Mythical Bird

លុកព្រៃ នៅគិរីរម្យស្រះស្រង់ អស់តែម្នាក់៥ម៉ឺនរៀល ជិះចេញពីក្រុងចូលព្រៃសាកប្រើជីវិតបែបធម្មជាតិដឹងតែប្លែក!
ដើរកម្សាន្ត

លុកព្រៃ នៅគិរីរម្យស្រះស្រង់ អស់តែម្នាក់៥ម៉ឺនរៀល ជិះចេញពីក្រុងចូលព្រៃសាកប្រើជីវិតបែបធម្មជាតិដឹងតែប្លែក!

កំពង់ស្ពឺ៖ គិរីរម្យ ​គឺជាជំរុំព្រៃឈើ ​និងខ្នងភ្នំតូចធំជាជួរៗ ​ដែលមានទីកន្លែងកម្សាន្តដូចជាព្រៃឈើ ​ព្រៃស្រល់ ​ទឹកជ្រោះ ​និងទឹកស្រះតូចធំជាច្រើនកន្លែងសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីគយគន់ និងទស្សនា។ ជាក់ស្តែងសម្រាប់ពេលបច្ចុប្បន្ន ​គិរីរម្យ ​គឺជាទីកន្លែងមួយដែលត្រូវបានគេដឹងថា ​ត្រូវប៉ាន់យ៉ាងខ្លាំងនៅក្នុងការបោះជំរុំ ​បោះតង់មែនទែន ​ព្រោះតែទីនោះមានអាកាសធាតុត្រជាក់ ​ឯទេសភាពបែបធម្មជាតិស្រស់ថ្លាត្រជាក់ចិត្តមិនចាញ់ទីកន្លែងដទៃនោះឡើយ ​ដោយលោកអ្នកអាចជ្រើសគេងបោះតង់ក្នុងរីហ្សតដែលនៅគិរីរម្យក៏បាន​​ ​ឬប្រសិនជាចង់ចំណាយលុយតិច ​អ្នកអាចបបួលគ្នាជាក្រុមធ្វើដំណើរផ្សងព្រេង ​លុកព្រៃ ​ដោយខ្លួនឯងក៏បានរឹតតែធ្វើឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍ជីវិតពិតថ្មីៗផងដែរ។ តាមរយៈ ​គណនីហ្វេសប៊ុកផេក ​«​ រុកព្រៃ​​​​» ​បានបង្ហោះពីរូបភាពជាច្រើនសន្លឹកនូវដំណើរកម្សាន្តបោះតង់ជាក្រុមរបស់ខ្លួន ​ដែលមានទីតាំងនៅក្នុង ​គិរីរម្យស្រះស្រង់ ​ដោយការចំណាយវិញអស់ម្នាក់តែ  ៥ម៉ឺនរៀលលុយខ្មែរយើងប៉ុណ្ណោះ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ ​សូមទស្សនា…

តោះ! មកដឹងពីមូលហេតុចម្បង ​ដែលនាំឱ្យ « រំដួល » ជាផ្កានិម្មិតរូបសម្រាប់ប្រជាជាតិកម្ពុជា!
សង្គម

តោះ! មកដឹងពីមូលហេតុចម្បង ​ដែលនាំឱ្យ « រំដួល » ជាផ្កានិម្មិតរូបសម្រាប់ប្រជាជាតិកម្ពុជា!

ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។ ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិនរបស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ និងខ្យល់គរ។ ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត។ មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។ លក្ខណៈរូប៖ ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួល គឺស្ថិតក្នុងលំដាប់ Magnoliales…

គួរឱ្យសរសើរ! អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែមានលក់បន្លែធម្មជាតិ ​ឯការវេចខ្ចប់ដោយប្រើស្លឹកចេក និងចំណងចេកជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច
សង្គម

គួរឱ្យសរសើរ! អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែមានលក់បន្លែធម្មជាតិ ​ឯការវេចខ្ចប់ដោយប្រើស្លឹកចេក និងចំណងចេកជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច

សៀមរាប៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថាសព្វថ្ងៃនេះកំណើនការប្រើប្រាស់ថង់ផ្លាស្ទិចកាន់តែច្រើនឡើងៗ ​រហូតការវេចខ្ចប់បន្តិចបន្តួចក៏ប្រើថង់ខ្ចប់ដែរ ​ដែលទាំងនេះបានធ្វើឱ្យសម្រាមថង់ផ្លាស្ទិចមានពាសពេញដី ​បើទោះបីជាយកទៅចោល  តែកាកសំណល់ទាំងនោះមិនងាយរលាយងាយៗឡើង ​ដោយវាប្រើដល់ទៅរាប់រយឆ្នាំទម្រាំសារធាតុប្លាស្ទិចនេះរលាយអស់។ ដោយសារតែការប្រើផ្លាស្ទិចប៉ះពាល់ដល់បរិស្ថាន ​និងគុណភាពដីយ៉ាងធ្ងន់ធ្ងរបែបនេះហើយ  បានជាសព្វថ្ងៃនេះប្រជាជន និងអង្គការពិភពលោកជាច្រើនបានផ្សព្វផ្សាយ ​និងធ្វើការអប់រំប្រជាជននៅក្នុងការជួយកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចបែបនេះ។ ដោយយល់ឃើញពីផលប៉ះពាល់នៃការប្រើថង់បែបនេះហើយ ​គួរឱ្យសរសើរមែនទែន  ដោយពេលនេះ  មានសមាគមមួយកន្លែងនៅខេត្តសៀមរាបមានឈ្មោះថា អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែជាសមាគមដែលដាំបន្លែបែបធម្មជាតិគ្មានជាតិគីមីប៉ុណ្ណោះទេ ​តែសូម្បីតែការវេចខ្ចប់ក៏គ្មានថង់ផ្លាស្ទិចដែរ  ដោយប្រើត្រឹមខ្សែកំប្លោក ​និងចំណងដើមចេកតែប៉ុណ្ណោះ ដោយការធ្វើបែបនេះមិនត្រឹមតែក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងកៅស៊ូកងប៉ុណ្ណោះទេ  តែក៏ដូចជាការជួយលើកគុណតម្លៃនៃស្លឹកចេកខ្មែរយើងផងដែរ។ ប្រសិនជាលោកអ្នកចង់ធ្វើការទិញបន្លែស្រស់ៗបែបធម្មជាតិគ្មានជាតិគីមី ​ថែមទាំងមានការវេចខ្ចប់ជួយការពារបរិស្ថាន លោកអ្នកអាចធ្វើការទាក់ទងទិញតាមរយៈ  ៖ -រៀងរាល់ថ្ងៃ ៖ ផ្សារឃីងរ៉ូត ទល់មុខរហាត់ទឹកខេត្តសៀមរាប ក្បែររង្វង់មូលវត្តដំណាក់…

