Mythical Bird

Cover Movieqj
សង្គម

អ្នកដែលស្រលាញ់ការមើលកុន ​ចង់ដឹងចង់ស្វែងយល់ពីភាពយន្ត  និងការវិភាគកុន កុំមើលរំលង គេហទំព័រហ្វេសប៊ុកល្បីៗទាំង ៧ នេះឱ្យសោះ!

ជាការពិតណាស់ នៅក្នុងពេលបច្ចប្បន្ន ​ការមើលកុន ​បានក្លាយទៅជារសនិយម ​និងជាចំណង់ចំណូលចិត្តនៅពេលទំនេរ សម្រាប់ប្រជាជនខ្មែរ  ជាពិសេសគឺយុវវ័យតែម្តង មានទាំងការមើលកុនជាលក្ខណៈជួបជុំគ្នាជាក្រុម ​ជាមិត្តភក្តិ ​ជាក្រុមគ្រួសារ ​និងលក្ខណៈ ​Single  អត់លិឍតែម្តង។ សម្រាប់អ្នកដែលចូលចិត្តមើលកុន ​ព័ត៌មាននៃភាពយន្តថ្មីៗ ​ច្បាស់ណាស់គឺជារឿងដែលលោកអ្នកត្រូវដឹង និងគួរតែត្រៀមខ្លួនទុកជាមុន ​ដើម្បីឱ្យដឹងថា ​តើមានខ្សែភាពយន្តណាខ្លះកំពុងតែចាក់បញ្ចាំង និងត្រៀមចាក់បញ្ចាំង ​ជាពិសេសគឺវិភាគថា ​តើភាពយន្តណាស័ក្តិសមនឹងទស្សនាហើយមិនស្តាយលុយនោះ។ ដូច្នេះហើយ ​« ក្នុងស្រុក ​» ​សូមលើកឡើងពីគណនីហ្វេសប៊ុកផេកល្បីៗប្រចាំស្រុកខ្មែរ ​ដែលនិយាយពីភាពយន្ត និងវិភាគកុន  ដើម្បីជាប្រយោជន៍ចំណេះដឹងសម្រាប់អ្នកចូលចិត្តមើលកុន ​ចូលស្វែងយល់បន្ថែម ដែលមានដូចជា៖…

Cover BTB
ដើរកម្សាន្ត

ស្អាត ​ហើយប្លែកតែម្តង! សណ្ឋាគារបើកថ្មីនៅបាត់ដំបង  បទពិសោធន៍រស់នៅក្នុងអគារផ្ទះបែបបុរាណ ​ពិតជាពិសេសមែនទែន!

បាត់ដំបង៖ ខេត្តបាត់ដំបង ​ជាខេត្តដែលសម្បូរទៅកន្លែងដើរលេងទាំងបែបប្រវត្តិសាស្រ្តបុរាណ ​ប្រវត្តិសាស្ត្រសម័យអនានិគមនិយមបារាំងសម័យលោកម្ចាស់  និងកន្លែងដើរលេងតាមបែបធម្មជាតិរាប់មិនអស់ដូចជា ភ្នំ ​និងទឹកជ្រោះជាច្រើនកន្លែងដើម។ ការមកលេងខេត្តបាត់ដំបង ​ពិតណាស់ក្រៅពីការដើរលេង ​ក៏សម្បូរទៅដោយកន្លែងស្នាក់នៅឱ្យលោកអ្នកជ្រើសរើសច្រើនណាស់ ​តែប្រសិនជាចង់ទទួលបានបទពិសោធន៍រស់នៅបែបអគារបុរាណ ​«ក្នុងស្រុក » សូមណែនាំសណ្ឋាគារដ៏ល្បីមួយប្រចាំខេត្តបាត់ដំបងនោះគឺ « សណ្ឋាគារ ដឹ ស៊ាំង ជូរី វីឡា The Sanctuary Villa Battambang​»។ សណ្ឋាគារមួយនេះ​មានការតុបតែងជាអគារស្នាក់នៅដូចជាផ្ទះសម័យបុរាណ ​តែប្រកបដោយភាពទំនើប និងបន្ទប់ស្នាក់នៅធំទូលាយប្រកបដោយផាសុខភាព។ ​ជាពិសេសនោះ គឺមានអាងហែលទឹកធំទូលាយអាចឱ្យភ្ញៀវហែលលេងកម្សាន្តដោយសេរី ​កន្លែងហាត់ប្រាណ ហ្វ្រីអាហារពេលព្រឹក និងមានទីធ្លាចំណតយានយន្តយ៉ាងធំទូលាយទៀតផង។…

Cover Meas
សង្គម

ល្បីថាទីងមោងដូចតារាល្បីៗ ​ស្រាប់តែ មាស សុខសោភា ដាក់មួយឃ្លាយ៉ាងចាក់ដោតមួយរហូតទទួលបានការគាំទ្រយ៉ាងខ្លាំង!

