Mythical Bird

Cover Hotel Pailen
ដើរកម្សាន្ត

សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក ​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ «  សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ  ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ ​បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ​ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន ​អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ​ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។ នៅក្នុងនោះមានអ្នកខមមិនក៏បានសរសេរមតិផ្ទាល់ខ្លួនដែរថា៖ « ប៉ៃលិន​ ជាអតីត​កន្លែងឈរជើងរបស់ខ្មែរក្រហម,​ មនុស្ស​ស្លាប់​ច្រើន​ វិញ្ញាណ​ក្ខន្ធ​ ស្លាប់ទាំងដោយមិនស្ងប់ចិត្ត »។…

Cover Tree
ដើរកម្សាន្ត

ពិសេសណាស់! ចូលរួមដាំកូនឈើ ២០១៩ ដើម ដើម្បីបរិស្ថាន  ​ថែមទាំងមានឱកាសបានដើរលេងកម្សាន្តតំបន់ធម្មជាតិពេញខេត្តសៀមរាបទៀត!

ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា ​ព្រៃឈើមានប្រយោជន៍ខ្លាំងណាស់សម្រាប់ភពផែនដី ​ក្រៅពីផ្តល់ម្លប់ត្រឈឹងត្រឈៃ  ផ្តល់ទឹកភ្លៀង ​ដើមឈើមានប្រយោជន៍ជួយបង្កើនអុកស៊ីហ្សែន ការពារព្យុះភ្លៀង ​និងគ្រោះធម្មជាតិបានយ៉ាងល្អ  ហេតុនេះហើយបានគ្រប់បណ្តាប្រទេសជុំវិញពិភពលោកព្យាយាមការពារថែរក្សាព្រៃឈើរបស់ប្រទេសខ្លួន​​ ជាពិសេសបង្កើនការដាំដុះកូនឈើឡើងវិញឱ្យកាន់តែច្រើនថែមទៀត។ ដោយហេតុពីការមើលឃើញគុណតម្លៃពិសេសនៃព្រៃឈើបែបនេះហើយ បានជា ក្រុមរួមគ្នាដើម្បីការងារសង្គម Together For Social Work បានរៀបចំកម្មវិធីដាំកូនឈើចំនួន 2019 ដើម ក្រោមប្រធានបទ « ដាំកូនឈើដើម្បីបរិស្ថាន និងជាជម្រកជីវិតមនុស្សសត្វ » លើកទី3 ក្នុងន័យរួមចំណែកជួយដល់បរិស្ថាន។ កម្មវិធីនេះនឹងប្រព្រឹត្តិឡើង នាបរិវេណអាស្រមកង្រី ស្ថិតនៅលើភ្នំកង្រី ក្នុងដែនឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប…

Cover Don
ដើរកម្សាន្ត

ទំនប់ទឹកជប់ស្រះដូនរីក កន្លែងធម្មជាតិដែលមិនសូវមានអ្នកស្គាល់ ​តែពេលទៅដល់ពិតជាស្រស់ថ្លាខ្លាំង!

សៀមរាប៖ វត្តស្រះដូនរីករាយ ហៅវត្តដូនរីក ​ក្រៅពីជាវត្តអារាមដែលទើបតែសាងសង់ឡើងបានប៉ុន្មានឆ្នាំក្តី ​តែទីសក្ការបូជាមួយនេះ ​បានក្លាយទៅជាទីសម្រាប់ធ្វើបុណ្យទានពីអ្នកស្រុកជិតភូមិផង ​អ្នកដែលមកពីចម្ងាយផង ​ថែមទាំងបានក្លាយទៅជាទីកន្លែងធម្មជាតិដ៏ស្រស់បំព្រងផងដែរ ​ព្រោះតែទីវត្តនេះមានស្រះទឹកជប់មួយមានឈ្មោះថា ​ដូនរីក។ ស្រះដូនរីក  គឺជាទីកន្លែងដ៏ស្រស់ស្អាតពីធម្មជាតិពិតៗមានប្រភពទឹកពីភ្នំគូលេនត្រជាក់ស្រេប ដែលអាចជិះទូកលេងកម្សាន្ត និងជាកន្លែងពេញនិយមសំរាប់ពិចនិចសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកផងដែរ ​។ គួរឱ្យដឹងផងដែរថា រមណីយដ្ឋានធម្មជាតិទំនប់ទឹកជប់ស្រះដូនរីក មានទីតាំងនៅភូមិស្រះកែវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប  ស្ថិតនៅចម្ងាយ  ៣៥ គីឡូម៉ែត្រពីទីក្រុងសៀមរាបតែប៉ុណ្ណោះ ​ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 35 00 45 ៕ រក្សាសិទ្ធអត្ថបទ៖…

Cover Oldie
ដើរកម្សាន្ត

ប្លែកមិនធ្លាប់មាននៅស្រុកខ្មែរ ហាងទី១ ដែលនាំមកនូវការប្រគំតន្រី្តលំនាំតាមបែប ទសវត្សរ៍ទី៦០ និង ៧០ ឡើងប្លែក!

ភ្នំពេញ៖ បទចម្រៀងកាលពីទសវត្សរ៍ទី៦០ និង ៧០ត្រូវបានដឹងគេថាជាយុគសម័យមាសនៃតន្ត្រីទាំងនៅបរទេស ​និងនៅស្រុកខ្មែរ ​ព្រោះតែបទចម្រៀងមួយបទៗសុទ្ធតែពិរោះរណ្តំ  ដែលត្រូវបានពេញនិយមស្តាប់កាលពីជំនាន់នេះ  ថែមទាំងល្បីល្បាញនៅក្នុងសម័យបច្ចុប្បន្នដដែល ​ពោលគឺនៅតែមានអ្នកស្តាប់ និងស្រលាញ់បទចម្រៀងជំនាន់នោះ។ អាចថាជារឿងប្លែក ​និងមិនធ្លាប់មាននៅក្នុងស្រុកខ្មែរ ​ថ្មីៗនេះ បារមួយកន្លែងដែលទើបតែបើកថ្មី មានឈ្មោះថា ហាងតន្រ្តី និងភោជនីយដ្ឋាន Oldies ( The Music Bar Oldies) ដោយបានយកលំនាំតាមឈ្មោះ អូលឌី គឺជាប្រភេទបារទី១ ដែលនាំមកនូវការប្រគំតន្រី្តលំនាំតាមបែបទស្សវត្សទី៦០ និងទី៧០ ដែលបានប្រគុំ ដោយក្រុមតន្រី្តករ និងឌីជេល្បីៗ ដែលមានគ្រប់ចង្វាក់ដូចជា…

Cover Plus
សង្គម

ឡូយកប់! មិនត្រឹមតែអាចរាំបទ BTS ឡូយស្ទើរដូចម្ចាស់ដើម ក្រុមរាំខ្មែរដ៏ល្បីមួយនេះ បង្ហើរសំនៀង Cover បទកូរ៉េ LOVE SCENARIO របស់ ​IKon ឡើងពិរោះមិនចាញ់តារាអាជីព! (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈមុន ក្រុមរាំខ្មែរមួយក្រុមមានឈ្មោះថា Arrow Plas បានអង្រួនអារម្មណ៍អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្តងរួចទៅហើយ ព្រោះតែការបញ្ចេញវីដេអូក្បាច់រាំ Cover បទកូរ៉េដ៏ល្បីរបស់ BTS មានចំណងជើងថា Boy With Love ស្ទើរតែដូចម្ចាស់ដើម ជាពិសេសគឺការតុបតែងខ្លួនមានភាពស្រស់ស្អាត មើលមួយភ្លែតស្មានតែជនជាតិកូរ៉េ។ ពេលនេះ Arrow Plas បានត្រលប់មកវិញហើយ ដោយម្តងនេះមិនត្រឹមតែបញ្ចេញជាក្បាច់រាំនោះទេ តែពេលនេះក្រុមរាំដ៏ល្បីមួយនេះ ថែមទាំងច្រៀង Cover ចម្រៀងមួយបទយ៉ាងពិរោះមួយបទរបស់ IKon មានចំណងជើងថា LOVE SCENARIO ។ តាមរយៈបទចម្រៀង…

Cover Mermai
តោះញ៉ាំ

​ស៊ីន ​យូប៊ីន ​បញ្ចេញសម្រស់ក្នុងឈុតទេពមច្ឆាយ៉ាងស្រស់ស្អាត ការពិតនៅហាងពិសេសមួយនេះសោះ!

ថៃ៖ ថ្មីៗនេះតារាសម្តែងស្រីស្រស់ស្អាតពេញដោយសមត្ថភាព  ស៊ីន យូប៊ីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងឈុត  ទេពមច្ឆា ដូចក្នុងរឿងនិទានយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងថាមានភាពស្រស់ស្អាត ​ទាក់ភ្នែក ​គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ​ថែមទាំងចង់ដឹងថាហាងនេះស្ថិតនៅទីណាទៀតផង។ ជាក់ស្តែង « ក្នុងស្រុក »  ក៏ធ្លាប់បានចុះផ្សាយម្តងរួចមកហើយនូវអត្ថបទ ​ស្តីពីហាងមួយនេះ ​ដោយហាងនេះមានឈ្មោះថា Mermaid Casle Siam (ចុចទីនេះដើម្បីអានអត្ថបទ)  ដោយហាងមួយនេះស្ថិតនៅក្នុងប្រទេសថៃ ជាហាងកែច្នៃមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ ​និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែបតុក្កតាពិតៗផងដែរ។ នៅក្នុងនោះហាងដែលមាន៤ជាន់នេះ  ​ជាន់ទី១ និងទី២ ​គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ​ខ្ជូតៗ…

Cover Midtown
ដើរកម្សាន្ត

ផ្សារទំនើប MiDTOWN MALL ថ្មីបើកដំណើរការទៀតហើយ លើផ្លូវ ​២០០៤ ទំនើប  មិនចាញ់ ​The Olympia Mall  ទេ!

ភ្នំពេញ៖ ​ថ្មីៗនេះផ្សារទំនើប ​The Olympia  Mall  បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះតែផ្សារទើបតែបើកថ្មីនេះពិតជាទំនើប ​ស្រស់ស្អាត ​មានកន្លែងថតរូបឡូយៗ ​ថែមទាំងមានហាងទំនិញ និងអាហារដ្ឋានជាច្រើនកន្លែងផងដែរ។ ជាការពិតណាស់ មិនមែនមានតែផ្សារទំនើប ​The Olympia Mall  ទេដែលបានបើកថ្មី ​ថ្មីៗនេះផ្សារទំនើបថ្មីមួយទៀតក៏កំពុងតែធ្វើឱ្យកក្រើកទីក្រុងភ្នំពេញយើងមិនចាញ់ផ្សារទំនើបជិតស្តាយអូឡាំពិចឡើយ នោះគឺ MiDTOWN MALL ។ MiDTOWN MALL ​ក្រៅពីមានភាពទំនើបមិនចាញ់ផ្សារទំនើបថ្មីៗផ្សេងទៀតហើយ ​ហាងទំនិញក៏សុទ្ធតែពិសេសៗ  និងមានប្លែកថ្មីផងដែរ ​សម្រាប់អ្នកដែលមានបំណងដើរផ្សារ ​Shopping  រកហាងទទួលទានប្រេនៗបើកថ្មីដែលមានរសជាតិឆ្ងាញ់ពិសា  ហើយទីតាំងក៏មិនឆ្ងាញ់ពីទីប្រជុំជននោះឡើយ ។…

Cover Trang
សង្គម

ខ្មែរជួយខ្មែរ! គាំទ្រចង្កឹះទ្រាំងរបស់សហគមន៏ទេសចរណ៏ខ្មែរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការងារចំណាកស្រុក!

ទ្រាំង ​បើតាមវចនានុក្រមរបស់សម្តេចជួន ណាត បានរៀបរាប់ថា ​គឺជាឈ្មោះ​តចសារ​ព្រឹក្ស​មួយ​ប្រភេទ (សន្តាន​ជ្រៃ) មាន​ធាង​វែង​ៗ​ មាន​ស្លឹក​ប្រើ​ការ​បាន​ច្រើន​យ៉ាង​គឺ ប្រើ​ការ​ចារ​សាស្ត្រា​ហៅ​ថា ស្លឹក​រឹត; ប្រើ​ការ​ដោយ​យក​ទ្រនុង​ស្លឹក​វា​ច្រៀក​ធ្វើ​ជា​កន្លាស់​ដោត​ខ្ទាស់​ស្លឹក​ខ្ចី​ៗ ស​ៗ គ្រប​បន្តិច​ៗ​លើ​គ្នា​ឲ្យ​បាន​ជា​បន្ទះ​វែង​ៗ ធំ​ៗ សម្រាប់​ប្រក់​ឬ​បាំង​ហៅ​ថា ភ្ជល់ (មិន​ជាប់​បាន​យូរ​ប៉ុន្មាន​ទេ) ; ទោះ​ត្បាញ​ជា​ការុង​ឬ​សំពៀត​ជាដើម​ក៏​ហៅ​ថា ភ្ជល់ បាន​ដែរ; ប្រើ​ចម្រៀក​តូច​ៗ​ត្បាញ​ធ្វើ​ជា​ក្ដោង​ទូក ហៅ​ថា ទទត់; ទ្រនុង​ដែល​សក​យក​ស្លឹក​ចេញ​ហៅ​ថា ទ្រនុង​រឹត ឬ ឆ្អឹង​រឹត; ធាង​ទុំ​ដែល​គេ​កាប់​យក​មក​ពុះ​ហើយ​ច្រាស់ ឬ​ឈូស​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​មាន​ដំបង, ដាម, ព័ន្ធ​មូល…

Cover Emm
តោះញ៉ាំ

ត្រៀមមាត់បើកក្រពះ!  បង្អែមឆ្ងាញ់ប្លែកដែលធ្លាប់តែឃើញនៅក្នុង ​Internet  បើកលក់នៅចុងខែកក្កដានេះហើយ!