អត់ខ្វះកន្លែងលេង! ​ទឹកធ្លាក់ចម្ការតែគិរីរម្យស្រស់ស្អាតខ្លាំង និងត្រជាក់ស្រស់ស្រាយមែនទែនពេលមកលេងម្តងៗ (មានវីដេអូ)
ដើរកម្សាន្ត

អត់ខ្វះកន្លែងលេង! ​ទឹកធ្លាក់ចម្ការតែគិរីរម្យស្រស់ស្អាតខ្លាំង និងត្រជាក់ស្រស់ស្រាយមែនទែនពេលមកលេងម្តងៗ (មានវីដេអូ)

កំពង់ស្ពឺ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ ដោយសារតែអាកាសធាតុ ​និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ ​គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់  ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ​ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ នៅក្នុងនោះ ​ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ  ក៏ត្រូវបានគេស្គាល់ថា​​ជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ​ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ ​តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ​ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។ សម្រាប់អ្នកដែលចង់ទៅទស្សនា ​ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង  ដោយជិះឡើងភ្នំប្រមាណជា ​២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា ​« ​ទឹកធ្លាក់ចំការតែ ​»…

នេះបានចំជាប្រុសៗដែលស្រីៗប្រាថ្នាចង់បានមែន! ​Game  និងសង្សារជ្រើសមួយណា ឆ្លើយមកចាក់ដោតខ្លាំងណាស់
សង្គម

នេះបានចំជាប្រុសៗដែលស្រីៗប្រាថ្នាចង់បានមែន! ​Game និងសង្សារជ្រើសមួយណា ឆ្លើយមកចាក់ដោតខ្លាំងណាស់

ភ្នំពេញ៖ ការមានសេចក្តីស្នេហាដ៏ពិតប្រាកដមួយវាពិតជាមិនងាយស្រួលរកប៉ុន្មានទេ  តែពេលដែលមានស្នេហាហើយការថែរក្សាស្នេហាមួយនេះឱ្យនៅគង់វង្សជានិរន្តិ៍រហូតកាន់ដៃគ្នាទៅសាងអនាគតរួមគ្នា គឺរឹតតែពិបាកទៅទៀតសម្រាប់ស្នេហាសម័យបច្ចុប្បន្ននេះ។ ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យរង្គោះរង្គើរពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែចំណងស្នេហារបស់ពួកគេអាចនិយាយថាស្មោះស្ម័គ្រផ្អែមល្អែមខ្លាំងរហូតអាចរក្សាចំណងស្នេហាដល់ទៅ  ៥ឆ្នាំ  ស្មើនឹង  ២០០០ថ្ងៃ ​។ ​អ្វីដែលពិសេសនោះនៅក្នុងថ្ងៃគម្រប់ខួបស្នេហា ​Anniversary  ២០០០ថ្ងៃនេះ  គូស្នេហ៍ខាងប្រុសបានបង្ហោះពាក្យពេចន៍យ៉ាងរំភើបខ្លាំងទាក់ទងនឹងមនុស្សស្រីជាទីស្រលាញ់ខ្លួន ​គ្រាន់តែឃើញក៏រំភើបជួសដែរ។ តាមរយៈគណនីហ្វេសប៊ុក Rou Nathawat បានសរសេររៀបរាប់នៅថ្ងៃ ​Anniversary  2000ថ្ងៃរបស់ខ្លួនយ៉ាងចាក់ដោតថា៖ ​« Gameជាមួយសង្សារយកមួយណា❓ខ្ញុំជ្រើសយកនាងព្រោះនៅជាមួយនាងពិតជាមានក្តីសុខណាស់វាដូចជាការលេងgameឆ្លងការលំបាកជាមួយគ្នាកើតទុក្ខរួមគ្នាសប្បាយរួមគ្នាគិតមើលថាវាអស្ចារ្យអត់game មួយនិង ️មនុស្សដែលស្រលាញ់យើងមិនមែនរកថ្ងៃណាក៏បានទេពេលវេលាមិនចាំយើងទេ ត្រូវចេះថែរក្សាផ្តល់តម្លៃដល់នាងផ្តល់ភាពកក់ក្តៅអោយទៅនាង ញញឹមទៅបើអ្នកកំពុងមាននាង ((រលួយណាស់ឆ្អើម))Happy aniversary 2000Day Soma Ni ❤️️ ​»។ នេះស្តែងឱ្យឃើញថា ​មនុស្សជាទីស្រលាញ់គឺសំខាន់ជាងអ្វីៗទាំងអស់ …

រឿងនឹកស្មានមិនដល់ ​ទាក់ទងនឹងជំនឿប្លែកៗទៅលើសត្វឆ្មា ​ទូទាំងពិភពលោក!
ប្លែកៗ

រឿងនឹកស្មានមិនដល់ ​ទាក់ទងនឹងជំនឿប្លែកៗទៅលើសត្វឆ្មា ​ទូទាំងពិភពលោក!

