Mythical Bird

Cover Flower
ដើរកម្សាន្ត

ពិធីបុណ្យផ្កានៅជប៉ុន ស្រស់ស្អាតអស្ចារ្យ ដែលអ្នកគួរតែទស្សនាឱ្យបានម្តងក្នុងមួយជីវិត!

ជប៉ុន៖ ផ្កា Shibazakura គឺជាផ្កាម្យ៉ាងដែលមានពណ៌ផ្កាឈូកស្រស់លាយឡំនឹងពណ៌ស និងពណ៌ស្វាយ ហើយក៏ជាផ្កាមួយប្រភេទដែលស្រស់ស្អាត តែក៏ឆាប់រុះរោយ។ ដោយសារតែផ្កាមួយប្រភេទនេះ ត្រូវបានប្រជាជនឱ្យតម្លៃមិនខុសពីផ្កា សាគូរ៉ា បានជាវា ត្រូវបានគេដាំដុះយ៉ាងច្រើនបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយនៅក្នុង ពិធីបុណ្យផ្កា Fuji Shibazakura (富士芝桜まつり, Fuji Shibazakura Matsuri ) ដែលអមដោយសម្រស់ជួរភ្នំ និងផ្ទៃទឹកបឹងថ្លាឆ្វេងអមសងខាងយ៉ាងស្រស់ស្អាតគួរជាទីគយគន់ក្រៃលែង។ នៅក្នុងកម្មវិធីនេះក្រៅពីមានទេសភាពផ្កាដ៏ស្រស់ស្អាត សម្រាប់អ្នកទេសចរថតរូបកម្សាន្តមិនជិនណាយហើយ ​ថែមទាំងមានស្តង់លក់ទំនិញ  និងកម្មវិធីពិសេសៗសប្បាយៗជាច្រើនផងដែរ។ ពេលវេលាល្អបំផុតដើម្បីចូលរួមពិធីបុណ្យផ្កាដ៏អស្ចារ្យនេះ អ្នកអាចមកទស្សនា ក្នុងអំឡុងចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ដើមខែមិថុនា ព្រោះផ្កាមួយនេះវារីកត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។ ដើម្បីទៅទស្សនាបុណ្យផ្កា…

Cover New Dit
សង្គម

Wow! DITWAY Nation បង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួនម្នាក់ទៀត ទេពកោសល្យមិនធម្មតា! (មានវីដេអូ)

ភ្នំពេញ៖ DITWAY Nation គឺជាក្រុមផលិតបទចម្រៀងបង្កើតថ្មី ដែលបង្កើតឡើងដោយលោក ងួន ចាន់ដេវីត ក្នុងគោលបំណងបំផុសស្នាដៃរបស់យុវវ័យខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់ពីសំណាក់ប្រិយមិត្តអ្នកស្តាប់កាន់តែច្រើន ជាពិសេសគឺលើកស្ទួយស្នាដៃបង្កើតថ្មីនៃទេពកោសល្យរបស់កូនខ្មែរ។ ចាប់តាំងពីបង្កើតមក DITWAY Nation មានសមាជិកដែលពោរពេញទៅដោយទេពកោសល្យជាច្រើនបានចូលរួមរួចទៅហើយដូចជា G-Devith, Emo Composer , Gabbie Elle , Rith Acoustic និង ឆៃដា ពិសិទ្ធជាដើម ដែលសុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បះ។ ដោយឡែក ថ្មីៗនេះ DITWAY Nation…

Cover Sovanna
សង្គម

ពិតអត់?? លេចឮថា “ផ្សារទំនើបសុវណ្ណា” នឹងត្រូវបិទទ្វារឆាប់ៗនេះ??

ភ្នំពេញ៖ បងប្អូននឹងប្រិយមិត្តទាំងអស់ប្រាកដជាធ្លាប់ស្គាល់ហើយនូវ “ផ្សារទំនើបសុវណ្ណា” ដែលមានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្សារទំនើបមួយនេះ គឺជាបុត្រសម្ព័ន្ធតែមួយជាមួយផ្សារទំនើបសុរិយា និងផ្សារទំនើបរតនាផ្លាហ្សា ហើយបើសិនជាពិនិត្យទៅលើរូបរាងនៃផ្សារទំនើបនេះវិញ គឺស្រដៀងទៅនឹងផ្សារទំនើបសូរិយា សឹងតែ ៩០ភាគរយទៅហើយ។ យ៉ាងណាមិញ ស្រាប់តែមួយរយៈចុងក្រោយនេះ មានការចេញផ្សាយព័ត៌មានថា ផ្សារទំនើបចាស់វស្សានៅរាជធានីភ្នំពេញមួយនេះ នឹងត្រូវបិទទ្វារបណ្តោះអាសន្ន ដោយមិនដឹងថាត្រូវបិទទ្វារដើម្បីកែលម្អដូចផ្សារទំនើបសូរិយា ឬក៏បិទទ្វារក្នុងការរុះរើសាងសង់ជាអ្វីផ្សេងនៅឡើយទេ។ បើតាមប្រភពពីអាជីវករសុំមិនបញ្ចេញឈ្មោះម្នាក់បានបង្ហើបថា គណៈគ្រប់គ្រងផ្សារបានប្រាប់មកពួកគាត់ពីសំណើរសុំដកហូតអាគារយកមកវិញ ដើម្បីធ្វើការអភិវឌ្ឍន៍បន្ត។ យ៉ាងណាក្តី ប្រភពដដែលបានបន្តថា ខាងគណៈគ្រប់គ្រងផ្សារបានទុកពេលវេលាសម្រាប់ម្ចាស់អាជីវកម្មគ្រប់ជាន់ទាំងអស់រហូតដល់ថ្ងៃទី ៣១ ខែសីហាខាងមុខនេះ ដើម្បីលក់ដូរនូវទំនិញដែលសេសសល់ក្នុងស្តុក ជាហេតុដែលគេឃើញមានការលក់ឡៃឡុងសឹងតែគ្រប់តូបនៅផ្សារទំនើបនេះ។ គួរបញ្ជាក់ថា ផ្សារទំនើបដែលស្ថិតក្រោមដំបូលតែមួយជាមួយផ្សារសុវណ្ណា…

