសភាពស្ពានល្បីៗខាងក្រោមនេះ ​ត្រូវបានខាង​​Brighside  ចុះជាបញ្ជីថាជាស្ពានដែលមានទេសភាពស្អាតជាងគេ ​តែបែរជាស្ងើបទៅវិញព្រោះតែកម្ពស់ និងស្ថានភាពរបស់វា។ ដូច្នេះមកតាមដានស្ពានទាំងអស់នេះថាមានស្ពានអ្វីខ្លះ និងស្ថិតក្នុងប្រទេសណា៖ ១.ស្ពានបាតដៃ  ស្ពានមាស ​ដែលមានបាតដៃទាំងពីរទ្រនោះ បានក្លាយទៅជាទីកន្លែងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងក្រុងដាណាង ប្រទេសវៀតណាម។ ស្ថាបត្យកម្មដ៏អស្ចារ្យ និងរស់រវើកបែបច្នៃប្រតិដ្ឋមួយនេះប្រៀបបីដូចជាបាតដៃរបស់ព្រះជាម្ចាស់ទ្រសន្លឹកមាសមួយសន្លឹកអ៊ីចឹង ​ជាពិសេសដូចជាសិល្បៈសម័យបុរាណមួយដ៏ទាក់ទាញទៀតផង។ ២.ស្ពានលើមេឃ ប្រទេសម៉ាឡេស៊ី Sky  Bridge  ឬស្ពានលើមេឃ ​ ត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ មិនខុសពីការរំពឹងទុក ​ស្ពានដែលមានគំនិតច្នៃប្រតិដ្ឋមួយនេះបានក្លាយទៅជាទីកន្លែងដ៏ចាប់អារម្មណ៍ និងទាក់ទាញមួយដែលបានស្រូបយកចំនួនអ្នកទស្សនាកម្សាន្តមិនចេះដាច់។ ៣. ស្ពានឆ្លងមហាសមុទ្រចិន ស្ពានដែលឆ្លងកាត់ឆកសមុទ្រ ​Hangzhou  ប្រទេសចិន គឺជាស្ពានដ៏វែង…

Cover Butterfly
ដើរកម្សាន្ត

សួនមេអំបៅ នៅក្រុងកែប  បានទៅលេងឬនៅ ឡើងស្អាតប្លែកអាចប្រលែងលេងជាមួយមេអំបៅចម្រុះពណ៌ឡើងច្រើនប្រភេទ

ខេត្តកែប៖ កែប គឺជាខេត្តថ្មីមួយដែលបានបំបែកចេញពីខេត្តកំពតនៅក្នុងឆ្នាំ ​២០០៨  និងជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជាយើង។ ក្រៅពីមានសមុទ្រដ៏ស្រស់ស្អាត ខេត្តកែប​មានកន្លែងកម្សាន្តពិសេសៗជាច្រើនទៀត ​ដែលអ្នកខ្លះប្រហែលជាមិនស្គាល់ ​ឬទៅមិនទាន់ដល់ ដូចជាឧទ្យានកែប ជាពិសេសគឺកន្លែងពិសេសបើកថ្មីនោះគឹ ​« សួនមេអំបៅ»។ សួនមេអំបៅ ​ត្រូវបានគេដឹងថាស្ថិតនៅជើងភ្នំនៃឧទ្យានជាតិកែប ចម្ងាយប្រមាណជា ៤ គីឡូម៉ែតពីវិមានឯករាជ្យកែប ដោយធ្វើដំណើរតាមផ្លូវតូចមួយអមទៅដោយចំការ ព្រៃ និងផ្ទះប្រជាជនចាស់ៗ ដែលជាទីតាំងសួនមេអំបៅ មានចិញ្ចឹមមេអំបៅយ៉ាងច្រើនប្រភេទ និង មានពណ៍ចម្រុះស្រស់ស្អាត​​អមនឹងដើមផ្កាតូចធំគ្រប់ពណ៌គួរឱ្យចង់គយគន់ផងដែរ។ ដោយការចូលទៅលេងសួនមេអំបៅអ្នកដែលចូលកម្សាន្តត្រូវបង់ថ្លៃម្នាក់ត្រឹមតែ  ២០០០រៀលតែប៉ុណ្ណោះ លោកអ្នកនឹងអាចទទួលអារម្មណ៍ប្លែកថ្មីជាមួយនឹងមេអំបៅស្រស់ៗស្អាត និងអាចថតរូបកម្សាន្តមួយសប្បាយទឿតផង។ គួរឱ្យដឹងផងដែរថា ​ដើម្បីទៅដល់ សួនមេអំបៅ…

