Mythical Bird

Cover Safari
ដើរកម្សាន្ត

បោះតង់ទំនើប ​ដុតភ្លើង មើលថ្ងៃលិច ​អាំងសាច់ មួយជីវិតមានប៉ុន្មានដង? កុំខកខាន មកកម្សាន្តបង្កើតពេលវេលាពិសេសជាមួយរីហ្សតដ៏ពិសេសមួយនេះ!

កំពត៖ ជាការពិតណាស់​ខេត្តកំពតគឺជាខេត្តដែលសម្បូរទៅដោយតំបន់ភ្នំ ​ព្រៃឈើ ​ជ្រោះជ្រងជ្រលងអូរ ​ព្រែក និងសមុទ្រ ​ដែលបង្កើតជាកន្លែងទេសចរណ៍សម្រាប់មកកម្សាន្តច្រើនរាប់មិនអស់។ ក្នុងនោះខេត្តកំពត ក៏សម្បូរទៅដោយរីហ្សតស្អាតៗ  និងកន្លែងបោះតង់ល្បីៗជាច្រើន ​ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតខ្លាំង។ ចំណែករីហ្សតថ្មីមួយទៀតហើយមានឈ្មោះថា ​« The  Safari  »  ​បាននឹងកំពុងតែធ្វើឱ្យអ្នកមកកម្សាន្តកញ្ជ្រោលចង់មកកម្សាន្ត ​ដោយសារតែកន្លែងនេះ ​មានទេសភាពស្រស់ស្អាតមែនទែន  ជុំវិញព័ទ្ធទៅដោយជួរភ្នំ ​ថែមទាំងមានទឹកបឹងព្រែកអាចជិះទូកលេងកម្សាន្ត និងអាចមើលថ្ងៃលិចប្រកបដោយភាពរីករាយទៀតផង។ The  Safari  មានការគេងបោះតង់បែបទំនើប ​ដែលមានភាពធំទូលាយ  ខាងក្នុងមានគ្រែមានពូក មានសំភារៈប្រើប្រាស់ដូចជាការគេងស្នាក់នៅក្នុងសណ្ឋាគារយ៉ាងអ៊ីចឹង  ដោយពេលយប់លោកអ្នកអាចដុតភ្នក់ភ្លើង ​និងអាំងសាច់ញ៉ាំជួបជុំគ្រួសារ ​និងមិត្តភក្តិក៏បានដែរ  ធានាថាសប្បាយគ្មានទាស់នោះឡើយ។…

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Cafe
តោះញ៉ាំ

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Srok
ដើរកម្សាន្ត

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!

គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។ ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ​ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ​ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ ​នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។ ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។ រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក…

Cover
ដើរកម្សាន្ត

ប្តូរបរិយាកាស រស់នៅជីវភាពស្រុកស្រែចម្ការ ក្បែរមាត់ទឹកពិតៗ ដឹងតែស្រស់ថ្លាជាមួយនឹង ភូមិ ​Eco មួយនេះ!

កំពត៖  ស្ថិតនៅចំកណ្តាលនៃបេះដូងទីក្រុងកំពតមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន តែសម្បូរទៅដោយកន្លែងកម្សាន្ត ​និងទីកន្លែងល្បីៗជាច្រើន ជាហេតុធ្វើឱ្យកំពតគឺជាទិសដៅចម្បងបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាសម្រាកលំហែកាយចុងសប្តាហ៍មកកម្សាន្ត ដើម្បីបំបាត់ក្តីនឿយហត់។ នៅក្នុងនោះ Eden Eco Village ​គឺជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ប្រើជីវិតសាមញ្ញាដូចប្រជាជនធម្មតា  ដោយការស្នាក់នៅខ្ទមប្របមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិពិតៗ ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាមួយនឹងការរស់នៅបែបស្ងប់ស្ងាត់មួយនេះ។ Eden Eco Village មិនត្រឹមតែជាបឹងហ្គាឡូបែបបរិស្ថានជាមួយនឹងការរៀបចំការរស់បែបធម្មជាតិប៉ុណ្ណោះទេ តែសូម្បីតែការទទួលទានគឺសុទ្ធតែអាហារបែបខ្មែរ និងអឺរ៉ុបបែបសុខភាពទាំងអស់ ជាពិសេសរាល់ព្រឹកម៉ោង ​៨ ថែមទាំងមានថ្នាក់ហាត់យូហ្គាបង្រៀនដោយឥតគិតថ្លៃផងដែរសម្រាប់អ្នកដែលមកសម្រាកនៅទីនេះ ​(លើកលែងតែថ្ងៃព្រហស្បតិ៍)។ លើសពីនេះ ​ថែមទាំងមានកង់ឱ្យជិះមិនគិតថ្លៃ ​និងមានការជួលទូកកៃយ៉ាក់ចែវកម្សាន្តលេងដោយតម្លៃសមរម្យផងដែរ។ សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់ជីវិតសាមញ្ញាបែបស្រុកស្រែចម្ការ ​តែពោរពេញដោយផាសុកភាព និងសុខភាពល្អបែបនេះ  លោកអ្នកអាចសាកល្បងមកគេងសម្រាកលំហែកាយនៅ ​…