សត្វឆ្មាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមមួយនៅក្នុងពិភពលោក ដែលអាចនិយាយថាបានអ្នកដែលចិញ្ចឹមសត្វឆ្មា និងឆ្កែក្នុងផ្ទះស្ទើរតែស្មើរគ្នា ដោយសត្វទាំងនេះមិនត្រឹមតែគួរឱ្យស្រលាញ់ តែក៏មានពូជផ្សេងៗស្រស់ស្អាតផងដែរ។ ជាក់ស្តែងនៅក្នុងប្រទេសមួយចំនួនបែរជាមានជំនឿជាច្រើនទាក់ទងនឹងសត្វឆ្មាដែលប្រហែលជាមានមនុស្សមួយចំនួនមិនទាន់បានដឹង។ ដូច្នេះថ្ងៃនេះ តោះ! យើងនឹងទៅដឹងជំនឿទាក់ទងនឹងសត្វឆ្មាដែលមានទាំងល្អ និងទាំងអាក្រក់ដូចខាងក្រោម៖ ១. អេហ្ស៊ីបបុរាណ សត្វឆ្មាត្រូវបានប្រទេសអេហ្ស៊ីបបុរាណគោរពបូជាដូចជាព្រះអទិទេព នោះក៏ដោយសារតែសម័យនោះមានព្រះដ៏ស័ក្ដិសិទ្ធមួយព្រះអង្គមានរូបរាងជាសត្វឆ្មាព្រះនាម Bast ត្រូវបានប្រជាជនគ្រប់គ្នាតែងតែគោរពបូជា ហើយគ្រប់គ្នាក៏យល់ថាសត្វឆ្មាទាំងអស់នោះហើយគឺជាសាវ័ករបស់ព្រះមួយអង្គនោះ។ តែជំនឿទៅលើសត្វឆ្មារបស់ប្រទេសអេហ្ស៊ីបត្រូវបានគេកែប្រែ និងបំភ្លេចចោលដោយសារតែសាវ័កនៃសាសនាគ្រឹស្តទៅវិញ។ ២. ប្រទេសកាន់សាសនាគ្រឹស្ត ដោយសារតែសម័យបុរាណជំនឿទៅលើព្រះដែលមានរូបរាងជាសត្វឆ្មានៃប្រទេសអេហ្ស៊ីបត្រូវបានគេល្បីគោរពបូជាគ្រប់ៗគ្នា បានជាក្រុមបរិស័ទនៃសាសនាគ្រិស្ត មិនចង់ឱ្យសាសនាដទៃមានឥទ្ធិពលជាងសាសនារបស់ខ្លួនទេ ដូច្នេះហើយពួកគេបាននាំគ្នាធ្វើការផ្សព្វផ្សាយថា ឆ្មាខ្មៅគឺជាសញ្ញាតំណាងឱ្យអពមង្គលទៅវិញ។ ជាពិសេសស្ត្រីណាដែលចិញ្ចឹម ឬថែរក្សាឆ្មាខ្មៅគេនឹងហៅស្ត្រីនោះថាជាមេធ្មប់។ ជំនឿមួយនេះបានចាប់ផ្តើមរាលដាលដំបូង និងល្បីសុះសាយនៅក្នុងយុគ្គសម័យម្ចាស់ក្សត្រីអេលីហ្សបេត (Elizabethan Era)…

ភ្ញាក់ផ្អើល! ​ពេលដឹងពីមូលហេតុនឹកស្មានមិនដល់ ​ដែលនាំឱ្យខ្មែរ ​និងអាមេរិកតាំងពីដើមមកមិនដែលត្រូវគ្នាម្តងណាសោះ!
សង្គម

ភ្ញាក់ផ្អើល! ​ពេលដឹងពីមូលហេតុនឹកស្មានមិនដល់ ​ដែលនាំឱ្យខ្មែរ ​និងអាមេរិកតាំងពីដើមមកមិនដែលត្រូវគ្នាម្តងណាសោះ!

ហាក់ត្រលប់មកនិយាយបកស្រាយពីរឿងនយោបាយបន្តិច ​ប៉ុន្តែ ​« ក្នុងស្រុក ​» គ្មានបំណងណាមួយរិះគន់ ​ឬវែកញែកការងារនយោបាយ ​សង្គម ​និងការទូតដោយចេតនាអាក្រក់ណាមួយឡើយ។ ​អត្ថបទខាងក្រោមគឺគ្រាន់តែជាការដកស្រង់ទាំងស្រុងចេញពីគណនីហ្វេសប៊ុកមួយ ​ដែលរៀបរាប់យ៉ាងលម្អិតនៃជម្លោះរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ​តាំងពីសម័យសង្គមរាស្ត្រនិយមសម្តេចសីហនុ រហូតមកទល់បច្ចុប្បន្ន  ប្រសិនជាមានត្រង់ចំណុចណាដែលអាចទទួលយលបាន ​យើងជាកូនខ្មែរគួរតែយកមកគិតពិចារណាឡើងវិញ ប្រសិនជាកន្លែងណាហាក់មិនត្រឹមត្រូវ ក៏មិនចាំបាច់ទទួលយកនោះឡើយ ​ព្រោះនេះគ្រាន់តែជាមតិមួយតែប៉ុណ្ណោះ។ ដូច្នេះកុំឱ្យខាតពេល ​« ក្នុងស្រុក ​» សូមធ្វើការចម្លងទាំងស្រុងនៃអត្ថបទទាក់ទងនឹងជម្លោះរ៉ាំរ៉ៃរវាងខ្មែរ ​និងអាមេរិចយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jean-François Tain​ដូចខាងក្រោមនេះ៖ #ហេតុអ្វីបានជាកម្ពុជានិងអាមេរិកចេះតែមើលមុខគ្នាមិនត្រង់? (ដោយJean-Francois TAIN) បើយើងងាកក្រោយពិនិត្យមើលប្រវត្តិសាស្ត្រ ឃើញថា តាំងពីទសវត្សរ៍ទី៥០មក ក្រៅតែពីរបបសាធារណរដ្ឋរបស់សេនាប្រមុខលន់…

ឱកាសល្អសម្រាប់កូនខ្មែរ! ខ្សែភាពយន្តខ្មែរដ៏កម្រនាទសវត្សឆ្នាំ៦០ និង៧០នឹងបញ្ជាំងឱ្យទស្សនាដោយឥតគិតថ្លៃនៅក្នុងកម្មវិធី «មួយម៉ឺនអាល័យលើកទី៥»
សង្គម

ឱកាសល្អសម្រាប់កូនខ្មែរ! ខ្សែភាពយន្តខ្មែរដ៏កម្រនាទសវត្សឆ្នាំ៦០ និង៧០នឹងបញ្ជាំងឱ្យទស្សនាដោយឥតគិតថ្លៃនៅក្នុងកម្មវិធី «មួយម៉ឺនអាល័យលើកទី៥»

ភ្នំពេញ៖  កម្មវិធី «មួយម៉ឺនអាល័យ​» ​ដែលជាកម្មវិធីផ្សព្វផ្សាយភាពយន្តខ្មែរសម័យមុនក្នុងខ្ទង់ឆ្នាំទសវត្សឆ្នាំ៦០ និង៧០  តែងតែព្យាយាមស្រាវជ្រាវស្វែងរកភាពយន្តខ្មែរសម័យមុនដែលបានបាត់បង់មកចាក់បញ្ចាំងឱ្យមហាជន ​ជាពិសេសកូនខ្មែរបានទស្សនានិងធ្វើការយល់ដឹង ​ហើយកម្មវិធីនោះទៀតសោតក៏តែងតែបង្ហាញវត្តមានតារាជើងចាស់ជំនាន់មុនផងដែរ  ដោយកម្មវិធីនេះបានរៀបចំដោយ «ក្រុមព្រះសូរិយា»។ ថ្មីៗនេះផងដែរ ​« ក្រុមព្រះសូរិយា ​» បានធ្វើការរៀបចំ កម្មវិធី «មួយម៉ឺនអាល័យលើកទី៥» ​ជាថ្មីម្តងទៀតហើយ ​ដោយលើកនេះកម្មវិធីនឹងលើកយកខ្សែភាពយន្តខ្មែរដ៏កម្រចំនួនបីដែលផលិតនៅសម័យសង្គមរាស្រ្តនិយម ដោយបើកឱ្យមហាជនជនទាំងជាតិ និងអន្តរជាតិអាចចូលរួមទស្សនាដោយឥតគិតថ្លៃទៀតផង។ ដោយខ្សែភាពយន្តទាំង៣ នេះមានដូចជា រឿងកាកី ​រឿងពិជ័យវង្សា និងរឿងខ្យងស័ង្ខ  ដោយខ្សែភាពយន្តទាំង៣នេះផងដែរ ​ត្រូវបាន ​« ក្រុមព្រះសូរិយា» ​ធ្វើការទិញយកខ្សែភាពយន្តខ្មែរទាំងបីនេះ ដែលបានកប់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយនៅក្នុងទឹកដីប្រទេសថៃ ដោយផ្ទាល់មកវិញ។…