Cover Cave 1
សង្គម

ថៃបានផលិតខ្សែភាពយន្តដកស្រង់ពីរឿងពិតនៃការបាត់ខ្លួនកីឡាករថៃទាំង ១៣រូបនៅរូងភ្នំថាំហ្លួងមានចំណងជើងថា Nang  Norn  ឬ The  Cave

ថៃ៖ ករណីរឿងរ៉ាវវង្វេងបាត់ខ្លួនជាប់គាំងក្រុមកីឡាករថៃទាំង១៣នាក់ ក្នុងល្អាងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលបានធ្វើឱ្យមានការផ្អើលអស់បណ្ដាអ្នកលេងបណ្ដាញសង្គម  រួមទាំងសារព័ត៌មានមិនថាក្នុង និងក្រៅប្រទេសយ៉ាងកក្រើកនោះ បើគិតមកទល់ពេលនេះមានរយៈពេលមួយឆ្នាំទៅហើយ។ ជាក់ស្តែងនៅក្នុងពេលនោះ ​ជាសំណាងល្អមែនទែនដោយមានការដុតដៃដុតជើងពីក្រុមជួយសង្គ្រោះទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ​អស់រយៈពេលជាង១០ថ្ងៃចាប់ពីថ្ងៃបាត់ខ្លួននៅថ្ងៃទី ២៣ ខែមិថុនា  ទីបំផុតក៏បានរកឃើញ និងជួយសង្គ្រោះក្មេងៗចេញពីរូងភ្នំបានយ៉ាងជោគជ័យ និងសុវត្ថិភាពនៅថ្ងៃទី ១០ ខែកក្កដា តែគួរឱ្យសោកស្តាយ ក្នុងបេសកម្មដ៏លំបាកមួយនេះ បានធ្វើឱ្យបាត់បង់ជីវិតលោក Saman Kunan ដែលជាអតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃម្នាក់ផងដែរ។ ក្រោយពីក្មេងៗកីឡាករ ​និងគ្រូបង្វឹកបានជួយសង្គ្រោះដោយជោគជ័យ ដោយមិនមានអ្នកណាម្នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរនោះ ​មានដំណឹងមួយបានឱ្យដឹងថាមានក្រុមការងារផលិតកុនមួយ គ្រោងនឹងផលិតជាភាពយន្តដែលដកស្រង់ចេញពីហេតុការណ៍ពិតដែលកើតឡើងចំពោះក្មេងទាំង១៣នាក់នេះទៀតផង…

Cover Sihi
ដើរកម្សាន្ត

ឃើញភ្លាមស្រក់ទឹកមាត់! ​អ្នកចូលចិត្តម្ហូបជប៉ុន ​ពិតជាពេញចិត្តហាងមួយនេះ!