Cover Movie
សង្គម

១ Hall ១គ្រួសារ ​ត្រឹមតែម្នាក់ ​3.5$ បានទស្សនាកុនហ៊ោរជុំគ្នា ជាមួយនឹងអាហារសម្រន់ និងកម្មវិធីសប្បាយៗជាច្រើនរាប់មិនអស់! (មានវីដេអូ)

ពោតផ្ទុះ – Popcornkh ​គឺជាគេហទំព័រហ្វេសប៊ុកនិយាយ និងវិភាគកុន ដែលមានចំនួនអ្នកគាំទ្រចុច ​Likes  ច្រើនជាងគេដល់ទៅជាង ​30k ។  ពោតផ្ទុះ – Popcornkh ​តែងតែមានកម្មវិធី ​និងព្រឹត្តិការណ៍ធំៗជាញឹកញាប់ ​ដើម្បីជួបជុំជាមួយនឹងអ្នកគាំទ្រដែលមានចិត្តស្រលាញ់ការមើលកុនដូចគ្នា  ដើម្បីរិតចំណងមិត្តភាពផង  ចែករំលែកបទពិសោធន៍នៃភាពយន្តដែលធ្លាប់ទស្សនាផង ​ជាពិសេសគឺឱកាសបានជួបជុំប្រមូលម្តុំអ្នកមើលកុនហ៊ោរសប្បាយក្នុង ១ ​Hall  ១គ្រួសារ ជុំគ្នា។ ក្រោយពីមានភាពជោគជ័យយ៉ាងសម្បើមនៃ កម្មវិធី ព្រឹត្តិការណ៍ជួបជុំអ្នកទស្សនាកុនជាមួយគ្រួសាពោតផ្ទុះ កន្លងទៅនេះនៅក្នុងរឿង  Avengers End Game  ពេលនេះ ​ពោតផ្ទុះ…

Cover Water
ដើរកម្សាន្ត

ភីហ្សាដុតឆ្ងាញ់ ​ជាមួយបរិយាកាសភ្នំពេញពេលរាត្រីស្រស់បំព្រងក្បែរអាងទឹក កុំភ្លេចសាកល្បង ​Sky Bar  មួយកន្លែងនេះ!

ភ្នំពេញ៖ បើនិយាយពី ​Sky Bar  សព្វថ្ងៃមានច្រើនកន្លែងណាស់ ​ដែលកំពុងតែលាក់ពួនទៅលើអគារទំនើប  ខ្ពស់នៅទីក្រុងភ្នំពេញយើងនេះ ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាត ​ស៊ីវីល័យ និងការរចនាទីកន្លែងគឺទាក់ទាញតែម្តង។ នៅក្នុងនោះផងដែរថ្ងៃនេះ  «ក្នុងស្រុក ​» សូមណែនាំ Sky Bar មួយកន្លែងដែលកំពុងតែទាក់ទាញភ្ញៀវមកទទួលទានយ៉ាងច្រើន ​ដោយសារតែ ​Sky Bar  មួយនេះមានសោភណ្ឌភាពទាក់ទាញជាងគេ  ជាពិសេសគឺមានអាងហែលទឹកកណ្តាល ​Sky Bar  ដ៏ធំល្វឹងល្វើយតែម្តង នោះគឺ « MOON PIZZA SKY BAR »។…

Cover Bambo
តោះញ៉ាំ

អាហារដ្ឋានបើកថ្មី ទឹកដីសៀមរាប ស្អាតហើយឆ្ងាញ់មិនធម្មតា ថតរូបកម្សាន្តទៀតរឹតតែកប់ខ្លាំង!