អស្ចារ្យណាស់! ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានធំជាងគេនៅកម្ពុជាក្រោម និងធំជាងគេនៅប្រទេសវៀតណាមនឹងធ្វើការសម្ពោធក្នុងពេលឆាប់ៗនេះ!
ដើរកម្សាន្ត

អស្ចារ្យណាស់! ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានធំជាងគេនៅកម្ពុជាក្រោម និងធំជាងគេនៅប្រទេសវៀតណាមនឹងធ្វើការសម្ពោធក្នុងពេលឆាប់ៗនេះ!

កម្ពុជាក្រោម៖​​ អស់រយៈពេលជិត ​១០០ឆ្នាំហើយដែលទឹកដីខ្មែរត្រូវបានបាត់បង់ទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ​និងថៃ ​បើទោះបីជាស្ថិតនៅក្នុងឈ្មោះប្រទេសដទៃ ​តែប្រជាជនខ្មែរដែលជាម្ចាស់ទឹកដីនៅតែថែររក្សាវប្បធម៌​ ​ភាសា និងដើមកំណើតខ្លួនដដែល។ ​ដោយទឹកដីខ្មែរទាំងនោះប្រជាជននៅតែនិយាយភាសាដើមខ្មែរ ​មានសាលាបង្រៀនភាសាខ្មែរ ​ថែមទាំងមានវត្តអារាមជាដើម។ ជាក់ស្តែងថ្មីៗនេះ ​ខេត្តឃ្លាំងកម្ពុជាក្រោម  បានធ្វើឱ្យពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅទូទាំងប្រទេសមានការភ្ញាក់ផ្អើល ​ដោយសារតែវត្តអារាមមួយនេះមានការសាងសង់ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយអង្គធំស្កឹមស្កៃ ​គ្រាន់តែមើលពីចម្ងាយក៏មើលទៅស្ងប់ស្ញែងខ្លាំង។ គួរឱ្យដឹងផងដែរថា ​ជនជាតិខ្មែរក្រោម បាននឹងកំពុងតែត្រៀមប្រារព្ធពិធីបុណ្យសម្ពោធព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយនេះក្នុងពេលឆាប់ៗនេះ ដោយព្រះពុទ្ធរូបអង្គនេះគឺជាព្រះពុទ្ធរូបដែលមានទំហំធំជាងគេនៅកម្ពុជាក្រោម ក៏ដូចជាងធំជាងគេនៅប្រទេសវៀតណាមនៅវត្តបូទុមវង្សាសំរោងខេត្តឃ្លាំងកម្ពុជាក្រោម។ សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមជាកុសល់ទាំងអស់គ្នា។ ឯថ្ងៃខែសម្ពោធយើងខ្ញុំនឹងជម្រាបដំណឹងនៅពេលឆាប់ៗនេះ អរព្រះគុណ និងអរគុណ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព និងអត្ថបទ៖ Indigenous Khmer live in…

រដ្ឋាភិបាលបង្កើតក្រដាសប្រាក់ ១៥០០០រៀលខ្មែរ ​ដើម្បីអបអរសាទរខួបគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រនៃយើង
សង្គម

រដ្ឋាភិបាលបង្កើតក្រដាសប្រាក់ ១៥០០០រៀលខ្មែរ ​ដើម្បីអបអរសាទរខួបគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រនៃយើង

ថ្មីៗខាងរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបោះពុម្ពក្រដាសប្រាក់រៀលថ្មីមួយសន្លឹកទៀតហើយ  នោះគឺក្រដាសប្រាក់តម្លៃ  ១៥០០០រៀល។  ដោយក្រដាសប្រាក់មួយសន្លឹកនេះមានមានរូបព្រះឆាយាល័ក្ខណ៍ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺដើម្បីអបអរសាទរខួបគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រកម្ពុជា ដែលនិងឈានមកដល់នាពេលខាងមុខនេះ។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំងខ្មែរ Royal du Cambodge បានសរសេរៀបរាប់ថា៖ « រាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ» ៕ សូមជម្រាបផងដែរថា…

ចង់ទៅលេងទេ? ​ផ្ទះដ៏ល្បីថាលងសាហាវទាំងក្នុងរឿង  និងក្រៅរឿង ​The  Conjuring  គ្រោងនឹងបើកឱ្យទស្សនាជាសាធារណៈនៅឆ្នាំក្រោយហើយ
សង្គម

ចង់ទៅលេងទេ? ​ផ្ទះដ៏ល្បីថាលងសាហាវទាំងក្នុងរឿង និងក្រៅរឿង ​The Conjuring គ្រោងនឹងបើកឱ្យទស្សនាជាសាធារណៈនៅឆ្នាំក្រោយហើយ

អ្នកណាដែលថាមិនស្គាល់ខ្សែភាពយន្តរន្ធត់ដ៏ល្បី ​The  Conjuring  នោះ ​ដោយខ្សែស្រឡាយសាច់រឿងនេះពីមួយវគ្គទៅមួយវគ្គគឺកាន់តែញាក់សាច់ និងរន្ធត់ ​ធ្វើឱ្យអ្នកទស្សនាចង់តាមដានជាបន្តបន្ទាប់។ ជាក់ស្តែងផ្ទះដ៏រន្ធត់ ដែលបានរំលេចនៅក្នុងខ្សែភាពយន្ត ​The Conjuring  មួយនេះ ​ត្រូវបានគេដឹងថា មិនត្រឹមតែមានភាពរន្ធត់នៅក្នុងសាច់រឿងប៉ុណ្ណោះទេ ​តែសូម្បីតែស្ថានភាពពិតៗនៅខាងក្រៅក៏ញាក់សាច់ និងមានរឿងរ៉ាវលងបន្លាចមិនស្ទើរដែរ។ ផ្ទះដែលមានទេសភាពស្រស់ស្អាតម៉ូត Harrisville house អមដោយបឹង ​និងដើមឈើធំមួយ  បង្កប់ដោយភាពរន្ធត់មួយនេះ ​គឺជាកម្មសិទ្ធរបស់ប្តីប្រពន្ធមួយគូ (ម្ចាស់ថ្មី)  ​គឺលោក Cory Heinzen និងអ្នកស្រី Jennifer Heinzen ដោយផ្ទះនេះត្រូវបានរកឃើញ និងស្នើសុំថតដោយអ្នកដឹកនាំរឿងផ្ទាល់លោក ​James…