ភ្នំពេញ៖ ​ទីងមោងឆ្នាំ ២០១៩ ​កំពុងតែអង្រួនចិត្តអ្នកលេងបណ្តាញសង្គម ​ព្រោះតែទីងមោងពេលនេះមានរូបសម្រស់សស្រស់ស្អាតមែនទែន​​ជាពិសេសថែមទាំងមានមុខមាត់ស្រដៀងនឹងតារាល្បីៗដូចជា៖ មានដូចជា​ កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។ ស្រាប់តែពេលនេះ​អ្នកនាង មាស សុខសោភា ​ដែលជាតួអង្គម្ចាស់ដែលត្រូវបានគេយកពុម្ពមុខជាតួអង្គទីងមោងមួយដែរនោះ បានបង្ហោះរូបភាព និងសារមយយមានន័យថា៖ « 🤭កាលពីតូច មាស សុខសោភាក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោងមាស…

Cover Siev Mai
ដើរកម្សាន្ត

ម៉ោះៗ! ខែភ្លៀងចឹង រកកន្លែងខ្យង ខ្ចៅ ក្តាម សៀវម៉ៃ និងស៊ុបខួរ ទំនងញ៉ាំ ការពិតនៅទីនេះជិតបង្កើយ!

នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ មិនខ្វះឡើយកន្លែងញាំអាហារសម្រន់ផ្សេងៗ រាប់ចាប់ពីមី គុយទាវ លត បាយ -ល- មានទាំងប្រភេទអាហាតាមផ្លូវ (Street Food) និងតាមហាងទំនើបផងដែរ។ យ៉ាងណាមិញ ដោយសារតែរដូវនេះជារដូវវភ្លៀង ជាពិសេសគឺរៀងរាល់ល្ងាចតែងតែមានរលឹមស្រេចៗ ដែលបរិយាកាសបែបនេះធ្វើឱ្យក្រពះរមូលតែម្តង។ ថ្ងៃនេះដែរ ក្រុមការងាររ « ក្នុងស្រុក » យើងខ្ញុំ សុំណែនាំកន្លែងញាំអាហារសម្រន់មួយនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង ដោយមានលក់អាហារសម្រាប់មិត្តៗយុវវ័យដែលពេញនិយមក្តាម ខ្យង ខ្ចៅជាដើមនោះគឺ ហាងដែលនៅម្តុំស្តុបបូកគោ។  ហាង “សៀវម៉ៃរាត្រី”  មានលក់ប្រភេទខ្ចៅធម្មជាតិស្ងោរទឹកដូង រួមទាំងខ្យង និងក្តាមស្រែ ព្រមទាំងសាច់ចង្កាក់ស្ងោរ ដែលមើលទៅទំនងគួរឱ្យចាប់អារម្មណ៍តែម្តង ខណៈតម្លៃក៏សមរម្យសម្រាប់មិត្តយុវវ័យទៀតផង។…

Cover Pahet
ដើរកម្សាន្ត

ចង់ដឹងថាប្រហិត ​Street Food កន្លែងណាឆ្ងាញ់ ហើយថោក តោះ!ចូលអានទាំងអស់គ្នា!

អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖ ១. ប្រហិត០០៧ ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។ ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។ ២. ចែម៉ី ប្រហិតសាលាចិន…

Khmer Porssat
ដើរកម្សាន្ត

ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ!

ពោធិ៍សាត់៖  ខេត្តពោធិ៍សាត់  ក្រៅពីសម្បូរធនធានធម្មជាតិ ​និងកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងនោះ ​ សូម្បីតែលើដងផ្លូវធ្វើដំណើរក៏អាចផ្តល់ជាទស្សនីយភាពស្រស់ស្អាតឱ្យអ្នកដែលមកកម្សាន្តអាចចុះថតរូបលេងផងដែរ។ នៅតាមផ្លូវស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ នារដូវប្រាំង​ ​ផ្លូវធ្វើដំណើរពិតជាមានភាពក្រវាច់ក្រវែនដូចអន្ទង់អាំងមែនទែន​ ជាពិសេសតាមដងផ្លូវមានភ្នំ មានព្រៃព្រឹក្សាជុំវិញយ៉ាងស្រស់ស្អាតទាក់ភ្នែក ​ដែលជាហេតុអ្នកដែលធ្វើដំណើរទៅតាមផ្លូវនេះតែងតែនាំគ្នាចុះថតរូបជាអនុស្សាវរីយ៍មិនចេះដាច់នោះឡើយ។ គួរឱ្យដឹងថាផ្លូវដ៏ស្រស់ស្អាតនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖  Lakena Sorn /…