សៀមរាប៖ ទឹកដីសៀមរាប ​គឺជាទីក្រុងដ៏ល្បីល្បាញបំផុតនៅក្នុងយុគសម័យបុរាណ ​ដោយសារតែកិត្តិនាមដ៏ល្បីល្បាញរបស់ប្រាសាទអង្គរវត្ត។ រហូតដល់បច្ចុប្បន្ននេះ ​ទោះស្ថិតនៅតាមខេត្តជាយដែនបន្តិចក្តី ​តែទឹកដីមួយនេះនៅតែមានភាពសម្បូរបែប ​ជាទឹកដីល្បីផ្នែគទេសចរណ៍លេខ១ប្រចាំប្រទេស  មានប្រាសាទរាប់រយ ​មានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនផងដែរ។ ទឹកដីដែលរីកចម្រើនគ្រប់សម័យកាលមួយនេះ ក៏មានភាពស៊ីវីល័យមិនចាញ់អ្នកទីក្រុងភ្នមពេញប៉ុន្មាននោះដែរ ​ទាំងការស្លៀកពាក់តុបតែងខ្លួន ​និងរឿងចំណីអាហារ ​ពោលគឺមានរបស់ទទួលទានសឹងតែឆ្ងាញ់ជាងអ្នកភ្នំពេញផងដែរ ​ដែលថែមទាំងមានការបើកហាងទទួលទានច្រើនស្អេកស្កេះទទួលភ្ញៀវទាំងក្នុងស្រុក និងក្រៅស្រុក។ នៅក្នុងនោះ ហាងអាហារមួយកន្លែងកំពុងតែអង្រួនចិត្តអ្នកសៀមរាប និងអ្នកទេសចរណ៍ឱ្យចូលទទួលទានមិនចេះដាច់នោះទេ  ដោយសារតែការរចនាមានភាពទាក់ទាញ  មានកន្លែងថតរូបច្រើន ​ជាពិសេសម្ហូបគឺសុទ្ធតែឆ្ងាញ់ៗនោះគឺ «ផ្ទះប៊ែមប៊ូបុកក្ដាម»។ ដោយ«ផ្ទះប៊ែមប៊ូបុកក្ដាម» មានបុកក្តាម ​បុកពោត ​បុកបង្ការ ​គ្រឿងសមុទ្រគ្រប់ប្រភេទ ​អាហារសម្រន់របៀបញាំ ​ភ្លា…

Cover Mermaid
ដើរកម្សាន្ត

ទេពមច្ឆាក្នុងរឿងនិទាន លែងជាក្តីស្រមៃទៀតហើយ ​ជាមួយនឹងហាងកាហ្វេឥន្ទធនូ បែបខ្ជូតៗមួយនេះ!

ថៃ៖ នៅវ័យកុមារជាការពិតណាស់ ​រឿងនិទាន  និងតុក្កតានិយាយពីទេពមច្ឆា ​ច្បាស់ណាស់ប្រាកដជារឿងចំណូលចិត្តរបស់ក្មេងៗ​​ជាពិសេសគឺក្មេងស្រីតែម្តង ​ដោយសារតែទេពមច្ឆា មានកន្ទុយជាត្រីខុសប្លែកពីតុក្កតាដទៃ។ ដោយសារតែវាជាការចងចាំដ៏រីករាយរបស់មនុស្សម្នាក់ៗ  មានហាងមួយកន្លែងនៅប្រទេសថៃ  ឈ្មោះថា Mermaid  Casle  Siam បានកែច្នៃហាងមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ ​និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ  ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែពតុក្កតាពិតៗផងដែរ។ Mermaid  Casle  Siam មាន៤ជាន់ ​ដោយជាន់ទី១ និងទី២ ​គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ​ខ្ជូតៗ ​ហើយពណ៌កប់ៗ ឯជាន់ទី ៣ និង៤ ​គឺជាហាងកាហ្វេ ​Mermaid  Cafe …

Cover Sach
តោះញ៉ាំ

អស់ទាស់! សាច់អាំងលើអំបែងឆ្ងាញ់ ​មាន២កន្លែងនេះ ​កុំខកខានឱ្យសោះ!

ការទទួលទានសាច់អាំងពេលល្ងាច និងពេលយប់ ក៏ជាអាហារសម្រន់ដែលប្រជាជនខ្មែរចូលចិត្តដែរ ​តែការអាំងសាច់លើខ្ទះ ​ឬបន្ទះអាំងសាច់ជាទូទៅហាក់បីដូចជាធម្មតាពេកដែរឬទេ? សម្រាប់អ្នកដែលចង់ទទួលទានសាច់អាំងបែបថ្មី ​ច្នៃអាំងលើអំបែងនំគ្រក់ ​ថ្ងៃនេះ «ក្នុងស្រុក ​»នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ហាងមួយកន្លែងដែលកំពុងតែទទួលបានពេញនិយមនោះគឺ ​ Le TJ Cafe។ ហាង Le TJ Cafe មិនត្រឹមមានសាច់អាំងលើអំបែបនំគ្រក់ឡើងឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ​ ​តែនៅក្នុងនោះក៏មានមុខម្ហូបពិសេសៗជាច្រើនមុខដូចជា៖ ឈុតសាច់ទាទឹកកាពិ មីឆាកាពិសាច់ទា ញុំាស្វាយ ប្រហិត និងម្ហូបជាច្រើនមុខផ្សេងទៀតក្នុងបញ្ជីមុខម្ហូបផងដែរ ​ឯភេសជ្ជៈក៏ប្លែកឆ្ងាញ់ទៀតផង។ គួរឱ្យដឹងផងដែរថា ​ Le TJ Cafe…

Cover Songsa
ដើរកម្សាន្ត

មានវាសនាទេ ​កោះសង្សារ ​ចំណាយខ្ទង់ពាន់ ​ទើបអាចជាន់កោះឯកជនដ៏អស្ចារ្យមួយនេះបានចឹងនោះ!