ទម្រាំធ្វើធូបបាន ១សរសៃមិនមែនជាការងាយ! ​តែដើម្បីជីវភាព លោកយាយចំណាស់នៅភូមិដាច់ស្រយាលប្រឹងធ្វើធូបតាមបែបបុរាណដើម្បីចិញ្ចឹមជីវិត!
សង្គម

ទម្រាំធ្វើធូបបាន ១សរសៃមិនមែនជាការងាយ! ​តែដើម្បីជីវភាព លោកយាយចំណាស់នៅភូមិដាច់ស្រយាលប្រឹងធ្វើធូបតាមបែបបុរាណដើម្បីចិញ្ចឹមជីវិត!

សៀមរាប៖ លោកយាយទុរគតម្នាក់ដែលកំពុងតែរស់នៅភូមិដាច់ស្រយាលមួយនៅខេត្តសៀមរាប ​បើទោះបីជាមានអាយុច្រើនយ៉ាងណាក្តី តែនៅប្រឹងប្រែងប្រកបរបរធ្វើធូបតាមបែបបុរាណទៅតាមសម្មាអាជីវោខ្លួនឯងដើម្បីចិញ្ចឹមជីវិត។ បើយោងតាមគណនី  Dyna  Pisith  ដែលបានចុះផ្តិតរូបភាពនៃជីវភាព ​និងសកម្មភាពនៃការធ្វើធូបតាមបែបបុរាណរបស់លោកយាយកម្សត់ម្នាក់នេះ ក៏បានសរសេរររៀបរាប់ថា៖ « The Cambodia Traditional Incenses Maker ទម្រាំបានធូប១ដើមមិនម៉ែនស្រួលទេ, លោកយាយអាយុ៨០ឆ្នាំរស់នៅភូមិដាច់ស្រយ៉ាលក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ គាត់ធ្វើធូបបូរាណលក់ដើម្បីចីញ្ចឹមជីវិត បើបងប្អូនជួយគាំទ្រធូបគាត់អាចសួរនាំតាមខ្ញុំបាន»។ ដូច្នេះអ្នកដែលចង់ទាក់ទងទិញធូបបុរាណរបស់លោកយាយ ​និងចង់ផ្តល់ជំនួយដល់លោកយាយ លោកអ្នកអាចសាកសួរទិញធូប និងព័ត៌មានពីម្ចាស់គណនី Dyna  Pisith  នេះបាន៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ Dyna…

អបអរសាទរ! កូនខ្មែរ ​៣ក្រុមជាប់ជ័យលាភីនៅស្រុកខ្មែរ ​ត្រៀមនាំខ្សែភាពយន្តខ្នាតខ្លីទៅប្រកួតបន្តនៅប្រទេសជប៉ុនឆាប់ៗនេះហើយ!
សង្គម

អបអរសាទរ! កូនខ្មែរ ​៣ក្រុមជាប់ជ័យលាភីនៅស្រុកខ្មែរ ​ត្រៀមនាំខ្សែភាពយន្តខ្នាតខ្លីទៅប្រកួតបន្តនៅប្រទេសជប៉ុនឆាប់ៗនេះហើយ!

ភ្នំពេញ៖ ​ជារឿងមួយដ៏គួរឱ្យរំភើប និងមោទកបំផុត ​ដោយថ្មីៗនេះកូនខ្មែរ៣ក្រុម​ មក​ពីសា​លា​រៀន​ផ្សេង​ៗគ្នាទាំងនៅទីក្រុងភ្នំពេញ និងនៅតាមខេត្តបានជាប់ជ័យលាភីក្នុងការប្រកួតភាគ​យន្ត​កុមារ​អន្តរជាតិ​អាស៊ី​ (AICFF​) ជាមួយ​សិស្សចំនួន ៦៩ក្រុម​ មក​ពី​វិទ្យាល័យ​ផ្សេង​ៗគ្នា​នៅ​កម្ពុជា​។ ដោយនៅក្នុងការប្រកួតនេះ ក្រោយពីជម្រុះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងស្វិតស្វាញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន (CJCC) នៅក្នុងចំណោម៦៩ក្រុម គណកម្មការបានធ្វើការជម្រុះសល់ត្រឹមតែ៣ក្រុមប៉ុណ្ណោះ ដើម្បីឆ្លងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅជប៉ុន នាថ្ងៃខាងមុខ ដោយចំណាត់ថ្នាក់៖ -លេខ១ បានទៅលើរឿង «លោកឪពុក» ដែលមានយុវជន៣រូប មកពីវិទ្យាល័យព្រះមន្នីវង្ស ខេត្តបាត់ដំបង។ -លេខ២ បានទៅលើរឿង «កម្មផល» យុវសិស្សមកពីសាលារៀន អន្តរទ្វីប…

លើកដំបូងនៅស្រុកខ្មែរ! ទូចម្រោះទឹកបរិសុទ្ធ សន្សំលុយ ទឹកស្អាត ថែរក្សាបរិស្ថាន ២លីត្រតម្លៃតែ  ៤០០ រៀល  (មានវីដេអូ)
សង្គម

