អាណិតស្ទើរខ្លោចចិត្ត! កូនស្រីចេញពីរៀនដើរហាលភ្លៀងជួយរើសអេតចាយម្តាយ ហើយយកភ្លើងម៉ាតបំភ្លឺសម្រាប់ធ្វើលំហាត់សាលា ឃើញហើយសង្វេកចិត្តខ្លាំង

Cover Kid
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹកកំពុងតែល្បីពាសពេញក្នុងបណ្តាញសង្គម ឃើញហើយខ្លាចចិត្តយ៉ាងខ្លាំង ដោយក្មេងស្រីម្នាក់មានការតស៊ូជីវិតជាមួយម្តាយមែនទែន គ្រាន់តែចេញពីរៀនភ្លាម មកជួយរើសអេតចាយម្តាយ ដែលកំពុងតែមានជីវភាពក្រលំបាក រហូតទទួលបានការសរសើរ និងអាណិតពីមហាជន។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Mss Vatey បានបង្ហោះរូបភាព និងអត្ថន័យយ៉ាងរំជួលចិត្តថា៖ « អានិតខ្លោចចិត្ត កូនស្រី ចេញពីរៀនដើរហាលភ្លៀង រើសអេតចាយជាមួយម្តាយ សំដី ចរិក ល្អណាស់កូននឹង ពេលខ្លះ ម្តាយដើរហត់ អង្គុយមុខម៉ាតគេ បញ្ចុកបាយកូន កូនកត់អក្សរ មីងសង្ឃឹមថា តិចទៀត ក្មួយ នឹងល្អប្រសើរជាងនេះ មីងអាយុច្រើន មីងមិនដែលស្គាល់លំបាកដូចក្មួយ តែមីងយល់អារម្មណ៍ក្មួយអានិតក្មួយ មីងគ្មានអីអោយក្មួយ មីងអោយអាវ មីងមួយឆុត មីងសង្ឃឹមថា ជីវិតក្មួយនឹងប្រែប្រួលនៅថ្ងៃណាមួយ ណាក្មួយស្រី … រាល់ដងអោយទឹកដោះគោ នឹងលុយ មួយម៉ឺន 2ម៉ឺន ថ្ងៃនេះអោយ អាវ1 ឆុតដើរញញឹមជាប់ គ្នានិយាយ អរគុណមីង ខ្ញុំស្រលាញ់ណាស់ ព្រោះខ្ញុំអត់មានអាវល្អ 🙏🏻❤️❤️😖😖😖ដើរកាត់ហាងមីង ធ្វើអោយមីងយំរាល់ថ្ងៃ ស្នើនេះកូនគេផ្សេងប្រហែល គេងបាត់ហើយ តែក្មួយ នៅដើររើសអេតចាយ នៅឡើយ យកមេឃធ្វើដំបូល ក្រោមមេឃតែមួយ វាសនាខុសគ្នា អ្វីក៏ដោយរៀនមើលគំរូ អ្នកក្រោមខ្លះ. មីងជួយក្មួយបានល្មម វាមិនច្រើន មីងជួយក្មួយតាមសម្ថភាពមីង ព្រោះមីងក៏មិនមែនអ្នកមាន អ្វីដែលសំខាន់ក្មយមានទឹកចិត្តខ្លាំង នឹងខំរៀន My ក្តីសុខ❤️»។

ការផ្សាយពាណិជ្ជកម្ម

ក្រោយពីបានឃើញបែបនេះ ពិតជាអាណិតរំជួលចិត្តមែនទែននូវការតស៊ូរបស់ប្អូនស្រី និងម្តាយ ហើយក៏សង្ឃឹមថាប្អូនស្រីនឹងមានអនាគតល្អជាងនេះ និងមានអ្នកអាណិតមេត្តាជួយប្អូន និងម្តាយរួចផុតពីការលំបាកនេះផង៕

Scren Girl
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
62536933_116514069595777_4145931054655471616_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
62604707_116514076262443_5150647428449304576_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម
↑