ខេត្តព្រះសីហនុ៖ កោះសង្សារធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺជាយូរណាស់ហើយថា ​គឺជាកោះមួយដ៏ស្រស់ស្អាត ដែលទិញដាច់ដោយក្រុមហ៊ុនឯកជនមួយ ​ថែមទាំងជាកោះលំដាប់ផ្កាយល្បីដល់ជនបរទេសស្រមៃចង់មកលេងផងដែរ។ កោះសង្សារ ​គឺជាបណ្តុំនៃកោះរ៉ុង ​ដែលមានទេសភាពស្រស់បំព្រង ​ទឹកសមុទ្រថ្លាខៀវស្រងាត់ដូចកញ្ចក់ឆ្លុះដល់បាត  និងមានឆ្នេរសាច់សម៉ដ្ឋក្បុស  ជាទីដ៏ពិសេសអស្ចារ្យមែនទែនសម្រាប់ការមកកម្សាន្ត​​​​ជា ពិសេសកន្លែងស្នាក់នៅដែលរចនាជាជួរៗបណ្តែតលើផ្ទៃទឹកវិញ  គឺទំនើប ស្រស់ស្អាតអស្ចារ្យមិនចាញ់កោះម៉ាឌីវនោះឡើយ។ ទោះជាយ៉ាងណា  កោះសង្សារមួយនេះ ​មិនមែនជាកោះដែលអាចមកដើរលេង  ឬចេញចូលដោយសេរីនោះឡើយ ​ដោយសារតែវាត្រូវបានទិញផ្តាច់មុខដោយក្រុមហ៊ុន ​អ្នកអាចមកកម្សាន្ត លុះត្រាតែអ្នកស្នាក់នៅទីនោះតែប៉ុណ្ណោះ។ ដោយតម្លៃនៃការស្នាក់នៅក្នុងមួយថ្ងៃពេញ ​តម្លៃដែលទាបបំផុតគឺ ​ជាង ១ពាន់ដុល្លារសហរដ្ឋអាមេរិច ​ដោយរាប់បញ្ជូលទាំងការដើរលេងពាសពេញផ្ទៃកោះនេះ អាហារ ​ទាំង៣ពេល និងការយកអូប័រពីដីគោកខេត្តព្រះសីហនុមកកាន់ទីកោះនេះដោយផ្ទាល់តែម្តង។ ពិសេសបែបនេះ ​អ្នកណាដែលមិនចង់មកលេងនោះ ​សំខាន់តើមានអ្នកមានលុយ…

Cover Prek
ដើរកម្សាន្ត

សម្រាកលំហែកាយទីនេះមួយយប់ ដឹងតែលែងធុញថប់ ​ជាមួយនឹងបរិយាកាសជាប់មាត់ទឹកដ៏ស្រស់ស្អាតនៅកំពត!

កំពត៖ បើនិយាយពីខេត្តកំពត ​គឺសម្បូរទៅដោយរីហ្សតច្រើនកន្លែងណាស់ ​ព្រោះក្រៅមានទឹកសមុទ្រដ៏ស្រស់ស្អាត កំពតមានព្រៃព្រឹក្សាដ៏ស្រស់ស្អាត​ ជួរភ្នំ ​ជាពិសេសគឺប្រភពទឹកជាច្រើនកន្លែងដូចជា ​បឹង ​ទន្លេ និងមាត់ព្រែកដែលហូរចាក់ពីសមុទ្រជាដើម។ នៅក្នុងនោះ  Kampot Riverside Boutique គឺជាកន្លែងស្នាក់នៅដ៏ល្បីមួយ ក្នុងចំណោមកន្លែងស្នាក់នៅល្បីៗជាច្រើនទៀត ​ដែលអ្នកមកកម្សាន្តនៅខេត្តកំពតតែងតែជ្រើសរើស។ នោះក៏ដោយសារតែទីនោះ មានផ្ទះស្នាក់នៅស្រដៀងនឹងផ្ទះវីឡាថ្មដល់ទៅ ២ជាន់  ឯខាងក្រោយគឺជាប់នឹងមាត់ទឹកតែម្តង  ដែលធ្វើឱ្យអារម្មណ៍អ្នកដែលមកសម្រាកមានភាពរីករាយ ​អាចស្រូបយកខ្យល់អាកាសសមុទ្រ បន្ថយភាពតានតឹង បំបាត់ស្រេ្តស  ដោយអាចមកជាលក្ខណៈគូស្នេហ៍ ​ឬជួបជុំមិត្តភក្តិអាំងសា់កម្សាន្តលេងក៏បានដែរ។ Kampot Riverside Boutique មានកន្លែងស្នាក់នៅជាផ្ទះថ្ម ម៉ូតវីឡា ដោយក្នុងមួយផ្ទះមាន…

Cover Pka
ដើរកម្សាន្ត

ស្រុកខ្មែរស្អាតណាស់! រដូវផ្កា​រីកនៅតាមជួរភ្នំដងរែក មើលមួយភ្លែតស្មានតែនៅបរទេស!