លើកដំបូងនៅស្រុកខ្មែរ! ទូចម្រោះទឹកបរិសុទ្ធ សន្សំលុយ ទឹកស្អាត ថែរក្សាបរិស្ថាន ២លីត្រតម្លៃតែ ៤០០ រៀល (មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ ដូចយើងបានដឹងរួចមកហើយថា សព្វថ្ងៃនេះមានយុទ្ធនាការជាច្រើនបាននាំគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច និងដបផ្លាស្ទិក ព្រោះតែគ្រឿងផ្លាស្ទិកនេះមិនត្រឹមតែនាំជាតិគីមីចូលរាងកាយតាមរយៈរបស់ប្រើប្រាស់ទាំងអស់ប៉ុណ្ណោះទេ តែពេលគ្រឿងផ្លាស្ទិចនេះត្រូវបានបោះចោលនៅក្នុងបរិស្ថានវាមិនរលាយងាយៗឡើយដោយប្រើរាប់សិបឆ្នាំឯណោះ ដែរទាំងនេះសុទ្ធតែប៉ះពាល់ដល់ស្រទាប់ផែនដី។ ដោយហេតុយល់ពីការកាត់បន្ថយការប្រើប្រាស់ថង់ និងដបផ្លាស្ទិក ពេលនេះមានក្រុមហ៊ុនចម្រោះទឹកមួយបានមានគំនិតដាក់ម៉ាស៊ីនចម្រោះទឹកជាសាធារណៈក្នុងតម្លៃថោក ពោលគឺអ្នកគ្រាន់តែយកដប ឬប្រដាប់ដាក់ទឹកត្រងយកមកប្រើប្រាស់ក្នុងតម្លៃ ២លីត្រត្រឹមតែ ៤០០រៀលលុយខ្មែរយើងប៉ុណ្ណោះ នោះគឺ « ក្រុមហ៊ុនទូចម្រោះទឹកបរិសុទ្ធ សុខៈ » ។ សម្រាប់ទូចំរោះទឹកបរិសុទ្ធ និងសាររបស់សុខៈគឺ « សន្សំលុយ ញុំទឹកស្អាត និងជួយថែរក្សាបរិស្ថាន » ដោយ – ១ថ្ងៃ មិនប្រើទឹកសុទ្ធ…

ត្រៀមថតរូបដាច់ដៃចោល! ​ផ្ទះផ្កា  ក្បែរចម្ការទំពាំងបាយជូរខេត្តបាត់ដំបង ​ស្រស់ស្អាតខ្លាំងមិនចាញ់ប្រទេសជិតខាង!
ដើរកម្សាន្ត

ត្រៀមថតរូបដាច់ដៃចោល! ​ផ្ទះផ្កា ក្បែរចម្ការទំពាំងបាយជូរខេត្តបាត់ដំបង ​ស្រស់ស្អាតខ្លាំងមិនចាញ់ប្រទេសជិតខាង!

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជុំទៅដោយទីកន្លែងប្រវត្តិសាស្រ្តតាំងពីសម័យអាណានិគមនិយមបារាំង ​ថែមទាំងមានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ​ចង់ទៅដើរលេងពិតជាមិនខ្វះកន្លែងដើរនោះឡើយ។ ជាក់ស្តែង ​ថ្មីៗនេះ ​រូបភាពប៉ុន្មានសន្លឹកនៃរមណីយដ្ឋានបង្កើតថ្មីមួយកន្លែងនៅខេត្តបាត់ដំបង  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានការភ្ញាក់ផ្អើល ​ដោយកន្លែងនេះមានការដាំផ្កាចម្រុះជាច្រើនប្រភេទមើលទៅស្រស់ស្អាត ​គួរជាទីគយគន់មែនទែន  មានឈ្មោះថា ​« ផ្ទះផ្កា ​» ។ ស្ថិតនៅទីតាំងមានទីធ្លាដីធ្លីធំទូលាយ ​​« ផ្ទះផ្កា ​»  មានដាំដើមផ្កាស្រស់ស្អាតពូជប្លែកៗជាច្រើនចម្រុះគ្នាយ៉ាងស្រស់ស្អាត មានទាំងសួន  មានទាំងតម្រៀបថូកាច់ជារាងស្រស់ស្អាត  មើលទៅដឹងតែប្លែកភ្នែកតែម្តង ​ពិតជាពិសេសណាស់សម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្តលេង។ គួរឱ្យដឹងផងដែរថា ​រមណីយដ្ឋាន ​« ផ្ទះផ្កា»   មានទីតាំងស្ថិតនៅភូមិ​បត់សាលា​ ឃុំ​ ឈេីទាល​ ស្រុក​ បាណន់​…

រូបស្អាត ទ្រព្យសម្បត្តិ ឋានៈមុខមាត់ របស់ក្រៅខ្លួនអស់នេះមិនប្រាកដថាអាចទិញសុភមង្គលផ្លូវចិត្តអោយមនុស្សបានទាំងអស់នោះឡើយ
សង្គម

រូបស្អាត ទ្រព្យសម្បត្តិ ឋានៈមុខមាត់ របស់ក្រៅខ្លួនអស់នេះមិនប្រាកដថាអាចទិញសុភមង្គលផ្លូវចិត្តអោយមនុស្សបានទាំងអស់នោះឡើយ

រូបស្អាត ទ្រព្យសម្បត្តិ ឋានះមុខមាត់ របស់ក្រៅខ្លួនអស់នេះមិនប្រាកដថាអាចទិញសុភមង្គលផ្លូវចិត្តអោយមនុស្សបានទាំងអស់នោះឡើយ 👉🏻អ្នកក្រចង់មានលុយព្រោះគិតថាមានលុយគឺមានសុភមង្គល 👉🏻អ្នកមានមានលុយមានគ្រប់យ៉ាងពេលខ្លះគ្មានពេលអោយគ្រួសារបែរជាគិតថាបើកុំមានពេកប្រហែលជាល្អព្រោះមិនសូវរវល់ រហូតពេលខ្លះគ្មានពេលសោយសុខទ្រព្យដែលមានផង ☺️ចូរពេញចិត្តអ្វីដែលយើងកំពុងតែមានកុំយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងជីវិតរបស់អ្នកដទៃ ព្រោះយើងអាចត្រឹមសំលឹងមើលតែរូបភាពដែលឃើញពីខាងក្រៅមិនអាចចូលទៅដល់ធាតុពិតនៃជីវិតរបស់គេបានឡើយ នរណាក៏ចេះពិបាក អ្នកក្រក៏មានទុក្ខលំបាកហើយអ្នកមានមិនប្រាកដថាគ្មានវិបិត្តនោះដែរ កុំប្រៀបធៀបនាំតែកើតទុក្ខត្រូវចាំថាគ្រប់ជីវិតទាំងអស់មិនមានទេពាក្យថាឥតខ្ចោះ😊 RIP… Kae Leaderae 😶  សូម្បីតែបវរកញ្ញាសិចសុីមានអាចចាត់ទុកថាជាសេដ្ឋីនៅថៃរៀនចប់Doctorផ្នែកកែសម្ភស្សនឹងជាម្ចាស់clinic ដ៏ធំមួយជាប់រង្វាន់​ CEO Leader Award2018 ចុងក្រោយក៏បានបញ្ចប់ជីវិតដោយលោតពីលើអាគារclinic របស់ខ្លួនឯងព្រោះតែជំងឺ ​Depression  និងការដែលគ្មានសេចក្តីសុខនៅក្នុងជីវិតដែរ៕