Cover VN
សង្គម

សំណង់តូចៗដូចពិត រំលឹកដល់អតីតកាល អ្នកណាខ្លះធ្លាប់រស់នៅក្នុងផ្ទះដែលមានស្ថានភាពបែបនេះ?

អ្នកដែលសិក្សាផ្នែកគូប្លង់ និងស្ថាបត្យកម្មប្រាកដជាបានដឹងហើយថា រាល់ពេលមាន Assignment ឬប្រលងបញ្ចប់វគ្គម្តងៗតែងតែរវល់ដាច់យប់ សាងសង់រៀបប្លង់គំរូសំណង់តូចៗទៅតាមការកំណត់របស់សាលា មានទាំងអគារទំនើបៗនៃការច្នៃប្រតិដ្ឋគូប្លង់ថ្មីៗប្លែកៗជាដ់ម។ តែថ្មីៗនេះនិស្សិតផ្នែក ស្ថាបត្យកម្មខាងរៀបប្លង់គំរូខាងក្នុង មានឈ្មោះ Lê Xuân Giang ជនជាតិវៀតណាមបានធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម នូវគំរូសាងសង់ផ្ទះតូចមួយដូចជីវភាពជនក្រីក្ររបស់ប្រទេសវៀតណាមពិតៗតែម្តង។ ក្រោយពីរូបភាពទាំងនោះត្រូវបានចែកចាញពេញបណ្តាញសង្គម ពួកគេទទួលបានការកោតសសរសើរមែនទែននូវការច្នៃបង្កើតថ្មីមួយនេះ ដោយលើកឡើងពីជីវភាពពិតៗហើយសាងសង់ដូចមែនទែនយ៉ាងអ៊ីចចឹង ហើយរូបទាំងនេះបានធ្វើឱ្យមនុស្សមួយចំនួនហាក់រលីងរលោងទឹកភ្នែក និងស្រមៃពីជីវភាពក្រលំបាករបស់ខ្លួនកាលពីអតីកាលផងដែរ។ តោះ! ចង់ដឹងថាសំណង់ដែលនិស្សិតវៀតណាមមានភាពរស់រវ់កដូចពិតៗយ៉ាងណានោះ មកតាមដានទាំងអស់គ្នា៖ អត្ថបទរក្សាសិទ្ធ៖ក្នុងស្រុក ប្រភពស្នាដៃរូបភាពផលិត៖ Lê Xuân Giang

Cover Fish
ដើរកម្សាន្ត

ធ្លាប់តែឃើញស្រុកគេមែនទេ? ពេលនេះអាងត្រីក្រោមទឹកដំបូងគេបង្អស់នៅស្រុកខ្មែរ នឹងបង្កើតឡើងនៅក្នុងខេត្តសៀមរាបហើយ

សៀមរាប៖ ពពួកអាងត្រីក្រោមទឹក ​ដែលផ្តល់ទស្សនីយភាពអស្ចារ្យប្លែក ​ប្រៀបបីដូចជាអ្នកទស្សនាស្ថិតនៅក្នុងមហាសមុទ្រពិតៗ ​មានភាពល្បីល្បាញមែនទែននៅប្រទេសជិតខាងយើង ​ដូចជាប្រទេសថៃ ​វៀតណាម ​និងសិង្ហបុរីជាដើម។ពេលនេះអស្ចារ្យណាស់ ប្រទេសកម្ពុជាយើងក៏កំពុងតែអភិវឌ្ឍន៍ និងដើរទាន់សម័យដូចជាប្រទេសជាតិខាងដែរហើយ មិនថាសំណង់អគារ ​ឬកន្លែងកម្សាន្តនោះទេ សូម្បីតែអាងចិញ្ចឹមត្រីក្រោមទឹក ​ក៏នឹងមានឆាប់ៗនៅក្នុងស្រុកខ្មែរយើងដែរ។ ថ្មីៗនេះ ខេត្តសៀមរាបកំពុងតែគ្រោងសាងសង់អាងទឹកចិញ្ចឹមត្រីដ៏ធំ និងប្រណីតជាងគេមួយ ​ដែលមានគម្រោងវិនិយោគតម្លៃដល់ទៅ ៧០លានដុល្លាឯណោះ ស្ថិតលើដីទំហំ ១០០ហិចតា ហើយគ្រោងនឹងបើកការដ្ឋាននៅក្នុងខែមិនា  ឆ្នាំ ២០១៩ ខាងមុខនេះទៀតផង។ គួរឱ្យដឹងផងដែរថា ការសាងសង់អាងទឹកមួយនេះមានការសហការវិនិយោគពីកម្ពុជា និងប្រទេសជប៉ុន ​ដោយសាងសង់ជាទឹកសាបផង និងទឹកប្រៃផង ថែមទាំងប្រមូលមច្ឆជាតិកម្រៗមកចិញ្ចឹម និងតាំងបង្ហាញផងដែរ។…