ឧត្តរមានជ័យ៖ ស្រុកខ្មែរ  ត្រូវបានគេប្រសិទ្ធនាមថា ​ជាទឹកដីសុវណ្ណភូមិ ​ព្រោះតែប្រទេសតូចតែសម្បូរមួយនេះ ​មានភោគទ្រព្យបែបធម្មជាតិសព្វបែបយ៉ាង ​ដែលប្រទេសជិតខាងមួយចំនួនមិនមានដូច  ជាពិសេសគឺ ​ទន្លេ បឹង បួរ សមុទ្រ ​ព្រៃភ្នំមិនចេះខ្វះ ​ដែលទាំងនេះគឺជាសម្បត្តិដ៏ថ្លៃថ្លា ​អាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនក្នុងមួយឆ្នាំៗ។ នៅក្នុងនោះតំបន់កម្សាន្តជាច្រើនបាននឹងកំពុងតែអភិរក្ស និងរៀបចំឱ្យបានល្អជាបណ្តើរៗហើយ  ថែមទាំងព្យាយាមផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ​ព្រោះតំបន់ទេសចរណ៍ខ្លះមិនសូវជាមានអ្នកស្គាល់នោះទេ។ ដោយឡែកថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក នៃរដូវផ្កា​រីកនៅតាមជួរភ្នំដងរ៉ែក​ ខេត្ត​ឧត្តរមានជ័យ​ប្រទេសកម្ពុជា  កំពុងតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរយើងមានធនធានធម្មជាតិស្អាតៗបែបនេះសោះ ព្រោះក្រៅពីមានទេសភាពព្រៃភ្នំជុំវិញដ៏ស្រស់ស្អាត ​ថែមទាំងមានផ្ការីកស្គុះស្គាល់គួរឱ្យរីករាយចិត្តផងដែរ។ រូបភាពនៃទិដ្ឋភាពដ៏ស្រស់ស្អាតនេះ លោកអ្នកអាចទស្សនាបានដោយការឡើងជណ្តើរទៅកាន់ប្រាសាទខ្នារ ដោយ​ជណ្ដើរចំនួន​ ១១៨១​កាំ​ លោកអ្នកនឹងប្រទះនឹងទស្សនីយ៍ភាពផ្ការីកអមសងខាងជណ្ដេីរឡេីង​លេីភ្នំ…

Cover Ice Cream
តោះញ៉ាំ

ឃើញតែរូបក៏ទ្រាំឃ្លានមិនបានដែរ! ​អ្នកចូលចិត្តការ៉េមបង្អែមទឹកកកព្រិល ដឹងតែញ័រចង់ញ៉ាំហ្មង

សៀមរាប៖ ខេត្តសៀមរាប  មិនត្រឹមតែសម្បូរទៅដោយប្រាសាទបុរាណ និងកន្លែងដើរលេងនៅពេលថ្ងៃប៉ុណ្ណោះទេ ​តែសម្រាប់ពេលរាត្រី ​ផាប់ស្ទ្រីតគឺជាកន្លែងប្រជុំតំបន់កម្សាន្តចម្រុះជាច្រើនដែលអាចឱ្យលោកអ្នកមកកម្សាន្តលេងមិនជិនណាយដូចជា ​ភោជនីយដ្ឋានទំនើបៗ ​កន្លែងញ៉ាំអីតាមផ្លូវបែប​​ Street Food  បារ  ក្លឹបរាត្រី និងកន្លែងសប្បាយៗជាច្រើនទៀត ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចូលលេងមិនចេះដាច់នោះឡើយ។ នៅក្នុងនោះ បង្អែមការ៉េមទឹកកកព្រិល នៅ Temple Coffee, Bakery n Pool Sky Lounge Siem Reap គឺជាហាងមួយដ៏ល្បីល្បាញមួយប្រចាំផាប់ស្ទ្រីតខេត្តសៀមរាប តែម្តង ​អាចនិយាយបានថាអ្នកមកលេងផាប់ស្ទ្រីតពិតជាមិនអាចរំលងកន្លែងនេះបានទេ ​ដោយទីនេះគឺជាកន្លែងដែលលក់បង្អែមប្រភេទនេះដំបូងបង្អស់តែម្តង​ ល្បីថាមានរសជាតិពិសេស និងឈ្ងុយឆ្ងាញ់ជាប់ចិត្ត។…

Cover Resort
ដើរកម្សាន្ត

ទើបតែដឹង! រីហ្សតឡើងស្អាត ហើយពណ៌បៃតងស្រស់ ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងសោះ!