រំភើបខ្លាំង និងមិនធ្លាប់មាននៅស្រុកខ្មែរ! វីដេអូសុំរៀបការនៅក្រោមបាតសមុទ្រខ្មែរ ទាំងឈ្លក់ទឹកផងពុលរលកផង តែថ្មីប្លែកហើយទទួលបានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)
សង្គម

រំភើបខ្លាំង និងមិនធ្លាប់មាននៅស្រុកខ្មែរ! វីដេអូសុំរៀបការនៅក្រោមបាតសមុទ្រខ្មែរ ទាំងឈ្លក់ទឹកផងពុលរលកផង តែថ្មីប្លែកហើយទទួលបានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

ខេត្តព្រះសីហនុ៖ ថ្មីៗនេះវីដេអូសុំរៀបការមួយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ព្រោះការសុំរៀបការនេះមានលក្ខណៈប្លែកខ្លាំងមិនធ្លាប់មាននៅស្រុកខ្មែរ នោះគឺកាសុំរៀបការ នៅក្រោមបាតសមុទ្រខ្មែរនៅកោះតាងមុនគេបង្អស់នៅកម្ពុជា។ យោងទៅតាមការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកផេក Jakkho Film – ចក្ខុហ្វៀម ការសុំរៀបការនៅបាតសមុទ្រមានការលំបាកខ្លាំងមែនទែន មានទាំងឈ្លក់ទឹកផង ពុលរលកផង និងមានក្រុមការងារជាច្រើនត្រូវរ៉ាប់រងកម្មវិធីដ៏ថ្មីស្រឡាងមួយនេះ ជាពិសេសគឺក្រុមការងារជ្រមុជទឹកកម្ពុជា Khmer Dive តែម្តង។ តាមរយៈវីដេអូដែលបានរៀបរាប់ដោយភាគីខាងប្រុសដែលជាគូស្នេហ៍មានគំនិតរៀបចំកម្មវិធីនេះឡើង បានឱ្យដឹងថា ការមានគំនិតបែបនេះដោយសារតែគុស្នេហ៍របស់លោកជាមនុស្សស្រីពោរពេញទៅដោយមនោសញ្ចេតនាដូច្នេះការរៀបចំកម្មវិធីប្លែកថ្មីបែបនេះអាចឱ្យនារីជាគូស្នេហ៍រំភើបនិងចាំក្នុងចិត្តអស់មួយជិវិត ដោយការជ្រមុជទឹកនេះទៀតសោតគឺជាចំណង់ចំណូលចិត្តរបស់អ្នកទាំង២តែម្តង ថែមទាំងធ្លាប់បានសិក្សារៀនជ្រមុជទឹក២នាក់ផងដែរ។ នៅក្នុងវីដេអូឃើញថាមានការរៀបចំច្រើនមែនទែនទាំងការដេគ័រនៅបាតសមុទ្រ ការរៀបចំទីតាំងពិសេសមានផ្លាកអក្សរ Will You Marry Me? ដែលគ្រាន់តែខាងស្រីហែលទៅបាតសមុទ្រឃើញភ្លាមរំភើបភ្លែត និងយល់ព្រមតាមការសុំរៀបការតែម្តង…

អីយ៉ាស់ឆ្ងាញ់ប្លែក! ​នំអន្សមខ្មែរកម្ពុជាក្រោមយើង ​ស្នូលពងទាប្រៃ  សាកម្តងដឹងតែជាប់មាត់ (មានវីដេអូ)
តោះញ៉ាំ

អីយ៉ាស់ឆ្ងាញ់ប្លែក! ​នំអន្សមខ្មែរកម្ពុជាក្រោមយើង ​ស្នូលពងទាប្រៃ  សាកម្តងដឹងតែជាប់មាត់ (មានវីដេអូ)

ជាការពិតណាស់ ​ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ ប្រជាពលរដ្ឋខ្មែរតាមទីស្រុកស្រែចម្ការក្រៅពីនាំគ្នាទោធ្វើបុណ្យធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃនៅទីវត្តអារាម ​ឱ្យតែរាល់ជិតភ្ជុំធំគេនឹងនាំគ្នាវេចអន្សមនៅតាមផ្ទះគ្រប់ៗគ្នាមិនដែលអាកខានឡើយ។ ជាក់ស្តែងនំអន្សមខ្មែរយើងមានច្រើនប្រភេទណាស់ ​ទៅតាមតំបន់ខុសៗគ្នាបន្តិចបន្តួច ​ទាំងការវេច ​ទាំងគ្រឿងផ្សំជាដើម  តែសម្រាប់អន្សមខ្មែរនៅកម្ពុជាក្រោមវិញ ​ហាក់មានភាពខុសប្លែកពីអន្សមខ្មែរកណ្តាលដាច់តែម្តងពោលគឺទាំងរូបរាង ​រសជាតិ ​និងគ្រឿងផ្សំ ឯរសជាតិពិតជាឆ្ងាញ់ប្លែកស្ទើរនឹកស្មានមិនដល់។ នំអន្សមកម្ពុជាក្រោម ​ត្រូវបានគេដឹងថាមានតែប្រជាជននៅក្នុងតំបន់កម្ពុជាក្រោម (ពេលនេះស្ថិតក្នុងប្រទេសវៀតណាម) ​តែប៉ុណ្ណោះដែលចេះវេច ​ចំពោះរូបរាងនំគឺធំខ្លាំង ​ដោយក្នុងមួយនំមានទម្ងន់ជាង ​១គីឡូឯណោះ។ ចំណែកសាច់ខាងក្នុងវិញ ​អង្ករដំណើបត្រូវលាយជាមួយស្លឹកងប់ឱ្យចេញជាពណ៌បៃតងដោយមិនលាយជាមួយកាកដូង ​ឬខ្ទិះដូងដូចនំអន្សមខ្មែរកណ្តាលឡើយ។  ឯស្នូលខាងក្នុងវិញ ​សណ្តែកបាយត្រូវបានគេកិនហើយស្ងោរឱ្យឆ្អិនជាមុនសិន ​រួចវេចជាមួយសាច់ជ្រូកបីជាន់ និងពងទាប្រៃឆ្អិនចំនួន​៣គ្រាប់ ​ធ្វើជាស្នូលកណ្តាលមួយ។ បន្ទាប់ពីបានស្នូលកណ្តាលហើយ ​ទើបគេយកស្នលនោះវេចជាមួយអង្ករអំណើប និងស្លឹកចេកជារាង ​៤ជ្រុង…

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ចេញចម្រៀងមួយបទ ដុតស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្ត (មានវីដេអូ)
សង្គម