Cover Kong
សង្គម

ជីវិតគឺជាការតស៊ូ! ធាក់កង់ទៅរៀនទាំងក្តីសង្ឃឹមដល់ទៅ៤ឆ្នាំ ចុងក្រោយសម្រេចបំណងបញ្ចប់បរិញ្ញាប័ត្រ

ដូចពាក្យចាស់លោកថា “ព្យាយាមគង់តែបានសម្រេច” ពិតជាមិនខុសមែន! ចំពោះបុរសម្នាក់នេះវិញ ដោយសារតែខ្លួនមានជីវភាពក្រីក្រ ប៉ុន្តែប្រាថ្នាចង់ចេះ ចង់ដឹង ស្រវ៉ាយកចំណេះវិជ្ជា ក៏បានឡើងមកសិក្សានៅសាកលវិទ្យាល័យនៅឯភ្នំពេញ ក្រោមការឧបត្ថម្ភពីអង្គការមនុស្សធម៌មួយ។ យ៉ាងណាមិញ ក្រោយបញ្ចប់ការសិក្សា និងទទួលបានបរិញ្ញាប័ត្រដោយជោគជ័យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បុរសដែលមានគណនីហ្វេសប៊ុក Hom Heab បានសរសេរសារក្នុងហ្វេសប៊ុកថា៖ “កង់សម្លាញ់ អ្នកជាសម្លាញ់បួនឆ្នាំរបស់ខ្ញុំ អរគុណគ្រប់យ៉ាងដែលឯងតែងតែជូនខ្ញុំទៅរៀន និងគ្រប់ទិសទីដែលខ្ញុំចង់ទៅ។ អរគុណអង្គការកុមារមេគង្គគ្រប់បែបយ៉ាង អរគុណប៉ាម៉ាក់ធម៌ដែលនៅប្រទេសបារាំង អរគុណលោកគ្រូអ្នកគ្រូដែលផ្ដល់ចំណេះដឹងគ្រប់បែបយ៉ាង ជាពិសេសពុកនិងម៉ែហើយនិងនារីម្នាក់ដែលតែងតែផ្ដល់កំលាំងចិត្ដគ្រប់ពេល!បើគ្មានអ្នកទាំងអស់គ្នាទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរអរគុណគ្រប់យ៉ាង”។ ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរ?? សូមទស្សនារូបភាពខាងក្រោម៖

Cover Tro
សង្គម

ចុមម៉េចចឹង?? រ៉េត សូហ្សាណា ប្រាប់ STEP ថា “មិនទ្រ បែកគ្នា” (មានវីដេអូ)

ភ្នំពេញ៖ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដែលមានចំណងជើងថា “មិនទ្រ បែកគ្នា” ដែលជាការបកស្រាយរួមគ្នាដោយកញ្ញា រ៉េត សូហ្សាណា រួមជាមួយលោក STEP។ បទចម្រៀងនេះហាក់មានអត្ថន័យបាញ់ចំៗខ្លាំងមែនទែនចំពោះនារីៗមួយចំនួនដែលតែងតែងក់ងរ ដោយចោទសង្សារខ្លួនថាមិនយល់ចិត្ត មិនស្រលាញ់ខ្លួន ហើយអាងអីបន្តិចតែងតែចង់បែកគ្នាតែម្តង ប្រសិនបើខាងបុរសមិនព្រមលួង ឬមិនព្រមទ្រ។ តាមការពិតទៅ បុរសម្នាក់នោះពិតជាស្រលាញ់ និងបារម្ភពីនារីម្នាក់នោះណាស់ គ្រាន់តែបុរសម្នាក់នោះរវល់នឹងការងារតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ បទនេះពិតជាពិរោះរណ្តំតែម្តង អមដោយវីដេអូនៃការសម្តែងរបស់ ហ្សាណា ព្រមទាំងលោក STEP ដែលមានសម្រស់ស្រស់សោភា និងស្រស់សង្ហាមិនចាញ់គ្នានោះ។ ចង់ដឹងថាបទចម្រៀងនេះមានអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

Cover Kear
សង្គម

គាំទ្រពេញទំហឹង! លោក សុខគា បង្កើតកម្មវិធី “កំណែពាក្យខ្មែរ” នៅលើកញ្ចក់ទូរទស្សន៍ CTN

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់បានជ្រាបហើយថា លោក ដួង សុខគា គឺជាសិល្បករមួយរូប ដែលពោរពេញទៅដោយទេពកោសល្យជាច្រើនក្នុងវិស័យសិល្បះ ជាពិសេសគឺទេពកោសល្យរបស់លោកទៅលើផ្នែកសិល្បះបុរាណ។ លោកបានកាន់កម្មវិធីជាច្រើននៅស្ថានីយ៍ទូរទស្សន៍ CTN និង MyTV ដែលមានដូចជា “តើអ្នកឆ្លាតជាសិស្សថ្នាក់ទី៥ឬទេ?”, “សំណើចតាមភូមិ” និងកម្មវិធីផ្ទះលោកតាជាដើម។ យ៉ាងណាមិញ លោកបានបាត់មុខមាត់មួយរយៈ ដោយពុំសូវមានសកម្មភាពច្រើននៅលើកញ្ចក់ទូរទស្សន៍ដូចមុនឡើយ។ ប៉ុន្តែថ្មីៗនេះ គេសង្កេតឃើញលោក ដួង សុខគា បានលេចវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CTN សាជាថ្មីម្តងទៀត ថែមទាំងរៀបចំដំណើរការកម្មវិធីថ្មីដ៏មានអត្ថប្រយោជន៍ថែមទៀតផង។ កម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍នោះមានឈ្មោះថា “កំណែពាក្យខ្មែរ” ដែលជាកម្មវិធីចែករំលែក និងផ្តល់ជាគុណប្រយោជន៍ទៅលើខេមរភាសា និងវិស័យអក្សរសាស្រ្តជាតិផងដែរ។…