Cover Tem
ដើរកម្សាន្ត

ទៅលេងសៀមរាប ​សាកល្បងកន្លែងស្នាក់នៅបែបប្រណីត ជាមួយការទទួលទានអាហារពេលព្រឹកក្នុងអាងទឹកឡើងកាលីបមួយនេះម្តងមើល៍!

សៀមរាប៖ ការធ្វើដំណើរកម្សាន្ត ក្រៅពីចង់ទៅដើរលេងឱ្យសប្បាយៗដើម្បីលំហែអារម្មណ៍ពីភាពស្មុកស្មាញហើយនោះ ​ លោកអ្នកប្រាកដគឺចង់ទទួលបានផាសុកភាពទាំងការទទួលទាន និងការស្នាក់នៅជាពិសេស។ ដូច្នេះសម្រាប់អ្នកដែលមកលេងខេត្តសៀមរាបក្រៅពី​ចង់ទស្សនាប្រាសាទ និងកន្លែងធម្មជាតិដ៏រីករាយ ​លោកអ្នកពិតជាកំពុងតែស្វែងរកកន្លែងស្នាក់នៅដ៏ល្អ ដែលនៅខេត្តសៀមរាបពិតជាមានកន្លែងស្នាក់នៅដ៏ពិសេសជាច្រើនកន្លែងណាស់ឱ្យអ្នកជ្រើសរើស។ តែប្រសិនជាអ្នកជាមនុស្សមានរសនិយមខ្ពស់ និងស្រលាញ់ភាពស្ងប់ស្ងាត់  «ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « ​Templation Hotel »។ Templation  Hotel  គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្ត ​ដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ ​ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ ចំពោះកន្លែងស្នាក់នៅគឺបែបវីឡា ដែលមានបណ្តប់មើលកុន  ថែមទាំងមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក…

Cover Domrei
ដើរកម្សាន្ត

«ភូមិដំណាក់ដំរី » ទឹកដីកំពង់ស្ពឺ សម្រាប់អ្នកចូលចិត្តរស់នៅរបៀបព្រៃភ្នំ និងកន្លែងស្ងប់ស្ងាត់បំបាត់ស្ត្រេស!

កំពង់ស្ពឺ៖ ទឹកដីខេត្តកំពង់ស្ពឺ ​ត្រូវបានគេនិយមមកកម្សាន្តនៅក្នុងរមណីយដ្ឋានបែបធម្មជាតិនានា  ជាពិសេសគឺឧទ្យានជាតិគិរីរម្យតែម្តង ព្រោះតែវាមានទេសភាពស្រស់ស្អាត ព្រៃព្រឹក្សា និងជួរភ្នំជុំវិញគួរឱ្យចង់គយគន់។ សម្រាប់ថ្មីៗនេះវិញ ​ខេត្តកំពង់ស្ពឺក៏កំពុងតែមានភាពល្បីល្បាញផងដែរ នោះគឺតំបន់កម្សាន្តធម្មជាតិបែបថ្មី «ភូមិដំណាក់ដំរី» ដែលល្បីថាសម្បូរទៅដោយសម្រស់ព្រៃព្រឹក្សា ដើមឈើតូចធំខៀវស្រងាត់ ថែមទាំងមានខ្យល់អាកាសត្រជាក់បែបធម្មជាតិគួរឱ្យចង់រស់នៅផងដែរ។ នៅក្នុងនោះភូមិដំណាក់ដំរី ថែមទាំងមានកន្លែងស្នាក់នៅជាច្រើនជម្រើសដូចជាអាចបោះតង់ក៏បាន ​អាចស្នាក់នៅវិឡា និងផ្ទះរចនាបថម៉ូតខ្មែរក៏បាន  ដោយថែមទាំងមានអាងហែលទឹក ភោជនីយដ្ឋាន មានម្ហូបគ្រប់ប្រភេទក្នុងតម្លៃដ៏សមរម្យនៅក្នុងនោះស្រាប់ផងដែរ។ អ្វីដែលកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍ ភូមិដំណាក់ដំរី ​ថែមទាំងមានកន្លែងសប្បាយៗ និងសុវត្ថិភាពដែលអាចឱ្យអ្នកមកកម្សាន្តដើររុករកព្រៃលំហែរអារម្មណ៍ ឡើងភ្នំ ហែលទឹក ជិះកង់ និងជិះសេះទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទៅកម្សាន្តនោះ ភូមិដំណាក់ដំរី…