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ចេញចម្រៀងមួយបទ ដុតស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្ត (មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់តារាចម្រៀងកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន (Khanh Sioun) ម្ចាស់បទ « ស្រឡាញ់គ្នាយូរម៉េចស្ទាវ » ដែលធ្លាប់បានផ្ទុះយ៉ាងខ្លាំងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក រហូតមានផលិតកម្មស្រុកខ្មែរល្បីទិញសិទ្ធមកច្រៀងឡើងវិញផងដែរ។ ហើយសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ លោកស្រាប់តែបានចេញនូវចម្រៀងថ្មីមួយបទទៀតហើយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ មានចំណងជើងថា « សឹកសង្ឃអស់ហើយ » ដោយនៅក្នុងបទចម្រៀងមួយបទនេះ មានអត្ថន័យដុតផងអប់រំស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្តផង ឱ្យបែរមកស្លៀកពាក់បែបប្រពៃណីវិញផងដែរ សូម្បីតែសាច់រឿងចម្រៀង (MV)ក៏មានភាពកំប្លុកកំប្លែង ក្នុងន័យជួយលើកតម្កើននូវប្រពៃណី និង តម្លៃនារីខ្មែរយើងទៀតផង។ គួរឱ្យដឹងផងដែរថា បទចម្រៀង « សឹកសង្ឃអស់ហើយ…

មើលទៅគួរឱ្យអស់សំណើច តែបុរសដែលកំពុងតែល្បីនៅបណ្តាញសង្គម ការពិតគឺជាកំពូលអ្នកអប់រំ និងលើកទឹកចិត្តល្បីនៅឥណ្ឌា ថែមទាំងបំបែកកំណត់ត្រាមិនចេះតិច (មានវីដេអូ)
សង្គម

មើលទៅគួរឱ្យអស់សំណើច តែបុរសដែលកំពុងតែល្បីនៅបណ្តាញសង្គម ការពិតគឺជាកំពូលអ្នកអប់រំ និងលើកទឹកចិត្តល្បីនៅឥណ្ឌា ថែមទាំងបំបែកកំណត់ត្រាមិនចេះតិច (មានវីដេអូ)

ឥណ្ឌា៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ប្រាកដជាកំពុងតែផ្ទុះសំណើចំពោះវីដេអូបុរសជនជាតិឥណ្ឌាម្នាក់ដែលមើលទៅហាក់កំពុងតែថ្លែងសន្ទរកថា ឬនិយាយអ្វីមួយទៅកាន់មហាជនដែលកំពុងតែចាំស្តាប់យ៉ាងយកចិត្តទុកដាក់ដោយនិយាយភាសាអង់គ្លេសតែសំនៀងជាភាសាឥណ្ឌា។ ជាការពិតណាស់ទោះបីជាស្តាប់ទៅគួរឱ្យអស់សំណើច តែសម្តីមួយៗបើប្រឹងស្តាប់ឱ្យជាក់ការពិតគឺជាការអប់រំ និងទូន្មានដ៏ល្អមួយដែលការអប់រំរបស់លោកថែមទាំងត្រូវបានពិភពលោកទទួលស្គាល់ផងដែរ ដោយលោកមានឈ្មោះថា Nithyananda ។ ថ្ងៃនេះ « ក្នុងស្រុក» សូមបើកកកាយជីវប្រវត្តិរបស់លោកខ្លះៗជម្រាបជូនដល់ប្រិយមិត្ត៖ លោក Nithyananda គឺជាបព្វជិតសាសនាហិណ្ឌូ ជាកំពូលអ្នកអប់រំលើកទឹកចិត្តជនជាតិឥណ្ឌាដ៏ល្បី និងជាទ្រីស្តីវិទូឥណ្ឌាផងដែរ ដោយលោកមានឈ្មោះពិតថា A. Rajasekaran បានកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧៨ បើគិតមកទល់សព្វថ្ងៃលោកមានអាយុ ៤១ ឆ្នាំ ដោយលោកមានស្រុកកំណើតនៅទីក្រុង Tiruvannamalai រដ្ឋ…

សួនផ្ការីករាយ បាត់ដំបងទើបរីក ! ​Version  ថ្មី ​ធំជាងមុនស្អាតជាងមុន ​ទៅថតរូបលេង  ឬថត ​Pre-Wedding  ដឹងតែអ៊ែមហ្មង
ដើរកម្សាន្ត

សួនផ្ការីករាយ បាត់ដំបងទើបរីក ! ​Version  ថ្មី ​ធំជាងមុនស្អាតជាងមុន ​ទៅថតរូបលេង  ឬថត ​Pre-Wedding  ដឹងតែអ៊ែមហ្មង

បាត់ដំបង៖ ​អ្នកណាមិនល្បី  ថាខេត្តបាត់ដំបងសម្បូរកន្លែងដើរលេង ​គឺទាំងកន្លែងប្រវត្តិសាស្រ្ត  និងកន្លងដើរលេងតាមបែបធម្មជាតិ  ជាពិសេសថែមទាំងមានដំណាំហូបផ្លែ  និងចម្ការផ្កាស្រស់ស្អាតឱ្យចូលលេងថតរូបកម្សាន្តផងដែរ។ ជាក់ស្តែង ​សួនផ្ការីករាយខេត្តបាត់ដំបង ​គឺជាសួនផ្កាដ៏ល្បីជាងគេមួយប្រចាំខេត្ត ​ដោយទីនេះមានដាំផ្កាធម្មជាតិជាជួរៗធំល្វឹងល្វើយចម្រុះគ្នា ​ប្រមូលម្តុំបានជាទេសភាពស្រស់បំប្រងថ្មី ​បានទៅលេង ​ថតរូបកម្សាន្ត  ពិសេសគឹថត ​Pre-Wedding ដឹងតែកប់តែម្តង។ សម្រាប់ខែនេះដែរ ផ្កានៅក្នុង​សួនផ្ការីករាយបានចាប់ផ្តើមរីកថ្មី ​និងច្រើនជាងមុនទៅទៀត ​ដោយទីតាំងគឺកាន់តែធំជាងមុន ​ឯផ្កាក៏កាន់តែមានច្រើនជាងមុនផងដែរ ​ថែមទាំងមានឈុតសំលៀកបំពាក់បុរាណសម្រាប់ជួលស្លៀកថត  និងមានកន្លែងអង្គុយញ៉ាំអីលេងយ៉ាងរីករាយ ​ដោយការចូលលេងម្តងអស់ម្នាក់ត្រឹមតែ ​១០០០រៀលលុយខ្មែរយើងប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា ​សួនផ្ការីករាយ មានទីតាំង នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុក…