
កប់មែនកោះរ៉ុងយើងហ្នឹង រីហ្សតសាងសង់ថ្មីឡើងស្អាតប្លែកចង់តែទៅគេងឱ្យបាន ២ ៣យប់!
ខេត្តព្រះសីហនុ៖ ដូចដែលយើងបានដឹងហើយថា ដែនដីកោះរ៉ុង ពិតជាសមុទ្រ និងខ្សាច់ស្រស់ស្អាតមែនទែន រហូតមានឈ្មោះល្បីទៅដល់ក្រៅប្រទេសថាជាឆ្នេរដ៏ស្រស់ស្អាតជាងគេក្នុងចំណោមឆ្នេរខ្សាច់ល្បីៗជាច្រើនលើពិភពលោក។ លើសពីនោះកោះរ៉ុង ក៏មានបណ្តុំរីហ្សតស្រស់ស្អាត និងល្បីៗជាច្រើនកន្លែងផងដែរ ដែលអាចឱ្យអ្នកមកកម្សាន្តអាចសម្រាកលំហែកាយបានយ៉ាងត្រជាក់ចិត្ត ដោយក្នុងនោះក៏មានរីហ្សតមួយដែលទើបតែសាងសង់រួចថ្មី ល្បីថាមានស្រស់ស្អាតខ្លាំងស្ទើរតែមិនដឹងថាស្ថិតនៅលើទឹកដីកោះរ៉ុងស្រុកខ្មែរយើងនោះឡើយនោះគឺ « រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort)»។ រីហ្សត ផ្កាយ៥ កោះរ៉ុង (The Royal Sands Koh Rong Resort) ត្រូវបានសាងសង់ជាម៉ូតវីឡាប្រក់ស្លឹកស្រស់ស្អាតប្លែកក្បែរមាត់សមុទ្រតែម្តង…




