ភ្នំពេញ៖ ហាងភេសជ្ជៈសព្វថ្ងៃកំពុងតែរីកដុះដាល​ ជាពិសេសគឺហាងភេសជ្ជៈប្រភេទ ​Milk  Tea  និងតែគជ់តែម្តង ​ដោយហាងនីមួយៗសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកទៅតាមប្រេន ​ឬរូបមន្តប្រចាំហាងនីមួយៗ។ មិនខុសពីហាងដទៃ ​ហាងតែគជ់ដែលទើបតែបើកថ្មី ឈ្មោះ ​SONGTEA មួយកន្លែងក្បែរសាលា ​IFL  ក្រោយពីមានភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងលើភេសជ្ជៈរបស់ខ្លួនដែលមានរសជាតិថ្មី ប្លែកពីគេនោះ ​ក៏បានចាប់ផ្តើមបន្ថែមមុខបង្អែមល្បីថ្មីទៀតផងដែរ។ SONGTEA丧茶-Cambodia បាននឹងកំពុងតែនាំយកមកនូវមុខបង្អែមដែលធ្លាប់តែល្បី ​និងឃើញលើបណ្តាញ ​Internet  ក្នុងប្រទេសដទៃនោះគឺ Soufflé និង Puff ដែលជាប្រភេទនំទន់ ប៉ោង និងផ្អែមឆ្ងាញ់ ដោយបង្អែមប្រភេទនេះនឹងដាក់ដំណើរការដាក់លក់ជាផ្លូវការនៅហាង SONGTEA ក្នុងចុងខែកក្តដា…

Cover Resort
ដើរកម្សាន្ត

សាងភាពរ៉ូមែនទិក ជាមួយនឹងរីហ្សតទសវត្សរ៍  ៦០ មួយនេះ ​ដឹងតែឡូយកប់ហ្មង!

សៀមរាប៖ រីហ្សតនៅខេត្តសៀមរាប  បាននឹងកំពុងតែមានការកើនឡើងជាច្រើនកន្លែង  ដើម្បីបម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកស្នាក់នៅប្រកាបដោយផាសុកភាព និងរីករាយនៅក្នុងដំណើរកម្សាន្តនៅខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍លេខ១ ​ប្រចាំប្រទេសកម្ពុជា។ តែប្រសិនជាលោកអ្នកចង់ ​ស្នាក់នៅកន្លែងដែលស្រស់ស្អាតថ្មី ​ជាពិសេសមានការកែច្នៃបែបសម័យអតីតកាលទៀតនោះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងពិសេសថ្មីមួយ ​ដែលកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ នោះគឺ  « សណ្ឋាគារ Memoir Palace Resort & Spa »។ សណ្ឋាគារ Memoir Palace Resort & Spa គឺជាអគាររស្នាក់នៅដែលមានភាពទំនើប លាយឡំនឹងការរចនាម៉ូតបែបបុរាណ…

Cover Bamboo
ដើរកម្សាន្ត

លែងភ័យរឿងមេឃក្តៅ ​គេងតែមួយយប់ក្បែរមាត់ទឹក​ ជាមួយរីហ្សតដ៏ស្រស់ស្អាតមួយនេះដឹងតែត្រជាក់ចិត្តហ្មង!

កំពត៖ អាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងជារឿងធម្មតា ​សម្រាប់ខែនេះទោះបីជារដូវវស្សាក៏ពិតមែន តែអាកាសធាតុនៅក្តៅស្អុះស្អាប់នៅឡើយ ​ដែលធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់មិនស្រណុកចិត្តទាល់តែសោះ។ ពេលនេះមិនបាច់បារម្ភរឿងអាកាសធាតុក្តៅនោះទេ ​«ក្នុងស្រុក  » សូមណែនាំរីហ្សតមួយកន្លែងដ៏សែនត្រជាក់ចិត្ត ​នៅជិតៗខេត្តកំពតយើងនេះទេ ​នោះគឺ Bamboo Bungalow ។ Bamboo Bungalow ​គឺជារីហ្សតបែបបឹងហ្គាឡូមួយ ​ដែលកំពុងតែពេញនិយមមានអ្នកមកស្នាក់កម្សាន្តមិនចេះដាច់ឡើយ ​ជាពិសេសគឺថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទានឈប់សម្រាក។ នោះក៏ដោយសារតែទីនោះ ​មានការសង់ផ្ទះស្នាក់នៅប្របនឹងមាត់ទឹកតែម្តងអាចធ្វើឱ្យអារម្មណ៍ត្រជាក់ស្រស់ថ្លា។ ​ ហើយកាន់តែពិសេស  នៅទីនោះថែមទាំងអាចជិះទូកមើលថ្ងៃលិច និងអំពិលអំពេក មានជួលម៉ូតូឱ្យជិះ ជួលកាយ៉ាក់ចែវលេងលើទឹកព្រែកថ្លា អាចស្ទូចត្រីកម្សាន្ត ថែមតាំងមានអាហារដ្ឋានបម្រើ ម្ហូបខ្មែរ…

Cover Tyong
សង្គម

ចូលរួមថែរក្សាព្រៃឈើ! មិននឹកស្មានថាកូនខ្មែរ ​អាចផលិតធ្យូងអនាម័យ ផ្សែងតិច ឆេះងុំ មិនផ្ទុះពិសេសបែបនេះសោះ!

សព្វថ្ងៃការប្រើប្រាស់ធ្យូងផលិតពីឈើ មិនសូវត្រូវបានគេពេញនិយមប៉ុន្មាននោះទេ ​ដោយសារតែគេយល់ថា ​វាជាកត្តាមួយដែលបំផ្លាញព្រៃឈើ ​ពិសេសទៅទៀតនោះ ​ការផលិតធ្យូងពីឈើប្រសិនជាធ្វើមិនបានល្អទេ ​ភាគច្រើនគឺពេលដុតវានឹងបណ្តាលឱ្យផ្ទុះ  ផ្សែងហុយខ្លាំង  និងមិនសូវជាឆេះងុំបានល្អនោះឡើយ។ ដូច្នេះហើយ ដើម្បីបំពេញតម្រូវការអាជីវករ ​ដែលមានអាជីវកម្មផ្នែកចំណីអាហារដូចជាហាងគុយទាវ ​និងសាច់អាំងផ្សេងៗ  ជាពិសេសគឺចូលរួមចំណែកថែរក្សា និងការពារព្រៃឈើ បានធ្វើឱ្យកូនខ្មែរម្នាក់បានចាប់ផ្តើមអាជីវកម្មផលិតធ្យូងអនាម័យដោយខ្លួនឯង ដែលមិនត្រូវការវត្ថុធាតុដើមពីដើមឈើឡើយ ​ថែមទាំងតម្លើងម៉ាស៊ីននៅស្រុកខ្មែរដោយខ្លួនឯងទៀតផង នោះគឹ ធ្យូងអនាម័យខ្មែរ – KHMER Charcoal ។ ដោយការផលិតធ្យូងអនាម័យរបស់កូនខ្មែរមួយនេះ ​គឺជាធ្យូងដែលមាន​គុណភាព​លេខ១​ ផលិតតាម​ស្តង់ដារ​ខ្ពស់​ ត្រឹមត្រូវ​ ស្អាត ផេះតិច​ មិនផ្ទុះ ឆេះងុំ​ល្អបានយូរ​រហូតដល់ ​៣…

Cover Samot
តោះញ៉ាំ

ម្ជូរ និងក្តាមក្រឡុក ឆ្ងាញ់សន្លប់ លាក់ខ្លួនក្បែរៗនេះសោះ ទាល់តែសាកបានដឹងថាជាប់ចិត្តប៉ុណ្ណា!

ភ្នំពេញ៖ ចង់ទទួលទានអាហារសម្រន់ច្រើនបែបច្រើនទម្រង់ ​ទាំងខ្ចៅ ខ្យង ​គ្រឿងសមុទ្រ ​ជាពិសេសគឺក្តាមថ្មក្រឡុកមានឱជារសឆ្ងាញ់ពិសា ​មានច្រើនកន្លែងណាស់ដែលលោកអ្នកអាចជ្រើសរើសបាន។ តែថ្ងៃនេះ ​« ក្នុងស្រុក​​» សូមណែនាំហាងមួយកន្លែង ​ដែលកំពុងតែទទួលបានការពេញនិយមដោយសារតែមានអាហារជាប្រភេទគ្រឿងក្រឡុកឆ្ងាញ់ៗ ​ជាពិសេសគឺមានអាហារសមុទ្រប្លែកៗផងដែរ ​នោះគឺ ហាង «ម្ជូរ និងក្តាមក្រឡុក ឆ្ងាញ់សន្លប់​»។ ម្ជូរ និងក្តាមក្រឡុក ឆ្ងាញ់សន្លប់  មានបម្រើអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខដូចជាខ្ចៅលីង ​ខ្ចៅស្ងោរ ក្តាមសមុទ្រជ្រក់ពងពេញពេញ ប្រឡាំងកាសក៏សុទ្ធតែពង ម្ហូបគ្រឿងសមុទ្រគ្រប់មុខ និងម្ហូបឆ្ងាញ់ៗជាច្រើនទៀតដែលសុទ្ធតែទទួលបានការពេញនិយមពីអ្នកដែលមកទទួលទាន លាន់មាត់ថាឆ្ងាញ់ស្ទើរគ្រប់ៗគ្នា។ គួរឱ្យដឹងផងដែរថា ហាងម្ជូរ និងក្តាមក្រឡុក ឆ្ងាញ់សន្លប់…

Cover Stuegng
ដើរកម្សាន្ត

មិននឹកស្មានថា ​ស្ទឹងត្រែង មានដែនកោះ និងរីហ្សតដ៏ស្រស់ស្អាតលាក់ខ្លួនក្បែរព្រំដែនឡាវពិសេសដល់ថ្នាក់នេះសោះ!