Cover BTB Pka
សង្គម

មើលមួយភ្លែតស្មានតែនៅជប៉ុន! ឡូយណាស់ ផ្កាស្មៅ នៅសំឡូត ខេត្តបាត់ដំបង រីកឡើងស្រស់បំព្រង ថតរូបដឹងតែស្អាតកប់!

បាត់ដំបង៖ ជាការពិតណាស់ នៅតាមបណ្តាខេត្តក្នុងព្រះរាជណាចក្រកម្ពុជាយើង មានទីកន្លែងកម្សាន្តស្រស់ស្អាតជាច្រើនទាំងផ្នែកសម្បត្តិប្រាសាទបុរាណ និងទីកន្លែងបែបធម្មជាតិច្រើនរាប់មិនអស់។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង ជាទឹកដីដ៏ចំណាស់មួយ ដែលឆ្លងកាត់ច្រើនសម័យកាល និងបានបន្សល់ទុកនូវសំណង់បុរាណដូចជាសម័យអនាគមនិយមបារាំង រួមទាំងព្រៃភ្នំ ទឹកជ្រោះស្រស់ស្អាតជាច្រើនអនេក។ ហើយកាន់តែពិសេសនោះ ថ្មីៗនេះរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹក មើលមួយភ្លែតស្មានតែសួនផ្កានៅប្រទេសជប៉ុន បានអន្ទងអារម្មណ៍អ្នកលេងហ្វេសប៊ុកមានចិត្តពុះកញ្ជ្រោលចង់ទៅលេងភ្លាមៗតែម្តង ដោយសួនផ្កាដែលមើលច្រលំស្មានតែស្រុកគេ ការពិតគឺជា ផ្កាស្មៅ នៅស្រុកសំឡូត ខេត្តបាត់ដំបងខ្មែរយើងសោះ។ គួរឱ្យដឹងផងដែរថា ផ្កាស្មៅនេះដុះនៅលើដីទំនេរចោល មួយកន្លែងនៅតាមដងផ្លូវទៅកាន់ទឹកធ្លាក់ ថ្មដាចំការធុរេន សំឡូត ដោយចូលតាមផ្លូវភ្នំចំបាំងចម្ងាយប្រហែល២គីឡូខាងស្ដាំដៃ។ ប្រសិនជាចង់ថតរូបស្អាតអ្នកអាចមកលេងនៅពេលព្រឹកព្រលឹម៕ អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក ប្រភពរូបភាព៖ So Neang

Cover Sreyleak 222
សង្គម

ទូច ស្រីល័ក្ខ ប្រកាសសុំលុបចោលកម្មវិធីសិល្បៈទាំងអស់ ក្រោយជួបរឿងធំ ដួលបោកក្បាល…!

ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ គឺជាតារាចម្រៀងស្រីមួយដួង ដែលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋាន បន្ទាប់ពីបានបំបែកខ្លួន និងបង្កើតជាក្រុមចម្រៀង Original Song អមមកជាមួយនឹងបទពីរោះៗ និងមនោសញ្ចេតនាជាច្រើន ដែលពិតជាត្រូវចិត្តមិត្តៗយុវវ័យ ក៏ដូចជាជីវិតនៅក្នុងសង្គមបច្ចុប្បន្ន។ បន្ថែមលើនេះ អ្វីដែលធ្វើឲ្យមហាជនមានការសរសើរមិនដាច់ពីមាត់ទៀតនោះ អ្នកនាង ស្រីល័ក្ខ ក៏ជាតារាស្រីមួយរូប ដែលមានគំនិតច្នៃប្រឌិតនៅក្នុងការច្នៃម៉ូតសម្លៀកបំពាក់ចេញពីសារុងខ្មែរ ដើម្បីជាការជួយលើកស្ទួយផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះវិញ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម បន្ទាប់ពីគណនីហ្វេសប៊ុករបស់អ្នកនាង ស្រីល័ក្ខ បានបង្ហោះចែកចាយរឿងដ៏គួរឲ្យរន្ធត់ចិត្តមួយ ជុំវិញនឹងការប្រកាសសុំលុបចោលការងារ ដែលពាក់ព័ន្ធមិនថាតែក្នុងឬក្រៅសិល្បៈ បន្ទាប់ពីអ្នកនាងបានជួបរឿងអាក្រក់ បានដួលបោកក្បាលក្នុងបន្ទប់ទឹក។…

Cover Germany
សង្គម

ភាគបន្ត! អស់ពី បារាំង ហូឡង់ ឱក សុគន្ធកញ្ញា និងស្វាមី បន្តដំណើរក្រេបទឹកឃ្មុំដល់ អាល្លឺម៉ង់!

អាល្លឺម៉ង់៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រោយពីរៀបមង្គលការរួច បើគិតមកទល់ពេលនេះ ស្ទើរតែជាងមួយសប្តាហ៍ទៅហើយ ដែលតារាចម្រៀងស្រីល្បីជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី លោក អ៊ឹង សុខលី បានធ្វើដំណើរទៅក្រេបចន្ទទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើន លើទឹកដីប៉ែកអឺរ៉ុប ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងចង់លើសជាតិស្ករ ជុំវិញនឹងរូបភាពដ៏មានន័យ និងផ្អែមល្ហែមរ៉ូមែនទិករបស់អ្នកទាំងពីរ។ ជាការពិតណាស់ ក្រៅពីដំណើរក្រេបទឹកឃ្មុំនៅប្រទេសបារាំង និង ហូឡង់ យ៉ាងស្រស់បំព្រងនោះ ថ្មីៗនេះតារាស្រីរូបនេះ រឹតតែធ្វើឲ្យអ្នកគាំទ្រ ខាំមាត់ច្រណែននឹងសុភមង្គលរបស់នាងទៀតហើយ បន្ទាប់ពី ឱក សុគន្ធកញ្ញា និងស្វាមី…

Cover Song Song
សង្គម

ដោយសារតែអ្នកចាក់ចេកចាក់ស្ករ ហើយថាស្រលាញ់គ្នាមិនបានប៉ុន្មានទេ ​ទើបធ្វើឱ្យគូស្នេហ៍ទាំងពីរមានថ្ងៃនេះ!

ព្រះសីហនុ៖ ប្រិយមិត្តយុវវ័យប្រាកដជាធ្លាប់ស្គាល់លោក ឃី ឆេងសុង និងកញ្ញាស្រីនិច្ចដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ដែលតែងតែបង្ហោះវីដេអូកំប្លែងៗ និងស្វីតៗនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ដោយឡែក កាលពីព្រឹកមិញនេះលោក សុងសុង និងគូស្នេហ៍សម្រេចចិត្តដឹកដៃគ្នាភ្ជាប់ពាក្យឱ្យចាស់ទុំដឹងឮហើយ បន្ទាប់ពីអ្នកទាំងពីរបានកសាងចំណងស្នេហាអស់រយៈពេលយូរគួរសម។ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ “Khy Chheng Song” សុងសុងបានបង្ហោះសារថា៖ “អរគុណអ្នកដែលថាពួកខ្ញុំបានប៉ុន្មានថ្ងៃ អរគុណអ្នកដែលខំចាក់ចេក ចាក់ស្ករពួកខ្ញុំ អរគុណអ្នកឆ្លៀតឱកាសពេលពួកខ្ញុំឈ្លោះគ្នា អរគុណអ្នកម៉ាក់ លោកប៉ាសងខាង ដែលធ្វើឲពួកយើងមានថ្ងៃនេះ។ ខ្ញុំសុំទោសដែលមិនអាចធ្វើឲគេក្លាយជាមនុស្សដំបូងដែលខ្ញុំស្រលាញ់ តែគេជាមនុស្សដំបូងដែលជួបគ្រួសារខ្ញុំ ហើយខ្ញុំចង់ឲគេក្លាយជាមនុស្សចុងក្រោយដែលខ្ញុំស្រលាញ់ វាអាចមិនអស្ចារ្យសម្រាប់គេ តែមានន័យសម្រាប់ខ្ញុំ។ តែនិយាយតាមត្រង់ទៅ Sad តិចដែរ…

Cover Chef
សង្គម

មោទកភាពក្រៃលែង! កូនខ្មែរមួយរូបឈ្នះ មេដាយផ្នែកចុងភៅអន្តរជាតិ នៅប្រទេសថៃ! (មានវីដេអូ)

ថៃ៖ ពិតជារំភើប និងគួរឱ្យកោតសរសើរបំផុត ដោយកូនខ្មែរមួយរួប មានកិត្តិយសឈរឈ្មោះលើឆាកអន្តរជាតិ នៅក្នុងកម្មវិធីប្រកួតប្រជែងផ្នែកចម្អិនម្ហូបអាហារ Global Chef Challenge Thailand Ultimate Chef Challenge 2019 Thailand’s Largest Chef Competition Of The Year ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ តែឧសភា ដល់ថ្ងៃទី ១មិថុនា ឆ្នាំ ២០១៩ នៅក្នុង Impact Exhibition And Convention…

Cover One Resort
PR

ឡូយណាស់! មានត្រឹមតែ 59$ អាចស្នាក់នៅរីហ្សតដ៏ប្រណីត លើកោះរ៉ុងបាន!

កោះរ៉ុង-ខេត្តព្រះសីហនុ៖ កោះរ៉ុងសន្លឹម គឺជាដែនកោះស្រុកខ្មែរដ៏ល្បីល្បាញមួយ ដែលមានទេសភាពស្រស់ស្អាត ទឹកសមុទ្រខៀវស្រងាត់ឆ្លុះដល់បាត ថែមទាំងមានប្លុងតុងជះពន្លឺពេញផ្ទៃសមុទ្រពេលរាត្រីផងដែរ។ ការទៅលេងកោះរ៉ុង គឺជាក្តីស្រមៃរបស់មនុស្សជាច្រើន តែបើចង់ស្នាក់នៅជាមួយភាពប្រណីត អ្នកអាចសាកល្បងមកកាន់រីហ្សតមួយកន្លែង ដែលល្បីថាស្ថិតនៅក្នុងកម្រិតមួយខ្ពស់គួរសម ឯតម្លៃអាចទទួលយកបាន សម្រាប់អ្នកដែលចង់ប្រើប្រាស់ជីវិតបែប High។ The One Resort ស្ថិតនៅលើកោះរ៉ុង គឺជាកន្លែងស្នាក់នៅ ដ៏ស្រស់ស្អាត និងមានបន្ទប់បែបប្រណីតច្រើនប្រភេទ ជាលក្ខណៈ គ្រែមួយ គ្រែ២ លក្ខណៈ Family និងបន្ទប់ជាច្រើនប្រភេទទៀត ដោយខ្ទង់ចំណាយគឺចាប់ពី 59$ ដល់ 199$ ទៅតាមប្រភេទបន្ទប់នីមួយៗ។…

Cover Phe Samot
ដើរកម្សាន្ត

ចង់ផ្លាស់ប្តូរបរិយាកាសនៅកំពតទេ? បោះតង់លើវាលខ្សាច់ក៏បាន លើកញ្ចុះបណ្តែតទឹកក៏បាន ហើយបានញាំអាហារសមុទ្រស្រស់ៗបែបធម្មជាតិទៀត

កំពត៖ កំពត និងកែប ក្រៅពីមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត សូម្បីតែរីស្សតបែបធម្មជាតិក៏កកើតរីកច្រើនដូចផ្សិត សម្រាប់បម្រើអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តដោយក្តីរីករាយផងដែរ។ តែសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបរិយាកាស ថ្ងៃនេះ ក្នុងស្រុក សូមណែនាំទីកន្លែងបង្កើតថ្មីមួយទៀតហើយធានាថ្មីប្លែក ហើយសប្បាយទៀតនោះគឺ « ផែសមុទ្ររីហ្សត»។ ដោយ ផែសមុទ្ររីហ្សត មានកន្លែងសម្រាប់ការបោះតង់ច្រើនសន្ថាន ដូចជាការបោះតង់លើវាលខ្សាច់ លើកញ្ចុះ ឬ នៅលើកញ្ចុះបណ្តែតលើទឹក ហើយថែមទាំងអាចរកគ្រឿងសមុទ្រស្រស់ៗ បែបធម្មជាតិ ដែលរកទិញបាននៅក្បែរៗកន្លែងស្នាក់នៅ ពីអ្នកនេសាទផ្ទាល់តែម្តងថែមទៀតផង។ ជាពិសេសលោកអ្នកថែមទាំងអាចជួបជុំជប់លៀង អាំងសាច់ ឬគ្រឿងសមុទ្រជប់លៀងនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ លោកអ្នកអាចស្វែងរក ផែសមុទ្រ រីសត ដែលមានទីតាំងស្ថិតនៅក្រោយវត្តកំពតចាស់…

Cover Phum Sla
ដើរកម្សាន្ត

« ភូមិស្លា » ទីកន្លែងបង្កើតថ្មី លើទឹកដីសៀមរាប កុំភ្លេចឆ្លៀតទៅលេងទាំងអស់គ្នា!

សៀមរាប៖ បើនិយាយពីទឹកដីខេត្តសៀមរាប ក្រៅពីប្រាសាទបុរាណ មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង  ជាពិសេសគឺរមណីយដ្ឋានបង្កើតថ្មីតែម្តង។ ថ្មីៗនេះផងដែរ ​រមណីយដ្ឋានមួយកន្លែងទៀតហើយ  កំពុងតែស្រូបតាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកម្សាន្តមិនចេះដាច់នោះគឺ ​«រមណីយដ្ឋានភូមិស្លា»។ ភូមិស្លា ​គឺជារមណីយដ្ឋានដែលមានទេសភាពស្រស់បំព្រេងនៅជុំវិញ ​ថែមទាំងមានកញ្ចុះតូចធំសម្រាប់អង្គុយលេង និងផ្ទះបុរាណដ៏ស្រស់ស្អាត ផងដែរ ដែលធ្វើឱ្យអ្នកកម្សាន្តជួបនឹងទស្សនីយភាពប្លែកថ្មី ជាមួយនឹងការទទួលទានអាហារបែបស្រុកស្រែដ៏ឆ្ងាញ់ពិសា អមនឹងខ្យល់ត្រសៀកៗចេញពីបឹងធម្មជាតិ ថែមទាំងអាចគយគន់វាលស្រែ និងទិដ្ឋភាពភ្នំនៅក្បែរនោះទៀតផង។ លោកអ្នកអាចមកទស្សនារមណីយដ្ឋានភូមិស្លា នេះបាន ដោយមានទីតាំងស្ថិតនៅ​ក្នុងភូមិ​កន្ត្រក ឃុំ​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម ដោយអាចធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះទៅកាន់​ វត្ដ​ចក ចូល​តាម​ច្រក​ផ្សារ​កន្ដ្រក ប្រមាណជា ២…

Cover Dubai Garden
ដើរកម្សាន្ត

អ្នកស្រលាញ់ផ្កា កន្លែងដែលប្រាថ្នាប្រាកដជា Dubai Miracle Garden សួនផ្កាធម្មជាតិដ៏ធំ និងស្រស់ស្អាតបំផុតរបស់ពិភពលោកនៅក្នុងទីក្រុងឌូបៃមួយនេះជាមិនខាន ! (មានរូបស្អាតៗច្រើន)