Cover Ting
សង្គម

ណ៎កដឹងបាត! ការពិតទីងមោងសម័យថ្មីឆ្នាំ ២០១៩ ល្បីថាស្អាតខ្លាំង ការពិតយកពុម្ពមុខតារាល្បីៗទាំងនេះសោះ!

មួយរយៈនេះ​រូបភាពទីងមោងសម័យថ្មីឆ្នាំ ២០១៩ ​កំពុងតែកក្រើកពេញបណ្តាញសង្គម ​ដោយសារតែទីងមោងសម័យនេះមិនមានរូបរាងគួរឱ្យខ្លាចដូចមុនៗឡើយ  តែបែរជាមានសម្រស់ស្រស់ស្អាត ​សាច់សខ្ចី មុខរលោងម៉ដ្ឋខៃ ​ថែមទាំងមានទម្រង់មុខ ​V  យ៉ាងស្រស់ស្អាតទៀត។ តែថ្មីៗនេះបើវិភាគឱ្យដិតដល់ទៅ  ការពិតទីងមោងស្រស់ស្អាតយ៉ាងនេះ បែរជាមានទម្រង់មុខដូចតារាល្បីៗទៅវិញ ដែលគ្រប់គ្នាយល់ថា ​អ្នកធ្វើទីងមោងទាំងនេះប្រហែលជាធ្វើពុម្ពមុខដូចតារាល្បីទាំងនោះប្រាកដហើយបានជាមានមុខដូចគ្នាបែបនេះ។ ដោយទីងមោងមួយចំនួនដែលគេគ្រប់គ្នាយល់ថាធ្វើតាមមុខតារាល្បីៗនោះ មានដូចជា​ កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។ ក្រោយការបញ្ចេញរូបភាពនៃមុខមាត់របស់ទីងមោង ប្រៀបធៀបនឹងតារាល្បីទាំងនោះ…

Cover Water Park
សង្គម

ត្រៀមៗ សួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ជិតបើកដំណើរការហើយ គឺនៅក្នុងខែក្រោយនេះតើ!

ភ្នំពេញ៖ ថ្មីៗនេះ សួនទឹកកម្សាន្តដ៏ធំមួយកន្លែង បាននឹងកំពុងតែសាងសង់ជិតរួចរាល់ ហើយគ្រោងនឹងបើកឱ្យចូលលេង​សាកល្បង​នៅខែ កក្កដា ឆ្នាំ ២០១៩នេះ បន្ទាប់មក​នឹងបើក​ដំណើរការ​ជាផ្លូវការ​ឱ្យចូលលេង​កម្សាន្ដ​នៅដើម​ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ។ សួនទឹកកម្សាន្ដនេះមានឈ្មោះថា «  ហ្គាដិន ស៊ីធី វ៉តធើផាក »  ត្រូវបានគេដឹងថានឹងក្លាយទៅជាសួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ដោយទីតាំង​សាងសង់​នៅ​ក្បែរ​គ្នា​នឹង​សួន​សត្វ​ «​ ភ្នំពេញ សាហ្វារី » ។ ​សួន​ទឹក​កម្សាន្ត​នេះមាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹក​ជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹករាំ​តាម​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ និង​កន្លែង​លេងសប្បាយៗសំខាន់ៗ​ជាច្រើនផ្សេង​ទៀតផងដែរ។ បន្ថែមពីនេះ សួន​ទឹក​កម្សាន្តនេះ…

Cover Korea
សង្គម

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…

Cover Num
សង្គម

ពិតជាពិធីសិរីមង្គលមែន ថ្ងៃមង្គលការក្មួយស្រីរបស់ លោក ឧកញ៉ា លីម ប៊ុនណា ក៏ទទួលពិសា នំបញ្ចុកសន្តិភាពដែរ

ភ្នំពេញ៖ នំបញ្ចុកគឺជាអាហារខ្មែរជាយូរលង់មកហើយ ​ដែលប្រជាជនខ្មែរនិយមធ្វើទទួលទានជួបជុំគ្នា ញាតិមិត្ត និងបងប្អុនជាដើម។ ពិសេស និងកាន់តែប្លែកនោះ ​ដើម្បិរក្សាទំនៀមទំលាប់ខ្មែរដ៏ថ្លៃថ្លា  នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ  មានពិធីមង្គលការមួយកន្លែងពិតជាមហាអស្ចារ្យតែម្តង  ដោយកម្មវិធីពេលព្រឹកមានទាំងការទទួលទាននំបញ្ចុកសាមគ្គីមហាគ្រួសារ ជួបជុំគ្នាដោយមានភ្ញៀវកិត្តិយស ចូលរួម យ៉ាងច្រេីនកុះករទៀតផង។  គួរឱ្យដឹងផងដែរថា ​កម្មវិធីមង្គលការដ៏ពិសេសនេះគឺធ្វើឡើងនៅក្នុងខេត្តត្បូងឃ្មុំ  ដែលជាពិធីសេរីមង្គលរបស់ក្មួយ លោក ឧកញ៉ា លឹម ប៊ុណ្ណា និងលោក ជំទាវ ថុង ធីដា ៕  

Cover Tingmong
សង្គម

ចង់ខ្មាសទីងមោង! ទីងមោងសម័យ ២០១៩ សម្រស់ស្អាតប្លែកជាងមនុស្សទៅទៀត

បើយើងរម្លឹកទៅដល់អតីតកាល ក្មេងៗខ្លះកាលពីសម័យមុន ប្រាកដជាខ្លាចទីងមោងដែលហែររៃអង្គាសបច្ច័យកសាងសមិទ្ធិផលផ្សេងៗតាមទីវត្តអារាម។ ទីងមោងកាលពីសម័យមុន ខ្លះមានមុខមាត់វៀច មិនគួរឱ្យបេតី ធ្វើឱ្យក្មេងៗភ័យរត់សព្វដីមិនខាន កាលណាបើបានឃើញទីងមោងហែរកាត់ភូមិ ឬហែរកាត់ផ្ទះម្តងៗ។ ដោយឡែក ឈានដល់សម័យកាលទំនើប មនុស្សគ្រប់រូបមិនថាប្រុស មិនថាស្រី ឬភេទទីប៉ុន្មានឡើយ តែងតែស្វះស្វែងរកការកែកុន ឬរក្សាសម្រស់ឱ្យស្រស់ស្អាតជាងមុន។ ប្រហែលដោយសារតែបែបនេះហើយ ទើបមានការបែកធ្លាយរូបភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ពីគណនីហ្វេសប៊ុកឈ្មោះ Davit Love Mak បានបង្ហាញអំពីទម្រង់មុខថ្មីរបស់ទីងមោងសម័យកាល ២០១៩ ដោយមានស្បែកមុខរលោង និងមុខ V ធ្មេញស្អាត និយាយរួមទៅគឺខុសពីសម័យកាល ៩០ប្លាយតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកលេងហ្វេសប៊ុកខ្លះថែមទាំងសរសេរច្រណែនសម្ភស្សរបស់ទីងមោងទៀតផង។ ចង់ដឹងថា…

Cover Kid
សង្គម

អាណិតស្ទើរខ្លោចចិត្ត! កូនស្រីចេញពីរៀនដើរហាលភ្លៀងជួយរើសអេតចាយម្តាយ ហើយយកភ្លើងម៉ាតបំភ្លឺសម្រាប់ធ្វើលំហាត់សាលា ឃើញហើយសង្វេកចិត្តខ្លាំង

ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹកកំពុងតែល្បីពាសពេញក្នុងបណ្តាញសង្គម ឃើញហើយខ្លាចចិត្តយ៉ាងខ្លាំង ដោយក្មេងស្រីម្នាក់មានការតស៊ូជីវិតជាមួយម្តាយមែនទែន គ្រាន់តែចេញពីរៀនភ្លាម មកជួយរើសអេតចាយម្តាយ ដែលកំពុងតែមានជីវភាពក្រលំបាក រហូតទទួលបានការសរសើរ និងអាណិតពីមហាជន។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Mss Vatey បានបង្ហោះរូបភាព និងអត្ថន័យយ៉ាងរំជួលចិត្តថា៖ « អានិតខ្លោចចិត្ត កូនស្រី ចេញពីរៀនដើរហាលភ្លៀង រើសអេតចាយជាមួយម្តាយ សំដី ចរិក ល្អណាស់កូននឹង ពេលខ្លះ ម្តាយដើរហត់ អង្គុយមុខម៉ាតគេ បញ្ចុកបាយកូន កូនកត់អក្សរ មីងសង្ឃឹមថា តិចទៀត ក្មួយ នឹងល្អប្រសើរជាងនេះ មីងអាយុច្រើន មីងមិនដែលស្គាល់លំបាកដូចក្មួយ…