អាហារជប៉ុន ​អ្នកណាៗក៏ដឹងដែរថា ​ជាប្រភេទអាហារសុខភាព ​ដែលភាគច្រើនមានគ្រឿងផ្សំបែបធម្មជាតិ គិតដល់សុខភាពជាធំ ​ជាពិសេសជាប្រភេទអាហារបែបសាច់ត្រី និងបាយតែប៉ុណ្ណោះ។ ដោយការរកទទួលទានអាហារបែបជប៉ុននៅស្រុកខ្មែរពិតជាងាយស្រួលណាស់ ​ដោយអាហារបែបជប៉ុនបានបើកជាច្រើនសាខា  និងច្រើនហាងដើម្បីបម្រើជូនជាអាហារឆ្ងាញ់ៗសម្រាប់អ្នកដែលចូលចិត្តអាហារជប៉ុន  និងស្រលាញ់សុខភាពតែម្តង។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» សូមណែនាំហាងអាហារជប៉ុនមួយកន្លែង ​ដែលកំពុងតែមានការពេញនិយមថា  មានម្ហូបជប៉ុនឆ្ងាញ់តម្លៃសមរម្យ ជាពិសេសគឺអាហារជាប្រភេទ ​ស៊ូស៊ី នោះគឺហាង ​« Sushi Chef » ។ Sushi Chef  មានបម្រើប្រភេទអាហារស៊ូស៊ីច្រើនបែបច្រើនយ៉ាងឱ្យជ្រើសរើសសុទ្ធតែឆ្ងាញ់ៗ ប្រកបដោយអនាម័យ និងសុខភាពខ្ពស់  សូម្បីមើលតែរូបរាងក៏គួរឱ្យចង់ទទួលទានដែរ។ នៅក្នុងនោះលោកអ្នកអាចរើសជាឈុតអាហារជប៉ុនទៅតាមប្រភេទនីមួយៗបាន…

Cover Airplan
ដើរកម្សាន្ត

រន្ធត់ចិត្តពេលដឹងពីប្រវត្តិ និងមូលហេតុនៃការធ្លាក់យន្តហោះនៅកំពូលភ្នំឱរ៉ាល់!

ភ្នំ ឱរ៉ាល់ គឺជាចំណុចដែលខ្ពស់ជាងគេនៃប្រទេសកម្ពុជា ហើយក៏ជាភ្នំដែលខ្ពស់ជាងគេផងដែរនៅខ្មែរយើង ដែលមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានរយៈកម្ពស់រហូតដល់ទៅ ១៨១៣ ម៉ែត្រ។ ​ដូច្នេះហើយការធ្វើដំណើរឡើងទៅលើភ្នំមួយនេះពិតជាមិនមែនជារឿងងាយស្រួលនោះទេ ​សភាពផ្លូវក៏លំបាកលំបិន  សូម្បីតែផ្លូវធ្វើដំណើរក៏ស្ទើរតែគ្មានពោលគឺត្រូវដើរកាត់ព្រៃ ចុះឡើងទួលជាដើម។ ក្រៅពីមានការលំបាកខ្លាំងនៅក្នុងការឡើងទៅដល់ភ្នំដែលខ្ពស់ជាងគេមួយនេះ ​ភ្នំឱរ៉ាល់ត្រូវបានគឹដឹងថា  មានប្រវត្តិធ្លាប់មានយន្តហោះជាច្រើនគ្រឿងបានធ្លាក់នៅទីភ្នំនេះទាំងនៅក្នុងសម័យសង្គ្រាម ​និងរយៈពេលកាលពីប៉ុន្មានឆ្នាំមុន។ តាមរយៈគណនីហ្វេសប៊ុកផេក បាយ័នយូនីគ-Bayon Unique Photography & Adventure បានសរសេររៀបរាប់យ៉ាងលម្អិតពីករណីធ្លាក់យន្តហោះមួយគ្រឿងកាលពិសម័យសង្គ្រាមដែលបន្សល់នូវបំណែកខ្មោចយន្តហោះដល់សព្វថ្ងៃ ដោយ ​«ក្នុងស្រុក » ​សូមធ្វើការដកស្រង់ទាំងស្រុងដូចខាងក្រោមនេះ៖ “ទីបំផុតយើងបានដឹងពីប្រវត្តិនៃយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់នេះហើយបន្ទាប់ពីឡើងទៅលើកទី៥”។ ខ្ញុំបានឃើញឡូហ្គូនៅលើកន្ទុយយន្តហោះជាមួយនឹងអក្សរឡាតាំង “CAI”…