ឌូបៃ-អារ៉ាប់រួម៖ បើនិយាយពីឌូបៃប្រាកដណាស់ លោកអ្នកប្រហែលជាយល់ថាវា គឺជាទីក្រុងដ៏ក្តៅហួតហែង ដែលសម្បូរទៅដោយវាលខ្សាច់ និងអគារខ្ពស់ៗបែបទំនើប តែវាមិនមែនដូច្នេះទាំងអស់នោះទេ។ ឌូបៃក្រៅពីមានអគារដ៏ខ្ពស់ស្កឹមស្កៃ បែរជាមានសួនផ្កាធម្មជាតិដ៏ស្រស់ស្អាតមួយកន្លែងដែលស្ទើរតែមិនជឿថាវាមានលក្ខណៈអស្ចារ្យបែបនេះទាល់តែសោះ ថែមទាំងពោរពេញដោយភាពច្នៃប្រតិដ្ឋផងដែរមានឈ្មោះថា Dubai Miracle ។ Dubai Miracle មានដាំដុះផ្កាចម្រុះពណ៌ជាង ៤៥លានប្រភេទនៅលើទំហំដីដល់ទៅជាង ៧ហិចតា តែវាមិនមែនត្រឹមតែជាសួន ឬចម្ការផ្កាប៉ុណ្ណោះទេ តែក៏មានច្នៃរចនាដើមផ្កាជារាងបេះដូង រាងយន្តហោះដ៏ធំ និងរូបរាងប្លែកៗស្អាតៗជាច្រើនទៀតផងដែរ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

Cover Savmav
ដើរកម្សាន្ត

តោះ ទៅលេងចម្ការសាវម៉ាវ ញ៉ាំមួយឆ្អែតត្រឹមតែ 3$ ហើយបានថតរូបលេងសប្បាយដោយសេរីទៀត

ព្រះវិហារ៖ សាវម៉ាវ ​គឺជាផ្លែឈើមួយប្រភេទ ដែលជាចំណង់ចំណូលចិត្តប្រជាជនទូទៅភាគច្រើន  តែការរកសាវម៉ាវដែលមានរសជាតិឆ្ងាញ់ ​តាមបែបធម្មជាតិ និងមានតម្លៃសមរម្យពិតជាពិបាកខ្លាំងណាស់។ តែពេលនេះអស់បារម្ភហើយ ដោយក្នុងនោះមានចម្ការសាវម៉ាវមួយកន្លែងនៅលើទឹកដីខេត្តព្រះវិហារ បានបើកឱ្យភ្ញៀវទេសចរ និងប្រជាជនទូទៅចូលទៅលេងកម្សាន្ត និងបេះផ្លែសាវម៉ាវពីដើមស្រស់ៗតែម្តង ​ដោយម្នាក់ចំណាយអស់ត្រឹមតែ ​3$ តែប៉ុណ្ណោះ។ បន្ថែមពីអាចទទួលទានបានដោយសេរី ​អ្នកក៏អាចថតរូបលេងកម្សាន្តឱ្យសប្បាយអស់ចិត្តផងដែរ។ យោងតាមរយៈគណនីហ្វេសប៊ុកផេក ​We’r the Men  បានសរសេររៀបរាប់ភ្ជាប់នឹងរូបភាពបន្ថែមផងដែរថា៖ « តោះទៅលេងចម្ការសាវម៉ាវ ហូបមួយឆ្អែតត្រឹមតែ3$ ថតរូបលេងយ៉ាងសប្បាយទៀតផង​ #បញ្ជាក់ហូបបានតែសាវម៉ាវទេតម្លៃនឹង ទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ_សង្កាត់ប៉ាលហាល_ក្រុងព្រះវិហារខេត្តព្រះវិហារ​»។ ដូច្នេះប្រសិនជាចង់ទទួលទានផ្លែសាវម៉ាវបែបធម្មជាតិមួយឆ្អែត និងថតរូបលេងបានមួយសេរី កុំភ្លេចឈាងទៅលេងចម្ការសាវម៉ាវ ដែលមានទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល…

Cover Vietnam
ដើរកម្សាន្ត

ទៅលេងវៀតណាម ​កុំភ្លេចកន្លែងពិសេសទាំង៣ ​ល្បីថាស្អាតកប់ ហើយចំណាយអស់តិចទៀត!

វៀតណាម៖ ការធ្វើដំណើរកម្សាន្តម្តងៗ ​ច្បាស់ណាស់ថាត្រូវចំណាយអស់ប្រាក់កាសមិនតិចនោះទេ ​ជាពិសេសគឺការដើរលេងនៅក្រៅប្រទេសតែម្តង តែការដើរលេងក្រៅប្រទេសគឺសុទ្ធតែជាក្តីស្រមៃរបស់មនុស្សម្នាក់ៗ ដើម្បីចង់ស្វែងយល់ពីពិភពខាងក្រៅផង និងចង់ទទួលបានចំណិអារម្មណ៍ថ្មី ទេសភាពប្លែកផងដែរ។ ជាការពីតណាស់​​ចង់ទៅលេងក្រៅប្រទេស  ហើយចំណាយលុយអស់តិចជាងប្រទេសដទៃ ​យើងខ្ញុំសុំណែនាំប្រិយមិត្តទាំងអស់​ អាចជ្រើសរើសប្រទេសវៀតណាមជាគោលដៅបាន។ ដោយប្រទេសវៀតណាម ​មានលុយថោកជាងប្រទេសខ្មែរយើងគួរសម ​ឯការចំណាយក៏មិនច្រើនដូចជាប្រទេសថៃ  សិង្ហបុរី ​ឬម៉ាឡេស៊ីផងដែរ ​តែទេសភាពធានាថាស្អាតៗរហូតធ្វើឱ្យអ្នករំភើបចិត្តបំភ្លេចមិនបាន។ ប្រសិនជាអ្នកចង់ទទួលបានទស្សនីយភាពប្លែកថ្មី ​យើងខ្ញុំសូមណែនាំឱ្យលោកអ្នកទៅលេងកន្លែងពិសេសៗចំនួន៣ នៅក្នុងប្រទេសវៀតណាម ​នោះគឺខេត្ត Danang  ទីក្រុង Hoi An  និងឆ្នេរ Halong ។ សូមទស្សនារូបភាពខាងក្រោមនេះ៖  អត្ថបទដោយ៖ ក្នុងស្រុក

Cover Taiwan
ដើរកម្សាន្ត

មិនបាច់ទៅដល់អឺរ៉ុប ឋានសួគ៍កោះតៃវ៉ាន់ ពិតជាស្អាតខ្លាំងមិនចាញ់ប្រទេសញ៉ូសុីឡែននោះទេ

តៃវ៉ាន់៖ បើនិយាយពីការធ្វើដំណើរកម្សាន្ត ​ពិតណាស់ ​មានកន្លែងជាច្រើន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ ​គឺទាំងប្រទេសប៉ែកអាស៊ី និងប៉ែកអឺរ៉ុប។ នៅក្នុងនោះ ការចង់ទៅទស្សនាប្រទេសអឺរ៉ុបដែលមានទេសភាពស្អាតៗ ក៏ជាទីកន្លែងស្រមៃរបស់មនុស្សជាច្រើនផងដែរ ​ដោយសារតែវាមានអាកាសធាតុ និងទេសភាពស្រស់ស្អាតមែនទែន។ ដោយប្រទេសញ៉ូសឺឡែន៍ ​គឺជាប្រទេសមួយដែលមានទេសភាពបែបធម្មជាតិស្រស់ស្អាត និងទីកន្លែងប្លែកៗគួរជាទីចាប់អារម្មណ៍ តែការប្រាថ្នាទៅប្រទេសដែលឆ្លងមហាសមុទ្រ និងចម្ងាយរាប់ពាន់យោជន៍ ​វាមិនមែនជារឿងងាយស្រួលនោះទេ ​ឯតម្លៃនៅក្នុងដំណើរកម្សាន្តក៏មិនថោកនោះដែរ។ តែពេលនេះលែងបារម្ភហើយ ​ចង់ទស្សនាទីកន្លែងដែលមានទិដ្ឋភាពស្រស់ស្អាត ​ស្ទើរតែដូចប្រទេសញ៉ូសឺឡែន៍  មិនបាច់ទៅណាឆ្ងាយ ​ត្រឹមតែកោះតៃវ៉ាន់ក៏បានដែរ។  ដយកោះតៃវ៉ាន់មានធម្មជាតិស្រស់បំព្រេង ​ទាំងព្រៃភ្នំ ​និងកន្លែងបែបធម្មជាតិគួរឱ្យចង់គយគន់ជាច្រើនទៀត។ តោះ! ចង់ដឹងថាកៅះតៃវ៉ាន់មានទេសភាពបែបណា ​តមដានទស្សនាទាំងអស់គ្នា៖

Cover La Botix
ដើរកម្សាន្ត

ទីកន្លែងថ្មីមួយទៀតហើយនៅកែប ល្បីថាមានទេសភាពស្អាត អាងហែលទឹកក៏ធំទូលាយជាពិសេសរាល់បុណ្យទានមិនមានឡើងថ្លៃ!

កំពត/កែប៖ និយាយពីខេត្តកំពត និងកែប ​ក្រៅពីមានគម្រោងទៅលេងសមុទ្រ  ត្រូវបានគេដឹងថា ​ជាខេត្តល្បីល្បាញត្រង់សម្បូរទៅដោយ  រីហ្សត ​និងបូទិកជច្រើនកន្លែង ​សុទ្ធតែមានទេសភពព្រៃភ្នំស្រស់ស្អាត ​ជាពិសេសគឺដេគ័រស្អាតៗសន្លប់ ​អាចនិយាយបានថា មិនបាច់ដើរលេងឯណា ​ទៅតែកន្លែងស្នាក់នៅមួយក៏មិនខ្វះកន្លែងថតលេងកម្សាន្តដែរ។ ថ្មីៗនេះ  កន្លែងស្នាក់នៅមួយកន្លែងទៀតហើយ  កំពុងតែល្បីល្បាញនៅក្នុងបណ្តាញសង្គម ​ដោយសារតែកន្លែងនោះក្រៅពីមានទេសភាពស្អាតនោះ​ គឺមានអាងហាលទឹកស្រស់ស្អាតធំទូលាយមែនទែន  មានឈ្មោះថា សណ្ឋាគារ ឡាកែប ប៊ូទិក  La Kep Boutique។ លក្ខណៈពិសេសនៃសណ្ឋាគារនេះគឺមានបន្ទប់ស្នាក់នៅស្អាតៗប្រកបដោយផាសុភាពបរិយាកាសជុំវិញល្អ ទេសភាពស្រស់ស្អាត មានទីធ្លាចតឡានធំទូលាយ អាងហែលទឹក និងកាន់តែពិសេសទៅទៀត រាល់ថ្ងៃបុណ្យទានមិនមានឡើងថ្លៃនោះទេ។ សម្រាប់អ្នកដែលចាប់អារម្មណ៍…