Cover Yellow
ដើរកម្សាន្ត

ថ្មីទៀតហើយ សួនផ្កាស្បៃរឿងកំពង់ធំ កំពុងតែទាក់ទាញអ្នកមកលេងកម្សាន្តមកជួបជុំថតរូបលេងយ៉ាងរីករាយ

កំពង់ធំ៖ បើនិយាយពីកិត្តិនាមខេត្តកំពង់ធំ ច្បាស់ណាស់ ខេត្តវប្បធម៌មួយនេះ សម្បូរទៅដោយប្រាសាទបុរាណ ដែលជាសម្បត្តិដ៏ថ្លៃថ្លា ជាពិសេសគឺក្រុមប្រាសាទសម្បូរព្រៃគុកដែលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។ ក្រៅពីប្រាសាទដ៏ល្អអនេក សម្រាប់ការចូលទស្សនា និងយល់ដឹងបន្ថែម ខេត្តកំពង់ធំក៏មានបណ្តាភ្នំ និងកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងរង់ចាំស្វាគមន៍ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តផងដែរ។ តែកាន់តែពិសេស ថ្មីៗនេះ សួនផ្កាស្បៃរឿងមួយកន្លែងនៅខេត្តកំពង់ធំមួយទៀតហើយ កំពុងតែមានភាពល្បីល្បាញ ថាមានសម្រស់ស្រស់ស្អាតដោយសុទ្ធតែផ្កាស្បៃរឿង និងផ្កាជាច្រើនចម្រុះទៀតពេញផ្ទៃដី បានទាក់ទាញអ្នកលេងកម្សាន្តយ៉ាងច្រើនអាចនាំគ្នាថតរូបលេងទុកជាអនុស្សាវរីយ៍ប្រកបដោយភាពរីករាយទៀតផង។ សូមជម្រាបផងដែរថា សួនផ្កា ស្បៃរឿង ខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចូលតាមខ្លោងទ្វារមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ចម្ងាយប្រហែល ៥០០ម៉ែត្រ…

Knongsrok
ដើរកម្សាន្ត

មកស្គាល់ សណ្ឋាគារ និងកន្លែងស្នាក់នៅចម្លែកៗជាងគេលើពិភពលោក!

រាល់ដំណើរកម្សាន្ត ទីកន្លែងដើរលេងដ៏រីករាយប្លែកភ្នែកចម្លែកអារម្មណ៍ មិនថាតែជាលក្ខណៈធម្មជាតិ ឬពោរពេញដោយភាពច្នៃប្រឌិតនោះទេ សុទ្ធតែជាទីប្រាថ្នារបស់ភ្ញៀវទេសចរ។ ប៉ុន្តែនៅក្នុងនោះកន្លែងដែលស្នាក់នៅក៏ជាទីកន្លែងដែលត្រូវតែគិតគូរឱ្យបានល្អផងដែរ ព្រោះវាមិនត្រឹមតែអាចផ្តល់អារម្មណ៍សុខស្រួលរាល់ពេលគេងសម្រាកពីការនឿយហត់ប៉ុណ្ណោះទេ តែវាក៏ត្រូវតែមានបរិយាកាសប្លែកថ្មីទាំងកន្លែងដំណេកផងដែរ ទើបគេហៅថាជាដំណើរកម្សាន្តមួយដ៏ពេញលេញ។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំលោកអ្នកឱ្យទៅកាន់សណ្ឋាគារ និងទីកន្លែងស្នាក់នៅជុំវិញពិភពលោក ដែលមានទេសភាព និងរូបរាងប្លែកចម្លែកអារម្មណ៍មួយចំនួនដូចជា៖ ១. ផ្ទះសត្វក.វែង (Giraffe Manor) សណ្ឋាគារដ៏តូចមួយនេះ ស្ថិតនៅក្នុងក្រុង Nairobi ប្រទេសកេនយ៉ា បានក្លាយទៅជាទីជម្រករបស់ហ្វូងសត្វក.វែងជាច្រើនក្បាល ដែលបានក្លាយទៅជាទស្សនីយភាពប្លែកភ្នែកចម្លែកអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ ។ ២.ផ្ទះសហគមន៍ព្រៃឈើ Finca Bellavista  អ្នកដែលស្រលាញ់ធម្មជាតិ និងជីវិតផ្សងព្រេងប្រាកដជាពេញចិត្តរីហ្សត (ផ្ទះលំហែកាយ) ក្នុងប្រទេសខូតារីកាមួយនេះជាមិនខាន ព្រោះវាអាចផ្តល់អារម្មណ៍មួយដូចជារស់នៅជាមួយព្រៃភ្នំ និងធម្មជាតិពិតៗ។អ៊ីចឹង។…