ភ្នំពេញ៖​ ជារឿងគួរឱ្យភ្ញាក់ផ្អើល ​និងមិនសូវមានអ្នកណាដឹងនោះទេថា ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងក៏មានរីហ្សតស្អាតៗ  និងអាងហែលទឹកឡើងប្រណីតផងដែរ ​ពិតជាពិសេសសម្រាប់អ្នកដែលគ្មានពេលវេលាលំហែរនៅរីហ្សតតាមខេត្តនានា។ រីហ្សតដែលកំពុងតែចាប់មានអ្នកស្គាល់មួយកន្លែងនេះមានឈ្មោះថា  Baitong Hotel & Resort Phnom Penh ដែលជារីហ្សតដ៏ប្រណីតមួយស្ថិតនៅកណ្តាលក្រុងភ្នំពេញងាយស្រួលរក ​តែស្ថិតនៅទីកន្លែងមួយដែលស្ទើរតែគ្មានអ្នកណាចាប់អារម្មណ៍ថា  ក្នុងរបងដ៏ធំ រីហ្សតនេះមានរំលេចអគារស្រស់ស្អាត ​បន្ទប់ប្រណីតៗ និងអាងហែលទឹកដល់ទៅធំៗចំនួន២នោះទេ។ សណ្ឋាគារបែបរីហ្សតមួយនេះមិនត្រឹមតែផ្តល់ទីកន្លែងស្នាក់នៅដ៏ប្រណីតសម្រាប់ជនបរទេសប៉ុណ្ណោះទេ តែក៏ជាជម្រើសដ៏ពិសេសសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍សាកល្បងគេងនៅខាងក្រៅ  ដើម្បីលំហែរអារម្មណ៍ និងបំបាត់ក្តីនឿយហត់ពេលសម្រាកដោយចង់រកកន្លែងស្រស់ស្អាតថ្មីនៅកណ្តាលក្រុងនេះផងដែរ ​ដោយសណ្ឋាគារបែបរីហ្សតមួយនេះមានបន្ទប់ស្នាក់នៅចំនួន  ១០៦បន្ទប់  អាងហែលទឹកចំនួន២ ​កន្លែងហាត់ប្រាណ ​ភោជនីយដ្ឋាន  Sky Bar  លើដំបូលអគារអាចទស្សនាទស្សនីយភាពទីក្រុងពេលរាត្រីដ៏ស្រស់ស្អាត  កន្លែងស្បារ…

Cover Bay
ដើរកម្សាន្ត

ម្យ៉ាងដែរទំនងរបស់គេ!  ជួបឃ្លាន ទទួលទានអាហារក្បែរអាងទឹក  ​ឆ្ងាញ់មិនធម្មតា!

ភ្នំពេញ៖ អាហារដ្ឋាន សព្វថ្ងៃរីកដុះដាលដូចផ្សិត ​ដើម្បីបំពេញបំណងអ្នកដែលចូលចិត្តទទួលទានអាហារនៅខាងក្រៅ និងអាហារបែបសម្រន់ ជាដើមដើម្បីទទួលបានបរិយកាសថ្មី  និងចំណីអារម្មណ៍ប្លែកជាដើម។​ នៅក្នុងនោះអាហារដ្ឋានមួយកន្លែង ​ដែលទើបតែបើកថ្មី មានឈ្មោះថា ​«ជួបឃ្លាន » បាននឹងកំពុងតែទទួលបានការពេញនិយម  ព្រោះមិនត្រឹមតែមានអាហារឆ្ងាញ់ៗបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសារ ​ដូចជា ​បាយមាន់ចំហុយ  ​គ្រឿងក្នុងទា  និងអាហារបែបគ្រឿងសមុទ្រហឹរៗឆ្ងាញ់ជាប់ចិត្តនោះទេ ​តែក៏មានកន្លែងអង្គុយលេង ​និងអាងហែលទឹកសម្រាប់អ្នកដែលមកទទួលទានហែលកម្សាន្តលេងបំបាត់ក្តីនឿយហត់ទៀតផង។ គួរឱ្យដឹងផងដែរថា « ​ជួបឃ្លាន ​»មានទីតាំងនៅផ្លូវមុខវត្តសំបួរមាស ផ្លូវទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោទល់មុខបុរីឡាយគង់ រាជធានី ភ្នំពេញ ​ឬអាចទំនាក់ទំនងកំម៉ុងអាហារដល់ផ្ទះផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទ 010 72…

Cover Six
ដើរកម្សាន្ត

មិននឹកស្មានសោះថា  រីហ្សតលំដាប់ផ្កាយដ៏ប្រណីតមួយនេះ មានទីតាំងនៅលើកោះក្របីស្រុកខ្មែរសោះ!

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ ​គឺខេត្តដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ និងរីហ្សតជាច្រើនកន្លែង សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្ត មិនចេះដាច់។ ដោយនៅក្នុងនោះមានរីហ្សតស្អាតៗជាច្រើន ដែលសុទ្ធសឹងតែមានទេសភាពស្រស់បំព្រងអមដោយព្រៃព្រឹក្សា  និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ​ជាពិសេសថ្មីៗនេះមានរីហ្សតបែបប្រណីតមួយដែលកំពុងទទួលបានភាពល្បីល្បាញ ដោយសារតែវាជារីហ្សតដែលស្ថិតនៅកណ្តាលកោះអមដោយព្រៃព្រឹក្សា និងសមុទ្រដ៏ស្រស់ស្អាត ថែមទាំងបង្កប់ដោយភាពទំនើបខ្លាំងទៀតផងនោះគឺ  Six  Sense  Krabey Island  ។ Six  Sense  Krabey Island   គឺជាសណ្ឋាគារ  និងរីហ្សតស្តង់ដាលំដាប់ពិភពលោកកម្រិតផ្កាយ ​ដែលមានទីតាំងនៅលើកោះក្របីកម្ពុជាយើង ធ្វើឡើងលើផ្ទៃដីទំហំជាង  ១២ហិចតា។  ជាពិសេសគឺមាន វីឡាសម្រាប់ស្នាក់នៅលំដាប់ផ្កាយជាង ​៤០កន្លែង ​មានភោជនីយដ្ឋានទំនើប និងកន្លែងហាត់ប្រាណជាដើម។ អ្វីដែលកាន់តែពិសេសរីហ្សតមួយនេះ…

Cover Cafe
តោះញ៉ាំ

ចុមឡូយអីឡូយយ៉ាងនេះ! ទាល់តែចឹងបានហៅកាហ្វេស្រុកស្រែពិតៗ ហើយទីតាំងនៅជិតៗនេះសោះ !

ថៃ៖ ការទទួលទានកាហ្វេ ​បានក្លាយទៅជាការពេញនិយមរបស់មនុស្សទូទៅនៅក្នុងពេលបច្ចុប្បន្នមិនថាមនុស្សចាស់​ ឬយុវវ័យនោះទេ ​ព្រោះមិនត្រឹមតែអាចបំបាត់ក្តីនឿយហត់តាមរយៈការផឹកកាហ្វេ ​ហាងកាហ្វេក៏បានក្លាយទៅជាទីកន្លែងជួបជុំក៏ពិសេសផងដែរ។ ជាទូទៅលោកអ្នកប្រហែលជាដឹងហើយថា ​សព្វថ្ងៃហាងកាហ្វេបានប្រជែងគ្នា ​រចនាហាងរបសស់ខ្លួនឱ្យទំនើប  និងទាក់ទាញដើម្បីប្រមូលអតិថិជនមកកាន់ខ្លួនឱ្យបានច្រើន។  ដោយឡែកហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសថៃ មានឈ្មោះថា Ma Na Dé  (มา นา เด้อ ) បែរជាមានទីតាំងស្ថិតនៅកណ្តាលវាលស្រែជនបទទៅវិញ ​តែបាននឹងកំពុងតែស្រូបទាញអ្នកមកទទួលទានកាហ្វេ Check-in  និងថតរូបកម្សាន្តអារម្មណ៍ជាច្រើនព្រោះតែភាពប្លែកថ្មី ​និងទិដ្ឋភាពដ៏ពិសេសជុំវិញ។ ហាងកាហ្វេ Ma Na Dé បានសាងសង់ នៅកណ្តាលវាលស្រែប្រមាណជា ​៣០ហិចតា ​ដែលរចនាជាផ្ទះកញ្ចក់  អាចទស្សនាទេសភាពជុំវិញបានយ៉ាងត្រជាក់ភ្នែក។ ​ដោយអតិថិជនអាចជ្រើសរើសអង្គុយនៅក្នុងហាង…

Cover Sad 1
សង្គម

មិនត្រឹមតែស្នេហាកុន ​តែក្រុមវិភាគកុនពោតផ្ទុះបាត់ដំបង និងភ្នំពេញ បានរួមគ្នាធ្វើល្អជួយសង្គម ​ចូលរួមកម្មវិធីសប្បុរសធម៌ជួយសិស្សក្រីក្រនៅបាត់ដំបង!

បាត់ដំបង៖ ​យុវជនស្នេហាវិស័យភាពយន្ត មួយក្រុមធំ មានឈ្មោះថា «​ពោតផ្ទុះបាត់ដំបង »  បានរួមគ្នាជាមួយនឹង «ពោតផ្ទុះភ្នំពេញ » និង សប្បុរជននានា បានចូលរួមនៅក្នុងកម្មវិធីសប្បុរធម៌មួយដោយពាំនាំ ជាថវិការ និងសម្ភារៈសិក្សា ជាសណ្តានចិត្តដ៏ប្រពៃ ចុះជួយដល់សិស្សានុសិស្សនៅខេត្តបាត់ដំបងផ្ទាល់ កំពុងតែទទួលបានការកោតសរសើរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមានឈ្មោះថា  ​Sun Edward ដែលគេស្គាល់ថាជាស្ថាបនិក ​«ពោតផ្ទុះប្រចាំខេត្តបាត់ដំបង » ​បានបង្ហោះរូបភាព ​និងជាសាររៀបរាប់ពីកម្មវិធីសប្បុរសធម៌របស់ខ្លួនយ៉ាងលម្អិតផងដែរថា៖ « ពួកយើងមិនមែនវិភាគតែកុន តែពួកយើងក៏បានចូលរួមសង្គមជាមួយជនក្រីក្រផងដែរ💥។ យើងរួបរួមគ្នា ចែករំលែកក្តីស្រលាញ់ក្នុងឈាមជ័រជាខ្មែរ💙។ យើងផ្តល់នូវក្តីសង្ឃឹមនិងកម្លាំងចិត្តដល់ក្មេងៗដែលកំពុងជួបបញ្ហាខ្វះខាតសម្ភារះសិក្សា អោយពួកគាត់ខិតខំប្រឹងសិក្សាដើម្បីជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត💪។ ខ្ញុំបាទAdmin…

99
សេដ្ឋកិច្ច

សួរថា ខ្លាចខ្មាសអ្នកណា ជួយការងារប្រពន្ធយើងសោះ ការងារក្នុងផ្ទះយើងសោះហ្នឹង

មានមនុស្សមួយចំនួនគិតថា ការងារក្នុងផ្ទះជាការងារមនុស្សស្រី ចំណែកការងារក្រៅផ្ទះ ទើបជាការងាររបស់មនុស្សប្រុស។ ជាប្ដី ជាមេគ្រួសារ មានតួនាទីរកលុយយកមកផ្គត់ផ្គង់ក្នុងគ្រួសារ ចំណែកការងារក្នុងផ្ទះ ដាំបាយ ធ្វើម្ហូប រៀបចំផ្ទះ មើលថែទាំកូនចៅ ជាការងារប្រពន្ធ ដែលជាស្ត្រីមេផ្ទះ។ ក៏មានមនុស្សមួយចំនួនទៀតគិតថា មនុស្សប្រុសធ្វើការងារស្រីអន់ណាស់ មិនសមជាប្រុស ក៏មានប្ដីខ្លះ គិតថា មិនធ្វើទេការងារផ្ទះ ខ្លាចខ្មាសគេ ខ្លាចមិត្តភក្តិបនភឿនសើចចំអក ខ្លួនជាប្រុស សមធ្វើការងារស្រី …។ ប៉ុន្តែការពិត គ្រប់ការងារទាំងអស់ គឺមិនដែលប្រកាន់ភេទ ឬតួនាទីជាប្ដី ឬប្រពន្ធឡើយ គឺមានតែមនុស្សទេដែលប្រកាន់ការងារ មនុស្សយើងទេដែលគិតតែខ្លួនឯង…

Cover Pahet Srok
តោះញ៉ាំ

ត្រូវមាត់ទៀតហើយ! ប្រហិតធ្វើដោយដៃ ​ចែម៉ីសាលាចិន ល្បីថាឆ្ងាញ់ខ្លាំង បន្ថែមសាខាថ្មីទៀតហើយឡើងនៅជិតបង្កើយ!

សព្វថ្ងៃអាជីវកម្មអាហារបែប ​Street  Food  ពេលល្ងាចកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់ទិសទី ​ជាពិសេសគឺ  សិស្ស និស្សិត និងអ្នកធ្វើការតែម្តង ​ព្រោះតែការទទួលទានចំណាយអស់តិច ​ថែមទាំងមានរសជាតិឆ្ងាញ់ពិសារផងដែរ។ នៅក្នុងចំណោមអាហារបែប​​ Street  Food  ជាច្រើនមុខ  ប្រហិតត្រូវបានគេនិយមទទួលទានច្រើនជាងគេដោយសារតែវាងាយស្រួលចម្អិន និងមានរសជាតិឆ្ងាញ់  តែប្រសិនជាអ្នកចង់ទទួលទានប្រហិតបែបសុខភាព ​ធ្វើដោយខ្លួនឯង  មិនមានការនាំចូលពីបរទេស  ថែមទាំងមានរសជាតិដើមឆ្ងាញ់ពីខេត្តបាត់ដំបងទៀតនោះ «ក្នុងស្រុក» សូមណែនាំ ហាងដែលទទួលបានការពេញនិយមកនោះគឺ ហាង  « ចែម៉ី ប្រហិតសាលាចិន» ។ ចែម៉ីប្រហិតសាលាចិន ​មានហាងដំបូងបើកដំណើរការនៅខេត្តបាត់ដំបង ជាង​២០ឆ្នាំមកហើយ  ​ដែលទទួលបានការគាំទ្រខ្លាំងមែនទែនពីអ្នកដែលទទួលទាន…