ស្ទឹងត្រែង៖ បើនិយាយពីសក្តានុពលខេត្តស្ទឹងត្រែង ​គឺសម្បូរទៅដោយតំបន់កម្សាន្តធម្មជាតិ ជាច្រើននៅមាត់ទឹក ​ដោយសារតែខេត្តនេះមានប្រភពទឹកដ៏សំខាន់ នោះគឺទន្លេសេកុង និងទន្លេមេគង្គ ។ នៅក្នុងនោះ កោះខេ  ក៏ជាតំបន់រមណីយដ្ឋានដ៏ពិសេសមួយ ដែលកំពុងតែពេញនិយម ​ពោលគឺមានចម្ងាយពីទីរួមខេត្តស្ទឹងត្រែងត្រឹមតែ ១៥ គីឡូម៉ែត ហួសស្ពានសេកុង ទៅកាន់ព្រំដែនឡាវ ហើយដើម្បីទៅកាន់ទីតាំងនេះបាន យើងត្រូវជិះឆ្លងកាត់កំពង់ចំលង ដែលចំណាយអស់ទាំងទៅទាំងមកក្នុងម្នាក់ ២០០០រៀល តែប៉ុណ្ណោះដើម្បីទស្សនាទឹកធ្លាក់ និងតំបន់ធម្មជាតិស្អាតៗពិសេសៗ។ បន្ថែមពីនោះបន្ទាប់ពីធ្វើដំណើរកម្សាន្តលើកោះខេ លោកអ្នកក៏អាចស្នាក់នៅ និងទស្សនាកម្សាន្តនៅក្នុងរមណីយដ្ឋានដ៏ប្រណីតមួយផងដែរនោះគឺ  បក្សីមេគង្គ រីសត៍ (Mekong Bird River )…

ស្រលាញ់បង អូនប្រហែលជាមិនមានផ្ទះវិឡារស់នៅ តែបងសន្យាថាផ្ទះដ៏តូចរបស់យើងនឹងមិនខ្វះសុភមង្គលទេ…☹
សេដ្ឋកិច្ច

ស្រលាញ់បង អូនប្រហែលជាមិនមានផ្ទះវិឡារស់នៅ តែបងសន្យាថាផ្ទះដ៏តូចរបស់យើងនឹងមិនខ្វះសុភមង្គលទេ…☹

ស្រលាញ់បង អូនប្រហែលជាមិនសប្បាយចិត្តនឹងស្តាប់រឿងមិនល្អពីអតីកាលដែលបងធ្លាប់ធ្វើ ពីមនុស្សដែលនៅជំុវិញអូន តែនេះជាការពិតរបស់បង ហើយរឿងនោះនឹងមិនកើតឡើងចំពោះអូនទេ…😞 ស្រលាញ់បង អូនប្រហែលជាមិនមានផ្ទះវិឡារស់នៅ តែបងសន្យាថាផ្ទះដ៏តូចរបស់យើងនឹងមិនខ្វះសុភមង្គលទេ…☹ ស្រលាញ់បង អូនប្រហែលជាគ្មានឡានទំនើបជិះដូចគេទេ តែបងមានត្រឹមម៉ូតូចាស់មួយដែលអាចអោយអូនជិះអោបចង្កេះបងគ្រប់ពេលប៉ុណ្ណោះ…😉 ស្រលាញ់បង អូនប្រហែលជាមិនមានលុយចាយពេញដៃដូចគេ តែបងក៏មិនស្តីអោយអូនពេលអូនទិញរបស់ របរប្រើប្រាស់ថ្លៃៗនោះដែរ…🙁 ស្រលាញ់បង អូនប្រហែលជាមិនអាចញាុំបាយក្នុងហាងថ្លៃៗបាន តែយើងអាចធ្វើម្ហូបជាមួយគ្នា និងញាុំជំុគ្នាបាន…😁 ស្រលាញ់បង បងប្រហែលជាគ្មានពេលច្រើនសំរាប់កំដរអូន តែក្នុងចិត្តបងនឹកអូនគ្រប់ពេល…😘 ស្រលាញ់បង បងគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ តែអារឿងsweet នឹងទុកចិត្តលើបងចុះ មិនខុសឡើយថ្លៃ!!! 😉😝😂😍 ស្រឡាញ់បង អូនអាចនឹងមិនអាចមានសេរីភាព ក្នុងការចង់ជ្រើសរកកង់សឺកួរ ទុកពេលយើងឈ្លោះគ្នា ឬចង់ចែកផ្លូវបាននោះទេ…

Cover Lu
ដើរកម្សាន្ត

តោះ សាកគេងក្នុងបំពង់លូទំនើបម្តងមើល៍ ដឹងតែប្លែក ហើយស្រស់ស្រាយសប្បាយក្បែរអាងទឹក ហើយទៅលេងផាប់ស្ទ្រីតដើរតែ ៥នាទីដល់!

សៀមរាប៖ បើនិយាយពីខេត្តសៀមរាប ដោយសារតែកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចេះតែកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ការសាងសង់កន្លែងស្នាក់នៅជាសណ្ឋាគារ រីហ្សត និងផ្ទះសំណាក់ក៏កាន់តែដុះដាលដើម្បីបម្រើសេចក្តីត្រូវការអ្នកទេសចរណ៍ផងដែរ។ នៅក្នុងនោះ កន្លែងស្នាក់នៅនីមួយៗសុទ្ធតែមានភាពទំនើប ស្រស់ស្អាត និងរចនាប្លែកថ្មី ដើម្បីឱ្យភ្ញៀវដែលស្នាក់នៅមានភាពរីករាយ និងបំបាត់ក្តីកង្វល់ផងដែរ ដោយ Inter City Hostel Siemreap ជាកន្លែងស្នាក់នៅដែលកំពុងតែទទួលបានការពេញនិយម ព្រោះមិនត្រឹមតែកន្លែងស្នាក់នៅប្លែក ទំនើប ឯតម្លៃក៏មានភាពសមរម្យដែរ។ Inter City Hostel Siemreap មានប្រភេទបន្ទប់ស្នាក់នៅជាប្រភេទរចនាជាបំពង់លូ មានភាពប្លែកថ្មី និងទំនើប ឬក៏លោកអ្នកអាចជ្រើសរើសប្រភេទបន្ទប់ Dorm ជាគ្រែថ្នាក់ៗ…

Cover
សង្គម

ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសាររំលែកទុក្ខ ចំពោះសោកនាដកម្មដ៏ធំនៅកម្ពុជាក្នុងការបាក់រលំអគារក្នុងក្រុងព្រះសីហនុ!

ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩  បានក្លាយទៅជារឿងមហាសោកនាដកម្ម និងរន្ធត់បំផុត ​ដែលមិនធ្លាប់កើតមាននៅកម្ពុជា។ រឿងដ៏សោកសង្រេងមួយនេះ មិនត្រឹមតែជាមហាសោកស្តាយបំផុតរបស់ប្រជាជនកម្ពុជានោះទេ ​សូម្បីតែមហាជនពិភពលោកក៏រន្ធត់ភ្ញាក់ផ្អើល និងសម្តែងនូវសេចក្តីសោយស្តាយបំផុតនៃការបាត់បង់អាយុជីវិត និងរងរបួសយ៉ាងច្រើននៃកម្មករដែលជាប់នៅក្នុងអគារផងដែរ។ នៅក្នុងនោះ ​សូម្បីតែស្ថានទូតជប៉ុននៅកម្ពុជា ក៏ចេញមុខមកសម្តែងនូវសាររំលែកទុក្ខផងដែរ ​ដោយ គណីនីផេក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសាររំលែកទុក្ខលើគណនីផេកហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថា៖ «សាររំលែកទុក្ខពីឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧប្បត្តិវហេតុបាក់អាគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ…

Cover Thom
ដើរកម្សាន្ត

កំពង់ធំជំរុំចិត្ត! កុំគិតថាអត់អីលេង កន្លែងកម្សាន្តច្រើនមិនខ្វះទេ!

កំពង់ធំ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែងក្រចេះ កំពង់ចាម កំពង់ឆ្នាំង  និង បឹងទន្លេសាបដែលសម្បូរទៅដោយភោគទ្រពធម្មជាតិច្រើនរាប់មិនអស់។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា និងមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ  បើនិយាយពិតំបន់ទេសចរណ៍សម្រាប់មកកម្សាន្តគឺមានទាំងផ្នែកប្រាសាទបុរាណ ​តំបន់ធម្មជាតិ និងតំបន់ភ្នំ ​បើគិតថាគ្មានអ្វីលេងលោកអ្នកកំពុងតែយល់ច្រលំធំហើយ។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំតំបន់កម្សាន្តធំៗប្រចាំខេត្តកំពង់ធំដែលមានដូចជា៖ ១. ភ្នំសន្ទុក ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧…

Cover
ដើរកម្សាន្ត

កប់ខ្លាំង! មកមើលទិដ្ឋភាព​ផ្សារ The Olympia  Mall  ដែលបានបើកសម្ពោធដំណើរការថ្មីនៅថ្ងៃនេះ

ភ្នំពេញ៖ ​នាព្រឹកថ្ងៃទី ​២២ ​ខែមិថុនា ​ឆ្នាំ ​២០១៩ ​នេះ  ស្ពានអាកាសថ្មើរជើងនាងគង្ហីងបានបើកដំណើរការឱ្យឆ្លងកាត់ជាសាធារណៈ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉ល (Olympic  Mall  ) ក្នុងពេលតែមួយជាមួយគ្នា។ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉លនៅក្នុងថ្ងៃនេះផងដែរ  មានបណ្តាអ្នកយកព័ត៌មាន រួមទាំងមហាជនជាច្រើនបានសម្រុកចូលទៅទស្សនាកម្សាន្ត ​និងទិញទំនិញនៅក្នុងផ្សារទំនើបបើកថ្មី ​ដោយរូបភាពជាច្រើនសន្លឹកបានថែមទាំងបង្ហោះចែកចាយពេញបណ្តាញសង្គម ពីទិដ្ឋភាពទូទៅខាងក្នុងទៀតផង  មើលទៅមានការតុបតែងបានល្អ ​ស្រស់ស្អាត ​និងទំនើបខ្លាំងមិនចាញ់ផ្សារទំនើប ​AEON  Mall  ឡើយ ​បើទោះបីជាមានហាងខ្លះមិនទាន់បើកដំណើរការអស់ ហើយជាន់ទី ៦ ​និងទី៧ ​ដែលមានទាំងរោងកុនទំនើបមិនទាន់រៀបចំរួចហើយក្តី។ គួរឱ្យដឹងថា ផ្សារទំនើបនេះជាមជ្ឈមណ្ឌលលក់ទំនិញជាច្រើនប្រភេទដូចជាហាងលក់សំលៀកបំពាក់…

Cover Gold
តោះញ៉ាំ

កុំឱ្យចាញ់ស្រុកគេ! ខ្មែរយើងក៏មានភេសជ្ជៈស្រោបមាសដែរ មើល៍មានអ្នកហ៊ានសាកអត់ បើតម្លៃដល់ម្លឹងនេះ?

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ រឿងទឹកដោះគោគជ់ស្រោបមាស បានក្លាយទៅប្រធានបទក្តៅគគុក ស៊ីសាច់ហុតឈាមគ្នាពេញបណ្តាញសង្គម ដោយសារតែការប្រកែកគ្នារឿងភេសជ្ជៈដែលមានតម្លៃថ្លៃគួរសមមួយនេះ ដោយអ្នកខ្លះយល់ថាប្លែកគួរឱ្យចង់សាក ឯអ្នកខ្លះនឹកឆ្ងល់ថាតើធ្វើឡើងពីអ្វីបានជាមានតម្លៃថ្លៃលើសពីតែគជ់ដទៃបែបនេះ។ ភេសជ្ជៈដែលកំពុងតែធ្វើឱ្យកក្រើកពេញហ្វេសប៊ុកមួយនេះ ត្រូវបានគេដឹងថា មានលក់នៅក្នុងហាង An cha Taiwan Milk Tea – 安茶  ដែលជាហាងលក់ភេសជ្ជៈបែបតែគជ់បើកថ្មី ដោយបានចេញនូវភេសជ្ជៈដ៏ពិសេសនេះ មានឈ្មោះថា « តែទឹកដោះគោគុជស្រោបមាសលំដាប់ខ្ពស់ » ពោលគឺជាប្រភេទតែគជ់ដែលស្រោចកម្ទេចមាសពីលើតែម្តង។ តាមការបង្ហោះផ្សព្វផ្សាយពីគណនីហ្វេសប៊ុកផេករបស់ហាងនេះផ្ទាល់បានឱ្យដឹងថា មាសដែលប្រើលើភេសជ្ជៈនេះត្រូវបាននាំចូល100%ពីប្រទេសឌូបៃ ដែលជាកន្លែងដែលមានម្ហូបធ្វើពីមាសល្បីជាងគេនៅលើពិភពលោក ដែលមានការធានាពីសុវត្ថិភាពចំណីអាហារ។ លើសពីនោះ មាសដែលជាប្រភេទអាហារមួយនេះថែមទាំងផ្តល់អត្ថប្រយោជន៍ សម្រាប់សុខភាពជាច្រើនដូចជា៖…

Cover
តោះញ៉ាំ

សង្វាក់ដាក់ឈ្នាង និង ចង្អេរ! ចុម ទំនងឆ្ងាញ់របស់គេហ្ហេស!

ភ្នំពេញ៖ ចង់ទទួលទានអាហារសម្រន់ឆ្ងាញ់ៗពេលល្ងាច បានក្លាយទៅជាចំណង់ចំណូលចិត្តមនុស្សស្ទើរគ្រប់គ្នា តែបើចង់ជួបជុំគ្នាសប្បាយទទួលទានអាហារប្លែកៗបែបអ្នកបាត់ដំបង ដូចជាសង្វាក់បាត់ដំបងពិតជាមិនងាយនឹងរកបាននោះទេ។ តែមិនបាច់បារម្ភទេ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងអាហារមួយកន្លែង ដែលមានអាហារអ្នកស្រុកបាត់ដំបងឆ្ងាញ់ នោះគឺ ហាង 123 Pig ដែលម្ហូបឆ្ងាញ់ប្រចាំហាងនោះគឺ សង្វាក់ និងណែមនឿង ដាក់ចង្អេរ និងឈ្នាងតែម្តង មើលតែតុបតែងក៏គួរឱ្យចង់ញ៉ាំដែរ តែបើបានទទួលទានទៀតរសជាតិគឺរឹតតែពេញចិត្ត។ ក្រៅពីមានសង្វាក់បែបអ្នកបាត់ដំបងដ៏ឆ្ងាញ់ពិសាហើយនោះ 123 Pig ក៏មានលក់អាហារឆ្ងាញ់ៗជាច្រើនប្រភេទដូចជា មីកូឡា ណែមនឿង បាយឆាគ្រប់មុខ ស៊ុបបបែល រួមទាំងភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខទៀត។ ចំណែកឯហាងវិញក៏មានការតុបតែងយ៉ាងស្រស់ស្អាតដោយដើមឈើតូចធំបៃតងស្រស់ ជាមួយនឹងតុអង្គុយបែបផ្ទាល់ដីមានពូកទន់ៗងាយស្រួលអង្គុយទទួលទានទៀតផង។…