Cover Rattanakiri
ដើរកម្សាន្ត

សម្រស់បឹងយក្សឡោមកម្ពុជាយើង ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ

ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។ នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។ ដោយនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ បឹងនេះ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី ដែលជាបឹងកកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។ នៅជុំវិញបឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។ បឹងនេះមាន អង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់នោះឡើយ។ សម្រាប់អ្នកដែលទៅលេងខេត្តរតនគិរី មិនដែលរំលងឡើយនូវការកម្សាន្តបឹងយក្សឡោមមួយកន្លែងនេះ ដោយជិះពីក្រុងបានលុង ទៅបឹងយក្សឡោមមិនឆ្ងាយប៉ុន្មាននោះឡើយ …

Cover Monk
សង្គម

ម្តាយស្លាប់តែមិនបានជួបមុខ នាយក្រឹមបានត្រឹមបួសមុខភ្លើងពីចម្ងាយ

ភ្នំពេញ៖ នាយក្រឹមតារាកំប្លែង កំពុងតែជួបទុក្ខជាទម្ងន់ដោយម្តាយបង្កើតរបស់លោកបានចែកឋាននៅអាមេរិចបាត់កាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យលោកកើតទុក្ខ និងសោកសង្រេងមែនទែន។ ហាក់មានការឈឺចាប់ខ្លាំង ព្រោះតែម្តាយបង្កើតខ្លួនឯងស្លាប់តែ នាយក្រឹមមិនត្រឹមតែមិនបានជួបមុខជាលើកចុងក្រោយទេ លោកក៏មិនអាចទៅមើលសពម្តាយលោកនៅអាមេរិចបានឡើយ ពោលគឺបានត្រឹមពីចម្ងាយតាមទូរស័ព្ទតែប៉ុណ្ណោះ។ ដូច្នេះនៅទីបំផុត នាយក្រឹមក៏បានសម្រេចចិត្តបួសមុខភ្លើងសពម្តាយពីចម្ងាយ នៅវត្តប្រាសាទ ជាមួយនឹង ទឹកមុខសោកសង្រែង និងឈឺចាប់ជាខ្លាំង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតលោកមែនទែន  ហើយក៏មានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តលោក និងចូលរួមរំលែកទុកលោកពីចម្ងាយផងដែរ៕

Cover Somram
សង្គម

គួរឱ្យសរសើរ និងយកគំរូតាម! ក្រោយចប់ការប្រកួតយប់មិញ យុវជនមួយក្រុមនាំគ្នាដើរប្រមូលសម្រាមអស់ពីពហុកីឡដ្ឋានជាតិទាំងភ្លៀងរលឹម រហូតទទួលបានការសរសសើរគ្រប់ៗគ្នា

ភ្នំពេញ៖ កាលពីយប់មិញនេះ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ាគីស្ថាន និងក្រុមជម្រើសជាតិកម្ពុជា ពិតជាបានបង្ហាញទំរង់លេងល្អមែនទែន ថែមទាំងទទួលបានលទ្ធផល ២ ទល់ ០ ថែមទៀតផង បានធ្វើឱ្យអ្នកគាំទ្រ ដែលបានទស្សនាផ្ទាល់ ស្រែកហ៊ោកញ្ជៀវជាខ្លាំង សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC) នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ តែអ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍ ពេលចប់ការប្រកួតស្រាប់តែមានយុវជនមួយក្រុមបាននាំគ្នាប្រមូលសម្រាមគ្មានសល់នៅកន្លែងអង្គុយទស្សនាការប្រកួតមួយនេះ រហូតទទួលបានការសរសើរជាខ្លាំង ដែលគួរតែយកគំរូតាម។ យោងតាមរយៈគណនីហ្វេសប៊ុកម្នាក់មានឈ្មោះ…

Cover Srok
សង្គម

អ្នកចូលចិត្តកុនព្រឺព្រួច និងរន្ធត់ «​រឿង ​ភ្នែកទី៣ ​វគ្គ២ ​» ប្រាកដជាត្រូវចិត្តអ្នកទស្សនា! (មានវីដេអូ)

ភ្នំពេញ៖ កាលពីឆ្នាំមុន ខ្សែភាពយន្តឥណ្ឌូនេស៊ីរឿងភ្នែកទី៣ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លា ​ថាពិតជាល្អមើល ​សាហាវញាក់សាច់ មិនចាញ់រឿងបរទេសលំដាប់ហូលីវូទប៉ុន្មាននោះទេ ​ថែមទាំងបានបង្ហើបថានឹងបញ្ចេញវគ្គ២របស់ខ្លួនជាបន្តផងដែរ។ ពេលនេះ រឿងភ្នែកទី៣ ​វគ្គ២ បានត្រលប់មកវិញហើយ ដោយនាំមកនូវសាច់រឿងបន្តថ្មីល្អមើល និងរន្ធត់មិនចាញ់វគ្គមុននោះទេ។ ដោយវគ្គ២នេះ ភាពភ័យខ្លាចនៅតែបន្តកើតឡើងទៅលើ ពីរនាក់បងប្អូននេះ  ព្រោះ Alia បានជួបវិញ្ញាណក្មេងស្រីដ៏កាចសាហាវមួយទៀត ដែលកំពុងតែមានគំនុំគុំគួនខ្លាំងនឹងរឿងអ្វីមួយដែលនាងមិនអស់ចិត្ត រហូតដល់ថ្នាក់អ្នកណាក៏នាងមិនលើកលែងដែរ។ ដូច្នេះ Alia ត្រូវមានតួនាទីស្វែងរកអាថ៏កំបាំងក្រោយការស្លាប់របស់ក្មេងស្រីនោះ ថានាងមកពីណា ស្លាប់ដោយសារមូលហេតុអី ? សម្រាប់អ្នកដែលចូលចិត្តរឿងបែបរន្ធត់ៗ ព្រឺព្រួចញាក់សាច់ ​កុំភ្លេចមកទស្សនារឿងភ្នែកទី៣នេះទាំងអស់គ្នា  ដោយ…

Cover Dalat
ដើរកម្សាន្ត

ចាំបាច់ឡើងឋានសួគ៌ដល់កូរ៉េអី! ថតរូបលេងលើជណ្តើរឋានសួគ៌ដោយសេរី និងបោះតង់ម៉ូតថ្មី ការពិតនៅក្បែរៗនេះតើ!

វៀតណាម៖ សម្រាប់អ្នកដែលចង់ចំណាយលុយតិច ហើយបានដើរលេងនៅក្រៅប្រទេស «ក្នុងស្រុក» សូមណែនាំជាពិសេសឱ្យទៅលេងកម្សាន្តនៅឯប្រទេសវៀតណាម ដោយមិនបាច់ទៅដល់ទីក្រុងធំៗដូចជាហាណូយនោះទេ ត្រឹមតែខេត្តជិតៗស្រុកខ្មែរក៏សប្បាយដែរ នោះគឺទីក្រុង ដាឡាត់។ ដាឡាត់ គឺជាទីក្រុងមួយរបស់ខេត្ត Lâm Đồng ដែលល្បីថាមានសម្រស់ស្រស់ស្អាតបែបធម្មជាតិដោយមាន បឹង ព្រៃឈើ ​ទឹកធ្លាក់ និងតំបន់ភ្នំជាច្រើន ប្រកបដោយទេសភាព និងអាកាសធាតុត្រជាក់ដល់ធ្លាក់អ័ព្ទស្រដៀងៗនឹងខេត្តមណ្ឌលគិរីខ្មែរយើងដែរ។ ក្រៅពីមានកន្លែងដើរលេងជាច្រើនកន្លែង ថ្មីៗនេះ ទីកន្លែងស្នាក់នៅរបៀប Homestay បោះតង់មួយកន្លែងនៅក្នុងទីក្រុងដាឡាត់ បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរមកកម្សាន្តលេងយ៉ាងគគ្រឹកគគ្រេងនោះគឺ Sunny Farm។ Sunny Farm គឺជាកន្លែងដ៏ពេញនិយមនូវក្នុងការមកកម្សាន្តលេងសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ ដោយសារតែសម្បូរទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល…